Home Blog Page 308

ដាច់ធម្មមេត្តាម្ល៉េះ? ប៉ូលីសថៃចា.ប់ក្មេងប្រុសម្នាក់ឃុំខ្លួន ក្រោយអ្នកភូមិរាយការណ៍ថាគេជាជនអន្តោប្រវេសន៍ខ្មែរខុសច្បាប់

0

ខេត្តសុរិន្ទ៖ រស់នៅថៃតាំងពីតូច សុខៗក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកចុងជាជនជាតិថៃ ត្រូវបានប៉ូលីសខេត្តសុរិន្ទចូលទៅចាប់ខ្លួនដល់ក្នុងសាលារៀន ក្រោយទទួលបានការរាយការណ៍ពីអ្នកភូមិថា គេជាជនប្រវេសន៍ខ្មែរដែលរស់នៅក្នុងប្រទេសថៃខុសច្បាប់។ បច្ចុប្បន្នកុមាររូបនេះកំពុងត្រូវបានឃុំខ្លួនក្នុងបន្ទប់ឃុំឃាំង ដើម្បីរង់ចាំការនិរទេសមកកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdPd_Xez-ZW7FB2oRQft-4Hs3nIXuYNC4-9HlSPOOGAB7CORicpt8N-4Xfvm0c3KuL8PUb7P50f06W-dtSbTiCQzyzz-W0XlFZeqzJhsnWxFSpS5lW0_2KORfM2mKI5IVLqoRSc4i0TCzaz8N9712RxRzuglrG9csRT0pZknQ4ovRM2n5DsgQhmQFtkLpo/s1280/photo_2025-08-28_15-46-04.jpg
យោងតាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ប៉ូលិសអន្តោប្រវេសន៍បានចាប់ខ្លួនក្មេងប្រុសខ្មែរអាយុ 13 ឆ្នាំម្នាក់នៅសាលារៀន ខណៈដែលសិស្សានុសិស្សកំពុងគោរពទង់ជាតិ ដើម្បីត្រៀមបញ្ជូនគេមកប្រទេសកម្ពុជាវិញ។ តាមការសាកសួរបានដឹងបន្ថែមថា ក្មេងប្រុសរូបនេះ បានរស់នៅក្នុងប្រទេសថៃតាំងពីតូចមក គេអាចនិយាយភាសាថៃបានស្ទាត់ជំនាញ មិនចេះភាសាខ្មែរឡើយ និងមានកំណត់ត្រាសិក្សាដ៏ល្អជាមួយនឹងពិន្ទុ GPA 4.00។

ទោះជាយ៉ាងណា ភាពសន្ដោសប្រណី និងមនុស្សធម៌គ្មានទេសម្រាប់ប៉ូលីសអន្តោប្រវេសន៍ថៃ ជាពិសេសចំពោះជនជាតិខ្មែរដែលរស់នៅលើទឹកដីថៃ ដោយបន្តាប់ពីនោះភ្លាមៗ ពួកគេបានបញ្ជូនកុមារដែលមិនទាន់យល់ការអ្វីផងនោះទៅមន្ទីរឃុំឃាំងបណ្ដោះអាសន្ន និងត្រៀមបញ្ជូនមកកម្ពុជាវិញជាមួយជនអន្តោប្រវេសន៍ខ្មែរខុសច្បាប់10នាក់ផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirWhKdu88oonzQCPxaXd_34qxnYRGhgsTBWBNyBoxnXH_kfQEt8k0C3I9i77shprXZiowQaOy-eDWc4d8ANaikGdko7X8WH7zD_YzsPf6mbcetrMiYnIfWMtcZG_UqnvtOBTuTmYLXQ6Cj-Qqv3G0jfL98IDrIx1yyP6Iov0nuM7blcXGqNvbI4U-122TB/s1280/photo_2025-08-28_15-46-05.jpg

ជាមួយនឹងបញ្ហាខាងលើនេះ លោក Pravit Rojanaphruk អតីតអ្នកកាសែតជើងចាស់ដ៏ល្បីម្នាក់បានលើកឡើងថា៖ គ្នាគ្រាន់តែជាកូនក្មេងម្នាក់ប៉ុណ្ណោះ ហេតុអ្វីបានជាធ្វើឱ្យគាត់រងទុក្ខដោយសារសង្គ្រាមដែលគ្មានអត្ថន័យ បង្កើតឡើងដោយមនុស្សធំនៅប្រទេសថៃ និងកម្ពុជាដូច្នេះ? រដ្ឋាភិបាលថៃគួរធ្វើអន្តរាគមន៍ជាបន្ទាន់ ហើយផ្តល់ការគោរពដល់គាត់ និងម្តាយគាត់ផង។

បន្ថែមពីលើនេះ សមាជិកសភាដែលមកពីគណបក្សប្រជាជនថៃ បានព្រ.មានប៉ូលីសអន្តោប្រវេសន៍ថៃថា ការបញ្ជូនកុមារនេះមកកម្ពុជាវិញ ច្បាស់ជាបំពានលើអនុសញ្ញាស្ដីពីសិទ្ធិកុមារមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrxO4KhttbT7LUtR42tD8l8JJH_2nrGs5da8OVA0kfgCOP25YNb2YFJ7Z3RIB99kUy3ThjfqYVwWYUsEFRgp4MWkskVV3CsD-luZ9vIw1Lz6gz4DBEUBKwqEZ4oYxBVpkk4tcJa6bAZi_1WilCS-TIL6nQssSWmPZnUfdj694PP8w8ZpaNWNa1vgh-DnoZ/s1280/photo_2025-08-28_15-46-05%20(2).jpg
គួរជម្រាបថា ពាក់ព័ន្ធនឹងករណីខាងលើនេះ មានមតិរបស់ពលរដ្ឋជាច្រើនបានរិះគន់ចំពោះមន្ត្រីអន្តោប្រវេសន៍ថៃដែលអនុវត្តសកម្មភាពបង្រ្កាបហួសហេតពេកទៅលើអនីតិជន ចំពោះការចូលទៅចាប់ខ្លួនដល់ក្នុងសាលារៀន និងទាំងដែលកុមាររូបនេះកំពុងពាក់ឯកសណ្ឋានកាយរឹទ្ធទៀតផង។

នេះបង្ហាញឲ្យឃើញថា ប្រទេសថៃ មិនថាតែមន្រ្តីរាជការ ឬប្រជាពលរដ្ឋធម្មតានោះទេ គឺមានចិត្តរើសអើងប្រជាជនខ្មែរខ្លាំងណាស់។ ជាក់ស្ដែងការណ៍ដែលអ្នកភូមិនាំគ្នាទៅរាយការណ៍អំពីក្មេងប្រុសខាងលើប្រាប់ទៅកាន់ប៉ូលីស ហើយប៉ូលីសក៏ចុះមកចាប់បញ្ជូនខ្លួនគេទៅឃុំខ្លួនភ្លាមៗដូច្នេះ គឺបញ្ជាក់ពីការប្រើប្រាស់ភាពគុំគួន និងកំហឹងមកធ្វើការ ជាជាងការសួរនាំឲ្យបានច្បាស់លាស់ និងរកដំណោះស្រាយឲ្យបានសមស្រប ដើម្បីឲ្យស័ក្តិសមនឹងការតាំងខ្លួនជាប្រទេសថាស្រលាញ់សន្តិភាព៕

ព្យុះសង្ឃរា Kajiki បន្តវា.យប្រហារលើថៃកាន់តែខ្លាំង ខណៈចំនួនមនុស្សស្លា.ប់និងបាត់ខ្លួនកើនឡើង

