Home Blog Page 308

ឃើញថៃធ្វើរឿងប្លែកៗតារាពហុជំនាញ ខាត់ សុឃីម ថាជាតិសាសន៍មួយនេះចំឡែកខុសពីគេ

0

ថ្មីៗនេះ Influencer ថៃឈ្មោះ កាន់ ចមផ្លាំង បានបញ្ជូនរថយន្តបូមលូចំនួន១៤គ្រឿងត្រៀមបា.ញ់ទឹកស្អុយដាក់ពលរដ្ឋខ្មែរទល់មុខច្រកអូរបីជាន់ជាសកម្មភាពស្តែងឱ្យអន្តរជាតិឃើញថាប្រទេសមួយនេះមានតែគំនិតស្មោគរោគអមនុស្សធម៌។ ងាកមកកាន់តារាចម្រៀង ខាត់ សុឃីម វិញលើកឡើងទាំងហួសចិត្តព្រោះបុគ្គលនេះហាក់មានមោតនភាពនឹងការដោតទង់ជាតិថៃលើឡានបូមលូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOL6UQ4hsaNMjiHe-TIY-PnBTG3kQt3-zwRdO37d0nThHJhF2M6uf2jBTc0ZYgViL7CHYQCWxrZi9z0Nb1cznkMAU8ephZr5D93uO42xfNKziaYI6-KQri-079R43x11lRu2oKCyI13rueyE4vi5yNt_5bVItbEaLkO10I2fSZr2ceagmu1dNdO-t3_UMe/s1413/image_2025-07-16_13-52-31.png
នៅថ្ងៃទី២៨ សីហា នេះតារាពហុជំនាញ ខាត់ សុឃីម បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេកប៊ុកថា «អាម៉េរិក រុស្សី ចិន ឥណ្ឌា…គេយកទង់ជាតិឡើងទៅដោតលើភព និងឋាននានានៅលើមេឃដើម្បីចង់បង្ហាញពីអំណាចបច្ចេកវិទ្យា និងខួរក្បាលវ័យឆ្លាតរបស់ពួកគេក្នុងការស្រាវជ្រាវរកឃើញ។ ចុះជាតិសាសន៍ចំឡែកមួយនេះ យកទង់ជាតិទៅដោតលើឡានដឹកលាមក សង្ស័យចង់អួតពីអំណាចលាមក ខួរក្បាលសុទ្ធលាមក របស់ពួកគេដែរទេដឹង.!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ewdCE84ivfQeKKy4g_F_61vO-ciEmzceMp5YTAKjltOvtuDqYmQTHhK26FcRMqg38e-N3yWmJgmJxVJZ6yacqRuP2dGvAjjsmU1knZcSY3iRGeq3gQP3mZEtHjDjXjnjQ0dozHb9EjoykRyyqJXprjOTuoD26ouTuqCCPry3nktx-z3NOBqz6fqJznqV/s1280/photo_2025-08-28_14-10-03.jpg

គួរឱ្យដឹងថា ក្នុងគោលបំណងគំរាមពលរដ្ឋកម្ពុជាដែលរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់បុគ្គលជ្រុលនិយម កាន់ ចមផ្លាំង អាជ្ញាធរថៃបានហាមឃាត់បុគ្គលរូបនេះដើម្បីកុំឱ្យមានជម្លោះកាន់តែវែងឆ្ងាយ ។ អ្នកជំនាញថៃថា ប្រសិនបើថៃបាញ់ទឹកលាមកលើពលរដ្ឋខ្មែរមែននោះ នឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃលើពិភពលោក និងរងការរិះគន់ពីប្រទេសនានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk_taR-7vg5Du6cQfSn048mDYs_yyRsf1PgozOcjBVtlarEDKici9f03S01QDGFgsm0o_PqX5s5q_zYrcWu7olkWMFwybxaN7pUh0dgziZVhn0stOgz2_LkztJ9YDmkcNShWVfq8setRFQZWDYhm06CucbFLSZK5UQMtIQsO9cIKpOQYYBVLXfKp72ocmF/s1280/photo_2025-08-28_14-10-05.jpg
នេះមិនមែនជាលើកទី១នោះទេដែលបុគ្គល Influencer ថៃឈ្មោះ កាន់ ចមផ្លាំង បានបង្ហាញសកម្មភាពជ្រុលនិយមបែបនេះស្របពេលប្រទេសទាំងពីរមានជម្លោះព្រំដែនជាមួយគ្នា។ កាលពីមុនបុគ្គលនេះបានប្រកាសឱ្យមានការរើសអើងជាតិសាសន៍ ញុះញង់បង្កអំពើហិង្សាលើពលរដ្ឋខ្មែរនៅប្រទេសថៃ៕

នាយ ព្រែក លត់ជង្គង់សុំ ឈិន មុន្នីនាថ រៀបការហើយ

0

បន្ទាប់ពីសេពគប់គ្នាអស់រយៈពេលជាច្រើនឆ្នាំពេលនេះ នាយ ព្រែក បានលត់ជង្គង់សុំគូស្នេហ៍ខ្លួនគឺតារាសម្តែង ឈិន មុន្នីនាថ រៀបការហើយ។ បើតាមការបង្ហោះនៅលើបណ្តាញសង្គមពិធីមង្គលការអ្នកទាំងពីរនឹងរៀបចំឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTfeUQpKBB9D-cRBNube5KvJAHJRS0x8t0ef3Cehu720pqVy5DIrnLTOVVLgrC3QRthvLxkPOv_1eSUSRHSqSUKxspgjoZCCExh5LAl3nVXBHxYMBLD13G8FQxlZYz4HJZ5PusvvPsRhk1TUnm1dELQM3RQY5BUOCqcN7YtYpKV4V3GaA_UucnInvetb-L/s2048/image_2025-08-29_09-18-35.png

កាលពីយប់ថ្ងៃទី២៨ ខែសីហា នាយព្រែក បានបង្ហោះវីដេអូមួយជាមួយនឹងចំណងជើងថា «ពេលវេលាដ៏មានន័យសំរាប់យើង» ដោយបានមេនសិនគូស្នេហ៍ ឈិន មុន្នីនាថ ។ ក្នុងវីដេអូដែលរៀបចំឡើងយ៉ាងពិសេស នាយព្រែក បានផ្តល់ភាពភ្ញាក់ផ្អើលដល់ មុន្នីនាថ ជាមួយនឹងការញុំាអាហារពេលល្ងាចដ៏រ៉ូមេនទិក។ រយៈពេលជិត៦ឆ្នាំនៃទំនាក់ទំនង នាយព្រែក បានសារភាពថាពុំមានពេលនាំ មុន្នីនាថ មកកន្លែងបែបនេះនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP-pOoJcFeSX79rK-fS-r_cPxalgGzZf_pWRQTmnWGb3d_OgllJM1-PWCjgQxEWSyhCE6Mgx5nbVafDW6dtVWpl_G8O4SHFU2nKgT0BwRRmF0_sVCYTm3Gc5_n5j0xgekg6wLz_CnXuM64nsfiN3DaFj_XJXFRIMoql6PYXO90wOBdq4otquteG_JeloVz/s2048/image_2025-08-29_09-18-36.png
ចាប់ផ្តើមដំបូងនៃទំនាក់ទំនងជាមួយនឹង នាយព្រែក តារាស្រី ឈិន មុន្នីនាថ បានសារភាពដោយត្រង់ៗមិនសូវជាមានភាពជឿជាក់លើទំនាក់ទំនងពួកគេនោះទេ ខណៈ នាយព្រែក បាននិយាយថាពេលជួប មុន្នីនាថ ដំបូងគឺឃើញនាងស្រស់ស្អាតហើយនៅពេលស្វែងយល់ចិត្តគ្នាគឺកាន់តែស្រលាញ់និស្ស័យរបស់នាងដែលជាមនុស្សស្រីម្នាក់រឹងមាំ មិនរំខាន និងទាមទារពីលោកច្រើននោះទេ។ បន្ទាប់ពីជជែកគ្នាហើយ នាយព្រែក បានបិទភ្នែក មុន្នីនាថ ហើយបាននាំទៅកាន់កន្លែងដែលរៀបចំសម្រាប់សុំរៀបការដោយមានពិធីការិនី យ៉ែម ស្រីពេជ្រ , ជេស៊ីកា និងមិត្តភក្តិផ្សេងទៀតនៅទីនោះចូលរួមធ្វើជាសាក្សី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnyWvjH0JDkohVqaoNlqbVtF-oMN4Tj2xfzb0ivkaO0LBPr4uqi_LNzdFlA4_Rw9vdktFrdFjd-RuiZPg45aj4-H3rkBTDQVu0BGeONkugnOyL__iRgpa43ZsP2s79BSF9PuzesMfAnMKtzf1Y5V5wwJTIiFv1n8be5_fhdFSELxRYwlyH9Y8RlaAfENv2/s2048/image_2025-08-29_09-18-38.png
បន្ទាប់មក នាយ ព្រែក បានលត់ជង្គង់អមជាមួយនឹងបាច់ផ្ការួមជាមួយនឹងចិញ្ចៀន សុំ ឈិន មុន្នីនាថ រៀបការ ក្រោយពីអ្នកទាំងពីរមានទំនាក់ទំនងស្នេហាជិត៦ឆ្នាំនិងបានឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នា។ រំភើបលាយឡំដោយទឹកភ្នែក ឈិន មុន្នីនាថ បានឆ្លើយយល់ព្រមចំពោះសំណើរបស់ នាយព្រែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUG2gERJ2A_3mbNYdB1Ytuspo3XJ2ZYLeemmKm5UV7hwdVTWJ8Fp_nciKx7xFA3oTJ1EKx6EQOp-k93MC6_vMCqiBP7Y25F-cz3ntu6TwcegPt5JqcCx7on7X0_tAJF6OfllLHRp0tyLqR7fNz1kdM-0EiuiwQ8l5iYDbXNc5XZ8th9973a1l_BoE1QT2e/s1494/image_2025-08-29_09-18-40.png

