Austin Tukwa អ្នកបង្កើតមាតិកាមួយរូបដែលជនបរទេសអាចនិយាយភាសាខ្មែរបានបង្ហោះវីដេអូមួយបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនបន្ទាប់ពីបានជួបសម្ភាសន៍ជាមួយ អាន់យ៉ា មិនកូ(Anya Minko) ជាកូនថៃកាត់អូស្រ្តាលីរស់នៅប្រទេសកម្ពុជាជាង២០ឆ្នាំព្រមទាំងមានស្នាដៃសិល្បៈដ៏ចំណាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_kNoQd6oIje6qyo4Ls9mvXXKPXw9Bcx7vPMDvGD957nnXiuzrxdkZlIP8_GHoY-T3tg1qGEU_YtxReOhkgS26qwfcdpoo1djVrZQjtMQ20KOiS2EBEthwUp06o-p5b-LVxA0wmmWCxA3nWIFguoiqWMzB6c0tsnBl-eNNDknv_iuzUpVTNtrU2ZUl64z9/s2048/image_2025-08-29_14-08-00.png

តាមរយៈវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះរបស់ Austin Tukwa Anya Minko បានរៀបរាប់ថា នាងជាកូនអូស្រា្តលីកាត់ថៃ រស់នៅប្រទេសខ្មែរជាង២០ឆ្នាំមកហើយ។ នាងមកដល់ស្រុកខ្មែរកាលពីអាយុ៣ឆ្នាំក្នុងឆ្នាំ ១៩៩៦ ខណៈនាងមានឪពុកជាជនជាតិអូស្ត្រាលី និងមានម្តាយជាជនជាតិថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKf87EH96luyldd4s-rdVjy4sjhyphenhyphenUXK4TTvt7DLi98HjvcHBkdx7i8HerKNWpYGsj2ohKlrVuQYBx08sGm5TgpT9izqnlg231CHBDO1X_UgHDlxu1tbTNoyAH8JOGKX5YsZTkWwlTllm2K14I6Jro9LJXcnpPhkFPjCXM2mcY3AWNOjvX_0HIYt2Hq5vWS/s2048/image_2025-08-29_14-07-55.png

ការរស់ជាង២០ឆ្នាំនៅលើទឹកដីដ៏ស្រស់ស្អាតនេះ Anya បានបង្ហាញថានាងគឺជាសិល្បករខាងគូរគំនូរនិងធ្វើការនៅអង្គការមួយពាក់ព័ន្ធនឹងខាងអប់រំកសិកម្ម នៅក្នុងប្រទេសកម្ពុជា។ ដ្បិតថាមិនមានឈាមជ័រខ្មែរ ប៉ុន្តែ Anya បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលព្រោះនាងជាកូនថៃកាត់អូស្រ្តាលី តែអាចនិយាយភាសាខ្មែរបានយ៉ាងសាហាវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK4IEzYHFAF90NZ_Q8rWgzWbpdbjXRN3C8zuwuiCV_GNQH_iu7kdXzb2-Gn6bARf18l1EzD1qyUuelgYmCg74uh1PzKf56wpAtLYiHTvCqcu06PVaN87G0ENopeafLd73CnHmOyfJvSTz8RsGuy2OCOo9_tcYgrz0GZXdVMmtkxyBrj0cJwAhTpn1oeil9/s2048/image_2025-08-29_14-07-57.png

ស្របពេលបង្ហាញប្រវត្តិរបស់ខ្លួនជាកូនកាត់ថៃ ខណៈបច្ចុប្បន្នប្រទេសខ្មែរនិងថៃមានជម្លោះព្រំដែនជាមួយគ្នាប៉ុន្តែមហាជននៅតែបង្ហាញការស្រលាញ់ចូលចិត្តចំពោះវិចិត្រកររូបនេះ។ បើតាមអត្ថបទសម្ភាសន៍មួយនៅពេលដែលនាងពេញវ័យ Anya Minko បានចាកចេញទៅសិក្សានៅក្រៅប្រទេសហើយត្រឡប់មកកម្ពុជាវិញនៅឆ្នាំ ២០២៣ ដើម្បីធ្វើការងារអភិវឌ្ឍន៍ ហើយសម្រេចចិត្តបន្តការស្រលាញ់សិល្បៈគំនូរនេះ។ ទោះបីជាកូនកាត់ក្តីប៉ុន្តែ Anya Minko បាននិយាយថាប្រទេសកម្ពុជាតែងតែជាផ្ទះ ដែលជាកន្លែងដែលនាងបានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់ខ្លួនហើយឥឡូវនេះហាក់ដូចជាកន្លែងដែលនាង មានបំណងចង់ក្លាយជាអ្នកសិល្បៈក្នុងប្រទេសនេះ។ តាមរយៈស្នាដៃគំនូររបស់ Anya Minko បានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរស្នាដៃនាង៕