Home Blog Page 333

Huang Zitao គ្រោងរៀបចំពិធីមង្គលជាមួយ Xu Yiyang នៅខែតុលា

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន Sina Entertainment នៅថ្ងៃទី ១១ ខែសីហា Huang Zitao អតីតសមាជិក EXO បានបង្ហាញក្នុងអំឡុងពេលថតកម្មវិធីថ្មីៗថាលោកនិង Xu Yiyang ជាភរិយានឹងរៀបចំពិធីមង្គលការពួកគេនៅក្នុងខែតុលា ឆ្នាំ២០២៥នេះ។ អ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍កាលពីខែធ្នូ ឆ្នាំ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWVZqmQK3oEZi3j8JvZRVE8yLr65RRHlAPL4WWTJ8-6cG3BpJUxBtCZxl6gZJwVi541140mxviVtSVMqEI5hWCfWw7aTl2LBmtyM5ohFSIVq30PCU7_yjRqkC8ETjDrFBrzP0uZkgsv29saNjN3tVF0effPoDHSzlEy3wQY6PjjxMtPckd7OR_9RO9FazK/s2048/image_2025-08-12_10-55-34%20(2).png
ស្នេហ៍មួយគូនេះបាននិងកំពុងរៀបចំសម្រាប់អ្វីដែលត្រូវបានពណ៌នាថាជា «អាពាហ៍ពិពាហ៍ប្រចាំសតវត្សន៍» អស់រយៈពេលប្រាំមួយខែមកហើយ។ ពិធីនេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីតារាល្បីៗជាច្រើន និងអ្នកគាំទ្រជាង១០០នាក់។ កន្លែងអង្គុយពិសេសនឹងត្រូវបានបម្រុងទុកសម្រាប់អ្នកគាំទ្រ ហើយគូស្នេហ៍មួយគូនេះត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្សាយបន្តផ្ទាល់អាពាហ៍ពិពាហ៍របស់ពួកគេបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizqM8OMtMd1Nw-p9bGL_RIYO1fdw-WvWiYlfggLOmdU1siur76SobwCMHvsSnuQRyVzyXYyQpgC8g9fuMZesF87jO7EK5IK7yji6hLlrFf5kYVGL0ZwxkCRG9UvhoZiFEnSeOpBH7i8dd0xs0lxJ6yMA0S3EKDLqS2-RzB8-cNTXBXhpi0vipB0IeMIwpA/s1038/image_2025-08-12_10-55-34.png
ឥឡូវនេះមានការចាប់អារម្មណ៍ទៅលើថាតើអតីតសមាជិករួមក្រុម EXO ដូចជា Luhan ដែល Tao បានរក្សាទំនាក់ទំនងជិតស្និទ្ធនឹងចូលរួមជាភ្ញៀវដែរឬទេ។ Tao និង Luhan បានបន្តមិត្តភាពរបស់ពួកគេជាច្រើនឆ្នាំមកហើយ សូម្បីតែសម្តែងបទ «Our Tomorrow» នៅក្នុងការប្រគំតន្ត្រីរបស់ Luhan។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwH0SX8aXEidPIto3ceyIkpUJr8e_iM9G2ruGhfPG6zbE-eqGlAhqLTmTYDXsP6mt_bwU1V1dAcTyW0oeu-gIl2OGIL-JTHjVUdg0NRK1e_Fy3OUu4bojhvjZ_qwrEAcEwVjlOKDt-0NfhOeudOm77P1iCcB559MyIEn3eAKny8a_YvbFc4O6D2bLbRMle/s2048/image_2025-08-12_10-55-35%20(2).png

Tao បានបង្ហាញខ្លួនដំបូងជាមួយ EXO ក្នុងឆ្នាំ២០១២ ប៉ុន្តែបានចាកចេញពីក្រុមនៅឆ្នាំ ២០១៥ ដោយបានដាក់ពាក្យប្តឹងដើម្បីបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់លោកជាមួយ SM Entertainment ។ ចាប់តាំងពីពេលនោះមក Tao បានសកម្មក្នុងឧស្សាហកម្មកម្សាន្ត ក្នុងប្រទេសចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgatBuTa_S0KAzJk3_e0ydMFYkkc3i55M1GC_TVENrE1_BtIPJrDiHTQQoWG4lGGh2tn_KWIW4Ph1uh7kArnEQJFkYO48LUk7ofLckQA_m0iHtWjRHrFUyGHydUMCfwl8zr1eK5ErguuztoSLkqBxXj7bkJ-5VUTvyPcoB55CgMQQOQMLGU9x3omrelBmBC/s802/image_2025-08-12_10-55-35.png

អ្នកទាំងពីរមានទំនាក់ទំនងស្នេហាដំបូងគេក្នុងឆ្នាំ ២០២០ ហើយបានបញ្ជាក់ជាសាធារណៈនូវទំនាក់ទំនងរបស់ពួកគេក្នុងឆ្នាំ ២០២៣ បន្ទាប់ពីមានទំនាក់ទំនងស្នេហារយៈពេល ៤ ឆ្នាំ។ ពួកគេបានចុះបញ្ជីអាពាហ៍ពិពាហ៍កាលពីខែធ្នូ ឆ្នាំ២០២៤ ដោយក្លាយជាប្តីប្រពន្ធ ស្របច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM6cgOv1WmiTsZcOF4EXCBO9xLUa3A2s7hEauMEwwPBhNfayi6rUnCbCceKZ3AKuVW0U6009DxuNWWh5Vh1mmTHhyphenhyphenqMvJ16FPiS7KsH_gJl2XBZVVKL2iGVonNi850kYoYIrG-_Pn3b3uZDkZLUcElevOQspy38LG32s1HrAkEFpvL34Fuff5pMpIBNZXu/s1286/image_2025-08-14_08-40-42.png

គូស្នេហ៍មួយគូនេះក៏បានប្រឈមមុខនឹងការរំពឹងទុកអំពីការមានផ្ទៃពោះមុនរៀបការ និងការសម្រាលកូនផងដែរ។ កាលពីខែសីហា ឆ្នាំ២០២៤ Xu Yiyang ត្រូវបានគេរាយការណ៍ថាត្រូវបានគេប្រទះឃើញនៅគ្លីនិក OB-GYN ក្នុងសហរដ្ឋអាម៉េរិក ហើយនៅក្នុងខែធ្នូ នាងត្រូវបានគេឃើញដើរទិញផលិតផលសម្រាប់ទារក។ Tao បានជំរុញឱ្យពាក្យចចាមអារ៉ាមនេះកាន់តែខ្លាំងឡើងបន្ទាប់ពីបាននិយាយអំពីកុមារក្នុងអំឡុងពេលផ្សាយផ្ទាល់មុនពេលផ្លាស់ប្តូរប្រធានបទយ៉ាងឆាប់រហ័ស។ នៅក្នុងខែមិថុនា វីដេអូ paparazzi បានផុសឡើងបង្ហាញពីម្តាយរបស់ Xu Yiyang ជាមួយនឹងមេដោះម្នាក់កំពុងកាន់ទារក ដែលបង្កឱ្យមានការរំពឹងទុកជាថ្មីថា “កំណើតសម្ងាត់” ។ ទោះបីជាយ៉ាងណាក៏ដោយ ទាំង Tao និង Xu Yiyang បានរក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp2zf4VpBNcEEttwaeE3WIytECyxgGTBZ_suloh1HHMfWIqZ1tg0cNGtvXb7CDMEItjXYYKUddfk3dyxZhudk5VLQDICznsWnNyyP6xH2KyURQAQ0tK993z-Q8500Wg40J8zFOtNPU5Mij85bZm1SBtW6Ed8RneJMO_G4mtG6Qf5A-1Tlz2LOORHErkoxg/s2000/image_2025-08-14_08-40-43.png

កាលពីខែមេសា Tao បានធ្វើឱ្យមានប្រធានបទក្តៅសម្រាប់ការដាក់លក់សំឡីអនាម័យ បន្ទាប់ពីដឹងថាក្រុមហ៊ុនចិនបានទិញ និងលក់ឡើងវិញនូវសំឡីអនាម័យ ដែលបោះចោលក្នុងតម្លៃបញ្ចុះតម្លៃ។ បន្ទាប់ពីការបើកដំណើរការម៉ាកយីហោរបស់ខ្លួន Tao បានរៀបចំព្រឹត្តិការណ៍លក់បន្តផ្ទាល់ដែលរកចំណូលបានប្រហែល ២២.៥ លានយន់ ប្រមាណ៣៥ លានដុល្លារក្នុងរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ៕

