Home Blog Page 319

ភាពយន្ត «legend of the female general » បានបញ្ចប់ដោយគ្មានការភ្ញាក់ផ្អើលព្រោះទស្សនិកជនដឹងមុន

0

រឿងភាគប្រវត្តិសាស្ត្រ «legend of the female general»ដែលសម្តែងដោយ Cheng Lei និង Zhou Ye បានបញ្ចប់ជាផ្លូវការហើយជាមួយនឹងភាគបញ្ចប់ដែលធ្វើឱ្យទស្សនិកជនពេញចិត្ត បន្ទាប់ពីបានទស្សនាអស់រយៈពេលយ៉ាងយូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTTlazfm5cHMjj2dYD5qYUTgZrb2W1S2fRfT5C-IylhLPrtd1YgXWZ3mvRAm7hpvM-_TIIzqIXSKBMTrj_hIdqdyORwlVAwsczwOyoB8BELsA9_uFH1QsYJQOI_B2eTcq5hvEY4fSrV0p4tQQGHvzEJqY7fSa54fb1E_Beu6vgaQXDmejpsTv_L7ox4I4P/s660/image_2025-08-15_16-25-56%20(2).png
បន្ទាប់ពីឧប្បត្តិហេតុជាច្រើនទាំងការយល់ច្រលំ និងការប្រឈមមុខនឹងជីវិត និងសេចក្តីស្លាប់ ទីបំផុតតួឯកទាំងពីរបានក្លាយជាប្តីប្រពន្ធនឹងគ្នា ដោយរស់នៅជាមួយគ្នាយ៉ាងសប្បាយរីករាយជាមួយសាច់ញាតិ និងមិត្តភក្តិ។ ក្នុងពិធីមង្គលការ គូស្នេហ៍មួយគូនេះ បានដើរលើកម្រាលព្រំក្រហមជាមួយគ្នា ដោយរំឮកពីពេលវេលាជាមិត្តរួមថ្នាក់ ឆ្លងកាត់ជីវិតតស៊ូជាមួយគ្នា។ ពណ៌ក្រហមភ្លឺនៃរ៉ូបអាពាហ៍ពិពាហ៍មិនត្រឹមតែជាពណ៌នៃសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនដែលជំនះរាល់ឧបសគ្គទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ5nqBGd6tCcIWTnWq28mQPg9RL0QV7ECFSucmitRTB_3-abhh1cLdLvgV-1o8a-vOIFOka7m2-nF5UwwM_dOsLxdfxgITd9AM9THGoLXyEXPXS3bYrms-8sL0FM2YEXv5UwB61UrjzcCyc2lVw9sGafeiObYcL_l4sKwZLqGeVaCMTVXKsLcMAzth9phN/s1619/image_2025-08-15_16-25-57%20(2).png

បន្ទាប់ពីពិធីនេះ Cheng Lei និង Zhou Ye បានចាកចេញពីពិធីមង្គលការដ៏អ៊ូអរជាមួយគ្នា ដើម្បីស្វែងរកកន្លែងឯកជន។ នៅក្រោមពន្លឺព្រះច័ន្ទដ៏ស្រទន់ អ្នកទាំងពីរបានពាក់រ៉ូបអាពាហ៍ពិពាហ៍ពណ៌ក្រហម ផ្លាស់ប្តូរការថើបដ៏ផ្អែមល្ហែមនៅលើខ្នងសេះ។ ទស្សនិកជនជាច្រើនបន្ទាប់ពីបានទស្សនាគម្រោងនេះ មានមតិចម្រុះនៅលើបណ្តាញសង្គម។ អ្នកខ្លះគិតថាភាពយន្តនេះមានការបញ្ចប់ដ៏ស្រស់ស្អាតនិងពេញចិត្តពីទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitLv4cgiNkWEn4oFq6DtrGaVvKR_07d9H8TVwXJ4EjWwt0sFDfctiW34dsn_ES9CetTjJENhbfWCSmuqJnyK2ibvd4TUvnVjmn-O6nwA_KGxKNrsE76I8yZThTd7PeiU-KUZ7WVrl2vyqVfhqbmznIagWoJzfjRz8B9FcIQyH4405bOufFI7OUOjbSCVYg/s1619/image_2025-08-15_16-25-58.png
ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតគិតថាគម្រោងរឿងភាគប្រវត្តិសាស្ត្រ «legend of the female general»មានការបញ្ចប់ដែលអាចទាយទុកជាមុនបាន។ មុននោះ ភាពយន្តនេះថែមទាំងបង្ហាញរូបភាពនៅពីក្រោយឆាក ដែលធ្វើឱ្យទស្សនិកជនបានដឹងអំពីពិធីមង្គលការរបស់គូស្នេហ៍សំខាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDG7BBXfl158miLwrqD5WWXpw53tUFbqhnOfJpC3OH4fW5zWwsWLCKn23hlOwoEhvewXByYCZhaK5H1Y_a6JTJAFB-TzGYrGM5FSv1uP_5CXSbceaAcLl2MD3-qraX2jNJHDMxt5xIrteMED3iPjHynY2T4OiHUJPpm-UjonaX_UsTMKPOxGB696p8jiCd/s948/image_2025-08-23_09-37-01.png

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងខ្សែភាពយន្តដែលបង្កឱ្យមានការចម្រូងចម្រាសជាច្រើនដោយសារតែការសម្របខ្លួនខ្លាំងពេកបើធៀបនឹងការងារដើមនោះ ខណៈក្រុមការងារ រឿងនេះនេះជ្រើសរើសរឿងភាគបញ្ចប់ដ៏ស្រស់ស្អាត និងសុវត្ថិភាពក៏សមហេតុផលផងដែរ៕

ជប៉ុនត្រៀមជម្លៀសពលរដ្ឋជាង៥សែននាក់ចេញពីតំបន់គ្រោះថ្នា.ក់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងនៅបាតសមុទ្រ

0

ប្រទេសជប៉ុន ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា អាជ្ញាធរជប៉ុនត្រៀមជម្លៀសពលរដ្ឋជាង៥សែន២ម៉ឺននាក់ចេញពីតំបន់គ្រោះថ្នា.ក់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅបាតសមុទ្ររយៈពេល១សប្តាហ៍មុន ប្រសិនបើរដ្ឋាភិបាលប្រកាសអាសន្នពីគ្រោះរញ្ជួយដីនៅរណ្តៅបាតសមុទ្រនេះដែលមានជម្រៅជាង៧០០គីឡូម៉ែត្រ ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioa07Xp4fJS9VYMeSV-6fvpsiywS3KgN8BzNIR63KILViCFFRAzRC-oxsTBVICObAIwIyRWs2fs-3sErTO_U5QBtnBrmpfqgOWUECobb_5QOZBtSgQplNvoTL_DZoI3IRT_AGItt84RrKRjvy1CZZftStl1YZYcmfPysd67CWJjprCH2gv8bgEPVe1ZoGB/s1020/image_2025-08-23_13-19-58.png
បើមានគ្រោះរញ្ជួយដីកម្រិត៨រិចទ័រកើតឡើង ឬខ្លាំងក្លាជាងនេះនៅតំបន់កណ្តាលដែលបានព្យាករណ៍ទុក គឺរដ្ឋាភិបាលជប៉ុននឹងប្រកាសអាសន្នពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ខណៈអាជ្ញាធរនឹងជម្លៀសពលរដ្ឋនៅតំបន់គ្រោះថ្នាក់ទៅកន្លែងសុវត្ថិភាពរយៈពេល១សប្តាហ៍មុន ។ តំបន់ត្រូវជម្លៀសពលរដ្ឋចេញជាមុន រួមមាន ៖ តំបន់មានមនុស្សចាស់ តំបន់ជនពិការ តំបន់មានពលរដ្ឋត្រូវការថែទាំជាពិសេស និងតំបន់ដែលពលរដ្ឋសុំជម្លៀសចេញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg38wtQyPsiCJW-bq0YPzFuZVp3SzimO0vbz2swR-Bm4Dlb9pkoMuEauZD95Jk9gquCb3axe4n5_SaGn1qwq-zAIZ59asX3AsF3bOD6PKBj2MdeV8aSCAQ_MSBVTJRZzk3335hcQLuNE2g-6mxKs3oLj2PhW09arJlvfFC94BD6BLVUgG5D7PqILl6o3mHf/s1000/image_2025-08-23_13-19-52%20(2).png
ភ្នាក់ងារឧតុនិយមជប៉ុននឹងប្រកាសអាសន្នពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាចាប់ពីកម្រិត៨រិចទ័រឡើងទៅ ហើយភ្នាក់ងារឧតុនិយមបញ្ជាក់ថា ជប៉ុនអាចប្រឈមនឹងគ្រោះរញ្ជួយដីកើតឡើងម្តងទៀត ។ រដ្ឋាភិបាលជប៉ុនបានអំពាវនាវឱ្យអាជ្ញាធរហ្វឹកហាត់ជម្លៀសពលរដ្ឋជានិច្ចដើម្បីត្រៀមខ្លួនទប់ទល់គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិដែលអាចកើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVPPI5vnKQr7TCZoY0PgenfwiR0BZIdB2l6vNU5x2MEVHVdgQxzfcgqa2o7w5lFhq__6gdgKsDybhRZ6UFaXDC2ifK_6XNcvIUHX6h1Wue9YH4dyV11BB3z-WgKP6RKUaw8Ketl4_SqLw0BIlcVu7-d10d6qCngIz4pFpJ1AFM7bJI-0-PNkVQSP278eEa/s1280/image_2025-08-23_13-19-52.png

