Home Blog Page 314

ស្ងាត់ៗ! វៀតណាម សម្ងំសង់កោះសប្បនិម្មិតចំនួន៨

0

ប្រទេសវៀតណាម បាននឹងកំពុងសម្ងំសាងសង់កោះសប្បនិម្មិត កាន់តែច្រើនឡើង សឹងតែលើសប្រទេសចិនទៀតនៅក្នុងដែនជម្លោះសមុទ្រចិនខាងត្បូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVp8n_PmH7eAUenWlnUErFXN5117OBbWyJaQWbDzBRI-3d8STKvv2wzZ2n-k5WHAltM5soWUBDjVe92cBsDrc656o-KhnYu_dnByMgrizTXhKGdVg9HJJ01HFecvZLFGWLsp8vGjxybsdKQTrySwo1acJ4GH0CDPKTcEQp4MRfbcPnwsSDsEr4lgd_7ASQ/s860/image_2025-09-02_14-54-29.png
ចាប់តាំងពីដើម ឆ្នាំ២០២៥ ប្រទេសវៀតណាម បានពង្រីកការសាងសង់កោះសិប្បនិម្មិតបានចំនួន៨ហើយ ដោយហាក់មិនខ្លាចពីឥទ្ធិពលប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAbfJgeQz1R2otMaVxpNbhDmoRY1fsADcPWlXUwNtKFVNX4fagM_n12wvFa5shtMMVzkrUpCP3nE7rRIjtvn6YeQeCbeiC2soc5gnPR14Gu5PH9e-y52W-CdYivv5L42vWNKpYkOs9PiktJs2IDs74nTyCg34__qGRbR_hjVAZu7fYWi8EqvDLsJc4YosC/s1200/image_2025-09-02_14-54-29%20(2).png

កោះសិប្បនិម្មិតទាំងនេះ ស្ថិតនៅលើប្រជុំកោះស្ព្រែតលី (Spratly Islands) ដែលចិន វៀតណាម និងហ្វីលីពីន កំពុងប្រជែងគ្នាកាន់កាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-ylYQSzKO4TS3wqIlyy-S9lezPIXVINelEdgDIzoGbJcApDpvyTfzjLUDK5dR92HY4tZnCHq_x-qOTTrEvkdHNnxaxBOAJdVHUifwYZerUdn5XEfIT7uy7BLqO9WSgPwBrWer2yqtrQYKTcGeQn4V8VXOCyJUmhA9mTHLyu0gU_l4lLzrJu4lRpKpUU1S/s1020/image_2025-09-02_14-54-28.png

កាលពីដើមឆ្នាំ២០២៥កន្លងទៅ ចិន បានព្រមានដោយប្រើកម្លាំងយោធា ក្នុងករណីមានការសាងសង់កោះសប្បនិម្មិត ឬតំបន់ថ្មប៉ប្រះទឹកនៅនៅសមុទ្រចិនខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-6Y6gKzIVoqDGCvbDnbbN5bm2h4wTGlBrRSE4T6JfI3JLHGmhoruaf5oerRavupvXxT33HCzm_kz9EIEEVj7ssNWfd8aGbzO3iUQ1g7RIiYnH_8ODZ_j6TUzG8vDC3uu8Bt0xrtFkkPwGds5FSMxl6hyphenhyphenxzBJk3TPna3Btv7LHGw-OmTdXPjPFLHkj8aL7/s1200/image_2025-09-02_14-54-33%20(2).png

គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូង គឺជាផ្នែកមួយនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលលាតសន្ឋឹងពីសិង្ហបុរី ទៅច្រកតៃវ៉ាន់ គ្របដណ្ដប់លើផ្ទៃទឹក ៣,៥លានគ.ម២ ជាតំបន់សម្បូរដោយប្រេងកាតឆៅ និងឧស្ម័នធម្មជាតិ៕

វៀតណាម សម្ញែងមីសុីលប៉ាលីស្ទីករយៈចម្ងាយខ្លី អាចផ្ទុកក្បាលគ្រាប់នុយក្លេរអ៊ែរ

0

នៅដំណើរក្បួនព្យុះហយាត្រាពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ទិវាបុណ្យឯករាជ្យជាតិ ប្រទេសវៀតណាម បានសម្ញែងសព្វាវុធទំនើបៗ ដើម្បីជាការបង្ហាញសាច់ដុំ នៃការធ្វើទំនើបកម្មយោធាវៀតណាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyWB19Cye1MOpYpPjTfKJT2Rz25r1ah0VEvZD25VPqjCPZz25kn4gMMWghkVoCsSqyEDy3bhF4q9OTkPS1br4nMmJElIcXUA2L87KzfoQn7wYg0jD60x4CJcm1-_cxoX9keNYcmQUMkRuGF-rRq58SN2wprc_27uT90ET8tuD-mYN8lZSaDyF4D9LJeeqE/s2048/image_2025-09-02_15-06-07.png
នៅក្នុងនោះគេប្រទះឃើញមានមីសុីលប៉ាលីស្ទីក SCUD-B ដែលផលិតដោយសហភាពសូវៀត កាលពីអំឡុងសង្គ្រាមត្រជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiene1uZpY0QX12Q7RQmJCHEZ9qKPcNjj-ksevqDKqrON-PiMmGlAYRAwpuiilPRgsjTnXVPq7zmOG9f0m7omxe3uKwlf7XekE5JVGRtjWvi6ic4qSLzKfokSaYZqLQ84PZAD1jpEMj78ieL96PJkBHXXkl_QFxyjAbL5-CQFGH1V2nYEP65tcoRH10A-4Q/s820/image_2025-09-02_15-10-14.png

មីសុីលនេះ ត្រូវបានវៀតណាម ធ្វើទំនើបកម្ម ដោយង្កើនសមត្ថភាពរយៈចម្ងាយនៃការបាញ់ និងបំពាក់ជាមួយបច្ចេកវិទ្យាទំនើបខ្ពស់ ដែលវាអាចបាញ់ចំគោលដៅច្បាស់ជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggn7LVUXRv8TzI20hyphenhyphenZD2jWc3WtJ6nJUJy_U1QzeKlMUj93v3PISE2KIIvtBVOM3mPw_DBOpi996cdDaHUV6CmNadd2oXTvrSOgakYjxL_IaZ-YKVWg3wyZVNX8hSLoma384pFsCnItcaK5xwcdW6_vDwruhMIo-Sa9C-N9UD9ksDbfo8P5iPylj3gNBOG/s1200/image_2025-09-02_15-19-33.png

មីសុីល SCUD អាចបាញ់បានក្នុងរយៈចម្ងាយខ្លីត្រឹមតែ១៣០គីឡូម៉ែត្រ តែបើក្នុងករណីវៀតណាមមានលទ្ធភាពផលិតល្បាលគ្រាប់នុយក្លេអ៊ែរ វាអាចបាញ់ចេញ១៥០គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSVwS5mTbIo1cyVeeE_RDH9nWsBB2Xv4SF-BDxmcRZp09G26pXC63gVPyX30GPS-evVJQ07KqrwIox9uUmunnnFXta1xGQIAaPMWNqmiXX3pvi8kp8UICxdzT_Py372OuW00V_WBaF9MFU1NZMVO8GbKY754j-McW-_kzEugwlg_J7ayQ-HiMNGp2pHywr/s665/image_2025-09-02_15-19-50.png