រឿងវះកាត់ធ្វើច្រមុះ Zhao Lusi ហ៊ានភ្នាល់ដាក់អាយុជីវិតឱ្យឡានបុ.កតាមផ្លូវ

0

តារាសម្ដែងស្រីចិន Zhao Lusi ថ្មីៗនេះមានជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់នាង Galaxy Cool Entertainment ហើយជារឿយៗមានការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមដើម្បីទាក់ទងជាមួយអ្នកគាំទ្រ។ ក្នុងការផ្សាយផ្ទាល់កាលពីពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិថា ច្រមុះរបស់ Zhao Lusi ហាក់ដូចជាវះកាត់កែសម្ផស្ស។ តារាស្រីរូបនេះបានឆ្លើយតបទាំងត្រង់ថា៖ «បើខ្ញុំធ្វើច្រមុះ ខ្ញុំនឹងត្រូវឡានបុកតាមផ្លូវ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikQFmuAr_jLl84cNvgVg-AePF67_LjMegCnK8QzSXFPyto4fTCEZyhqHtSXQRQxjMg2rRAjHn4hRtoF7tS2UD825LJYElY9sHEjl5FSG6M1_Rfv8YVlBcXOjH_s3SW_Rp4TeVtqvSc0_m4-bvS1Hr9T4sC-CLiHa4EzyoEpgiwWEMLYF6X1COW5ZBkw_ho/s1000/image_2025-08-12_16-32-47.png
Zhao Lusi ខឹងនឹងការស៊ូទ្រាំនឹងពាក្យចចាមអារ៉ាមបង្កាច់បង្ខូចអំពីការវះកាត់កែសម្ផស្សដូចជាការងារច្រមុះ និងកាត់ថ្គាមអស់ជាច្រើនឆ្នាំ។ យ៉ាងណាក៏ដោយ តារាស្រីរូបនេះថា ពាក្យចចាមអារ៉ាមបែបនេះ មិនសមនឹងការប្តឹងទេ ព្រោះអ្នកដែលត្រូវប្ដឹង ប្រហែលជាគ្មានលុយសងជំងឺចិត្តនាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-4D74AXFmpq71haB6C3uAj4uZX4PWdr46dHB14DrKGoObWnFB_MqHED85UaKfPHUG4KmElwhd5w9TrXnQD1vWoIlvLBHREXCznFu8fVVeSXS-ZUAGejlJuAedfXdwyBVZULmxKv9PfBO3TTDKeGaYjC9GlS9r8wa0d6rYzxH_p1mF0HoB18oYRk5SiHpR/s1152/image_2025-07-10_10-55-27.png

បន្ទាប់ពីស្ងប់ស្ងាត់ Zhao Lusi បានសង្កត់ធ្ងន់ថា ប្រសិនបើនាងពិតជាធ្វើការវះកាត់កែសម្ផស្សមែននោះ នាងនឹងចែករំលែកជាសាធារណៈទៅកាន់អ្នកគាំទ្ររបស់នាង និងបង្ហាញមុខគ្រូពេទ្យដែលធ្វើការវះកាត់នេះ។ តារាស្រីកើតឆ្នាំ ១៩៩៨ រូបនេះពន្យល់បន្ថែមថា នាងបានទទួលបានច្រមុះខ្ពស់ពីជីដូនជីតា និងឪពុកម្តាយរបស់នាង ដូច្នេះហើយនាងមិនចាំបាច់ធ្វើច្រមុះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK4oB2qXWQKnD1gaDYW7Xo9Tnl4NOv6o0TPCp-0Y8BbgQuX5aOD3utrEX9MCgnu-WF1V5oguYwQ89xatR5RQZX5h5WKWfHu0TH6cbodK3pjaal7ybDgtxfCjJ_UDv6MBoy8_uZFAQifhSoF2ImlYIHpAlKBEa_QJHD2kwEagasJHf_d0ucM39XPUjrzne_/s1620/image_2025-07-10_10-55-22%20(2).png

កាលពីនាងនៅក្មេង Zhao Lusi បានជួបឧបទ្ទវហេតុដែលបណ្តាលឱ្យមានដុំសាច់ដុះក្នុងច្រមុះរបស់នាង ដែលធ្វើឱ្យមនុស្សគិតថានាងមានសំលេងច្រមុះធ្ងន់។
គួរបញ្ជាក់ផងដែរថា ជម្លោះរវាង Zhao Lusi និងក្រុមហ៊ុនគ្រប់គ្រងរបស់នាង Galaxy Cool Entertainment គឺជាប្រធានបទដ៏ក្តៅគគុកនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។ អ្នកក្នុងឧស្សាហកម្មប៉ាន់ស្មានថា តារាស្រីរូបនេះនឹងត្រូវបង់សំណងយ៉ាងច្រើនប្រសិនបើនាងចង់បញ្ចប់កុងត្រាមុនរយៈពេល ៥ ឆ្នាំ៕

នាយករដ្ឋមន្ត្រីស្តីទីខឹងសម្បារមេបញ្ជាការភូមិភាគ២ ក្រោយបង្ហោះហ្វេសប៊ុកសុំប្រាក់ពីពលរដ្ឋទិញបន្លាលួស

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The States Times នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បាននិយាយពីមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បង្ហោះហ្វេសប៊ុកសុំប្រាក់ពលរដ្ឋជួយបរិច្ចាគទិញបន្លាលួសឱ្យកងទ័ពជាបន្ទាន់សម្រាប់បំពេញភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ ។ លោកថា បើកងទ័ពខ្វះខាតឧបករណ៍ចាំបាច់ផ្សេងៗ សូមប្រាប់មេបញ្ជាការកងទ័ពតាមត្រង់ ពុំចាំបាច់បង្ហោះហ្វេសប៊ុកសុំប្រាក់ពីពលរដ្ឋទេ ពីព្រោះរដ្ឋាភិបាលមានប្រាក់គ្រប់គ្រាន់សម្រាប់ផ្តល់ឱ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiw0MdTj78ZR_wRiKgNtfSGsmHildYV1lwB_tn1KZNHWgceCvLTlrgqy1bKKvl1nC4a6cAPVqI52T5jkeIm-m96EvhSlqlgXsMYdlvhl_z_LWurNZGi2Acj6XeRnslv0G-LGyv-kVoWDeOi1QhKRNcPAjD_UD5smx38xL3K0AqOva3vI0tqmmPVWiPwEC/s1380/image_2025-08-08_15-41-01.png

កងទ័ពភូមិភាគ២ថៃ បានបង្ហោះហ្វេសប៊ុកសុំប្រាក់ពីពលរដ្ឋជួយបរិច្ចាគទិញបន្លាលួសឱ្យកងទ័ពជាបន្ទាន់ដើម្បីកាត់បន្ថយហានិភ័យដល់អាយុជីវិត ផ្តល់សុវត្ថិភាពដល់កងទ័ពពេលបំពេញភារកិច្ច និងការពារអធិបតេយ្យនៅព្រំដែនកម្ពុជា-ថៃ ។ កងទ័ពភូមិភាគ២ សូមការសហការពីពលរដ្ឋជួយគាំទ្រ និងបង្ហាញកម្លាំងសាមគ្គី ដោយពលរដ្ឋអាចផ្ញើប្រាក់សម្រាប់ទិញបន្លាលួសមកកាន់ផ្នែកកិច្ចការស៊ីវិល និងកងកម្លាំងស៊ុណារីដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi01eBt9fF2lH1nNZaKkTRHebMMB7z_fN-kBd71c-vwui1YVF5bN_40lGvIQQj2wzJYXGyKOFtdJylV5kXIpb8s3EtZ2FwvpakhkCrS7dvi3ef40fJr07oP5ESU8vXB7ESAVNdQ5FSZKI29lzZDtgMjZxZM05RVE0E0LyU4UlNYGiuaxZZNQqq_O5wI7Ab6/s1280/photo_2025-08-12_09-08-02.jpg

កងទ័ពភូមិភាគ២បញ្ជាក់ថា បន្លាលួសមានអង្កត់ផ្ចិតទំហំ១០០សង់ទីម៉ែត្រ គឺកងទ័ពពិបាកស្វែងរកណាស់នៅក្នុងតំបន់ ហើយកងទ័ពក៏ប្រើប្រាស់បន្លាលួសមានអង្កត់ផ្ចិតទំហំ៩០សង់ទីម៉ែត្រជំនួស ។ កងទ័ពភូមិភាគ២ សូមអរគុណការគាំទ្រពីពលរដ្ឋ និងសន្យាបំពេញតួនាទីអស់ពីសមត្ថភាពដើម្បីសុវត្ថិភាពប្រទេសជាតិ និងសន្តិសុខពលរដ្ឋគ្រប់រូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeJSYD8NczZdH3Cb16Q6hLooKTJPaQMxS9dZTXvf00LoCrpiCgJUzG-7F236Uait80BgxkFQDtVSfGMPFfwqMvoztbLF89Qf33LmaNSPkjWVPMGPZDBA5sllqfC3S44Fg9kmOX1R5EA1ctIb9NfSoaLiHMf0te_8De43rp2nPIr7OQ98vEnVRCpsojOZ2Y/s1280/photo_2025-08-12_09-08-01.jpg

បន្ទាប់មក លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីបានស្នើទៅមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ឈប់សុំប្រាក់ពីពលរដ្ឋជួយទិញបន្លាលួស និងឱ្យកងទ័ពមកសុំប្រាក់ទិញបន្លាលួសពីរដ្ឋាភិបាលវិញ ពីព្រោះរដ្ឋាភិបាលមានប្រាក់គ្រប់គ្រាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC9gV6kQVBn6qo2JmY8fvu9PoSp14otHUF8f3Cn5zUdUBCYWdS9l3kWzLPcbl6gKXMNmKzr0v4xssDTv_-AZx3wGQvg-d8vnuhkVs8i-W6vaO28Py3YDOKMcC_OISXxPytvwYlnzNaiLWw9voYDBCf1sv6rFsUOrkKt9S600hnH3YCGQZS73_khFeizE3b/s1365/image_2025-08-11_13-18-22.png

ដោយឡែក ករណីកងទ័ព និងទាហានឈុតខ្មៅថៃជាន់មីននៅព្រំដែនកម្ពុជា-ថៃ លោក ភូមិថាំ និយាយថា ក្រសួងការបរទេសត្រៀមដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ហើយលោកចោទប្រកាន់ថា ពាក្យបណ្តឹងនេះជាការដោះស្រាយបញ្ហាកម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ។ លោកចោទទៀតថា កម្ពុជាមានចេតនាពុំចង់បានសន្តិភាពក្នុងតំបន់ ហេតុនេះ កងទ័ព និងរដ្ឋាភិបាលថៃនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយស្ថានការណ៍ និងជូនដំណឹងទៅពលរដ្ឋជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd8NYyO2kfjWiwwWV58Rn1ZB8OdDC4-4CKDbxKYi2Uot8y8bVcfA2prWoSjdaVGdlf4emIaAzgNq11xPPT04tIjH85FOSr0jqRqkdMw-M_4h33tGNy2XS3_rMfGTcZLEmxIa3ePvjgFeLakcVdzLq_TIiEWy5Jpdqx6YF_7gsbc4pmWqeW1vGOu1tCJSAl/s1280/photo_2025-08-11_11-25-37.jpg

