Home Blog Page 332

យ៉ែម ស្រីពេជ្រ ពេលមានទុក្ខលំបាករៀបរាប់ប្រាប់សត្វចិញ្ចឹម

0

ពិធីការិនី យ៉ែម ស្រីពេជ្រ បាននិយាយរៀបរាប់ទាំងទឹកភ្នែករលីញរលោងពីជីវិតផ្ទាល់ខ្លួនដែលពុំសូវមានមិត្តភក្តិជិតស្និទ្ធនោះទេទាំងក្នុងរង្វង់សិល្បៈនិងក្រៅសិល្បៈ។ នៅពេលពិបាកចិត្តមានទុក្ខលំបាកអ្វីមួយ យ៉ែម ស្រីពេជ្រ បាននិយាយថានាងនិយាយប្រាប់ឆ្កែរបស់ខ្លួនដែលមានឈ្មោះថា «ស៊ូស៊ូ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlBRrGyYwip5k66veM_veVoLJREPlMHAcPKjrjSkl6CvYO2EtIhRXr09ZPqNbQPLWKLEm6iQ2Roo5WXQdC0W-AnBqZt54Mk8obs_orzf3cGjsj9Bey8r6u1Bc5udAxC_6AW8gYK0VgniubXim7dsV_ZP9lT9qXgc-Vz76N6Q7XMROMeSPug5d4LDPqYHXU/s1769/image_2025-08-13_15-01-11.png

ក្នុងកម្មវិធី អ្នកជិតខាង តារាសម្តែងនិងជាពិធីការិនី យ៉ែម ស្រីពេជ្រ បាននិយាយថាតាំងពីក្មេងមករហូតមកដល់បច្ចុប្បន្ននេះនាងពុំសូវមានមិត្តភក្តិនោះទេ។ ការមិនសូវមានមិត្តភក្តិដូចអ្នកដទៃនេះ ស្រីពេជ្រ ថាអាចមកពីអារម្មណ៍របស់ខ្លួនអត់សូវមានសុវត្ថិភាព មិនងាយនឹងទុកចិត្តគេ ពីព្រោះកន្លងមកនាងធ្លាប់ដាក់អារម្មណ៍ស្រលាញ់គេដូចជា Best Friend តែទទួលបានមកវិញសុទ្ធសឹងតែជារឿងមិនល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHN4EQVkCsQtjHkVSw1RT4GXP00c1ERdH0P3L3AOMtbqqekqqzWySrMVwmZVqMXg2jaPAqtRT491FdWyNeX6gELrThr2YPbQcjyNbesoMYTgb7IvVDhR0HuZ0tFz3Io3QsoQb5hI51SClaQShPM03Zf438hq8j1-N8JY37lKV7otpkJjMaq8lVaMCZ7oKJ/s2048/image_2025-08-13_15-01-14%20(2).png
យ៉ែម ស្រីពេជ្រ ថានេះមិនមែនជាកន្លែងមានសុវត្ថិភាពសម្រាប់នាងនោះទេក្នុងការមានមិត្តភក្តិច្រើន សូម្បីតែរាល់ថ្ងៃនេះមិត្តភក្តិនៅក្នុងការងារសិល្បៈឱ្យដើរលេងជុំគ្នាច្រើនក៏នាងមិនមាន មិត្តភក្តិក្រៅរង្វង់សិល្បៈក៏មិនសូវមានច្រើនដែរ។ ពិធីការិនីរូបនេះបន្តទៀតថា នាងមានអារម្មណ៍ថាឯកា ហើយនៅពេលដែលមានបញ្ហាពិបាកចិត្ត ខឹងអ្នកណា នាងនិយាយតែជាមួយឆ្កែរបស់នាងប៉ុណ្ណោះ ហើយនាងស្រលាញ់ឆ្កែរបស់ខ្លួនខ្លាំងព្រោះមានអារម្មណ៍ថាសុវត្ថិភាពចំពោះនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1nZPRM4W3IdpDlaL3ajlaSKsyq04qD7eaN6rESXTE8UL4wsRVX2_GE54epo1JHEl-ohT1qo5K53zHwfqIHYUClDVARze38D5BrE8D2LrT_jh20RLy1C9T4MH2Va4jGxoZ9FAbT6U5P2w7K4-14900edzGDzq2ChoIlGLObCoAlsfUHOPAAwUQ1Ngiyi8w/s2048/image_2025-08-13_15-01-12.png

គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីខាងលើនេះ យ៉ែម ស្រីពេជ្រ បានរៀបរាប់ពីទុក្ខលំបាកជាច្រើនក្នុងពេលចូលអាជីពសិល្បៈដំបូងក្នុងមួយថ្ងៃថតបានតែ១០ដុល្លារប៉ុណ្ណោះហើយត្រូវគេដកហូតជួនកាល៣ដុល្លារឬ៥ដុល្លារថែមទៀត។ យ៉ែម ស្រីពេជ្រ បច្ចុប្បន្នគឺពុំសូវបង្ហាញខ្លួនក្នុងខ្សែភាពយន្តនោះទេប៉ុន្តែសកម្មជាមួយនឹងកាងារជាពិធីការិនី។ តារាស្រីរូបនេះក៏មានឱកាសសម្តែងក្នុងខ្សែភាពយន្តមួយរបស់ប្រទេសថៃផងដែរ ប៉ុន្តែទស្សនិកជនថៃបានពហិកាដោយសារតែមានតួសម្តែងជាតារាមកពីប្រទេសកម្ពុជា៕

Love Riya រងពាក្យរិះគ.ន់ចាស់ដៃពីមហាជន សូម្បី ពេជ្រ សោភា និង សុគន្ធ និសា ក៏ទប់មិនជាប់

0

ពាក្យសម្តីរបស់អ្នកលក់អនឡាញ Love Riya ដែលមានឈ្មោះពិតថា ឆេង ស្រីរ័ត្ន មានងារជាឧកញ៉ា ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេកប៊ុករិះគន់ចាស់ដៃពីពាក្យសម្តីរបស់អ្នកលក់អនឡាញរូបនេះអំពីការលក់ផលិតផលថៃ។ គ្មានមនសិការជាតិគិតតែប្រយោជន៍ផ្ទាល់ខ្លួនជាធំរបស់ Love Riya នេះ តារាចម្រៀង ពេជ្រ សោភា និង សុគន្ធ និសា ក៏ទប់ចិត្តមិនជាប់រិះគន់និងផ្លោងពាក្យសម្តីទៅកាន់អ្នកលក់អនឡាញរូបនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtFxY6_VAua3MqVQrjnWLTGpnjNFSbTfQ3sWXiIv6iHnzr7fHtRnTrNFEdlAj11b5eY-kMCnStHD_x0hklDQvJMf7OoAww2P89MbVCuVz9smtTrT3n1X4SqDzv5y_kVlC15YONcZPo5wqaSqOuPo_Zb7FddVjqLnN_fBZ5lbnt4ay_QaY0Y0s4qcE4EaJX/s1440/image_2025-08-14_09-09-41.png
ថ្មីៗនេះមានការចែករំលែកជាច្រើនពីពាក្យសម្តីរបស់ Love Riya ដែលអ្នកលក់អនឡាញរូបនេះបាននិយាយថា «ប្រសិនជានាងអាចយកមកលក់បានគឺនៅតែយកមកលក់ប្រសិនជានាងនៅតែមានសិទ្ធិយកមកលក់បាន ហើយអ្នកទិញមានសិទ្ធិទិញឬមិនទិញគឺមានសិទ្ធិបិទហោបៅនោះទេ ហើយមិនចាំបាច់មានអ្នកណាមកនិយាយថាឈប់ប្រើរបស់ផ្ទះលេខ២ លេខ៣ អ្វីទេគឺនាងមិនខ្វល់»។ ពាក្យសម្តីដែលកាត់ចេញពី Live នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះប្រតិកម្មយ៉ាងខ្លាំងខណៈអ្នកមួយចំនួនដែលធ្លាប់ទិញផលិតផលរបស់ Love Riya ក៏បានគម្រាមថាលែងជួយទិញនាងតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFtIdAS3QNz1g9V2L8KGz759-D5dc9MxJ3TQsYE-bPZj6ybEcSM_4Q9iojF-AmG3SKeZTAjrtnhvqWW15sWs1Bu0CVDkpBE4ErpwzWdI0ENHM42svXFGx_DTiwVujLTf9_8mAR8DoANdDC3-m4dLG3hda7_gflOqjht22sbo8NE0Hmv8iMH90juSPhMaWs/s1440/image_2025-08-14_09-09-43%20(2).png