នៅព្រឹកថ្ងៃទី២៩ សីហា ឈិន មុន្នីនាថ ក៏បានបង្ហោះវីដេអូមួយពីកាលបរិច្ឆេទពិធីមង្គលអ្នកទាំងពីរនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។ ដំណឹងដែលគូស្នេហ៍អ្នកសិល្បៈមួយគូនេះត្រៀមដឹកដៃគ្នាចូលរោងការក៏បានធ្វើឱ្យអ្នកនៅក្នុងចង្កោមសិល្បៈ រួមទាំងអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរ៕

ល្បីបីរឿងជាប់ៗគ្នា YoonA បង្ហាញពីកម្រិតខ្ពស់នៃអាជីពសម្តែងដ៏មានឥទ្ធិពល

0

តារាចម្រៀងនិងសម្តែង YoonA ត្រូវបានជាប់ឈ្មោះជា Queen ប្រចាំខែសីហាជាមួយរឿង «Bon Appétit, Your Majesty» ដែលខ្សែភាពយន្តនេះទទួលបានចំណាត់ថ្នាក់កំពូលលេខ ១ ទូទាំងពិភពលោកនៅលើ Netflix ។ លើសពីនេះ YoonA បានសាងភាពភ្ញាក់ផ្អើលដែលមិនធ្លាប់មានបន្ទាប់ពីការទស្សនារឿងចំនួនបីរបស់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMBgwUwHSHqxCu9VShz3VnByvS_UKo88HvE_t-CzXkjJ4mLByDcidyL3apRMg-fO1XW8y39W0mAFDU-4VJQn_-MCBYXaZJL564YcUcQIQxP7PK_QNo5p0loEe1ufePzsRnMp6UNBuZ1Phaty9iyAT2deGBlFf5aYEn27Fh9H-OQoxba-4wszgk8ampXgaF/s1024/image_2025-08-28_09-37-35%20(2).png

ពីរឿង «Big Mouse» «King the Land» ហើយឥឡូវនេះ «Bon Appétit, Your Majesty» តារាសម្តែង Im YoonA បានទទួលការចាប់អារម្មណ៍ចំនួនបីជាប់ៗគ្នា។ ជាមួយនឹងការកើនឡើងចំនួនអ្នកមើល ការភ្ញាក់ផ្អើលដែលមិនអាចប្រៀបផ្ទឹមបាន និងកំពូលតារាងពិភពលោក ធាតុផ្សំទាំងអស់សម្រាប់ភាពជោគជ័យបានមកជាមួយគ្នា។ YoonA បានក្លាយជា Queen នៃអេក្រង់តូចរបស់ខែសីហាជាផ្លូវការ។ ត្រឡប់មកវិញតាមរយៈរឿងភាគចុងសប្តាហ៍ថ្មីរបស់ tvN តារាស្រី YoonA បានបង្ហាញឱ្យឃើញពីសក្កានុពលរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNTk2pWNiPO1sGY02a3E_Qd28XARnWc6FypIUlWUrFzi_emvu7KHxwSznbwXgiCzFQNDpumaVx5crSLG28lLrayst6u6RBwXkejy4yqUMSvJ7mHOjnaspXnXJvVOzGi8ShCNu10dt4XEOdY3E-VJFJ05wCdJ8q8erLwQc0-hFX03pMbKr9ounLJUDEsC5I/s1024/image_2025-08-28_09-37-35.png

បន្ទាប់ពីចាក់បញ្ចាំងទើបតែបានពីរភាគ រឿងនេះត្រូវបានគេសរសើរថាជាជ័យជម្នះបន្ទាប់ពីដំណើរការដ៏ជោគជ័យទៅលើរឿង «Big Mouth និង King the Land»។ ឥឡូវនេះនាងគ្រប់គ្រងទាំងទូរទស្សន៍ និងវេទិកា OTT ដោយពង្រឹងរជ្ជកាលរបស់នាង។ ចំណងជើងនៃ «តារាសម្តែងគួរឱ្យទុកចិត្ត» ត្រូវបានបម្រុងទុកសម្រាប់តែតារាដែលរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវភាពជោគជ័យក្នុងប្រអប់សំបុត្រជាមួយនឹងសមត្ថភាពសម្តែងដ៏រឹងមាំ។ YoonA បានប្រកាន់ខ្ជាប់នូវប្រភេទ និងតួអង្គប្លែកៗ រីកចម្រើនតាមរយៈការងារឥតឈប់ឈរ ហើយអ្នកមើលបានជឿជាក់លើឈ្មោះរបស់នាង។ ការជឿទុកចិត្តនោះបានផ្លាស់ប្តូរទៅជាការរួមផ្សំគ្នាដ៏ផ្ទុះជាមួយ «Bon Appétit, Your Majesty»។ ស៊េរីនេះបានចាប់ផ្តើមជាមួយនឹងចំនួនគួរឱ្យចាប់អារម្មណ៍កើនឡើងយ៉ាងឆាប់រហ័សនៅក្នុងការវាយតម្លៃក្នុងអត្រា ៤.៩% និងកើនឡើងដល់ ៦.៦% ដោយទទួលបានចំណាត់ថ្នាក់លេខ ១ លើបណ្តាញខ្សែកាប និងបណ្តាញទូទៅនៅក្នុងពេលវេលារបស់វា។ ការកើនឡើងយ៉ាងខ្លាំងនេះឆ្លុះបញ្ចាំងពីការទន្ទឹងរង់ចាំដ៏លើសលប់សម្រាប់ការត្រឡប់មកវិញរបស់ YoonA ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK4g4Nxd8reQJDTv38sJF1C4A6y0JIXeGrqXEyIxaoAgrcE4MBiprvu847i18q9eayTfuvszNs1sPy5_Tf6W21ccfpLSYxU0jmW0u27WtzbwsNquORgDcq0ZgKgOJkubcbOFThi0cLOCMuuzJME_PrLE8wRsrcpKqNL-aU2g_TlOnJRvcl9gK8uAqTzw1C/s1440/image_2025-08-29_10-20-54.png

    នៅទូទាំងពិភពលោក ការឆ្លើយតបកាន់តែគួរឱ្យកត់សម្គាល់។ ក្នុងមួយសប្តាហ៍ដំបូងរបស់ខ្លួន «Bon Appétit, Your Majesty» បានឈរនៅលើកំពូលតារាងទូរទស្សន៍ជាសកលដែលមិនមែនជាភាសាអង់គ្លេសរបស់ Netflix ដោយទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសចំនួន ៤១ ដែលជាស្នាដៃដែលបង្ហាញពីឥទ្ធិពលទូទាំងពិភពលោករបស់ YoonA ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaJa-LG3D5D1G03GlbkfxF70I7Bz1TCcjLfN8PMnvpTfsB7H8Vi7CkihsSlLZFvp410qCWyim_uZ6O8WMOpgeOn_B99qxfS5q4SwkWhGHTs403Y2oghvhEKeXqZx3Daam7SdTA7X-GwjHhpQfZ6EnpzTOso52RWvBJebyZQIgqjkggCXHZ3gAbIPDHcY6M/s1440/image_2025-08-29_10-16-55.png