ក្រៅពីនេះ នាយករដ្ឋមន្ត្រីស្តីទីក៏បាននិយាយពីពលរដ្ឋថៃរស់នៅព្រំដែនព្រួយបារម្ភពីស្ថានការណ៍ និងជម្លៀសចេញពីលំនៅឋានជាបន្តបន្ទាប់ ដោយលោកសុំឱ្យពលរដ្ឋមានទំនុកចិត្តលើរដ្ឋាភិបាលអាចផ្តល់ការថែទាំសុវត្ថិភាព ។ ក្រៅពីនេះ លោកអំពាវនាវឱ្យសារព័ត៌មានថៃផ្សព្វផ្សាយតែព័ត៌មានពិតប្រាកដ កុំផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យពលរដ្ឋភ័យស្លន់ស្លោហួសហេតុ ៕

ពិធីករ ជា វណ្ណារិទ្ធ លើកឡើងថាចង់ថែរក្សាការពារទឹកដីមិនប្រើកម្លាំងបង្ហូរឈា.មគឺឈប់ប្រើផលិតផលថៃ

0

ដ្បិតតែកម្ពុជាហាមឃាត់ការនាំចូល បន្លែ ផ្លែឈើ ប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រទេសថៃ ហើយបណ្តាទំនិញផ្សេងទៀតនៅតែអាចនាំចូលមកកម្ពុជាបានក្តី ប៉ុន្តែអ្វីដែលជាចំណុចសំខាន់នោះគឺឆន្ទៈរបស់ប្រជាពលរដ្ឋគ្រប់រូបសម្រេចចិត្តទិញឬក៏អត់។ ងាកមកកាន់ពិធីករល្បីឈ្មោះ ជា វណ្ណារិទ្ធ ក៏បានបញ្ចេញទស្សនៈរបស់ខ្លួនដែរថាចង់រក្សាការពារទឹកដីរបស់ខ្លួនដោយគ្មានការបង្ហូរឈាមនោះគឺឈប់ប្រើផលិតផលរបស់សៀមតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0FzIygh32aSa3-_wasiI1CIw-TNN0UBZov6XJim10ImDw_490m9LvZO4ZMrsX0IF3CpU1qsoWJRz_kd-0ksuXIS0Lv52gF4ubfHaAFPI3cgTbyHRLg_uQPQt1X5BHj2LeabhhkEoBddoJQFidrEA3kXIPEwgnJKT7hviHHFaDJDhWSd5Pq6Rp9t16d1wI/s1920/image_2025-07-07_08-49-39.png
នាពេលបច្ចុប្បន្ននេះស្របពេលពលរដ្ឋកម្ពុជារងនូវការឈឺចាប់ពីការឈ្លានពានរបស់ប្រទេសថៃ គេសង្កេតឃើញថាពលរដ្ឋភាគច្រើនសម្រេចចិត្តឈប់ប្រើប្រាស់ និងលក់ផលិតផលរបស់ប្រទេសថៃ។ មិនត្រឹមតែនៅក្នុងស្រុកប៉ុណ្ណោះទេសូម្បីតែពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមួយចំនួនគឺជៀសផលិតផលសៀមតាមតែអាចធ្វើទៅបានបំផុត។ ការស្រុះដៃគ្នារបស់ប្រជាពលរដ្ឋ បុគ្គលល្បីឈ្មោះប្រកាសឈប់ផ្សព្វផ្សាយផលិតផលសៀម គឺជាសញ្ញាវិជ្ជមានមួយដែលផលិតផលក្នុងស្រុកនឹងមានការរីកចម្រើនជាបន្តបន្ទាប់ហើយថៃនឹងខាតបង់ធំមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi18eDswDipFevgyEBEgxnJp8HLwhbw_jJn5QF92WVYqI-LWXROTHIdNp9rejnpiBl4NHMTDoUc0SLpa2ij7b_2YhoOx7HlvFPtrA0jqKM1PLhSDkQiApXU9bKyzjV1XgReT34mSM_dKUMjgzDsEVVrHjDLgOwfCGSwCQCrYn7DxniuBYkIRFLO1etawv0V/s1920/image_2025-08-13_09-47-42.png

ជាមួយនឹងការពហិកាផលិតផលរបស់ប្រទេសថៃ ពិធីករ ជា វណ្ណារិទ្ធ បានលើកឡើងនៅលើបណ្តាញសង្គមថា «បើចង់រក្សាការពារកម្ពុជាពីការឈ្លានពានរបស់សៀម ដោយមិនប្រើកំលាំងបង្ហូរឈាម គឺឈប់ប្រើផលិតផលសៀម ឈប់ចិញ្ចឹមសៀមទៀត យើងទេជាអ្នកផ្តាច់ដង្ហើមសេដ្ឋកិច្ចសៀម ប្រជាជននៅគ្រប់វិស័យរបស់សៀម មិនថាពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល គ្រប់វិស័យដែលពឹងលើកម្លាំងពលករខ្មែរ នឹងក្រោកឡើងតវ៉ាជាមួយរដ្ឋាភិបាលសៀម..នេះគេហៅផ្តាច់ច្រកដង្ហើមរបស់សៀម មិនឱ្យដកកើត ទំរាំរកដង្ហើមជំនួសបាននៅយូរទៀត ព្រោះសៀមរកក្បាលមិនឃើញ ដងខ្លួនដៃជើង មិនស្តាប់គ្នា គេគ្មានសម្លេងរួមដូចយើងទេ សាកមើលមួយប្រាវទៅ បងប្អូនអើយ។ មើលរឿងពិតជាក់ស្តែង រដ្ឋមន្ត្រីពាណិជ្ជកម្មសៀម រត់រកឡាវឱ្យជួយ ដើម្បីបើកច្រក នាំទំនិញសៀមចូលតាមឡាវមកកម្ពុជា ព្រោះមិនចឹងទំនិញសៀមចាករកច្រកចេញមិនឃើញទេ»៕

សង្ស័យនៅចំហាយដូនតាបរាមុខ Phimphakdee ប៊ិះដួលលើឆាកជាលើកទី២

0

បេក្ខភាពបវរកញ្ញាចក្រវាលថៃ Phimphakdee ដែលជាកូនថៃកាត់ខ្មែរ ប៊ិះដួលលើឆាកជាលើកទី២នៅក្នុងការប្រកួតរបស់ខ្លួន។ មនុស្សភាគច្រើនបានហៅនាងថាជាមនុស្សភ្លេចកំណើតខណៈប៊ិះដួលលើឆាកជាថ្មីនេះសង្ស័យតែនៅសល់ចំណាយដូនតាបរាមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmq2tYjcpMldSwYdLKOLq8DYosBpSVy-t2dLae7oimlg8wYjd1tkiNZPgga0U6wJ-n_moETDhQe3K7ttcF7662TzVsLtnY9aobyNbm_AHGKokM4iVV3EuKrsWi2G1F-2BpXyrgvRF2VAEMHBrOR7teoN42aCaLuIQMK6PnddIhr7v2jXFxxF6-w8lBPpfO/s1755/image_2025-08-13_11-02-39.png

កាលពីយប់ថ្ងៃទី១២ សីហា កម្មវិធីប្រកួតបវរកញ្ញាចក្រវាលថៃ២០២៥ នៅបន្តការប្រកួតជាធម្មតាពុំបានផ្អាកការប្រកួតឡើយ។ នៅក្នុងការប្រកួតនេះអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាចាប់អារម្មណ៍ជាពិសេសទៅលើបេក្ខភាពតំណាងឱ្យភូកេត ហើយការចាប់អារម្មណ៍នោះមិនមែនដោយសារតែនាងមានភាពស្រស់ស្អាត មានសមត្ថភាពនោះទេ ប៉ុន្តែដោយសារតែនាងមានឈាមជ័រខ្មែរហើយភ្លេចដើមកំណើតរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvHJtWdQeTujRrqz4EUxKVbPqCi3Rn4DsMihYFQDBUsoI1FoDLGuN_UpJPXYFO1jM7jjhci3mtrKvfGE81GzsBXTIztCTbNaJVKpz9SN9bmdB3C6UTJ9xmlX4wQD3TWkLTQjolZtp8Wu_ZrP-6okBEkllH8lmU6b7lBFSAAphK4Pj-CKkRf4g1GzQKMlR8/s1911/image_2025-08-13_11-02-38%20(2).png
ការប្រកួតកាលពីយប់មិញនេះ Phimphakdee គឺប៊ិះដួលលើឆាកខ្មាសគេជាលើកទី២ នៅពេលកាច់រាងដើរលើឆាកជាមួយនឹងសំលៀកបំពាក់ពណ៌ផ្កាឈូកលាយជាមួយនឹងពណ៌ទឹកក្រូច។ កាលពីយប់ថ្ងៃទី១០ ខែសីហា បេក្ខភាពរូបនេះបានដួលពេញទំហឹងនៅលើឆាកជាមួយនឹងរ៉ូបពណ៌លឿងឆ្អិនឆៅ ខណៈមនុស្សជាច្រើនជឿថានេះហើយជាកម្មពារដែលនាងទទួលព្រោះតែជាមនុស្សភ្លេចកំណើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnZbIICf0RAAqCTVXhgllnFK0N2nB5wIHRSYtvQdQ_iejdR5A7cgpGWq4EJSn1PQc5Q88q-FeEl-iT3lcGjJgRintlVLzTLAeuTp9QUtanDsx4GfCDzxMWxwaLgtPLhmarJvp6Inhyphenhyphen9wDkAG0vCA-Z-UeZM-0bJcuitglxSsdiqJxHuIyEZzMoupuQxB3B/s1920/image_2025-08-13_11-02-38.png