មិនត្រឹមតែមហាជនទូទៅទេដែលប្រតិកម្មពាក្យសម្តីរបស់អ្នកលក់អនឡាញរូបនេះ ប៉ុន្តែមានអ្នកសិល្បៈមួយចំនួនរួមទាំងអ្នកលក់អនឡាញដទៃទៀតក៏មិនពេញចិត្តចំពោះទង្វើរបស់ Love Riya ផងដែរ។ ជាក់ស្តែងតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា រួមទាំង សុគន្ធ និសា ដែលមហាជនកម្រឃើញអ្នកទាំងពីរប្រើពាក្យធ្ងន់ៗក៏ទប់ចិត្តមិនជាប់រិះគន់ Love Riya ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnJU7KYvhqLtmJa7Piel2CI2ud9Q8h1FM2eAmUL3Gl-tbrUgrqnpOx0OrmI01VXnY2e1Ar6jANdPzRDXVoDtz3tgXYKfL8yaBelpNkBzYu0KW47vdn3SB5PDkSD_-SKWJafR6y0aBMOc9o9gX4eVKDAfoauth0lZGuXIH5Zh5ipY2J1kxUEI-DOeITR65j/s1800/image_2025-08-14_13-37-01.png

តារាចម្រៀង ពេជ្រ សោភា បានចែករំលែកឃ្លីបវីដេអូរបស់ Love Riya ដោយបានបន្ថែមចំណងជើងថា «មានលេខឱ្យគាត់ទេ ?»។ តារាចម្រៀង សុគន្ធ និសា ក៏បានចូលទៅបញ្ចេញមតិថា «គ្មានលេខដាក់ទេ ព្រោះថោកអស់លេខដាក់» ខណៈ ពេជ្រ សោភា បានឆ្លើយតបវិញថា «ចឹងមានតែដាក់លេខថោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWd6Miv2B01doH1YpioISbFwKOUzmMopl7GI3_SaQQA9FblE-WCpiCrFUFu_7FLpTQdpSsrXy7bHsDphs6PEEB1pfVqPA4DvYsWFlXsQwzxM-plAn0wGu195H5PEdqPCjb5UJMbH5tbFyir99RTUZA62rHkpL2oDBz7TE0YBezOmNaFI3sV9ETIvqxaAh6/s1800/image_2025-08-14_09-09-45.png

កាលពីកន្លងមកនេះ គេបានឃើញតារាចម្រៀងទាំងពីររូបប្រតិកម្មតែពាក្យសម្តីខាងផ្ទះលេខ២ប៉ុណ្ណោះ ប៉ុន្តែពាក្យសម្តីរបស់ Love Riya ដែលគ្មានមនសិការជាតិនៅតែគាំទ្រលក់ផលិតផលសៀមមិនខ្វល់ពីអាយុជីវិតកងទ័ពពលី ប្រជាជនរាប់ម៉ឺននាក់រងគ្រោះដោយសារតែការឈ្លានពានពីថៃនេះគឺបានជំរុញឱ្យ តារាចម្រៀង ពេជ្រ សោភា និង សុគន្ធ និសា ផ្លោងពាក្យសម្តីទៅកាន់ Love Riya តែម្តង៕

ថៃប្រឈមនឹងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារការចាកចេញរបស់ពលករកម្ពុជា

0

ប្រទេសថៃ ៖ លោក អាត់ ភីសាលវ៉ានិច អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងអាស៊ាន បានវាយតម្លៃស្ថានការណ៍ពលករកម្ពុជាត្រឡប់មកប្រទេសវិញធ្វើឱ្យថៃខាតបង់ចំណូលសេដ្ឋកិច្ចខ្លាំងបំផុត រហូតដល់៣ម៉ឺន២ពាន់លានបាតក្នុង១ខែ (ស្មើប្រមាណ៩៩០លានដុល្លារ) ។ ចំនួនពលករកម្ពុជាស្របច្បាប់ និងមិនស្របច្បាប់ដែលធ្វើការនៅប្រទេសថៃកាលពីឆ្នាំ២០២៤ ស្មើ១លាន២សែន៥ម៉ឺននាក់ ក្នុងនោះធ្វើការផ្នែកសំណង់ ស្មើ៣សែននាក់, កសិកម្ម ស្មើ៣សែន២ម៉ឺន៥ពាន់នាក់ និងនៅសេសសល់ធ្វើការផ្នែកសេវាកម្ម ស្មើ៦សែន២ម៉ឺន៥ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5js4Xl9GwJRmTvW44xdwFSx8HBazEUD5I1W-6lImWDKkD1BFRQ3bt5ir-uLQ0iMN1eN3SUCRMbxZteA2KoluXBKKeackPHNLqjRMZ4U0GGi7-yo11Ljdx8PTtfIQGBTqczR0iW2WMhLYAqvLvULRrMPKmET72LvTE4INf6O1cegC1J5iBdnwtKok_0IS/s960/photo_2025-08-14_10-29-54.jpg

ពលករកម្ពុជាធ្វើការនៅថៃ ស្មើ២០.៨% នៃចំនួនពលករបរទេសទាំងអស់នៅថៃ និងស្មើ១៥.៧% នៃចំនួនពលករមកពីប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ដែលធ្វើការនៅថៃ ។ ពលករកម្ពុជាបានរួមចំណែកជួយបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ស្មើ៥.២% ។ រហូតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ប្រទេសថៃពុំទាន់មានតួលេខផ្លូវការពីចំនួនពលករកម្ពុជាត្រឡប់មកប្រទេសវិញប៉ុន្មាននាក់ទេ បើតាមការប៉ាន់ស្មាន គឺពលករកម្ពុជាបានត្រឡប់មកប្រទេសវិញ ចាប់ពី៣សែន ទៅ៥សែននាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhqGARBlD0aFJRz4I5VMnK05_0XO6LVtFwoi7qvtEbkCmuBXHIrRnK_4lGgYAVpKerGD-73ymQg-Lj3NO1lhq5gdaUTkqLUL5wSj1YAldYVl65de1lKdUJxTzCIIHfaV0v8UQ8QAB_cn5fdy1uAC3I1Zy7fvIPWONE-hv0zMyT6B2eVM4FUC7GV0pC_o4x/s1440/528701554_1337744475018620_6994665377804185818_n.jpg

ការចាកចេញពីប្រទេសថៃរបស់ពលករកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ចាប់ពី៥.៣% ទៅ៨.៨% ។ ផ្នែកសេវាកម្មរងផលប៉ះពាល់ខ្លាំងបំផុត បន្ទាប់មក ផ្នែកសំណង់ និងកសិកម្ម បានខាតបង់ចំណូល ចាប់ពី១៩,៤៩៨លានបាត ទៅ៣២,៤៩៦លានបាត ។ ផ្នែកផលិតទំនិញ និងសេដ្ឋកិច្ចថៃបានពឹងផ្អែកយ៉ាងខ្លាំងលើពលករកម្ពុជា ដូច្នេះ ការចាកចេញរបស់ពលករកម្ពុជាធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJUYaeeqOP2Q-tDXpPK_yyh75GImqQ7JmfQpdxx7lxFjpQiX9pKH_jkMnnCe2iEAkpnz3sfLPS_sp7f804pts3uj1l3DyMBC0grPfH0lvI6uf6Kk46VA9Jw7KEsZIHwAL1X8nWnrwJCiCJre6HzgH4Wj71ESYOUGcWrxhhbmSVj80KVc-GWe0Kf6U4CIgH/s800/photo_2025-08-14_10-29-54%20(3).jpg

អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងអាស៊ានបានណែនាំពីដំណោះស្រាយចំពោះមុខរបស់ថៃនាពេលនេះ រួមមាន ៖

