Home Blog Page 306

ថៃបើកភ្នែកធំៗ ក្រោយសម្ដេចតេជោអាចទាយដឹងមុនពីការប្ដូរនាយករដ្ឋមន្រ្តីថៃតាំងពីបីខែមុន

0

(ប្រទេសថៃ)៖ ប្រសាសន៍ទាយទុកមុនរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីខែមិថុនាដែលថា នៅបីខែបន្ទាប់ប្រទេសថៃនឹងមានការផ្លាស់ប្ដូរនាយករដ្ឋមន្រ្តី ពេលនេះកំពុងក្លាយជាការពិតជាបណ្ដើរៗ ធ្វើឲ្យពលរដ្ឋថៃភ្ញាក់ផ្អើលជាខ្លាំង ខណៈមានមនុស្សជាច្រើនទទួលស្គាល់ថា សម្ដេចពិតជាដឹងពីនយោបាយថៃច្រើនមែន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPcG9mONJMXiFdukP4fgEbFlyDorognEIJJKgyAruexZgFUc_I3zonbCXboAyjohGs-HORwjteMyviW09sKIEjpo-Cn8qzQWBSUWh-lDfesm1e4xpy7Dj_V8n-v_jW7aBYPeKjr2o8iUDFejXlrj_85_-u-eSAQlMfgqL6ouifMcLInq0ilVvPghOaISYj/s750/image_2025-08-30_10-42-44%20(2).png

    នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីតុលាការធម្មនុញ្ញថៃសម្រេចបណ្ដេញលោកស្រី Paetongtarn Shinawatra ចេញពីតំណែងនាយករដ្ឋមន្រ្តី នៅក្នុងសង្គមប្រទេសថៃពលរដ្ឋនាំគ្នាចាប់អារម្មណ៍នឹងរឿងមួយទៀត នោះគឺពាក្យសំដីរបស់សម្ដេចតេជោកាលពីបីខែមុន ដែលលោកបានលើកឡើងដូចបានដឹងមុនថា «នៅបីខែបន្ទាប់ប្រទេសថៃនឹងមាននាយករដ្ឋមន្រ្តីថ្មី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf6mPsafdsdv5ZQgH5N2y8WxVpWQ3coavu-e8gPNK4VjsNQZYl4IguM8rRGHS9QBNs2ag7_Cx-Wewp777rn4V_RbrankoQd-9DiX-0Ojc5hcFrW4BVq4hEfTgFqfti5-30AOqskY5giwymb0xWQqcP__o8hxcOMRxhWvakWOEi3jHnuq8fps4PA2wvySrk/s960/image_2025-08-30_10-42-44.png

    រំលឹកដល់កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសំណេរមួយថា៖ រឿងនេះយើងអាចវាយតម្លៃបាន ថាថៃកំពុងផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ ។ តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPCfvSR7QUfQGO5a4meMIrLeFh11YtfeygGJXN8AvdKIgo-S_eup3lttZIO80Gp3vLWW9XmCQCxeIFzA9ZtRHKBSokzRBgfXTcdWyVLkkvoJf_CWlTzaPB10LMkDh451g04flbhziarDQPa_vgXGwyu7wbn2T-qTqiyAOMCGUdrn1uVcCrb_PpXTLnddI0/s1500/image_2025-08-30_10-42-45.png

    អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺនៅពេលដែលសម្ដេចបានបញ្ជាក់ថា៖ «តាមការស្មានរបស់ខ្ញុំថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខហើយ ខ្ញុំក៏អាចដឹងមុនថា ជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រីតែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_VVVAGl-iSPkcLjNTiLf5uQK3QLgUuDtkBpLY9TwV1Nx4a3HeH99OBpMWtKmQvqm9Ku21VzG5-_N8fnP0j-x0DuDV9QGpSnqCwHmYOZDxryQO8U2S76AA7eXg9ioTb6OmoiHfGxlsi5p0PMMqXCWXhcf9qARV1MCPg-UsvQYQNdXlQRbmNS21JrXXuCa4/s1080/image_2025-08-30_10-42-46.png

    ប្រសាសន៍ព្យាករណ៍កាលពីបីខែមុន ហើយបានក្លាយជាការពិតនៅពេលនេះរបស់សម្ដេចតេជោ បានជំរុញឲ្យប្រជាជនថៃមានមន្ទិលសង្ស័យបន្ថែមទៀត នោះគឺតើបេក្ខភាពដែលនឹងឡើងជានាយករដ្ឋមន្រ្តីថៃបន្ទាប់គឺជានរណា? ហើយហេតុអ្វីបានជាប្រធានព្រឹទ្ធសភាកម្ពុជាជាអ្នកដឹងពីផ្ទៃថៃទៅវិញ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtikzIPW_qTh5rUwaFdXWimdOG6bbi_Tf1b-9msCpPpqg9K3DcYA787kN-qD5LboX48J2ytT1GvVffAaLzmoYhN_yAJZ0E-mtVV1bkFmXM7C9TNRAp3o67HjX7xgrHhIE6r_FUwCaahoucNzCiBbND2-ubQUojuJuhD7tGXsys_S0bqbluzCiiTMqgjBi-/s1535/image_2025-08-30_10-42-43.png

    បន្ថែមពីលើនេះ ប្រជាជនកម្ពុជាក៏កំពុងតែរង់ចាំមើលផងដែរ ជាពិសេសទាក់ទងនឹងបទឈប់បា.ញ់ និងកិច្ចព្រមព្រៀងជាច្រើនដែលនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីស្ដីទីថៃបានសម្រេចរួមគ្នាកន្លងមក ខ្លាចក្រែងមានការប្រែក្រឡាសវិញ ដោយសារតែស្ថានភាពនៅក្នុងប្រទេសថៃមានការប្រែប្រួលលឿនខ្លាំងពេក៕

សារព័ត៌មានអន្តរជាតិច្រើនប្រទេស បានចុះទៅថតនៅទីតាំងដែលថៃបានបំផ្លិ.ចបំផ្លា.ញ និងព័ទ្ធបន្លាលួស

0

(ឧត្តរមានជ័យ)៖ អ្នកសារព័ត៌មានចំនួន៣៤នាក់ មកពី១៩អង្គភាពសារព័ត៌មាន ដែលអញ្ជេីញមកពីប្រទេសឥណ្ឌូណេសុី ម៉ាឡេសុី សឹង្ហបុរី វៀតណាម ចិន បូករួមទាំងអ្នកសារព័ត៌មានជាតិ បានចុះទៅយកព័ត៌មានពិត និងផ្ដិតយកទិដ្ឋភាពផ្ទាល់ៗនៅមូលដ្ឋានជនសុីវិល វត្តអារាម មន្ទីរពេទ្យ និងសាលារៀនដែលត្រូវបានបំផ្លិចបំផ្លាញដោយការវា.យប្រហារ និងទីតាំងដែលព័ទ្ធបន្លាលួសដោយទាហានឈ្លានពានថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiENKO-gyH9r6QbvJYMrewDiIux-6jC3SyQwS0ypuLZlpr_ENyXBRWPIUCyf8dk7WnjQBGSRSq7J1oNgvpY8gw3S1gufO9OMBG6mR0pF6_J7jMCFjEvFe3LJPyZUbyl8yXqLkVcWwonkHDuzFHbPDdfmDXQfgjgAHlSivW5T3GwO_5l96MJaZPxsyd-3uU0/s1280/photo_2025-08-30_08-35-34.jpg
បើតាម លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ បានអញ្ជើញចុះយកព័ត៌មានដោយផ្ទាល់ នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព និងទីតាំងផ្សេងទៀត ដែលរងការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះ ពីសំណាក់ទាហានថៃ នាពេលកន្លងមក នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលដោយក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។ លោកបានបញ្ជាក់នៅក្នុងសំណេរនោះថា៖ ទុកឱ្យភស្តុតាងប្រាប់ពីការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlBds8yotlSmDf0ZjsZRJUvIe9QwFyLoMd0smmOM3mOIAnJ7TLp1cy8eSTBLyRdDu1vg-Xz4yGEnsWxpCYm-ti65iQfZ2wvjCQnPYDom_NWQQlQfY2wDVJfWv6iP8OEyVwAEAdIJZ4Lue5OzohaF-NbmGqx5kAKQKyIUv5iGRikHyxMbOSKiZYtLkZrDFh/s1280/photo_2025-08-30_08-35-28.jpg

