ថៃ៖ លោក Pravit Rojanapruk អតីតអ្នកកាសែតឆ្នើមរបស់សារព័ត៌មាន KHAOSOD បាននិយាយរិះគ.ន់រដ្ឋាភិបាល និងក្រុមជ្រុលនិយមថៃដែលញុះញង់ចង់បានសង្រ្គា.មជាមួយកម្ពុជាថា សុទ្ធតែជាមនុស្សចាស់តែគ្មានការគិត កំពុងបំផ្លាញទីផ្សារទំនិញថៃនៅកម្ពុជា មិនចេះបើកភ្នែកមើលសេដ្ឋកិច្ចប្រទេសជិតខាង គេដើរដល់ណាហើយ? បន្តិចទៀតកូនចៅជំនាន់ក្រោយថៃនឹងទៅធ្វើជាពលករចំណាកស្រុកទៅប្រទេសគេជាមិនខាន។

យោងតាមការបង្ហោះដោយផ្ទាល់នៅទំព័រហ្វេសប៊ុកនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោក Pravit Rojanapruk បានចែករំលែកនូវរបាយការណ៍មួយដែលបង្ហាញពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និង ហ្វីលីពីន ថានឹងវ៉ាដាច់សេដ្ឋកិច្ចថៃក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ជាមួយនឹងការចែករំលែកព័ត៌មាននេះ លោក Pravit បានសរសេសំណេរថា៖ ក្នុងរយៈពេល ១០ឆ្នាំ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និងហ្វីលីពីន នឹងវ៉ាដាច់ប្រទេសថៃ វាមកពីយើងរវល់ស្អប់កម្ពុជាពេក។ តែមិនអីទេ! នៅបន្តស្អប់ខ្មែរឲ្យដល់ឆ្អឹងចុះ មួយរយៈទៀតប្រហែល៥ឆ្នាំអាចបំផ្លាញស្រុកខ្មែរបានហើយ…អូ៎! ខ្ញុំចង់និយាយថា បន្តិចទៀតបំផ្លាញទីផ្សារទំនិញថៃនៅខ្មែរបានសម្រេចហើយ។

អតីតអ្នកកាសែតជើងចាស់រូបនេះបន្តទៀតថា៖ កុំបារម្ភអី! ព្រោះប្រជាជនថៃភាគច្រើនដែលអបអរសាទរសង្គ្រាមសព្វថ្ងៃនេះ គឺសុទ្ធតែជាមនុស្សចាស់ ដែលប្រហែលជាត្រឹម១០ឆ្នាំទៀត ចាស់ជរា ឬខ្លះប្រហែលជាអាចស្លា.ប់អស់ហើយ ដូច្នេះកុំគិតច្រើនអី។ ទុកឲ្យមនុស្សជំនាន់ក្រោយដោះស្រាយបញ្ហានៅពេលខាងមុខខ្លួនឯងទៅ (បញ្ហាដែលយើងបានបង្កឡើង) ហើយឲ្យពួកគេទៅធ្វើជាពលករចំណាកស្រុកនៅប្រទេសក្រៅចុះ។

គួរជម្រាបថា ការលើកឡើងរបស់លោក Pravit Rojanapruk បានធ្វើឡើងបន្ទាប់ពីមានការព្យាករណ៍ថា បន្តិចទៀតសេដ្ឋកិច្ចរបស់បណ្ដារប្រទេសមួយចំនួននៅអាស៊ាននឹងកើនឡើងជាលំដាប់លើសប្រទេសថៃ ខណៈថៃបច្ចុប្បន្នកំពុងជួបបញ្ហាជាច្រើនទាំងផ្ទៃក្នុងនិងជាមួយប្រទេសជិតខាង ធ្វើឲ្យប្រាក់ចំណូលក្នុងវិស័យផ្សេងៗមានការធ្លាក់ចុះជាបន្តបន្ទាប់ ជាពិសេសវិស័យទេសចរណ៍ និងការនាំចេញ។
.png)
លើសពីការជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចដូចនេះ បញ្ហានយោបាយក្នុងប្រទេសថៃក៏មិនមានស្ថិរភាពផងដែរ ដែលកត្តានេះបានជំរុញប្រាក់ចំណូលជាតិខាតបង់កាន់តែធ្ងន់ធ្ងរ ព្រោះរដ្ឋាភិបាលមិនទាន់អាចរកដំណោះស្រាយសមស្របសម្រាប់ទប់ទល់បាន ចំពេលដែលប្រទេសនេះនៅមិនទាន់មានមេដឹកនាំច្បាស់លាស់នៅឡើយ៕
Home ព័ត៌មានអន្តរជាតិ







