ប្រទេសកម្ពុជាបាននាំចេញទុរេនទៅកាន់ទីផ្សាររបស់ប្រទេសចិនជាផ្លូវការចំនួនពីរលើករួចមកហើយ។ លើកទី១ នៅអំឡុងខែកក្កដា ទុរេនដែលដាំដុះក្នុងខេត្តត្បូងឃ្មុំប្រមាណ ១៧តោន ត្រូវបានដឹកជញ្ជូនតាមកប៉ាល់ទៅប្រទេសចិន ឯលើកទី២ គឺនៅអំឡុងខែសីហា នេះ ទុរេនរបស់កសិករខ្មែរចំនួន ២តោនទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះ ទៅលក់នៅខេត្តហឺណាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxaGmB5ugDM9Go1YOmHgUL2GnSQjtWPzDI_UdHcB98ouEU1U_tgCIYID2JVc7Jmvp2-mF8WPBpiN4l596K2inrfbLCBFGmTPq_y-Ig1PeLq0cYT1ykrGv8P1m3HbTOQDLeCEkwbQPx1GQnk033b-hYeWKOLafr_-ReUopDL5bBvLkJfg6x1oYezLKbxRrf/s960/photo_2025-08-12_20-23-45.jpg
ក្រោយទទួលបានភ្លើងខៀវពីរដ្ឋាភិបាលទីក្រុងប៉េកាំង នាអំឡុងខែឧសភា ឆ្នាំ២០២៥ អនុញ្ញាតឲ្យកម្ពុជានាំផ្លែទុរេនចូលទីផ្សារខ្លួន ដោយបំពេញឲ្យបានទៅតាមការកំណត់នៃច្បាប់នានាពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារនៅប្រទេសចិនរួចមកនោះ កម្ពុជាក៏ផ្តើមដឹកជញ្ជូនទុរេនជើងទី១ នាអំឡុងខែកក្កដាតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF4OC6gX2HEJ6Kr1_MUvXmwYMlF38qdJ6I4oftSzXIxcTZ4-gK7tpAR98WLVnXLVT7YZPJUVU3hvyk-vKZNQXfEujygtirwnppgmT8c6KCmGuhtyLvOJX8UMRNvYszd-ib5XNzW3o5MfC0gHz1aZF2Oegf-4uPXb1FCRVPb0ENu0tPjigiKvvJSuHaZ_M-/s960/photo_2025-08-12_20-23-49.jpg

ថ្ងៃទី១៧ ខែកក្កដា ទុរេនរបស់ពលរដ្ឋខេត្តត្បូងឃ្មុំ ជាង១៧តោន ត្រូវនាំចេញដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) សហការជាមួយក្រុមហ៊ុននៅប្រទេសចិន។ ក្រុមហ៊ុននេះ គ្រោងវិនិយោគលើដំណាំទុរេន ហើយនាំចេញរាប់សិបតោនទៀតទៅកាន់ទីផ្សាប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សារជាក់ស្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxsSh1oXHW3xuHRzQvMe0-tsQC9bCUcqHZBfTXtUkKWQ79OBqvftORtZJJdcwkdZFbwnIF9juO_tgSlQb_5ux4bF36h_NdA1tPkqSmv08yfk5VOHaNq4WEkxNj3rQyEXEJW2W9JOv8yA5bEUMTNkJ2FJHVGMbWJejM1wiB9nRCZfObGUTc4swqYHv62XlF/s1280/photo_2025-08-12_20-24-31.jpg

ឯលើកទី២ គឺនៅថ្ងៃទី៩ ខែសីហា ប្រទេសកម្ពុជា បានចាប់ផ្ដើមសាកល្បងនាំចេញផ្លែទុរេនចំនួន ២តោន ដោយក្រុមហ៊ុន CSNC Agricculture Co., Ltd.ទៅកាន់ខេត្ដហឺណាន ប្រទេសចិន តាមរយៈជើងហោះហើរផ្លូវអាកាស ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Ari Cambodia)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhQ1DC4HKc65er9blD0f2JH3pEtVCK6CgFaau3pkuAVn2Y-R9cQQ0VoevPyX7r7BVVexngGRDTYql92WiGH5pT3XJdIob7BgBjGl5OMAma34voW7HiNW-cnIKyIvM-Catnk9uvJaPYd3sQa4IhpW2JHGLsklz4qLvD3qSvwaMcds7Pf3fAd3dGtpfnnCQ/s1280/photo_2025-08-12_20-24-34.jpg