Nankai Trough គឺជាបាតសមុទ្រមានជម្រៅរហូតដល់ជាង៧០០គីឡូម៉ែត្រ ដែលត្រូវបានចាត់ទុកជាតំបន់មួយក្នុងចំណោមតំបន់ប្រឈមនឹងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិខ្លាំងបំផុតនៅប្រទេសជប៉ុន ។ កាលពីមុន បរិវេណនេះធ្លាប់កើតគ្រោះរញ្ជួយដីខ្លាំងក្លាម្តងហើយម្តងទៀត ដូចជា ៖ គ្រោះរញ្ជួយដីនៅឆ្នាំ១៩៤៤ ស្មើ៨.១រិចទ័រ និងឆ្នាំ១៩៤៦ ស្មើ៨.៤រិចទ័រ ដែលហេតុការណ៍ទាំងពីរបណ្តាលឱ្យមនុស្សស្លាប់រាប់ពាន់នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg16H9_PUWK4NfiQWw5-Sgg2ERysc3HITTzPIyZhoMKtpSBYGXlAAQrYVL2Z_8eZ2igqzB4Z5Ge3rgY-Bq5do09g-MnhN0ffjhxGlBNAYoE2cdICOi-Iznu7SlrH-PjDc3Rit89d87xDBGGiorC7LH32iIRpj866tM7BBy9o7e5m-Pm_orNbI3Hq9pwZ-ZJ/s1500/image_2025-08-23_13-19-53.png
បើតាមការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រ គឺឱកាសចាប់ពី៧០% ទៅ៨០% ដែលរណ្តៅ Nankai Trough នៅបាតសមុទ្រអាចកើតគ្រោះរញ្ជួយដីខ្លាំងក្លាម្តងទៀតក្នុងរយៈពេល៣០ឆ្នាំខាងមុខ ។ បើកើតគ្រោះរញ្ជួយដីចាប់ពីកម្រិត៨រិចទ័រនៅណ្តៅនេះ វានឹងបង្កជារលកយក្សស៊ូណាមិកម្ពស់ខ្ពស់ជាច្រើនម៉ែត្របោកបក់មកលើឆ្នេរខ្សាច់យ៉ាងរហ័ស ។ ដូច្នេះ គួរជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ទៅកន្លែងសុវត្ថិភាព ជាពិសេស មនុស្សចាស់ និងជនពិការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNGTUTSmU30wW0xowqRc3kdpfTPOZ3wXJyD7_mw_id0uhqOxTnQ5PL1yOx4mloImVPBlt_BpRk0ZsqK1eawUlCUlBz8gHMSTVxC85c5UGs65Qa54CBeCDpmlpZhblaA0Dbz0l-d3kkuebGpjmgWfQB-OvZ5_t02wt0qBy0O3ttRjSKkpkQoiwFXKreDEZL/s1000/image_2025-08-23_13-19-57.png

គ្រោះរញ្ជួយដីនៅរណ្តៅបាតសមុទ្រ Nankai Trough អាចកើតឡើងគ្រប់ពេលវេលា ហើយរដ្ឋាភិបាលជប៉ុនមើលឃើញថា ការជម្លៀសពលរដ្ឋជាមុន និងការហ្វឹកហាត់ជម្លៀសពលរដ្ឋជាប្រចាំ នឹងអាចការពារជីវិតពលរដ្ឋរហូតដល់ជាង១២០លាននាក់នៅទូទាំងប្រទេស ៕

ទីភ្នាក់ងារ UN និងអង្គការក្រៅរដ្ឋាភិបាល បានចុះទៅត្រួតពិនិត្យទីតាំងដែលទម្លាក់គ្រាប់បែ.ក

0

(ឧត្តរមានជ័យ)៖ ថ្នាក់ដឹកនាំអង្គភាពសុីម៉ាក់ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំដឹកនាំអង្គទូតបរទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យចុះទៅពិនិត្យដោយផ្ទាល់លើទីតាំងគ្រាប់បែ.ក MK-84 ដែលទាហានថៃបានទម្លាក់កាលពីពេលប្រយុទ្ធគ្នាកន្លងមក នៅឃុំគោកមន ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPgR386FnFt_NE2OYuymtbdaznqPmDV5E25kJZWf-3VAf7LkRM7p8GHUi9Z03S0z6HQm8f5bRwAQTmw_BgSg5-wlYK7JdKB-QAnAtPbdRjNdxSKiKxuWljAKqwE3HcwJGbPgAPUwq7PR89aiEM1yZ3JQ-q7dg4mR0qU3B84pYv2px-kde7iubpRjYhtf8a/s1280/photo_2025-08-23_10-14-30.jpg
បើតាមលោក ហេង រតនា អគ្គនាយកអង្គភាពសុីម៉ាក់បានឲ្យដឹងថា តំណាងមន្ត្រីស្ថានទូត និង អង្គការអន្តរជាតិជាង៦០រូប (តំណាងឱ្យមន្ត្រីទូត៤២ប្រទេសនិងអង្គការអន្តរជាតិចំនួន២២) បានធ្វើដំណេីរទស្សនកិច្ចជាក់ស្តែងនៅកន្លែង៖ មានការដាក់ខ្សែលួសបន្លានៅភូមិជោគជ័យ ភូមិព្រៃចន្ទ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បន្តទៅវត្តតាមន្តសែនជ័យ និងទីតាំងគ្រាប់បែកMK-84ស្ថិតក្នុងខេត្តឧត្តរមានជ័យ។ លោកបានបន្ថែមថា «ពិភពលោកជឿជាក់លេីការពិត! ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXeZgVsgFx-B7kZc148MHa-f4v4vfZ1S379IIJJeT7ODAslizABpt74wJX_xHSZbpJcktSZ0SHysDqWlDknBt4-T7oi0aUhxA5tRODKVvWFw7ZET_h-kgXKJb62u8oJG2ONWNfgK106GBRMaadewSMhyphenhyphennHKyL6z-lJ_f-0bs8AI3arHCWMfnAfULTVJIw9/s1280/photo_2025-08-23_10-14-28.jpg