បច្ចុប្បន្ន វៀតណាម កំពុងប្រើប្រាស់មីសុីលប៉ាលីស្ទីកចំនួន២ប្រភេទក្នុងនោះ SCUD-B របស់រុស្សុី និង SCUD-C ជារបស់ប្រទេសកូរ៉េខាងជើង៕

អាមេរិក តម្រង់មីសុីល១២០០គ្រាប់ ដាក់ប្រទេសវ៉េណេស៊ុយអេឡា

0

អាមេរិក បានដាក់ពង្រាយនាវាចម្បាំងចំនួន៨គ្រឿង អមជាមួយនាវមុជទឹកមួយគ្រឿង និងមីស៊ីល ១២០០គ្រាប់ សម្តៅទៅលើប្រទេសវ៉េណេស៊ុយអេឡា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRGCd4ABDHtSB8xHYuJovKN21r4ErtcUAjbpYdxQgb5DTZqJw1xjYfnYXCk2t57ItDO-HksYpMFvOO8KtHocscAhrz07fHrceMgApL7yDDJ4-gngZAOQURBcCN1Jsx-feVrlS42BOnRMOSQRp3lPck6GV4TZNgZnehI_ItlCxLTHveiEvUi0sCHyOZJIuX/s1242/image_2025-09-02_16-14-05%20(2).png

ការដាក់ពង្រាយនេះ ធ្វើឡើងនៅតំបន់ភាគខាងត្បូង នៃសមុទ្រការ៉ាប៊ីន ដើម្បីបោសសម្អាតការជួញដូរគ្រឿងញៀនពីប្រទេសវ៉េណេស៊ុយអេឡា ទៅកាន់សហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwdrRbM86su1zKzUoAjY4V-99wH-Bt9qzAhM6dhmcuRRblYfUVRdzdhJIVH0pcDa5H9FhPHnPjzx1b-vfSTaHe-JrOWvn1D_tHS975RiQ1361tmQ2zVHjOwfzjrtJLgYBnlCB0c-8QE5CAiZh_6NQQVNghRHvYcV6V4lUic8HIk0hLxwMCvVkGDYr1WKMl/s768/image_2025-09-02_16-14-05.png
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានអះអាងថា៖” នេះជាការគំរាមកំហែងដល់សន្តិសុខជាតិដ៏ខ្លាំងក្លាមិនធ្លាប់មាន ពីកងទ័ពអាមេរិកនៅក្នុងរយៈពេល១០០ឆ្នាំចុងក្រោយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTWV8vBYNi18xPRjB5QV62kTQUtSEKLsBplizU6hlWh3pVoPQSB-xO9XszCxs0TkG5dL4ibTASfGdEZezflMfeU8Q9Y4J-r_CyIvmunjapxlb9hCYvb26__HzqlTIPz7ccAb8Hu6inudrx-XjLBeqUhEKbaCX-UM_jgjUg6LvNNZSUz9vaCpMvpTG5shs9/s1140/image_2025-09-02_16-14-07.png

ជាការឆ្លើយតបនឹងសម្ពាធយោធាពីអាម៉េរិក លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានដាក់ប្រទេសក្នុង “ស្ថានភាពត្រៀមប្រយុទ្ធ” ក្នុងកម្រិតខ្ពស់បំផុត ដើម្បីការពារអធិបតេយ្យភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYx70pk2N9jccnenXF74rt-u20Z3GGzFKlhxZYxDNCutgPNjlJROjui31O12jpiKGdc2LyvNpEMgtctkx11VVayXxzf04Dxhmv4WZM4ryQZafBoA5TMu0IeAdI_-2GLo_05prv0tb5trZ6qTWBu0tpjyM2N3coFWObSIetscGbC5Wx4C_PwEBAcgu0Bj74/s2851/image_2025-09-02_16-14-08.png

គួរបញ្ជាក់ថា ភាពតានតឹនប្រទេសទាំង២ កើតឡើងក្រោយពីរដ្ឋបាលលោក ត្រាំ បានចោទប្រកាន់លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ថាជាមេក្លោងនៃក្រុមជួញដូរគ្រឿងញៀន៕

កងទ័ពកម្ពុជា១០០នាក់ ចូលរួមដើរដង្ហែរក្នុងក្បួនព្យុហយាត្រាដ៏ធំសម្បើមរបស់វៀតណាម

0

ហូជីមិញ៖ ដំណើរដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាចំនួន 100នាក់ នៅក្នុងក្បួនព្យុហយាត្រាយោធានៅវៀតណាម ក្នុងការប្រារព្ធខួបលើកទី80ឆ្នាំនៃការប្រកាសឯករាជ្យរបស់ខ្លួនពីការគ្រប់គ្រងអាណានិគមនៅថ្ងៃអង្គារទី 2 ខែកញ្ញា ជាមួយនឹងការដង្ហែក្បួនព្យុហយាត្រាយោធាដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu7zkB6tDivx6HHvnhlap6wB4JmxaC8WN5Ij9eWosBnBIDRwQveGzPkf9MSRGV0Pvd9HIX1lNDrLSp2LVkApsQ7VhSMZHfBCxcnlcSr8Igf8_Zv4m3mDlJzGgdVNTgj8Sh_5Y5w0i9hnLtZocEaMatypIVCuvHstRhmzUSbsM7aruclNhzYXjPsGdeIEuj/s1280/542681725_1252164393614555_5678622596660714800_n.jpgបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អង្គភាពយោធាទាំងនោះមានមកពីប្រទេសចិន រុស្ស៊ី ឡាវ និងកម្ពុជា បានចូលរួមពិធីនេះជាមួយក្បួនកងទ័ពវៀតណាមនៅទីលាន Ba Dinh ក្នុងទីក្រុងហាណូយ។ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវក្នុងរដ្ឋធានីហាណូយ ដើម្បីបង្ហាញពីស្មារតី ជាតិនិយមរបស់ពួកគេ។

  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzV0f_3F6OGbfLaf7t3qo6LscM9GI7A2bGB1C30irFz9OdPnqjRicv0zqAFu518HT8TlBdg_hvYwF-LiNyy69rRF3U07-5wG45RhknvZ7G7w6Wy4eLrvt5QLq0e5E0A0vV04TP5TBWTZbz6uenvu10qGbEtfztDK3P9mhb_riz-AaTGvQuK3WtxAv4UPUA/s1000/540946532_1252164366947891_1398742366214228863_n.jpg