0

ប្រទេសថៃ៖ គ្រោះធម្មជាតិគាបសង្កត់លើថៃកាន់តែធ្ងន់ធ្ងរ ដោយឥទ្ធិពលនៃព្យុះត្រូពិច Kajiki បានគ្របដណ្ដប់លើប្រទេសថៃកាន់តែខ្លាំងឡើង បង្កឲ្យមានទាំងភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានាំមកនូវទឹកជំនន់ បាក់ដី បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង បណ្ដាលឲ្យមនុស្សរងរបួស បាត់បង់ជីវិត និងបាត់ខ្លួនបានកើនឡើងជាបន្តបន្ទាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmasBCrKoQQSU2jikDth38NyMu9a4gadZj4rKuUg1A_DEht1mygp-ESETEmtJ_u_RFy37JPIBmWtXMDhrvmEk4U7ROF9_mXNhE_vmBrheKCzr5NPSkT3eTu-kH_G31sEApkHKFZH4H5CHXfQAf4hTKGJ9b6iBGhGPZ2yj8XeDJ_nija8gmVAmO28DJ7XCV/s960/photo_2025-08-28_14-55-54%20(2).jpg
យោងតាមសារព័ត៌មាន Khaosod បានឲ្យដឹងថា គិតត្រឹមថ្ងៃទី28 ខែសីហា ឆ្នាំ2025 ចំនួនអ្នកស្លា.ប់ដោយសារការបាក់ដីដែលបានវាយប្រហារនៅតំបន់ Ban Pang Ung ឃុំ Mae Suek ស្រុក Mae Chaem ខេត្ត Chiang Mai បានកើនឡើងដល់ 4 នាក់ ហើយមានមនុស្សចំនួន 5 នាក់ត្រូវបានទឹកជំនន់គួចហូរទៅបាត់និងកំពុងត្រូវបានក្រុមជួយសង្រ្គោះបើកប្រតិបត្តិការស្វែងរក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi8Cucaye9o3CboOyEKp9UH21I7WSe4jzfWMPINbsp5rSDprBbFnk4ARgKCKW5Mj4sC3ZbzK4RMXfBv0hS1XagvO0oEkklZFfjDH_4bxlhg8RUV1PyonF9NqHeDjOiApoYR0H4zixHubyM0g7DMDVTRuex8LnKoW24WaVENEp0gooAquwF9j7JzdvI1ygD/s1020/photo_2025-08-28_14-55-54.jpg

ចំណែកចំនួនអ្នករបួសបានកើនឡើងដល់ 15នាក់ ក្នុងនោះប្រុស 9នាក់ ស្រី 6នាក់ ហើយមានជនរងគ្រោះ 2នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកចោមថង ដើម្បីព្យាបាល។ ការរបួសនេះ ភាគច្រើនបណ្ដាលមកពីការបាក់ដីបានកើតឡើងនៅម៉ោង 2 និង 50 នាទីព្រឹកថ្ងៃនេះ ដោយសារឥទ្ធិពលនៃព្យុះត្រូពិច Kajiki ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ArwirJ2jQwo6YIaYWSWvSfuDDmh6xlo-4CIQGca4c1pIuSSHf9MDkPvsK3GvEEQNy4sAFmcV8iiVXECrGw0ZlJtvr3-8MrrBxLvyjGvytixw0o4rWUML9zVPOtt9vGiYz0puSokgdiS8AlzOZMZg3x0CwWs5gzladXTT9_KPyo0qcEquUql96_Kc26BZ/s1280/photo_2025-08-28_14-55-55.jpg

ក្រៅពីបំផ្លាញផ្ទះសម្បែង ភូមិដ្ឋាន និងប៉ះពាល់ដល់ជីវិតមនុស្ស ទ្រព្យសម្បត្តិជាច្រើន រួមទាំងរថយន្តរបស់ប្រជាជនក៏ត្រូវបានកម្លាំងទឹកជំនន់ហូរនាំយកទៅបាត់ផងដែរ។ លើសពីនេះ ផ្លូវថ្នល់ជាច្រើនខ្សែក៏ត្រូវបានកាត់ផ្ដាច់ ជាហេតុធ្វើឲ្យមានការកកស្ទះដល់ការធ្វើដំណើរជាខ្លាំង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWI_2s6Cqr11O4Sn0DlxF-xX2mwGAUWg1t8Zad6Cz7IobtcNd-Kg36FFKPGH-BG6ZMk-RAUQvn9uknqDX__lAUsB5htcL7hDAC9OXjqecLXCmpLIwG94zr59skrM_oZrRmZEd3zNMWzYBhhYy-8XosFJ9O-04xKfnsD8H0f-hp1XfFVIQn9m3wPmVDw3sc/s1280/photo_2025-08-28_14-55-56.jpg

    ស្របពេលដែលគ្រោះធម្មជាតិ បានគាបសង្កត់លើប្រទេសផ្ទួនៗ មិនទាន់អាចទប់ស្កាត់បានដូច្នេះ លោក Ekawich Meepien អភិបាលខេត្ត Mae Hong Son បានបញ្ជាក់ថា កិច្ចការបន្ទាន់ដែលចាំបាច់ខ្លាំងនៅពេលនេះ គឺការស្វែងរកអ្នកបាត់ខ្លួន និងពន្លឿនការជួសជុល ឬសម្អាតផ្លូវដឹកជញ្ជូនសម្រាប់អ្នកស្រុករងគ្រោះទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBI1IDxnl2oMDk3AiSFPNs5-wMSe-HsbUFZEmZa5drsQcQCaM83_NNKhgGSstaGc5PWsA1xEjPYuqdpnrdLUtwBn6WNvE4A6gVVK6IDQB4-qTeCRWD2WV1Sngek5pyfwfweuZO8eCa7DLDfZ_21262pqfh6tuBWUHzqWziKecZwQEPV5kFU2ib9j8WgZk2/s1025/photo_2025-08-28_14-55-57.jpg

    គួរជម្រាបថា ព្យុះដ៏កំណាចដែលកំពុងវា.យប្រហារប្រទេសជិតខាងរួមមានថៃ វៀតណាម ឡាវ និងប្រទេសមួយចំនួនតំបន់អាស៊ាននេះ មានឈ្មោះថា កាជិគី (Kajiki)។ វាជាព្យុះទី13 ក្នុងឆ្នាំ2025 ដែលបានវិវដ្ដទៅជាព្យុះសង្ឃរា នៅតែបន្តជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់រហូតដល់ថ្ងៃទី29សីហា។ តែទោះយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះសង្ឃរានេះ មិនមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ៕

ទេពកោសល្យ រូបរាង ទ្រព្យសម្បត្តិ និងបុគ្គលិកលក្ខណៈរបស់ Jimin

0

ថ្មីៗនេះតារាចម្រៀង Jimin សមាជិក BTS មានពាក្យចចាមអារ៉ាមស្នេហាជាមួយនឹងតារាសម្តែង Song Da Eun ប៉ុន្តែសិល្បករមិនទាន់បានផ្តល់ការឆ្លើយតបជាផ្លូវការណាមួយនោះទេ ខណៈអ្នកគាំទ្រជាច្រើនបង្ហាញការជឿជាក់របស់ខ្លួនទៅកាន់តារាប្រុសរូបនេះ។ យ៉ាងណា យើងមកដឹងទាំងអស់គ្នាពី រូបរាង ទ្រព្យសម្បត្តិ និងរបៀបរស់នៅរបស់ Jimin ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUTxOy9Z6mt4niHaUkoHEfjwlYGpBc7R2fFyuSJ-BtXMkOa3pLXYYQd_R_tfCnycLzYMy7dyefbKCWW-g5KXmajR6xXx-C08PBismx0_2HGta0mzWc2y27YgbEVO2Cy1gz4mqt5AI1BxQuBFSV8DExrMI1WUx7nL1UMbcasGPhoiz40AxVHn2r2GCSE1Ew/s1920/image_2025-08-28_16-12-57.png
កើតក្នុងឆ្នាំ១៩៩៥ Jimin លេចធ្លោជាមួយនឹងទម្រង់មុខដ៏សង្ហារបស់ខ្លួនលក្ខណៈចុះសម្រុងគ្នា និងជាសុភាពបុរសប្រកបដោយភាពទន់ភ្លន់។ ជារឿយៗលោកត្រូវបានគេហៅថា ព្រះអង្គម្ចាស់នៃឆាក ដោយសារតែសមត្ថភាព។ ក្នុងក្រុម BTS Jimin មានកម្ពស់១,៧៤ម៉ែត្រ ប្រកបដោយរាងកាយរឹងមាំ ដោយសារការហ្វឹកហាត់ដ៏តឹងរ៉ឹង។ នៅក្នុងចំណាត់ថ្នាក់សម្រស់ជាច្រើនសមាជិកក្រុម BTS រូបនេះតែងតែលេចមុខក្នុងលំដាប់កំពូលជាមួយនឹងរូបភាពដ៏មានមន្តស្នេហ៍ ភ្នែកដ៏ទាក់ទាញ និងស្នាមញញឹមដ៏ផ្អែមល្ហែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIWl_d1MGsLJKO6KC-Ztrdb89NWiSwldTID7tIx-FzDJ6EEQ1d4zhcHc7IZhu2s9WUdnU7JR0NJDc4zXZbxGJZ0dKQXDA7vIYrWWEz2et5nghcOM-t_Lj8YpXd64uqbW6r8wdSNSA6EDgVM6JC5gvs6Vkt953Zb0PQ3xluwBSY70h8tqIz7B_rwPJuvN62/s1024/image_2025-08-28_16-12-56%20(2).png