    រឿងនេះក៏បានទទួលបានចំណាត់ថ្នាក់ដ៏ល្បីក្នុងស្រុកផងដែរ។ យោងតាមក្រុមហ៊ុន Good Data Corporation វាបានជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុង TV-OTT buzz សរុបក្នុងអំឡុងពេលសប្តាហ៍នៃការបញ្ចាំងលើកដំបូងរបស់ខ្លួន ខណៈដែល YoonA ខ្លួននាងផ្ទាល់បានឈ្នះតំណែងកំពូលក្នុងចំណោមតារាសម្តែងទាំងអស់ ដោយគូសបញ្ជាក់ពីភាពលេចធ្លោរបស់នាងទាំងនៅលើ និងក្រៅអេក្រង់។ នៅក្នុងរឿងភាគនេះ YoonA ប្រែក្លាយទៅជា Yeon Ji-young ដែលជាមេចុងភៅបារាំងជនជាតិកូរ៉េខាងត្បូង ដែលឆ្លងពេលវេលារំលងទៅអតីតកាល។ ការសម្តែងបែបកំប្លែង និងរស់រវើករបស់នាងផ្តល់នូវភាពផ្ទុយគ្នាដ៏ស្រស់ស្រាយចំពោះតួនាទីរបស់នាងនៅក្នុង King the Land ។ រួមជាមួយ Lee Chae-min នាងបញ្ចេញការសម្តែងដ៏ស៊ីចង្វាក់គួរឱ្យចាប់អារម្មណ៍ និងនាំមកនូវភាពស៊ីជម្រៅ និងមន្តស្នេហ៍ដល់ចរិតនាង ដោយបញ្ជាក់ពីភាពប៉ិនប្រសប់ក្នុងនាមជាតារាសម្ដែង។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5NsNtPI7GwKJggVwW2sGkmz73iVG1AB9IaEMDw0_H6ZvCec7u1pzGtX1Ur6aYveUqr_uPBr3GTPWqY1-dkM44e0X8FRitUHwEJ_DfoIjgopFlBEc-E447gmWJnXr9YVNRrCdGGaAKn7bdC1YPiNv4zbx1nZrrO7Jyqe43a7nykNk_MUQD9UrIiYMS1LbU/s1024/image_2025-08-28_09-37-36%20(2).png
    ជាមួយនឹងរឿងល្បីៗចំនួនបីជាប់ៗគ្នា YoonA បានបង្កើតខ្លួនឯងយ៉ាងពេញលេញជាតារាសម្តែងដ៏មានឥទ្ធិពល។ ការធ្វើឱ្យមានតុល្យភាពនៃការមើលក្នុងស្រុក ភាពលេចធ្លោ នៅទូទាំងសកល និងការភ្ញាក់ផ្អើលដ៏លើសលប់ នាងបានបង្ហាញថាថាមពលតារារបស់នាងគឺឈានដល់កម្រិតកំពូល៕

មេដឹកនាំចលនាបា.ញ់ទឹកស្អុ.យដាក់កម្ពុជាខកចិត្តខ្លាំង ក្រោយផែនការបរាជ័យហើយត្រូវពលរដ្ឋជេ.រថែមទៀត

0

ថៃ៖ កាន់ ចមផាឡាង ឬពេលនេះត្រូវបានប្រជាជនខ្មែរស្គាល់ថាជា «ទូតសុឆន្ទៈលា.មក» បានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះពលរដ្ឋ និងថ្នាក់ដឹកនាំថៃ ដែលខ្លួនខំប្រមូលឡានដឹកទឹកស្អុ.យមកតាមការទាមទារហើយមិនទទួលបានពាក្យសរសើទេ បែរជានាំគ្នារិះគ.ន់ជាន់ពន្លិចទៅវិញ។ អ្វីដែលរូបគេកាន់តែអន់ចិត្តខ្លាំងនោះគឺ នៅពេលប្រជាជនខ្មែរព្រួតគ្នាជេ.រគេ មិនមានអ្នកមានអំណាច ឬអ្នកនយោបាយណាម្នាក់ចេញមុខមកការពារគេឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7ZBkum35uNtBl3B1MgHVw6hQBlyl2B2WceZiBYY3-Brv19omVfalIcaEHh7S7hDhA4esEYcEdZGFMCv0c6OHv_2U-WT8lNTQTNPVl1oyBpbn_sissZ6e05ct5e1TNaT0TfotNuP8Gjm6mMFvBr1EhfwwVix36ggS_VR-5t_NQhCw4eCa_rhPdlwnSAX6G/s1080/photo_2025-08-29_09-56-00.jpg
នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីគម្រោងការយកឡានទឹកស្អុ.យមកបា.ញ់លើពលរដ្ឋខ្មែរដែលតវ៉ានៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់គ្នានឹងច្រកបានណងចាន់ ខេត្តស្រះកែវ ត្រូវបានរដ្ឋាភិបាលថៃហាមឃាត់មិនឲ្យធ្វើ ហើយត្រូវបានទាំងប្រជានជនខ្មែរ និងថៃមួយចំនួនជេ.រប្រទិចនោះ លោក ចមផាឡាង បានបង្ហោះសំណេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ ខ្ញុំបាទ មហាសែនខូចចិត្ត ខ្ញុំបាទជាជនជាតិថៃ ត្រូវបានពួកខ្មែរឌឺដង ជេ.ប្រមា.ថ គ្មានអ្នកនយោបាយណាម្នាក់ចេញមកការពារខ្ញុំទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAIAUVdpXchrVBAHN6xseMdLaOwd94AUun0RjNXGahzFIsX3RcH0c2jLZuczdlB3zuRqswF5AerYdHIFWIGBPYKlHeZNe8Hx4Atp1JT8BherdIDkIF6zQi277KCbYtipUvLrGy_T2WWjOeVd7QXdM5-5FnOdXDGl6-k7t5uX27KU29t00ZijHDkI7_HPuj/s1280/photo_2025-08-29_09-55-57.jpg

ស្ថាបនិកលា.មករូបនេះបន្តទៀតថា៖ ប៉ុន្តែថ្ងៃនេះ ខ្ញុំបានយកឡានទឹកស្អុ.យមកតាមការទាមទាររបស់ខ្មែររួចហើយ បែរជាមកព្រួតវា.យប្រហារខ្ញុំថាធ្វើបែបនេះល្អ បែបនោះមិនត្រូវ។ វាតែងតែដូច្នេះឯង ខ្ញុំមិនមែនជាមនុស្សដែលគេណែនាំ រឺ និយាយប្រដៅមិនបានទេ តែវាប្លែកពេក! ត្រង់ខ្ញុំមកជួយតាមព្រំដែនមកជិត3ខែហើយ អ្វីដែលខ្ញុំបានធ្វើគឺជួយជីវិតមនុស្សមកជាច្រើន តែអ្នកនយោបាយដែលចេញមកនិយាយមិនដែលអរគុណខ្ញុំ រឺ សរសើរខ្ញុំ រឺ និយាយដល់អ្វីដែលខ្ញុំធ្វើសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYTwaQ8zwZGOLwK5t573byVC6kJsqwH2VIUfogMghQvmIFS5XfzujkKA2MARaFb4Xd8wBLp8omiCYrW71pe7PtW_5aD8oDdljQx0-qZECCqCMYeqnMgd-3XK2Kvw7cDAP8z2MltxN7BW_u9d-GGKoUa03ifKXem-G8QJ8S4Ubi-mutvCLbHa6EBEm1evku/s1280/photo_2025-08-29_09-55-54.jpg
បើអ្នកឯងរិះគន់ខ្ញុំ ខ្ញុំក៏អាចរិះគន់អ្នកវិញបានគ្រប់ពេលប៉ុន្តែខ្ញុំចង់ ខ្ញុំផ្តោតលើការជួយព្រំដែន និងសង្គមជាមួយអ្នកគាំទ្ររបស់ខ្ញុំប៉ុណ្ណោះ។ ហើយឥឡូវនេះ ប្រជាជនកម្ពុជាកំពុងដាក់បណ្ដាសារខ្ញុំ។ តើខ្ញុំត្រូវសំពះក្រាបថ្វាយបង្គំពួកគេទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKAJ14M466n8-_dtk70AVp9IintmUWFWQxrnf64sNtuW1jOB_WH-v2D71s3kBbnlIknDQG6682N98ZvNpT6xEC2QCsDfWGcJ3h0BCz0S9NmVgP7UdxEr5t9aKndAx8q9_6ULL7vpl3Q8CtIbfPY7BNRF5D3Uk_sSXWyKoPMf67rACTU4SJ2VTRiOxvzaOh/s1280/photo_2025-08-29_09-55-58.jpg