១-ស្វែងរកពលករពីប្រទេសមីយ៉ាន់ម៉ា និងឡាវ មកជំនួសពលករកម្ពុជាជាបន្ទាន់
២-បង្កើតផែនការយុទ្ធសាស្ត្រស្វែងរកពលករបរទេសមកជំនួសពលករកម្ពុជា ក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំ ខាងមុខ
៣-លើកទឹកចិត្តពលករថៃមកធ្វើការជំនួសពលករកម្ពុជារយៈពេលខ្លី ដោយដំឡើងប្រាក់ខែ និងផ្តល់សិទ្ធិពិសេសផ្នែកហិរញ្ញវត្ថុ ដូចជា ៖ អត្រាការប្រាក់កម្ចីទាប ឬកាត់បន្ថយពន្ធលើការប្រាក់ពលករថៃ
៤-សិក្សាពីលទ្ធផលនាំចូលពលករពីប្រទេសបង់ក្លាដែស ឬស្រីលង្ការ មកធ្វើការជំនួសពលករកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXDw31C-gqVPkCK8EKktmlb0PYuxjucXC6elqHo0DZT1At5HXXLugLvxmX_ku6-c4GVS9Q1N7vTCFkafkDoAtHe9ERWmhzYC3rnvLcAFuce-3fOOocUpk1hidH1aK_VNQkHx6V35OCRyqZNEvf7qFrU9d3rot43VH993mqhFa8uqDElnYBM4ug_aCraayB/s1440/529367358_1337744498351951_9048902788091469571_n.jpg

បច្ចុប្បន្ន ប្រទេសថៃកំពុងប្រឈមនឹងការខ្វះខាតពលករបរទេសធ្វើការដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក្រោយពីពលករកម្ពុជាបានត្រឡប់មកប្រទេសវិញជាបន្តបន្ទាប់តាំងពីកងទ័ពថៃឈ្លានពានកម្ពុជាមិនឈប់ឈរ ។ រីឯពលរដ្ឋថៃពុំចង់ធ្វើការងារលំបាកប្រើប្រាស់កម្លាំងពលកម្ម ឬហាលថ្ងៃនោះទេ ជាហេតុធ្វើឱ្យម្ចាស់ចម្ការថៃជួបការលំបាកយ៉ាងខ្លាំង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ1gBzwvcfx3lAbL7n_klnUKw0-bQ8jRHFKA1A06zOvuUB07tLWXQP3TGJnG2SIWY2um2Ft0DR1w1mbzOcFAL0DbAHN9HC6jTfM2rhQLKGj7U3JIS2-pv_iMV7r1Vtj-HsPBudoLslhT-s9V0BpWZU2-T_238EjQ1GF8zmR-O237Rr8_ts5v74VWKk9e1Q/s1440/529283899_1337744575018610_8135178024881397318_n.jpg

បើតាមម្ចាស់ចម្ការមៀន គឺពេលមានពលករបរទេសមកធ្វើការនៅប្រទេសថៃ ពលរដ្ឋថៃចោទប្រកាន់ពលករបរទេសមកដណ្តើមការងារ និងធ្វើឱ្យពលរដ្ឋថៃគ្មានការងារធ្វើ ។ ប៉ុន្តែពេលប្រទេសថៃខ្វះខាតពលករបរទេសធ្វើការ ហើយម្ចាស់ចម្ការសង្ឃឹមពឹងផ្អែកលើពលករថៃនឹងមកធ្វើការដែលពួកគេធ្លាប់ស្រែកថា គ្មានការងារធ្វើ បែរជាមានពលរដ្ឋថៃតិចតួចបំផុតមកធ្វើការក្នុងចម្ការជំនួសពលករបរទេស ហើយពលរដ្ឋថៃទាំងនេះលើកហេតុផលយ៉ាងច្រើនមកធ្វើជាលេស ៕

ថៅកែលក់ឡេដ៏ល្បី Love Riya ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលចាប់ខ្លួន

0

(កណ្តាល)៖ កម្លាំងនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លូនថៅកែលក់ឡេដ៏ល្បី Love Riya។ ការឃាត់ខ្លួននេះ គឺស្របពេលដែលអ្នកលក់អនឡាញរូបនេះ កំពុងត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ជុំវិញការនិយាយអំពីការលក់ផលិតផលថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvbfQ-GkHFBCx8IlTR-8SF_zcaJp38apZgnm3AZwO0ix3X7vV0vAgpfvX0hEdgI_H0-_dH5xgjoKYWxFkEn37qyGKf3IwB0QWNmXL0KtU4xBudsHJo827n6Yc55AZzrz-IB23Z7F26x3FCkMaYNyBowh7IK8isaDAeYOmKbD80Yt1HuOVRiNlMaB1H8QDp/s1440/516444106_753322197278615_1030316712264893682_n.jpg

ប្រតិបត្តិការចាប់ឃា.ត់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់អ្នកនាង Love Riya ផ្ទាល់ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdD5S2JcuNZT8dI2QVc-F-m0jQXcinEm2TFMohOJBLgFTAdUKoYeK0FFbREBRRbqsFDSzV6MvqAh_nIUtzBw38p34WTgDFixj3JgoE8GJKuyHKz1XOSHChrkLlY3qWUbfbPnlXuQlmiEEOH0utP8k1nT61zrg4fYkOMkdjLnA62UGdWJvHYm1T1cy3Ixkt/s2048/524363091_767849785825856_4110178828880657238_n.jpg
ក្រោយកម្លាំងនគរបាលខេត្តកណ្តាលឃាត់ខ្លួនភ្លាម, ថៅកែអនឡាញ ដែលថែមទាំងមានងារជាឧកញ៉ារូបនេះក៏ត្រូវបានកម្លាំងនគរបាល បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀតទៅតាមនីតិវិធីច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFkjl_Q3FMLbdMjLFSqsGyvJ3MsTx_wTiln5PvU0MenUYrzwhVh1HHPgx4gbNMbfUUGCwrV6Dn8fgHQd1G2-RlZaZOq9F7bmfi5eRKUo95RSj6wYsXK4_VclgTPwP-funt4VRUoOKxY7BZQYkhdH7RS3oJrR6KNsQXrmLGc2eoQQ5JulkQ0I6TPyFeYCh-/s1280/photo_2025-08-14_11-11-54.jpg
គួររំលឹកថា កាលពីថ្មីៗនេះ Love Riya ដែលបាននិយាយពាក់ព័ន្ធនឹងការលក់ផលិតផលថៃយ៉ាងដូច្នេះថា «ប្រសិនបើនាងអាចយកមកលក់បានគឺនៅតែយកមកលក់ ប្រសិនបើនាងនៅតែមានសិទ្ធិយកមកលក់បាន ហើយអ្នកទិញមានសិទ្ធិទិញឬមិនទិញ គឺមានសិទ្ធិបិទហោបៅនោះទេ ហើយមិនចាំបាច់មានអ្នកណាមកនិយាយថាឈប់ប្រើរបស់ផ្ទះលេខ២ លេខ៣ អ្វីទេគឺនាងមិនខ្វល់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI0k_KqmZqS9sGAK7zluuINGhlIYMHUb-5LV4N_n5Rjqsu8c8mmBumpHOBrhoC-i9y8a67fsbtWCM1wEr_ZxWSwgEwT9Ccp8QJO7AJR9VBnoO311zRP_LhCpvJaFq9_6YGFdbMPrDAyZ2xciN2DKHQ6ev6QL3RfhejHOQfmzqh8qGR-I-BJXnWh3c0S8zY/s1280/photo_2025-08-14_11-11-54%20(2).jpg
ពាក្យសម្តីដែលកាត់ចេញពី Live នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះប្រតិកម្មយ៉ាងខ្លាំង ខណៈអ្នកមួយចំនួនដែលធ្លាប់ទិញផលិតផលរបស់ Love Riya ក៏បានគម្រាមថានឹងលែងជួយទិញនាងតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKWvc4M8yFesijlgtZeZj8OAoK6mQlh6t-nmuJDUe9fSzOboMAtQUA4UIqBY3c9g1eOGzdaQhBmppSHVablTLpOboRP0UU5rKTpPSMaXtwJIcGwqyJGBB2txFgbOGMSSlvyukkD1EZET_hXm3hYQCn4cKzxtlgGWT7k7Nh4Edw2dgixPL1nlrKfbLi4fOF/s1081/photo_2025-08-14_11-11-53.jpg

ជាមួយនឹងការឃាត់ខ្លួនអ្នកនាង Love Riya អ្នកលេងបណ្ដាញសង្គមជាច្រើនដែលកំពុងតែមានការឃ្នើសចិត្តនឹងអ្នកឡេដ៏ល្បីរូបនេះ បានបង្ហាញនូវក្ដីសាទរ និងពេញចិត្តជាមួយនឹងចំណាត់ការរបស់នរគរបាលជាខ្លាំង ព្រោះពួកគេយល់ថា កន្លងមកបុគ្គលរូបនេះតែងបង្ហាញពីសកម្មភាព Drama បំពុលសង្គម និងនិយាយស្ដីមិនសមរម្យ នាំមកតែរឿងអាស្រូវខូចឈ្មោះ មិនស័ក្តិសមនឹងគោរមងារជាឧកញ៉ាទាល់តែសោះ៕