Jimin មិនត្រឹមតែមានរូបរាងលេចធ្លោប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវបានគេចាត់ទុកថាជាតារា K-pop ដែលមានបំផុតម្នាក់ផងដែរ។ បន្ទាប់ពីធ្វើការជាច្រើនឆ្នាំជាមួយ BTS លោកមានទ្រព្យសម្បត្តិប៉ាន់ស្មានរាប់សិបលានដុល្លារ។ ប្រាក់ចំណូលរបស់ Jimin បានមកពីប្រភពផ្សេងៗគ្នា រួមទាំងថ្លៃសួយសារតន្ត្រី កិច្ចសន្យាផ្សាយពាណិជ្ជកម្ម ម៉ាកម៉ូត និងគ្រឿងសម្អាង និងគម្រោងផ្ទាល់ខ្លួន។ អាល់ប៊ុមដំបូងរបស់ Jimin មានឈ្មោះថា «Face» ត្រូវបានចេញផ្សាយនៅឆ្នាំ២០២៣ហើយអាល់ប៊ុមទីពីរត្រូវបានចេញផ្សាយនៅឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Ybxo5TFo5bVJEhNT_XTWKgsuHsiocIjFYdq3_vGDDUj4Tl0Gg0VBmhJL6s-zS9mlTZouzG8cPcpN3mofJNnqR1mF1qFKmJ8phZhrJXsfcix21ISctqEgypBbFkqJv_5cYjYXV6CH30XOa4-8q8kK3qqCzgRP1gv_AoQQSOF-I7GVpwef9Wpvk38tjaKV/s1120/image_2025-08-28_16-12-56.png

Jimin បានបង្ហាញខ្លួនជាច្រើនដងក្នុងបញ្ជីតារាចំណូលខ្ពស់ក្នុងប្រទេសកូរ៉េ។
ជាពិសេស Jimin ក៏ចាប់អារម្មណ៍នឹងការវិនិយោគអចលនទ្រព្យដ៏មានតម្លៃរបស់ខ្លួនផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ ២០២១ Jimin បានទិញផ្ទះល្វែងដ៏ប្រណីតមួយនៅឯអគារ Nine One Hannam ដែលជាអគារផ្ទះល្វែងថ្លៃបំផុតនៅទីក្រុងសេអ៊ូល ជាមួយនឹងតម្លៃរាប់លានដុល្លារ។ នេះក៏ជាតំបន់លំនៅឋានរបស់តារាកំពូលៗជាច្រើននិងឥស្សរជនកូរ៉េផងដែរ។ លើសពីនេះទៅទៀត តារាចម្រៀងប្រុសមានរបស់របរប្រណីតៗជាច្រើនពីម៉ាកធំៗដូចជា Chanel, Dior, Louis Vuitton…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhexLmnnZLn1q1R2ss9My9iWLwkyZjEbmar3vXfJfbGzSQV0pxqBRFaOQQdIhomjpD_5LjEon4flqmQL4Atr2f1LsO2vYqm6UU14AXizho5sEtLB12RwYVABwWVFhNRJczMXZOWcQEwxX9KXr79rdhryQoAZX4cLlDIrSM4QKd98Q4SGj8qO1zt0Ez-CNR3/s1548/image_2025-08-28_16-12-57%20(2).png

អ្វីដែលធ្វើឱ្យ Jimin កាន់តែទទួលបានសេចក្តីស្រលាញ់គឺមិនត្រឹមតែរូបរាង ឬទ្រព្យសម្បត្តិប៉ុណ្ណោះទេ ថែមទាំងមានរបៀបរស់នៅសាមញ្ញរបស់លោកទៀតផង។ តារាប្រុសរូបនេះក៏ធ្លាប់បរិច្ចាគច្រើនលើកច្រើនសារទៅក្នុងសកម្មភាពសង្គម ជាពិសេសលើវិស័យអប់រំ និងចិញ្ចឹមកូន។ វាគឺជាការរួមបញ្ចូលគ្នានៃទេពកោសល្យ រូបរាង ទ្រព្យសម្បត្តិ និងបុគ្គលិកលក្ខណៈដែលបានជួយ Jimin រក្សាភាពទាក់ទាញខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំនេះ៕

តារាចម្រៀង Psy កំពុងស្ថិតក្រោមការស៊ើ.បអង្កេតរបស់ប៉ូលិសទាក់ទងនឹងករណីទិញថ្នាំងងុយគេង

0

នៅថ្ងៃទី២៨ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថានាយកដ្ឋានប៉ូលិសក្នុងទីក្រុងសេអ៊ូល បានកាត់ទោសនិងស៊ើបអង្កេតតារាចម្រៀង Psy និងសាស្រ្តាចារ្យម្នាក់ពីមន្ទីរពេទ្យសាកលវិទ្យាល័យក្នុងទីក្រុងសេអ៊ូល ដែលជាអ្នកចេញវេជ្ជបញ្ជាថ្នាំឱ្យលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj85oqUlHvWzGzI2I7OBgMWA1dT7fbapjr9YYL1MmnJQ5Sipbs1tXg2AHDUo4vFflya8LjspgBtW-HYdIi8osNAONOhCc89Y9zaSBUIPOKZpu5O99-7CXCewvt3gNFJYJdKsxPik7F8axJkJ7OqLIkGKlYJyFGVX2acM9ZIeeltbaKPSrJNOemtmnC9ncVq/s1280/image_2025-06-30_10-06-02.png
លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថា ចាប់ពីឆ្នាំ ២០២២ រហូតមកដល់ពេលថ្មីៗនេះ Psy មិនបានទៅជួបគ្រូពេទ្យដោយផ្ទាល់ទេ ប៉ុន្តែនៅតែត្រូវបានចេញវេជ្ជបញ្ជាថ្នាំពេទ្យចិត្តសាស្ត្រ រួមទាំងថ្នាំ Xanax និង Stilnox បន្ទាប់មកបានស្នើឱ្យអ្នកគ្រប់គ្រង ឬភាគីទីបីយកជំនួសលោក។ ប៉ូលិសបានទទួលពាក្យបណ្តឹង ពង្រីកការស៊ើបអង្កេតរបស់ពួកគេ ហើយថ្មីៗនេះបានស្វែងរកមន្ទីរពេទ្យដើម្បីរឹបអូសថ្នាំទាំងពីរនេះរួមទាំងឯកសារវេជ្ជសាស្ត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhixSt9P7huKoKyp0_6-YNatxhqt1TppclorgD5HkOnNk1E_L-K9j6UXSJ55TQFzlLiftp4zLFm5xE_JQLP1L7wgAqIgsowoe_KiyYgVyrhOhaDK08NYJbN4WZ89mTtJGLOLMckctiXs6R9CUz3nk0xJdQXqtSZ2TEQD7xZh3_k7c87GYfbbRwHvUSlaz56/s1440/image_2025-01-08_15-39-10.png
យោងតាមច្បាប់វេជ្ជសាស្ត្រកូរ៉េ អ្នកជំងឺត្រូវតែពិនិត្យដោយផ្ទាល់ មុនពេលពួកគេអាចទទួលបានវេជ្ជបញ្ជា។ ជាពិសេសថ្នាំទាំងពីរខាងលើគឺជាថ្នាំដែលប្រើដើម្បីព្យាបាលការគេងមិនលក់ ជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត។ អ្នកប្រើនឹងញៀនខ្លាំង និងពឹងផ្អែកលើវា ដូច្នេះវេជ្ជបញ្ជាត្រូវតែធ្វើឡើងតាមរយៈការពិនិត្យដោយផ្ទាល់។ ជាមួយគ្នានេះ លោកបណ្ឌិតរូបនោះបានបដិសេធការចោទប្រកាន់នេះ ហើយបញ្ជាក់ថា លោកគ្រាន់តែធ្វើ «ការពិនិត្យពីចម្ងាយ» ប៉ុណ្ណោះ ហើយមិនបានចេញវេជ្ជបញ្ជាដោយខុសច្បាប់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDGUZe7B1ARF4g6HKdLLM0hxMp6sa-_8is8Uor2Ugj5XCGQo9Eb4LjRcmtM80ujHuz52tolQH5ScthDfN7yhpXQdcmJKfMqgqgallANLbwU_BwpEYAeS5hYzs1Z9DVuwNUtADPxF59kXtxuhNV3PZCNabn-qQ4R0pD3yGQK0sc3mlhEpERuYlizbE2v3x6/s1500/image_2025-01-08_15-39-11%20(2).png

