ប្រទេសថៃ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Top News រាយការណ៍ថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បានសុំភាពយុត្តិធម៌ក្រោយពីត្រូវពលរដ្ឋថៃរិះគ.ន់ខ្លាំងៗថា កាន់ជើងកម្ពុជា គ្រាន់តែលោកនិយាយពាក់ព័ន្ធនឹងកងទ័ពកម្ពុជាប្រើប្រាស់គ្រាប់រ៉ុក្កែត BM-21 បា.ញ់ធ្លាក់លើមន្ទីរពេទ្យថៃនៅព្រំដែន ។ លោកសំណូមពរទៅពលរដ្ឋកុំបំភ្លៃរឿងនេះដើម្បីបំផ្លា.ញរដ្ឋាភិបាល និងបង្កើតការមិនទុកចិត្តលើរដ្ឋាភិបាលនាំឱ្យបែកបាក់ក្នុងសង្គមក្លាយជាបញ្ហា ។
នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បាននិយាយនៅវិមានរដ្ឋាភិបាល នាថ្ងៃទី១៣ ខែសីហា ករណីពលរដ្ឋថៃរិះគន់ពីដំណោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃថា សូមពលរដ្ឋជួយគ្នាដោះស្រាយបញ្ហា ពីព្រោះខ្លួនលោកក៏ពុំទទួលភាពយុត្តិធម៌ដែរ ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្ត្រីស្តីទី លោកនឹងព្យាយាមរក្សាភាពស្ងប់ស្ងាត់ឱ្យខ្លាំងបំផុត ។

ការលើកឡើងថា លោកកាន់ជើងកម្ពុជា និងមានការរិះគន់រឿងគ្រាប់រ៉ុក្កែត BM-21 បា.ញ់ធ្លាក់លើមន្ទីរពេទ្យថៃនៅព្រំដែន លោកសូមបញ្ជាក់ថា ពុំមែនជាការពិតទេ ។ សូមពលរដ្ឋស្តាប់សំឡេងពេញដែលលោកនិយាយថា ហេតុអ្វីគ្រាប់រ៉ុក្កែតធ្លាក់លើមន្ទីរពេទ្យ? ការបាញ់របស់កងទ័ពកម្ពុជា គឺប្រើប្រាស់គ្រាប់រ៉ុក្កែត BM-21 ដែលរ៉ុក្កែតនេះបាញ់ម្តងធ្លាក់លើគោលដៅច្រើនកន្លែង ដែលពុំមែនជាគោលដៅកងទ័ព ។ ដូច្នេះ លោកសំណូមពរពលរដ្ឋកុំបំភ្លៃរឿងនេះដើម្បីបំផ្លាញរដ្ឋាភិបាល និងបង្កើតការមិនទុកចិត្តលើរដ្ឋាភិបាលនាំឱ្យបែកបាក់ក្លាយជាបញ្ហា ។
ទន្ទឹមនឹងនេះ នៅមានមនុស្សមួយចំនួនទៀតប្រាប់ឱ្យខ្ញុំសាកល្បងកាត់ជើងខ្លួនឯង ដើម្បីឱ្យដឹងពីការឈឺចាប់របស់កងទ័ពថៃរងរបួសដោយសារជាន់មីន បើទោះជាខ្ញុំមិនពុំចង់ប្តឹងអ្នកណាក៏ដោយ ប៉ុន្តែត្រូវតែបញ្ជាក់បញ្ហានេះឱ្យច្បាស់លាស់ ។ វាដូចគ្នានឹងករណីខ្ញុំរងការវាយប្រហារពីលោក ស៊ុននិធិ លីមថងគុល និយាយថា ខ្ញុំ (ភូមិថាំ វីឆាយ៉ាឆៃ) គឺជាសមាជិកគណបក្សកុម្មុយនិស្ត រហូតដល់លោក ស៊ុននិធិ ចាញ់ក្តីនៅតុលាការ ក្រោយមក លោក ស៊ុននិធិ ក៏សូមទោសខ្ញុំ ។
ចំណែកបញ្ហានេះក៏ដូចគ្នាដែរ កុំនិយាយអ្វីគ្មានហេតុផល កុំនិយាយអ្វីធ្វើឱ្យបែកបាក់គ្នា ឬបំផ្លាញអ្នកដទៃ ។ ខ្ញុំចង់ឱ្យសារព័ត៌មានជួយផ្សព្វផ្សាយអ្វីដែលខ្ញុំបាននិយាយ ហើយខ្ញុំគិតថា គ្រប់គ្នាគួរតែនិយាយនូវអ្វីដែលគួរនិយាយប៉ុណ្ណោះ ។ ខ្ញុំនឹងពុំនិយាយអ្វីច្រើនជាងនេះ ពីព្រោះបើនិយាយទៅអាចយកសំឡេងខ្ញុំទៅចោទប្រកាន់ បង្ខូចកេរ្តិ៍ឈ្មោះ ដោយការកាត់តសំឡេង ។.png)
ចូរផ្តល់ភាពយុត្តិធម៌ឱ្យខ្ញុំផង បើមិនដូច្នោះទេ វានឹងពុំសមរម្យ ។ ខ្ញុំនឹងឱ្យមេធាវីចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកណាដែលនិយាយបំភ្លៃការពិត ពីព្រោះខ្ញុំបានរក្សាទុកសំឡេងសម្ភាសន៍ទាំងអស់រួចហើយ ។ នេះបើតាមការលើកឡើងរបស់លោក ភូមិថាំ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់គណបក្សភឿថៃបានបាត់បង់ប្រជាប្រិយភាពពីពលរដ្ឋ ពីព្រោះពលរដ្ឋជឿជាក់លើកងទ័ពខ្លាំងជាងរដ្ឋាភិបាល ។ ពលរដ្ឋថៃដែលមានគំនិតជ្រុលនិយមកាន់តែជឿជាក់លើកងទ័ពក្រោយពីកងទ័ពរបស់ពួកគេឈ្លានពាន បើកការវាយប្រហារមកលើកម្ពុជា និងទាមទារឱ្យបន្តតំណែងមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង រហូតបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា ។
ពលរដ្ឋថៃចោទប្រកាន់ថា កងទ័ពកម្ពុជាបាញ់សំដៅលើមន្ទីរពេទ្យនៅព្រំដែន និងទាមទារឱ្យមន្ទីរពេទ្យថៃឈប់ព្យាបាលអ្នកជំងឺកម្ពុជា ប៉ុន្តែពួកគេមើលរំលងអំពើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា ។ កាលពីផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃកន្លងមក កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16, Gripen រថក្រោះ កាំភ្លើងធំ គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែក និងផ្សែងពុល ជាដើម ៕










