ប្រទេសថៃ ៖ ការសាងសង់របងនៅព្រំដែនកម្ពុជា-ថៃ ទទួលបានការគាំទ្រពីពលរដ្ឋ និងអ្នកនយោបាយថៃ ក្រោយពីអគ្គមេបញ្ជាការកងទ័ព លោក សុងវីត ណុនភក្តី និយាយនាពេលថ្មីៗនេះថា កងទ័ពនឹងពិចារណាសាងសង់របងស៊ីម៉ងត៍យ៉ាងរឹងមាំនៅព្រំដែនខេត្តស្រះកែវ ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងទប់ស្កាត់ការល្មើសអធិបតេយ្យពីប្រទេសជិតខាង ។ ការលើកឡើងបែបនេះហាក់ដូចជាថៃព្យាយាមលុបលាងកំហុស និងប្រាប់ពិភពលោកថាខ្លួនស្អាតស្អំ ខណៈថៃបានឈ្លានពានកម្ពុជា និងពុំគោរពបទឈប់បា.ញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL6Aw81BiNNvosTEz8JdmjhBrSYONh4RcnCN_qd9oS22IDSzZyO5dflXu0YviwQKAMWTk218SUB5aYsW4k5Hdu5Rn-t103b7mnPiUKyNr__JQpI7bbSrz3waNjgWAIZcvzS-152NqT_Bo4xYZk2fd-33kfXg-m1vt8jrQUGKRa1B2OCZGUYX0tpjIE5t7v/s2592/image_2025-08-29_08-24-28.png

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News រាយការណ៍ថា ប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ប្រាវីត វង្សសុវណ្ណ បានគាំទ្រឱ្យកងទ័ពសាងសង់របងនៅព្រំដែនកម្ពុជា-ថៃ ដែលលោកធ្លាប់ស្នើឱ្យសាងសង់របងតាំងពីពុំទាន់កាន់តំណែងជាប្រធានគណបក្សនយោបាយដើម្បីការពារអធិបតេយ្យ ។ គណបក្សផ្លាំងប្រាឆារ៉ាត់ ក៏បានស្នើអនុវត្តវិធានការបន្ទាន់ចំនួន៤ចំណុចដើម្បីដោះស្រាយបញ្ហាព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFwIqpG7IkQxgMo-WD4-rBDOeEOphEcafTvGHkhv2MKB10lHFVgYUBRq3pZ59DwTFi-jx1laF9onMSt4qFzHewtFSzEYt5qp4TjvG6M6tcYw0ExkWtEtan1S4AMQbYp3WX8d6Ba1st83OT7ayDunJq9mZjNCo1W0a8cB3MZQOrkcycQx2QgQrs6j0THfPp/s689/image_2025-08-29_08-24-32%20(2).png

លោក ប្រាវីត វង្សសុវណ្ណ ប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ និងជាអតីតមេបញ្ជាការកងទ័ពជើងគោក បាននិយាយពីស្ថានការណ៍តានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោយហេតុការណ៍ផ្ទុះមីនម្តងហើយម្តងទៀតនៅខេត្តសុរិន្ទ ដែលធ្វើឱ្យកងទ័ពថៃឈ្មោះ អឌិសន ប៉ុមក្លាង រងរបួសធ្ងន់ដោយសារជាន់មីន និងជាបុគ្គលទី៦ ដែលបានជាន់មីន ។ លោកចោទប្រកាន់ថា ពលរដ្ឋថៃរងការគំរាមកំហែងពីប្រទសជិតខាងជាញឹកញាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvdcNa2iuw_2ZC9t7X9pn25WvFyda-wttS6zXpvD8c0pztPviHMMT8evCGdxn2s3LptAp5SNTJ-CrU9IK4Q0jEzT28QRkdEQS9VaSb34WOqBgcg7juWEbzLwkiQYxHIBpv7SG_8l5SaqYm3PgVcLho0PF3wtkjVYHdQvfpDcj1MO4yojSUmAi_0qwG8WVU/s1200/photo_2025-08-28_15-30-58.jpg
គណបក្សផ្លាំងប្រាឆារ៉ាត់មានគោលជំហរច្បាស់លាស់គាំទ្រការសាងសង់របងស៊ីម៉ងត៍តាមបណ្តោយព្រំដែន ជាពិសេស នៅតំបន់ប៉ះទង្គិចគ្នា និងកន្លែងផ្ទុះមីនញឹកញាប់ ដើម្បីការពារអធិបតេយ្យ និងផ្តល់សន្តិសុខដល់ពលរដ្ឋ ។ គំនិតសាងសង់របងព្រំដែនពុំមែនជារឿងថ្មីទេ លោកមានគំនិតសាងសង់របងព្រំដែនតាំងពីកាន់តំណែងជាមេបញ្ជាការកងទ័ព ហើយលោកនៅតែប្រកាន់គំនិតនេះរហូតដល់បច្ចុប្បន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsKNzw_WXcxpD7de6Po8PaCadRuULG-7fZ8VxVQGGg8lC9j4eXESN4-aSSEZW1TPqL5PFNGncWAUnOtvOgpAbenu7jCeocbx7_tYphL7Co1PaJKZx1XgVz13xtv0yIXWfel-sUdSapcV6-U9Fiq4nyfAlw_RJ6Di_NsE2MLBjo2NQ9wBiopOKikoWp1YP6/s620/image_2025-08-29_08-24-32%20(3).png
លោកថា ទឹកដីថៃទាំងអស់ត្រូវតែទទួលបានការការពារឱ្យខ្លាំងបំផុត ពលរដ្ឋនៅព្រំដែនត្រូវរស់នៅយ៉ាងមានសុវត្ថិភាព ពុំរងការឈ្លានពាន ។ គណបក្សផ្លាំងប្រាឆារ៉ាត់នឹងជំរុញការសាងសង់របងព្រំដែនដើម្បីការពារអធិបតេយ្យយូរអង្វែង ។ គណបក្សបានស្នើអនុវត្តវិធានការបន្ទាន់៤ចំណុច ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដូចជា ៖