ឆ្លើយតបនឹងរឿងអាស្រូវនេះ ក្រុមហ៊ុនគ្រប់គ្រងរបស់ Psy គឺ P Nation បានចេញសេចក្តីថ្លែងការណ៍មួយ។ ក្នុងនោះ P Nation បានសារភាពថាបានឱ្យអ្នកផ្សេងយកថ្នាំជំនួស Psy ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា «វាជាកំហុស និងខ្វះការយកចិត្តទុកដាក់ក្នុងការឱ្យអ្នកផ្សេងមកយកថ្នាំងងុយគេង។ យើងសូមអភ័យទោសដោយស្មោះ។ Psy ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការគេងមិនលក់រ៉ាំរ៉ៃ ហើយបានលេបថ្នាំងងុយគេងតាមវេជ្ជបញ្ជារបស់លោក។ តារាចម្រៀង Psy បានសូមទោស ដោយទទួលស្គាល់ថា វាជាអាកប្បកិរិយាមិនចេះខ្វល់ខ្វាយរបស់លោក ដែលអនុញ្ញាតឱ្យអ្នកផ្សេងទទួលថ្នាំជំនួស។ បច្ចុប្បន្នប៉ូលិសកំពុងបន្តវិភាគលើកំណត់ត្រាវេជ្ជសាស្ត្រដែលប្រមូលបាន និងពិចារណាកោះហៅ Psy មកសាកសួរនាពេលខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijuTAsxCk6bg_OBtr1mKaH847AaZK6TAiGVqmoZRE5P_VuRZuQki95NFfsMwDJob9B43DlWwnEGDJt_9taoeqDC1eHGlUcVhAzlnGDSAq9dgNJkUOcRSdh_YmXQzCBY2ByTGVvSNZFN8HvMvkFmzGIgIVttNgS_7UUmUUm02iz-00oa3U8zGOkaNdboAqU/s3294/image_2025-06-30_10-06-00.png

Psy មានឈ្មោះពិតថា Park Jae Sang អាយុ ៤៨ ឆ្នាំ។ លោកគឺជាតារាដ៏ល្បីនៅប្រទេសកូរ៉េ ដែលមានបទចម្រៀងល្បីៗជាច្រើនដូចជា Gangnam Style ដែលមានអ្នកចូលមើលជាង ៥.៦ ពាន់លានដង។ ក្នុងឆ្នាំ ២០១៩ Psy បានបង្កើតក្រុមហ៊ុនកម្សាន្ត P Nation ៕

 

 

លោកជំទាវ នៅ សូនិតា ថាករណីអតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ មិនអាចលើកលែងទោសបាន

0

លោក ជំទាវ នៅ សូនិតា អនុប្រធានសមាគមសិល្បករខ្មែរប្រកាសមិនទទួលយកការសូមទោសដែលបង្ហាញពីអាកប្បកិរិយា គគ្លើន គ្មានសីលធម៌នៅក្នុងខ្លួនដែលប្រមាថព្រះចេស្តាព្រះករុណាធ្ងន់ធ្ងរដែលមិនអាចលើកលែងទោស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbt-YoAHMyayPgU5eOfI11SXjkxRa2b8dx26eeBJbbDuQvZio4fGX2y7i5TZkjlkR_5Y4TEAa7OYxuWXLRhQb2O2gAljvo_pzu2qFiYYZpa2UN8XZ8JCpxbdNmje0YqQoslIGlblj_Zvd5gp1Y872Nr2DQHvvjYBofQafhVJOmojg0wvlHS4m32XEk6VEV/s2048/image_2025-08-28_09-51-22.png

ដូចមហាជនជ្រាបមកហើយថាអតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ ដែលកំពុងរស់នៅសហរដ្ឋអាម៉េរិកបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរមកកាន់ព្រះមហាក្សត្រនិងហ្លួងម៉ែ ហើយក្រោយមកបានចេញមកសុំព្រះរាជទានទោសវិញ។ ទោះយ៉ាងណាសកម្មភាពសូមទោសរបស់អ្នកស្រី សុខ ស្រីមុំ ហាក់មិនចេញពីចិត្តប៉ុន្មាននោះទេថែមទាំងពាក់មួកថែមទៀតទើបធ្វើឱ្យសាធារណជនហាក់នៅតែមិនអាចទទួលយកបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLZspzwcInrwoNdgqO1j8Q9vjMu9s6aXb69_HiTM9BdfVygobfEHfy38MMjzVcOAO2wW3vp6O-G1Nf5rurFel2lNmhCRoanBQd9MFmQs449IzZJ15YFv-JRHcPzVwsAMykKib7LUnPIfi8tXRNHguQSwWgZxSjbrJuK7yzABrrqD-KkBKzW-Gv4wzzAKzC/s2048/image_2025-08-28_09-51-21.png
ជាមួយគ្នានេះលោកជំទាវ នៅ សូនិតា គឺបានបង្ហាញចំៗទៅកាន់អតីតតារាជើងចាស់រូបនេះ។ អនុប្រធានសមាគមសិល្បករខ្មែរបានសរសេរនៅល្ងាចថ្ងៃទី២៧ សីហា ថា «ក្នុងនាមនាងខ្ញុំជាប្រជាជនខ្មែរ ដែលស្ថិតក្រោមល្អងធូលី ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ហ្លួងម៉ែ ខ្ញុំមិនទទួលយកការសុំទោសដែលបង្ហាញពីអាកប្បកិរិយា គគ្លើន គ្មានសីលធម៌ក្នុងខ្លួននោះទេ។ ហាហើយមិនអាចខ្ជាក់ សំដីអ៊ំពិតជាមិនបានឆ្លងកាត់អា១គីឡូ២ខាំ អ៊ំប្រមាថព្រះចេស្តាព្រះករុណាធ្ងន់ធ្ងរដែលមិនអាចលើកលែងទោស ហើយរឹតតែមិនទទួលយកនូវចរិតរឹកពាររបស់បែបនេះជាផ្លូវការបាននោះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI0jR1WmLNTOq5VbkpADpseHFkoRwMps-oSrCxrQY2CJheajw_T4z3ylYM8oqjxzS5jEveT8xAcgCFORB5AveikkMf-DloCOhyphenhyphen8v-nFz6gaZ8qlkQ9oFZ8L8btQBpMXMJYtqY4bbUA9noyFsZUonY_TGzsmzVXrLCak7e7tPuf65Mb1oYxkKVDFRudm60Z/s1280/image_2025-08-26_09-09-25%20(2).png
លោកជំទាវ នៅ សូនិតា បានបន្តទៀតថា «អ៊ំចាកចេញពីប្រទេសកម្ពុជាយូរហើយ ដោយអ៊ំមិនបានជួយអ្វីដែលជាផលប្រយោជន៍ជាតិរួមឡើយ សូម្បីតែប្រទេសកំពុងមានបញ្ហាក៏អ៊ំបែរជាចេញវីដេអូបែបឈ្លើយដោយមិនបានឆ្លងកាត់សាលា មកផុសជាសាធារណៈ អ៊ំនៅស្រុកក្រៅយូរឈ្លក់ទឹកម៉ាស៊ីន ឈ្លក់រហូតលែងដឹងក្បាល ដឹងកន្ទុយ។ គុណតម្លៃអ៊ំមិនស្មើរនឹងក្មេងៗ៣ ៤ឆ្នាំនៅស្រុកខ្មែរដែលចេញវីដេអូអប់រំ និង លើកទឹកចិត្តដល់វិរកងទ័ពដែលយកជីវិតពាំងគ្រាប់នោះទេ ខ្ញុំពិតជាទទួលយកមិនបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ2qx7WbtGgWys7li8-zdjWLcPDFHV_LgyPC98HugGiOY8bg0Mm8qBRKPbQLkjgM8_kbNDN29L_0IYsZBhvxvgOhw7CPIKdfdu1D25ayQ0nyHhqCCX-LKpx9p8bB_5k-JegGGrlhcr7Ea258owXqk51AIRe3YFg4OXcvWuD58EXPWlfHxEdN3GvCE759pM/s1723/image_2025-08-26_09-09-25%20(3).png