ទាំងអស់នេះគឺជាការលើកឡើងពីអារម្មណ៍ខូចចិត្តរបស់លោក ចមផាឡាង ក្រោយផែនការស្មោ.កគ្រោ.ករបស់ខ្លួនបរាជ័យ ហើយត្រូវបានគេជាន់ពន្លិចពីលើបន្ថែមទៀត។ តែទោះជាយ៉ាងណា មេបក្សឡានបូមលូ រូបនេះក៏ទទួលបានការលើកទឹកចិត្ត និងសរសើពីសំណាក់អ្នកគាំទ្រដែលជាក្រុមជ្រុលនិយមថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYTwaQ8zwZGOLwK5t573byVC6kJsqwH2VIUfogMghQvmIFS5XfzujkKA2MARaFb4Xd8wBLp8omiCYrW71pe7PtW_5aD8oDdljQx0-qZECCqCMYeqnMgd-3XK2Kvw7cDAP8z2MltxN7BW_u9d-GGKoUa03ifKXem-G8QJ8S4Ubi-mutvCLbHa6EBEm1evku/s1280/photo_2025-08-29_09-55-54.jpg
គួរបញ្ជាក់ថា ជុំវិញហេតុការណ៍ដែលកើតឡើងដោយសារទឹកស្អុ.យកាលពីថ្ងៃទី២៨ ខែសីហា កាលពីម្សិលមិញនេះ ជាគឺសកម្មភាពដែលគេចាត់ទុកថាទង្វើអមនុស្សធម៌ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅលើពិភពលោក។គេមិននឹកស្មានថា ប្រទេសថៃ ជាប្រទេសធំរីកចម្រើន និង ស៊ីវិលល័យ តែបង្កប់ទៅដោយភាពអសីលធម៌ ដូចជាផ្លែល្វា។ អ្នកជំនាញ ស្នើសុំឱ្យពលរដ្ឋរក្សា ភាពអត់ធ្មត់ កុំចូលអន្ទាក់ទង្វើអមនុស្សធម៌មួយនេះ ហើយទុកឱ្យអន្តរជាតិថតផ្សព្វផ្សាយ ពីមារយាទដ៏អាក្រក់របស់ថៃ៕

កម្ពុជាត្រៀមបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ

0

(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេសអគ្គនាយកអន្តោប្រវេសន៍ បានចុះធ្វើការត្រួតពិនិត្យ និងសិក្សាវា.យតម្លៃក្នុងការដាក់បំពាក់នូវកាមេរ៉ាសុវត្ថិភាពនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នៅទីតាំងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZLPYrrLXrLLZHG8Z9RMpUOi8Y70z-KXwe4NIFXHj93IAlKlQaqb6gMhhltAiyKxUv8rssowy7L11EbBhRTuyOC7MvC5U30PVT-cFaNdb6NHOMCsGahQS8mpXn1QLGLDrFsf9US7RT545UqYD0ifZyQemqEEEk0XYwit6tkJdIja7hj2PK8UmfzhrGs3E9/s1280/photo_2025-08-29_08-58-16.jpg

យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថានៅថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រុមការងារបច្ចេកទេសអគ្គនាយកអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យ សិក្សាវាយតម្លៃទីតាំងបំពាក់កាមេរ៉ា សុវត្ថិភាព នៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ទឹងបត់ ភ្នំដី និងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រំដោយមានការចូលរួមពីនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍មួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicN1EPE8rVJt8aR2oSF69_9pMEYXpKn1Q9wdXzFUHd7tJGwsp85RqcXLCm85YWHWMFz_F9uuolPvSLCbyGLZxKQtXcJ5-bEqp7JhKJ3Xi5TbWhURAIj5R9kmEvVujP3AEEUdI5rsgQv5hLW5qgi3RRpOD3WnWRZMMj889ny-4wpASGP_g4hmrbWucn7b7p/s1280/photo_2025-08-29_08-58-10.jpg

គួរជម្រាបថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមច្រកព្រំដែននេះ ត្រូវបានគេមើលឃើញថាគឺជាជម្រើសដ៏ល្អមួយក្នុងការថែរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ព្រមទាំងអាចផ្ដល់ងាយស្រួលដល់ការតាមដានសកម្មភាពចេញ-ចូលតាមច្រកព្រំដែនបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiahMVrJg4VchGq6oOWbbHZgQoJ7UxuYZK_WPAX9bSME8Ops5ws8Sii_IhtAA4GH0KZMFcs5tKiyNzRdarMhqYP7eQ1xlu6GSS8u2hJzoYDe9Rcg2zaAORFJ-dLtKsQByd8SkmBRM1hS2DTg-VsdIKP9uLrizJiiHiSkQlQ7IYUnX04VISZGbxMCJGmq8BX/s1280/photo_2025-08-29_08-58-12.jpg

បើទោះបីជាច្រកទ្វាព្រំដែនរវាងកម្ពុជា-ថៃ នៅបន្តបិទ និងមានការកំណត់ម៉ោងធ្វើដំណើរឆ្លងកាត់យ៉ាងតឹងរឹងក្ដី ប៉ុន្តែភាគីទាំងពីរបានឯកភាពគ្នាថានឹងកែប្រែស្ថានភាពនេះ ដើម្បីឲ្យវិលទៅរកប្រក្រតីភាពឡើងវិញនៅពេលខាងមុខនេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា និង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwdaxRiuy1-QwlGcuFJvlaZYWzBEomdOoCcs7cfCjZTkXECloeWvlauesCz5Mx_q4sA4NZCtsMO7_nH6-f_aO9Jh6AMNeUJy-lXSUSWPbc4MM0qVkPZ6SM7SicwShbTUca4isDQkbLHCoMU8E69IfDrjra4OI-I168A2FyVdAQItSlQ5jM7z1Elz68HffF/s1280/photo_2025-08-29_08-58-11.jpg

លោក ដូណាល់ ត្រាំ អបអរសាទរ Taylor Swift ចំពោះការភ្ជាប់ពាក្យ

0

ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៦ ខែសីហា អ្នកយកព័ត៌មានបានប្រាប់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នូវដំណឹងល្អអំពី Taylor Swift ហើយបានសួរចំណាប់អារម្មណ៍របស់លោក។ ប្រធានាធិបតីអាម៉េរិកបាននិយាយថា «ខ្ញុំសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ។ ខ្ញុំគិតថា Travis Kelce គឺជាកីឡាករដ៏អស្ចារ្យ ហើយ Taylor Swift គឺជាមនុស្សដ៏អស្ចារ្យ។ ដូច្នេះខ្ញុំសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5LAX39h3jWHf7LyBSTgS30ei-_HoD3i_h9OmDgJnvl3PtTrvPUfGnsFBmayFzQEdHRK_Vs6CfAkL0eaDNpdYoMJxLpqTh7-mlpq4X9uLqc88VS-2XtfM7q6tEpyNEyTfz6r3ZH5hgXzh3dLy2aSYf4F4u51G5KTla82jeZ0QP_0lIfbzkDpsbu_xLX-eO/s2305/image_2025-08-29_08-45-27%20(2).png

ប្រតិកម្មរបស់លោក ដូណាល់ ត្រាំ មានការភ្ញាក់ផ្អើលដោយសារលោកបានរិះគន់ជាសាធារណៈម្តងហើយម្តងទៀតលើតារាចម្រៀង Taylor Swift ។ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ លោក ត្រាំ បានសរសេរថា «ខ្ញុំស្អប់ Taylor Swift» នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកគឺ Truth Social ពីរបីថ្ងៃ បន្ទាប់ពីតារាចម្រៀងរូបនេះបានបង្ហោះសារគាំទ្រលោកស្រី Kamala Harris ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។ លោកស្រី គឺជាបេក្ខជនគណបក្សប្រជាធិបតេយ្យ ដែលជាគូប្រជែងរបស់លោកក្នុងការប្រជែងគ្នាទៅកាន់សេតវិមាន។ មុននោះលោកក៏បានបញ្ជាក់ថាលោកមិនមែនជាអ្នកគាំទ្ររបស់ Taylor Swift ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJSphM6flNj-2ZzkHnlf2Zk7dCqXEVsbnRvV7opVmkTIjDU37aUsjQshpBueWKRn-VoMgD8EXrE_Zm6Yy1Su5kElMaC812hHEkTyG6i_VxkpbC15_S6NDSltBe_2fABAD58MGRJXU8y-IblyJjZLZYa7_206JxTkV433_e6fhTpzWxu6drQOTj2VWmhe43/s992/image_2025-08-29_08-45-27.png

