ប្រទេសថៃ ៖ នៅឆ្នាំ២០២៥នេះ កងទ័ពថៃមានគម្រោងធ្វើរបងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយដំណាក់កាលដំបូង នឹងធ្វើខេត្តស្រះកែវ ត្រង់បង្គោលព្រំដែនលេខ៥០ និងលេខ៥១ មានប្រវែងជាង១០គីឡូម៉ែត្រ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងឆបោក ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Amarin News កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQA-io_Q9UuSaFvRrurKruleAIk8hSZLIbOVfcwI0ShhFA7fwzkOo_B2wOSL7Rl-LNfehLQ2UJm2-hAr01r9GMSMYWpUuKQAcKkLjQjNiyyZsm5twPPBAxwE389P7gKe8lCAg17vIa2GadI5-uUeIPAhkZaC6yEWRTRDwEnxWvDFUUnfEWL5QmocmFWlBm/s1280/photo_2025-08-29_14-16-25.jpg
នាយសេនាធិការទីបញ្ជាការកងទ័ពថៃ លោក ណាម៉ាស់ ចាន់ឌី ព្រមទាំងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យមើលតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែសីហា នៅត្រង់បង្គោលព្រំដែនចាប់ពីលេខ៤៨ ដល់លេខ៥១ ដែលលាតសន្ធឹងពីភូមិប៉ារៃ រហូតដល់ភូមិថាខាម ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីរៀបចំគម្រោងធ្វើរបងព្រំដែន ។ បន្ទាប់ពីពិនិត្យមើលតំបន់ព្រំដែនរួច កងទ័ពថៃក៏បានសម្រេចធ្វើរបងព្រំដែនដំណាក់កាលទី១ នៅបង្គោលព្រំដែនលេខ៥០ និងលេខ៥១ មានប្រវែងជាង១០គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF0oCK7dcOTDfHaGJNYuOLCQE_QK05s4DP06ze5vmbYhy9EHpTEPgfmF0rp8yTesNyVi26ie4Iiy_hPi-X5m5fWwsd-evAS-EwH0BPvTvN3tDc7bAhyMENkWq65WLyjcgI3LZ-MTKHX7F4dhVgROg9EpH_wdFDwQlrXEiHtIpnZZ9713923_nUu3VfC3oV/s1280/photo_2025-08-29_14-16-32.jpg

ចំណែកនៅតំបន់ផ្សេងៗពុំទាន់ធ្វើរបងនៅឡើយទេ ដោយសារការកំណត់បង្គោលព្រំដែនពុំច្បាស់លាស់ ។ ជំហ៊ានដំបូង នឹងធ្វើរបងបណ្តោះអាសន្នកាត់ផ្លូវតាមព្រំដែន ព្រមទាំងដាក់បន្លាលួសចំនួន៣ជាន់ និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតំបន់មួយចំនួន ។ ការធ្វើរបងព្រំដែនកម្ពុជា-ថៃ នឹងមានប្រយោជន៍សម្រាប់ការចល័តកម្លាំងកងទ័ព និងល្បាត ហើយធ្វើឱ្យការឆ្លងដែនខុសច្បាប់តាមច្រកធម្មជាតិកាន់តែពិបាក ទប់ស្កាត់បទល្មើសឆ្លងដែន និងការឆបោកផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDw_d6-_AWyH-rYL6tuERpAiex0oV6vpKlh5SzBief4VPSuU86KmqhRQp4WuNPv1ikOCs989INBHP31RbxLDh3Shq9ctoejFUEXgqKU4FscylW4c_uUWJ5NHR5qTSaOgswdVpxpZqsZCTVdK_zzIZ5jVch4KJLLClHlPliRtGVnjDumRi8YYTmVMCatswj/s1280/photo_2025-08-29_14-16-29%20(2).jpg

របងព្រំដែននឹងធ្វើភ្លាមៗក្រោយពីក្រុមប្រឹក្សាសន្តិសុខជាតិអនុម័ត និងទទួលបានថវិកាធ្វើរបងគ្រប់គ្រាន់ កងទ័ពថៃជឿជាក់ថា របងព្រំដែននឹងចាប់ផ្តើមធ្វើនៅឆ្នាំ២០២៥នេះ ។ ជំហ៊ានបន្ទាប់ កងទ័ពថៃនឹងចុះពិនិត្យលម្អិតនៅតំបន់ព្រំដែនផ្សេងៗ ដោយពន្យល់ពលរដ្ឋនៅតាមព្រំដែន ពីព្រោះពលរដ្ឋខ្លះអាចរងផលប៉ះពាល់ដោយសារការឈូសឆាយធ្វើរបង ប៉ុន្តែជឿថា ពលរដ្ឋនឹងព្រមលះបង់ដើម្បីសន្តិសុខ និងសុវត្ថិភាពរួម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfTZVt4ehow3T7mM3mKMfzXjFkSnM2k5YTCj7pWn28WL3oZQZQCBU0bYCUUgpX_6Yy6AxNDFyB756fdqnk8DEaWpdVIbnrb9ttDWlkhPl7zYttN1Wjxu4Fn5PIziJEeYIxoohIEppjGDwFk0j9BPtakuaiHYTVj4m4HBZ1pesPPwijn_4J2yuhSh2fZBil/s1280/photo_2025-08-29_14-16-29.jpg
ចំណែកលោកឧត្តមសេនីយ៍ទោ វ៉ាន់ឆាណាក់ សាវ៉ាត់ឌី ប្រធានការិយាល័យសម្របសម្រួលសន្តិសុខនៃនាយកដ្ឋានប្រតិបត្តិការកងទ័ពនិយាយថា ការធ្វើរបងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺដោយសារមានការអំពាវនាវពីពលរដ្ឋថៃ ។ លោកក៏អរគុណពលរដ្ឋផងដែរដែលចង់រៃអង្គាសប្រាក់ធ្វើរបងព្រំដែន ប៉ុន្តែត្រូវពិនិត្យមើលច្បាប់ជាមុនសិនថា តើអនុញ្ញាតឱ្យពលរដ្ឋអាចផ្តល់ប្រាក់សម្រាប់ការធ្វើរបងដែរឬទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkLIPWQHHrqm0Y1m6tZljscf77-id9ZXf3qVkK1S8C3tT8nvlWd3f7p0ucbLkUHf-C7X6L06q8bWOxEncglOM_hMH6tTS0CsY3ifkNSU-XilwqsiFT7Q0Zs7GOzW0kbiD4BXD5QL5CBXUubbcIjj5tp4CArBhbeGePukr7-lx7b48nYNZFAhz-rr3_Ozgq/s1280/photo_2025-08-29_14-16-26.jpg

គណបក្សនយោបាយ និងពលរដ្ឋថៃបានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើរបងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការឆបោក កាត់បន្ថយជម្លោះនៅតំបន់ព្រំដែន ព្រមទាំងផ្តល់សុវត្ថិភាព ។ កន្លងមក មានពលរដ្ឋថៃលួចឆ្លងដែនខុសច្បាប់តាមច្រកធម្មជាតិមកធ្វើការនៅប្រទេសកម្ពុជា ប៉ុន្តែត្រូវបានកងទ័ពចាប់ខ្លួនជាបន្តបន្ទាប់ ៕