នៅក្នុងពិធីដ៏អធិកអធមខាងលើនេះ វៀតណាមបានបង្ហាញអាវុធទំនើបៗរបស់ខ្លួនក្នុងនោះរួមមានរថក្រោះ មីស៊ីល ឧទ្ធម្ភាគចក្រ នាវាមុជទឹក និងយន្ដហោះចម្បាំង ដាក់ដង្ហែទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក នៅក្នុងក្បួនព្យុហយាត្រា អមដោយកងទ័ពរាប់ពាន់នាក់របស់ប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀតដែលត្រូវបានអញ្ជើញឲ្យចូលរួម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6wuZp0DEtdWD1txustnO3HPsqBv31rimWuFda0DEyh7lgUdrmDzoZHkuY8fFCOwE7KJKdoQtbyWoDzc_aA4o_VwvtUUNMo57Bsws5LZvQ8KSwBOZi6esg2TXrGAksOdWN8Rv4AgiJY4REJwsVJ3K7KUK0YleDzcHGFTccYrfPrrl66t27_didFLrH0cAO/s1024/photo_2025-09-02_14-34-39%20(3).jpg

ក្នុងនោះកងទ័ពកម្ពុជាជាង100នាក់ បានដើរក្បួនព្យុហយាត្រា ក្នុងដំណើរដ៏អង់អាចក្លាហាន មានរបៀបរៀបរយ ជ្រោងទង់ជាតិកម្ពុជាក្នុងទឹកមុខដ៏មុតមាំ បង្ហាញឡើងនៅចំពោះមុខមនុស្សរាប់មុឺន រួមមានទាំងអន្តរជាតិ នៅកណ្ដាលទីលានបាឌិញក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-WjtC07JEtHdq8SO6apeMz1TTVrGnwO5adZyeraS3Iwe9wBQo1nw5zkq_Lq00uFft7xfTgG7kang6Qd0kPMBk1NrVF_qagX6xOLbmPTHml5LLeN3RMfn_N35gkiW7Qfx1gOxcB1pfGfqy1rfFd2ZA06uIhtJS5iX4zKc2W4vsRHSkUaEKvQ5X-ho-90Af/s1024/photo_2025-09-02_14-34-40.jpg

គួរជម្រាបថា កងទ័ពរបស់កម្ពុជា គឺស្ថិតក្នុងចំណោមកងទ័ពដែលមកពីប្រទេសផ្សេងៗទៀតដូចជាឡាវ រុស្ស៊ី ចិន ដែលវៀតណាមបានអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្តិយសក្នុងក្បួនព្យុហយាត្រាដ៏ធំមិនធ្លាប់មានមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFkDH3cDVk-_CiBsgZSTHup-axBRYEwlO4l7Xl8SojhNE0MJQgiBceNm-kFcUComuvHg5jKsshtCJTH9FgVDrELhyphenhyphentWjLrT2IAgVL-I542_DEGWRLJXKphfM9JdLRwxw8ZeZcU8CHYMEbkOpumM986EdHhCJpNpgUPl7HutfgNXS_n9n208cRrIUxHx2UO/s820/photo_2025-09-02_14-34-37.jpg

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៅថ្ងៃទី2 ខែកញ្ញា គឺជាគំរប់ខួបថ្ងៃអតីតមេដឹកនាំបដិវត្តន៍វៀតណាម លោក ហូ ជីមិញ បានប្រកាសជាប្រវត្តិសាស្ត្រពីឯករាជ្យរបស់វៀតណាម ក្រោយស្ថិតក្រោមអាណានិគមបារាំងជិតមួយស.វ និងស្ថិត ក្រោមការគ្រប់គ្រងរបស់ជប៉ុនមួយរយៈពេលខ្លី អំឡុងសង្រ្គាមលោកលើកទី2៕

មិនភ្លេចខ្លួននោះទេ! អ្នកបង្កើតមាតិកា ជន រតនៈ សង្ឃឹមថាថៃនឹងដោះលែងទាហានខ្មែរមកវិញមុនភ្ជុំបិណ្ឌ

0

រយៈពេល ៣៥ថ្ងៃហើយគិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដែលទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ អ្នកបង្កើតមាតិកា ជន រតនៈ បានបង្ហោះសារនៅលើបណ្តាញសង្គមដោយសង្ឃឹមថាកងកម្លាំងកម្ពុជាអាចវិលមកមាតុភូមិវិញមុនពិធីបុណ្យភ្ជុំបិណ្ឌព្រោះសមាជិកគ្រួសារពិតជានឹករលឹកខ្លាំងណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghTQ1kBZfdbj4dYhkztFw8n6MWbHN3BKTLASptIoWinHZd6zcwUEwY3LzsqPixecBt2GpvAIOVIxQgV7vr9ywOfCJR4sfr1JrI-bDhAtRaWgGb5e8Eq0BU9i_QkJWyQDN8jtK10fOfnvhIabdkv-Z7tOtmghsVs8zWKs6K0RZtc7Zm-fNXDKyx1WAQn3me/s1440/image_2025-09-02_08-55-45%20(2).png
នៅតែមានការនឹករលឹកមិនភ្លេចខ្លួនដែលទាហានទាំង១៨នាក់ដែលថៃចាប់ខ្លួនទៅដោយខុសច្បាប់មិនទាន់មានការដោះលែងមកវិញអ្នកបង្កើតមាតិកា ជន រតនៈ បានសរសេរបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី១ កញ្ញា ថា «គិតម៉េចឥលូវ? ប្រុងអត់ដោះលែងកងទ័ពខ្មែរទេមែន? គិតថាខ្មែរភ្លេចត្រចៀកហើយមែន? តើហេតុផលអីដែលត្រូវទុកពួកគាត់យូរដល់ថ្នាក់នេះ? ដឹងថាគ្រួសារម៉ែឪប្រពន្ធកូនគេ នឹកកូននឹកប្ដីគេទេ? សំខាន់ជិតភ្ជុំទៀតមិនដឹងជាពួកគាត់នឹកផ្ទះ នឹកប្រទេសយើងយ៉ាងណាទេ! សូមឱ្យពួកគាត់មានក្ដីសុខ មានសុខភាពល្អ ឆាប់វិលមកកាន់មាតុភូមិយើងវិញ! ពួកយើងជាប្រជាជនទាំងអស់ពិតជានឹករលឹក និងបារម្ភអស់លោកទាំងអស់គ្នាណាស់ សង្ឃឹមថានឹងបានមកស្រុកយើងវិញមុនភ្ជុំនេះផងចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0zI3iD_VQ6P590wP6bnqBhNVnbh3sSIxkC3XbAIvLnBhIgfY0eImohMnpUCzLyWg0csWpNyVE1FoJVnhXMncfaoHK25O-iCL2MrJMgpOK2JprycBYrq0nP3fL4O9VrIwSjYYKoyg9kH5wNvpPd79kbCX_MvEknQmuw0R2x_E4QquZQjTp1xx1_uDnEYgN/s2048/image_2025-09-02_08-55-45.png

