ប្រទេសថៃ៖ គ្រោះធម្មជាតិគាបសង្កត់លើថៃកាន់តែធ្ងន់ធ្ងរ ដោយឥទ្ធិពលនៃព្យុះត្រូពិច Kajiki បានគ្របដណ្ដប់លើប្រទេសថៃកាន់តែខ្លាំងឡើង បង្កឲ្យមានទាំងភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានាំមកនូវទឹកជំនន់ បាក់ដី បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង បណ្ដាលឲ្យមនុស្សរងរបួស បាត់បង់ជីវិត និងបាត់ខ្លួនបានកើនឡើងជាបន្តបន្ទាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmasBCrKoQQSU2jikDth38NyMu9a4gadZj4rKuUg1A_DEht1mygp-ESETEmtJ_u_RFy37JPIBmWtXMDhrvmEk4U7ROF9_mXNhE_vmBrheKCzr5NPSkT3eTu-kH_G31sEApkHKFZH4H5CHXfQAf4hTKGJ9b6iBGhGPZ2yj8XeDJ_nija8gmVAmO28DJ7XCV/s960/photo_2025-08-28_14-55-54%20(2).jpg
យោងតាមសារព័ត៌មាន Khaosod បានឲ្យដឹងថា គិតត្រឹមថ្ងៃទី28 ខែសីហា ឆ្នាំ2025 ចំនួនអ្នកស្លា.ប់ដោយសារការបាក់ដីដែលបានវាយប្រហារនៅតំបន់ Ban Pang Ung ឃុំ Mae Suek ស្រុក Mae Chaem ខេត្ត Chiang Mai បានកើនឡើងដល់ 4 នាក់ ហើយមានមនុស្សចំនួន 5 នាក់ត្រូវបានទឹកជំនន់គួចហូរទៅបាត់និងកំពុងត្រូវបានក្រុមជួយសង្រ្គោះបើកប្រតិបត្តិការស្វែងរក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi8Cucaye9o3CboOyEKp9UH21I7WSe4jzfWMPINbsp5rSDprBbFnk4ARgKCKW5Mj4sC3ZbzK4RMXfBv0hS1XagvO0oEkklZFfjDH_4bxlhg8RUV1PyonF9NqHeDjOiApoYR0H4zixHubyM0g7DMDVTRuex8LnKoW24WaVENEp0gooAquwF9j7JzdvI1ygD/s1020/photo_2025-08-28_14-55-54.jpg

ចំណែកចំនួនអ្នករបួសបានកើនឡើងដល់ 15នាក់ ក្នុងនោះប្រុស 9នាក់ ស្រី 6នាក់ ហើយមានជនរងគ្រោះ 2នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកចោមថង ដើម្បីព្យាបាល។ ការរបួសនេះ ភាគច្រើនបណ្ដាលមកពីការបាក់ដីបានកើតឡើងនៅម៉ោង 2 និង 50 នាទីព្រឹកថ្ងៃនេះ ដោយសារឥទ្ធិពលនៃព្យុះត្រូពិច Kajiki ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ArwirJ2jQwo6YIaYWSWvSfuDDmh6xlo-4CIQGca4c1pIuSSHf9MDkPvsK3GvEEQNy4sAFmcV8iiVXECrGw0ZlJtvr3-8MrrBxLvyjGvytixw0o4rWUML9zVPOtt9vGiYz0puSokgdiS8AlzOZMZg3x0CwWs5gzladXTT9_KPyo0qcEquUql96_Kc26BZ/s1280/photo_2025-08-28_14-55-55.jpg

ក្រៅពីបំផ្លាញផ្ទះសម្បែង ភូមិដ្ឋាន និងប៉ះពាល់ដល់ជីវិតមនុស្ស ទ្រព្យសម្បត្តិជាច្រើន រួមទាំងរថយន្តរបស់ប្រជាជនក៏ត្រូវបានកម្លាំងទឹកជំនន់ហូរនាំយកទៅបាត់ផងដែរ។ លើសពីនេះ ផ្លូវថ្នល់ជាច្រើនខ្សែក៏ត្រូវបានកាត់ផ្ដាច់ ជាហេតុធ្វើឲ្យមានការកកស្ទះដល់ការធ្វើដំណើរជាខ្លាំង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWI_2s6Cqr11O4Sn0DlxF-xX2mwGAUWg1t8Zad6Cz7IobtcNd-Kg36FFKPGH-BG6ZMk-RAUQvn9uknqDX__lAUsB5htcL7hDAC9OXjqecLXCmpLIwG94zr59skrM_oZrRmZEd3zNMWzYBhhYy-8XosFJ9O-04xKfnsD8H0f-hp1XfFVIQn9m3wPmVDw3sc/s1280/photo_2025-08-28_14-55-56.jpg

    ស្របពេលដែលគ្រោះធម្មជាតិ បានគាបសង្កត់លើប្រទេសផ្ទួនៗ មិនទាន់អាចទប់ស្កាត់បានដូច្នេះ លោក Ekawich Meepien អភិបាលខេត្ត Mae Hong Son បានបញ្ជាក់ថា កិច្ចការបន្ទាន់ដែលចាំបាច់ខ្លាំងនៅពេលនេះ គឺការស្វែងរកអ្នកបាត់ខ្លួន និងពន្លឿនការជួសជុល ឬសម្អាតផ្លូវដឹកជញ្ជូនសម្រាប់អ្នកស្រុករងគ្រោះទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBI1IDxnl2oMDk3AiSFPNs5-wMSe-HsbUFZEmZa5drsQcQCaM83_NNKhgGSstaGc5PWsA1xEjPYuqdpnrdLUtwBn6WNvE4A6gVVK6IDQB4-qTeCRWD2WV1Sngek5pyfwfweuZO8eCa7DLDfZ_21262pqfh6tuBWUHzqWziKecZwQEPV5kFU2ib9j8WgZk2/s1025/photo_2025-08-28_14-55-57.jpg

    គួរជម្រាបថា ព្យុះដ៏កំណាចដែលកំពុងវា.យប្រហារប្រទេសជិតខាងរួមមានថៃ វៀតណាម ឡាវ និងប្រទេសមួយចំនួនតំបន់អាស៊ាននេះ មានឈ្មោះថា កាជិគី (Kajiki)។ វាជាព្យុះទី13 ក្នុងឆ្នាំ2025 ដែលបានវិវដ្ដទៅជាព្យុះសង្ឃរា នៅតែបន្តជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់រហូតដល់ថ្ងៃទី29សីហា។ តែទោះយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះសង្ឃរានេះ មិនមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ៕