បន្ថែមពីនេះ ក្រុមអ្នកសារព័ត៌មានបរទេសទាំងនេះក័បានចុះទៅយកព័ត៌មានដោយផ្ទាល់ទីតាំង ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះពលរដ្ឋខ្មែរ បន្ទាប់ពីបទឈប់បាញ់ចូលជាផ្លូវការផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZbOd2MmgiToQkTx400F-raiMyYB4blLxYe6ML30DH0Mm7x6JRAYNveZo2zjkt9PcUN3IxOw3AYwmMMV83zQ2_5kUC333nViGY_Jc5oEF9i8kZjeBDiiuut11UszAeOjYRg1KXFZ3GW7zvAn1iFzw3yDzelwzBRUyHCYqnSewstFs2e9lfUxr58r7owCHP/s1280/photo_2025-08-30_08-35-30.jpg

ដំណើរចុះយកព័ត៌មាននេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំនាក់លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ លោកបានធ្វើបទបង្ហាញដល់អ្នកសារព័ត៌មានបរទេស និងកម្ពុជា ពីសកម្មភាពបំពានរបស់កងទ័ពថៃ ដោយបានបណ្តេញប្រជាពលរដ្ឋខ្មែរ ចេញពីលំនៅឋានទាំងគឃ្លើន មិនគោរពច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ ជាពិសេសកងទ័ពថៃ បានរំលោភបំពានយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit9IVkQ_XROBHn3BPEELTAJqd4Nrdve-xjAZuayi5i7qbSLZi6UpXZpIqo71aYxD2X9JMC7lebnPRrcaDlTQgiLS68eFWeHp9lwnQdcpNeWYvQSaMYrwZbs4s8ISE5QFwqRnPADIDK0zmvL4hWdUOq5ZvbGFkEOgPj4vjgcTUNp38jR7YM6Hez3NJS0hY0/s1280/photo_2025-08-30_08-35-32.jpg

រង់ចាំមើលទាំងអស់គ្នានាពេលបន្តិចទៀត នៅពេលដែលសារព័ត៌មានអន្តរជាតិចុះផ្សាយពីការពិតជាក់ស្ដែង និងលាតត្រដាងពីទង្វើអមនុស្សធម៌របស់ថៃរួច តើថៃនឹងធ្វើការបកស្រាយ ឬឆ្លើយបំភ្លៃទៅកាន់ពិភពលោកដូចម្ដេចទៀត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy-YoDmRWJWiHyqI7EEZxFvWBOku1VjaaHrLDgb4u7dXTFHGrAYK5gyqMwlxqLFZyvkoGwy2UFW_7xgF-me3lebHyfGdqntF_NicsCvAwV37C9p_fI8VDgX3sexSbD9OGj1Z7ULJB-RfWQN7OQ-toE9z0QOdcWS0ejPXhCZvJ2MrQXGUqvsdH4o3Ua_X5a/s1280/photo_2025-08-30_08-35-34%20(2).jpg

អ្នកគាំទ្រចោទប្រកាន់ Song Da Eun ថាកុហកខណៈនាងមានមិត្តប្រុសរួចហើយមកបំផ្លាញកេរ្តិ៍ឈ្មោះ Jimin

0

អ្នកគាំទ្រ BTS ចោ.ទប្រកាន់តារាសម្តែង Song Da Eun ដែលមានពាក្យចចាមអារ៉ាមជាមួយ Jimin ថានាងកុហក និងទាញយកប្រយោជន៍ពីកេរ្តិ៍ឈ្មោះរបស់តារាចម្រៀង K-Pop ល្បីឈ្មោះរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqQQO770Lio7DkdElerafoHIHjYdcmQisiZwV9LlJjPIqleq91qDx9SNohj1TsZ6SP89ew8IPY99EQ2rFMSGOdY3x6uJhMCj7bDjP-EhmOtbx8k-ndtWJ8kIsQAYlB1y6I91PgBGktUk5_vIFiVxPCsgMv994EyWvmGCSRSG9BH3ZKskMrSG4j4ZlcEI7p/s640/image_2025-08-29_12-02-38%20(3).png
យោងតាម Sports Chosun កាលពីថ្ងៃទី២៨ ខែសីហា គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកគាំទ្រ BTS (ARMY) បានបង្ហោះអត្ថបទមួយដែលអះអាងថា Song Da Eun មានមិត្តប្រុសម្នាក់ទៀត ហើយនាងបានផ្សាយបន្តផ្ទាល់ជាមួយបុរសម្នាក់នេះនៅថ្ងៃទី២៧ ខែសីហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD5LStVZCF8Cl3Qs5KbJ5Rp41YQV03EAmOYsDn0UUiR8G4PSrwTeqlMVkp64KkCFTeqQiNhobqMycP6uqtg03pwAOM5U3QUvYAJqHFuaVNOAqQX3q67204CPVxT7DsLklL0ndHK-9sAFoVcE63u12xvRVFOewLaDnQS1p1kgngEZ2_D0M69Lj9JSQvFsgG/s640/image_2025-08-29_12-02-38%20(4).png

ទោះជាយ៉ាងណាក៏ដោយ គួរកត់សំគាល់ថា Song Da Eun បច្ចុប្បន្នគឺជា TikToker ដែលមានជំនាញក្នុងការបង្ហោះការផ្សាយផ្ទាល់ប្រចាំថ្ងៃ និងសហការជាមួយភ្ញៀវផ្សេងៗ។ ដូច្នេះអាចថានេះគ្រាន់តែជា TikToker ម្នាក់ទៀតដែលធ្វើអន្តរកម្មជាមួយនាងតាមបណ្ដាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDKUxO7xXaxRcTJkGSH3_fx9jychT0fSMQRnazLEVIzyrqZvUeIufiC0uQvuCQAFYc5cT4KBMYWyGIiomB4w4GCoWu6Z_v9GEiN-KzGR7CBtDDhoToL3SSXKQDIkKhn5CgjPMrUMre17DPAWtN2moORz7hqKyBDOuNtq-j9Qiv_cdkimFnFXUjiJ4mteJE/s847/image_2025-08-29_12-02-39.png

លើសពីនេះ អ្នកគាំទ្របានវិភាគ Jimin បានផ្លាស់ទៅរស់នៅ Nine One Hannam Apartment ក្នុងឆ្នាំ ២០២១ ខណៈដែល Song Da Eun បានបង្ហោះរូបថតមួយចំនួនដែលបង្ហាញពីការណាត់ជួបជាមួយនរណាម្នាក់ដែលរស់នៅទីនោះតាំងពីឆ្នាំ ២០១៩។ ដូច្នេះហើយទើបអ្នកគាំទ្រ BTS គិតថា Song Da Eun មិនរស់នៅជាមួយ Jimin ទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYpfabN9kngansKwZB-srwVRKEvPG6IjRnyQtUsIaBVke6Rz5DbGA9BjzNRpOUbH4QGUV-cI6gryooKqXKRQDAQZfBagsIwjFbbxQH2ZSvnNdxLAeo3GiMZvI13ZXLySiJM5uhdAXCU9hynDM_b3z2zXBH4Boi3bhyvswexyw83LEsozOaxQ7I2KECJjg7/s858/image_2025-08-29_12-02-38.png
អ្នកគាំទ្របានចោទប្រកាន់ Song Da Eun ពីបទកុហកដោយចេតនា និងមានភាពមិនច្បាស់លាស់អំពីការណាត់ជួប Jimin ដើម្បីទាក់ទាញការចាប់អារម្មណ៍។
ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរបានបន្តកើតមានតាំងពីឆ្នាំ ២០២២ នៅពេលដែលអ្នកគាំទ្របានរកឃើញថា Song Da Eun ប្រាប់ពីទំនាក់ទំនងរបស់នាងជាមួយ Jimin ដោយបង្ហោះរូបថតជាច្រើនដែលមានព័ត៌មានលម្អិតទាក់ទងនឹង Jimin ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHXAIoXnZs64kAxaiGsvV1lZDuqUPpBCjk9pJ4W8KM51nIkv5VyzbhDqGG_2wdu1J4awfiCUeRlypEzKPHO46VirvjnXS03QJc6cRpnnNeCDEjmgcD_-c8KGvN33ku6UGy49o7YCBF7lAoSi8PyXfh2hT1_J4pA1jFBjomybZrghuYjA1h-feDmeoCyY1/s640/image_2025-08-29_12-02-38%20(5).png

កាលពីឆ្នាំ២០២៤ Song Da Eun បានចែករំលែកវីដេអូដែលឆ្កែរបស់នាងកំពុងលេងនៅក្នុងអាផាតមិនមួយដែលមើលទៅស្រដៀងនឹងផ្ទះរបស់ Jimin ក្នុងភាពយន្តឯកសារ BTS។ បន្ទាប់មកនាងបានបង្ហោះរូបថតស្រោមកាសតែបន្ទាប់មកបានលុបវាចោលភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzwCqDc8fZWnhPa5tIIp09uTWB2j5bRO7UXoclBfHLXdVRPzhLNKUfZcXJuIVyns0cz5H5AxIWGd3XRTgn8WPX5ucUPrmadkkoPNSJ8bNB11GIglxLnBpgPtJutW5BopF3zpGR4EtBFz503ya2GU9qLHvQkgwh5LQbMCcn4iIuXHzOtuEQJDUi0WftEC-l/s640/image_2025-08-29_12-02-38%20(2).png