ការប៊ិះដួលជាលើកទី២ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃនេះមានការសង្ស័យថាចំហាយដូនតាបរាមុខនៅមិនទាន់អស់ទើបធ្វើឱ្យនាង Phimphakdee ស្ទើរតែខ្មាសគេទូទាំងប្រទេសម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGsnuNuVDi4Y9UhkQY9lFvFMUHVBxfByk0zsovQqHjdNZyBBqkAaqiAboD8s12gVXauC4LO_EJ0eKu5ynEFFrf8b82nEmUuIzVkgoEccXngP6Y_EPEZViO3Mv6PmbelZJWIclIsW-IIu2lL16lI8m7tz99QqU1VnbwcLS_Ox3BO_PUIdxGx4WxR7WHG2pr/s1440/image_2025-08-13_11-02-39%20(2).png

គួរបញ្ជាក់ផងដែរថា បានជាទស្សនិកជនកម្ពុជាខឹងសម្បារចំពោះនាង Naruemol Phimphakdee ដោយសារតែបេក្ខភាពបវរកញ្ញាចក្រវាលថៃរូបនេះបានបាត់បង់ភាពអៀនខ្មាសនិងសេចក្តីថ្លៃថ្នូរនៅក្នុងខ្លួនបានយំរៀបរាប់ពីទុក្ខសោកដែលម្តាយរបស់នាងតែងតែសូមទោសដែលនាងមានឈាមជ័រជាខ្មែរ។ ការនិយាយបែបនេះដោយសារតែនាងចង់បានពិន្ទុពី ណាវ៉ាត់ ហើយចង់ទូលមកុដបវរកញ្ញាចក្រវាលថៃ២០២៥ ស្របពេលប្រទេសខ្មែរនិងថៃមានបញ្ហាជាមួយគ្នា៕

គណបក្សនយោបាយថៃស្នើរដ្ឋាភិបាលលុបកិច្ចព្រមព្រៀងឈប់បា.ញ់ទាំង១៣ចំណុច និងផ្តល់អំណាចឱ្យកងទ័ពប្រកាសច្បាប់អាជ្ញាសឹកទូទាំងប្រទេស

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Nation រាយការណ៍ថា គណបក្សនយោបាយមួយរបស់ថៃឈ្មោះ «គណបក្សសេដ្ឋកិច្ច» បានស្នើរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងបទឈប់បា.ញ់ជាមួយកម្ពុជាទាំង១៣ចំណុច ព្រមទាំងផ្តល់អំណាចឱ្យកងទ័ពប្រកាសច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស ។ គណបក្សនេះចោទប្រកាន់កម្ពុជាបង្កប់មីនប្រឆាំងមនុស្ស ថែមទាំងចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បា.ញ់ ទោះជាក្រសួងការពារជាតិកម្ពុជាច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃក្តី ។

ពេលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី១២ ខែសីហា លោក រង្ស៊ី គិតទិយ៉ានសាប់ ប្រធានគណបក្សសេដ្ឋកិច្ចចោទប្រកាន់ថា កម្ពុជាបំពានកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ថែមទាំងចោទទៀតថា កម្ពុជាបង្កប់មីន PMN-2 ដែលធ្វើឱ្យកងទ័ពថៃម្នាក់រងរបួសដាច់ជើងម្ខាង រួមទាំងកងទ័ពថៃ៣នាក់ទៀតរបួសដោយសារជាន់មីនកន្លងមក ។ វាស្របនឹងសេចក្តីថ្លែងការណ៍របស់កងទ័ពភូមិភាគ២ ដែលចោទកម្ពុជាពុំស្មោះត្រង់ និងពុំប្រកាន់ខ្ជាប់នូវការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ។

ប្រធានគណបក្សនយោបាយនេះចោទប្រកាន់ទៀតថា នៅមានការលួចលាក់លក់ដូរទំនិញដែលជាការល្មើសច្បាប់ ហើយគោលបំណងនៃការបិទព្រំដែនរបស់ថៃ គឺចង់ឱ្យកម្ពុជាយល់ដឹងពីសារៈសំខាន់នៃទំនិញថៃ និងយល់ពីសេដ្ឋកិច្ចថៃសម្រាប់ការរស់នៅរបស់ពលរដ្ឋកម្ពុជា ។ ប៉ុន្តែប្រធានគណបក្សនយោបាយនេះពុំបានលើកឡើងពីភាគីថៃបំពានកិច្ចព្រមព្រៀងឈប់បាញ់ទេ ពីព្រោះរហូតមកដល់ថ្ងៃទី១៣ ខែសីហា ភាគីថៃពុំទាន់បានដោះលែងវីរៈកងទ័ពកម្ពុជាជាច្រើននាក់ដែលកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន ។

គណបក្សនយោបាយនេះបានស្នើរដ្ឋាភិបាលថៃលុបចោលកិច្ចព្រមព្រៀងឈប់បា.ញ់ទាំង១៣ចំណុច និងផ្តល់អំណាចឱ្យកងទ័ពប្រកាសច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស ព្រមទាំងប្រើប្រាស់តុលាការកងទ័ពនៅតំបន់ព្រំដែនកម្ពុជា-ថៃ គឺដូចគ្នានឹងថៃប្រើប្រាស់តុលាការកងទ័ពជាមួយជនល្មើសក្នុងខេត្តចំនួន៣ នៅភាគខាងត្បូង ។

លោក រង្ស៊ី ប្រធានគណបក្សសេដ្ឋកិច្ចបន្តថា យើងពុំជឿជាក់លើពលករកម្ពុជាដែលលួចឆ្លងដែនចូលប្រទេសថៃវិញ ហើយពលករកម្ពុជានិយាយថា ដោយសារគ្មានការងារធ្វើ ទើបឆ្លងដែនចូលដីថៃ ។ តើពួកគេអាចជាអ្នកស៊ើបការណ៍សម្ងាត់របស់កម្ពុជាចូលមកស៊ើបទិន្នន័យរបស់កងទ័ពថៃឬយ៉ាងណា? ស្ថានការណ៍បែបនេះ ប្រទេសថៃត្រូវផ្តល់អំណាចទៅឱ្យកងទ័ពធ្វើការសម្រេចចិត្តពេញលេញ ។ គណបក្សសេដ្ឋកិច្ចជឿជាក់ថា ការប្រកាសច្បាប់អាជ្ញាសឹកពុំមែនរដ្ឋប្រហារទេ ហើយក៏ពុំមែនជាទង្វើឈានទៅរដ្ឋប្រហារដែរ ប៉ុន្តែជាការអនុវត្តតាមគោលបំណងនៃច្បាប់នេះ ។

កាលពីថ្ងៃទី១២ ខែសីហា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោលទាំងស្រុងលើការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់កងទ័ពថៃដោយសារការផ្ទុះគ្រាប់មីននៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ។

ក្រសួងការពារជាតិកម្ពុជាសូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់កងទ័ពថៃ ដោយសារការផ្ទុះគ្រាប់មីននៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ។

កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត ។ កម្ពុជា គឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ ៕

ហេតុអ្វីប្រទេសថៃនៅចិញ្ចឹមចិត្តចង់បានប្រាសាទតាមាន់ និងតាក្របីរបស់ខ្មែរ?

0

ស្ថិតនៅយ៉ាងរឹងមាំលើខ្នងភ្នំដងរែកតាំងពីសតវត្សទី១១ ដូចគ្នា ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីរបស់ខ្មែរ បានធ្វើជាសាក្សីយ៉ាងសំខាន់នៃជម្លោះ និងការខណ្ឌចែកទឹកដីជាច្រើនលើក ច្រើនគ្រារវាងប្រទេសកម្ពុជា និងប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPxtwJytisyomoQuJGihyphenhyphenCF2qgDdlev3CCLc130SQLYynpvgO0lIA5vus8kXtMh8OQ6i2BYX_ME04ob_0cQcyMZDb_w4NPtBcZp7v4stAk8W-6_HYLxS_WiYuzQ3zeDiJWT722RAb-u9fO8xlVQY3qCTqM6CznYDH4kHDMihwkQ-rFPcZ6b37R3SOGq4C/s960/image_2025-08-13_15-04-39%20(3).png
ទីតាំងប្រាសាទបុរាណខ្មែរទាំងពីរនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផ្នែកយុទ្ធសាស្ត្រយោធា មានតម្លៃខាងផ្នែកប្រវត្តិសាស្ត្រ និងការលើកកម្ពស់ជាតិនិយម តម្លៃផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ ព្រមទាំងឥទ្ធពលនៅក្នុងតំបន់ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpxSX_9qAqC9LLebHmuIIjtxAIO1G_l0BoYyhqsBCHZ86oTPWT_YtaRvnQm38aFUVzDYRL701LW5N0tUsaHUiksnZx8E2GdOhtMeiPcWqw3yfD5ZiSEtNrg8VirCgJeF8kymUWN1FVJqJ8_wWttxMYzI-wsZE3_ANcv_MK9b_-dN7gRooGOLPhUVXAvyZd/s960/image_2025-08-13_15-04-40.png
ប្រាសាទតាមាន់ ស្ថិតនៅក្នុងភូមិគូ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមផ្លូវជាតិលេខ ៥៦ មានចម្ងាយ ៤៨គីឡូម៉ែត្រ ពីក្រុងសំរោង។ ពីប្រាសាទតាមាន់ធំ ទៅប្រាសាទតាមាន់តូចមានចម្ងាយប្រមាណ ២គីឡូម៉ែត្រ។ ប្រាសាទតាមាន់ធំកសាងឡើងក្នុងសតវត្សទី១១ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦)។ បើផ្អែកតាមលក្ខណៈសំណង់ស្ថាបត្យកម្ម និងការតុបតែងលំអ នៅតាមថែវ និងហោជាង ប្រាសាទតាមាន់ធំស្ថិតនៅក្នុងរចនាបថឃ្លាំង និងបាពួនហើយឧទ្ទិស ថ្វាយដល់ព្រះឥសូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEino8gnadwdZWVoDCDvM_UCOjhPC88owwF_4HUU0PKDqQs84jFvOFmF8al-q0Jjq8lZzWZNfLCihl1wHgTdDn0sK8-H8x5H0tvnGYRto3fq1Mv2CiXm0DTeqxHNn8Q-MVl6iqxwcy5CKCSYeDNE_LF8Ah7hooQKtpFJB617HpKpSZLgbwpFiVwHBoVGD0AA/s1280/photo_2025-08-11_19-09-37.jpg

