(ឧត្តរមានជ័យ)៖ អ្នកសារព័ត៌មានចំនួន៣៤នាក់ មកពី១៩អង្គភាពសារព័ត៌មាន ដែលអញ្ជេីញមកពីប្រទេសឥណ្ឌូណេសុី ម៉ាឡេសុី សឹង្ហបុរី វៀតណាម ចិន បូករួមទាំងអ្នកសារព័ត៌មានជាតិ បានចុះទៅយកព័ត៌មានពិត និងផ្ដិតយកទិដ្ឋភាពផ្ទាល់ៗនៅមូលដ្ឋានជនសុីវិល វត្តអារាម មន្ទីរពេទ្យ និងសាលារៀនដែលត្រូវបានបំផ្លិចបំផ្លាញដោយការវា.យប្រហារ និងទីតាំងដែលព័ទ្ធបន្លាលួសដោយទាហានឈ្លានពានថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiENKO-gyH9r6QbvJYMrewDiIux-6jC3SyQwS0ypuLZlpr_ENyXBRWPIUCyf8dk7WnjQBGSRSq7J1oNgvpY8gw3S1gufO9OMBG6mR0pF6_J7jMCFjEvFe3LJPyZUbyl8yXqLkVcWwonkHDuzFHbPDdfmDXQfgjgAHlSivW5T3GwO_5l96MJaZPxsyd-3uU0/s1280/photo_2025-08-30_08-35-34.jpg
បើតាម លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ បានអញ្ជើញចុះយកព័ត៌មានដោយផ្ទាល់ នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព និងទីតាំងផ្សេងទៀត ដែលរងការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះ ពីសំណាក់ទាហានថៃ នាពេលកន្លងមក នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលដោយក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។ លោកបានបញ្ជាក់នៅក្នុងសំណេរនោះថា៖ ទុកឱ្យភស្តុតាងប្រាប់ពីការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlBds8yotlSmDf0ZjsZRJUvIe9QwFyLoMd0smmOM3mOIAnJ7TLp1cy8eSTBLyRdDu1vg-Xz4yGEnsWxpCYm-ti65iQfZ2wvjCQnPYDom_NWQQlQfY2wDVJfWv6iP8OEyVwAEAdIJZ4Lue5OzohaF-NbmGqx5kAKQKyIUv5iGRikHyxMbOSKiZYtLkZrDFh/s1280/photo_2025-08-30_08-35-28.jpg

បន្ថែមពីនេះ ក្រុមអ្នកសារព័ត៌មានបរទេសទាំងនេះក័បានចុះទៅយកព័ត៌មានដោយផ្ទាល់ទីតាំង ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះពលរដ្ឋខ្មែរ បន្ទាប់ពីបទឈប់បាញ់ចូលជាផ្លូវការផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZbOd2MmgiToQkTx400F-raiMyYB4blLxYe6ML30DH0Mm7x6JRAYNveZo2zjkt9PcUN3IxOw3AYwmMMV83zQ2_5kUC333nViGY_Jc5oEF9i8kZjeBDiiuut11UszAeOjYRg1KXFZ3GW7zvAn1iFzw3yDzelwzBRUyHCYqnSewstFs2e9lfUxr58r7owCHP/s1280/photo_2025-08-30_08-35-30.jpg

ដំណើរចុះយកព័ត៌មាននេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំនាក់លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ លោកបានធ្វើបទបង្ហាញដល់អ្នកសារព័ត៌មានបរទេស និងកម្ពុជា ពីសកម្មភាពបំពានរបស់កងទ័ពថៃ ដោយបានបណ្តេញប្រជាពលរដ្ឋខ្មែរ ចេញពីលំនៅឋានទាំងគឃ្លើន មិនគោរពច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ ជាពិសេសកងទ័ពថៃ បានរំលោភបំពានយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit9IVkQ_XROBHn3BPEELTAJqd4Nrdve-xjAZuayi5i7qbSLZi6UpXZpIqo71aYxD2X9JMC7lebnPRrcaDlTQgiLS68eFWeHp9lwnQdcpNeWYvQSaMYrwZbs4s8ISE5QFwqRnPADIDK0zmvL4hWdUOq5ZvbGFkEOgPj4vjgcTUNp38jR7YM6Hez3NJS0hY0/s1280/photo_2025-08-30_08-35-32.jpg

រង់ចាំមើលទាំងអស់គ្នានាពេលបន្តិចទៀត នៅពេលដែលសារព័ត៌មានអន្តរជាតិចុះផ្សាយពីការពិតជាក់ស្ដែង និងលាតត្រដាងពីទង្វើអមនុស្សធម៌របស់ថៃរួច តើថៃនឹងធ្វើការបកស្រាយ ឬឆ្លើយបំភ្លៃទៅកាន់ពិភពលោកដូចម្ដេចទៀត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy-YoDmRWJWiHyqI7EEZxFvWBOku1VjaaHrLDgb4u7dXTFHGrAYK5gyqMwlxqLFZyvkoGwy2UFW_7xgF-me3lebHyfGdqntF_NicsCvAwV37C9p_fI8VDgX3sexSbD9OGj1Z7ULJB-RfWQN7OQ-toE9z0QOdcWS0ejPXhCZvJ2MrQXGUqvsdH4o3Ua_X5a/s1280/photo_2025-08-30_08-35-34%20(2).jpg