គួរបញ្ជាក់ផងដែរថា បុគ្គលណាក៏ដោយឱ្យតែរកឃើញថាបានប្រមាថព្រះមហាក្សត្រនៃប្រទេសកម្ពុជា នឹងត្រូវទទួលទោស តាមមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYIvbhnAwe39Umgt2MorrMJ6-eyXFYl6EjpYSpatP-AeV7-Ic-zkBcLwoF961cO6jkZdRsAvRxT59WCxd-1NAs3AccNnZxNptBv8zQ1S68cgQr1Hl5f1U9aZC6xuE0W-E0yJ34sG-rVdnDQRSq5AqMmSCNkOeSoSpg-b0pxYAQfoJCaNuGGfAL2rxLJkGq/s2048/image_2025-08-28_09-51-25.png

អតីតតារាជើងចាស់ សុខ ស្រីមុំ មានអាយុ៥២ឆ្នាំ បានចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាម៉េរិកនៅខែកញ្ញា ឆ្នាំ១៩៩៤។ អ្នកស្រីបានចូលប្រឡូកសិល្បៈភាពយន្តនៅឆ្នាំ១៩៨៩ជាអតីតតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា កាលពីចុងទសវត្សរ៍ទី៨០និងទសវត្សរ៍ទី៩០៕

សមត្ថភាពសម្តែង Lee Chae Min ត្រូវបានទស្សនិកជនទទួលស្គាល់ទោះបីជាតួប្រុសជំនួស

0

Lee Chae Min ត្រូវបានគេជំនួសភ្លាមៗដើម្បីសម្តែងជាមួយ YoonA ក្នុងរឿង «Bon Appétit, Your Majesty » ប៉ុន្តែតារាសម្តែងរូបនេះទទួលបានប្រជាប្រិយភាពភ្លាមៗនៅពេលដែលរឿងនេះបានចាក់ផ្សាយនៅលើទូរទស្សន៍ tvN និង Netflix ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlERtEIgpqhRSNYkMTmFSoj4k_v8Eht0zHkfxBZ9jxmNtz1SES80V45_DQ0I61Bd__vG3UmyWcTeYMlxjHedLHYrhRgcrSMgUsX8wOAe96Uvl-Be8LVR6usT6bZzAdWMLLi8JMtgBU4NR4V4cqdjHHzFZTnm_AHN6qT3A7AfBKi-0m681vWGJP1XP-8T9u/s1620/image_2025-08-27_11-38-10.png

គួរឱ្យដឹងថា YoonA ជាតារាដ៏ល្បីមួយរូបដែលមានអ្នកគាំទ្រច្រើន ដូច្នេះហើយទើបព័ត៌មានថានាងដើរតួជាតួឯកស្រីត្រូវបានទស្សនិកជនស្គាល់តាំងពីដើមមក។ ទោះជាយ៉ាងណាក៏ដោយ គម្រោងភាពយន្តនេះបានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនតាំងពីចាប់ផ្តើមដំណើរការថត ដោយសារតែមានការផ្លាស់ប្តូរភ្លាមៗរបស់តួឯកប្រុស។ ដំបូងឡើយ តួឯកប្រុសក្នុងរឿងនេះតារាសម្ដែង Park Sung Hoon តារាសម្តែងក្នុងរឿង «Squid Game» ពាក់អាវលេខ១២០។ ប៉ុន្តែនៅក្នុងខែមករា ឆ្នាំ២០២៥ តារាសម្តែងរូបនេះស្រាប់តែត្រូវបានរិះគន់ចំពោះការចែករំលែករូបថតអាសអាភាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEx8hLksFMBKwn1aDza77ujHv8YgF2xXcl0CUtk1Tstjtbq_LKvTOrxiO_O3IUIJCtX5nuZSP5JPrNhZ_55kT4E9JQEPv6C5j4dvgUnad2FMdO5akvxFdCeRFE_P_AFkYXxphweTlYbrbaxm2_arSVa2nycV4R5wsBebUNoIB4IlbnK7WxW3d-FC4k4T1o/s1250/image_2025-08-27_11-38-28.png

វាត្រូវបានគេបង្ហាញថាការអានស្គ្រីបដំបូងដែលគ្រោងធ្វើនៅថ្ងៃទី ២ ខែមករា ត្រូវបានលុបចោលដោយសារតែភាពចម្រូងចម្រាសរបស់តួឯកប្រុស។ នៅថ្ងៃទី១១ ខែមករា Park Sung Hoon បានប្រកាសដកខ្លួនចេញពីគម្រោង។ ហើយត្រឹមតែ ២ ថ្ងៃក្រោយមក Lee Chae Min ត្រូវបានជ្រើសរើសជំនួសតួឯកប្រុស។ រឿងនេះបានចាប់ផ្តើមថតនៅថ្ងៃទី២២ ខែមករា ហើយថ្ងៃថតដំបូងរបស់ Lee Chae Min គឺថ្ងៃទី ១១ ខែកុម្ភៈ។ នេះមានន័យថា តារាសម្តែងកើតក្នុងឆ្នាំ ២០០០ មានពេលតិចជាងមួយខែដើម្បីរៀបចំសម្រាប់ដំណើរការថតថ្មី។ ការផ្លាស់ប្តូរភ្លាមៗចំពោះតួអង្គសំខាន់នៅក្នុងគម្រោងភាពយន្ត តែងតែមិនចង់បាន និងមានហានិភ័យសម្រាប់ផលិតករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8LrPoUaAxU24vFSGkyU2fFgr4pkaITnnJfovZP-l6qLK6MWbDNW0wPJ-GffG9nBtTAYgXlkBl8_gaAy3jPcRTcx0BWIEJIwZ0MHhgGL1OrXSZ3dxp_jaOLD8CsdC394auZIFTxb6IsDFiq97tvoNvXEUvcmL-UC757COU3fpD9DOi3GI3n_m23Kd7uu9J/s1200/image_2025-08-27_11-38-11.png

Lee Chae Min គឺជាអ្នកចំណូលថ្មីក្នុងវិស័យនេះ។ លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០២១ ហើយទទួលបានការចាប់អារម្មណ៍កាលពីឆ្នាំ២០២៤ នៅពេលដែលលោកបានដើរតួក្នុងរឿងភាគសាលារបស់ Netflix មានចំណងជើងថា «Hierarchy»។ ដូច្នេះហើយ ទស្សនិកជនជាច្រើន សង្ស័យលើសមត្ថភាពសម្ដែងរបស់ Lee Chae Min ដោយបារម្ភថា លោកនឹងមិនអាចបង្ហាញរូបភាពជាស្តេចផ្តាច់ការ។ ម៉្យាងវិញទៀត អ្នកគាំទ្របារម្ភថា Lee Chae Min មិនស័ក្តិសមនឹងដើរតួជាមួយ YoonA ព្រោះអ្នកទាំងពីរមានគម្លាតអាយុខុសគ្នាដល់ទៅជាង១០ឆ្នាំ។ ទោះយ៉ាងណា នៅពេលដែលរឿង «Bon Appétit, Your Majesty » ចាក់ផ្សាយ តួអង្គស្តេចដ៏ឃោរឃៅ Lee Heon សម្តែងដោយ Lee Chae Min បានទទួលប្រតិកម្មវិជ្ជមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq4R72Sa_i6z425FduOAXFr1Ik_wiLKZDAhX9YPMi2jMXvHYeYHylelOeWqacrqEbFpz0rA_y8UoUVoai7maRWKmjFbUZli25IqQg8X40YKNA7iGSta4kPdGILho_0uUaWWv63pAGXT22l2MytqRrUp7-XEY2bvcXRmb4H_Au0hbWjN5bqQe7jy0RZkhds/s2025/image_2025-08-27_11-40-00.png

ទស្សនិកជនជាច្រើនបានសរសើរ Lee Chae Min ទោះបីជាមិនមានបទពិសោធន៍ច្រើនក្នុងការដើរតួសំខាន់ក៏ដោយ បានបង្ហាញរូបភាពនៃសិទ្ធិអំណាចរបស់អធិរាជបានយ៉ាងល្អ។ ទន្ទឹមនឹងនោះ តួអង្គនេះធ្វើឱ្យអ្នកទស្សនារំភើបចិត្ត ដោយសារតែបុគ្គលិកលក្ខណៈបែបកំប្លែង លាយឡំក្នុងភាពជាស្តេចជាមួយនឹងរូបរាងគួរឱ្យខ្លាច។ ទស្សនិកជនក៏បានកោតសរសើរចំពោះការសម្របខ្លួនរបស់ Lee Chae Min នៅពេលដែលទទួលបានឱកាសដ៏ធំមួយ។ ទស្សនិកជនភាគច្រើនគិតថា Lee Chae Min គឺជាជម្រើសដ៏ស័ក្តិសមសម្រាប់តួនាទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMCu0dgN6xDUyN1fqMyebAGRxTbWKYfmN-g-H5yZUbMMOnQzrdvnzVdxItaaSel9UqdGEkEw7bDREJU234OPJSmBCJ1y38gBddYv0AoA4SYx774zNzEd6yoBeBmtfn6EUvZOzlqcJOgBepMUai4SZgXAHCpfA8RuY6yZn9CvdhVb1CO0ZkaDRtBu7pljLt/s1620/image_2025-08-27_11-40-02.png