ដំណេីរទស្សនកិច្ចស្វែងយល់សភាពការណ៍ពិតជាក់ស្តែងនេះដឹកនាំដោយឯ.ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញដោយមន្ត្រីសុីម៉ាក់ (CMAC) រៀបរាប់ពាក់ព័ន្ធនឹងប្រភេទនៃគ្រាប់ និង សកម្មភាពដែលថៃបានប្រើប្រាស់វា ប្រាប់ទៅកាន់មន្ត្រីស្ថានទូត និង អង្គការអន្តរជាតិឲ្យបានជ្រាបលម្អិតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAN4y-3ZPVaH3FWfpR3LS6Ki7FTVVHmdqf2IsL75nUDg4t-V1oEcuyU91zHKzc9AyLfaQFgEgSA0jg276x_K7eoq272pGwRg470TRmxLSE2Z4NOjCvRyz7TVDAWrYFqjqN2ioqUB-5M1QmgtjvFq2r7hS07WgOtx_EVeQ9NzpWakMrFvZHjNi7w9XRQXiL/s1280/photo_2025-08-23_10-14-30%20(2).jpg
សូមជម្រាបថា ក្នុងការប្រយុទ្ធគ្នារយៈពេល5ថ្ងៃ និង6យប់ កងទ័ពអាកាសថៃបានប្រើប្រាស់នូវអាវុធធនធ្ងន់ជាច្រើន ដែលខុសពីច្បាប់អន្តរជាតិ និងបំពានច្បាប់មនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ កាលពីថ្ងៃទី 12 ខែសីហា កន្លងទៅ អង្គភាពសុីម៉ាក់បានស្វែងរកឃើញនូវកូនគ្រាប់បែ.កចង្កោ.មជាច្រើនដែលមិនទាន់ផ្ទុះ មាននៅតាមដើមឈើ វាលស្រែ លើដំបូលផ្ទះ លើដី ឬក្នុងដី និងក្នុងទឹកជាដើម ដែលគ្រាប់ទាំងនោះមានហានិភ័យខ្ពស់ណាស់ អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋបានគ្រប់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_iFzFKpEbQyaUJ6rmlbsfW5CzpAnF8_aOSQWzPgridiRnuH5wIytLN0q_YJdsGyCuXHDaO3X8Dt3XhHNpSG8gR2zpftJvFilzJ5yVT11aN64icGV-hvXQmrLdEyEp_3ID0j618fDzvQrt_PPzqAj0Q6Avhy5vvkyvzp261u_xEhejYaprWCU6eEWsGUb8/s1280/photo_2025-08-23_10-14-27.jpg

ដោយឡែក សម្រាប់ការចូលរួមត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់អង្គទូតអន្តរជាតិ ទីភ្នាក់ងារអង្គការសហប្រជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដូចខាងលើនេះ គឺប្រៀបបាននឹងការចូលរួមធ្វើជាសាក្សី និងវា.យតម្លៃចំពោះទង្វើរបស់ថៃ ដែលបានបំពានមកលើកម្ពុជា និង ច្បាប់អន្តរជាតិ ប្រាប់ទៅកាន់ពិភពលោកយ៉ាងដូច្នេះដែរ៕

បង្រ្កាបទីតាំងអូរព្រំដែនដែលនាំចូលទំនិញ និងនាំចេញពលករខ្មែរទៅថៃដោយខុសច្បាប់នៅស្រុកម៉ាឡៃ

0

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើការបង្រ្កាបចំណុចអូរព្រំដែនក្រោយផ្ទះរបស់ប្រជាជននៅស្រុកម៉ាឡៃ ដែលមានការនាំចូលទំនិញពីប្រទេសថៃចូលកម្ពុជាជាហូរហែរ ព្រមទាំងជាច្រកកាត់នាំពលករចូលប្រទេសថៃដោយខុសច្បាប់ថែមទៀតផង។ ក្នុងការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សម្នាក់ដែលជាម្ចាស់ទីតាំង និងរថយន្តចំនួនមួយគ្រឿង នារសៀលថ្ងៃទី២២ សីហា ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigX0yLJNCIbGNjWEguoToZJW3Has49K1wXWAaBJz7adfUtgUsGLLE2sUARZIsC0Vuc_F1jNPUvpdAg4RLONLWpVd4DFK6eHK4QlFWvLt2HF8JObIk5Q0ZntGXgz727YPTHeHG7l3cmxj74h9ngF4-cVfJHtToyzbX0_Bw2CJjHYzQ15pg07BmjKskcZsXS/s1280/photo_2025-08-23_09-39-03.jpg
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោមការដឹកនាំរបស់អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ និងលោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានចុះបង្រ្កាបករណីនាំចូលទំនិញពីប្រទេសថៃចូលមកកម្ពុជាកាត់តាមអូរព្រំដែនក្រោយផ្ទះពលរដ្ឋចំណុច ភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយយកមកស្តុបទុកនៅនឹងផ្ទះរបស់ឈ្មោះឃុន អឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្ថិតនៅក្នុងតំបន់ខាងលើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuKo7wewx9ckgi98mqjQZ9_rMXN5OznZSCjAw6zWDYAXlkOW2js-MqxvPk_ZWnaHeeRG8pkxk-VcaIy7rBmdMHX6XyhN1krTnBKK7tMhjQ_QphpvHYBtJDmOJfE399j3mIgsWcCUJVaV5rgWaTY5h7nUPa9ezKbWUopAk4NI3zAZ9Kuqh8YOOdH2zyS9jP/s1024/photo_2025-08-23_09-39-04.jpg
ជាមួយនឹងការឃាត់បានជនពាក់ព័ន្ធ និងរថយន្តដឹកទំនិញឆ្លងដែនខុសច្បាប់នេះ សមត្ថកិច្ចពុំបានបញ្ជាក់លំអិតអំពីមុខទំនិញទេដោយត្រឹមបង្ហើបថា មានជាប្រភេទសាច់បង្កកដូចជាសាច់មាន់ ស្លាបមាន់ ប្រហិត ថ្នាំដុសធ្មេញ ប្រេងកូឡា ព្រមទាំងទំនិញចាប់ហួយជាច្រើនមុខទៀតសរុបទាំងអស់ចំនួនបីរថយន្តធំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwuyrd9R47H5hFJKHpXzpTcAQp0AJFntSNl1eaTVn9sITonbrVP7Gj8hJBu0Wf7o26bUiJZVjC817sfuXVcr3XY2egF9kHC_zDPP0CMbQSvQgxa1YIMhmMy1Z0nvxDZev70Nk1vtEUVnMAcx6NY6o1vi3SOboE02K0W5qsZgalBiYYtxa1RRX6-rvhD7GA/s1024/photo_2025-08-23_09-39-05%20(2).jpg

បើតាមប្រភពនានាបានឱ្យដឹងថា ទំនិញទាំងអស់ខាងលើនេះ ត្រូវបានឈ្មួញនាំចូលជាប្រចាំតាំងពីថៃប្រកាសបិទច្រកព្រំដែន។ មិនត្រឹមតែមានទំនិញនាំចូលទេ ក៏មានការនាំចេញជាទំនិញបារី និងមនុស្សជាពលករខ្មែរថៃឆ្លងដែនចេញចូលស្ទើររាល់ថ្ងៃដោយមិនថា សមត្ថកិច្ចកម្ពុជា ឬ ថៃទេតែងបង្ក្រាបបានជាបន្តបន្ទាប់ចំពោះព្រំដែនស្រុកម៉ាឡៃនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg73TzgoVigkPwqjtNpUiQn_z49oaVbywbwKq9kzSLyeIDVltk9n3J3AfaqkTKiY5J4mQq9lhI0Q-u1K_ms4nbLk54nmZXgtr1VR0j42b_BGDIwBJp4mi4zoky-Y2oQqbet7bhy7vV6PIPRqVWh5mimw9PgA1WWykSub8yUG5h_OXhYGU8379zkRX3F3dHJ/s1024/photo_2025-08-23_09-39-05%20(3).jpg