កាលពីខែឧសភា លោកត្រាំ បានបន្ត tweet អំពី Taylor Swift ដោយប្រកាសថានាង «លែងល្បីទៀតហើយ»។ កាលពីថ្ងៃទី៤ ខែសីហា លោកប្រធានាធិបតីបាននិយាយម្តងទៀតនៅលើវេទិកាផ្ទាល់ខ្លួនអំពីតារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD7ItIjg6JGKcVGvMCtJwt_9LmvvhL7JpIkfvuBjDb1lcyH60ewktokCB_CB5c_lIKGRu0V7IV__r_FWFXCD1_u7f0tj8yMhcRHLDlpcG8z_tPMWfXjFzmWFVsIXbWlzbN-euZjsuX7dWx0cuUNwfQ5finf6uneUVO_7JpznvzyKu1KmL4lOctLmsJMN5T/s1220/image_2025-08-27_08-31-31.png
ដំណឹងនៃការភ្ជាប់ពាក្យរបស់ Taylor Swift និង Travis Kelce បានធ្វើឱ្យកក្រើកយ៉ាងខ្លាំងកាលពីថ្ងៃទី២៦ ខែសីហា គូស្នេហ៍មួយគូនេះបានប្រកាសដំណឹងល្អតាមរយៈរូបថតជាច្រើនសន្លឹកដែលបង្ហោះនៅលើ Instagram ជាមួយនឹងចំណងជើងថា «គ្រូភាសាអង់គ្លេសរបស់អ្នក និងគ្រូហាត់ប្រាណរបស់អ្នកបានរៀបការហើយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidXKu9Z9qDyGH5ihgtM1bBR_WsxEed93jatl5adUAkZBXIcgrpDOQApRkCHRP14i7A0kmE6UlmLKOdWAXkKz9dHr1RJkAJYd1wJh5JH-k_21xmSaXNVj7RPZbVgryFSFRT6cKL5w8w6PdjHgFfodl6Bo0AsQJvceRMVee5__Kon4pjO7Ok3GjMjKe3mzyK/s1293/image_2025-08-27_08-31-31%20(3).png

ក្រៅពីលោកប្រធានាធិបតី ដូណាល់ ត្រាំ អ្នកសិល្បៈជាច្រើនបានអបអរសាទរគូស្នេហ៍មួយគូនេះ៕

Esther Yu ប្រឈមមុខនឹងវិបត្តិធំបំផុតមួយនៃអាជីពរបស់ខ្លួនមានការចោ.ទប្រកាន់ជាច្រើន

0

តារាសម្ដែងចិន Esther Yu ប្រឈមមុខនឹងការរិះគន់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីតារារួមអាជីពជាច្រើនបានចោទប្រកាន់នាងពីការធ្វើបាប ជាមនុស្សក្រអឺតក្រទម និងការបំផ្លិចបំផ្លាញអាជីព។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស kbizoom ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGfzJcmMNfm18zLdbGLAGDSsnHkcqEg59CUaC7rH2QYIHtyvaBEo6NanJxQKJ24Sy5BJjFAwRioUhdBRx77IGnaMaCwnYe0rIdiKFjc_Cl_c-iLglcPIfE-tnGHD8o3KG8K4cyEEmpkP0AeSxYF53g98XBfDCJoPmdV2eTGo2yQ_j_jSh6imPpZup6F_1O/s2000/image_2025-08-28_10-18-50%20(2).png

ថ្មីៗនេះ Esther Yu ឬ Yu Shuxin បានរកឃើញថានាងជាចំណុចកណ្តាលនៃភាពចម្រូងចម្រាស។ ពេលដែលទទួលបានការសរសើរចំពោះបុគ្គលិកលក្ខណៈដ៏រស់រវើកជាមួយនឹងទេពកោសល្យ ពេលនេះ Esther Yu កំពុងប្រឈមមុខនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពីមិត្តរួមការងារដែលចោទប្រកាន់នាងពីបទ Bully ក្រអឺតក្រទម និងបំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះរបស់សហតារា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgp3LLch2sFhP2cEQNZLtkdHNU2FhHd6u8h-HnnQxMw0dywUwODyHL85kXl_VW11EZmU6LxuQHouHhJzrVly95Y0uDBJMJ6fEP08wjvdeFs17SjX6SmegnkSPPgCpvzkdjJKH2ubC57EgdKpxida2mo7FEwn1Tu2oqIL1BLr4LOfEh0VoCK2lStRkdlnoI/s801/image_2025-08-28_10-18-53%20(2).png
Esther Yu ត្រូវបានចោទប្រកាន់ពីបទបំផ្លាញអាជីពរបស់ Zhao Zhiwei ។ Zhiwei បានបង្ហាញក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់ថាអាជីពរបស់លោកបានរងទុក្ខអស់រយៈពេលជិតមួយទសវត្សរ៍ដោយសារតែការយល់ខុសទាក់ទងនឹង Esther Yu ។ អ្នកទាំងពីរត្រូវបានគេផ្គូផ្គងគ្នាក្នុងកម្មវិធី Grade One: Graduation Season (2015-2016) បានបង្កឱ្យមានពាក្យចចាមអារ៉ាមអំពីការណាត់ជួបមិនពិត។ មិនយូរប៉ុន្មាន Esther Yu បានបង្ហោះសារក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដែលបង្ហាញពីការខូចចិត្តដែលធ្វើឱ្យមានការសង្ស័យថា Zhao Zhiwei បានបោកប្រាស់នាងជាមួយអ្នកគ្រប់គ្រងរបស់នាង។ ទោះបីជាមានការបញ្ជាក់ម្តងហើយម្តងទៀតរបស់ Zhao Zhiwei ថាមិនមានទំនាក់ទំនងអ្វីក៏ដោយ ប៉ុន្តែលោកបានអះអាងថា អ្នកគាំទ្ររបស់ Esther Yu បានចាត់ទុកលោកថាជា «អ្នកបោកប្រាស់» ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់លោកយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWGI96Bu-MfI2muqYb6qr6ekGmt_oBugJJMkIiS6WHi7sslexyv-brPWot1VzSTZFzchh8DtKBdfkWXax-ooWT-vmCbkvEoz14btoIyDqLPli2oIFerNlrtUcAowLZ3G1iBQ5J8wzExrhMVEC_UAK7_fFfVwkO_OH70Evy2F2GxCHRbehYt8nTFlSWDZSi/s1151/image_2025-08-28_10-18-53%20(3).png
តារាសម្ដែង Zhang Haoyue លាឈប់ពីវិស័យសិល្បៈបន្ទាប់ពីរងការគំរាមកំហែងអតីតតារាសម្ដែង Zhang Haoyue ក៏បានចោទប្រកាន់នាង Esther Yu ថាបានមើលងាយ និងចំអកឱ្យនាងក្នុងអំឡុងពេលកម្មវិធីដូចគ្នា ដោយពណ៌នាថានាងត្រូវបានចាត់ទុកដូចជា សត្វពីងពាង និងត្រូវបានដកចេញដោយក្រុម។ ក្រោយមក Zhang Haoyue បានបង្ហាញថានាងត្រូវទទួលការព្យាបាលរបួសផ្លូវចិត្ត ហើយទីបំផុតបានចាកចេញពីឧស្សាហកម្មកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZFKXoL-xT2FeUNgAafUYyRDf9TKMwnbX7ir4ZbYMz0mIXQ3pKiw83UD0uca-fyj_5Ii8eOh_EpVRYmfcaE0WWlkACEWrHr-FC634ZBLd9mL7xPV5Vl5QP7l3VeVe2DNUwJMMWcp0X5ze9Huaaon_fQmEGR_LAa_Bh-KkZgLg2X3gWls99StRgsSnddWTp/s1800/image_2025-08-28_10-18-52.png

