តារាចម្រៀង ណុប បាយ៉ារិទ្ធ តែងតែបញ្ចេញមតិយោបល់ទៅកាន់ផ្ទះលេខ២ព្រោះតែទប់ចិត្តមិនជាប់ពីទង្វើរបស់ប្រទេសនេះ។ ជាក់ស្តែងថ្មីៗនេះមានទាហានថៃម្នាក់ធ្វើដូចនៅក្នុងខ្សែភាពយន្តសរសេរសំបុត្រជូនម្តាយត្រូវបានតារាចម្រៀងជើងចាស់រូបនេះថាខួរក្បាលទាហានថៃដើរថយក្រោយ១០០ឆ្នាំ។.png)
ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បានផ្សព្វផ្សាយពីទាហានម្នាក់ដែលពូកែសម្ដែងខ្លាំងលើសតួកុនហូលីវូដទៅទៀតធ្វើជាសរសេរសំបុត្រទៅម្ដាយ ហើយប្រជាជនថៃរំជើបរំជួលចំពោះការសម្តែងនេះយ៉ាងខ្លាំង។ ឃើញទាហានថៃពូកែសម្តែងបែបនេះលេងសុទ្ធតែសរសេរសំបុត្រទៅកាន់ម្តាយ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបោះសម្តីថា«កុនភាគតាមទូរទស្សន៍ ឬ កុនរោងកុន ? សរសេរសាច់រឿងអោយសមកាលៈទេសៈសម័យកាលផងភឿន ២០២៥ហើយ មានឈុតសរសេរសំបុត្រផ្ញើម៉ែទៀត ម៉ែអត់មានអ៊ិនចុចពិលប្រើទេ អន់ជាងម្តាយទាហានស្រុកខ្មែរទៀត»។.png)
តារាចម្រៀង ណុប បាយ៉ារិទ្ធ បន្ថែមថា ទាហានថៃខួរក្បាលដើរថយក្រោយ១០០ឆ្នាំ ។ លោកសង្កត់ធ្ងន់ថា «បង្កើតខ្លួនវា និពន្ធសាច់រឿងខ្លួនវា សម្តែងខ្លួនវា ពីចោរឈ្លានពានជាជនរងគ្រោះចេះវិញ»។
គួរបញ្ជាក់ថា ចុងក្រោយនេះថៃបានប្រើស្ទាយ៍ចាស់រឿងទាហានជាន់មីនដើម្បីបង្កជម្លោះជាមួយកម្ពុជាហើយបានបោះសម្តីថាកំពុងរៀបចំប្រើប្រាស់សិទ្ធិការពារខ្លួន ដោយចោទថាកម្ពុជាបានបំពានកិច្ចព្រមព្រៀងម្ដងហើយម្ដងទៀតដោយប្រើអាវុធបង្កប់ ឬគ្រាប់មីន ដើម្បីវា.យប្រហារលើកងកម្លាំងថៃ៕