ក្រោយការបង្ក្រាបសមត្ថកិច្ចបានឱ្យម្ចាស់ផ្ទះឈ្មោះឃុន អឿន ធ្វើកិច្ចសន្យាឈប់ជួយទីតាំងដាក់ទំនិញទៀតនិងនាំខ្លួនជាមួយរថយន្តអាសុីណាពណ៌សមួយគ្រឿង និង ទំនិញទាំងអស់យកទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD9R0ADg8DvPuRteQA3BInPcxaZA7RNgjsw-8yiNJkj7ZtgdUxQTcAPOJfcNR13gEluE4hBkQGxKMG-RDj4wBeteRnjNoxyntuw54UdI2fovbcNzVlNatAcwGbdLB7H-mhXFHKZjJfDkqfekHwExdGl-pT_68YFyMJroV9cC7skR7VGGq5AseVoo17Y1U1/s1024/photo_2025-08-23_09-39-05.jpg

គួរជម្រាបថា ចាប់តាំងពីមានការហាមឃា.ត់នាំចូលទំនិញមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា និងការធ្វើពហិការឈប់ទិញទំនិញថៃរបស់ពលរដ្ឋកម្ពុជាត្រឹមរយៈពេល១ខែ ពោលគឺចាប់ពីខែកក្កដាមក តម្លៃនៃការនាំចូលទំនិញថៃ មកកាន់ទីផ្សារកម្ពុជា មានត្រឹមតែប្រមាណ ១៦៦លានដុល្លារ បានដាំក្បាលចុះ ៤៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ហើយទំនោរធ្លាក់ចុះនេះ ត្រូវបានគេរំពឹងថា នឹងអាចបន្ដកាន់តែខ្លាំងថែមទៀតនាពេលខាងមុខ៕

ល្អហួស បង្ហាញអារម្មណ៍មានមោទនភាពខ្លាំងពេលឈ្នះមកុដនៅលើទឹកដីថៃ

0

កាលពីជាង១ឆ្នាំមុន ល្អហួស បានប្រកួតយកជ័យជម្នះនៅលើទឹកដីប្រកបក្លៀវក្លាបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ល្អហួស ទើបបានលាតត្រដាងថ្មីមួយដែលនាងមិននិយាយភាសាថៃទោះបីជាចេះហើយប្រកួតនៅទីនោះពីព្រោះតែនាងដឹងពីសន្តានរបស់ថៃ។ ជាមួយគ្នានេះ ល្អហួស ក៏បានបង្ហាញអារម្មណ៍មានមោទនភាពយ៉ាងខ្លាំងដែលឈ្នះមកុដនៅលើទឹកដីថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVl4fvDzW2heC9Ytw1CBoMnDZPRfIMS_is1413XZOh3nL7eANaOb-NWham6YNf3C6g-EV2ghMkZ1cdpUbukd6XVurQLx05plktSHrzCGfjP-x5BFQy9iuyznmgs6Ki8ipDHIYLxJcZU2JRlEwB0xpE8AAHFq7h5HKkDD9Gs2nPQ-xl3jOVs8UIAajC0oRN/s2048/image_2025-08-22_14-15-06.png
ដូចប្រិយមិត្តមួយចំនួនដែលតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ល្អហួស បានសម្រេចចិត្តមិនទៅលាលែងតំណែងដោយផ្ទាល់នៅឯប្រទេសថៃក្នុងនាមជា Miss Preteen Junior Idol World 2024 ឡើយបន្ទាប់ពីខ្មែរនិងថៃមានជម្លោះព្រំដែនជាមួយគ្នា។ បវរកញ្ញាវ័យក្មេងរូបនេះក៏បានប្រឹងប្រែងប្រើប្រាស់សំឡេងរបស់ខ្លួននិងបានចេញបទចម្រៀងពីថៃ ផ្ទុះការគាំទ្រយ៉ាងខ្លាំងវ រហូតវីដេអូចម្រៀងនោះត្រូវបានគេ Report ទាល់តែដាច់បាត់ចេញពីបណ្តាញសង្គមហ្វេកប៊ុក។ ថ្មីៗនេះ ល្អហួស ក៏បានលាតត្រដាងរឿងមួយអំឡុងពេលនាងប្រកួតនៅឯប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0oOJmXvUlCOcQeJUWgUTCRJu5Bs7l3WKiLT2IETYkcvTL-Y1H6FNhaedl0ZiodXMH7K9TLa-p_WUe3yaU0MhuMF5chKq5EXHqaC2Xf7dzALFdSKzikciaFMMTIeDf7-q2WpIAMA0Yusg5k7dJIOJbrFhH8EwOWECgaJ1X9pmv0gDBb03too9snjiNvkD-/s2048/image_2025-08-22_14-15-07.png

នៅយប់ថ្ងៃទី២១ សីហា ល្អហួស បានបង្ហោះវីដេអូពីការទទួលជ័យជម្នះរបស់ខ្លួនក្នុងការប្រកួត Miss Preteen Junior Idol World 2024 ដោយបានរៀបរាប់ថា «ពេលនាងខ្ញុំទៅប្រកួតដណ្តើម មកុដ នៅប្រទេសសៀ.ម នាងខ្ញុំអាចនិយាយភាសាសៀ.មបាន ពេលដែលនាងខ្ញុំប្រកួតនៅទីនោះ ប៉ុន្តែនាងខ្ញុំមិននិយាយជាដាច់ខាត ដោយសារតែភាសាសៀ.មវាគ្មានតម្លៃដែលអោយនាងខ្ញុំត្រូវនិយាយ ដោយសារតែនាងខ្ញុំស្គាល់ច្បាស់ពីសន្តានសៀ.ម »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUYxp5uGywZ5-xynQ0AFcZpMfUD_dRQF1DICz7X7Ox9p3Mp8Rniv1mJKk-zMfZYupTyduTUWxs6wl9j9DpdtefoTRFjSDqEQn3LHUhEbeneQwaJ4XJBPYUSJDFKK8g6TBp_ewKjNGNvPWTena-lziLlmwaUi9utsIeU0hTchWp1vUPGbQ5UnGXuLJ_cMYE/s2048/image_2025-08-22_14-15-08.png

ល្អហួស បានបង្ហាញអារម្មណ៍មានមោទនភាពខ្លាំងណាស់ដែលឈ្នះមកុដ លើទឹកដីសៀម ជាពិសេសកាន់ដៃជាមួយសៀ.ម យកឈ្នះសៀ.ម យកជោគជ័យជូនជាតិមាតុភូមិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOIcXMCVqsO0AsaiAvZPLe40NvE_LhyGKCe9L8cciOw-QMPGX5TKpwxSdikF4Rpv89C32u4PG2P7-82U8iyQkh0hdyW34VSYjmnLZ-6mFNmhaSvV_yupyIHQ-QCnCCJ5O1n8yZ6gJhm6dcsxXX2mRlasfnvGLbCUACZLQQ5UqUEm-FN0YKx_zyajxau31L/s2048/image_2025-08-22_14-15-10%20(2).png

គួរបញ្ជាក់ថាកាលពីឆ្នាំ២០២៤ ល្អហួស បានសាងប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជាជាមួយលទ្ធផល Back To Back ដោយក្លាយជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 ខណៈម្ចាស់ជ័យលាភីឆ្នាំ២០២៣ គឺបវរកញ្ញាវ័យក្មេង ឃឿន ប៉ូលីកា។ មិនត្រឹមតែក្លាយជាម្ចាស់មកុដនាគ្រានោះ ល្អហួស ក៏បានឈ្នះជ័យលាភីផ្សេងទៀតជាច្រើនដូចគ្នាក្នុងការប្រកួតនៅលើទឹកដីថៃ៕