ជម្លោះជាមួយ Dylan Wang និង Xu Kaiទំនាក់ទំនងរបស់ Esther Yu ជាដៃគូសម្តែង Dylan Wang ក៏កាន់តែជូរចត់ផងដែរ។ ខណៈពេលដែលពួកគេធ្លាប់ជាគូស្នេហ៍នៅលើកញ្ចក់ទូរទស្សន៍ដែលទទួលបានការគាំទ្រខ្លាំងប៉ុន្តែ កន្លងទៅនេះក្រុមហ៊ុន Dylan Wang បានប្តឹងអ្នកប្រឆាំងមួយចំនួនមានទាំងអ្នកគាំទ្រធំរបស់ Esther Yu ។ ទន្ទឹមនឹងនោះ តារាសម្ដែង Xu Kai ត្រូវបានរិះគន់តាមអនឡាញ បន្ទាប់ពីបញ្ចេញប្រតិកម្មបែបកំប្លែង នៅពេលដែល Esther Yu ដើរជាន់ជើងក្នុងកម្មវិធីផ្សេងៗ។ អ្នកគាំទ្ររបស់ Esther Yu បានវាយប្រហារតារាប្រុសរូបនេះដោយដាក់ឈ្មោះលោកថា ឈ្លើយ ដែលជំរុញឱ្យមានការយល់ឃើញដែលថានាងអនុញ្ញាត ឬទទួលបានអត្ថប្រយោជន៍ពី អាកប្បកិរិយាឈ្លានពានរបស់អ្នកគាំទ្ររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEillWDxr4Ac28lVrLDPDLH_H95GFxR0Smo-NNDJFmbvyBnUhh7ivP7-GnQA-ndEkW-dB4xyEaxwKiqeYXt9nbzhGguFUVe2whizLVxM4mO7fd1T_zisl8RnSSVrLJnjSbJ2msBvHhIeBxM2v7oiVGnkLfDZmU0hiNno-MWO-qXAGJduGBw_7yeXO3dqrQ_L/s930/image_2025-08-28_10-18-52%20(2).png

ការប្រកួតប្រជែងដែលកំពុងបន្តជាមួយ Zhao Lusiប្រហែលជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតគឺការប្រជែងពាក្យចចាមអារ៉ាមរបស់ Esther Yu ជាមួយនឹងតារាសម្ដែង Zhao Lusi។ ថ្មីៗនេះ Zhao Lusi បានធ្វើការបង្ហោះសារសម្ងាត់ជាច្រើន ដោយចោទប្រកាន់មិត្តរួមការងារដែលមិនបញ្ចេញឈ្មោះម្នាក់ថាបានប្រើល្បិចថោកទាប ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងបំផ្លិចបំផ្លាញម៉ាកយីហោរបស់នាង។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនជឿថា Zhao Lusi សំដៅទៅលើ Esther Yu។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAY9R5VuNOKEyvU3X4Ecv-jf0pXt6z7TAgIqDO6sLVdzdPIQn5uXukqlZwvBGjzNLmJlZa0jwnJlIv0lkPft70czWf2mltSB5dACv5mYOi-e_OPKy_3s4xIK-THYbFcWr88oZ4L2evsayPFpO0BNL1X2b0FDf4c4ReE3cGgwAeKQ4ykV4SYmk99nJLi3YM/s768/image_2025-08-28_10-18-53.png

Zhao Lusi បានសរសេរថា «ការប្រកាន់ភ្ជាប់នឹងប្រជាប្រិយភាពរបស់អ្នកដទៃនឹងមិនធ្វើឱ្យអ្នកក្លាយជាតារាពិតប្រាកដនោះទេ»ដែលបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកនៅលើអ៊ីនធឺណិត។ ខណៈពេលដែលអ្នកគាំទ្រមួយចំនួនប្រកែកថាធម្មជាតិដ៏ស្វាហាប់ និងនិយាយមិនចេញរបស់ Esther Yu គ្រាន់តែជាការយល់ខុស ប៉ុន្តែអ្នកផ្សេងទៀតជឿថានាងបានឆ្លងកាត់ព្រំដែនអាជីពជាច្រើនដងផងដែរ។ សារព័ត៌មាន Sina បានរាយការណ៍ថា ការចិញ្ចឹមបីបាច់ថែរក្សា និងបុគ្គលិកលក្ខណៈដែលមានទំនុកចិត្តរបស់នាង ជារឿយៗត្រូវបានយល់ថាជាភាពក្រអឺតក្រទម ដែលនាំឱ្យមានការប៉ះទង្គិចជាមួយតារារួមអាជីព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8D1_pj_bFwvO0FqYsfWxZ5VNIXJtsRSA70Kri4jV1PKzKjvVubnX6z9tq7JK8YBelWNZaFfclayU7OKpZjqXRbT5YfhPk9Z4BakCEohkCaq6Tt0JkWHI-d421Vcfsxl-Nezqzk3djHK1gpZ30ATU1u70gtR8YfXCa7DNy9pIMq4osfmQxpVRLB2aRR6VV/s747/image_2025-08-28_10-18-54.png

ជាមួយនឹងការចោទប្រកាន់ជាច្រើនបានប្រមូលផ្តុំពី Zhao Zhiwei, Zhang Haoyue, Dylan Wang , Xu Kai និង Zhao Lusi Esther Yu ឥឡូវនេះប្រឈមមុខនឹងវិបត្តិរូបភាពដ៏ធំបំផុតមួយនៃអាជីពរបស់នាង៕

អ៊ែនជីឡូ ទម្លាយប្រាប់ទស្សនិកជនថា វណ្ណដា ជាអ្នកបំផុសគំនិតរបស់ខ្លួនខ្លាំង

0

ពីអតីតបេក្ខជនម្នាក់ប្រលងក្នុងកម្មវិធីចម្រៀងរ៉េបមានលោកឪពុកប្រឆាំង និងមានម្តាយគាំទ្រលើអាជីពនេះ អ៊ែនជីឡូ កំពុងបោះជំហានទៅមុខតាមរយៈស្នាដៃលេចធ្លោមួយចំនួន។ ទោះបីជាអាជីពសិល្បៈមិនទាន់លេចធ្លោដល់កម្រិតក្តីប៉ុន្តែ អ៊ែនជីឡូ នៅតែបោះជំហានទៅមុខហើយមនុស្សម្នាក់ដែលបំផុតគំនិតរបស់លោកលើអាជីពនេះគឺជាតារាចម្រៀង វណ្ណដា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio_39-Nqj5OQT0fIsxPycbzHCwI69J2RHyP0mmBCBLOnRZY3XiYUt4I1OtyKB8QOHcaN4x8N4_irTi7u8yraKxpOjvURhx4e1oUbGrdTQHzmtkeJQsXfX6kPnIEa_LT1zJhY6Z7_VvD7knRN5oCG78e2xnhBEpM1It8hdSQ3Hl1AIbnxwZ-Uq2l36NheAV/s2048/image_2025-08-28_14-14-29.png
តាមរយៈវីដេអូដែលចែករំលែកនៅលើទិកតុក spotlightcambodia កាលពីពេលថ្មីៗនេះ អ៊ែនជីឡូ បានបញ្ជាក់ថាសម្រាប់តារានៅក្នុងស្រុកខ្មែរដែល Inspire លោកខ្លាំងជាងគឺជាតារាចម្រៀង វណ្ណដា ហៅកាត់ថា VD ។ អ៊ែនជីឡូ និង វណ្ណដា គឺអ្នករស់នៅខេត្តព្រះសីហនុដូចគ្នា ខណៈ អ៊ែនជីឡូ ធ្លាប់បានចូលរួមប្រកួតកម្មវិធី The Rapper Cambodia កាលពីឆ្នាំ២០២៣ ក្រោមការជំរុញលើកទឹកចិត្តពីអ្នកម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnz6P2S7mMnani-3MA_M9IVCGd480q99AQBMemaqfTD3TokdEtHy-ZERQJHXpo7hKnVKtGIAWNCXvjenK2PdEW6_oRhpyZB8Jv6fdLM5yMHkrUmgbiieqwL3Gq3POp_4ujOGmkXa_JGDBrya5VB6HHb1Ov61WYzaR86wASR6R2tiNM4bXW_eb0MiySRiSx/s1899/image_2025-08-25_13-28-38.png

