ក្រោយពីជួបផ្ទាល់ជាមួយភរិយាទាហានម្នាក់ក្នុងចំណោមទាហាន១៨នាក់ដែលថៃចាប់ខ្លួនយកទៅក្រោយបទឈប់បាញ់នៅមិនទាន់មានការដោះលែងតារាចម្រៀង រ៉េត ស៊ូហ្សាណា និង យូហៃ បានពួតដៃគ្នាចេញចម្រៀងមួយបង្កប់ដោយអត្ថន័យដែលភរិយាកំពុងទន្ទឹងរង់ចាំប្តីវិលវិញ។ សារផ្តាំផ្ញើទៅកាន់ពិភពលោកចង់បញ្ជាក់ថាថៃនៅមិនទាន់ដោះលែងទាហានខ្មែរ ហើយក្រុមគ្រួសារកំពុងរង់ចាំនោះ ហ្សាណា បកស្រាយចម្រៀងទាំងសំឡេងខ្សឹកខ្សួល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfYn61Gx0A96uKaLzlQzuWVIaKj0SxjT7DtacIiUufn01006P3uy98JeOqEaGsVrMtieyg4T41WFrVCjNhK_Qx6noWzAp-P59fWo5jEWGcvQUpINOkHps_AohrbWtVn_T-SJmiZhPfqc5ZhDZfNkjN1VfjzgTm-Rk0wb8_A5TtzFHHpzyZlGV9KiRFOFQk/s2048/image_2025-08-19_10-12-42.png
នៅថ្ងៃទី១៥ ខែសីហា រ៉េត ស៊ូហ្សាណា បានសហការជាមួយ យូហៃ ម្តងទៀតដោយបានទម្លាក់បទ «Come Back Home» ដែលអត្ថន័យនៃបទនេះគឺសម្តៅទៅលើទាហានខ្មែរទាំង១៨នាក់ដែលកងកម្លាំងថៃចាប់ទាហានខ្មែរយកទៅនៅមិនទាន់មានការដោះលែងនៅឡើយ។ បទចម្រៀងនេះគឺចង់បង្ហាញពីគូស្នេហ៍មួយគូដែលភរិយារង់ចាំផ្លូវស្វាមីត្រឡប់មកវិញទាំងក្តីបារម្ភនិងឈឺចាប់ ដោយមិនដឹងថាពេលណាអាចត្រឡប់មកជួបគ្រួសារវិញនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQON1A-nEQLftQJox7SwLiXeaFSbVcqs1-VhduxHmxQL2ExtOW8gpb_aBBfzFd3kmRp6KIzDAmLYv-THGgw0BI6FfoFksphD1jFKzgbzj_mSyeUiKNo4HdrrygI2PfPUNDcYFbKwi5cGD3P5gjV9QyzkUqgEtezS0iO8FCPCxeyx0VvHz4vciPUD8btQHG/s2048/image_2025-08-19_10-12-45%20(2).png
មិនត្រឹមតែលើកឡើងពីជីវិតគូរវាងប្តីប្រពន្ធមួយគូនោះទេប៉ុន្តែក៏ឆ្លុះបញ្ចាំងពីរឿងរ៉ាវផ្សេងទៀតក្នុងនាមជាឈាមខ្មែរតែមួយដែលមានក្តីឈឺចាប់ បារម្ភ និងការដឹងគុណចំពោះទាហានដែលបានការពារទឹកដី ហើយមានក្តីបារម្ភនិងចង់ឱ្យមានការដោះលែងទាហានទាំង១៨នាក់វិលត្រឡប់មកកាន់មាតុភូមិនិវត្តន៍វិញឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKC8PDkQyltQhjIN48PFwxlKsfpZ8eQ8RMmIu97dJF7P7iGE-Fl5l1vWMF1XTJ4_XRipKBVH-UepTxLepth9DYDCZW9dcGONi9QNYm_AptjbUeToWDOgKy_3mvLJilwv51iB7muvwQ7HsCsnLJQpSiv8151TMhOdIYtpDRhe7V_De8ylYQPCBUTF7yjcQX/s2048/image_2025-08-19_10-12-43.png

បទចម្រៀងដែលបង្កប់ដោយអត្ថន័យនេះប្រិយមិត្តនឹងបានឮសំឡេងដែល រ៉េត ស៊ូហ្សាណា បកស្រាយចម្រៀងទាំងអារម្មណ៍ខ្សឹកខ្សួលព្រោះដឹងពីភាពឈឺចាប់និងក្តីបារម្ភដែលគ្រួសារទាហានកំពុងទន្ទឹងរង់ចាំផ្លូវទាំងយប់ទាំងថៃ មិនដឹងថាថៃដោះលែងនៅពេលណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4gjwavhRzk6QvhGrFYTfy63DZ7-D00WDqdDNZNFf4Xtb2anPMsejAN8_oNwuNDorF6caIWOGHqSUW2noqKbz0Wu9z_0H7hzYlXmZaH9SitghYewnOINcdL2NoJ-qiyIFDARBzRE3P1iFMPAaYd06a1uH6wElW_y32itGA67HXgVaivVX3nTuI-xlPjLgV/s1423/image_2025-08-19_10-19-06.png

នៅផ្នែកដែល យូហៃ រ៉េបវិញគឺបានបង្ហាញពីទំហំចិត្តរបស់ទាហានខ្មែរគឺមានការនឹកផ្ទះនឹកប្រពន្ធកូនដូចគ្នា ហើយប្រសិនជាអាចវិលវិញនឹងជូនប្រពន្ធកូនទៅលេងភ្នំពេញប៉ុន្តែបើសិនជាមិនអាចវិលវិញគឺបានផ្តាំផ្ញើឱ្យប្រពន្ធខាំមាត់សង្កត់ធ្មេញ ហើយគ្រប់យ៉ាងធ្វើគឺដើម្បីទាំងអស់គ្នា ដើម្បីប្រទេសជាតិទោះបីជាបូជាសាច់ឈាមក៏មិនឱ្យខ្មាំងប្តូរផែនទីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9pmSiUriQIS0RJ6RNG3kRyE3noCtwyXCWr5c6mTR7ARBBP5ouWAmtWbv54zKNnApU6YTwyvZojrbnTRCaVMqEZr3Qq1f5xf0G_bwFjXELJeatHKmJQZUGPdk-5fTdvgYSZU6xaSVAQwQ2WNCp5raDhuP9XiIOpEvPSnUnWV1FodtGDe2tb9KzZZ5GDwyF/s1536/image_2025-08-19_10-19-07.png

«Come Back Home» របស់ ហ្សាណា និង យូហៃ បានធ្វើឱ្យទស្សនិកជនជាច្រើនបង្ហាញក្តីឈឺចាប់ដូចគ្នា។ បទនេះក៏មានជនបរទេសបានធ្វើការ Reaction ផងដែរហើយពួកគេបានបង្ហាញក្តីបារម្ភនិងចង់ឱ្យមានការដោះលែងទាហានខ្មែរមកវិញផងដែរ។ គិតត្រឹមថ្ងៃទី១៩ ខែសីហានេះវាមានរយៈពេល ២១ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ នៅមិនទាន់មានការដោះលែងនៅឡើយ៕