អ្នកបង្កើតមាតិការូបនេះបានបន្ថែមទៀតថា «ឪពុកម្ដាយនឹកកូន ប្រពន្ធនឹកប្ដី កូននឹកឪ លោកអើយលោក មិនដឹងថាសុខទុក្ខយ៉ាងណាទេ យើងជាប្រជាជនបារម្ភគាត់យ៉ាងនឹងហើយ ចុះទម្រាំជាគ្រួសារសាច់ញាតិទៀត តើអន្ទះសារយ៉ាងណាទៅ។ នឹកណាស់បារម្ភណាស់ មិនដឹងថាមួយយប់ៗសម្រាន្តលក់ឬក៏អត់ទេ! មិននឹកស្មានថា២០២៥ ជាឆ្នាំដែលលំបាកសម្រាប់ប្រទេសយើងសោះ កម្សត់ណាស់គេបំពានរហូត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlL1bp9WFk5eLp7OqYErQ87h5rGqJsWmYvN3RgnMMpPzYOG5oEsbvIW8d-rA2aRNCfSFbmkBy5NvIEfcskYssFz_ivqeiLX1-LEuZpMz5Uumyuck4x3xH8WTRAi6FxfSXENi0Onvle-0CWQmxafeYe2j9vRvECQlcwmR7sCy7ycwXGU8kui5Z-UMf1vPWQ/s1280/image_2025-09-02_08-55-43%20(2).png

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ទាហានកម្ពុជាចំនួន២រូប ត្រូវបានភាគីថៃប្រគល់ត្រឡប់មកវិញហើយ នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយឡែក១៨នាក់ទៀតថៃពុំទាន់ដោះលែងនៅឡើយ៕

ថៃកំពុងក្លាយជាប្រទេសដែលមានមនុស្សវ័យចំណាស់ច្រើនយ៉ាងឆាប់រហ័ស

0

បាងកក៖ មិនខុសពីប្រទេស ជប៉ុន និងកូរ៉េ ដែរ ប្រទេសថៃកំពុងធ្លាក់ចូលក្នុងសង្គមដែលមានមនុស្សវ័យចំណាស់យ៉ាងឆាប់រហ័ស បន្ទាប់ពីចំនួនមនុស្សចាស់បានកើនឡើងលើសចំនួនកុមារ។ នេះបើយោងតាមរបាយការណ៍ថ្មីពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (GISTDA)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxMPs0fTnTSRYd9alUmnSAaRm16wY7dofZ_JrFOrrWn-SDn0iy-DFV205dYiQ6hHlMIm5moWnBSqD5b6DPYxpjs3TCTcZlfIhj_HBP-jSp9GOff-_ZzdllInrcPGSbY2UVldHtRSleFjsjdLUXaKhD8fN3veLxb6OOgIP38FZYIMGnJrh0QIC0lusD6wiY/s1024/image_2025-09-02_14-27-16.png

ការវិភាគប្រជាជនឆ្នាំ ២០២៥ របស់ GISTDA បានបង្ហាញថា ចំនួនជនជាតិថៃអាយុ ៦០ ឆ្នាំឡើងទៅ បានកើនដល់ ១៣.៦ លាននាក់ ខណៈកុមារអាយុក្រោម ១៥ ឆ្នាំ មានត្រឹមតែ ៩.៥ លាននាក់ប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះបញ្ជាក់ថា ប្រទេសថៃកំពុងប្រឈមមុខនឹងការប្រែប្រួលប្រជាសាស្ត្រដ៏ធ្ងន់ធ្ងរ ដែលនឹងមានឥទ្ធិពលយូរអង្វែងលើសេដ្ឋកិច្ច និងសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0AjvfRdYR3WEDQTGgVbmcvCiGB7GDoEYzKPQGRL1wacPq1okET9IT62ijQFzNb0oMTeoUp7cL5R7_5BkALQWdIEy1rqVooqpqGwLsqs1OaQ-odd4eGlWYofP_fZp4TGwT6gjuIYoVivhila2QUf4sdNcAuCHg7H4yODapvq7u2H3PpTwbcQpy7D5_71P9/s820/image_2025-09-02_14-27-17%20(2).png

បើតាម GISTDA គេបានប្រើទិន្នន័យរដ្ឋបាលខេត្ត ដើម្បីបង្កើតផែនទីប្រជាសាស្ត្រលម្អិត ដែលបង្ហាញពីភាពខុសគ្នាតាមតំបន់ ដូចខាងក្រោម៖

-ភាគខាងជើង និងកណ្តាល មានសន្ទស្សន៍មនុស្សចាស់ខ្ពស់បំផុត ខេត្តជាច្រើនមានមនុស្សចាស់ច្រើនជាងកុមារ។ តំបន់ទាំងនេះត្រូវបានពិពណ៌នាថា “អាយុច្បាស់លាស់” ដែលបង្ហាញពីការផ្លាស់ប្តូរយ៉ាងសម្បើមក្នុងសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjApObzhZf_0rhmsE_FTnc-l1aumL1qktbOqSPF-nlnWAJiSN3Twz7Qh4GAfpYejBwprkZRn4UoG3dZkyZPp7KmjRiuwkcdWE0sa_eM-0y6b_eH_hwTp8J9U3g1ZXDzWyA0tl4xlNm7sYeWmteuU9C3doLQ4Rxms6y2Sk4ghj5rKruSsY0IcNGIWEQ3gIP8/s940/image_2025-09-02_14-27-17.png
-ភាគឦសាន ក៏កំពុងជួបប្រទះប្រជាជនវ័យចំណាស់ច្រើនដែរ ដោយសារការចាកចេញរបស់កម្លាំងពលកម្ម និងអត្រាកំណើតទាប។ តំបន់នេះត្រូវបានគេព្រមានថា អាចក្លាយជាសង្គមមនុស្សវ័យចំណាស់នៅអនាគតដ៏ខ្លី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT2tGGLN5LCWCwOtuladFZms6SicdwqEHaKw4t0JLXvSj5U0aMikVMHDuXNOhmiumlp8CdPUWSfqK5i3yzaeLbmMrkCrqz6lu0zfHxFClZQVcDP5vl1WTDuwfdF1j7aT-JWUG4ung7AD4tUkA2pR08R7GZQ5obAnCkjy2nlWnRMk8ftfWC3wl64OdGP4N5/s1280/photo_2025-09-02_11-51-51%20(2).jpg
-ផ្ទុយទៅវិញ ភាគខាងកើត មានដង់ស៊ីតេមនុស្សវ័យកណ្ដាលខ្ពស់ជាង ហើយចំនួនមនុស្សចាស់មានតិចជាងតំបន់ខាងជើង និងឦសាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGabonwfjtYxmCrW1xV2zStiE49G5xSWfErgxAzfaDSlWTA0wHMTq-WNBzGaYDEkDTCUCkvzOhwQRijY17OgqgfvDthS_6mhoCxzSL4CKmOI6HeOkv1b0KC2ApvISDJGVz60ytyjfA6X7eFc0tqQW4iGKZYAfIKo6D0dOhgsRyKYdXrkTu-iNj-jd2g-Xq/s1280/photo_2025-09-02_11-51-51%20(3).jpg