អ្នកគាំទ្រ BTS បានប៉ាន់ស្មានថា Song Da Eun និង Jimin បែកគ្នាយូរហើយ ព្រោះព័ស្តុតាងដែលនាងបញ្ចេញគឺតាំងពីច្រើនឆ្នាំមុន។ អ្នកគាំទ្របានរិះគន់ Song Da Eun ចំពោះការកេងប្រវ័ញ្ចរូបភាពរបស់ Jimin និងឈ្លានពានឯកជនភាពរបស់លោកដើម្បីទទួលបានការចាប់អារម្មណ៍។ អ្នកគាំទ្រក៏មិនសប្បាយចិត្តដែរដែលក្រុមហ៊ុនគ្រប់គ្រងរបស់ BTS គឺ BigHit Music រក្សាភាពស្ងៀមស្ងាត់ចំពោះពាក្យចចាមអារ៉ាម ដែលធ្វើដូចគ្នាពេល V និង Jennie ត្រូវគេសង្ស័យថាមានទំនាក់ទំនងស្នេហាក្នុងឆ្នាំ ២០២២ ដល់ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfShccibzRogYYLaHjiunCCrq93mmLeBjFya_9B5sRrtoLeB0G6lKpBkQC7_wyF6ibRp4RVCUsdcaglQLsq8Nh7ijuvgQWMeaH9_FfMLXqm8z9ytTXJL_04koBTxEcV0aas7IxWivCwfIJoGVGKfHeX1fl1BwRG9HE0YWHL_Sk3RD_HLNgHMxSWpHHxKYq/s686/image_2025-08-30_08-38-43.png

ទោះជាយ៉ាងណាក៏ដោយ យោងទៅតាម Ten Asia ការជ្រើសរើសរបស់ BigHit Music ដើម្បីរក្សាភាពស្ងៀមស្ងាត់កើតចេញពីការព្រួយបារម្ភថា ជំហររបស់ក្រុមហ៊ុនចំពោះពាក្យចចាមអារ៉ាមណាត់ជួបរបស់ idols ដោយមិនគិតពីថាតើពួកគេពិតឬមិនពិតអាចនាំឱ្យមានភាពចម្រូងចម្រាសដែលមិនចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRL9V-VYA049ogEZEuhfZNT2JksYc_hgg16JT_sX0NtxB_UDiRmm3-nvoyAQ8V8Xzmfo0L_-vUpOVGFYVUWDj5rkL7jzS6AzCbkJEHX4eHTex6JsHXGmkDTFCXESZ7QJzy_mWBM1NziaabOIUTqWas4uTExVy7av4xOXqQ-kZ2O9HHZ7ikY7-oDyG_4qy_/s1000/image_2025-08-30_08-38-43%20(2).png

អ្នកក្នុងឧស្សាហកម្មម្នាក់បានវិភាគថា៖ «បញ្ហាណាត់ជួបរបស់សមាជិក BTS តារាល្បីៗលើពិភពលោក មិនមែនជារឿងឯកជនទេ ប៉ុន្តែក៏ជាកង្វល់ជាសកលផងដែរ។
ភាពស្ងៀមស្ងាត់របស់ក្រុមហ៊ុនអាចត្រូវបានគេមើលឃើញថាជាជម្រើសយុទ្ធសាស្រ្ត ដោយគិតគូរពីអារម្មណ៍អ្នកគាំទ្រក្នុងស្រុក និងអន្តរជាតិ ប្រតិកម្មទីផ្សារ និងសូម្បីតែការការពារសិល្បករ»៕

អាន់យ៉ា មិនកូ ជាកូនថៃកាត់អូស្រ្តាលីរស់នៅខ្មែរជាង២០ឆ្នាំមានស្នាដៃសិល្បៈមិនធម្មតា

0

Austin Tukwa អ្នកបង្កើតមាតិកាមួយរូបដែលជនបរទេសអាចនិយាយភាសាខ្មែរបានបង្ហោះវីដេអូមួយបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនបន្ទាប់ពីបានជួបសម្ភាសន៍ជាមួយ អាន់យ៉ា មិនកូ(Anya Minko) ជាកូនថៃកាត់អូស្រ្តាលីរស់នៅប្រទេសកម្ពុជាជាង២០ឆ្នាំព្រមទាំងមានស្នាដៃសិល្បៈដ៏ចំណាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_kNoQd6oIje6qyo4Ls9mvXXKPXw9Bcx7vPMDvGD957nnXiuzrxdkZlIP8_GHoY-T3tg1qGEU_YtxReOhkgS26qwfcdpoo1djVrZQjtMQ20KOiS2EBEthwUp06o-p5b-LVxA0wmmWCxA3nWIFguoiqWMzB6c0tsnBl-eNNDknv_iuzUpVTNtrU2ZUl64z9/s2048/image_2025-08-29_14-08-00.png

តាមរយៈវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះរបស់ Austin Tukwa Anya Minko បានរៀបរាប់ថា នាងជាកូនអូស្រា្តលីកាត់ថៃ រស់នៅប្រទេសខ្មែរជាង២០ឆ្នាំមកហើយ។ នាងមកដល់ស្រុកខ្មែរកាលពីអាយុ៣ឆ្នាំក្នុងឆ្នាំ ១៩៩៦ ខណៈនាងមានឪពុកជាជនជាតិអូស្ត្រាលី និងមានម្តាយជាជនជាតិថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKf87EH96luyldd4s-rdVjy4sjhyphenhyphenUXK4TTvt7DLi98HjvcHBkdx7i8HerKNWpYGsj2ohKlrVuQYBx08sGm5TgpT9izqnlg231CHBDO1X_UgHDlxu1tbTNoyAH8JOGKX5YsZTkWwlTllm2K14I6Jro9LJXcnpPhkFPjCXM2mcY3AWNOjvX_0HIYt2Hq5vWS/s2048/image_2025-08-29_14-07-55.png

ការរស់ជាង២០ឆ្នាំនៅលើទឹកដីដ៏ស្រស់ស្អាតនេះ Anya បានបង្ហាញថានាងគឺជាសិល្បករខាងគូរគំនូរនិងធ្វើការនៅអង្គការមួយពាក់ព័ន្ធនឹងខាងអប់រំកសិកម្ម នៅក្នុងប្រទេសកម្ពុជា។ ដ្បិតថាមិនមានឈាមជ័រខ្មែរ ប៉ុន្តែ Anya បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលព្រោះនាងជាកូនថៃកាត់អូស្រ្តាលី តែអាចនិយាយភាសាខ្មែរបានយ៉ាងសាហាវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK4IEzYHFAF90NZ_Q8rWgzWbpdbjXRN3C8zuwuiCV_GNQH_iu7kdXzb2-Gn6bARf18l1EzD1qyUuelgYmCg74uh1PzKf56wpAtLYiHTvCqcu06PVaN87G0ENopeafLd73CnHmOyfJvSTz8RsGuy2OCOo9_tcYgrz0GZXdVMmtkxyBrj0cJwAhTpn1oeil9/s2048/image_2025-08-29_14-07-57.png

ស្របពេលបង្ហាញប្រវត្តិរបស់ខ្លួនជាកូនកាត់ថៃ ខណៈបច្ចុប្បន្នប្រទេសខ្មែរនិងថៃមានជម្លោះព្រំដែនជាមួយគ្នាប៉ុន្តែមហាជននៅតែបង្ហាញការស្រលាញ់ចូលចិត្តចំពោះវិចិត្រកររូបនេះ។ បើតាមអត្ថបទសម្ភាសន៍មួយនៅពេលដែលនាងពេញវ័យ Anya Minko បានចាកចេញទៅសិក្សានៅក្រៅប្រទេសហើយត្រឡប់មកកម្ពុជាវិញនៅឆ្នាំ ២០២៣ ដើម្បីធ្វើការងារអភិវឌ្ឍន៍ ហើយសម្រេចចិត្តបន្តការស្រលាញ់សិល្បៈគំនូរនេះ។ ទោះបីជាកូនកាត់ក្តីប៉ុន្តែ Anya Minko បាននិយាយថាប្រទេសកម្ពុជាតែងតែជាផ្ទះ ដែលជាកន្លែងដែលនាងបានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់ខ្លួនហើយឥឡូវនេះហាក់ដូចជាកន្លែងដែលនាង មានបំណងចង់ក្លាយជាអ្នកសិល្បៈក្នុងប្រទេសនេះ។ តាមរយៈស្នាដៃគំនូររបស់ Anya Minko បានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរស្នាដៃនាង៕