ទោះបីជាបរាជ័យនៅក្នុងការប្រកួត ប៉ុន្តែ អ៊ែនជីឡូ បានសាងប្រជាប្រិយភាពមានអ្នកស្គាល់ជាច្រើនទៅលើបទចម្រៀង «ប្រែកាយ (Wo Eh Eh)» សហការជាមួយ BAT RED ដែលល្បីល្បាញខ្លាំងកាលពីមួយរយៈមុន។ ជាមួយនឹងបទដែលមនុស្សជាច្រើនហៅកាត់ថា Wo Eh Eh អ៊ែនជីឡូ បន្តសាងស្នាដៃចម្រៀងមួយបទទៀតមានចំណងជើងថា «វាយសី» ដែលបានចេញកាលពី៤ខែមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQBInU3TH37cEZsYNvwHVMQnDu2HfrnsOAAggff9OdvbdrWPB3lkXA-3Tt2LX5ff3KgapZ_mR_L16L_zSBjeIoItqTKgYkqcNM4TTJpwxH7L-idMkJMQIyH79KLPGUj5Sm49uFC16wnoEo3TrnkY7NeR-XyYfCPGMD34X3M5G8-UO2u8uSeBFC9toY3l5h/s2048/image_2025-08-28_14-14-27.png

ក្រោយពីមានបទល្បីផ្ទុះនៅលើទីផ្សារ អ៊ែនជីឡូ បានលេចមុខតាម Pub មួយចំនួន និងចូលរួមកម្មវិធីសម្ភាសន៍មួយចំនួនទៀត៕

គណបក្សនយោបាយថៃគាំទ្រឱ្យកងទ័ពសាងសង់របងនៅព្រំដែន និងស្នើអនុវត្តវិធានការបន្ទាន់៤ចំណុច

0

ប្រទេសថៃ ៖ ការសាងសង់របងនៅព្រំដែនកម្ពុជា-ថៃ ទទួលបានការគាំទ្រពីពលរដ្ឋ និងអ្នកនយោបាយថៃ ក្រោយពីអគ្គមេបញ្ជាការកងទ័ព លោក សុងវីត ណុនភក្តី និយាយនាពេលថ្មីៗនេះថា កងទ័ពនឹងពិចារណាសាងសង់របងស៊ីម៉ងត៍យ៉ាងរឹងមាំនៅព្រំដែនខេត្តស្រះកែវ ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងទប់ស្កាត់ការល្មើសអធិបតេយ្យពីប្រទេសជិតខាង ។ ការលើកឡើងបែបនេះហាក់ដូចជាថៃព្យាយាមលុបលាងកំហុស និងប្រាប់ពិភពលោកថាខ្លួនស្អាតស្អំ ខណៈថៃបានឈ្លានពានកម្ពុជា និងពុំគោរពបទឈប់បា.ញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL6Aw81BiNNvosTEz8JdmjhBrSYONh4RcnCN_qd9oS22IDSzZyO5dflXu0YviwQKAMWTk218SUB5aYsW4k5Hdu5Rn-t103b7mnPiUKyNr__JQpI7bbSrz3waNjgWAIZcvzS-152NqT_Bo4xYZk2fd-33kfXg-m1vt8jrQUGKRa1B2OCZGUYX0tpjIE5t7v/s2592/image_2025-08-29_08-24-28.png

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News រាយការណ៍ថា ប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ប្រាវីត វង្សសុវណ្ណ បានគាំទ្រឱ្យកងទ័ពសាងសង់របងនៅព្រំដែនកម្ពុជា-ថៃ ដែលលោកធ្លាប់ស្នើឱ្យសាងសង់របងតាំងពីពុំទាន់កាន់តំណែងជាប្រធានគណបក្សនយោបាយដើម្បីការពារអធិបតេយ្យ ។ គណបក្សផ្លាំងប្រាឆារ៉ាត់ ក៏បានស្នើអនុវត្តវិធានការបន្ទាន់ចំនួន៤ចំណុចដើម្បីដោះស្រាយបញ្ហាព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFwIqpG7IkQxgMo-WD4-rBDOeEOphEcafTvGHkhv2MKB10lHFVgYUBRq3pZ59DwTFi-jx1laF9onMSt4qFzHewtFSzEYt5qp4TjvG6M6tcYw0ExkWtEtan1S4AMQbYp3WX8d6Ba1st83OT7ayDunJq9mZjNCo1W0a8cB3MZQOrkcycQx2QgQrs6j0THfPp/s689/image_2025-08-29_08-24-32%20(2).png

លោក ប្រាវីត វង្សសុវណ្ណ ប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ និងជាអតីតមេបញ្ជាការកងទ័ពជើងគោក បាននិយាយពីស្ថានការណ៍តានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោយហេតុការណ៍ផ្ទុះមីនម្តងហើយម្តងទៀតនៅខេត្តសុរិន្ទ ដែលធ្វើឱ្យកងទ័ពថៃឈ្មោះ អឌិសន ប៉ុមក្លាង រងរបួសធ្ងន់ដោយសារជាន់មីន និងជាបុគ្គលទី៦ ដែលបានជាន់មីន ។ លោកចោទប្រកាន់ថា ពលរដ្ឋថៃរងការគំរាមកំហែងពីប្រទសជិតខាងជាញឹកញាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvdcNa2iuw_2ZC9t7X9pn25WvFyda-wttS6zXpvD8c0pztPviHMMT8evCGdxn2s3LptAp5SNTJ-CrU9IK4Q0jEzT28QRkdEQS9VaSb34WOqBgcg7juWEbzLwkiQYxHIBpv7SG_8l5SaqYm3PgVcLho0PF3wtkjVYHdQvfpDcj1MO4yojSUmAi_0qwG8WVU/s1200/photo_2025-08-28_15-30-58.jpg
គណបក្សផ្លាំងប្រាឆារ៉ាត់មានគោលជំហរច្បាស់លាស់គាំទ្រការសាងសង់របងស៊ីម៉ងត៍តាមបណ្តោយព្រំដែន ជាពិសេស នៅតំបន់ប៉ះទង្គិចគ្នា និងកន្លែងផ្ទុះមីនញឹកញាប់ ដើម្បីការពារអធិបតេយ្យ និងផ្តល់សន្តិសុខដល់ពលរដ្ឋ ។ គំនិតសាងសង់របងព្រំដែនពុំមែនជារឿងថ្មីទេ លោកមានគំនិតសាងសង់របងព្រំដែនតាំងពីកាន់តំណែងជាមេបញ្ជាការកងទ័ព ហើយលោកនៅតែប្រកាន់គំនិតនេះរហូតដល់បច្ចុប្បន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsKNzw_WXcxpD7de6Po8PaCadRuULG-7fZ8VxVQGGg8lC9j4eXESN4-aSSEZW1TPqL5PFNGncWAUnOtvOgpAbenu7jCeocbx7_tYphL7Co1PaJKZx1XgVz13xtv0yIXWfel-sUdSapcV6-U9Fiq4nyfAlw_RJ6Di_NsE2MLBjo2NQ9wBiopOKikoWp1YP6/s620/image_2025-08-29_08-24-32%20(3).png
លោកថា ទឹកដីថៃទាំងអស់ត្រូវតែទទួលបានការការពារឱ្យខ្លាំងបំផុត ពលរដ្ឋនៅព្រំដែនត្រូវរស់នៅយ៉ាងមានសុវត្ថិភាព ពុំរងការឈ្លានពាន ។ គណបក្សផ្លាំងប្រាឆារ៉ាត់នឹងជំរុញការសាងសង់របងព្រំដែនដើម្បីការពារអធិបតេយ្យយូរអង្វែង ។ គណបក្សបានស្នើអនុវត្តវិធានការបន្ទាន់៤ចំណុច ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដូចជា ៖

១-បញ្ជាក់ពីអធិបតេយ្យថៃ និងអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការការទូត និងសន្តិសុខជាបន្ទាន់
២-នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីពាក់ព័ន្ធ គួរថ្លែងទៅកាន់សភា និងពលរដ្ឋដោយផ្ទាល់ ដើម្បីកសាងទំនុកចិត្ត និងបញ្ជាក់ផែនការច្បាស់លាស់
៣-បង្កើតគណៈកម្មការពិសេសត្រួតពិនិត្យ និងតាមដានស្ថានការណ៍ព្រំដែន រួមទាំងពិនិត្យតួនាទីអ្នកនយោបាយដែលរារាំងការងារសន្តិសុខ
៤-ពន្លឿនការសាងសង់របងព្រំដែននៅតំបន់ជម្លោះដើម្បីការពារយូរអង្វែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm3Zgw6MI_-ZwNdLFgzkekSjzI8erBBsp5EEHFxo_yJbl7PHsNVMWzPm5AJZIxKi2iESnH7hm2gxk2bvmvAz_KH2Y46IvLGEhQDg7AuBAbQBfk3IkAO0eCciwNWqDLiPoODHB8JINLAV70iFoOFGfkfOBSwBuPFqC55H7FbIenMJ3_bWGuIc8HLFtI0JH1/s2592/image_2025-08-29_08-24-30.png