-ចំណែកឯ ភាគខាងលិច និងភាគត្បូងផ្នែកខាងក្រោមវិញ៖ រួមទាំងខេត្ត Tak, Kanchanaburi, Yala, Pattani និង Narathiwat នៅតែជាតំបន់ដែលមានចំនួនកុមារច្រើនជាងមនុស្សចាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIjRDDuT_M9xTe3E4i96NYc-xX9VMaqnVM8vAnlHm6Gj_e3Q04SIcZtfiaXR7SWbfQX8h2CCnsumxnJSaDJLJKA1ng6EqoJPKYY67BHgBSK4ZZnBNv-ymUgYU4nuVrk5n7gvOJZV6IXOalj6Lp0NKswUEj7yw4hxAghtaoXDOO-QfwZNftIAMguJpJtef1/s1240/photo_2025-09-02_11-51-51%20(4).jpg
យ៉ាងណាមិញ GISTDA ព្រមានថា បញ្ហានេះមិនមែនមានមូលហេតុ តែចំនួនមនុស្សចាស់កើនឡើងទេ ប៉ុន្តែបណ្ដាលមកពីអត្រាកំណើតថយចុះយ៉ាងខ្លាំងផងដែរ។ កត្តានេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកម្លាំងពលកម្ម សេដ្ឋកិច្ច និងប្រព័ន្ធសុខុមាលភាពសង្គមរបស់ប្រទេសថៃក្នុងពេលអនាគត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp6K3_WoxAxW4aL1eM_fn9vYhRnKtWx8uJyfZ7njwXfg65-56bgmUfDVZTn1orJM_TBm_8prWbdH0Uuz6-eo8k0wOqxKmdgNBfSCoD7OOAQPErX4jgTDTsv1tkg1HJU7IduDN3KgJdOFZdMnGcCOsfPbwQzwr7Ob4CPssSVoh2Y-z-X2bWTVUiZ9_Dc6fE/s1200/photo_2025-09-02_11-51-51.jpg
អ្នកជំនាញបានរំលឹកថា ប្រសិនបើគ្មានវិធានការបន្ទាន់ ដូចជាគោលនយោបាយលើកទឹកចិត្តឲ្យមានកំណើត ការបន្តឲ្យមនុស្សចាស់នៅធ្វើការ ការកែលម្អសេវាសុខាភិបាល និងប្រព័ន្ធសោធនទេ នោះប្រទេសថៃអាចប្រឈមនឹងបញ្ហាខ្វះកម្លាំងពលកម្ម ការចំណាយថ្លៃសុខភាពកើនឡើង និងសម្ពាធកាន់តែខ្លាំងលើប្រព័ន្ធសន្តិសុខសង្គម៕

ស្លុ.តចិត្ត! គ្រោះបា.ក់ដីដ៏កំ.ណាចនៅប្រទេសស៊ូដង់ បានសម្លា.ប់មនុស្សអស់ជាង១០០០នាក់

0

ស៊ូដង់៖ យោងតាមក្រុមឧទ្ទាមស៊ូដង់ (The Sudan Liberation Movement/Army) បានឱ្យដឹងថា ឧប្បត្តិហេតុបាក់ដីដ៏អាក្រ.ក់មួយបានឆ.ក់យកជីវិតមនុស្សយ៉ាងហោចណាស់ 1,000 នាក់ នៅភ្នំ Marra ដែលជាតំបន់ដាច់ស្រយាលនៅភាគខាងលិចប្រទេសស៊ូដង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDj8rDsqWPnnOwvnVhSrQIXonnsm8w2wHjYoOpBJw0OTqM39xhRVTipeHr4MWsBLLPVUelvuWHzjdPtwhzlipGpzlhRT5ZM6_3G6vB2ASSMaROBpgihBHbaIEdAnYxpWvUOMCXlH3XMK8PnaI7dQEvLrXwP9VL_Jp7DCR-LDDXh4drzjo911caAfdmPYTP/s1280/photo_2025-09-02_13-19-50.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី2 ខែកញ្ញា ឆ្នាំ2025 បានឲ្យដឹងថា៖ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា បានបង្កឱ្យមានការបាក់ដីកាលពីថ្ងៃអាទិត្យ បានបន្សល់ទុកអ្នកនៅរស់រានមានជីវិតតែម្នាក់គត់នៅក្នុងភូមិ Tarasin ខណៈមនុស្សជាច្រើនផ្សេងទៀតត្រូវបាននៅកប់ពីក្រោមដោយដី និងថ្មដែលបែកបា.ក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBTFcAE5bvUyjj8X95I0_OM4kbXt0z3Bl_1PakN6lHHFDGrs6CFIQcB8a3LerKgZvHEBN0aGw_8gRpNvji_3KWfXHtt9niaUOCKdtInOyly0cn7ZUwX2zKsVj4A6S52eilkicwoH65bhsi9qdo-SALY4lYpHY6jTO5Bkmti46qK7xKpkw-iMU2i3aOPmzw/s1200/photo_2025-09-02_13-19-52.jpg

ប្រភពខាងលើបានបង្ហាញថា មនុស្សរងគ្រោះនៅក្នុងហេតុការណ៍បាក់ដីនេះ ភាគច្រើនគឺជាប្រជាជនដែលមកពីរដ្ឋ Darfur ភាគខាងជើង ដែលបានបង្ខំចិត្តចាកចេញពីផ្ទះរបស់ពួកគេមកស្វែងរកកន្លែងជ្រកកោននៅតំបន់ភ្នំ Marra ដោយសារសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4ri6QVgvNNGUw4k61uFy5uAKptYVknZw-3WBK_WHffqVpCMatgEbeqtYrSBEQ188laTjG9LBvLhUU391dxTIDsYuK-bEA65oIt3pS-s7k7pAz2F9Tv322HApP9eGlgBoKWRRETnhgE3CH38Er3gLg9ozhrcwZb_Uj7oYpAYvHOWzNYIy5ydH85YmZvhR3/s1280/photo_2025-09-02_13-19-54.jpg

គួរជម្រាបថា សង្គ្រាមស៊ីវិលដែលបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ 2023 រវាងកងទ័ពស៊ូដង់ និង RSF បានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងគ្រោះទុរ្ភិក្ស និងបាននាំឱ្យមានការចោ.ទប្រកាន់ពីបទប្រល័យពូជសាសន៍នៅក្នុងតំបន់ Darfur ភាគខាងលិច។ បើតាមការប៉ាន់ប្រមាណរបស់មន្ត្រីអាមេរិកម្នាក់កាលពីឆ្នាំមុនបានឲ្យដឹងថា មនុស្សរហូតដល់ 150,000 នាក់ត្រូវបានសម្លា.ប់ចាប់តាំងពីអរិភាពបានចាប់ផ្តើមនៅឆ្នាំ 2023មក និងមានមនុស្សសរុបប្រហែល 12 លាននាក់បានរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUq86Jyw1sfBdNipyb9Cz9cagtgwt3da3BoFHnwlhU2GHNKHElRKeK3yDOxm2InuzDcRMocE4wHQ3l7yL6kglVB8ZsqRLTLazvuZ1nuXR7NoNfPmGCovm-Qqu4BywYEaYRP7O0ahQVJ9mGBiEzoAnkKCEfy5E-yxWdttVxA9WvEshg1RcIPU8JAcxSwzzK/s767/image_2025-09-02_13-53-30.png