ថៃមានគម្រោងធ្វើរបងព្រំដែននៅខេត្តស្រះកែវប្រវែងជាង១០គីឡូម៉ែត្រក្នុងឆ្នាំ២០២៥នេះ

0

ប្រទេសថៃ ៖ នៅឆ្នាំ២០២៥នេះ កងទ័ពថៃមានគម្រោងធ្វើរបងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយដំណាក់កាលដំបូង នឹងធ្វើខេត្តស្រះកែវ ត្រង់បង្គោលព្រំដែនលេខ៥០ និងលេខ៥១ មានប្រវែងជាង១០គីឡូម៉ែត្រ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងឆបោក ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Amarin News កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQA-io_Q9UuSaFvRrurKruleAIk8hSZLIbOVfcwI0ShhFA7fwzkOo_B2wOSL7Rl-LNfehLQ2UJm2-hAr01r9GMSMYWpUuKQAcKkLjQjNiyyZsm5twPPBAxwE389P7gKe8lCAg17vIa2GadI5-uUeIPAhkZaC6yEWRTRDwEnxWvDFUUnfEWL5QmocmFWlBm/s1280/photo_2025-08-29_14-16-25.jpg
នាយសេនាធិការទីបញ្ជាការកងទ័ពថៃ លោក ណាម៉ាស់ ចាន់ឌី ព្រមទាំងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យមើលតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែសីហា នៅត្រង់បង្គោលព្រំដែនចាប់ពីលេខ៤៨ ដល់លេខ៥១ ដែលលាតសន្ធឹងពីភូមិប៉ារៃ រហូតដល់ភូមិថាខាម ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីរៀបចំគម្រោងធ្វើរបងព្រំដែន ។ បន្ទាប់ពីពិនិត្យមើលតំបន់ព្រំដែនរួច កងទ័ពថៃក៏បានសម្រេចធ្វើរបងព្រំដែនដំណាក់កាលទី១ នៅបង្គោលព្រំដែនលេខ៥០ និងលេខ៥១ មានប្រវែងជាង១០គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF0oCK7dcOTDfHaGJNYuOLCQE_QK05s4DP06ze5vmbYhy9EHpTEPgfmF0rp8yTesNyVi26ie4Iiy_hPi-X5m5fWwsd-evAS-EwH0BPvTvN3tDc7bAhyMENkWq65WLyjcgI3LZ-MTKHX7F4dhVgROg9EpH_wdFDwQlrXEiHtIpnZZ9713923_nUu3VfC3oV/s1280/photo_2025-08-29_14-16-32.jpg

ចំណែកនៅតំបន់ផ្សេងៗពុំទាន់ធ្វើរបងនៅឡើយទេ ដោយសារការកំណត់បង្គោលព្រំដែនពុំច្បាស់លាស់ ។ ជំហ៊ានដំបូង នឹងធ្វើរបងបណ្តោះអាសន្នកាត់ផ្លូវតាមព្រំដែន ព្រមទាំងដាក់បន្លាលួសចំនួន៣ជាន់ និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតំបន់មួយចំនួន ។ ការធ្វើរបងព្រំដែនកម្ពុជា-ថៃ នឹងមានប្រយោជន៍សម្រាប់ការចល័តកម្លាំងកងទ័ព និងល្បាត ហើយធ្វើឱ្យការឆ្លងដែនខុសច្បាប់តាមច្រកធម្មជាតិកាន់តែពិបាក ទប់ស្កាត់បទល្មើសឆ្លងដែន និងការឆបោកផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDw_d6-_AWyH-rYL6tuERpAiex0oV6vpKlh5SzBief4VPSuU86KmqhRQp4WuNPv1ikOCs989INBHP31RbxLDh3Shq9ctoejFUEXgqKU4FscylW4c_uUWJ5NHR5qTSaOgswdVpxpZqsZCTVdK_zzIZ5jVch4KJLLClHlPliRtGVnjDumRi8YYTmVMCatswj/s1280/photo_2025-08-29_14-16-29%20(2).jpg

របងព្រំដែននឹងធ្វើភ្លាមៗក្រោយពីក្រុមប្រឹក្សាសន្តិសុខជាតិអនុម័ត និងទទួលបានថវិកាធ្វើរបងគ្រប់គ្រាន់ កងទ័ពថៃជឿជាក់ថា របងព្រំដែននឹងចាប់ផ្តើមធ្វើនៅឆ្នាំ២០២៥នេះ ។ ជំហ៊ានបន្ទាប់ កងទ័ពថៃនឹងចុះពិនិត្យលម្អិតនៅតំបន់ព្រំដែនផ្សេងៗ ដោយពន្យល់ពលរដ្ឋនៅតាមព្រំដែន ពីព្រោះពលរដ្ឋខ្លះអាចរងផលប៉ះពាល់ដោយសារការឈូសឆាយធ្វើរបង ប៉ុន្តែជឿថា ពលរដ្ឋនឹងព្រមលះបង់ដើម្បីសន្តិសុខ និងសុវត្ថិភាពរួម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfTZVt4ehow3T7mM3mKMfzXjFkSnM2k5YTCj7pWn28WL3oZQZQCBU0bYCUUgpX_6Yy6AxNDFyB756fdqnk8DEaWpdVIbnrb9ttDWlkhPl7zYttN1Wjxu4Fn5PIziJEeYIxoohIEppjGDwFk0j9BPtakuaiHYTVj4m4HBZ1pesPPwijn_4J2yuhSh2fZBil/s1280/photo_2025-08-29_14-16-29.jpg
ចំណែកលោកឧត្តមសេនីយ៍ទោ វ៉ាន់ឆាណាក់ សាវ៉ាត់ឌី ប្រធានការិយាល័យសម្របសម្រួលសន្តិសុខនៃនាយកដ្ឋានប្រតិបត្តិការកងទ័ពនិយាយថា ការធ្វើរបងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺដោយសារមានការអំពាវនាវពីពលរដ្ឋថៃ ។ លោកក៏អរគុណពលរដ្ឋផងដែរដែលចង់រៃអង្គាសប្រាក់ធ្វើរបងព្រំដែន ប៉ុន្តែត្រូវពិនិត្យមើលច្បាប់ជាមុនសិនថា តើអនុញ្ញាតឱ្យពលរដ្ឋអាចផ្តល់ប្រាក់សម្រាប់ការធ្វើរបងដែរឬទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkLIPWQHHrqm0Y1m6tZljscf77-id9ZXf3qVkK1S8C3tT8nvlWd3f7p0ucbLkUHf-C7X6L06q8bWOxEncglOM_hMH6tTS0CsY3ifkNSU-XilwqsiFT7Q0Zs7GOzW0kbiD4BXD5QL5CBXUubbcIjj5tp4CArBhbeGePukr7-lx7b48nYNZFAhz-rr3_Ozgq/s1280/photo_2025-08-29_14-16-26.jpg

គណបក្សនយោបាយ និងពលរដ្ឋថៃបានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើរបងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការឆបោក កាត់បន្ថយជម្លោះនៅតំបន់ព្រំដែន ព្រមទាំងផ្តល់សុវត្ថិភាព ។ កន្លងមក មានពលរដ្ឋថៃលួចឆ្លងដែនខុសច្បាប់តាមច្រកធម្មជាតិមកធ្វើការនៅប្រទេសកម្ពុជា ប៉ុន្តែត្រូវបានកងទ័ពចាប់ខ្លួនជាបន្តបន្ទាប់ ៕

ថៃបាត់បង់ចំណូលពីការនាំចេញទំនិញជាង៥ពាន់លានបាតក្នុង១ខែដោយសារមីយ៉ាន់ម៉ាបិទព្រំដែន

0

ប្រទេសថៃ ៖ មជ្ឈមណ្ឌលស្រាវជ្រាវកសិករថៃបានវាយតម្លៃការបិទព្រំដែនរបស់មីយ៉ាន់ម៉ានៅចំណុចស្រុកមេស៊ត និងមៀវឌី បានធ្វើឱ្យថៃបាត់បង់ចំណូលពីការនាំចេញទំនិញយ៉ាងខ្លាំង គឺស្មើ៥,៦០០លានបាតក្នុង១ខែ (ឬស្មើជាង១៥១លានដុល្លារ) ប្រសិនបើមីយ៉ាន់ម៉ាបិទព្រំដែនផ្សេងៗទាំងអស់ ថៃនឹងបាត់បង់ចំណូលរហូតដល់៩,៧០០លានបាតក្នុង១ខែ (ឬស្មើជាង២៦១លានដុល្លារ) ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9beUSQRYcP1t33Fbyqtp7NXQ3B7mG53hCVtTkNf9I7_Lyabg2VU6pDV90vq4NjQ0BCXljigCk9uDadxW_ls-tNIgkNSN9D98v4sG3mCD3EN8A2XMLcwc_SmoNZzQ7Mn7aojKuyl0WL9H2x0gfOzGtrNHQAPnSmheIG1ISNv4R3tXaJaxkPutzWtQkKtE/s1024/photo_2025-08-15_13-42-23.jpg

