(ឧត្តរមានជ័យ)៖ ថ្នាក់ដឹកនាំអង្គភាពសុីម៉ាក់ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំដឹកនាំអង្គទូតបរទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យចុះទៅពិនិត្យដោយផ្ទាល់លើទីតាំងគ្រាប់បែ.ក MK-84 ដែលទាហានថៃបានទម្លាក់កាលពីពេលប្រយុទ្ធគ្នាកន្លងមក នៅឃុំគោកមន ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPgR386FnFt_NE2OYuymtbdaznqPmDV5E25kJZWf-3VAf7LkRM7p8GHUi9Z03S0z6HQm8f5bRwAQTmw_BgSg5-wlYK7JdKB-QAnAtPbdRjNdxSKiKxuWljAKqwE3HcwJGbPgAPUwq7PR89aiEM1yZ3JQ-q7dg4mR0qU3B84pYv2px-kde7iubpRjYhtf8a/s1280/photo_2025-08-23_10-14-30.jpg
បើតាមលោក ហេង រតនា អគ្គនាយកអង្គភាពសុីម៉ាក់បានឲ្យដឹងថា តំណាងមន្ត្រីស្ថានទូត និង អង្គការអន្តរជាតិជាង៦០រូប (តំណាងឱ្យមន្ត្រីទូត៤២ប្រទេសនិងអង្គការអន្តរជាតិចំនួន២២) បានធ្វើដំណេីរទស្សនកិច្ចជាក់ស្តែងនៅកន្លែង៖ មានការដាក់ខ្សែលួសបន្លានៅភូមិជោគជ័យ ភូមិព្រៃចន្ទ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បន្តទៅវត្តតាមន្តសែនជ័យ និងទីតាំងគ្រាប់បែកMK-84ស្ថិតក្នុងខេត្តឧត្តរមានជ័យ។ លោកបានបន្ថែមថា «ពិភពលោកជឿជាក់លេីការពិត! ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXeZgVsgFx-B7kZc148MHa-f4v4vfZ1S379IIJJeT7ODAslizABpt74wJX_xHSZbpJcktSZ0SHysDqWlDknBt4-T7oi0aUhxA5tRODKVvWFw7ZET_h-kgXKJb62u8oJG2ONWNfgK106GBRMaadewSMhyphenhyphennHKyL6z-lJ_f-0bs8AI3arHCWMfnAfULTVJIw9/s1280/photo_2025-08-23_10-14-28.jpg

ដំណេីរទស្សនកិច្ចស្វែងយល់សភាពការណ៍ពិតជាក់ស្តែងនេះដឹកនាំដោយឯ.ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញដោយមន្ត្រីសុីម៉ាក់ (CMAC) រៀបរាប់ពាក់ព័ន្ធនឹងប្រភេទនៃគ្រាប់ និង សកម្មភាពដែលថៃបានប្រើប្រាស់វា ប្រាប់ទៅកាន់មន្ត្រីស្ថានទូត និង អង្គការអន្តរជាតិឲ្យបានជ្រាបលម្អិតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAN4y-3ZPVaH3FWfpR3LS6Ki7FTVVHmdqf2IsL75nUDg4t-V1oEcuyU91zHKzc9AyLfaQFgEgSA0jg276x_K7eoq272pGwRg470TRmxLSE2Z4NOjCvRyz7TVDAWrYFqjqN2ioqUB-5M1QmgtjvFq2r7hS07WgOtx_EVeQ9NzpWakMrFvZHjNi7w9XRQXiL/s1280/photo_2025-08-23_10-14-30%20(2).jpg
សូមជម្រាបថា ក្នុងការប្រយុទ្ធគ្នារយៈពេល5ថ្ងៃ និង6យប់ កងទ័ពអាកាសថៃបានប្រើប្រាស់នូវអាវុធធនធ្ងន់ជាច្រើន ដែលខុសពីច្បាប់អន្តរជាតិ និងបំពានច្បាប់មនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ កាលពីថ្ងៃទី 12 ខែសីហា កន្លងទៅ អង្គភាពសុីម៉ាក់បានស្វែងរកឃើញនូវកូនគ្រាប់បែ.កចង្កោ.មជាច្រើនដែលមិនទាន់ផ្ទុះ មាននៅតាមដើមឈើ វាលស្រែ លើដំបូលផ្ទះ លើដី ឬក្នុងដី និងក្នុងទឹកជាដើម ដែលគ្រាប់ទាំងនោះមានហានិភ័យខ្ពស់ណាស់ អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋបានគ្រប់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_iFzFKpEbQyaUJ6rmlbsfW5CzpAnF8_aOSQWzPgridiRnuH5wIytLN0q_YJdsGyCuXHDaO3X8Dt3XhHNpSG8gR2zpftJvFilzJ5yVT11aN64icGV-hvXQmrLdEyEp_3ID0j618fDzvQrt_PPzqAj0Q6Avhy5vvkyvzp261u_xEhejYaprWCU6eEWsGUb8/s1280/photo_2025-08-23_10-14-27.jpg

ដោយឡែក សម្រាប់ការចូលរួមត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់អង្គទូតអន្តរជាតិ ទីភ្នាក់ងារអង្គការសហប្រជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដូចខាងលើនេះ គឺប្រៀបបាននឹងការចូលរួមធ្វើជាសាក្សី និងវា.យតម្លៃចំពោះទង្វើរបស់ថៃ ដែលបានបំពានមកលើកម្ពុជា និង ច្បាប់អន្តរជាតិ ប្រាប់ទៅកាន់ពិភពលោកយ៉ាងដូច្នេះដែរ៕