ពីរភាគដំបូងនៃរឿង «Bon Appétit, Your Majesty » មានការចាប់ផ្តើមវិជ្ជមានខ្លាំង។ បន្ទាប់ពីការវាយតម្លៃចំនួន៤.៩% នៅក្នុងភាគ ១រឿងនេះបានបង្កើនការវាយតម្លៃរបស់ដល់ ៦.៦% នៅក្នុងភាគទី២ដែលនាំមុខគេនូវពេលវេលាចាក់ផ្សាយរបស់ខ្លួននៅលើបណ្តាញខ្សែកាបកូរ៉េទាំងអស់៕

ប៊ី សុធារី ប្រាប់អ្នកគាំទ្រកុំឱ្យទន្ទឹងផ្លូវនាងវិលចូលប្រកួតបវរកញ្ញាម្តងទៀត

0

ឆ្លងកាត់ការប្រកួតបវរកញ្ញាជាច្រើនដង អ្នកគាំទ្រនៅតែព្យាយាមទទូចឱ្យ ប៊ី សុធារី វិលមកវិស័យនេះព្រោះពួកគេចង់ឃើញនាងតំណាងឱ្យប្រទេសកម្ពុជាឈរនៅលើឆាកអន្តរជាតិបន្ទាប់ពីបរាជ័យក្នុងការប្រកួត Miss Cosmo Cambodia 2025។ ទោះយ៉ាងណា ប៊ី សុធារី បានបញ្ជាក់ប្រាប់អ្នកគាំទ្រកុំឱ្យទន្ទឹងផ្លូវនាង ប៉ុន្តែនាងបានផ្តល់ក្តីសង្ឃឹមតូចមួយមកកាន់អ្នកគាំទ្រវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNYqPMjshopKuS_Kkp8JSoA0eU8To5vTQFROG1SoBXr-ZLCBECgr_tQwrt_5-R7M6NkmfAeZfkhIkcEOB8i7utlq7O_2wrla1hW5SnP9u3SV1IZ5XYI8KsLhUgZRYddLV26kfb7CwfACoQ_RRKntq8VIKygfndOEF43Oqto1cg6ypBm1V1NsFk5CG0x_9Z/s1799/image_2025-08-27_14-56-04.png
តាមរយៈវីដេអូមួយដែលមានការចែករំលែកនៅលើទិកតុក ប៊ី សុធារី បាននិយាយថា នាងមិន Comeback នោះទេហើយពេលនេះនាងចង់មានពេលវេលាសម្រាប់ខ្លួននិងរៀនសូត្រឱ្យមានចំណេះដឹងកាន់តែខ្លាំងជាងនេះ។ យ៉ាងណាមិញ ប៊ី សុធារី បានបន្ថែមថា ប្រសិនជាថ្ងៃណាមួយ តែនាងមិនដឹងថាពេលណាឆ្នាំណានោះទេ បើអារម្មណ៍របស់នាងដែលធ្លាប់មានកាលពីមុនត្រឡប់មកវិញ ជាអារម្មណ៍ដែលពុះកញ្ជ្រោលជាមួយនឹងការប្រកួតនាងអាចនឹង Comeback ប៉ុន្តែបើនាងគ្មានអារម្មណ៍នោះទេគឺមិនអាចឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaL-xtNW61Y5jlGrz7XvYzz-3_ik7OxnKX5B4DmgEHgE0qnpCBRepl0uF2y4k2cKaJWkglU37U2XFBzOCifOVlf4OWbLu6WHtCUv_KzKpYwXrSqRGmup4Eq716_sZfzlv4od03CaHolYOvIyANjDgk5k0Uaskksjg4wImFYw9rZIpNaU428jSrFqPZjfE0/s1920/image_2025-08-27_14-55-59.png

ត្រង់ចំណុចនេះដែរ ប៊ី សុធារី បានបញ្ជាក់ថា កាលណានាងគ្មានអារម្មណ៍ Comeback ដូចជាឆ្នាំនេះ(ការប្រកួត Miss Cosmo Cambodia 2025) គឺនាងមិនចង់នោះទេប៉ុន្តែដោយសារតែការជំរុញពីមនុស្សជុំវិញខ្លួន និងការចង់លុប Title ព្រោះមិនចង់ពាក់ព័ន្ធការប្រកួតមួយនោះទើបនាងសម្រេចចិត្ត Comeback ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsewb564dUbuAtVG2q5_bfqXHT7CCJk6SAr-mlG3GiYCBH71ZhaF3ArPtmxF5HHq4_kYu6fZIMatulZ3ws6tWAYxG-qTzyDx77HZcPa2Pq26vlft2g4R5P6W65dNAVjyORhGDpqC0nCET8vooswmFnA4FC6GiHVpmpCls624yx4EaAu1QscWjTDuGA0MsY/s1578/image_2025-08-27_14-56-00%20(2).png

គួរបញ្ជាក់ផងដែរថា កន្លងមកនេះ ប៊ី សុធារី ដែលជា Runer Up Miss Cosmo Cambodia 2025 ធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតថាការដែលនាងមិនបានឈ្នះមកុដក្នុងការប្រកួតនេះគឺនាងពិតជាស្រាលខ្លួនខ្លាំងមែនទែន។ ក្នុងពេលដែលប្រកួតកម្មវិធី Miss Cosmo Cambodia 2025 ជួបប្រទះបញ្ហាសុខភាពយ៉ាងខ្លាំងស្ទើរតែចង់បោះបង់ទៅហើយប៉ុន្តែនាងបានខិតខំអស់ពីសមត្ថភាព។ ក្រោយពេលបញ្ចប់ការប្រកួត ប៊ី សុធារី គឺមានឱកាសចេញទៅបំពេញការងារនៅប្រទេសវៀតណាមជាច្រើនដងផងដែរ៕

Cheng Lei ធ្វើឱ្យមានការចាប់អារម្មណ៍នៅក្នុងខ្សែភាពយន្តថ្មីមួយទៀត

0

បន្ទាប់ពីទទួលបានប្រជាប្រិយភាពក្នុងរឿង «legend of the female general» ពេលនេះតារាសម្តែង Cheng Lei កំពុងបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយទៀតមានចំណងជើងថា «Shadow Love» ជាមួយតារាស្រី Song Yi ។ បន្ទាប់ពីភាគដំបូងបានចាក់ផ្សាយរឿងនេះកំពុងទទួលបានមតិវិជ្ជមានពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj7GLaIVssxFYuy09AwQbpTg-pd8RDNCsSaiijPJfErWpexNj-77AmA74ZkVfTkgJjTdKmh5QlujkSFAanpVvJLDump-vPqZUnLfulGbflYunk4z2T7IUUVfRYz7jpqtoP5SqFX_T-6rlfGSZ3ZNj-owQEkTbKtImUkHssUPQiXV6sJM5sIP_mJwsDw4-E/s2084/image_2025-08-27_16-03-02%20(2).png

