ឆ្លងកាត់ការប្រកួតបវរកញ្ញាជាច្រើនដង អ្នកគាំទ្រនៅតែព្យាយាមទទូចឱ្យ ប៊ី សុធារី វិលមកវិស័យនេះព្រោះពួកគេចង់ឃើញនាងតំណាងឱ្យប្រទេសកម្ពុជាឈរនៅលើឆាកអន្តរជាតិបន្ទាប់ពីបរាជ័យក្នុងការប្រកួត Miss Cosmo Cambodia 2025។ ទោះយ៉ាងណា ប៊ី សុធារី បានបញ្ជាក់ប្រាប់អ្នកគាំទ្រកុំឱ្យទន្ទឹងផ្លូវនាង ប៉ុន្តែនាងបានផ្តល់ក្តីសង្ឃឹមតូចមួយមកកាន់អ្នកគាំទ្រវិញ។

តាមរយៈវីដេអូមួយដែលមានការចែករំលែកនៅលើទិកតុក ប៊ី សុធារី បាននិយាយថា នាងមិន Comeback នោះទេហើយពេលនេះនាងចង់មានពេលវេលាសម្រាប់ខ្លួននិងរៀនសូត្រឱ្យមានចំណេះដឹងកាន់តែខ្លាំងជាងនេះ។ យ៉ាងណាមិញ ប៊ី សុធារី បានបន្ថែមថា ប្រសិនជាថ្ងៃណាមួយ តែនាងមិនដឹងថាពេលណាឆ្នាំណានោះទេ បើអារម្មណ៍របស់នាងដែលធ្លាប់មានកាលពីមុនត្រឡប់មកវិញ ជាអារម្មណ៍ដែលពុះកញ្ជ្រោលជាមួយនឹងការប្រកួតនាងអាចនឹង Comeback ប៉ុន្តែបើនាងគ្មានអារម្មណ៍នោះទេគឺមិនអាចឡើយ។
ត្រង់ចំណុចនេះដែរ ប៊ី សុធារី បានបញ្ជាក់ថា កាលណានាងគ្មានអារម្មណ៍ Comeback ដូចជាឆ្នាំនេះ(ការប្រកួត Miss Cosmo Cambodia 2025) គឺនាងមិនចង់នោះទេប៉ុន្តែដោយសារតែការជំរុញពីមនុស្សជុំវិញខ្លួន និងការចង់លុប Title ព្រោះមិនចង់ពាក់ព័ន្ធការប្រកួតមួយនោះទើបនាងសម្រេចចិត្ត Comeback ។.png)
គួរបញ្ជាក់ផងដែរថា កន្លងមកនេះ ប៊ី សុធារី ដែលជា Runer Up Miss Cosmo Cambodia 2025 ធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតថាការដែលនាងមិនបានឈ្នះមកុដក្នុងការប្រកួតនេះគឺនាងពិតជាស្រាលខ្លួនខ្លាំងមែនទែន។ ក្នុងពេលដែលប្រកួតកម្មវិធី Miss Cosmo Cambodia 2025 ជួបប្រទះបញ្ហាសុខភាពយ៉ាងខ្លាំងស្ទើរតែចង់បោះបង់ទៅហើយប៉ុន្តែនាងបានខិតខំអស់ពីសមត្ថភាព។ ក្រោយពេលបញ្ចប់ការប្រកួត ប៊ី សុធារី គឺមានឱកាសចេញទៅបំពេញការងារនៅប្រទេសវៀតណាមជាច្រើនដងផងដែរ៕