វ៉ាង ស្រីណូ ទម្លាយហាងពេជ្រមួយបោកប្រាស់ខ្មែរគ្នាឯង ខណៈនាងជាជនរងគ្រោះម្នាក់

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមបន្ទាប់ពីអតីតតារាសម្តែង វ៉ាង ស្រីណូ បានចេញមកអះអាងថាហាងពេជ្រមួយឈ្មោះថា គួង ហុង បោកប្រាស់អតិថិជនគ្មានទទួលខុសត្រូវ។ វ៉ាង ស្រីណូ ក៏បានចោទប្រកាន់ថាហាងនេះប្រមូលលុយរត់ចោលស្រុក ខណៈគឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxg50GQSxKBk6thvQ-SYPsecO5vwJtoUs0Xa4yWiNij8CTrlUOfAcre5YCmn7b3qYY8lVNr0qroOY7oaglebGUVK2cwSS27ekUd5azfJAhCLWBPfDuLf3sewRIsTEGpaz3vXKCsap-EDfRXJ2y1AvFM5XkDI4Tj9rkCNcZeJtRYx-YQ6HLVJDXfvLaf8Fz/s1440/image_2025-08-22_14-34-27.png
នៅថ្ងៃទី២២ សីហា អ្នកនាង វ៉ាង ស្រីណូ បានបង្ហោះវីដេអូមួយដោយបានដាក់ចំណងជើងថា «ហាងពេជ្យ គួងហុង ឈប់ធ្វើបាបខ្មែរគ្នាឯង ហើយឆាប់ចេញមុខមកទទួលខុសត្រូវទិញចូលគ្រឿងពេជ្យដែលខ្ញុំទិញពីអ្នកឯងទៅវិញភ្លាម…»។ នៅក្នុងវីដេអូនេះ វ៉ាង ស្រីណូ បាននិយាយថាហាងពេជ្រនេះគឺបើកនោះទេប៉ុន្តែមិនមានការទិញចូលវិញ ដោយអះអាងថាម្ចាស់ហាងមិននៅចេញទៅក្រៅប្រទេសដូច្នេះមានន័យថាថៅកែគ្មានទំនួលខុសត្រូវប្រមូលរបស់រត់ចោលស្រុក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWZEz633x0WFkCW2zvjGRf2wgDROAQVMAMhPiZRpt3I46fi05acaPNunik-i6bai4eQjL5DYuElafmZ607zThwq88LXtNA0OVGUQdTdVkWCeg30A4ZtfUih-ywor6O_Txr4Ho18krkz85CTiy-P4WZg18TCuep38LWthKpLtaL6NimxMmtl3T2tK2hfIJ1/s960/image_2025-08-22_14-34-26%20(2).png

វ៉ាង ស្រីណូ ថានាងគឺជាជនរងគ្រោះម្នាក់ក្នុងចំណោមប្រជាជនខ្មែរជាច្រើននាក់ទៀត ខណៈនាងអស់រាប់សែនដុល្លារជាមួយនឹងហាងពេជ្រ គួងហុង ដោយអីវ៉ាន់មិនទទួលទិញចូលវិញ។ វ៉ាង ស្រីណូ ថានាងមិនដឹងថាយកទៅលក់នៅទីណានោះទេ ព្រោះនៅខ្មែរទិញកន្លែងណាលក់កន្លែងនោះវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYezlIcHCjjNwR1g4T4TQnhVmvdmKueVgV_uJyFVGNHVWkipIswzjOYmLsBWA-9LjGBUl1qYZAh5dfzcEWxUk7FG1Naw8j3nXL5dgoiXDgepq8oG6I4fGPtdKWNu8ABDJIBmib14wMm5lIUJv83cxC02cYMZx4o-W1QzCQixdIZjp-57RChLi4WoA2Ghzb/s960/image_2025-08-22_14-34-26.png

ចុងបញ្ចប់នៃវីដេអូ វ៉ាង ស្រីណូ ក៏បានដាក់វីដេអូបន្ថែមទៀតពីជនរងគ្រោះដទៃទៀតដែលត្រូវបានហាងពេជ្រនេះមិនទទួលទិញវិញ។
បន្ទាប់ពី វ៉ាង ស្រីណូ លាតត្រដាងពីហាងពេជ្រគ្មានទំនួលខុសត្រូវលើអតិថិជននេះហើយ វីដេអូរបស់នាងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជន ខណៈកន្លងមកនេះអ្នកមួយចំនួនក៏បានត្អូញត្អែរត្រូវរងគ្រោះលើរឿងស្រដៀងគ្នានេះដូចគ្នាទៅលើប្រភេទគ្រឿងអលង្ការពេជ្រ៕

អ្នកនាំពាក្យរដ្ឋាភិបាលថៃច្រានចោលព័ត៌មានថា រដ្ឋាភិបាលកោះប្រជុំរដ្ឋសភាដើម្បីប្រកាសសង្គ្រាមជាមួយកម្ពុជា

0

ប្រទេសថៃ ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានច្រានចោលព័ត៌មានថា រដ្ឋាភិបាលថៃកោះប្រជុំរដ្ឋសភាដើម្បីប្រកាសសង្គ្រាមជាមួយកម្ពុជា គឺរដ្ឋាភិបាលថៃគ្មានការកោះហៅរដ្ឋសភាប្រជុំប្រកាសសង្គ្រាមអ្វីឡើយ នេះជាព័ត៌មានក្លែងក្លាយមានចេតនាបង្កាច់បង្ខូចថៃ រដ្ឋាភិបាលថៃប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ។

នៅថ្ងៃទី២២ ខែសីហា លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការនៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និយាយថា តាមការផ្សព្វផ្សាយវីដេអូក្នុងហ្វេសប៊ុកផេកនៅកម្ពុជា ដែលដកស្រង់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រទេសថៃបានប្រជុំរដ្ឋសភាដើម្បីប្រកាសសង្គ្រាមជាមួយកម្ពុជា គឺរដ្ឋាភិបាលថៃសូមបញ្ជាក់ថា ពុំមែនជាការពិតទេ នេះជាការប៉ុនប៉ងដោយចេតនាដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងចង់ឱ្យពលរដ្ឋខ្មែរ ក៏ដូចជាអន្តរជាតិយល់ខុស ។

ប្រទេសថៃគ្មានការប្រជុំរដ្ឋសភាដើម្បីប្រកាសសង្គ្រាមជាមួយប្រទេសណា ឬជាមួយកម្ពុជា ហើយថៃគ្មានសកម្មភាពណាមួយឈានទៅរកសង្គ្រាមទេ ។ រដ្ឋសភាថៃប្រជុំតាមធម្មតា គឺសមាជិកព្រឹទ្ធសភាតែងតែប្រជុំនៅរៀងរាល់ថ្ងៃច័ន្ទ និងអង្គារ រីឯសភាតំណាងរាស្ត្រប្រជុំនៅថ្ងៃពុធ និងព្រហស្បតិ៍ រៀងរាល់សប្តាហ៍ ។ រីឯការលើកឡើងថា ថៃពុំត្រូវការសន្តិភាព ឬនឹងវាយប្រហារកម្ពុជានោះ គឺថៃចាត់ទុកជាការលាបពណ៌ និងអាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