ការងារនេះលេចធ្លោជាមួយតួសម្តែងប្រុសដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីរូបរាង និងការសម្តែង ។ តួឯកប្រុស Cheng Lei សម្ដែងជា Jin An បង្ហាញភាពជឿនលឿនក្នុងតួនាទីនេះត្រូវបានគេសរសើរថាជាជម្រើសដ៏ស័ក្តិសមសម្រាប់តួអង្គដែលនាំមកនូវរូបភាពដែលអស្ចារ្យនិងសំបូរទៅដោយអារម្មណ៍ខាងក្នុង។ Song Yi តួឯកស្រីនៃខ្សែភាពយន្តនេះក៏បានបំពេញតួនាទីរបស់នាងបានយ៉ាងល្អផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf3WJ-_BITVrN98OJMJFvff9M57gmVEeS9CggX2CcOaQYGzgwooB0ClcrENkUTp36J_2yhnBVcY2xeGhQb7fFP3zjVMoZnvdW1gbDXoGFY9pU53dlVCIzHQRA_GxUSHxVLvJ9aob8Q16nL3zrTwsZa1hkODibdcaNmQnw4lxnGBMF-iPjYT2YWSQmnLh7u/s660/image_2025-08-27_16-03-02.png
ខ្សែភាពយន្តនេះនិយាយអំពីមេទ័ពស្រី Li Shuang សម្តែងដោយ Song Yi នៃរាជវង្ស Taijin ។ ក្នុងអំឡុងពេលប្រយុទ្ធមួយ នាងបានជួយសង្គ្រោះបុរសម្នាក់ដែលបាត់បង់ការចងចាំដោយចៃដន្យហើយដាក់ឈ្មោះថា Jin An ។ ចាប់ពីពេលនោះមក Jin An តែងតែនៅទីនោះដើម្បីការពារតួស្រី។ ទោះជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុមួយបានកើតឡើងនៅពេលដែល Jin An ចងចាំជាបណ្តើរៗអំពីអត្តសញ្ញាណពិតរបស់ខ្លួនគឺជាព្រះអង្គម្ចាស់នៃប្រទេសសត្រូវ។ មនុស្សពីរនាក់ដែលបានសន្យាថានឹងនៅជាមួយគ្នាអស់មួយជីវិត ឥឡូវត្រូវបង្ខំចិត្តប្រឈមមុខដាក់គ្នាលើសមរភូមិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh91yx4lkOAvFNAodSJ-uWiZEZJNo6v2UwXDW6c8h02Rgy7yjSISP7d1NGDpE3AO8jRgniF_nBJwWZOhDjSX7xQ82KbcGtWXltiHHbPGQ1D8V8i2BmyWrpROumHcTkXaFoEsCHYX3Vm7W0XcPZzmsAFyK-_Rs2fqJfZ8xnzAzB6WPSx0r3RVNTaTeZghPzz/s2085/image_2025-08-27_16-03-06%20(2).png
ខ្សែភាពយន្តនេះស្វែងយល់ពីភាពតានតឹងរវាងស្នេហា និងទំនួលខុសត្រូវជាតិ ដោយដាក់តួអង្គក្នុងជម្រើសដ៏លំបាករវាងស្នេហា និងកាតព្វកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ជំនួសឱ្យការធ្លាក់ទៅក្នុងភាពស្អប់ អ្នកទាំងពីរដែលហត់នឿយនឹងសង្រ្គាម បានសម្រេចចិត្តរួមកម្លាំងគ្នាដើម្បីដោះស្រាយវិបត្តិរបស់ប្រទេសខ្លួន និងជួយប្រជាជនរស់នៅ និងធ្វើការដោយសន្តិភាព និងរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisPfCZvkccR-p4nHTEmY6BQUw2TMbKMIx2I-mYfq1mzh6VPiRWEhQ1L_1eNEyfI5fXPXmycd0Xoo6f48b8mG0DdyaWNaSptkI1jrQAlemc1syhMoHylVf7C-FMYSYAGQsW7qAu_pJA5EWsV5hePKnMQUQLvMXnSl3ZkqygUZMjs4a4fEEsgawBHqBGs2BJ/s1745/image_2025-08-27_16-03-04.png

ក្រៅពីខ្លឹមសារដ៏គួរឱ្យភ្ញាក់ផ្អើល ភាពយន្តនេះក៏មានការចាប់អារម្មណ៍ចំពោះការរៀបចំយ៉ាងល្អិតល្អន់ សំលៀកបំពាក់ដ៏ស្រស់ស្អាត និងឈុតឆាកប្រយុទ្ធដ៏ល្អិតល្អន់។ ដោយមានការចូលរួមពីតួសម្តែងដែលមានសក្តានុពល «Shadow Love» ត្រូវបានគេរំពឹងថានឹងបង្កើតភាពទាក់ទាញនាពេលខាងមុខកាន់តែច្រើន៕

អាយុគ្រាន់តែជាតួលេខ! អេននី ហ្សាម បង្ហាញគូស្នេហ៍ថ្មីប្រកបដោយភាពផ្អែមល្ហែម

0

តារាចម្រៀង អេននី ហ្សាម បានបង្ហាញមុខមាត់គូស្នេហ៍ថ្មីជាអ្នកស្រលាញ់ភេទដូចគ្នាហើយបន្ទាប់ពីបែកបាក់ដៃគូចាស់បាន១ឆ្នាំ។ តាមការបញ្ជាក់ពី អេននី ហ្សាម គូស្នេហ៍ថ្មីរបស់នាងគឺមានអាយុតិចជាងខ្លួននាង១០ឆ្នាំ ប៉ុន្តែនោះមិនមែនជាឧបសគ្គសម្រាប់ពួកគេឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKn9ZaEmrv336_qxBWPiQfzr0QeuxyIA8M_KimIXSqF9MCgZwXu3Kr1hnjcsKVu7MB05c2E9jdzHVjaM42md1PrCZeHgIzNRvN_lsifiV3KWGppvDj7NUh13Az7ZqaxbrA-ki-P8waG5EMFMn-95LztwaKk_us1EsFvc5r-1dr1hYzh2Pa9Bso69IyouYt/s1440/image_2025-08-28_08-53-57.png

កាលពីពេលថ្មីៗនេះតារាចម្រៀង អេននី ហ្សាម បានបង្ហោះនៅលើបណ្តាញសង្គមទិកតុកបង្ហាញពីគូស្នេហ៍ថ្មីរបស់ខ្លួនជាមួយនឹងពាក្យពេចន៍ដ៏ផ្អែមល្ហែមមិនចាញ់គូស្នេហ៍ប្រុសស្រីឡើយ។ ជាមួយនឹងរូបភាពជាច្រើនសន្លឹក អេននី ហ្សាម បានសរសេររៀបរាប់ថា «អរគុណបងផ្តល់ស្នាមញញឹមឱ្យអូន ទោះបីបងអាយុប្អូនអូន១០ឆ្នាំមែន តែចរិតចាស់ទុំជាងអូនទៀត ពេលអូនខឹង បងតាមលួង ពេលបងខឹង អូនអត់លួង ពួកយើងអត់ដែលឈ្លោះគ្នាទេ ទោះបីអូនងរ ក៏បងមិនខ្វល់ដែរ គឺបងលួងគ្រប់ពេលទោះបងត្រូវក៏ដោយ ឡុង នីតា មនុស្សល្អរបស់អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO75Re1AycXrNp8rWFsZ5MMqn2KDH04EZ1ySHgpXkgT4LOhAqkIGtCG6NFa_pq9MMZ1Uwd45tpq-hJGDBs8ewV8kfrfJXVz44bQOHYWXvSAzr1XdWWIwYZk_YNDq2e0UIXZl8FUT0AZAjzR2F1ySqoUYjxftGQoHnwzx19AEw4fymaybDeMgccLQC6f7eG/s2048/image_2025-08-28_08-53-58.png

បន្ទាប់ពីបង្ហាញស្នេហាជាសាធារណៈជាមួយនឹងភាពផ្អែមល្ហែម មនុស្សជាច្រើនបានចូលរួមសម្តែងក្តីត្រេកអរចំពោះ អេននី ហ្សាម ចំពោះទំនាក់ទំនងថ្មីដែលគូស្នេហ៍ស្រលាញ់ភេទដូចគ្នា។ នៅក្នុងផ្នែកបបញ្ចេញមតិយោបល់លោក មាស សុខរតនៈ ក៏បានលើកឡើងដែរថាអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ ចំណែកឯគូស្នេហ៍ អេននី ហ្សាម វិញបានចូលខម្មិនថា «អគុណដែលស្រលាញ់បងអរគុណដែលចូលមកក្នុងជីវិតបង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT2eSXxXD6dQadG7uOauNp9kQO-CrkyOfCYzEJlNhnWWZdX8zxPdNJ2YOKP1DRPil_uOiCeh0vFvDqe5o-LA_8rxOk2CELHYdeapGBiVy5yC8jvP9vvZpfSx3gczPaS49ySVZMbzG9AdOiGm2Mnz1gZ9LMvhv5SPbCWFjyFx0XfE6qZdmK-ZFxJNnaREtQ/s1280/photo_2025-08-28_08-54-20.jpg