កងទ័ពថៃច្រានចោលព័ត៌មានឈ្លានពានកម្ពុជាជាថ្មី និងថាខ្លួនគោរពកិច្ចព្រមព្រៀងបទឈប់បា.ញ់យ៉ាងម៉ឺងម៉ាត់

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា កងទ័ពថៃបានច្រានចោលព័ត៌មានឈ្លានពានកម្ពុជាជាថ្មី នៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែសីហា គឺកងទ័ពថៃគ្មានការបញ្ជាឱ្យជម្លៀសពលរដ្ឋចេញពីលំនៅឋានតាមព្រំដែន ឬបិទសាលារៀននៅឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ដូចការចុះផ្សាយរបស់សារព័ត៌មានទេ ។ កងទ័ពថៃគោរពកិច្ចព្រមព្រៀងបទឈប់បា.ញ់យ៉ាងម៉ឺងម៉ាត់ និងសូមឱ្យពលរដ្ឋជឿជាក់លើព័ត៌មានពីប្រភពអាចទុកចិត្តបាន ។

កាលពីថ្ងៃទី១៣ ខែសីហា នៅទីបញ្ជាការកងទ័ពជើងគោក លោក រិតឆា សុខស៊ុវ៉ាន់ណុន អ្នកនាំពាក្យរងកងទ័ពជើងគោកបានលើកឡើងពីព័ត៌មានផ្សព្វផ្សាយថា កងទ័ពថៃត្រៀមបើកការឈ្លានពានវាយប្រហារកម្ពុជាជាថ្មី អាចនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែសីហា ក្រោយពីកងទ័ពថៃបញ្ជាឱ្យបិទសាលារៀននៅឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ។

កងទ័ពថៃបានត្រួតពិនិត្យរួចហើយ គឺគ្មានការជម្លៀស ឬបិទសាលារៀននៅឃុំដានទេ សាលារៀននៅតែបើកទ្វារបង្រៀនសិស្សតាមធម្មតា ខណៈសាលារៀនមួយចំនួនទៀតនៅឃុំនេះ គ្រាន់តែពន្យារពេលបង្រៀនសិស្សក្នុងថ្នាក់មួយរយៈសិន ។ កងទ័ពថៃសូមបញ្ជាក់ថា នៅតែគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) យ៉ាងម៉ឺងម៉ាត់ និងសូមពលរដ្ឋជឿជាក់ព័ត៌មានពីប្រភពអាចទុកចិត្តបាន ។

ដោយឡែក នៅថ្ងៃ១៣ ខែសីហា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជិរ៉ាយុ ហួងសាប់ បានលើកឡើងពីព័ត៌មានផ្សព្វផ្សាយក្នុងបណ្តាញសង្គមថា «កងទ័ពថៃប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីលំនៅឋានជាបន្ទាន់ ដោយសារស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹងឡើងវិញ» ដោយលោកថា ព័ត៌មាននេះក្លែងក្លាយ ពីព្រោះបច្ចុប្បន្ន ស្ថានការណ៍នៅខេត្តព្រំដែនចំនួន៧ ជាប់កម្ពុជាធូរស្រាលហើយ ។

មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយប្រទេសថៃបានស៊ើបអង្កេតការពិតជាមួយកងទ័ពភូមិភាគ២ ឃើញថា កងទ័ពថៃពុំបានប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីលំនៅឋានទេ ។ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃមានស្ថានការណ៍ធម្មតា គ្រាន់តែកងទ័ពថៃត្រៀមខ្លួន និងតាមដានស្ថានការណ៍យ៉ាងដិតដល់ គឺគ្មានការប៉ះទង្គិច ឬធ្វើសង្គ្រាមឡើយ ។

រដ្ឋាភិបាលថៃសូមឱ្យពលរដ្ឋកុំជឿព័ត៌មានគ្មានប្រភពច្បាស់លាស់ ឬចែកចាយបន្ត ពលរដ្ឋគួរតែតាមដានព័ត៌មានពីស្ថាប័នរដ្ឋាភិបាល ឬសារព័ត៌មានផ្លូវការប៉ុណ្ណោះ ។ រដ្ឋាភិបាល និងកងទ័ពផ្តោតសំខាន់បំផុតលើសន្តិសុខជាតិ និងសុវត្ថិភាពពលរដ្ឋគ្រប់រូបនៅព្រំដែន ។

ចំណែកកម្ពុជាអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងកងទ័ពរបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន នៅម៉ោង១២អធ្រាត្រ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ។

កម្ពុជាសូមអំពាវនាវដល់ភាគីថៃប្រកាន់ខ្ជាប់នូវស្មារតីបទឈប់បាញ់ ឈានទៅរកដំណោះស្រាយជម្លោះតាមគោលការណ៍ដែលភាគីទាំងពីរបានឯកភាពគ្នា រួមទាំងការ ប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាពេលខាងមុខ ៕

តារាចម្រៀង អ៊ាម វន្នី លើកឡើងពីចំណុចខ្វះខាតមួយចំនួនស្របពេលពលរដ្ឋខ្មែរពហិកាផលិតផលថៃ

0

តារាចម្រៀង អ៊ាម វន្នី បានលើកឡើងពីចំណុចខ្វះខាតមួយចំនួនដូចជាមិនសូវមានទំនិញខ្មែរលក់រាយនៅលើទីផ្សារ ប៉ុន្តែកន្លែងណាមានលក់របស់ខ្មែរដូចជាគ្រឿងទេសជាដើមមានតម្លៃថ្លៃ។ ក្នុងនោះលោកចង់ឱ្យហ្គារ៉ាស់សាំងខ្មែរមួយចំនួនកែសម្រួលបន្ទប់ទឹកឱ្យមានអនាម័យ លក់គ្រប់លីត្រឱ្យអតិថិជន ហើយការធ្វើពហិកាទំនិញថៃត្រូវរួមគ្នាជាធ្លុងមួយតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLUpUXjtiIQ78N3OIjLM1kiA2KKm8BzRbkLOHMDvv-7t1rsWijxNUBbEQh1z6WPlP5Nqul0VeVr5Hgl76Oq8QNrfC2hWMAq4qoWXxaks3AsavyGLZszAYSUXfHpN7Fo9feE3upN3s05DZUIp0uwjm2dYY5-0i4sl4yP2UFec7rtmU7m0p-664zHQjp__ef/s2048/image_2025-08-13_13-54-39%20(2).png
នៅថ្ងៃទី១៣ សីហា នេះតារាចម្រៀង អ៊ាម វន្នី បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកដែលលោកលើកឡើងចំនួន៤ចំណុចដែលប្រជាជនខ្មែរព្យាយាមពហិកាទំនិញថៃ។ លោកបានលើកឡើងថា អ្នកលក់មិនសូវមានទំនិញខ្មែរលក់ទេ តាមផ្សាលក់រាយភាគច្រើន កន្លែងណាមានលក់មិនថាបន្លែត្រីសាច់ គ្រឿងទេសភាគច្រើនគឺតម្លៃថ្លៃ ហើយចំណុចលោកបានសង្កតធ្ងន់ថាជាតិនិយមឬជាតិយំ។ ចំណុចមួយទៀត លោកបានលើកឡើងថា ទំនិញថៃហូរចូលតាមច្រកឡាវធម្មតា ព្រោះទំនិញហាមឃាត់មានត្រឹមតែ បន្លែត្រីសាច់ ប្រេងសាំង (ទំនិញផ្សេងរាប់ម៉ឺនមុខគឺចូលធម្មតា) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd0QLdfx-yXsmJ4zf5A5HcJ1zQUpJZTee1-O8eofi-ksan-xVCWqKxk3CtbESZal7BT554k8vprb0PAvHYJ-KpoptdfnxsHlPue8-MW6_ZAN20kLp8JOdwyraZdDjlIb_tbRuPkW610FEuSzeiGmHfOjDB4JFEiVaGsT6MK6gk1cJM2_ytGvW1A64rfrdq/s2048/image_2025-08-13_13-54-38.png
តារាចម្រៀងរូបនេះបានលើកឡើងពីចំណុចទី៣ ដែលប្រជាជនចង់ជួយគាំទ្រហ្គារាស់សាំងខ្មែរណាស់ តែភាគច្រើនហ្គារាស់សាំងខ្មែរ លក់តែសាំង (គ្មានបន្ទប់ទឹកសាធារណៈ បើមាន ក៏មិនសូវមានអនាម័យ ភាគច្រើន និងគ្មានទំនិញផ្សេងលក់ ពេលខ្លះ សាំងខ្វះគុណភាព និង ខ្វះលីត្រក៏មាន បទពិសោធន៍ផ្ទាល់ខ្លួន តែហ្គារាស់មួយចំនួនគឺចាប់ផ្តើមកែប្រែធ្វើបានល្អហើយ សូមបន្តកែប្រែទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYXdMzgTPOus3MNOlqmlW1Dh8YO1u-SB_uEEJknHCp0PfWn6R-eynuWGP0QlNjLH6uQMJA3Zmaq4kJ38uhFy5OARH7tAYFc6mL1HVRLfP09jUqxalTNBjlMUPFNy2utw1QF4k8v5IsbbH9etFdZZtHJed_d14EPpBfdyY7aui3QVlq0HsOLCz3kADJa4b5/s1080/image_2025-08-13_13-54-36.png