កាលពីថ្ងៃទី១៨ ខែសីហា កន្លងមក រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបិទព្រំដែនមេស៊ត-មៀវឌី នៅស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ ទី២ ដើម្បីគ្រប់គ្រងពាណិជ្ជកម្មព្រំដែន ដោយសាររដ្ឋាភិបាលមីយ៉ាន់ម៉ាចង់កាត់ផ្តាច់ហិរញ្ញវត្ថុរបស់ក្រុមប្រឆាំង និងកាត់បន្ថយការជួញដូរខុសច្បាប់ ដែលជាប្រភពចំណូលដ៏សំខាន់របស់កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGRktMdzy0n71s0R_0ODJTSHJ-sCxCoednlyiW_nQV01GG_ayaHSYTM_WQ15QcLd6yIjeBADvP1x48GOZVePWB-v55hVn_pVsJOPz-DOxi4Qkq_nniNSKlnzwuKgOzYjOnuIbHb77DUM9WCHXgOV2DlTStItOc0Ls3pSBg5ZbxLxwnHmKi24qI06ES_dxE/s1280/photo_2025-08-18_13-43-04%20(2).jpg

ប៉ុន្តែការបិទព្រំដែនរបស់មីយ៉ាន់ម៉ាធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ា និងថៃយ៉ាងខ្លាំង ដោយសារថៃបានធ្វើពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ាភាគច្រើននៅតំបន់ព្រំដែន ស្មើរហូតដល់៨២.៥% ។ កាលពីឆ្នាំ២០២៤ ថៃបាននាំចេញទំនិញតាមព្រំដែនគោកមីយ៉ាន់ម៉ា ស្មើទឹកប្រាក់១១៧,៧២៦លានបាត ប្រមាណ៨០% នៃការនាំចេញទំនិញសរុបទៅមីយ៉ាន់ម៉ា ខណៈការនាំចូលទំនិញពីមីយ៉ាន់ម៉ាតាមព្រំដែនគោក ស្មើទឹកប្រាក់៩១,៣៩៨លានបាត ប្រមាណ៨៥% នៃការនាំចូលទំនិញសរុបពីមីយ៉ាន់ម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCcl_HhDjdmRP0Q5pLaBUfbKdUZYH2kh24d1juyPuFFDkHpWzlrnSEvH-wOKPO-Yu5nF8QuCmnilAfzKJX4qXk87GaCxAJZSy4eP433PZvFN0CiOHowmPfmryOZ-rmc0Er05ORV6P0FoCnseggRtZDVac5vQ5JBqpVs-e_TNF3rXOp34aLA3lD_lt2KzA/s1024/photo_2025-08-15_13-42-28.jpg

ព្រំដែននៅស្រុកមេស៊ត ខេត្តតាក គឺជាព្រំដែននាំចេញទំនិញថៃដ៏សំខាន់បំផុតទៅមីយ៉ាន់ម៉ា ពីព្រោះថៃអាចដឹកជញ្ជូនទំនិញទៅដល់ចំណុចកណ្តាលប្រទេសមីយ៉ាន់ម៉ាដោយចំណាយពេលមិនដល់១ថ្ងៃ និងចំណាយថ្លៃដឹកជញ្ជូនតិចដោយសារមានផ្លូវល្អ ។ រីឯការដឹកទំនិញតាមច្រកព្រំដែនផ្សេងពិបាកធ្វើដំណើរ ខណៈការដឹកទំនិញតាមផ្លូវទឹកទៅទីក្រុងយ៉ាំងហ្គន ត្រូវចំណាយពេលយ៉ាងហោចណាស់ ៣ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4hH5EKL_XFv6PU21GMEmLAYDdEfvUkgP5mGNuklyfZwOCn4kHYtAVvhgUSFWMn4llnDB4reGkMr7KderXo5majSxa8Soaqkuc8Xvqsda1IH9MZepyBCZCjAJSwNMdnzL94P_7gJaUagqoNUAzUhjsoA5e2zJl8w7msxhMX4jgCLpS3BDqlKI5asvyPVp-/s1280/photo_2025-08-18_13-43-04.jpg

ការបិទព្រំដែនរបស់មីយ៉ាន់ម៉ាធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋថៃពឹងផ្អែកលើចំណូលពីការលក់ដូរនៅស្រុកមេស៊ត ខេត្តតាក ខណៈរថយន្តដឹកទំនិញថៃរាប់រយគ្រឿងកកស្ទះនៅព្រំដែន ។ ឈ្មួញថៃបាត់បង់ទាំងដើមទុន និងឱកាសពាណិជ្ជកម្ម ជាពិសេស ការនាំចេញទូរស័ព្ទស្មាតហ្វូនភាគច្រើន គឺនាំចេញតាមច្រកព្រំដែនមេស៊ត ។ ក្រៅពីនេះ ក៏ប៉ះពាល់ដល់ការនាំចេញឱសថ, ដូងប្រេង និងទំនិញកសិកម្ម ហើយថៃបារម្ភពីរដ្ឋាភិបាលមីយ៉ាន់ម៉ាអាចនឹងបិទព្រំដែនផ្សេងៗបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUGIzjRlQsuw5sELkGbP7Jw3L6ky-gqX38s7HmmYcunAwR61beS4flTeFcybM32Z4oOOI8Tzxne7t0q8m1blKo_LNq7hgQngbE2x2ZJIBwzColXEUx-ERxKz_8f0Zv-LXq2ftEF8n8synnG9BmrFFCtjFFbNT39WRJav8JGwwI74pmntVzVfwDMbQ4dGx7/s1080/photo_2025-08-15_13-42-20.jpg

តាមការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិករថៃឱ្យដឹងថា មីយ៉ាន់ម៉ាបិទព្រំដែនមេស៊ត-មៀវឌី ថៃនឹងខាតបង់ចំណូលពីការនាំចេញទំនិញ ចំនួន៥,៦០០លានបាតក្នុង១ខែ ឬស្មើ៤.៨% ។ ប្រសិនបើមីយ៉ាន់ម៉ាបិទព្រំដែនផ្សេងៗទាំងអស់ ថៃនឹងបាត់បង់ចំណូលរហូតដល់៩,៧០០លានបាតក្នុង១ខែ ឬស្មើ៨.២% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIitcmoBPFTRy97zicM4ID68Pfcn3bezoTa5w_mH5KwWFlqamxVeDz0kfC_s305fikIGPXPO8Gddj8j55cuNVuLRBOiEtGVFcPaQrRzTJ6w0y9rrlHdZ1io9esGi64aKuacbkO_NqHOXj8TDt2byltWq1KDWGlzXrKCWhYqxtU0rN9D8usA4TedxzQ4BYl/s1024/photo_2025-08-15_13-42-24.jpg

ឈ្មួញថៃបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងដោយសារការបិទព្រំដែនរបស់មីយ៉ាន់ម៉ានៅចំណុចស្រុកមេស៊ត-មៀវឌី និងបារម្ភខ្លាចមីយ៉ាន់ម៉ាបិទព្រំដែនផ្សេងៗថែមទៀត ខណៈឈ្មួញថៃកំពុងរងផលប៉ះពាល់ខ្លាំងដោយសារកងទ័ពបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជា ។ ពួកគេរំពឹងថា ព្រំដែនថៃជាមួយប្រទេសជិតខាងនឹងបើកឡើងវិញឆាប់ៗដើម្បីឱ្យការធ្វើពាណិជ្ជកម្មត្រឡប់មកប្រក្រតីឡើងវិញ ៕

កងទ័ពថៃប្រកាសច្បាប់អាជ្ញាសឹកនៅភូមិណងចាន់ដោយចោទប្រកាន់ពលរដ្ឋខ្មែរបង្កចលាចលលើទឹកដីថៃ