ដោយឡែកប្រាសាទតាក្របី មានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ត្រង់ព្រំប្រទល់កម្ពុជា-ថៃ ក្នុងភូមិសែនមនោរម្យ១ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយប្រមាណ ១២ គ.ម ភាគខាងកើតប្រាសាទតាមាន់ធំ និងចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃភូមិបាក់ដៃ ខេត្តសុរិន ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4-E0BtN9M-hpK3lYvU_hKU_w2g-Of7yvZ7n1LH5EnCKC4K3Mt-5PhajFvvO6SvEeFyGixgFYcJ5bSvdAHuXqvMA-n6H8JZUYSphsC7ppTlWeMIuKwSocU7Lg9WLidAVp_99qRO6rEjKBmezXfAuDBICK4yj5p_DxCRr9cINRpjujypBuYsuiYJH7AptSe/s1000/image_2025-08-13_15-04-39.png

នៅក្នុងឯកសារស្រាវជ្រាវរបស់ជនជាតិបារាំងគេបានកត់ត្រាឈ្មោះប្រាសាទនេះថា «ព្រះឥសី» ឬ «ព្រះឫស្សី» តែអ្នកស្រុកហៅថា តាក្របី ព្រោះកាលពីមុនអាចមានរូបចម្លាក់ព្រះយមគង់នៅលើសត្វក្របីតម្កល់ទុកនៅក្នុងប្រាសាទនេះ។ ប្រាសាទតាក្របី ជាស្ថាបត្យកម្មព្រហ្មញ្ញសាសនា ឧទ្ទិសថ្វាយចំពោះព្រះឥសូរដែរ ហើយទំនងកសាងឡើងនៅអំឡុងចុងស.វ.ទី១១ ដល់ស.វ.ទី១៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7QHI6EAAFGDFlclZvRvWe2LUEc1-e8VN7Pisz0SxCXOV8lwrUCpNsgZhlucSg6ctrqN5UPpuQiwc2S0n0HTuYcENUsGL0vLIxzCg0wkRvYFC4jJgm6P9GYfHnrnZEB1VK7dTsW4vK1Xw6ElhnpDThNs6rh5yt8Pv4_wIF1mXI8iktOGQ7mQgsUrsggxly/s1024/image_2025-08-13_15-04-39%20(2).png
ជាស្ថាបត្យកម្មសាសនាសាងសង់នៅលើភ្នំដងរែកដ៏សំខាន់មួយ ដែលស្ថិតតាមបណ្តោយផ្លូវបុរាណចេញពីតំបន់អង្គរ ឆ្ពោះទៅតំបន់ភិមាយ ដែលគេហៅថា “ផ្លូវពាយព្យ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyzYHk8QMkPt6cf-Bn_FL757asIRcM-MjQHpJ5Osb0Broj5Ey4GxHjUG1cijmQjg93jt3UbIOmJS0dFZtlH-Ngxh8ajyWXxykZvWb010hr584ZyRO4E3rzb73f-NDs2PtPeFG6ATOoiPACJM8mvCjwDm2Jz0r4alq00QhhcDyLRHLAw59dRqbWCmzX9Xzo/s1280/photo_2025-08-11_19-09-44.jpg
ឯជួរភ្នំដងរ៉ែក គឺលាតសន្ធឹងប្រមាណជាង៣២០គ.មនៃភាគខាងជើងប្រទេស កម្ពុជាដោយចាប់ផ្តើមពីខេត្តបន្ទាយមានជ័យរហូតដល់ខេត្តស្ទឹងត្រែង បានដើរតួនាទីជាព្រំដែនធម្មជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMfmSAPE-qaqyfosuONRLEiToZvhoQUzISQWBD5JB7vIiecX9irt_bvffeFUM7rHFUvd55KQcuHtOk83yn5QUYSc1TEGlGE0k1QdLPE_ghXSK4vAC74hyGWNbUDpGkdgtmPqLwUyko_1b-g5ggaLlnXfNmMCWSFY356VxqxTbpCPbOb1pKQu3POQpH5HQD/s1280/photo_2025-08-11_19-09-39.jpg
ជាទីតាំងអំណោយផលខ្លាំងយុទ្ធសាស្ត្រយោធា ព្រោះបើគ្រប់គ្រងប្រាសាទបាន ក៏អាចគ្រប់គ្រងច្រកព្រំដែនសំខាន់ៗ និងផ្លូវជាមធ្យោបាយដឹកជញ្ជូន ធ្វើដំណើរបានកាន់តែងាយ។ ជួរភ្នំដងរែកសំបូរទៅដោយស្រទាប់ថ្មភក់ រួមទាំងបណ្តារ៉ែជាច្រើនដែលមិនទាន់ត្រូវបានរុករក និងធ្វើអាជីវកម្ម ពិសេសនៅតាមជួរជម្រាលជើងភ្នំមកកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1fBixr06WA1CM-ylIwghArV8blcoIZDDmuTc6Q_-57Qu88b3aOGWhu8PK6BYDkcfmxK3O4MC6pGYh0-adLZ57en4AwjuNgvBITTRVpwIq6u2M-P49mDCGLulnFhqD4W8wQndkjSxBS7p4BIXA30yF6heX-82i56dhE1Dlugrjen_nAmtZywf72qG8iYG6/s960/image_2025-08-13_15-04-36%20(2).png

ទាក់ទងនឹងប្រវត្តិសាស្ត្រ ដ្បិតសម័យអង្គរ វិសាលភាពនៃដែនអធិបតេយ្យនៃអាណាចក្រ ខ្មែរធំក្រៃលែងធំគ្របដណ្ដប់លើតំបន់ទាំងនេះ ប៉ុន្តែភ្នំដងរែកនៅតែជារបងធម្មជាតិការពាររាជធានីយសោធរបុរៈពីក្រុមខាងក្រៅ។ រូបភាពនេះយើងបាន ឃើញច្បាស់ហើយក្នុងប្រមាណសតវត្សទី១១ នៅពេលដែលអង្គរត្រូវបាន គ្រប់គ្រងដោយសន្តតិវង្សមហីធរបុរៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWRIi2zVMMDFYbRcw1AEuzHBVYrs4rAf77yQHr9XiZe6WjNzZcnK4cW3cW0FBLPiezx35WniINE3SZwUtOREKWor8Sqi3VvvSMcgNu_XOkeMfc8DQRG5pybCv7bHKc9iCGNIHzcSLjCglCUMB3h56zDhjW6IDfECLoUsRNXTx_9METDnS6tKa4ge34Edso/s2048/image_2025-08-13_15-04-37.png
ចូលមកដល់សម័យបារាំង បារាំងបានកាត់យកតំបន់ខ្លះនៃផ្នែកទាំងនោះយកត្រលប់មកគ្រប់គ្រងវិញក្នុងឋានៈជាអាណាព្យាបាលរបស់កម្ពុជា។ ការនេះបានធ្វើឲ្យនគរសៀមមានការឈឺចាប់យ៉ាងខ្លាំងចំពោះការបាត់បង់របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinyqQmXsRscDDbAPJvur44vflo2zvCxesYwKsOqhJOBXmc_aWe8QPrEj1BEw8e4pXrFmY7HCT13dK-ZRuIjBYY_Np8TKSEc864v960853DIEkH7qBHJWx4kWfqk95u6jw2vr-h8mbwaab_Hfr-1NSRhOmYtlbRjiwj74EplBMNiOVVZqGEdewP1-tzZMhj/s1224/photo_2025-08-11_19-09-55.jpg

ជាពិសេសក្នុងរាជ្យរបស់ស្តេចមង្កុដរាមាទី៤នៃរាជវង្សចក្រី ស្តេចអង្គនេះនេះបានចុះព្រះរាជហត្ថលេខាជាមួយកិច្ចព្រមព្រៀងបារាំងថ្ងៃទី១៩ ខែមករា ឆ្នាំ១៨៦៧ លើការ ទទួលស្គាល់អាណាព្យាបាលបារាំងលើកម្ពុជា ហើយបានសម្តែងក្តីឈឺចាប់ យ៉ាងខ្លាំងជាមួយនឹងបណ្តានាហ្មឺនមន្រ្តីរបស់ព្រះអង្គ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2fKRnLdmWTJipJsQ9T_ln6KlRDg9PhFEetr2QI-F6nyzWTcTZgfphc_u4QM3nCXQkC5Wrd-iKEglz7bI6I7S3cU2DvwQ8DVUR6hI7wIR0u5TUfwP9pk8R5DAJFATB2Pm7rlUceWcBOvu25JbriRFaW6MAbcRtjGw675IDjCrODzZ8VxYw5LLUYbEFZnsd/s1280/photo_2025-08-11_19-09-58.jpg

