Park Bom សមាជិក 2NE1 បានប្រកាសថានាងបានដាក់ពាក្យប្តឹង Yang Hyun Suk ដែលជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ YG ពីបទក្លែងបន្លំ និងកេងប្រវ័ញ្ចនូវទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់។ ទោះយ៉ាងណាក្រុមហ៊ុនគ្រប់គ្រងរបស់ Park Bom បានបដិសេធដោយបានបញ្ជាក់ថាបានទូទាត់កម្រៃរួចរាល់ហើយ។.png)
កាលពីថ្ងៃទី ២២ ខែតុលា Park Bom បានបង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួន ដែលគេជឿថាជាពាក្យបណ្ដឹង ដែលបញ្ជាក់ថាដើមបណ្ដឹងគឺ Park Bom ហើយចុងចោទគឺ Yang Hyun Suk អតីតនាយកប្រតិបត្តិ YG ។ Park Bom បានប្តឹង Yang Hyun Suk ពីបទក្លែងបន្លំ និងកេងប្រវ័ញ្ច ដោយនិយាយថា «ចុងចោទមិនបានសងប្រាក់ចំណេញផ្លូវច្បាប់ដល់ដើមបណ្តឹង ដែលគាត់គួរទទួលបានជាយូរមកហើយ។ ខ្ញុំស្នើសុំឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងចាត់វិធានការផ្លូវច្បាប់សមរម្យប្រឆាំងនឹងទង្វើនេះ»។
គួរកត់សម្គាល់ថា បណ្តឹងនេះបញ្ជាក់ថា Yang Hyun Suk មិនបានបង់លុយស្របច្បាប់ដែលកើតចេញពីសកម្មភាពទាំងអស់របស់ Park Bom រួមទាំងការចេញផ្សាយតន្ត្រីឌីជីថល ការសម្តែង កម្មវិធីទូរទស្សន៍ ការផ្សាយពាណិជ្ជកម្ម ព្រឹត្តិការណ៍ និងការតែងនិពន្ធតន្ត្រី។ ចំនួនទឹកប្រាក់ប៉ាន់ស្មានដែលបានសរសេរនៅក្នុងពាក្យបណ្ដឹងគឺច្រើនខ្លាំងមិនធ្លាប់មាន (១០០,២០០,៣០០,៤០០,៦០០,៧០០,១០០,០០៣៤ ‘៦៤២,៧២ពាន់លានវ៉ុន)។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបាននិយាយថានេះជាកំហុសបញ្ចូលទិន្នន័យ ប៉ុន្តែវាបង្ហាញចំនួនដ៏ច្រើន។ Park Bom បាននិយាយថា៖ «នេះបានធ្វើឱ្យខ្ញុំបាត់បង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងរបួសផ្លូវចិត្ត ដែលបង្កើតជាទង្វើច្បាស់លាស់នៃការក្លែងបន្លំ និងការកេងបន្លំ»។ តារាចម្រៀងរូបនេះបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី១៩ ខែតុលា។.png)
ទោះយ៉ាងណាក្រោយពី Park Bom បានបង្ហោះពាក្យបណ្តឹងនេះនាងក៏បានលុបចេញវិញផងដែរ។ ក្រុមហ៊ុនគ្រប់គ្រងបច្ចុប្បន្នរបស់ Park Bom គឺ D-Nation បានឆ្លើយតបនៅថ្ងៃទី២៣ ខែតុលា នេះថា «លុយទាំងអស់ដែល Park Bom រកបានទាក់ទងនឹង 2NE1 ត្រូវបានបង់រួចហើយ។ នាងក៏មិនបានដាក់ពាក្យបណ្តឹងជាផ្លូវការដែរ»។.png)
កាលពីខែសីហា ក្រុមហ៊ុនគ្រប់គ្រងរបស់ Park Bom បានប្រកាសថា តារាចម្រៀងរូបនេះត្រូវបញ្ឈប់សកម្មភាពសិល្បៈជាបណ្តោះអាសន្ន ដើម្បីសម្រាក និងរក្សាសុខភាពរបស់នាង។ នៅពេលនោះ អ្នកតំណាងរបស់ D-Nation Entertainment បាននិយាយថា Park Bom នឹងមិនអាចចូលរួមក្នុងកាលវិភាគនាពេលខាងមុខរបស់ 2NE1 បានទេ។ យោងតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យ នាងត្រូវការសម្រាក និងរក្សាលំនឹងទាំងស្រុង ដូច្នេះបន្ទាប់ពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ពួកយើងត្រូវបានបង្ខំឱ្យធ្វើការសម្រេចចិត្តនេះ។.png)
ទោះជាយ៉ាងណា ក្នុងអំឡុងពេលសម្រាកថែទាំសុខភាព Park Bom នៅតែបង្កឱ្យមានការរំជើបរំជួលលើបណ្ដាញសង្គមជាមួយនឹងទង្វើរបស់នាងដែលទាក់ទងនឹង Lee Min Ho ។
បន្ទាប់ពីការបង្ហោះរូបថតភ្ជាប់ជាមួយ Lee Min Ho និងហៅតារាសម្តែងនេះថាជាប្តីរបស់នាងកាលពីឆ្នាំ២០២៤ ធ្វើឱ្យភាគី Lee Min Ho បដិសេធទំនាក់ទំនង ។ នាងក៏បាន unfollow គ្រប់គ្នានៅលើ Instagram លើកលែងតែគណនី Lee Min Ho ប៉ុណ្ណោះ។មនុស្សជាច្រើនគិតថា Park Bom ស្ថិតក្នុងស្ថានភាពគួរឱ្យបារម្ភនៃសុខភាព និងអស្ថិរភាពផ្លូវចិត្ត៕