លោក ជិរ៉ាយុ បន្តថា ថៃប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីគ្រប់ផ្នែក និងដោះស្រាយបញ្ហាព្រំដែនប្រកបដោយការស្ថាបនា ។ ថៃត្រៀមខ្លួនសហការចូលរួមគ្រប់កិច្ចប្រជុំទ្វេភាគី រួមទាំងជំរុញឱ្យមានការបោះសម្អាតមីននៅព្រំដែនជាបន្តបន្ទាប់ ហើយថៃសង្ឃឹមកម្ពុជានឹងចូលរួមពិភាក្សាដោយស្មោះត្រង់ផងដែរ ។ ថៃចាត់ទុកការផ្សព្វផ្សាយព័ត៌មាននាពេលបច្ចុប្បន្ន គឺមានបំណងធ្វើឱ្យស្ថានការណ៍តានតឹងក្នុងការឆ្ពោះទៅរកសន្តិភាពរវាងកម្ពុជា-ថៃ និងក្នុងតំបន់ ។

រដ្ឋាភិបាលថៃបានសុំការសហការពីពលរដ្ឋកុំជឿព័ត៌មាន ឬចែកចាយព័ត៌មានក្លែងក្លាយ បើឃើញព័ត៌មានណាគួរឱ្យសង្ស័យ សូមត្រួតពិនិត្យជាមួយស្ថាប័នរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ មុននឹងចែកចាយបន្ត ពីព្រោះព័ត៌មានក្លែងក្លាយនឹងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ។ ថៃប្រកាន់យកសន្តិវិធី និងសហការរក្សាសន្តិភាពក្នុងតំបន់ ស្ថាប័នរដ្ឋាភិបាលបានពិនិត្យព័ត៌មានជាបន្តបន្ទាប់ និងចាត់វិធានការតាមច្បាប់លើបុគ្គលជាច្រើនកន្លងមក ដែលមានចេតនាបង្កើតព័ត៌មានក្លែងក្លាយ និងចែកចាយបន្តជាច្រើន ។ នេះបើតាមការអះអាងរបស់លោក ជិរ៉ាយុ ៕

ម្ចាស់ហាង 7/11 នៅសុីសាកេតដែលរងការបំផ្ទុះទាមទារសំណងពីរដ្ឋាភិបាលខ្លួន ខណៈជិត1ខែមកនេះមានតែសន្យាខ្យល់

0

សុីសាកេត៖ ម្ចាស់ហាងទំនិញ 7/11 នៅខេត្តសុីសាកេត ដែលរងការទម្លាក់គ្រាប់បែ.ក កំពុងស្នើសុំជំនួយជាបន្ទាន់ពីរដ្ឋាភិបាលដើម្បីជួសជូលហាង និងបើកប្រាក់ខែឲ្យបុគ្គលិក ខណៈចាប់តាំងពីការប៉ះទង្គិចគ្នាជាមួយកម្ពុជារហូតមកទល់នឹងពេលនេះ វារយៈពេលជិត1ខែទៅហើយ ប៉ុន្តែគាត់ទទួលបានត្រឹមសន្យាខ្យល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdvO8mBJVFbbaAbTyuEjzC2PAz96gjj5w7MAQY5J1EG7mohJblFC__C2J7xoJu65UYK1X99EzkdJYKof_y1vUDAdk5zQhKyKUSkucCaJ3GYOsr9dyPoP9XRtYDapOgG9bRGA1dEtabWX_vU8p1ydBWE_2KDM4XVslmVfXUGTCQAlkB1CN1pUbBxuNFGLt-/s1280/photo_2025-08-22_16-09-20.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា៖ លោកស្រី Kamolrat Phonsalert ម្ចាស់ហាង7/11 ស្ថិតក្នុងស្រុក Kantharalak ខេត្ត Sisaket ដែលទទួលរងការខូចខាតទាំងស្រុងដោយសារគ្រាប់បែ.ក BM-21 ដែលថៃចោ.ទថាជារបស់កម្ពុជា បានចេញមកទទូចសុំជំនួយជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ខណៈគាត់ត្រូវរុះរើហាងផង និងសងថ្លៃប្រាក់ខែឲ្យបុគ្គលិកប្រចាំថ្ងៃផង ប៉ុន្តែមិនទាន់ទទួលបានជំនួយអ្វីសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS48aZ-7PecTFOaZ-gNWPSDy8GMo369fzEE0lmYNpQ1ZoQAG8Fxfbg837TwKa76v66hap1pUTG4Yhdgn6-m_Y5EfKqq2RWCgbIijdCTgBzD1JTSC1OyRrg9S4AzmN1qQ1ciw3Fi34V8KW839YpAh8GJmMFanYQitUduGkJSy1R3jHH24DKPwZIaAKS226e/s960/image_2025-08-23_09-30-08%20(2).png

លោកស្រី Kamolrat បានបង្ហើបថា៖ ទោះជាហាងបិទក៏ដោយ ប៉ុន្តែគាត់នៅតែត្រូវបន្តបើកប្រាក់ឈ្នួលឲ្យបុគ្គលិក ប្រហែល 50,000 បាតក្នុងមួយថ្ងៃ (ប្រហែល 1,400$) សម្រាប់បុគ្គលិកគ្រប់ផ្នែក។ លោកស្រីបន្តថា៖ ប្រសិនបើសាងសង់ហាងឡើងវិញ គាត់នឹងត្រូវចំណាយពេលដល់ទៅ 4ខែ ហើយបន្ទុកហិរញ្ញវត្ថុនឹងកាន់តែធ្ងន់សម្រាប់គាត់។ ចំណែកការចរចាជាមួយក្រុមហ៊ុនធានារ៉ាប់រង គឺនៅតែមិនអាចរកដោះស្រាយបាន រីឯរដ្ឋាភិបាលក៏មិនទាន់ផ្តល់ការគាំទ្រច្បាស់លាស់ណាមួយនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis_6WolVpjeqgymebwmhIcwp7uFBlapu6n6o9ucxQ2h6THpb20Yu8caTV219jL_Jt9o5KyB_1nQf5rE_SuFvF9kchIF3ZC_jUqb5oqCUDhH7lzLEow-muSZlE2eqblARg__i_ZeZyCImfwJdaLlYHhQpbORPJc8x1dT4mWgD1p9kBl-917LyR_Dw60olLy/s960/image_2025-08-23_09-30-08%20(3).png

លោកស្រីក៏បានបញ្ជាក់ផងដែរថា៖ របាយការណ៍របស់រដ្ឋាភិបាលដែលថានឹងផ្តល់សំណង២៥លានបាត (ប្រហែលជាង 76មុឺនដុល្លារ) គឺជារឿងមិនពិតទេ។ តួលេខនោះគ្រាន់តែជាការប៉ាន់ប្រមាណនៃការខូចខាតសរុប រួមទាំងទ្រព្យសម្បត្តិ និងប្រាក់ដែលបានបាត់បង់ក្នុងគ្រោះអគ្គិភ័យតែប៉ុណ្ណោះ។ តែតាមពិតទៅមិនទាន់មានជំនួយពីរដ្ឋាភិបាលនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBJtp-rOwY-eY0PHL1AuDioJXop17G_yWl3YQ1Vy1FNtqetpmpGL2u9096fLyJP5tPtVcgQT5_D4ZsHnpLlFtOeFY7T_qUULXCa2cS4g3rtU6qKqKLz6j0nFO2i0E5Tc3lsxNx3PBLZvQPaVxfv9IRnTLxOLDaC-s9JHoH9DnrB2_GV0umkzhMed2rCNaZ/s960/image_2025-08-23_09-30-08.png
ម្ចាស់រូបនេះបានជំរុញឱ្យរដ្ឋាភិបាលផ្តល់ចម្លើយច្បាស់លាស់សម្រាប់គាត់ និងផ្ដល់ការគាំទ្រដល់អ្នករស់នៅតាមព្រំដែន ដែលបន្តរស់នៅក្រោមស្ថានភាពតានតឹងផ្លូវចិត្ត និងការលំបាកផ្នែកហិរញ្ញវត្ថុឲ្យបានដឹតដល់ផង។ ដោយលោកស្រីបានសង្កត់ធ្ងន់ថា ប្រជាជននៅតំបន់ទាំងនោះនៅតែមានការភ័យខ្លាច សូម្បីតែសម្លេងផ្គរលាន់ ចំណែកជីវភាពវិញកាន់តែធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMsRsMsyBWKeQszpNeyDybCuJPNZHKyC7R0qA4GW4Svkke4IgAaqiMXMoCSxvyybykYBpeiqYqUjT60qJT1zJVk_H8C4LOloDsSe3muCyYcj0KPJ-cTq_b7w9ztHyt4_PoIOfu_uK73m2RALo0XzIqszzBYupsm0OKtp_HNgA9CmnvIQ_ebGmSteA3PT7B/s1403/image_2025-08-23_09-30-09.png