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា កងកម្លាំងបូរ៉ាផាថៃបានប្រកាសច្បាប់អាជ្ញាសឹកនៅភូមិណងចាន់ ឃុំណូនម៉ាកមូន ស្រុកខូកស៊ូង ខេត្តស្រះកែវ ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ពលរដ្ឋខ្មែរបង្កចលាចលលើទឹកដីថៃ ។ ច្បាប់អាជ្ញាសឹកនេះដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិណងចាន់ កងទ័ពថៃបានសុំការសហការពីពលរដ្ឋគ្រប់រូបចូលរួមតាមដាន បើឃើញអ្វីខុសប្រក្រតី ត្រូវរាយការណ៍មកកាន់អាជ្ញាធរជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1HIAvy-gRU2gKPFavwQ-51ZxrSg79CQFuHNb-MWTMStMNb27BFe_oKBujGGjSGQ28h2hmahFtSBRsYJ5YQaRnj42JqPc1rSJWSYDFiLysyxAHp5nB6lNiYfQ1nypBA4zyVV73EF5UBbRuzY-eUTvZEquzbLTT88tjEtMF6yqOFudHydKjDZA2Mw7w8icC/s1280/photo_2025-08-29_15-05-21.jpg
កាលពីថ្ងៃទី២៨ ខែសីហា មេបញ្ជាការកងទ័ពបូរ៉ាផា លោកឧត្តមសេនីយ៍ ប៊ិនចាផុង ដេឆាជិវង្ស បានចុះហត្ថលេខាលើសេចក្តីប្រកាសច្បាប់អាជ្ញាសឹកដោយកំណត់តំបន់រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុង៧ស្រុក នៅខេត្តស្រះកែវ រួមមាន ៖ ស្រុកតាប្រាយ៉ា, ខូកស៊ូង, អារញ្ញប្រាថេត, ឃ្លងហាត, វឌ្ឍនាណាខន, វាំងស៊ុមប៊ូន និងស្រុកវាំងណាមយេន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKW2HWQjPimpj7rrLayTETPt0H3_iN1vObE9nU1plfU7Cc9Sz8HSBSHimzU7WfzNcPppTapnRSr2XKHwGeFMXYgZjnucBU4mivtXhvAXbp3tZFiO50JqeX7aG2CCuAztXUMIX4vGFtESMP6jZx1P6z4JMiuXZqWBPfJ-UuyuqOEFnv4X3sS5R8jQvQdb22/s1280/photo_2025-08-29_15-05-22.jpg
ការប្រកាសច្បាប់អាជ្ញាសឹកនេះ គឺកងទ័ពថៃចោទប្រកាន់ថា ពលរដ្ឋខ្មែរបានបង្កចលាចលលើទឹកដីថៃ នៅព្រំដែនភូមិណងចាន់ ឃុំណូនម៉ាកមូន ស្រុកខូកស៊ូង ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) ទើបប្រទេសថៃចាំបាច់ត្រូវតែប្រើប្រាស់កម្លាំងកងទ័ព សមត្ថកិច្ច និងពលរដ្ឋថៃគ្រប់រូប ដើម្បីការពារតំបន់ពីការគំរាមកំហែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeCu14MdKWSLAm-T-vuXVRrCIroYe6B6ftrPVoA2mS14Om4ROdnkrogtZfZs8Dz9VL1LXUkqnDtZJ1KwRJbJhb6hb80Ff8kRuSv-YZyp3xxweJ2yF4qO0Jkn_idCYqh0UWKVzJZay7rlh04PCqltrokCybdmcigu6toRSbQxoX9Xd7DxwUypyJ1icGYLBI/s1280/photo_2025-08-29_15-05-25.jpg
ក្រៅពីនេះ វានឹងជួយរក្សាអធិបតេយ្យជាតិ និងបូរណភាពទឹកដី ក៏ដូចជាជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋថៃ ។ ថៃចាំបាច់ត្រូវកំណត់វិធានការរក្សាសន្តិសុខក្នុងតំបន់ ស្ថិតក្រោមអំណាចច្បាប់អាជ្ញាសឹក មាត្រា១១ ឆ្នាំ១៩១៤ ដោយតំបន់សន្តិសុខ និងការរក្សាសណ្តាប់ធ្នាប់នឹងអនុវត្តតាមវិធានការដូចខាងក្រោម ៖

១-ភូមិណងចាន់ ឃុំណូនម៉ាកមូន ស្រុកខូកស៊ូង ខេត្តស្រះកែវ គឺជាតំបន់រក្សាសន្តិសុខ សណ្តាប់ធ្នាប់
២-កំណត់ផ្លូវស្រ៊ីផេញ នៅភូមិណងចាន់ ឃុំណូនម៉ាកមូន ស្រុកខូកស៊ូង ខេត្តស្រះកេវ គឺជាខ្សែបន្ទាត់រក្សាសន្តិសុខ សណ្តាប់ធ្នាប់

៣-វិធានការចូលក្នុងតំបន់សន្តិសុខ (ភូមិណងចាន់) រួមមាន ៖
-ហាមយកអាវុធគ្រប់ប្រភេទ ឬអាវុធក្លែងក្លាយចូលក្នុងតំបន់
-ហាមបិទផ្លូវដែលប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់អាជ្ញាធរ និងការរស់នៅរបស់ពលរដ្ឋក្នុងតំបន់
-ហាមថតរូបទីតាំងប្រតិបត្តិការកងទ័ព
-ហាមមានជម្លោះ និងផឹកគ្រឿងស្រវឹង
-ហាមយកឧបករណ៍បំពងសំឡេងចូលក្នុងតំបន់ដោយគ្មានការអនុញ្ញាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidXEUaz2KM6EIt8gVUgJ6nayCsNXbwYRYFPqYKjRLyDz4XwCl-ifkNnWa4oCCCgmgb7GIuKicTzWyivxPeP1YdA-BBzN4JK8dJyIHZqm1alFNgMN-DZjx8uoMlHJRHHDxWIHXDlaXcOJXzkotjvAW_rC5qoI4W-VaJpznccyxL2eJZlF7iETStly9bn7wf/s1280/photo_2025-08-29_15-05-26.jpg

កងទ័ព សមត្ថកិច្ច និងអាជ្ញាធរថៃ នឹងបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋគ្រប់រូប និងការពារទឹកដីពុំឱ្យប្រទេសណាល្មើស ។ កងទ័ពថៃក៏បានសុំការសហការពីពលរដ្ឋគ្រប់រូបចូលរួមតាមដាន បើឃើញអ្វីខុសប្រក្រតី ត្រូវរាយការណ៍មកកាន់អាជ្ញាធរជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7A4n9ZoBzgW21AL5IxWDN87cxu7tqJmgaCjkcIfgvZWDjH970A91Z6UD3UlFQWEdjEG_-jURZf1_otJh0-fOfH4wLOG9EQjdVvRpGiudzrQrCbuICHHKPpPjpA4pkVLR2xes1n15cAcwtoKEsK9NniuiEhmIENTEiqqfTNT6A2n4zBPeQiIYXYKKoE9av/s1280/photo_2025-08-29_15-05-27.jpg
ថៃបានចោទប្រកាន់ពលរដ្ឋខ្មែរបង្កចលាចលនៅព្រំដែនភូមិណងចាន់ ទើបថៃបង្ខំចិត្តប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ ប៉ុន្តែការពិត ពលរដ្ឋថៃទៅវិញទេដែលបង្កចលាចលនៅតំបន់នេះ ។ ជាច្រើនថ្ងៃហើយដែលពលរដ្ឋថៃសម្រុកធ្វើដំណើរមកភូមិណងចាន់ ដើម្បីលើកទឹកចិត្តកងទ័ពរបស់ខ្លួនឱ្យរាយបន្លាលួសព័ទ្ធយកដីខ្មែរ ហើយពលរដ្ឋថៃថែមទាំងបញ្ជូនឧបករណ៍បំពងសំឡេងតាមរថយន្តធំៗមករាំរែកយ៉ាងកងរំពងទៀតផង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ4C6q26YGG5iajHAL7RYbmKWmtB1GNi-1ADCxxa7y-6T9kpDKWvs_z5nqYj84D5Q2TF17HpOOBJ5QZKkgLfRUcJJ-FoZ753XrH5_gwUISqOq9Zl8MdVAm8q4Mj_0M5LR-us-jsYGpqW2-1Y-u2sWK7zYLu-IaXuWXFipZw-USs4BzD6dWzreccpbSM5q8/s1280/536280392_1182803127208325_9172219142758482876_n.jpg
លើសពីនេះ កាលពីថ្ងៃទី២៨ ខែសីហា Influencer ថៃបានបញ្ជូនរថយន្តដឹកលាមក ចំនួន១៤គ្រឿង មកកាន់ភូមិណងចាន់ ដើម្បីស្រោចលើពលរដ្ឋ ដែលនេះជាទង្វើដ៏ស្មោគគ្រោក និងបាតផ្សារ ។ សកម្មភាពទាំងអស់នេះជាការបង្កចលាចលនៅភូមិណងចាន់ ទល់មុខភូមិសាស្ត្រច្រកអូរបីជាន់ ខណៈកម្ពុជាអត់ធ្មត់ គោរពបទឈប់បាញ់ មិនញុះញង់ និងបន្តការចរចាជាមួយថៃក្នុងគោលបំណងបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរឆាប់ៗ ៕

ក្ដៅៗ នាយករដ្ឋមន្រ្តី ផែថុងថាន សុីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញថៃប្រកាសដកហូតតំណែងជាផ្លូវការ