១-បញ្ជាក់ពីអធិបតេយ្យថៃ និងអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការការទូត និងសន្តិសុខជាបន្ទាន់
២-នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីពាក់ព័ន្ធ គួរថ្លែងទៅកាន់សភា និងពលរដ្ឋដោយផ្ទាល់ ដើម្បីកសាងទំនុកចិត្ត និងបញ្ជាក់ផែនការច្បាស់លាស់
៣-បង្កើតគណៈកម្មការពិសេសត្រួតពិនិត្យ និងតាមដានស្ថានការណ៍ព្រំដែន រួមទាំងពិនិត្យតួនាទីអ្នកនយោបាយដែលរារាំងការងារសន្តិសុខ
៤-ពន្លឿនការសាងសង់របងព្រំដែននៅតំបន់ជម្លោះដើម្បីការពារយូរអង្វែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm3Zgw6MI_-ZwNdLFgzkekSjzI8erBBsp5EEHFxo_yJbl7PHsNVMWzPm5AJZIxKi2iESnH7hm2gxk2bvmvAz_KH2Y46IvLGEhQDg7AuBAbQBfk3IkAO0eCciwNWqDLiPoODHB8JINLAV70iFoOFGfkfOBSwBuPFqC55H7FbIenMJ3_bWGuIc8HLFtI0JH1/s2592/image_2025-08-29_08-24-30.png

លោក ប្រាវីត ក៏បានបង្ហាញការសោកស្តាយចំពោះហេតុការណ៍ផ្ទុះមីនបណ្តាលឱ្យកងទ័ពរងរបួសធ្ងន់ ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាល និងកងទ័ពប្រញាប់ចាត់វិធានការតាមច្បាប់ ក៏ដូចជាផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នករងរបួស ពីព្រោះអធិបតេយ្យថៃត្រូវតែការពារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifIMWR3UUhE7SQNkZzbQmwxzfGBRsYewdqYq2xGwW75qZQ3PSRZ2lVD5zLXdLM1BgdFbT7FG1k7v26xqyrVa_VLpGB51zXiYEcPERQxLnRtrkLzpF9oFFMoO0c0_LE8jQy7R8bSvQMfir1KWLlR8IhqXL7_FIv5fT9Ld-VquVPw2oPO5qqMJI_pfcCd_Hg/s864/image_2025-08-29_08-24-27.png

ថ្មីៗនេះ អគ្គមេបញ្ជាការកងទ័ពថៃ លោក សុងវីត ណុនភក្តី និយាយថា កងទ័ពនឹងពិចារណាសាងសង់របងស៊ីម៉ងត៍នៅព្រំដែនខេត្តស្រះកែវ ដើម្បីការពារពលរដ្ឋ និងទប់ស្កាត់បទល្មើសពីប្រទេសជិតខាង ។ កងទ័ពភូមិភាគ១ និងភូមិភាគ២ នឹងចាប់ផ្តើមពិនិត្យការសាងសង់របងនៅភូមិណងចាន់ ខេត្តស្រះកែវ (ទល់មុខច្រកអូរបីជាន់) ដែលជាតំបន់កំពុងមានបញ្ហាជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlubBL8Don-nOUxu0amam4NLJhsK4o7mB28HgOrYQBlTNHCUNWj_j2zbK3uK6uJlfZxxnbrkGN2e5NkUvxAYXt1VLtTbvSPqEh6yJEyA_vTOx2HahXTqYv2ocmF_v1v4o99luRSSUyXDLewszzthIGPm7xtPHbh2MgtsK9iGyUx-yZ3vThPmb3nyDG1XXI/s620/image_2025-08-29_08-24-32.png

បើថៃសាងសង់របងព្រំដែន ហាមដាច់ខាតសង់ល្មើសចូលទឹកដីកម្ពុជា និងមានការកំណត់បន្ទាត់ព្រំដែនឱ្យច្បាស់លាស់ដើម្បីកុំឱ្យមានបញ្ហា ពីព្រោះកម្ពុជាចង់បានតែសន្តិភាព គ្មានការបំពានពីប្រទេសជិតខាង ។ កម្ពុជាបញ្ជាក់ជាច្រើនលើកថា ពុំបានបង្កប់មីនថ្មីលើទឹកដីរបស់ថៃទេ និងអំពាវនាវកុំឱ្យកងទ័ពថៃដើរហួសបន្ទាត់ព្រំដែន ៕