ចំណុចទី៤ លោក អ៊ាម វន្នី ថាការធ្វើពហិការទំនិញថៃ អាចធ្វើទៅបានលុះត្រាតែ ធ្វើតាំងពី ថ្នាក់ជាតិ រហូតដល់ប្រជាជនធម្មតារួមគ្នាជាធ្លុងមួយទើបអាចបានលទ្ធផល។ លោកបានលើកឡើងទៀតថា «សូមជូនពរប្រជាជនកម្ពុជា ចៀសផុតពីការទិញគ្រាប់កាំភ្លើងដោយប្រយោល តាមរយៈការគាំទ្រទំនិញថៃគ្រប់ប្រភេទ ។ សូមព្រលឹងដូនតាខ្មែរចូលសណ្ឋិតក្នុងចិត្តអ្នកលក់រាយគ្រប់ប្រភេទ កុំលក់កោរខ្មែរគ្នាឯងក្នុងគ្រានេះ»៕

ក្រសួងការពារជាតិថៃសុំចិត្តមេទ័ពភូមិភាគ២ ឲ្យឈប់សុំជំនួយពីពលរដ្ឋនាំបាក់មុខរដ្ឋាភិបាល

0

បំបាក់មុខគ្នាឯងច្បាស់ណាស់! ក្រសួងការពារជាតិថៃរងចោ.ទប្រកាន់ពីប្រជាជនខ្លួនថា គ្មានថវិការគ្រប់គ្រាន់ក្នុងការទំនុកបម្រុងកងទ័ព ក្រោយសុខៗមេទ័ពភូមិភាគ2 ប្រកាសសុំជំនួយពីសប្បុរសជនដើម្បីទិញបន្លាលួសបន្ថែម។ ក្រោយកើតមានបញ្ហានេះ ក្រសួងការពារជាតិថៃបានស្នើឲ្យមេទ័ពភូមិភាគ2 បញ្ឈប់ការរៃអង្គាសនេះ ដោយជំរុញឲ្យមេទ័ពរូបនេះងាកមកចរចាជាមួយថ្នាក់លើជាមុនប្រសិនបើត្រូវការអ្វីមួយ។ នេះបើយោងតាមសារព័ត៌មាន The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi01eBt9fF2lH1nNZaKkTRHebMMB7z_fN-kBd71c-vwui1YVF5bN_40lGvIQQj2wzJYXGyKOFtdJylV5kXIpb8s3EtZ2FwvpakhkCrS7dvi3ef40fJr07oP5ESU8vXB7ESAVNdQ5FSZKI29lzZDtgMjZxZM05RVE0E0LyU4UlNYGiuaxZZNQqq_O5wI7Ab6/s1280/photo_2025-08-12_09-08-02.jpg

ថៃ៖ នៅថ្ងៃទី13 ខែសីហា មេបញ្ជាការភូមិភាគ2ថៃ លោក ប៊ុនសុីន ផាតក្លាង បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុក សុំការរៃអង្គាសប្រាក់ពីសាធារណជនក្នុងការទិញបន្លាលួសយកមកពង្រាយបន្ថែម ក្រោមហេតុផលថា ដើម្បីការពារកុំឲ្យទាហានខ្មែរលូនចូលទៅដាក់គ្រាប់មីននៅក្នុងទឹកដីថៃ។ ការបង្ហោះនេះ បានជំរុញឲ្យមានមតិរិះគ.ន់រដ្ឋាភិបាលថៃជាខ្លាំង ដោយពលរដ្ឋថៃភាគច្រើនចោ.ទសួរថា ហេតុអ្វីកងទ័ពត្រូវរៃអង្គាសប្រាក់ដូច្នេះ? តើក្រសួងការពារជាតិថៃគ្មានថវិការសម្រាប់ផ្គត់ផ្គង់លើរឿងទាំងនេះទេមែនទេ? ចុះប្រាក់ដែលតែងយកពីពលរដ្ឋថ្លៃបង់ពន្ធនោះទៅណាអស់ហើយ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeJSYD8NczZdH3Cb16Q6hLooKTJPaQMxS9dZTXvf00LoCrpiCgJUzG-7F236Uait80BgxkFQDtVSfGMPFfwqMvoztbLF89Qf33LmaNSPkjWVPMGPZDBA5sllqfC3S44Fg9kmOX1R5EA1ctIb9NfSoaLiHMf0te_8De43rp2nPIr7OQ98vEnVRCpsojOZ2Y/s1280/photo_2025-08-12_09-08-01.jpg

បន្ទាប់ពីការបង្ហោះនោះ នាយប់ថ្ងៃដដែល ក្រសួងការពារជាតិថៃបានចេញមកច្រានចោលទាំងស្រុងចំពោះការអះអាងថាខ្វះខាតថវិកា ដោយលោក ភូមថាំ វេឆាយ៉ាឆៃ នាយករដ្ឋមន្រ្តីស្ដីទី សូមអង្វរលោក ប៊ុនស៊ីង ផាតក្លាង ដែលជាមេភូមិភាគ2 កុំបន្តសុំជំនួយពីពលរដ្ឋបន្តទៀតអី និងជំរុញឲ្យលោក ប៊ុនសុី ដាក់សំណើរមកកាន់ថ្នាក់លើបាន។ លោកថារដ្ឋាភិបាលមិនខ្វះថវិការសម្រាប់ទ័ពនោះទេ ប្រសិនបើតំបន់កងទ័ពភាគ2 ត្រូវការឧបករណ៍ផ្សេងៗ គួរតែជូនដំណឹងទៅទីបញ្ជាការកងទ័ពភូមិន្ទថៃ (RTA) និងអគ្គមេបញ្ជាការកងទ័ព ដូច្នេះរដ្ឋាភិបាលអាចបែងចែកថវិកាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC9gV6kQVBn6qo2JmY8fvu9PoSp14otHUF8f3Cn5zUdUBCYWdS9l3kWzLPcbl6gKXMNmKzr0v4xssDTv_-AZx3wGQvg-d8vnuhkVs8i-W6vaO28Py3YDOKMcC_OISXxPytvwYlnzNaiLWw9voYDBCf1sv6rFsUOrkKt9S600hnH3YCGQZS73_khFeizE3b/s1365/image_2025-08-11_13-18-22.png

ដោយខ្លាចថាប្រជាជននឹងធ្វើការរិះគន់សារជាថ្មីជុំវិញការប្រតិបត្តិការងារមិនសុីចង្វាក់គ្នារវាងកងទ័ព និងក្រសួងការពារជាតិ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Surasant Kongsiri បានបកស្រាយថា៖ ការអំពាវនាវរបស់កងទ័ពភូមិភាគ2 គ្រាន់តែជាវិធានការបណ្តោះអាសន្ន ដើម្បីដោះស្រាយតម្រូវការការបន្ទាន់ប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ ប៉ុន្តែដំណើរការស្នើដកយកមកប្រើប្រាស់គឺអាចនឹងត្រូវការពេលវេលាមួយចំនួន ដូច្នេះទើបខាងកងទ័ពប្រកាសស្នើសុំជំនួយពីប្រជាជនបែបនេះដើម្បីភាពឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd8NYyO2kfjWiwwWV58Rn1ZB8OdDC4-4CKDbxKYi2Uot8y8bVcfA2prWoSjdaVGdlf4emIaAzgNq11xPPT04tIjH85FOSr0jqRqkdMw-M_4h33tGNy2XS3_rMfGTcZLEmxIa3ePvjgFeLakcVdzLq_TIiEWy5Jpdqx6YF_7gsbc4pmWqeW1vGOu1tCJSAl/s1280/photo_2025-08-11_11-25-37.jpg