អំឡុងសង្រ្គាមលោកលើកទី២ ដោយមានអន្តរាគមន៍ពីជប៉ុន ពួកក្រុមបដិវត្តយោធាសៀមបានសម្រេចជោគជ័យ ក្នុងការកាន់កាប់តំបន់នេះទាំងស្រុងទៅវិញ ក្រោមយុទ្ធនាការទាមទារភូមិ ភាគបូព៌ាសៀមពីបារាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjafZz-ith4DjDoFYbaxmjCui3lgdkakVxWO9G0uxjzDjf-KNTlY0EVu4mObL3-B72zVWNYfDPOrERDw3SVEWQ-ys3U5kFh4eX_y2ATF7VOcPhUjyJgWsL4Wu_B_1urlbT1pTEM5ms3rprRW9Navk2HPFMHBj52M7KVC9n2Eko5_tPO9H99RbuOSQulb1GY/s960/image_2025-08-13_15-04-36%20(3).png
ក្រោយសង្រ្គាមលោកបានបញ្ចប់ ជប៉ុនចាញ់សង្រ្គាម បារាំងបានធ្វើសន្ធិសញ្ញាព្រំដែនច្បាស់លាស់បញ្ចប់សុបិន្តសៀមដោយកំណត់នៅលើភ្នំដងរ៉ែកយកតាមលំហូរនៃទឹកភ្លៀងជា គោល។ នៅពេលដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង ហើយនោះ ភាគីសៀមនៅតែមិនអស់ចិត្តហើយបានប្រើកម្លាំងយោធាមកគ្រប់គ្រងលើប្រាសាទព្រះវិហារនាចុងទសវត្សរ៍១៩៥០ ហើយទីបំផុតករណី រំលោភនេះត្រូវបានកាត់ក្តីដោយតុលាការអន្តរជាតិនៅក្នុងឆ្នាំ១៩៦២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguj_QS9dSY_Ya-5xJFtNIsN8FXz_Y_Csas7Z6TKaaZlbT2ac0BKb8WZjcMaz_lXsy9KDyUMX_20RpWJ6S66JAkmElEOx3cgF4oikomc7DJVc_8jFH3c9dySzmwJKIuBiB4_Ty6rUAUW98JNG7jsQXRzxZf1Vw8BzrMW_JHoRkPU1XJ69HM83qswd81A_ir/s1024/image_2025-08-13_15-04-36%20(4).png
មហិច្ឆិតាសៀមមិនបានរលត់នោះទេ នៅឆ្នាំ២០០៨ ក្រោយពេលប្រាសាទ ព្រះវិហារត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយ UNESCO ប្រទេសថៃបានប្រើល្បិចបង្កជម្លោះម្តងទៀតក្នុងគោលដៅទាមទារដីតំបន់ជុំវិញប្រាសាទ។ប្រទេសថៃបានអះអាងថា សាលដីកាឆ្នាំ១៩៦២ តុលាការបានកាត់ឲ្យតែតួប្រាសាទមកខ្មែរនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP7LQvejq7PMHOrZjLpCLGkTAI6TXG4VVQ4apiAReGxuWkU3KDkstQ33wuBoIk7hGxTCzPBlFcvcy4V2O0EbsiS3Dl0YPUS8gf_MEYji8PtU6L9kBgiydrs4tbCNPwCNFuiqMp0GS8AWGSuT6gv5wNgHWLHzcTqUHYF8vMmIJgJZIekqqR2oHhqYzCiDvZ/s1024/image_2025-08-13_15-04-36.png

ការទាមទារដ៏ឆ្កួតលីលានេះត្រូវបាន តុលាការបញ្ជាក់ម្តងទៀតឆ្នាំ២០១៣ ថាដីជុំវិញប្រាសាទបណ្តោយភ្នំក៏ជាដែនអធិតេយ្យភាពរបស់កម្ពុជាដែរ។ រហូតដល់ឆ្នាំ២០២៥នេះ ប្រទេសថៃបានបង្ហាញមហិច្ឆិតាកាន់តែច្បាស់ចង់ បានជួរភ្នំដងរ៉ែកនេះទៅវិញដោយចាប់ផ្តើមពីតំបន់មុំបី រហូតធ្លាយដល់ក្រុមប្រាសាទតាមាន់តែម្តង៕

៨ខែ ឆ្នាំ២០២៥ កម្ពុជានាំចេញទុរេនទៅចិនប្រមាណ ១៩តោន រយៈពេល ៨ខែ នៃឆ្នាំ២០២៥ នេះ

0

ប្រទេសកម្ពុជាបាននាំចេញទុរេនទៅកាន់ទីផ្សាររបស់ប្រទេសចិនជាផ្លូវការចំនួនពីរលើករួចមកហើយ។ លើកទី១ នៅអំឡុងខែកក្កដា ទុរេនដែលដាំដុះក្នុងខេត្តត្បូងឃ្មុំប្រមាណ ១៧តោន ត្រូវបានដឹកជញ្ជូនតាមកប៉ាល់ទៅប្រទេសចិន ឯលើកទី២ គឺនៅអំឡុងខែសីហា នេះ ទុរេនរបស់កសិករខ្មែរចំនួន ២តោនទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះ ទៅលក់នៅខេត្តហឺណាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxaGmB5ugDM9Go1YOmHgUL2GnSQjtWPzDI_UdHcB98ouEU1U_tgCIYID2JVc7Jmvp2-mF8WPBpiN4l596K2inrfbLCBFGmTPq_y-Ig1PeLq0cYT1ykrGv8P1m3HbTOQDLeCEkwbQPx1GQnk033b-hYeWKOLafr_-ReUopDL5bBvLkJfg6x1oYezLKbxRrf/s960/photo_2025-08-12_20-23-45.jpg
ក្រោយទទួលបានភ្លើងខៀវពីរដ្ឋាភិបាលទីក្រុងប៉េកាំង នាអំឡុងខែឧសភា ឆ្នាំ២០២៥ អនុញ្ញាតឲ្យកម្ពុជានាំផ្លែទុរេនចូលទីផ្សារខ្លួន ដោយបំពេញឲ្យបានទៅតាមការកំណត់នៃច្បាប់នានាពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារនៅប្រទេសចិនរួចមកនោះ កម្ពុជាក៏ផ្តើមដឹកជញ្ជូនទុរេនជើងទី១ នាអំឡុងខែកក្កដាតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF4OC6gX2HEJ6Kr1_MUvXmwYMlF38qdJ6I4oftSzXIxcTZ4-gK7tpAR98WLVnXLVT7YZPJUVU3hvyk-vKZNQXfEujygtirwnppgmT8c6KCmGuhtyLvOJX8UMRNvYszd-ib5XNzW3o5MfC0gHz1aZF2Oegf-4uPXb1FCRVPb0ENu0tPjigiKvvJSuHaZ_M-/s960/photo_2025-08-12_20-23-49.jpg

ថ្ងៃទី១៧ ខែកក្កដា ទុរេនរបស់ពលរដ្ឋខេត្តត្បូងឃ្មុំ ជាង១៧តោន ត្រូវនាំចេញដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) សហការជាមួយក្រុមហ៊ុននៅប្រទេសចិន។ ក្រុមហ៊ុននេះ គ្រោងវិនិយោគលើដំណាំទុរេន ហើយនាំចេញរាប់សិបតោនទៀតទៅកាន់ទីផ្សាប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សារជាក់ស្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxsSh1oXHW3xuHRzQvMe0-tsQC9bCUcqHZBfTXtUkKWQ79OBqvftORtZJJdcwkdZFbwnIF9juO_tgSlQb_5ux4bF36h_NdA1tPkqSmv08yfk5VOHaNq4WEkxNj3rQyEXEJW2W9JOv8yA5bEUMTNkJ2FJHVGMbWJejM1wiB9nRCZfObGUTc4swqYHv62XlF/s1280/photo_2025-08-12_20-24-31.jpg

ឯលើកទី២ គឺនៅថ្ងៃទី៩ ខែសីហា ប្រទេសកម្ពុជា បានចាប់ផ្ដើមសាកល្បងនាំចេញផ្លែទុរេនចំនួន ២តោន ដោយក្រុមហ៊ុន CSNC Agricculture Co., Ltd.ទៅកាន់ខេត្ដហឺណាន ប្រទេសចិន តាមរយៈជើងហោះហើរផ្លូវអាកាស ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Ari Cambodia)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhQ1DC4HKc65er9blD0f2JH3pEtVCK6CgFaau3pkuAVn2Y-R9cQQ0VoevPyX7r7BVVexngGRDTYql92WiGH5pT3XJdIob7BgBjGl5OMAma34voW7HiNW-cnIKyIvM-Catnk9uvJaPYd3sQa4IhpW2JHGLsklz4qLvD3qSvwaMcds7Pf3fAd3dGtpfnnCQ/s1280/photo_2025-08-12_20-24-34.jpg