ជាមួយការកើតមានគ្រោះធម្មជាតិដ៏កំណា.ចដូចនេះ បានជំរុញឲ្យមនុស្សទូទាំងពិភពលោកប្រកាសអំពាវនាវសុំជំនួយមនុស្សធម៌ពីអង្គការសហប្រជាជាតិ អង្គការក្នុងតំបន់ និងអន្តរជាតិផ្សេងទៀត បើកប្រតិបត្តិការជួយសង្រ្គោះដល់ពលរដ្ឋដែលរងគ្រោះទាំងនោះផង ខណៈពួកគេខំរត់គេចពីសង្រ្គាមដើម្បីមានជីវិតរស់ តែបែរជាមកជួបរឿងអ.កុសលដោយសារគ្រោះធម្មជាតិបែបនេះទៅវិញ៕

ក.ម្មពៀរ! អាជ្ញាធរខេត្តភូកេតប្រកាសអាសន្នភ្លាមៗ ក្រោយមានការបា.ក់ដីនៅទីសក្ការៈដ៏ល្បីមួយ

0

ភូកេត៖ ទីសក្ការៈបូជានៅក្នុងវត្តដ៏ល្បីមួយ នៅខេត្តភូកេត ប្រទេសថៃ បានកំពុងប្រឈមនឹងការដួលរលំធ្លាក់មកតាមជម្រាលភ្នំ ដោយសារភ្លៀងធ្លាក់ខ្លាំងៗដែលបង្កឲ្យមានការបាក់ដីនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ភ្លាមៗអាជ្ញាធរក្នុងតំបន់បានប្រកាសបិទផ្លូវជុំវិញនោះ និងដាក់ទីតាំងខាងលើក្នុងតំបន់ប្រកាសអាសន្ន ដែលមានហានិភ័យនៃការបង្កគ្រោះថ្នាក់ខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5SVkB4BEYRKhTY29uYuJTgtUs4WlTSNqwCy2sgHPnTJVPFWwS4RaqxieNJtaJKmqREAeIQXnwoamTuvx9Y0tzqT_Kp5i-aXBQEkz2NmyNJNJEiwfXngQPzICCZwz8s5H_DSwrW5oNHJuizRSqI9dfuYDc4npUN10_xM-qI2RF80i20KnY7XTkHZMjP9Uq/s1280/photo_2025-09-02_11-21-10%20(2).jpg
យោងតាមការចុះផ្សាយរបស់ Phuket Express នៅថ្ងៃទី1 ខែកញ្ញា ឆ្នាំ2025 បានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងបរិវេណនៃវត្តមួយលើកោះសិរិ ជាកោះតូចមួយតភ្ជាប់ទៅនឹងដីគោកភូកេត។ ការរអិលបាក់ដីនេះ បានចាប់ផ្តើមនៅដើមសប្តាហ៍មុន ដោយបានបន្តធ្វើឱ្យមានអសុវត្ថិភាពនៅលើភ្នំ ជាពិសេសត្រង់ចំណុចថ្មមាសមួយដុំ ដែលជាទីស័ក្តិសិទ្ធរបស់អ្នកគោរពបូជាជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCID4xlyw7edahvT-xadfv06Yfhd7nBYfwsQUmZ5IxV7b2_Q9TH26JaF2h9sumUr3ExBMvmtzWtQDkBoirmY342DnppNn1TfmD8aPEg-Ytw4xvxEincO6sNzXDSqhBl2wzoLXRA2hiLfmbGf6wQuoY8XZ3scm0UA3bAEnxt6CDrBBLysHVu-nEygJUIAjl/s1024/photo_2025-09-02_11-21-10.jpg
លោក Sophon Suwannarat អភិបាលខេត្តភូកេត បានបញ្ជាឲ្យមានការបិទទីសក្ការៈនេះភ្លាមៗ មិនឲ្យភ្ញៀវទេសចរ និងអ្នកគោរពបូជាទាំងអស់ចូលបានឡើយ រហូតដល់មានការជូនដំណឹងម្ដងទៀត។ ទន្ទឹមនឹងនោះ អាជ្ញាធរមូលដ្ឋានក៏ត្រូវបានណែនាំ ឱ្យតាមដានតំបន់ជុំវិញនេះឱ្យបានដិតដល់ ដើម្បីរកសញ្ញានៃការហូរច្រោះដែលបង្កឲ្យមានការបាក់ដីបន្តទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjegN6_rOiLRo4LRhxOxN14wWFUeaYvNSZwZWXc9c_S1dWdMmF3Pr5aOCzzRfqCOYRSEaZbL03Ad5QUlu3NthtKTQFDfNK7ZipOAddwft3A8aX0Su9C6Y4w3hjsJooWOCmuDDeJ6Ki_dwQrXiGzqxF0tj8hNj-5vCrvb0BcDKrpB1UD5WAA1Bltcpz2KTSI/s1024/photo_2025-09-02_11-21-11.jpg

សូមជម្រាបថា វត្តកោះសិរិ ដែលគេស្គាល់ថាមានបរិយាកាសស្ងប់ស្ងាត់ និងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ Andaman គឺជាកន្លែងគោរពវិញ្ញាណក្ខន្ធសម្រាប់ទាំងអ្នកស្រុក និងអ្នកប្រតិបត្តិសាសនាមកពីគ្រប់ទិសទី តាមរយៈរូបចម្លាក់ថ្មមាស ដែលស្រដៀងនឹងព្រះចេតិយ ចៃធីយោ នៅមីយ៉ាន់ម៉ា របស់វត្តនេះ មកសុំរកពរជ័យជាហូរហែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuofNR_tw-LOGpaUZ7zGBkPU7ZG8dwFVlQvtXSPjdWL61UpVMeHiJTJsjjfjdWWKFiinrcOf3lW-Ocr3yayfuHoWYGtr0zVy6mg9EV4HkwIizMrt9djtlf6RuZ8yedceqmpWvssrhlCP9yYCDNBgu2ioukzfpPwUPdGc47qqJwf69T___-iGn6D4tu2Ogw/s1280/photo_2025-09-02_11-21-12.jpg

