តារាចម្រៀង អេននី ហ្សាម បានបង្ហាញមុខមាត់គូស្នេហ៍ថ្មីជាអ្នកស្រលាញ់ភេទដូចគ្នាហើយបន្ទាប់ពីបែកបាក់ដៃគូចាស់បាន១ឆ្នាំ។ តាមការបញ្ជាក់ពី អេននី ហ្សាម គូស្នេហ៍ថ្មីរបស់នាងគឺមានអាយុតិចជាងខ្លួននាង១០ឆ្នាំ ប៉ុន្តែនោះមិនមែនជាឧបសគ្គសម្រាប់ពួកគេឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKn9ZaEmrv336_qxBWPiQfzr0QeuxyIA8M_KimIXSqF9MCgZwXu3Kr1hnjcsKVu7MB05c2E9jdzHVjaM42md1PrCZeHgIzNRvN_lsifiV3KWGppvDj7NUh13Az7ZqaxbrA-ki-P8waG5EMFMn-95LztwaKk_us1EsFvc5r-1dr1hYzh2Pa9Bso69IyouYt/s1440/image_2025-08-28_08-53-57.png

កាលពីពេលថ្មីៗនេះតារាចម្រៀង អេននី ហ្សាម បានបង្ហោះនៅលើបណ្តាញសង្គមទិកតុកបង្ហាញពីគូស្នេហ៍ថ្មីរបស់ខ្លួនជាមួយនឹងពាក្យពេចន៍ដ៏ផ្អែមល្ហែមមិនចាញ់គូស្នេហ៍ប្រុសស្រីឡើយ។ ជាមួយនឹងរូបភាពជាច្រើនសន្លឹក អេននី ហ្សាម បានសរសេររៀបរាប់ថា «អរគុណបងផ្តល់ស្នាមញញឹមឱ្យអូន ទោះបីបងអាយុប្អូនអូន១០ឆ្នាំមែន តែចរិតចាស់ទុំជាងអូនទៀត ពេលអូនខឹង បងតាមលួង ពេលបងខឹង អូនអត់លួង ពួកយើងអត់ដែលឈ្លោះគ្នាទេ ទោះបីអូនងរ ក៏បងមិនខ្វល់ដែរ គឺបងលួងគ្រប់ពេលទោះបងត្រូវក៏ដោយ ឡុង នីតា មនុស្សល្អរបស់អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO75Re1AycXrNp8rWFsZ5MMqn2KDH04EZ1ySHgpXkgT4LOhAqkIGtCG6NFa_pq9MMZ1Uwd45tpq-hJGDBs8ewV8kfrfJXVz44bQOHYWXvSAzr1XdWWIwYZk_YNDq2e0UIXZl8FUT0AZAjzR2F1ySqoUYjxftGQoHnwzx19AEw4fymaybDeMgccLQC6f7eG/s2048/image_2025-08-28_08-53-58.png

បន្ទាប់ពីបង្ហាញស្នេហាជាសាធារណៈជាមួយនឹងភាពផ្អែមល្ហែម មនុស្សជាច្រើនបានចូលរួមសម្តែងក្តីត្រេកអរចំពោះ អេននី ហ្សាម ចំពោះទំនាក់ទំនងថ្មីដែលគូស្នេហ៍ស្រលាញ់ភេទដូចគ្នា។ នៅក្នុងផ្នែកបបញ្ចេញមតិយោបល់លោក មាស សុខរតនៈ ក៏បានលើកឡើងដែរថាអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ ចំណែកឯគូស្នេហ៍ អេននី ហ្សាម វិញបានចូលខម្មិនថា «អគុណដែលស្រលាញ់បងអរគុណដែលចូលមកក្នុងជីវិតបង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT2eSXxXD6dQadG7uOauNp9kQO-CrkyOfCYzEJlNhnWWZdX8zxPdNJ2YOKP1DRPil_uOiCeh0vFvDqe5o-LA_8rxOk2CELHYdeapGBiVy5yC8jvP9vvZpfSx3gczPaS49ySVZMbzG9AdOiGm2Mnz1gZ9LMvhv5SPbCWFjyFx0XfE6qZdmK-ZFxJNnaREtQ/s1280/photo_2025-08-28_08-54-20.jpg

បើតាមការឆ្លើយតបរបស់ អេននី ហ្សាម ទៅកាន់អ្នកលេងបណ្តាញសង្គម ចំណងស្នេហ៍នាង និងគូស្នេហ៍ ឡុង នីតា គឺមានរយៈពេលជាង១ខែហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDvzXlnAL7bRGQt5ySt1HOl5CnvFe2PF4G-mXzl6utyAfGCeyA07wzebC5vBad9igsNy7n1Yfa_wc_D4FNXXUHNFXgie-75XDppyrJy7mLJv8GFqYAGblvN4qz0Lxwvif5EpdYRqckjGWVYurxdBqGMEKIOie9z8LXpZnAe8r-TRkCU_fCvwo2aTI9P4YD/s1280/photo_2025-08-28_08-54-20%20(3).jpg

គួរបញ្ជាក់ផងដែរថា អតីតតារាចម្រៀងក្នុងទ្រនំថោន អេននី ហ្សាម បានប្រកាសបែកគ្នាជាមួយគូស្នេហ៍ភេទដូចគ្នាមានឈ្មោះ Nona Ra ជាអ្នកសិល្បៈដូចគ្នាកាលពីខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីទាក់ទងគ្នាបានជាង៣ឆ្នាំ៕