0

(បាងកក)៖ នាថ្ងៃសុក្រ ទី២៩ ខែសីហា លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅរបស់មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្រ្តីថៃ លោក Thaksin Shinawatra ត្រូវបានតុលាការធម្មនុញ្ញនៃប្រទេសថៃ ដកហូតតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន The Nation ចេញផ្សាយមុននេះបន្តិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifiQi4N92V_dKrAQrPZS3MXvpN4R5SGgfLtDphCHMdOQxStZW3mXEWbdCWp-YbONCgtYOSJvgVMe3-OE-0Uipccz4h221fIfMmAmwgu_IA-SL6-eftYAiJ2adoU2e0AtLaVT2tSKnVExFpqQO6frwnxd2wApBYw-UVXuyFo6XIA9w6vJ9kw0Te-QmiKbGg/s1020/image_2025-08-29_16-08-13%20(2).png

សេចក្ដីសម្រេចនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះបានបញ្ជាក់យ៉ាងច្បាស់ថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញរកឃើញថា មានពិរុទ្ធពីបទរំលោភរដ្ឋធម្មនុញ្ញ អំឡុងពេលវីដេអូឃ្លីប រវាងលោកស្រី និងប្រធានព្រឹទ្ធសភាកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyHAd5yHyNJ2CBIZQF_5I-GNeJvkGeDeu1Dyg7jAwd5xNnKXxsXIz_Xs1S13zGIuvpzXNBLttUNTzhPfPrA3-1YHexC4wW4ZVHqRbKMIkbApMnD1T8-gFMMN4sqTaRLke4G7QT0O9ae61N5ynHr9dQvLpms3k6A3JcJvSvtOieyoArkOcA9KT_EOlJx2ak/s1024/image_2025-08-29_16-08-13%20(3).png

សារព័ត៌មានធំៗរបស់ថៃជាច្រើនបានចុះផ្សាយថា តុលាការបានដកស្រង់សម្តីរបស់លោកស្រីPaetongtarn ទៅកាន់ប្រធានព្រឹទ្ធសភាកម្ពុជាថា មេបញ្ជាការភូមិភាគទី២ ឧត្តមសេនីយ៍ Boonsin Padklang គឺអ្នកប្រជែងរបស់លោកស្រី ដែល“បានបង្ហាញពីភាពទន់ខ្សោយនៃនយោបាយក្នុងស្រុក [ថៃ]”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcNNBPdxX99d2cl_nWf_l2SfmN843QJujcej2qHoLWdnRtzEmdxc8I1zAixaUohHZ-4snNNQwCS8ArvFlGxm_hwh6v35mn3kiwDsS8O7X6ridA3cXdkGcQbweZeTSzOGRcPMPGMMzCI2jwZtqaKlk4MCjXtN6Wkumg6aUj6hdkGVTlXkODCRT8ixdCtN_b/s770/image_2025-08-29_16-08-13.png
បន្ថែមពីលើនេះ តុលាការក៏បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីធ្វើសម្បទានបើកចំហឲ្យសម្តេច ហ៊ុន សែន ហើយនឹងផ្តល់ប្រយោជន៍ដល់សម្តេច ហ៊ុន សែន ដោយមិនគិតគូរពី «សន្តិសុខជាតិ» របស់ថៃ ក្នុងការប៉ុនប៉ងស្រោចស្រង់ប្រជាប្រិយភាពរបស់លោកស្រី ដូច្នេះការដាក់ផលប្រយោជន៍របស់លោកស្រីលើសផលប្រយោជន៍ជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbGbVE54t6oY9Bvg0j5oPD-8gzKO8aNTALZnGUUJmRwPdZXVVDiK0gVS1JuplMTuMcSvdC1ecQUDQoaaL_xQdhvMw6AWuh_5Lro-Tziq0ylY9GLLg_seMAj4I7CrY4QDhy7PKtx_c7KH-M0MGPNiSDT9r_n_PmAWdUcNcHNeYBPhHtcfHlYgklgc9d_9zL/s2000/image_2025-08-29_16-08-14.png

នាយករដ្ឋមន្រ្តីស្ដីទីថៃ៖ ថៃត្រូវកំណត់ខ័ណ្ឌសីមាជាមួយកម្ពុជាឲ្យដាច់ស្រេចសិន ទើបអាចសាងសង់របងព្រំដែនបាន

0

បាងកក៖ ផ្ទុះការវែកញែក និងរិះគ.ន់សារជាថ្មី ក្រោយនាយករដ្ឋមន្រ្តីស្ដីទីថៃ លោក ភូមថាំ វេឆាយ៉ាឆៃ បានលើកឡើងទាក់ទងនឹងផែនការសាងសង់របងព្រំដែននៅខេត្តស្រះកែវជាក់កម្ពុជា ដោយធ្វើការបញ្ជាក់យ៉ាងច្បាស់ថា៖ ការសង់របងសីមាអចិន្ត្រៃយ៍មួយ អាចធ្វើទៅបានលុះត្រាកម្ពុជា-ថៃ អាចកំណត់ព្រំដែនប្រទេសទាំងពីរឲ្យដាច់ស្រេចសិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី28 ខែសីហា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMndHu8MzHn2W3eyxa48OkusrFtx_akSDeusshkKcsAao94phIl13sAex3jBjj51GMxiZOz91mdL0JSxZqHixFHZw3Psim6JqZ8oWWsZTThi3owFQ3kHMOn3XH_sivgzBtBndiJgKIrM9RCv1fOSPYSv2NlrZGwJAdD6RJSKUK58eYtn3Vlwavrm9i0oce/s1280/photo_2025-08-29_15-05-19.jpg
ខណៈនេះប្រទេសថៃកំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើការកសាងរបងព្រំដែនជាប់កម្ពុជាត្រង់ចំណុចខេត្តស្រះកែវ ដែលផែនការផ្ដួចផ្ដើមដោយលោក Songwit Noonpakdee មេបញ្ជាការកងកម្លាំងការពារជាតិ បន្ទាប់ពីថៃបង្កភាពតានតឹងនៅព្រំដែនម្ដងទៀត ជាពិសេសការដាក់បន្លាលួស ព័ទ្ធយកដីខ្មែរមិនចេះចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrm1Lyk6NL71MjerxhyDpvVd0dGt3d29a7VHkkVeBU385yRfOvc9hYR5w7MM_dYDdO99azbl0DYIEcOL2bJYDiGa2yN8XM7qDbRdusC6mYERM-yvaNiYGNl4Ieh2MXEfkO1VjoYuVXnzjH-Qc_4XzB_nloDakTTGb6a5wfxEXNoqOn2lAmblQzkEIoOy-j/s1280/photo_2025-08-29_15-05-20.jpg

ទាក់ទឹននឹងគម្រោងការនេះដែរ លោក ភូមថាំ វេឆាយ៉ាឆៃ នាយករដ្ឋមន្រ្តីស្ដីទីថៃ បានផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មានថា ការសាងសង់របងមិនទាន់អាចចាប់ផ្ដើមបានភ្លាមៗឡើយ។ ការសង់របងសីមាអចិន្ត្រៃយ៍មួយ អាចធ្វើទៅបានលុះត្រាកម្ពុជា-ថៃ អាចកំណត់ព្រំដែនប្រទេសទាំងពីរឲ្យដាច់ស្រេចសិន។ ដូច្នេះជំហានដំបូង គេនឹងធ្វើរបងបណ្តោះអាសន្នកាត់ផ្លូវតាមព្រំដែន ព្រមទាំងដាក់បន្លាលួសចំនួន៣ជាន់ និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតំបន់មួយចំនួនជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXEJSpuTm5LCsE0sjE3HYNSESFsiWTtdhyUu2PJhvcNmDxFtQuc-aUqqwUZLsQyO8vusSs6Gyuwms2ceKmnX18wiV5Nvogn8vs5QHjiudmLax2cLv7_NzIMgE09fdY-PA6LDPpeoHHu6cEHh8OB1U2fwCiaI_rONkTqgEqMfcx3FwUUBtryGwVTXJdIYH0/s1280/photo_2025-08-29_15-05-21.jpg

បន្ថែមពីលើនេះ ប្រមុខរដ្ឋាភិបាលថៃបានបញ្ជាក់ថា៖ ការធ្វើរបងព្រំដែនកម្ពុជា-ថៃ នឹងផ្ដល់ផលប្រយោជន៍សម្រាប់ការចល័តកម្លាំងកងទ័ព និងល្បាត ទប់ស្កាត់បទល្មើសឆ្លងដែន ដែលនឹងធ្វើឱ្យការឆ្លងដែនខុសច្បាប់តាមច្រកធម្មជាតិកាន់តែមានភាពពិបាក និងកាត់បន្ថយការឆបោកផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZUm_TdZD1EI7ScsN1vPN6hAJf6IqfwjvW2N6EokpznkPCWErdpR0tW-s-LVGg8RrTOSv-Qbqev8Ew5f1jqTs21Uc4LmCl_Kg5fDbu8Wh4cn7CvJx22tIvfTEKPzTn_SotdAKLHMVDPgju34vsII4CyexskjU_NtAvLCB5QdyCcVZPYNe5wcVmwydAYVy1/s1280/photo_2025-08-29_15-05-22.jpg