បច្ចុប្បន្នអាជ្ញាធរ និងប្រជាជនក្នុងតំបន់កំពុងមានការព្រួយបារម្ភពីភាពងាយនឹងបាក់រលំនៃទីទីសក្ការៈដ៏ល្បីមួយនេះ ខណៈការបាក់ដីនៅតំបន់ជុំវិញនេះត្រូវបានគេជឿថាបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្មីៗកន្លងទៅ។ មន្ត្រីជំនាញបានជំរុញឲ្យប្រជាពលរដ្ឋនៅតំបន់ក្បែរនោះរក្សាការប្រុងប្រយ័ត្នខ្ពស់ និងរាយការណ៍ពីសញ្ញានៃចលនាដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXhj5ryI9efGVbT4FVioQ7psPh5fiwMHHpNUMXb7j6sxZZF60QfZ-5HL8xPNLcFJjt9CDeQ1dP7mUf9VA-2RvGnS0NeYhHse68gptmcaUiyKDcNd-FtsVPbVkncgCVLbr3zjQOJJ8YnSZ4TLcyUrckLSRNh_C3JwR6TZcnwwbtBIbRyBTxHK8O5ahVgN35/s1280/photo_2025-09-02_11-21-13.jpg

បើតាមការកត់សម្គាល់ ប្រទេសថៃនៅមួយរយៈពេលចុងក្រោយនេះ បានទទួលរងនូវការវា.យប្រហារពីគ្រោះធម្មជាតិផ្ទួនៗគ្នាឥតឈប់ឈរ ក្នុងនោះរួមមានទាំងគ្រោះរញ្ជួយដី និង ខ្យល់ព្យុះដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និង ការបាក់ស្រុតដី នៅស្ទើទូទាំងប្រទេស។ បញ្ហាគ្រោះធម្មជាតិទាំងនេះ ក៏កើតមានឡើងចំពេលដែលប្រទេសថៃកំពុងជួបប្រទះនឹងអស្ថិរភាពនយោបាយទៅទៀត ដែលចុងក្រោយអ្នកដែលទទួលទុក្ខលំបាកខ្លាំងជាងគេនោះ គឺប្រជាជនថៃ៕

ភាពយន្តខ្មែរកាន់តែលេចធ្លោ រឿង «បូជាស.ពពោះធំ» ទទួលបានភាពជោគជ័យនៅ មីយ៉ាន់ម៉ា

0

លោកស្រី ប៊ុន ចាន់និមល ចាងហ្វាងផលិតកម្មសាស្ត្រាហ្វៀមបានបង្ហាញអារម្មណ៍រំភើបចិត្តបន្ទាប់ពីភាពយន្តខ្នាតធំរបស់ខ្លួនមានចំណងជើងថា «បូជាស.ពពោះធំ» ទទួលបានភាពជោគជ័យក្នុងការចាក់បញ្ចាំងនៅប្រទេសមីយ៉ាន់ម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU3AzcoORIOeE_44i9UhnJk-6_WDdb5v6nrMnUL1wpr5nqj1ZgATVN80oX5uUC0fUbsa20W28vfHv0m08bfBr4iCDI_BBM28OIeT4KrU_InYaobWK2ZlGqc_EVigfCcp6UBTlPP0Sn0ey0mYPnvOi9kpR0Os9PXTRiDngDN26G3IPGBwJMnszWctM92aRA/s2048/image_2024-09-21_15-45-33.png

ចាប់ផ្តើមពីការផលិតខ្សែភាពយន្តខ្លីឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គម ផលិតកម្មសាស្តា្រហ្វៀមកាន់តែបង្កើនគុណភាពស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ទោះបីជាមានពេលខ្លះប្រឈមនឹងការរិះគន់មួយចំនួនក្តី។ ខ្សែភាពយន្តខ្នាតធំមួយចំនួនរបស់លោកស្រីក៏បានយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសខណៈថ្មីៗក៏ទទួលបានភាពផ្លែផ្កាគួរឱ្យរំភើប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Zhdf5RThb23OfTbciqUy6sEeaRzwb_yq0O-KUraUWErXIbL-2AEX6Oqd-VozzxvZQgKB-xSsDB111-Wu0cZ9rYM_cSpSAsbTXmmYr1nfZuK5DnypBM-0Tq09an0_YE9PR9ZPaQ13cMI2qG2elgJtbUXluCPRlFE9oq-Kfrw8QZlcXIO1m-N6GC8Hrxfr/s2048/image_2024-09-21_15-45-34.png
នៅថ្ងៃទី១ កញ្ញា លោកស្រី ប៊ុន ចាន់និមល បានបង្ហោះរូបពីរសន្លឹកដោយភ្ជាប់មកជាមួយការរៀបរាប់ថា«ទទួលបានអារម្មណ៍រំភើបមួយនេះពីក្រៅប្រទេសភាពយន្តរឿង «បូជាសពពោះធំ» បានបញ្ចប់ការចាក់បញ្ចាំងដោយជោគជ័យនៅប្រទេសមីយ៉ាន់ម៉ា។ តែពេលនេះខ្ញុំចង់បង្កើតបណ្ណាល័យនៃការចងចាំដ៏ល្អ នោះគឺភាពយន្តខ្មែររបស់យើងអាចលក់អស់កៅអីបានដែរនៅក្រៅប្រទេស។ រូបភាពទាំងពីរនេះ គឺបានចេញពីរោងភាពយន្តនៃថ្ងៃចាក់បញ្ចាំងទី៣ នៅវេលាម៉ោងថ្ងៃត្រង់ នៅលើរោងភាពយន្តនៃប្រទេសមីយ៉ាន់ម៉ា។ មួយជំហានម្តងយើងកាន់តែអភិវឌ្ឍន៍..រួមគ្នានាំភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnCto8nagCkkfdQ9WbZMkqn0ZQDmo13313po5Vm13m1qxJBQIen_ytMiomM8dObbLN3Cj2eAbBHwSv_re4XYfMrbQgCPggQLmJy4jZKBEaHh9iW3_uDwXSeaLpjz8lDhW_cW2nuNsuGofyI1TOXIC7NqjySy8L1tVNZo5EXv0-cMLLSCRBYHg6U4Pk5oDd/s3161/image_2025-09-01_16-04-45.png
ដំណឹងរីករាយអំពីភាពយន្តខ្មែរនៅក្រៅប្រទេសកាន់តែមានភាពលេចធ្លោអ្នកគាំទ្រជាច្រើនរួមទាំងលោក ទ្រី សក្កដា អ្នកបង្កើតមាតិកា សំរិទ្ធ ឡុង ក៏បានចូលរួមសម្តែងក្តីអបអរសាទរដល់លោកស្រី ចាន់និមល ផងដែរ។ កាលពីកន្លងទៅលោកស្រីធ្លាប់បាននបង្ហាញថា ទម្រាំនឹងចេញភាពយន្ត «បូជាស.ពពោះធំ» ឱ្យទស្សនិកជនទស្សនាយ៉ាងហោចណាស់មានមនុស្ស១៤០នាក់បានចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvyvDxFuPA3kK4EiWK5o50f_OHHZ4WBPpOcjF-7Zrk9JE8BNrZusOYKfUyeb68A49XFKbd_W1pjOS6a6RqsZY2-qKUseqB7bZTucwIKGL24TfZ0KOuBeuttdEFlxFPd6zCxmRS0rko6buiPShzmAK-2NOHcMRqB4sWcP_8Myr1IoGWc7nULDU-sbvtQqJn/s3161/image_2025-09-01_16-04-43.png