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានបញ្ជាក់តាមគេទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្តម នាថ្ងៃទី១២ ខែសីហា កន្លងមកថា ការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាពនិងរសជាតិរបស់វា។ ដូច្នេះហើយកសិករដែលដាំដំណាំទុរេនចាត់ទុកវិធីដឹកជញ្ជូនតាមអាកាស ដែលចំណាយពេលត្រឹមតែ ៤ម៉ោង ថាបានផ្តល់អត្ថប្រយោជន៍ដ៏សំខាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjguGzHG8AuFZBS2XQvkRVJu9GuWO3Pi7f2-7C2mCxsjHnnG_X8jzPVpCcdBEpYhJ1rwjmMqB97MOkojoaScNyzISyxelfmRmxUNf5lKVqo3ubnjJQh7bvYRi2ozA1KQfahr6852ln9DUl7PZBUqqtO-YoNuWFBBKFdfTJyXC5EWF7zYhAbiL_cK-v1Em7R/s963/photo_2025-08-12_20-24-41.jpg
ឯកឧត្តម វ៉ាង វិនពីន បានអះអាងថា រហូតបច្ចុប្បន្ននេះ កសិផលកម្ពុជាសរុបចំនួន ១៦មុខ ហើយ ត្រូវបានអនុញ្ញាតិឲ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ កសិផលទាំងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ6q7W3j4RDkJsuk7Vb0c0wjyIQNTTAZV0vcJFoRVtXeflYRltKlfHx8-EdXucb6T4ichcLhXrwzLc7k2wF9GpBgs_cnVqabugsd3hdV7mKW6_mzn-SaooxkAHUhLeADUXkK2h7YbxIKTAE-0r8FyepnpSJ-TGe5muS4yoblHZqJXBcUJKl0U2TKNAFGwj/s1280/photo_2025-08-12_20-42-22.jpg

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការនាំចេញកសិផលទាំងនេះគឺជាសន្ទុះដ៏រឹងមាំ និងជាសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សូមរម្លឹកថា ទុរេនគឺជាផ្លែឈើស្រស់របស់កម្ពុជាឈរនៅលេខរៀងទី៥ ដែលទទួលបានការនាំចូលទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីចេក ស្វាយ មៀន និងដូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Wu0Ra939phDTgz-yuAJUxiYTaiM4t1VqaLYXh9qsXhloQjO1Gv98L5EXshpn1bJ8Kf7EdHhdZXdoWLUAnU7fy_PKopbx7TgQhN9bJRzjg6_S3sqinYwPOcHJezVgbO5JjQ9pooagbjaZIT6I2nbr9Xp02_CYseKAPSc6GnC14DVsWLS6dGEFBQwp881_/s1280/photo_2025-08-12_20-42-32.jpg
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន គឺទទួលបានការអនុញ្ញាតពីសំណាក់អគ្គរដ្ឋបាលគយចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOztCg0BjKXyP9OZNZOZy_l-E-N3wyl8fKEVqjl99WkAsrSgLjyuFk7Opr2wmhT4kcLTjuExtcWtU4we5Q1r5A68Lvqs9SbU2pkjy9KHSf64Tc-RqhlXN-VckY-DVvze4JUga9EeRhyURsArCK7hbWoT62BrqEfen9edSw2kIfqbdzJEJt4sDLkNhVy3d5/s1536/image_2025-08-13_14-57-22.png

សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5skYxjasnzA4c04Lxr8b1beXG71OHyppMn2yJrjSxT3ZBtR2E3lqGanQ6GHAbsMBukBepEkr1rpgPy5FViPBD6rVv5-Y6hyphenhyphenC2ZHVtertaIA9M4aFrkLEmhbE_Aq-L46B_2EviXWEf0F6nOuYumo2NRuus8Op1LOc5Z-6G5zvH05w4PVl_4DYwVnovluCI/s1280/image_2025-08-13_14-57-18.png

ដើម្បីធានានូវគុណភាព និងនិរន្តរភាពនៃការនាំចេញ ក្រសួងកសិកម្ម បានអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារ ដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីដែលហាមឃាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyo7-lSyxVS5SJNAjBe2H8YA69T8ZbDHxFw5vkTyVGmV3HTocC2X61Vb84jovTGPh1GjVNXJgwkG3B4YP2c2SGIOqx_aghxEOoszapUskeZO9lqAauy69D5G6tB0AkdaBZo1Be-gCUVJWsB7IBKTBGzyZhqN0GU-Z6weQoTqxb_hWBTR1gmg4derxXA_Dm/s2048/image_2025-08-13_14-57-19.png

បន្ថែមលើនេះ ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញដែរ សូមរួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyCnxT5SKvmgYsm9c00kWe8DjfCd-4jHs2R6WNQGzyPurfUVKMFWHJrjFdsw_ThJnPLK0aG9d6Jb_z4a8IFPRBmWa4Nqid0qol2BNwSdlN8rM7AYLYMkkVTvwxkpqes2UsHDAxy3s6hmrcTDIRw8t9bkjBj8Bd95dIqdXqWYA8Mju7Sg2YZWIbyY5Euxao/s1280/image_2025-08-13_14-57-21.png

បច្ចុប្បន្ន ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួនប្រមាណជាង ១០ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង ៧ ០០ហិកតា ដែលអាចទទួលបរិមាណផលប្រមាណជាង ១២០ ០០០តោនក្នុង១ឆ្នាំ៕

មានគ្រប់សព្វ! លោក ណុប បាយ៉ារិទ្ធ បោះសម្តីឡើងមួយឆ្ងាញ់ក្រោយឃើញទាហានថៃម្នាក់ដ្រាម៉ាសរសេរសំបុត្រផ្ញើជូនអ្នកផ្ទះ

0

តារាចម្រៀង ណុប បាយ៉ារិទ្ធ តែងតែបញ្ចេញមតិយោបល់ទៅកាន់ផ្ទះលេខ២ព្រោះតែទប់ចិត្តមិនជាប់ពីទង្វើរបស់ប្រទេសនេះ។ ជាក់ស្តែងថ្មីៗនេះមានទាហានថៃម្នាក់ធ្វើដូចនៅក្នុងខ្សែភាពយន្តសរសេរសំបុត្រជូនម្តាយត្រូវបានតារាចម្រៀងជើងចាស់រូបនេះថាខួរក្បាលទាហានថៃដើរថយក្រោយ១០០ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhspAFcQGNDTZbNE5mhz3nwjKJ9TiXQxHrWj2qdv5Ae66fBrYEUv6qzQ_iDCGNwuLhsdcPq0kKVQic2HlKGBk_y93b8b28IM_eHKwMhxTM_0PNRn6AH55yE8kkqgWUJZpIWDKiHCTF2P5hC3_9wicqsng_7uc9nrqulQ0Yne9ykvDZ2vDQYVROBCaa59U-Z/s1440/image_2025-08-12_14-44-02%20(3).png

ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បានផ្សព្វផ្សាយពីទាហានម្នាក់ដែលពូកែសម្ដែងខ្លាំងលើសតួកុនហូលីវូដទៅទៀតធ្វើជាសរសេរសំបុត្រទៅម្ដាយ ហើយប្រជាជនថៃរំជើបរំជួលចំពោះការសម្តែងនេះយ៉ាងខ្លាំង។ ឃើញទាហានថៃពូកែសម្តែងបែបនេះលេងសុទ្ធតែសរសេរសំបុត្រទៅកាន់ម្តាយ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបោះសម្តីថា«កុនភាគតាមទូរទស្សន៍ ឬ កុនរោងកុន ? សរសេរសាច់រឿងអោយសមកាលៈទេសៈសម័យកាលផងភឿន ២០២៥ហើយ មានឈុតសរសេរសំបុត្រផ្ញើម៉ែទៀត ម៉ែអត់មានអ៊ិនចុចពិលប្រើទេ អន់ជាងម្តាយទាហានស្រុកខ្មែរទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBuuEH_7RrYzwqUsbf0z3o63XzEnK46BMqLi26wEffstp07gIE5l4nC-NaTnvHPvubXoXSBFY_lK-WnqYjVNF9L5a5q3kVepk3tH7PUpArku85JutY48A9y0asl6ZNJGHgQhXTORABBXh6pVEDjDqNo8BWwaLjwGdeL0-KwziVDsNUeNS3pjjJ4DJw5fX6/s2022/image_2025-08-12_14-43-59%20(2).png

តារាចម្រៀង ណុប បាយ៉ារិទ្ធ បន្ថែមថា ទាហានថៃខួរក្បាលដើរថយក្រោយ១០០ឆ្នាំ ។ លោកសង្កត់ធ្ងន់ថា «បង្កើតខ្លួនវា និពន្ធសាច់រឿងខ្លួនវា សម្តែងខ្លួនវា ពីចោរឈ្លានពានជាជនរងគ្រោះចេះវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgXf69YIkf_fAYtuhklyBmmTM-EqZcGdsTJltaLIlUChRTGGAie8-NWagOYpUsAGTVDgH9Fj6hOXj3uRQT9a5BZNM0-HeTtmzVEOV77_X4CTk47wX6Q2y5ftA_hWNbDw_FTCDNewZqhyphenhyphen1xAq1WH1ADki-7S8ZBnrVwGAkMA1r_P4K8bnK50_UWsw6DbLoy/s640/image_2025-08-12_14-43-59.png

គួរបញ្ជាក់ថា ចុងក្រោយនេះថៃបានប្រើស្ទាយ៍ចាស់រឿងទាហានជាន់មីនដើម្បីបង្កជម្លោះជាមួយកម្ពុជាហើយបានបោះសម្តីថាកំពុងរៀបចំប្រើប្រាស់សិទ្ធិការពារខ្លួន ដោយចោទថាកម្ពុជាបានបំពានកិច្ចព្រមព្រៀងម្ដងហើយម្ដងទៀតដោយប្រើអាវុធបង្កប់ ឬគ្រាប់មីន ដើម្បីវា.យប្រហារលើកងកម្លាំងថៃ៕

នាយករដ្ឋមន្ត្រីស្តីទីថៃសុំភាពយុត្តិធម៌ក្រោយត្រូវពលរដ្ឋថៃរិះគ.ន់ខ្លាំងៗថាកាន់ជើងកម្ពុជា