លោក ប្រាវីត ក៏បានបង្ហាញការសោកស្តាយចំពោះហេតុការណ៍ផ្ទុះមីនបណ្តាលឱ្យកងទ័ពរងរបួសធ្ងន់ ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាល និងកងទ័ពប្រញាប់ចាត់វិធានការតាមច្បាប់ ក៏ដូចជាផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នករងរបួស ពីព្រោះអធិបតេយ្យថៃត្រូវតែការពារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifIMWR3UUhE7SQNkZzbQmwxzfGBRsYewdqYq2xGwW75qZQ3PSRZ2lVD5zLXdLM1BgdFbT7FG1k7v26xqyrVa_VLpGB51zXiYEcPERQxLnRtrkLzpF9oFFMoO0c0_LE8jQy7R8bSvQMfir1KWLlR8IhqXL7_FIv5fT9Ld-VquVPw2oPO5qqMJI_pfcCd_Hg/s864/image_2025-08-29_08-24-27.png

ថ្មីៗនេះ អគ្គមេបញ្ជាការកងទ័ពថៃ លោក សុងវីត ណុនភក្តី និយាយថា កងទ័ពនឹងពិចារណាសាងសង់របងស៊ីម៉ងត៍នៅព្រំដែនខេត្តស្រះកែវ ដើម្បីការពារពលរដ្ឋ និងទប់ស្កាត់បទល្មើសពីប្រទេសជិតខាង ។ កងទ័ពភូមិភាគ១ និងភូមិភាគ២ នឹងចាប់ផ្តើមពិនិត្យការសាងសង់របងនៅភូមិណងចាន់ ខេត្តស្រះកែវ (ទល់មុខច្រកអូរបីជាន់) ដែលជាតំបន់កំពុងមានបញ្ហាជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlubBL8Don-nOUxu0amam4NLJhsK4o7mB28HgOrYQBlTNHCUNWj_j2zbK3uK6uJlfZxxnbrkGN2e5NkUvxAYXt1VLtTbvSPqEh6yJEyA_vTOx2HahXTqYv2ocmF_v1v4o99luRSSUyXDLewszzthIGPm7xtPHbh2MgtsK9iGyUx-yZ3vThPmb3nyDG1XXI/s620/image_2025-08-29_08-24-32.png

បើថៃសាងសង់របងព្រំដែន ហាមដាច់ខាតសង់ល្មើសចូលទឹកដីកម្ពុជា និងមានការកំណត់បន្ទាត់ព្រំដែនឱ្យច្បាស់លាស់ដើម្បីកុំឱ្យមានបញ្ហា ពីព្រោះកម្ពុជាចង់បានតែសន្តិភាព គ្មានការបំពានពីប្រទេសជិតខាង ។ កម្ពុជាបញ្ជាក់ជាច្រើនលើកថា ពុំបានបង្កប់មីនថ្មីលើទឹកដីរបស់ថៃទេ និងអំពាវនាវកុំឱ្យកងទ័ពថៃដើរហួសបន្ទាត់ព្រំដែន ៕

អ្នកនយោបាយថៃបារម្ភពីជម្លោះនៅព្រំដែនភូមិណងចាន់កាន់តែរាលដាលខ្លាំង និងអង្វរពលរដ្ឋថៃបញ្ឈប់ការញុះញង់

0

អ្នកនយោបាយថៃបានបង្ហាញក្តីបារម្ភពីជម្លោះនៅព្រំដែនកម្ពុជា-ថៃអាចនឹងរីករាលដាលខ្លាំង និងអង្វរពលរដ្ឋថៃបញ្ឈប់ការញុះញង់ ក្រោយពី Influencer ឈ្មោះ កាន់ ចមផ្លាំង បានបញ្ជូនរថយន្តដឹកទឹកស្អុយលាយលាមក ចំនួន១៤គ្រឿង មកកាន់ព្រំដែននៅភូមិណងចាន់ ខេត្តស្រះកែវ ទល់មុខច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ត្រៀមបា.ញ់ទឹកស្អុយស្រោចលើពលរដ្ឋខ្មែរ ។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោក កាន់ ចមផ្លាំង គឺជា Influencer ថៃដែលតាំងខ្លួនជាអ្នកស្នេហាជាតិការពារទឹកដី និងបណ្តេញពលរដ្ឋខ្មែរចេញពីប្រទេសថៃ បានបញ្ជូនរថយន្តដឹកទឹកស្អុយចំនួន១៤គ្រឿង មកកាន់ព្រំដែននៅភូមិណងចាន់ និងត្រៀមបាញ់ស្រោចលើពលរដ្ឋខ្មែរ ប៉ុន្តែត្រូវបានកងទ័ពហាមឃាត់ដើម្បីឱ្យជម្លោះកាន់តែវែងឆ្ងាយ ។ ម្យ៉ាងទៀត ការស្រោចទឹកស្អុយ ឬលាមកលើពលរដ្ឋខ្មែរបែបនេះ នឹងធ្វើឱ្យថៃអាសោចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ដែលប្រព្រឹត្តទង្វើបាតផ្សារមកលើប្រទេសជិតខាង ។

នៅថ្ងៃដដែលនេះ អ្នកនយោបាយថៃ លោក សម្បត្តិ ប៊ុនង៉ាមអាណុង បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ «តាមការយល់ឃើញរបស់ខ្ញុំ តំបន់ព្រំដែនកម្ពុជា-ថៃពេលនេះ គួរតែប្រកាសអនុវត្តច្បាប់អាជ្ញាសឹក ខណៈមន្ត្រីប្រទេសទាំងពីរបានចរចាគ្នាដើម្បីដោះស្រាយបញ្ហាជាបណ្តើរៗ ប៉ុន្តែនៅតំបន់វិញបែរជាមានការញុះញង់ ជាពិសេស នៅខេត្តស្រះកែវ» ។

លោកបន្តថា ៖ «ខ្ញុំភ្ញាក់ផ្អើលណាស់ដែលមាន Influencer រស់នៅក្រៅតំបន់ចូលមកបញ្ចេញមតិឱ្យបញ្ជូនរថយន្តដឹកទឹកស្អុយបាញ់ឆ្លងព្រំដែន ។ វាជាវិធីកខ្វក់ គ្មានអនាម័យ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃក្នុងក្រសែភ្នែកអន្តរជាតិ ។ សំណួរគឺ ហេតុអ្វីកងទ័ពបណ្តោយឱ្យក្រុមញុះញង់ទាំងនេះប្រព្រឹត្តទង្វើអាក្រក់ក្នុងតំបន់?» ។

អ្នកនយោបាយរូបនេះបានប្រាប់ឱ្យពលរដ្ឋថៃ និង Influencer គិតពីការធ្វើបាបរាងកាយពលករខ្មែរនៅប្រទេសថៃកន្លងមក ហើយត្រូវបានចុះសារព័ត៌មានផ្សព្វផ្សាយ និងបង្ហោះរូបភាពចែកចាយពេញពិភពលោក ។ ហេតុនេះ ការបាញ់ទឹកស្អុយ ឬលាមកដាក់ពលរដ្ឋខ្មែរនឹងពុំមានផលល្អដល់ប្រទេសថៃទេ សូមអង្វរកុំធ្វើបែបនេះ ពីព្រោះវាធ្វើឱ្យពលរដ្ឋថៃកាន់តែមើលទៅអាក្រក់ អ្នកក្លាហានគេពុំធ្វើបែបនេះឡើយ ។

ចំណែកនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បាននិយាយពី Influencer បញ្ជូនរថយន្តដឹកទឹកស្អុយ និងលាមកមកកាន់ព្រំដែននៅភូមិណងចាន់ ថានេះជាគំនិតរបស់បុគ្គល សូមកុំធ្វើបែបនេះ ។ លោកនិយាយនេះ ពុំមែនកាន់ជើងកម្ពុជាទេ ប៉ុន្តែពលរដ្ឋត្រូវប្រុងប្រយ័ត្នដើម្បីឱ្យអន្តរជាតិយល់ពីថៃ ពីព្រោះលោកបារម្ភពីការប្រើប្រាស់លាមក កម្ពុជានឹងប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ធ្វើឱ្យថៃកាន់តែមានបញ្ហាខ្លាំងឡើង ។ រដ្ឋាភិបាលថៃពុំចង់បានបែបនេះទេ វាជាគំនិតរបស់ពលរដ្ឋ ៕