គួរបញ្ជាក់ថា ទាក់ទងនឹងការផ្ទុះនៅទីតាំងខាងលើនេះ រដ្ឋាភិបាលថៃបានចោ.ទប្រកាន់ថា វាគឺជាស្នាដៃរបស់កម្ពុជា ដែលប្រើប្រាស់អាវុ.ធ BM-21 បំផ្លោងមកគោលដៅជនសុីវិលថៃ ធ្វើឲ្យមនុស្សយ៉ាងហោចណាស់ 7នាក់បានបាត់បង់ជីវិត ច្រើននាក់ផ្សេងទៀតរងរបួស និងខូចខាតទ្រព្យសម្បត្តិយ៉ាងតំណម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiKMZh2lGhT16J7iuAH8P4QhJ8XUqW0jIAljglM8wfZuHIRvNvQPSoIuk4UWlCM2U_Px2mbJY6U0zE94oD_Kt_kGPDQIEJPLORWpKmzHC9c0eKkBRt1OoH4DCVL77c9Bh-7H52ma1KnmwrJUzI00K1B6rDmco5EeXSyEFM1fu1wazqJz248HzkkCSw4YYH/s2048/image_2025-08-23_09-30-10.png

ទោះជាយ៉ាងណា មិនមានភស្តុងតាងណាមួយបញ្ជាក់បានថាវាជាស្នាដៃរបស់កម្ពុជានោះទេ តែផ្ទុយទៅវិញមានអ្នកវិភាគជាច្រើនបានរកឃើញភស្តុតាងមួយចំនួន ដែលសង្ស័យថាវាគឺជាការបំផ្ទុះដោយខ្លួនឯងពីសំណាក់យោធាថៃទៅលើជនសុីវិលខ្លួនឯង ប៉ុន្តែទម្លាក់កំហុសមកឲ្យកម្ពុជា។ លើសពីនេះ ដើម្បីទាក់ទាញទំនុកចិត្តរបស់ពលរដ្ឋ រដ្ឋាភិបាលថៃថែមទាំងបានសន្យាថានឹងផ្ដល់សំណងទាំងស្រុង ជូនដល់អ្នករងការខូចខាតទាំងអស់ផងដែរ។ ប៉ុន្តែមកដល់ពេលនេះ ពលរដ្ឋថៃជាច្រើនបានអះអាងថាពួកគឺមិនទាន់ទទួលបានជំនួយណាមួយឡើយ ខណៈចម្លើយដែលអាជ្ញាធរផ្ដល់មកនៅតែមានភាពមិនច្បាស់លាស់៕

អ្នកកាសែតថៃជើងចាស់ម្នាក់ព្រ.មានថា សេដ្ឋកិច្ចថៃនឹងដាំក្បាលចុះងើបលែងរួច បើថៃនៅបន្តឈ្លោះជាមួយកម្ពុជា

0

ថៃ៖ លោក Pravit Rojanapruk អតីតអ្នកកាសែតឆ្នើមរបស់សារព័ត៌មាន KHAOSOD បាននិយាយរិះគ.ន់រដ្ឋាភិបាល និងក្រុមជ្រុលនិយមថៃដែលញុះញង់ចង់បានសង្រ្គា.មជាមួយកម្ពុជាថា សុទ្ធតែជាមនុស្សចាស់តែគ្មានការគិត កំពុងបំផ្លាញទីផ្សារទំនិញថៃនៅកម្ពុជា មិនចេះបើកភ្នែកមើលសេដ្ឋកិច្ចប្រទេសជិតខាង គេដើរដល់ណាហើយ? បន្តិចទៀតកូនចៅជំនាន់ក្រោយថៃនឹងទៅធ្វើជាពលករចំណាកស្រុកទៅប្រទេសគេជាមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiER3ocRbcpkMyjY8SzraEsSvh_l15D271eB57ZJ_PcslaV27UDekZhCK1aKags7BdJqFIcc5tOZsyCqpUPSUgE7RsupA9StwKrTKe-u8znGNGZSkEV7EXruAB9Oh95eKgvVZ7esFs3uz27bBlBzavHLS26YCGBnVgFO64l5HjUijdaGxd3aaQMhNMIhcly/s960/photo_2025-08-22_15-21-19.jpg
យោងតាមការបង្ហោះដោយផ្ទាល់នៅទំព័រហ្វេសប៊ុកនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោក Pravit Rojanapruk បានចែករំលែកនូវរបាយការណ៍មួយដែលបង្ហាញពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និង ហ្វីលីពីន ថានឹងវ៉ាដាច់សេដ្ឋកិច្ចថៃក្នុងរយៈពេល១០ឆ្នាំខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgToBb9hFnzoG3xU0NfCW7ZPR6PdRP9eDdYOgIRl6ws8bWsdPuG-me8TOEGMFTRZWPpqWmj2nYlq0BJ20tp4o0477aVLanBn8AZ7w-_khFAdEF9hz216xgCr364xziwwBaV95xfCvD4h01hyphenhyphen86wga8el1xLwvuL-bq7dAWHJ_7jicavtaGnmOpgncZdkZsL/s1280/photo_2025-08-22_15-21-30.jpg
ជាមួយនឹងការចែករំលែកព័ត៌មាននេះ លោក Pravit បានសរសេសំណេរថា៖ ក្នុងរយៈពេល ១០ឆ្នាំ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និងហ្វីលីពីន នឹងវ៉ាដាច់ប្រទេសថៃ វាមកពីយើងរវល់ស្អប់កម្ពុជាពេក។ តែមិនអីទេ! នៅបន្តស្អប់ខ្មែរឲ្យដល់ឆ្អឹងចុះ មួយរយៈទៀតប្រហែល៥ឆ្នាំអាចបំផ្លាញស្រុកខ្មែរបានហើយ…អូ៎! ខ្ញុំចង់និយាយថា បន្តិចទៀតបំផ្លាញទីផ្សារទំនិញថៃនៅខ្មែរបានសម្រេចហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqo1fjDuQVgRT7INddWDrlknzTPu3lx9RzXlackqoQlfor07XC_HWfzyXRN1HXW2Z2zT9PvBhfDzqEPVrqhEsmbfTnfkoTwt6kZi1q3YCQB92ELltnUk-orv9pmwhHUHKmxGRaikeMAAVPiUwufNcjTAvTBtphhClUEiU4EADB_XWL3YSQDBdr24hEkI3f/s1024/image_2025-08-23_09-19-36.png
អតីតអ្នកកាសែតជើងចាស់រូបនេះបន្តទៀតថា៖ កុំបារម្ភអី! ព្រោះប្រជាជនថៃភាគច្រើនដែលអបអរសាទរសង្គ្រាមសព្វថ្ងៃនេះ គឺសុទ្ធតែជាមនុស្សចាស់ ដែលប្រហែលជាត្រឹម១០ឆ្នាំទៀត ចាស់ជរា ឬខ្លះប្រហែលជាអាចស្លា.ប់អស់ហើយ ដូច្នេះកុំគិតច្រើនអី។ ទុកឲ្យមនុស្សជំនាន់ក្រោយដោះស្រាយបញ្ហានៅពេលខាងមុខខ្លួនឯងទៅ (បញ្ហាដែលយើងបានបង្កឡើង) ហើយឲ្យពួកគេទៅធ្វើជាពលករចំណាកស្រុកនៅប្រទេសក្រៅចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipQrXmaKBXQqbhUvBbtM1VTDWzCjAy7zxr8-zuBR0BeIknzHjMCTVSQCPRFJ13ND9kejT_XDgTUFBwMpHcFIvVcBKyOiCu90VutiAt_L8XN8eCmvD7EzaYEg0EDeXxuUvjBYgY5cU8Y0fqO43PUVtb-kUZVUtp3XhC4cCnzJ1USDmnT_7xmdrhsmz_wvUZ/s976/image_2025-08-23_09-19-35.png
គួរជម្រាបថា ការលើកឡើងរបស់លោក Pravit Rojanapruk បានធ្វើឡើងបន្ទាប់ពីមានការព្យាករណ៍ថា បន្តិចទៀតសេដ្ឋកិច្ចរបស់បណ្ដារប្រទេសមួយចំនួននៅអាស៊ាននឹងកើនឡើងជាលំដាប់លើសប្រទេសថៃ ខណៈថៃបច្ចុប្បន្នកំពុងជួបបញ្ហាជាច្រើនទាំងផ្ទៃក្នុងនិងជាមួយប្រទេសជិតខាង ធ្វើឲ្យប្រាក់ចំណូលក្នុងវិស័យផ្សេងៗមានការធ្លាក់ចុះជាបន្តបន្ទាប់ ជាពិសេសវិស័យទេសចរណ៍ និងការនាំចេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfJeYou9F-H1uVcWLC0bMakcLU-TQtsNNzLgyrGaTh_ys3TWhwRmIEo7Kf5B2I2qchZLA7WzqQYmajcz2LY0CyiCWrPxcJ5U96YfCfn6rn3OeiJzjw2aLXwBOX3QBXTv3miQv3sz3T8XCGZqKdyerkyIDas_gb46Ms2bvtKNzp3GP4oz0YgOP0q2K4UK_z/s1200/image_2025-08-23_09-19-35%20(2).png
លើសពីការជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចដូចនេះ បញ្ហានយោបាយក្នុងប្រទេសថៃក៏មិនមានស្ថិរភាពផងដែរ ដែលកត្តានេះបានជំរុញប្រាក់ចំណូលជាតិខាតបង់កាន់តែធ្ងន់ធ្ងរ ព្រោះរដ្ឋាភិបាលមិនទាន់អាចរកដំណោះស្រាយសមស្របសម្រាប់ទប់ទល់បាន ចំពេលដែលប្រទេសនេះនៅមិនទាន់មានមេដឹកនាំច្បាស់លាស់នៅឡើយ៕