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Top News រាយការណ៍ថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បានសុំភាពយុត្តិធម៌ក្រោយពីត្រូវពលរដ្ឋថៃរិះគ.ន់ខ្លាំងៗថា កាន់ជើងកម្ពុជា គ្រាន់តែលោកនិយាយពាក់ព័ន្ធនឹងកងទ័ពកម្ពុជាប្រើប្រាស់គ្រាប់រ៉ុក្កែត BM-21 បា.ញ់ធ្លាក់លើមន្ទីរពេទ្យថៃនៅព្រំដែន ។ លោកសំណូមពរទៅពលរដ្ឋកុំបំភ្លៃរឿងនេះដើម្បីបំផ្លា.ញរដ្ឋាភិបាល និងបង្កើតការមិនទុកចិត្តលើរដ្ឋាភិបាលនាំឱ្យបែកបាក់ក្នុងសង្គមក្លាយជាបញ្ហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiw0MdTj78ZR_wRiKgNtfSGsmHildYV1lwB_tn1KZNHWgceCvLTlrgqy1bKKvl1nC4a6cAPVqI52T5jkeIm-m96EvhSlqlgXsMYdlvhl_z_LWurNZGi2Acj6XeRnslv0G-LGyv-kVoWDeOi1QhKRNcPAjD_UD5smx38xL3K0AqOva3vI0tqmmPVWiPwEC/s1380/image_2025-08-08_15-41-01.png

នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បាននិយាយនៅវិមានរដ្ឋាភិបាល នាថ្ងៃទី១៣ ខែសីហា ករណីពលរដ្ឋថៃរិះគន់ពីដំណោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃថា សូមពលរដ្ឋជួយគ្នាដោះស្រាយបញ្ហា ពីព្រោះខ្លួនលោកក៏ពុំទទួលភាពយុត្តិធម៌ដែរ ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្ត្រីស្តីទី លោកនឹងព្យាយាមរក្សាភាពស្ងប់ស្ងាត់ឱ្យខ្លាំងបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGfS2EyUn11QS4TW4zVD5c3EQzn5X2sbtVvbj_gsZWor0wSlWX54FtQ729SjeJj1r3xvpH4StZkEBxp69vToXuybAbqs46ePWSYWbbb_AlhUUNeprvl9LRDZG0OVx0foYZoA-lJ9B-39UzYKjnveOdUxfROLezbxNWVifoTq_Vk8XLiE4LjOjww9ZLUZzD/s1080/image_2025-08-13_14-37-41.png
ការលើកឡើងថា លោកកាន់ជើងកម្ពុជា និងមានការរិះគន់រឿងគ្រាប់រ៉ុក្កែត BM-21 បា.ញ់ធ្លាក់លើមន្ទីរពេទ្យថៃនៅព្រំដែន លោកសូមបញ្ជាក់ថា ពុំមែនជាការពិតទេ ។ សូមពលរដ្ឋស្តាប់សំឡេងពេញដែលលោកនិយាយថា ហេតុអ្វីគ្រាប់រ៉ុក្កែតធ្លាក់លើមន្ទីរពេទ្យ? ការបាញ់របស់កងទ័ពកម្ពុជា គឺប្រើប្រាស់គ្រាប់រ៉ុក្កែត BM-21 ដែលរ៉ុក្កែតនេះបាញ់ម្តងធ្លាក់លើគោលដៅច្រើនកន្លែង ដែលពុំមែនជាគោលដៅកងទ័ព ។ ដូច្នេះ លោកសំណូមពរពលរដ្ឋកុំបំភ្លៃរឿងនេះដើម្បីបំផ្លាញរដ្ឋាភិបាល និងបង្កើតការមិនទុកចិត្តលើរដ្ឋាភិបាលនាំឱ្យបែកបាក់ក្លាយជាបញ្ហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbRwj2hPvXb19piXOK5M4zW0BMSs_BUPzCWe29AVCTL9u1ANhNdt8ujCGHrVIvPpaHx5SKwztJ0vM6_QKe_sKypT_iuHV5yO-0lUBWZ0JMsdmxAj5wty6bEHfPCKzBN2e5w_1t68Q0GFgQc0sJWFEF7N9Tim9voKDxQcJxXudPbomb8_1Hbb4DKGE6ahWn/s1080/image_2025-08-13_14-37-42.png

ទន្ទឹមនឹងនេះ នៅមានមនុស្សមួយចំនួនទៀតប្រាប់ឱ្យខ្ញុំសាកល្បងកាត់ជើងខ្លួនឯង ដើម្បីឱ្យដឹងពីការឈឺចាប់របស់កងទ័ពថៃរងរបួសដោយសារជាន់មីន បើទោះជាខ្ញុំមិនពុំចង់ប្តឹងអ្នកណាក៏ដោយ ប៉ុន្តែត្រូវតែបញ្ជាក់បញ្ហានេះឱ្យច្បាស់លាស់ ។ វាដូចគ្នានឹងករណីខ្ញុំរងការវាយប្រហារពីលោក ស៊ុននិធិ លីមថងគុល និយាយថា ខ្ញុំ (ភូមិថាំ វីឆាយ៉ាឆៃ) គឺជាសមាជិកគណបក្សកុម្មុយនិស្ត រហូតដល់លោក ស៊ុននិធិ ចាញ់ក្តីនៅតុលាការ ក្រោយមក លោក ស៊ុននិធិ ក៏សូមទោសខ្ញុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqQb04C8tuxXWhH4h5OM_ihLMPZpJIPvsysf7xwHWAWFwGtyQf5cc9J4Fp2ZnZT8L_EAuKjQhk3Lg5YtiDGtNdt-edICNeNxD99J0iNwAi8gBk3cDBxPDiDIwzfc_2p3jKtd640TGNkTdHaZoXI8ekzkG5Lf1C_Uo2kh_SrC7fsSxgrCfHCglOU_V7GkiI/s1024/image_2025-08-08_15-41-03.png

ចំណែកបញ្ហានេះក៏ដូចគ្នាដែរ កុំនិយាយអ្វីគ្មានហេតុផល កុំនិយាយអ្វីធ្វើឱ្យបែកបាក់គ្នា ឬបំផ្លាញអ្នកដទៃ ។ ខ្ញុំចង់ឱ្យសារព័ត៌មានជួយផ្សព្វផ្សាយអ្វីដែលខ្ញុំបាននិយាយ ហើយខ្ញុំគិតថា គ្រប់គ្នាគួរតែនិយាយនូវអ្វីដែលគួរនិយាយប៉ុណ្ណោះ ។ ខ្ញុំនឹងពុំនិយាយអ្វីច្រើនជាងនេះ ពីព្រោះបើនិយាយទៅអាចយកសំឡេងខ្ញុំទៅចោទប្រកាន់ បង្ខូចកេរ្តិ៍ឈ្មោះ ដោយការកាត់តសំឡេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgYiGHMOWAYYN7vQH1SM0k6BneKe2klmh__EVaobpjvVV0pmBcyIj23E-AHiGFrhsT3QMVFbVS1QS1CmY_5eIZKCxKTdvbwjo5VKtwskwbFdmDbnZk74VjR3oD6HUfoa36jWIx2XsaorCcuFDGtpKomp90izTtvd73GUDejNMhGya56YFfT0bZFTYKZP7V/s900/image_2025-08-08_15-41-03%20(2).png

ចូរផ្តល់ភាពយុត្តិធម៌ឱ្យខ្ញុំផង បើមិនដូច្នោះទេ វានឹងពុំសមរម្យ ។ ខ្ញុំនឹងឱ្យមេធាវីចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកណាដែលនិយាយបំភ្លៃការពិត ពីព្រោះខ្ញុំបានរក្សាទុកសំឡេងសម្ភាសន៍ទាំងអស់រួចហើយ ។ នេះបើតាមការលើកឡើងរបស់លោក ភូមិថាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9vIhT-b_t71Jsma1qVmF0QQtI1Lk38i0xuheX1xDXtALKzilNm_gXR_gNwxka11AjbTWxKV1NhAR-0hMXbiePfDt0v0DRqEA6TP_tCneCkmRJWD3itTGbcBX5NYCV0XOmu912Jjzmy-DRYpTm1qaS1GjQm9NaAXV7aJvR8ExKUozHps-spdu4vO8n5Kue/s1271/image_2025-08-13_14-39-59.png

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់គណបក្សភឿថៃបានបាត់បង់ប្រជាប្រិយភាពពីពលរដ្ឋ ពីព្រោះពលរដ្ឋជឿជាក់លើកងទ័ពខ្លាំងជាងរដ្ឋាភិបាល ។ ពលរដ្ឋថៃដែលមានគំនិតជ្រុលនិយមកាន់តែជឿជាក់លើកងទ័ពក្រោយពីកងទ័ពរបស់ពួកគេឈ្លានពាន បើកការវាយប្រហារមកលើកម្ពុជា និងទាមទារឱ្យបន្តតំណែងមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង រហូតបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq_Hk7LPH9-GAyJbIbn-HHUFrShO1JwM2Z0-e_8W9332EMUaa0DsV0OBeSyTpEWMIx3rU6h6TOX2u7yEnueN7fl_W8ae4TbKYa6LbopmwaiYwOX-o7rF9tG8WhhkDviUeq2Yo_EowtMI0ZyVTuXitFLG8X2WE1f7hUxWp9cn-oPu4ETGlyN6PnASOtDij0/s1280/photo_2025-08-07_14-41-37.jpg

ពលរដ្ឋថៃចោទប្រកាន់ថា កងទ័ពកម្ពុជាបាញ់សំដៅលើមន្ទីរពេទ្យនៅព្រំដែន និងទាមទារឱ្យមន្ទីរពេទ្យថៃឈប់ព្យាបាលអ្នកជំងឺកម្ពុជា ប៉ុន្តែពួកគេមើលរំលងអំពើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា ។ កាលពីផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃកន្លងមក កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16, Gripen រថក្រោះ កាំភ្លើងធំ គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែក និងផ្សែងពុល ជាដើម ៕