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានបញ្ជាក់តាមគេទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្តម នាថ្ងៃទី១២ ខែសីហា កន្លងមកថា ការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាពនិងរសជាតិរបស់វា។ ដូច្នេះហើយកសិករដែលដាំដំណាំទុរេនចាត់ទុកវិធីដឹកជញ្ជូនតាមអាកាស ដែលចំណាយពេលត្រឹមតែ ៤ម៉ោង ថាបានផ្តល់អត្ថប្រយោជន៍ដ៏សំខាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjguGzHG8AuFZBS2XQvkRVJu9GuWO3Pi7f2-7C2mCxsjHnnG_X8jzPVpCcdBEpYhJ1rwjmMqB97MOkojoaScNyzISyxelfmRmxUNf5lKVqo3ubnjJQh7bvYRi2ozA1KQfahr6852ln9DUl7PZBUqqtO-YoNuWFBBKFdfTJyXC5EWF7zYhAbiL_cK-v1Em7R/s963/photo_2025-08-12_20-24-41.jpg
ឯកឧត្តម វ៉ាង វិនពីន បានអះអាងថា រហូតបច្ចុប្បន្ននេះ កសិផលកម្ពុជាសរុបចំនួន ១៦មុខ ហើយ ត្រូវបានអនុញ្ញាតិឲ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ កសិផលទាំងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ6q7W3j4RDkJsuk7Vb0c0wjyIQNTTAZV0vcJFoRVtXeflYRltKlfHx8-EdXucb6T4ichcLhXrwzLc7k2wF9GpBgs_cnVqabugsd3hdV7mKW6_mzn-SaooxkAHUhLeADUXkK2h7YbxIKTAE-0r8FyepnpSJ-TGe5muS4yoblHZqJXBcUJKl0U2TKNAFGwj/s1280/photo_2025-08-12_20-42-22.jpg

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការនាំចេញកសិផលទាំងនេះគឺជាសន្ទុះដ៏រឹងមាំ និងជាសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សូមរម្លឹកថា ទុរេនគឺជាផ្លែឈើស្រស់របស់កម្ពុជាឈរនៅលេខរៀងទី៥ ដែលទទួលបានការនាំចូលទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីចេក ស្វាយ មៀន និងដូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Wu0Ra939phDTgz-yuAJUxiYTaiM4t1VqaLYXh9qsXhloQjO1Gv98L5EXshpn1bJ8Kf7EdHhdZXdoWLUAnU7fy_PKopbx7TgQhN9bJRzjg6_S3sqinYwPOcHJezVgbO5JjQ9pooagbjaZIT6I2nbr9Xp02_CYseKAPSc6GnC14DVsWLS6dGEFBQwp881_/s1280/photo_2025-08-12_20-42-32.jpg
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន គឺទទួលបានការអនុញ្ញាតពីសំណាក់អគ្គរដ្ឋបាលគយចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOztCg0BjKXyP9OZNZOZy_l-E-N3wyl8fKEVqjl99WkAsrSgLjyuFk7Opr2wmhT4kcLTjuExtcWtU4we5Q1r5A68Lvqs9SbU2pkjy9KHSf64Tc-RqhlXN-VckY-DVvze4JUga9EeRhyURsArCK7hbWoT62BrqEfen9edSw2kIfqbdzJEJt4sDLkNhVy3d5/s1536/image_2025-08-13_14-57-22.png

សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5skYxjasnzA4c04Lxr8b1beXG71OHyppMn2yJrjSxT3ZBtR2E3lqGanQ6GHAbsMBukBepEkr1rpgPy5FViPBD6rVv5-Y6hyphenhyphenC2ZHVtertaIA9M4aFrkLEmhbE_Aq-L46B_2EviXWEf0F6nOuYumo2NRuus8Op1LOc5Z-6G5zvH05w4PVl_4DYwVnovluCI/s1280/image_2025-08-13_14-57-18.png

ដើម្បីធានានូវគុណភាព និងនិរន្តរភាពនៃការនាំចេញ ក្រសួងកសិកម្ម បានអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារ ដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីដែលហាមឃាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyo7-lSyxVS5SJNAjBe2H8YA69T8ZbDHxFw5vkTyVGmV3HTocC2X61Vb84jovTGPh1GjVNXJgwkG3B4YP2c2SGIOqx_aghxEOoszapUskeZO9lqAauy69D5G6tB0AkdaBZo1Be-gCUVJWsB7IBKTBGzyZhqN0GU-Z6weQoTqxb_hWBTR1gmg4derxXA_Dm/s2048/image_2025-08-13_14-57-19.png

បន្ថែមលើនេះ ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញដែរ សូមរួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyCnxT5SKvmgYsm9c00kWe8DjfCd-4jHs2R6WNQGzyPurfUVKMFWHJrjFdsw_ThJnPLK0aG9d6Jb_z4a8IFPRBmWa4Nqid0qol2BNwSdlN8rM7AYLYMkkVTvwxkpqes2UsHDAxy3s6hmrcTDIRw8t9bkjBj8Bd95dIqdXqWYA8Mju7Sg2YZWIbyY5Euxao/s1280/image_2025-08-13_14-57-21.png

បច្ចុប្បន្ន ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួនប្រមាណជាង ១០ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង ៧ ០០ហិកតា ដែលអាចទទួលបរិមាណផលប្រមាណជាង ១២០ ០០០តោនក្នុង១ឆ្នាំ៕