ថ្មីៗនេះ Influencer ថៃឈ្មោះ កាន់ ចមផ្លាំង បានបញ្ជូនរថយន្តបូមលូចំនួន១៤គ្រឿងត្រៀមបា.ញ់ទឹកស្អុយដាក់ពលរដ្ឋខ្មែរទល់មុខច្រកអូរបីជាន់ជាសកម្មភាពស្តែងឱ្យអន្តរជាតិឃើញថាប្រទេសមួយនេះមានតែគំនិតស្មោគរោគអមនុស្សធម៌។ ងាកមកកាន់តារាចម្រៀង ខាត់ សុឃីម វិញលើកឡើងទាំងហួសចិត្តព្រោះបុគ្គលនេះហាក់មានមោតនភាពនឹងការដោតទង់ជាតិថៃលើឡានបូមលូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOL6UQ4hsaNMjiHe-TIY-PnBTG3kQt3-zwRdO37d0nThHJhF2M6uf2jBTc0ZYgViL7CHYQCWxrZi9z0Nb1cznkMAU8ephZr5D93uO42xfNKziaYI6-KQri-079R43x11lRu2oKCyI13rueyE4vi5yNt_5bVItbEaLkO10I2fSZr2ceagmu1dNdO-t3_UMe/s1413/image_2025-07-16_13-52-31.png
នៅថ្ងៃទី២៨ សីហា នេះតារាពហុជំនាញ ខាត់ សុឃីម បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេកប៊ុកថា «អាម៉េរិក រុស្សី ចិន ឥណ្ឌា…គេយកទង់ជាតិឡើងទៅដោតលើភព និងឋាននានានៅលើមេឃដើម្បីចង់បង្ហាញពីអំណាចបច្ចេកវិទ្យា និងខួរក្បាលវ័យឆ្លាតរបស់ពួកគេក្នុងការស្រាវជ្រាវរកឃើញ។ ចុះជាតិសាសន៍ចំឡែកមួយនេះ យកទង់ជាតិទៅដោតលើឡានដឹកលាមក សង្ស័យចង់អួតពីអំណាចលាមក ខួរក្បាលសុទ្ធលាមក របស់ពួកគេដែរទេដឹង.!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ewdCE84ivfQeKKy4g_F_61vO-ciEmzceMp5YTAKjltOvtuDqYmQTHhK26FcRMqg38e-N3yWmJgmJxVJZ6yacqRuP2dGvAjjsmU1knZcSY3iRGeq3gQP3mZEtHjDjXjnjQ0dozHb9EjoykRyyqJXprjOTuoD26ouTuqCCPry3nktx-z3NOBqz6fqJznqV/s1280/photo_2025-08-28_14-10-03.jpg

គួរឱ្យដឹងថា ក្នុងគោលបំណងគំរាមពលរដ្ឋកម្ពុជាដែលរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់បុគ្គលជ្រុលនិយម កាន់ ចមផ្លាំង អាជ្ញាធរថៃបានហាមឃាត់បុគ្គលរូបនេះដើម្បីកុំឱ្យមានជម្លោះកាន់តែវែងឆ្ងាយ ។ អ្នកជំនាញថៃថា ប្រសិនបើថៃបាញ់ទឹកលាមកលើពលរដ្ឋខ្មែរមែននោះ នឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃលើពិភពលោក និងរងការរិះគន់ពីប្រទេសនានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk_taR-7vg5Du6cQfSn048mDYs_yyRsf1PgozOcjBVtlarEDKici9f03S01QDGFgsm0o_PqX5s5q_zYrcWu7olkWMFwybxaN7pUh0dgziZVhn0stOgz2_LkztJ9YDmkcNShWVfq8setRFQZWDYhm06CucbFLSZK5UQMtIQsO9cIKpOQYYBVLXfKp72ocmF/s1280/photo_2025-08-28_14-10-05.jpg
នេះមិនមែនជាលើកទី១នោះទេដែលបុគ្គល Influencer ថៃឈ្មោះ កាន់ ចមផ្លាំង បានបង្ហាញសកម្មភាពជ្រុលនិយមបែបនេះស្របពេលប្រទេសទាំងពីរមានជម្លោះព្រំដែនជាមួយគ្នា។ កាលពីមុនបុគ្គលនេះបានប្រកាសឱ្យមានការរើសអើងជាតិសាសន៍ ញុះញង់បង្កអំពើហិង្សាលើពលរដ្ឋខ្មែរនៅប្រទេសថៃ៕