បើតាមការឆ្លើយតបរបស់ អេននី ហ្សាម ទៅកាន់អ្នកលេងបណ្តាញសង្គម ចំណងស្នេហ៍នាង និងគូស្នេហ៍ ឡុង នីតា គឺមានរយៈពេលជាង១ខែហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDvzXlnAL7bRGQt5ySt1HOl5CnvFe2PF4G-mXzl6utyAfGCeyA07wzebC5vBad9igsNy7n1Yfa_wc_D4FNXXUHNFXgie-75XDppyrJy7mLJv8GFqYAGblvN4qz0Lxwvif5EpdYRqckjGWVYurxdBqGMEKIOie9z8LXpZnAe8r-TRkCU_fCvwo2aTI9P4YD/s1280/photo_2025-08-28_08-54-20%20(3).jpg

គួរបញ្ជាក់ផងដែរថា អតីតតារាចម្រៀងក្នុងទ្រនំថោន អេននី ហ្សាម បានប្រកាសបែកគ្នាជាមួយគូស្នេហ៍ភេទដូចគ្នាមានឈ្មោះ Nona Ra ជាអ្នកសិល្បៈដូចគ្នាកាលពីខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីទាក់ទងគ្នាបានជាង៣ឆ្នាំ៕

ចោទប្រកាន់ទៀតហើយ! ថៃថាកងទ័ពខ្លួនជាន់មីនដាច់ជើងនៅប្រាសាទតាក្របីដោយសារកម្ពុជាបង្កប់មីនថ្មី នឹងប៉ះពាល់ការចរចាទ្វេភាគី

0

ប្រទេសថៃ ៖ ថៃតែងតែផ្សព្វផ្សាយព័ត៌មានពីកងទ័ពខ្លួនជាន់មីន និងចោទប្រកាន់កម្ពុជាតាមទម្លាប់ថា កងទ័ពកម្ពុជាបង្កប់មីនថ្មីក្នុងទឹកដីថៃ ។ ទោះជាកម្ពុជាបានច្រានចោលការចោទប្រកាន់នេះជាច្រើនលើក ក៏ថៃនៅតែចោទប្រកាន់ដដែលៗ ជាពិសេស ក្រោយពីប្រទេសទាំងពីរបានប្រជុំចរចាដោះស្រាយជម្លោះឈានទៅរកសន្តិភាព បែរជាថៃស្រែកថា កងទ័ពជាន់មីន ។ ហេតុអ្វីកងទ័ពថៃពុំដើរល្បាតក្នុងទឹកដីរបស់ខ្លួន ហើយចូលចិត្តដើរខុសផ្លូវបង្កបញ្ហាមិនឈប់ឈរ ចោទប្រកាន់ផ្តេសផ្តាសបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnkFAEBRk4vj9hKpuTjHzuJjgpzKSP1E99E9bFI_kNBMegflt8eJKtx8Ce1Gqu7TYygznvzpnVm4ZnSbnzST0wQSHsvxaPjKJVarto-Ho66aBxsekpD3ypueXFwybk6fV3hukVfAfDVd5nPLyhF-mWRLqt4QYHV0qJDjohGhyYuvvdA6vd2khhh6xwRfQy/s1280/photo_2025-08-28_10-25-06.jpg

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា កងទ័ពថៃបានដើរល្បាតខុសផ្លូវជាន់មីនដាច់ជើងស្តាំនៅបរិវេណប្រាសាទតាក្របី ហើយនេះជាការជាន់មីនលើកទី៦ និងជាន់លើកទី៣ គិតចាប់ពីកម្ពុជា-ថៃបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់ ។ អ្នកនាំពាក្យកងទ័ពថៃបានចោទប្រកាន់ដូចពេលកន្លងមកថា កម្ពុជាមានចេតនាបង្កប់មីនក្នុងទឹកដីរបស់ខ្លួន ហើយចាត់ទុកនេះជាការបំពានបទឈប់បា.ញ់ និងអនុសញ្ញាអូតាវ៉ាម្តងហើយម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcdjzwuMXEGE_-yT4uE-oI6Pndmylbazt8W2tFBWuafgAiOy8inYAxocC6VlvlnTTT3geE5Lld6DGe5BNfddjBx9lWc0Sw97oMah1beHb_TpYpt5lcW9zOs3J0qzfR_wc1KZV0xNKLUmEmKZkhzDtYhRsaAROQdQoPZhfp9iuwbjipt9SUeg4NVB9XOQWf/s1200/photo_2025-08-28_10-25-07.jpg

អ្នកនាំពាក្យកងទ័ព លោក វីនឆ័យ សុវ៉ារី បាននិយាយពីកងទ័ពថៃម្នាក់ជាន់មីន នៅថ្ងៃទី២៧ ខែសីហា ពេលល្បាតនៅបរិវេណប្រាសាទតាក្របី បណ្តាលឱ្យដាច់ជើងខាងស្តាំ ដោយលោកចោទប្រកាន់កងទ័ពកម្ពុជាបង្កប់មីនថ្មីក្នុងទឹកដីថៃ ។ លោកថា នេះជាការជាន់មីនលើកទី៦ និងជាន់លើកទី៣ គិតចាប់ពីកម្ពុជា-ថៃធ្វើកិច្ចព្រមព្រៀងឈប់បាញ់ ដែលបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានៅតែបំពានបទឈប់បាញ់រហូតមក និងពុំគោរពអនុសញ្ញាអូតាវ៉ាដែលហាមប្រើប្រាស់មីនប្រឆាំងមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxTvMmNOsilM8OE6EJUbsVzqqYVQ3ucG0a5akt15_RS3uyudcDQfx0C_X3vPLhGEut_lZyRR2MwMfqk01mWQl92q0yOSB9affbf10pEUsqxAugSgdKaEtR_tu_BeYgGCzDVCW5VVGSgao-Ybv4ecrpjRSriGIDuNdWJq6OTJoKd7sy87VbaG83ghorj28u/s1477/image_2025-08-04_09-45-43.png

លោក វីនឆ័យ បន្តថា ហេតុការណ៍កងទ័ពថៃជាន់មីនបានកើតឡើងជាច្រើនលើកនៅតំបន់ព្រំដែន ដែលបង្ហាញពីចេតនាអាក្រក់ គំរាមកំហែង និងល្មើសបូរណភាពទឹកដីថៃ ផ្ទុយពីកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កន្លងមក ។ លោកក៏បានចោទប្រកាន់កម្ពុជាល្មើសបទឈប់បាញ់ជាបន្តបន្ទាប់ ដោយសារការបង្កប់មីនដែលថៃចាត់ទុកមីនជាអាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0lnqmPiBHLQ19BvE5yxveBc_-Vmfs-YajOzNputaL95nh1jJ7zpsyX_HSPaDqRSiefl9SBwww74bJzooe0B26Yzdy96iyqvH7hqJw97qIluydlGWp9xL6nO4Hq9rlRgirY3IYzGQKBPvdK0u_WG3mVu6bFbyoR56aRjdR6yh2_VlIFv5-tLmCX2zzCHrJ/s600/image_2025-08-04_09-45-44%20(2).png

លោកជឿថា កម្ពុជាមានផែនការបង្កប់មីនជាមុននៅតាមបណ្តោយព្រំដែនដើម្បីគំរាមកំហែងថៃ ហើយការបង្កប់មីនជាឧបសគ្គដល់ការកាត់បន្ថយភាពតានតឹង និងប៉ះពាល់ការចរចាទ្វេភាគីរវាងប្រទេសទាំងពីរ ។

ជាការឆ្លើយតបនឹងការចោទប្រកាន់របស់ថៃ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កម្ពុជាមិនបានប្រើប្រាស់ និងដាក់គ្រាប់មីនថ្មីឡើយ កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាណការប្រើប្រាស់មីនប្រឆាំងមនុស្ស ។ កម្ពុជាធ្លាប់ជម្រាបថៃ និងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា តាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា គឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្គ្រាមស៊ីវិល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEs3hJt1xKVQOWwAqi2kL9HQSvfmLqHsXVeufGV4avslwD3w1XlHQY1NuGIc2HDDUrQYNFrmhynyXkvS6f153H9U_q00TIhNKVAfW7fAXg0ll3YcAoE4Ax4CmYJZkSykoNzShYi3h56HD0CUpspJCpnbnlJgD-Bud1ItVpx6jJ5ZzFoKFEMUXTf2DzzjyS/s1280/539797370_23880880574920432_4301638135911071415_n.jpg
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួនក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន នៅម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ៕