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានភាពជោគជ័យលើភាពយន្ត «ម៉ែក្រឡាភ្លើង» លោកស្រី ប៊ុន ចាន់និមល ធ្លាប់បានប្តេជ្ញាចិត្តថា៥ឆ្នាំយ៉ាងតិចខាងមុខទៀតលោកស្រីនឹងធ្វើឱ្យភាពយន្តខ្មែរមានការទទួលស្គាល់៕

ឈុតថើបគ្នារបស់ YoonA និង Lee Chae Min បង្កើតកំណត់ត្រា tvN ក្នុងឆ្នាំនេះ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េភាគទី៤នៃរឿងភាគមនោសញ្ចេតនាបែបស្រមើស្រមៃថ្មី «Bon Appétit, Your Majesty» ទទួលបានអត្រាអ្នកទស្សនា ១១.១% ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមរឿងភាគរបស់ទូរទស្សន៍ tvN ក្នុងឆ្នាំ២០២៥ (គិតត្រឹមពេលនេះ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYWtr9oUB19NaDQufqGEunUKJ4wYNTaphhT_EeO6k0NUhTiK9AeLpA_1oKD5IOlP6me1huxYFeSErbSTm7Hho_y8av8op5RxGVuX-ERY1irDH_mJ6IrvAL7tqbUL6AX4SI2mEbfW8evB0Dp5ASMpP3L9qNiOqg_iZ5XILkI5YSK5pTpi28M_ogbepLfBcW/s1440/image_2025-09-01_11-36-24.png

ភាគនេះមិនត្រឹមតែបានឈរកំពូលតារាងពេលវេលានៅក្នុងប្រទេសកូរ៉េនៅល្ងាចថ្ងៃទី៣១ ខែសីហា ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្មវិធីដែលមានអ្នកមើលច្រើនជាងគេក្នុងចំណោមអ្នកទស្សនាដែលមានអាយុពី ២០ ទៅ ៤៩ ឆ្នាំ។ លើសពីនេះទៀតនៅក្នុងសប្តាហ៍ដំបូងនៃការចាក់ផ្សាយខ្សែភាពយន្តឆ្លងភពនេះបានកើនឡើងដល់លេខ ១នៅលើបញ្ជីរឿងភាគពេញនិយមបំផុតប្រចាំសប្តាហ៍របស់ក្រុមហ៊ុន Good Data Corporation ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxSuHITe9PTJvtAOVagKhQKqVlM3mbtwIY58zytIwOhxCo7ggmslk1mb1o7CTbwCubM9_Lq1gu-9dvRh9flaptGdj3EFUQ3e8CLNiOFKM7JQB2k7qSpKJBshZ589nFU-NFjkM5S5Swy6B76xP3bdpnJsSl0TAnHJ5RkexjlWHqp-RBS_N5b6Z_8eSXTlLf/s1645/image_2025-09-01_11-41-49%20(2).png
តួសម្តែងសំខាន់ពីរគឺ YoonA, Lee Chae Min ក៏បានឡើងដល់លេខ ១ និង ២ ក្នុងបញ្ជីសមាជិកដែលពិភាក្សាច្រើនបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdQReghXUcDYoAjYvWYcZCT_nO2_VIquyoCeuwD5hQgf6j0r6UJDDkUVhEuY_3LmkTaF46xdCPfMgq6ixropnDWnBEpGiiMFTPU56Tia_4uTcGZs_bFgTmtojE7luWcCMoDojUpcH-HUjMsMCUaru6Z-CeHaktfSIDaC54XypdscsPMAPtSqKTA29e6gLl/s660/image_2025-09-01_11-16-58.png

យោងតាមគ្រោងនៃខ្សែភាពយន្តនេះ បន្ទាប់ពី Ji Young សម្តែងដោយ YoonA ត្រូវបានតែងតាំងជាមេចុងភៅដោយស្តេចសម័យចូសុន ខណៈប្រពន្ធចុងរបស់តួប្រុសមិនអាចធ្វើអ្វីបានក្រៅពីខឹងដោយបារម្ភថាតំណែងដែលនាងពេញចិត្តពីស្តេចនឹងត្រូវរង្គោះរង្គើ។ ដើម្បីធ្វើបាប Ji Young អ្នកម្នាង Mok Joo ជំរុញម្ចាស់ក្សត្រីឱ្យរៀបចំការប្រកួតធ្វើម្ហូបជាមួយមេចុងភៅជើងចាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9muFaXwelTiWhH6EAdjLKF86tBhGlfryIOx-0yYo21QRNdRC3a0TcO9-rvjZJ7NBjYKk_o17hyphenhyphenUOYHn4bZBhgvqvnFIHFKOwJGAbTkbV9P1MWpVK1tjnJW6h1I71ojMlz6Wxq0JGrGT59egBGKAwwAWVksIi1KDYZAJwRRUUnpKEfMROqwxWeljmoMhUd/s2048/image_2025-09-01_11-29-51.png

ប្រសិនបើ Ji Young ឈ្នះ ទេពកោសល្យរបស់នាងនឹងត្រូវបានទទួលស្គាល់។ ផ្ទុយទៅវិញ បើនាងចាញ់ នាងនឹងបាត់បង់ដៃ។ ពេញមួយភាគនេះ ទស្សនិកជនបានឃើញមេចុងភៅបីនាក់ផ្សេងទៀតកំពុងរៀបចំមុខម្ហូបរបស់ពួកគេដោយផ្តោតអារម្មណ៍ និងតាំងចិត្តខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEEaYhKXEP4k4TAxdDcwXAX_waAaO2NXX8fdwcpXi1NBabaOQFhdmGkEmmyYlZHa6Xy1gJ-Wuu0Mt0rp5__TOxOJtjlUXPH6j0GLIanRd2uT5w15U7eapJECxXy92TPvfkoiUfvFpO7j4TdSoluKl94AozzUyZxWOKb3u7nWgGKfGuXWgO1GboSgP84skK/s2048/image_2025-09-01_11-29-52.png

នៅចុងបញ្ចប់នៃខ្សែភាពយន្តឈុតដែលតួប្រុសស្រក់ទឹកភ្នែក និងបង្ខំថើប Ji Young ក្នុងពេលស្រវឹងបានធ្វើឱ្យអ្នកទស្សនាជាច្រើនភ្ញាក់ផ្អើល ព្រោះភាពយន្តនេះទើបតែចាក់ផ្សាយភាគទី៤ ប៉ុន្តែគូស្នេហ៍សំខាន់មានឈុតផ្អែមល្ហែមរួចទៅហើយ។ ការសម្ដែងរបស់ YoonA និង Lee Chae Min ក្នុងឈុតនេះត្រូវបានគេសរសើរចំពោះតួនាទីរបស់ពួកគេ។ រូបរាងរបស់អ្នកទាំងពីរក៏ត្រូវបានគេចាត់ទុកថាត្រូវគ្នាដែរ៕