ជាមួយនឹងបញ្ហាខាងលើនេះ វាបានបង្ហាញថា រវាងកងទ័ពនិងរដ្ឋាភិបាលថៃគឺតែងមានការខ្វែងគំនិតគ្នាជានិច្ច។ តួយ៉ាងដូចជាការប្រកាសរបស់មេទ័ពភូមិភាគ2 ក្នុងការស្នើសុំជំនួយពីពលរដ្ឋដោយផ្ទាល់ ដោយមិនបានដាក់សំណើរនេះមកខាងថ្នាក់លើជាមុនសិននោះ បានបញ្ជាក់យ៉ាងច្បាស់ថា មេទ័ពរូបនេះមានគំនិតមិនចង់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលរបស់ខ្លួន ដែលជាងនេះទៅទៀត វាហាក់ជាចេតនាចង់បានមុខមាត់តែឯង ដូចការប្រកាសកាលពីថ្មីៗនេះថា នឹងវា.យយកប្រាសាទតាក្របីឲ្យបានមុនពេលចូលនិវត្តន៍ដូច្នេះដែរ៕

ក្រុមហ៊ុន ខារ៉ាបាវ នៅថៃប្រាប់អាជីវករកុំឲ្យបារម្ភ ព្រោះពលរដ្ឋខ្មែរនឹងងាកមកគាំទ្រផលិតផលថៃដូចមុនវិញ

0

ថៃ៖ នាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុន ខារ៉ាវាវ គ្រុប បាននិយាយថា បើទោះជាបច្ចុប្បន្នម៉ាកយីហោថៃ និងផលិតថៃនៅកម្ពុជាកំពុងត្រូវបានពហិការឈប់ប្រើប្រាស់ដោយពលរដ្ឋកម្ពុជាក៏ដោយ ប៉ុន្តែស្ថានភាពនេះមិនគួរឲ្យបារម្ភពេកទេ ព្រោះនៅរយៈពេលខ្លីខាងមុខប្រជាជនកម្ពុជានឹងបានរំសាយចិត្តចឹងស្អប់ហើយងាកមកប្រើប្រាស់ផលិតផលថៃដូចមុនវិញហើយ ព្រោះកម្ពុជាមានមនោសញ្ចេតនាជាមួយសម្ភារៈប្រើប្រាស់ថៃណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMNC6bGOOgpV5qD1mb_5TPxLIzgFELrkwFprRuoCLLpXSUyo1Ns3teKmyeccQFSRGoU5Rsc7z16SDGyphsV9YQW26pHwXAcCZmru9HC5YxGnDvAeJZSoDWUczUaTOTVjTdjmEDn9rLZiR8iICIoItuVRCP_vw3jnkB9DUIcq_28Ki3vpkn2dRqIo5pZZjq/s1500/wmremove-transformed.jpeg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នាថ្ងៃទី12 ខែសីហា បានឲ្យដឹងថា ផលប៉ះពាល់លើអាជីវកម្មថៃកាន់តែទូលំទូលាយ ដោយម៉ាកយីហោថៃដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជាបានផ្អាកទំនាក់ទំនងទីផ្សារ ហើយក្រុមហ៊ុនខ្លះ គ្រោងនឹងពន្យារពេលការបើកដំណើរការរបស់ពួកគេរហូតដល់លក្ខខណ្ឌមានស្ថេរភាពឡើងវិញ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSslLswT_BF9ijFcOr33mDxeprjtIU9bCL35lQZqF1TPEB6zC_LX3gJ_rTBoF9AomdZ9CTndDdeLbaKKCfpuAMPS5fZwf7qcAtr473JeBi-FXmvJuUUropujnujERaKPvB3n5J3z0qRbV_WzFsxDUHOEXdtpwXtB-DyvGwVxCfHEhSyE5A053jdDXjvsOE/s1984/image_2025-08-14_09-40-46.png

    លោក Romtham Sathientham នាយកគ្រប់គ្រងក្រុមហ៊ុន Carabao Group Plc បាននិយាយថា ការបិទព្រំដែនកម្ពុជា-ថៃ កាលពីខែមិថុនាកន្លងទៅ បានប៉ះពាល់ដោយផ្ទាល់ដល់ការនាំចេញភេសជ្ជៈប៉ូវកម្លាំងរបស់ក្រុមហ៊ុន។ លោកថា “យើងមិនអាចដឹកជញ្ជូនទំនិញតាមផ្លូវគោកក្នុងរយៈពេលពីប្រាំពីរទៅប្រាំបីថ្ងៃ ដូច្នេះយើងត្រូវប្តូរទៅការដឹកជញ្ជូនតាមសមុទ្រ ដែលពន្យារពេលការដឹកជញ្ជូន និងប៉ះពាល់ដល់ការលក់នៅត្រីមាសទីពីរ”។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiybPILZcdlR7kYBHF3fm6TV3OT92DogrKAkvjKsQ1uCTCgmiE5X8-PR6j3tG1zxPg1q6YGUedg5ntfGuhOuCXWrrmV2IgQdcYSsBp21KeAM1iLJtOjR_2MJjCclnRHl003REFUUmiz1-48FmfFuhXefW4haKsYRnR_iG1EyDamrWyaHZmHU_Kt_oMm7Ada/s1500/wmremove-transformed%20(1).jpeg
    លោក Romtham បានបន្តទៀតថា៖ ការកើនឡើងនៃជម្លោះកម្ពុជា-ថៃ បានបង្ខំឱ្យយីហោថៃដែលកំពុងប្រតិបត្តិការនៅកម្ពុជា បានអនុវត្តវិធានការបណ្តោះអាសន្នមួយ ដោយផ្អាកសកម្មភាពធ្វើទីផ្សារ និងការផ្សាយពាណិជ្ជកម្ម ដើម្បីកាត់បន្ថយកំហឹង និងការស្អ.ប់មកលើផលិតផលរបស់ពួកគេ។ ប៉ុន្តែ លោក Romtham បានគូសបញ្ជាក់ថា៖ យ៉ាងណាផលិតផលភេសជ្ជៈរបស់ក្រុម ខារ៉ាបាវ នៅតែមានទីផ្សារខ្លាំង ហើយការផ្គត់ផ្គង់នៅតែមិនគ្រប់គ្រាន់ ព្រោះផលិតផលថៃតែងរក្សាបាននូវភាពទាក់ទាញ និង គុណភាព សម្រាប់អ្នកប្រើប្រាស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfiXxzHJjc6L-QwA3bpwWrdB6nUwaZ68WzI9oJKjQnwQVzdVIIH7V0eRZt7qxo2AGe2rpm5ClcCQR6dDw2zxU9k7DFiNsFNHbpKyl3Jz51YpRPEmv29fZzLVibCO2JfWu0_MErWNcWHPXFfP_hFfEPVZffDhnBNghOlsqleV5jeUGE_O9GmYnxIEcDSQmF/s1024/image_2025-08-14_09-40-48.png