ដោយឡែក គណៈកម្មការ JBC របស់កម្ពុជា បានចាត់ទុកទង្វើនេះថាជាសកម្មភាពទន្ទ្រានកាន់កាប់យកដីជាឯកតោភាគីដោយយោធាថៃ វាជាសកម្មភាពដែលរំលោភទៅលើស្មារតីនៃ MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះសកម្មភាពនេះ ក៏រំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នៃប្រទេសទាំងពីរផងដែរ រាប់ទាំងការបំផ្លាញដល់លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងដំណើរការនៃការចរចារបស់JBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyu5cu8IOztDr_ZrzBIl4LxCad98g3EjEahL-X6rq5uOVouxfvJ2jzVroOYnNqgIuE7vTokEjh_lFuGzzNMs6BrmsYa0D97aqLxwdkqymYzlEmKIlmvPrAvqfEFmv97oPqxLnOELepmFl1J9Q85jHApioZHMKTUtWShSCLXH1kXM8X1steAOD-j9gig5ef/s1280/photo_2025-08-29_15-05-25.jpg

យ៉ាងណាក៏ដោយ ប្រទេសថៃបានប្រព្រឹត្តទង្វើដាក់បន្លាព័ទ្ធផ្ទះពលរដ្ឋខ្មែរដោយមិនចេះអៀនខ្មាសរួចទៅហើយ ហើយកន្លងមកគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ក៏ធ្លាប់ចេញសេចក្ដីថ្លែងការណ៍តវ៉ាប្រឆាំងចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃផងដែរ៕

Esther Yu ប្តឹ.ងគណនីបង្ខូចកេរ្តិ៍ឈ្មោះ ខណៈមួយសប្តាហ៍បាត់បង់អ្នកតាមដាន៧២ម៉ឺននាក់

0

តារាសម្តែង Esther Yu បានអនុញ្ញាតឲ្យក្រុមហ៊ុនច្បាប់មួយផ្តួចផ្តើមការប្តឹងផ្តល់ដើម្បីការពារកិត្តិយសរបស់នាង ប្រឆាំងនឹងការបង្ខូចកេរ្តិ៍ឈ្មោះ និងពាក្យបង្កាច់បង្ខូចជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។ យោងតាមព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយចិន មេធាវីរបស់តារាស្រីរូបនេះ បាននិយាយថាថ្មីៗនេះ គណនីអនឡាញមួយចំនួនបានផ្សព្វផ្សាយជាបន្តបន្ទាប់ ដែលជេរប្រមាថ បរិហារកេរ្តិ៍ និងព្យាបាទ ប៉ះពាល់អវិជ្ជមានដល់មុខមាត់ និងការងាររបស់ Esther Yu ។ សកម្មភាពទាំងនេះត្រូវបានគេនិយាយថាបានលើសកម្រិតនៃសេរីភាពនៃការបញ្ចេញមតិ និងបង្ហាញសញ្ញានៃការបំពានច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxiTXDxO4Yfd1cEskVYOqML5ZINtnwvu5IKt15dIhAjP0BjQJVPdo3FFXxaxGjidCrvtBSSL4lHIXFDqRz6P0K621WabHJePY0hNiA0B46V0PXMIU9ji2rWS8l9N_q6NQqe8SePvDYzVJpDzQ0brb4Y_vMYJewxTwAlT2OYzF8TI8InPwhkC_lOiLESrY2/s2048/image_2025-08-29_11-00-26.png
ភ្លាមៗបន្ទាប់ពីទទួលបានគណៈកម្មការក្រុមហ៊ុនច្បាប់បានប្ដឹងគណនីពាក់ព័ន្ធទៅតុលាការ។ ពេលនេះបណ្តឹងត្រូវបានបញ្ចប់ហើយបានឈានចូលដល់ដំណាក់កាលនៃការស្នើសុំឱ្យបញ្ចេញព័ត៌មានអត្តសញ្ញាណរបស់បុគ្គលដែលរំលោភបំពាន។ បន្ទាប់ពីតុលាការស្នើសុំវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីផ្តល់ទិន្នន័យអត្តសញ្ញាណ ករណីដែលមានការរំលោភបំពានធ្ងន់ធ្ងរនឹងបន្តប្តឹង ហើយក្នុងពេលជាមួយគ្នានេះត្រូវប្រឈមនឹងសំណើសុំការសូមទោសជាសាធារណៈ និងសំណងសម្រាប់ការខូចខាតទៅតាមបទប្បញ្ញត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaTbhCipBqJYC6qD8w4W7QvPDRMGXZlG5iZt2IcPlH1PmpcZtb5zymWYpgWnqD1S91nOOL9lJO5bODVehR140xCJ1vuUbJ_7VWWVyZv6CNmlQcyz1ESBax1GdXT8IYH_JXU2fkKTlpLV8f-3F2-splsUfznGBZCncMdUOhbNmgcKkbWLErca6Tqv-oktIq/s1619/image_2025-08-29_11-00-27.png

គួរកត់សម្គាល់ថា បន្ថែមពីលើឧប្បត្តិហេតុនេះ មេធាវីរបស់ Esther Yu បាននិយាយថា នៅមានបណ្តឹងមួយចំនួនទៀត ពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍របស់តារាស្រីរូបនេះ ដែលកំពុងត្រូវបានតុលាការចាត់ការ។ លោកមេធាវីបញ្ជាក់ថា ពួកគេនឹងបន្តតាមដាន ប្រមូលព័ស្តុតាង និងបន្តទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះបុគ្គលដែលមិនបញ្ឈប់ការបំពាននេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikwnw_XizN0wUbuBbAfiHop8vR6KDT5VFHF6rD4egc8stSGzTsi6y81cwAz4sIhVVlYsPMjawW5mv9Nq9k5OuC9_6gu3dFbM_3mG9B9XxmrmThOvOWermOkrM9FPjWt7S-dyXGeXTmahFbiIGr3_wm5-Rfw11umt91ovgkpYeYozdz8zRG2wLHTYFyfWQI/s1619/image_2025-08-29_11-00-29.png
គួរឱ្យដឹងថាតារាសម្តែង Esther Yu ដែលចេញពីត្រកូលគ្រួសារអ្នកមានកំពុងស្ថិតក្នុងភាពចម្រូងចម្រាសដោយសាររឿងអាស្រូវអាជីវកម្មក្នុងគ្រួសារ និងបុគ្គលិកលក្ខណៈដោយមានតារាមួយចំនួនចោទប្រកាន់នាងថាបាន Bully ជាមនុស្សក្រអឺតក្រទម និងការបំផ្លិចបំផ្លាញអាជីពតារាផ្សេងទៀត។ ដោយសារតែសំឡេងរំខាននេះ Esther Yu បានបាត់បង់អ្នកតាមដានជាង ៧២០ ០០០ នាក់លើគណនីបណ្ដាញសង្គម Douyin ក្នុងរយៈពេលតែ ១ សប្ដាហ៍។ យ៉ាងណាមិញ Esther Yu ទទួលបានអ្នកតាមដាន ១២៩ ០០០ វិញនៅលើគណនី Weibo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnzNjsvrG1Q3iVCHQsQX7CIKlaYJqnLrXgIbwkCeX5wzBEvPvTwv2UHCVe79f8t4rrOoNLs2efDiYFUjIXaDp6xlXVBje-nT2BF0GGDulM80XdMlzcoEH7Q6HxKp8ibd2imPhNXH4hsWkTKAsMNZyZVgpNXQ1HZdTLgNoS-PNh-3SrSpPq1D6yOWgLTwQO/s788/image_2025-08-29_11-00-30.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Esther Yu មានជាប់ពាក់ព័ន្ធនៅក្នុងក្រុមហ៊ុនចំនួន ៣ ប៉ុន្តែបច្ចុប្បន្នមានតែក្រុមហ៊ុន «Yu Shuxin Film Culture Company» ប៉ុណ្ណោះដែលនៅតែដំណើរការ ដោយក្នុងនោះនាងកាន់កាប់ភាគហ៊ុន ១០០% ។ ឪពុករបស់នាងឈ្មោះ Yu Pijie ក៏ជាម្ចាស់អាជីវកម្មឯកជនមួយចំនួនដែរ ប៉ុន្តែ Esther Yu និងឪពុករបស់នាងមិនមានទំនាក់ទំនងអាជីវកម្មផ្ទាល់នោះទេ៕