ថៃថាបន្តឃុំខ្លួនកងទ័ពកម្ពុជា១៨នាក់ស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ ព្រោះពុំទាន់បញ្ចប់ជម្លោះគ្រាន់តែស្ថានការណ៍ធូរស្រាល

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Reporters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាក់ពីការឃុំខ្លួនកងទ័ពកម្ពុជាចំនួន១៨នាក់ដែលទាហានថៃចាប់ដោយខុសច្បាប់ គឺស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ ។ លោកមើលឃើញប្រទេសទាំងពីរពុំទាន់បញ្ចប់ជម្លោះ គ្រាន់តែស្ថានការណ៍ធូរស្រាលប៉ុណ្ណោះ ទើបថៃពុំទាន់ដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY92ZiJMbAeqq9Ajwq6wUyiL2Y2qLBDwnQFIilOxbr1uFyZwhzJ9eDCTYSA2c9Z60Pq-f3nGzKCc7O3jCqRhmK5k8yAyprgBJtGa4BmoRgdbThjePhSnIjlvq8lu2nd9PmKGp-vKpaSPmn4jWEHBgffWdWI1NNxgr7ZbUsPE1fH4xseTIeB03EvsiCLGHW/s1280/photo_2025-08-20_11-47-30.jpg

នៅថ្ងៃទី២២ ខែសីហា លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយពីកម្ពុជាអំពាវនាវឱ្យដោះលែងកងទ័ពកម្ពុជាចំនួន១៨នាក់ ថា ថៃអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវ គឺពុំអាចឃុំខ្លួនកងទ័ពកម្ពុជារហូតដល់បញ្ចប់ការបាញ់គ្នាទាំងស្រុងទេ ។ លោកអះអាងថា ថៃបានថែទាំកងទ័ពទាំង១៨នាក់របស់កម្ពុជាយ៉ាងល្អ ហើយគណៈកម្មការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលបានមកពិនិត្យមើលកងទ័ពកម្ពុជាដែលថៃឃុំខ្លួន ក៏ថាថៃថែទាំកងទ័ពកម្ពុជាល្អដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUgFbns24uKhEm82SyTl71IlgnBQukg2LrHDnTiymopq0QQZZJuPykzEEYcKmOaLPuWAG2Zn5zwqHqTuQruJZlnRrznfRDgK_FW_aKbo9IyodZjUNpd5pST3xBQritCzmOK1u8gAm3NLJVDfGR19H4CeobESFbDyZRtIb77SKFZ2fczcB0KBCcOUVNdeha/s1024/photo_2025-08-18_17-04-34.jpg

ចំណែកស្ថានការណ៍បច្ចុប្បន្ន លោកយល់ថា ស្ថានការណ៍ធូរស្រាលជាបន្តបន្ទាប់ ប៉ុន្តែប្រទេសទាំងពីរពុំទាន់បញ្ចប់ជម្លោះ ។ វាជាសញ្ញាល្អដែលស្ថានការណ៍ធូរស្រាល ពេលនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងគណៈកម្មការកិច្ចការព្រំដែនទូទៅ (GBC) បានកំណត់ចាប់ពីពេលនេះ តើនឹងធ្វើដូចម្តេចបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2bHL1x-BLfUd8EstQUZcf0fpUeIcnrucgT_znk04B4Zzjjy9bZ-otfCrt94r_ELkLjSjy-35qtAulRq3DBFHhyy_895jD2Lz5f9x7e7g-BIrBCdV2JUzEjgB6WP4ZKZMuM1Lz0OkMSnmx2yru-9doCgdreFQYgobILb3049NExBD1LgUBMAyA2ylNf4p/s1280/photo_2025-07-31_08-52-57.jpg

ចំណែកការស្នើឱ្យលុបចោលកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ គឺជាបញ្ហារបស់រដ្ឋាភិបាល ដោយសារមានចំណុចលម្អិតយ៉ាងច្រើន និងផលប្រយោជន៍ក៏ច្រើន ។ រីឯផលប៉ះពាល់សម្រាប់ប្រទេសថៃដោយសារការលុបកិច្ចព្រមព្រៀងទាំង២ច្បាប់នេះក៏មានដែរ ប៉ុន្តែវាអាស្រ័យលើការជជែករបស់រដ្ឋាភិបាល និងរដ្ឋសភា បើរដ្ឋសភាអនុម័ត យើងនឹងអនុវត្តតាមក្របខណ្ឌរដ្ឋសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxSRQ64WFayjee2bL-aDeZnRM965bvin0c4CEczICJaqDDkqcecG50L10DxHr9KFy8xxMLgQ3BrueN4E1m6MtcRtRcL-n0ZnC95yqpD7Elzonq4hGvSms3vK98JbRT8-CJDBq4Edv3CqmhaJ7kMg9V6qK8uPIxwEw-GL0SJ3luDRT6rMkvYSTpvAPOwpKr/s1280/photo_2025-07-31_08-52-56.jpg

យោងតាមក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ក្រោយពីបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ រហូតមកដល់ពេលនេះ គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ គឺមានរយៈពេល២៤ថ្ងៃហើយដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង ៕