    នាយកគ្រប់គ្រងក្រុមហ៊ុនមួយនេះ បាននិយាយដោយភាពជឿជាក់ថា៖ «សរុបមក ទំនិញ និងម៉ាកយីហោផលិតផលថៃអាចប្រឈមមុខនឹងបញ្ហាមួយចំនួនពិតមែននៅពេលនេះ ប៉ុន្តែយើងជឿជាក់ថា វានឹងមានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ មនោសញ្ចេតនារបស់ពលរដ្ឋកម្ពុជានៅតែមាន ហើយវានឹងឃើញលទ្ធផលក្នុងរយៈពេលពី 6 ទៅ 12 ខែខាងមុខ យើងសង្ឃឹមថាស្ថានភាពនឹងវិលមករកភាពប្រក្រតីវិញ ដោយសារប្រជាជនកម្ពុជាចូលចិត្តផលិតផលថៃណាស់។» ទាំងនេះគឺជាការអះអាងរបស់នាយកគ្រប់គ្រងក្រុមហ៊ុន ខារ៉ាបាវ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថៃ ជុំវិញការពិភាក្សាផ្នែកសេដ្ឋកិច្ចទីផ្សារពាណិជ្ជកម្មរបស់ថៃនៅកម្ពុជា។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2jya5xkVRp15et-CpRbxpDEsZUhDeUsb7EvKTWIgQrw1gx6hte1TnHXYoL7l6KKx3VoeYBIG_YKzgXOR83Xg0uki-HYOV3ym6p4axMZGSyDejufeGLzReI-5njUeoiWL2kiVDWmwb48aVHw1mf56tHFgiZVuOB0UW056lCR8MPcnzvDC9uuDvlK__zyJN/s696/image_2025-08-14_09-40-48%20(3).png
    យ៉ាងណាងាកមកខាងកម្ពុជាវិញ ចាប់តាំងពីការឈ្លានពានរបស់ថៃមកលើកម្ពុជាបានលេចឡើងម្ដងទៀតនៅក្នុងឆ្នាំ2025នេះ យុវជនខ្មែរ រួមទាំងបុគ្គលមានឥទ្ធិពលនៅក្នុងសង្គមជាច្រើន បាននាំគ្នាបង្ហាញពីការប្ដេជ្ញាចិត្ត ពហិការឈប់ប្រើប្រាស់ផលិតផលថៃ រួមទាំងការឈប់គាំទ្រសិល្បៈថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPp2KGllZr7oLaz_X4OlPEs613g5-4aZzwwLiM6x2XE9S2RBBXzj7kDjnNKdgrLeMdgWAB4mgYPiYf28Qvt6O7AJPpOB6NM7zcp6vYbGyaFeuRq5wVkM1X2KSK_Am0ZASuEjz7Xpe-lUjSNsf5QRShZMfVohtS6I3lbxnKmfMMOC0Rh-Jz0W1tEAJjc-w7/s780/image_2025-08-14_09-40-48%20(2).png

    គួរបញ្ជាក់ថា កន្លងមកមានការចុះផ្សាយព្រោងព្រាត ពីក្រុមហ៊ុនធំៗមួយចំនួនដែលទទួលបានប្រាក់ចំណេញរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗពីប្រទេសកម្ពុជា ប៉ុន្តែបានផ្ដល់ប្រាក់ឧបត្ថមគាំទ្រដល់យោធាថៃ ក្នុងការទិញសព្វាវុ.ធទំនើបៗមកវា.យប្រហារធ្វើបាប សម្លាប់ទាហាន និងជីវិតជនសុីវិលខ្មែរយ៉ាងព្រៃផ្សៃបំផុត។ ដូច្នេះកូនខ្មែរគ្រប់រូបគួរចងចាំនូវភាពឈឺចាប់នេះ កុំឆាប់ភ្លេចនូវអ្វីដែលថៃធ្លាប់បានធ្វើកន្លងមក ហើយងាកទៅគាំទ្រពួកគេដូចមុនទៀតឲ្យសោះ៕

Zhang Linghe ត្រូវលុបចោលកម្មវិធីភ្លាមៗដោយសារតែអ្នកគាំទ្រចូលរួមច្រើនលើសលប់

0

តារាសម្តែង Zhang Linghe ត្រូវលុបចោលព្រឹត្តិការណ៍មួយភ្លាមៗនៅក្នុងផ្សារទំនើបដោយសារតែចំនួនអ្នកចូលរួមលើសពីសមត្ថភាពសុវត្ថិភាព។ លើសពីនេះក៏មានអ្នកប្រកែកចំពោះមុខតំណែងរបស់លោកដែលលេចមុខក្នុងផ្ទាំងរូបភាពភាពយន្តជាមួយតារាសម្តែង Tian Xi Wei ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYzd_JjQwmpzoGOzhN7NoOSKuNNO2pJ3KEwujWMXVq1oPPF9kprpzDyVb7XnLTZ6IDpYMmsA2RCTiLP4ZRIp_hZcl9W-bMEsY3AwYz5XLhMYN0Rodu6YUIB-E_4lFyOc0dkLoe8iUGL8-1xUWG6oDzZWDeYqKELJjN58UiMP5v7TLT7UEJfmQZNApm2jzf/s1280/image_2025-08-12_10-52-02.png

ចាប់តាំងពីយប់មុនមកដល់ថ្ងៃកម្មវិធី អ្នកគាំទ្រមួយចំនួនធំបានប្រមូលផ្តុំគ្នាតម្រង់ជួររង់ចាំព្រឹត្តិការណ៍នេះ បើទោះបីជាអាកាសធាតុក្តៅឡើងដល់ ៣៧°C ក៏ដោយ។ សីតុណ្ហភាពខ្ពស់ និងការញុះញង់ និងការប្រយុទ្ធគ្នាបានបង្កើនហានិភ័យ ដោយបង្ខំឱ្យអ្នករៀបចំ និងយីហោធ្វើការសម្រេចចិត្តលុបចោលដើម្បីធានាសុវត្ថិភាព។ ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលដែលអ្នកគាំទ្រផ្កាប់មុខម្នាក់បានបញ្ចេញព័ត៌មានអំពីសណ្ឋាគារដែល Zhang Linghe ស្នាក់នៅ។ ភ្លាមៗនោះ ទីតាំងត្រូវបានមហាជនចោមរោមមើល បង្ខំឱ្យតារាសម្ដែង និងក្រុមការងារប្ដូរសណ្ឋាគារ៥ដងក្នុងពេលយប់ ដើម្បីធានាសុវត្ថិភាព។ ជនជ្រុលនិយមម្នាក់ថែមទាំងព្យាយាមចូលទៅក្នុងតំបន់ព្រឹត្តិការណ៍នោះ ត្រូវបានរារាំងដោយសន្តិសុខ និងបានដកចេញ បង្កឱ្យមានភាពច្របូកច្របល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigeATYF0-5tRfEaToqT4kbXBPa_S3c9KHBVf_Tm-5mUilxiWgZlJZ3ZtIxDfbJ5GG_nf0PF4bjYVyplQeTqCgSAaGVHxbKz7t3xmfXyM8BbekmXZHN5Y-LKvv2WxBouDL3YUAmNTb881Vc2vJYGr0uk4GBcEKLSSADrnjRV1a-drukYhbg5fm4TYCrJJIe/s1280/image_2025-08-12_10-52-03%20(2).png

ទោះបីជាព្រឹត្តិការណ៍នេះមិនអាចដំណើរការទៅមុខដូចការគ្រោងទុកក៏ដោយ Zhang Linghe បានរក្សាអាកប្បកិរិយាស្ងប់ស្ងាត់។ លោកបានបង្ហោះសារដើម្បីធានាដល់អ្នកគាំទ្រថា៖ «អរគុណចំពោះការខិតខំរបស់អ្នក សុវត្ថិភាពជាមុនសិន ជួបគ្នាពេលក្រោយ»។ ពេលលោកចេញពីផ្សារលោកបានក្រើនរំឭកអ្នកគាំទ្រឱ្យ រក្សាសុវត្ថិភាព និង រក្សាសណ្តាប់ធ្នាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIKVjm9YG3GmWw3TC3boi109_hOtUNBIgod2g0eWU1YmSTzvkD1aq7Y4Ceh_0HN21SG9_j1M-IPCtVaT2kNa3O-cGRtrRktCR9dKfngQ1MRfgAqPH02D0uL1XIyMMYxNgGHrwPfdV8RCGtw9Z1MYGYvf4fAPib39A6j6GAL0pG5Kvn3U5jmTISTfJv01Xf/s1440/image_2025-08-12_10-52-03.png

បន្ថែមពីលើសំឡេងរំខាននៅក្នុងព្រឹត្តិការណ៍នោះ Zhang Linghe ក៏បានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសនៅពេលដែលអ្នកគាំទ្ររបស់លោកបាននិយាយអំពីបញ្ហានៃ «ការបញ្ជាទិញ» នៅក្នុងផ្ទាំងរូបភាពថ្មីនៃខ្សែភាពយន្ត «Zhu Yu» ដែលចេញផ្សាយដោយ iQiyi ។ នៅក្នុងការបោះពុម្ពផ្សាយពាណិជ្ជកម្ម ឈ្មោះរបស់តារាសម្ដែង Tian Xi Wei ត្រូវបានដាក់មុនគេ ដោយមានចំណងជើងថា «គ្មានការបញ្ជាទិញ»។ អ្នកគាំទ្ររបស់ Zhang Linghe ដែលដើរតួជាតួឯកប្រុស ជឿថានេះជាទង្វើនៃ «ការផ្លាស់ប្តូរគំនិត» ដោយបំពានលើគោលការណ៍នៃការរៀបចំឈ្មោះរបស់តួសម្តែងតាមតួនាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDZyoKbcM4c_fMobg3q2Eszm_oXK5wzLQltiqeJRvv0wXpZHKNqV7H7rlP-hd2yr_1VlqJWFspTENSlOV0ux8QALCZoElZplJlI4fDnyJUg3d9HsebkLIh-_ki3KFNV_nsi6P48atuFaMydp7C1spYCEJjD8ldq7ZlsGcBvnQsNU14eyKVSt9eOrhPpsiQ/s1620/image_2025-08-12_10-52-04%20(2).png

អ្នកគាំទ្របានស្នើឱ្យក្រុមអ្នកផលិតភាពយន្តកែសម្រួល និងដាក់ឈ្មោះ Zhang Linghe នៅទីតាំងខាងលើខាងឆ្វេង ជាតួឯកប្រុសដោយនិយាយថា លំដាប់នៃតួអង្គគួរតែត្រូវបានគោរព ដើម្បីធានាបាននូវភាពយុត្តិធម៌ និងតម្លាភាពនៅក្នុងឧស្សាហកម្មនេះ។ បច្ចុប្បន្ននេះ ភាគីរបស់ Zhang Linghe មិនទាន់ធ្វើសេចក្តីប្រកាសជាផ្លូវការអំពីឧប្បត្តិហេតុទាំងពីរនេះទេ ប៉ុន្តែការវិវត្តន៍ទាំងនេះបានធ្វើឱ្យតារាសម្ដែងរូបនេះប្រឈមនឹងវិបត្តិប្រព័ន្ធផ្សព្វផ្សាយជាច្រើនថ្ងៃ៕

នេះអាចជាមូលហេតុដែល Yang Yang កម្របង្ហាញខ្លួនជាសាធារណៈក្នុងរយៈពេល២ឆ្នាំ មកនេះ

0

ថ្មីៗនេះក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Yang Yang បានចែករំលែកជាលើកដំបូងអំពីមូលហេតុដែលលោកកម្របង្ហាញមុខជាសាធារណៈក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ។តារាសម្ដែងរូបនេះបាននិយាយថា៖ «រយៈពេលពីរឆ្នាំមកនេះ ខ្ញុំកម្របានបង្ហាញមុខជាសាធារណៈណាស់ព្រោះជាតួដែលខ្ញុំសម្ដែង… ប្រហែលជាពេលនោះ ឥទ្ធិពលនៃតួនាទីនេះមិនសូវល្អទេ។ ខ្ញុំក៏មានអារម្មណ៍ថាទស្សនិកជនមិនចូលចិត្តខ្ញុំខ្លាំងដែរ។ ដូច្នេះខ្ញុំជ្រើសរើសជួបមនុស្សតិច។ បន្ទាប់មកក្នុងនាមជាតារាសម្ដែង ខ្ញុំគិតថាខ្ញុំត្រូវតែព្យាយាមផ្ដោតលើតួសម្ដែងព្យាយាមនិងរីករាយនឹងតួនាទីបន្ទាប់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEPi1UOjCW-oKbZSmC4Lh68w-8GmNoHLLpm6kpR8WyXSBuLNKy7VMctK_mFZyYoy7kebQ3XstEo8IkgyRY-PavS46x50BqsYLq3gCxWqsF-w26_fAaWM7roT3dloyt9mdvNUEWV7PIpA-tfSa9ffQ31ecXPj8KpYEcYdd1g5BEFfA7DDdBbkLt6mLVoFNA/s1280/image_2025-08-13_13-14-31.png
Yang Yang មិនបាននិយាយចំៗពីឈ្មោះតួអង្គ «ទស្សនិកជនមិនចូលចិត្ត» នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ និងអ្នកនិយមលេងអ៊ីនធឺណិតទាំងអស់យល់ថា Yang Yang ចង់លើកឡើងពីតួនាទីរបស់លោកកាលពីឆ្នាំ២០២៣កន្លងមកនេះ។ ក្នុងអំឡុងពេលសម្ភាសន៍ Yang Yang ស្ទាក់ស្ទើរក្នុងការនិយាយអំពីតួនាទីនេះ។ ប៉ុន្តែទីបំផុតលោកបានសម្រេចចិត្តនិយាយដោយប្រកាសថាលោកនឹង ប្រឈមមុខនឹងការរិះគន់ពីមុនដោយក្លាហាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_-nutur2JSrkoGhrjGQhBlF5hc-JwGlyUXn4uSdElakj_0oWSxD5JdSTM91kea972Hd2wAERd4S6DGOVi897-veFyUqX06NT2_4bq03tTKAwMO5-OlvObEvTtCU8Hn-1wlw0OCNTzhnFaIMubMHgBuNpM9_X1FXCCdhRTuNkHU6zLk3m6Q5_NQUWcA3SD/s1350/image_2025-08-13_14-27-19%20(3).png
ក្នុងឆ្នាំ ២០២៣ រឿងភាគទូរទស្សន៍ «Fireworks of My Heart » ដែលសម្តែងដោយ Yang Yang និង Wang Churan បានជួបប្រទះនឹងការធ្វើពហិការយ៉ាងខ្លាំងក្លា។ ការងារនេះត្រូវបានគេវាយតម្លៃទាបជាងមធ្យមជាមួយនឹងការរិះគន់រាប់មិនអស់។ ខ្សែភាពយន្តនេះបានបង្កឱ្យមានភាពចម្រូងចម្រាសដោយសារតែកំហុសនៅក្នុងស្គ្រីបជាពិសេសស៊េរីនៃព័ត៌មានលម្អិតដែលត្រូវបានគេនិយាយថាមើលងាយវិជ្ជាជីវៈរបស់អ្នកពន្លត់អគ្គីភ័យនិងវេជ្ជបណ្ឌិត។ បន្ទាប់ពីរឿងនេះអស់រយៈពេល ២ ឆ្នាំមកហើយ ដែលលោកមិនបានបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ជាមួយរឿងថ្មី ហើយកម្របានចូលរួមក្នុងកម្មវិធីកម្សាន្តធំៗណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZRhiRVdLAhQSlWaccgDETwTTdtkH3yMy_skWIl-n5NQ7yd38bJaL0ME5vl3m3bVPQNzAfQbzp9qtPRD-_77MZkpF7uNw20vVwCbVUthfnXQUWvtGkZnvrMSEVfteK9u9WnYN2r2ayq0Q5LoGB1qPUVN8J4Qo-CuPoTsPim-RqCyYaMfzebLSwfEDLC_Tm/s873/image_2025-08-13_13-14-32.png

ចាប់តាំងពីដើមឆ្នាំ ២០២៥ មក Yang Yang បានចាប់ផ្តើមរៀបចំឡើងវិញដើម្បីផ្សព្វផ្សាយគម្រោងរបស់ខ្លួនឡើងវិញ។ ថ្មីៗនេះខ្សែភាពយន្ត «The Immortal Ascension» បានចាក់ផ្សាយ និងបានទាក់ទាញការចាប់អារម្មណ៍។ ទោះបីជាការងារនេះមិនទាន់ផ្ទុះដូចការរំពឹងទុកក៏ដោយ ប៉ុន្តែវាបានកត់ត្រានូវសមិទ្ធិផលមួយចំនួន ដែលអាចជួយ សង្គ្រោះ រូបភាពរបស់ Yang Yang ក្រោយវិបត្តិ។ ក្រុមផលិតកម្មបានសរសើរការយកចិត្តទុកដាក់របស់ Yang Yang ក្នុងការសម្តែងនេះ។ តារាសម្ដែងរូបនេះបានសម្ដែងឈុតឆាកសម្ដែងជាច្រើន កត្តានេះហើយនាំឱ្យលោកមានរបួសធ្ងន់ធ្ងរដល់ជើង The Immortal Ascension និងត្រគាក ដែលត្រូវវះកាត់ក្រោយពេលថតចប់៕