Home Blog Page 304

កម្ពុជា ពិចារណាសាកល្បងដាំស្មៅយក្ស

0

ក្រសួងបរិស្ថាន មានគម្រោងជំរុញការដាំស្មៅយក្ស ដើម្បីពង្រឹងការទប់ស្កាត់ ការកាប់ឈើធម្មជាតិធ្វើអុស រួមចំណែកពង្រីកគម្របបៃតង និងជួយលើកកម្ពស់ជីវភាព សហគមន៍នៅតាមតំបន់ការពារធម្មជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy_YYBtsGfmXqky8a7CLTy-Zd1qa9YfJGvfMpaSgz0Y1l2frphdlqPCToa3yxgSp-EnY3KCBL3da3fUnImNOOQYsLgiPksffO0IbL4zvNjJHcGB1fZJMzGaASCaX_wRof4KRlTNOQ5lj61Q-XTpCDPaD1GfJnXFbwbXIh66YHk9AYuI_Nh-PnNW_4-WlIt/s1000/image_2025-08-30_16-01-45%20(2).png
បើតាម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែតបានលើកឡើង៖” សារៈសំខាន់នៃការដាំស្មៅយក្ស គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការចំអិនអាហារ។ ជាមួយគ្នានេះ ស្មៅយក្សមានប្រយោជន៍ ធ្វើជាជីវអុសសម្រាប់ដុត ជំនួសឱ្យអុស ធ្យូង ដែលប្រជាពលរដ្ឋ បានកាប់ឈើធម្មជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSW3EjswzzJO5lRu9ycR2bBxAZzKMSMMlSEdCWDH5sDZnLDYgPNRAJsMBQPq01WMu75LS_XZo8yMW5eLcHwFwmrRPb7ziah3YTAthFdK-Aii4l8UU5NxtRVPslB8Sl2NIUiPRCeN9l3HgJ0NhYQP5gnJV2Y7cUMevgR4I4XuJDDgMrZc6vuSSIzUg-FIjJ/s768/image_2025-08-30_16-01-44.png

លើសពីនេះ ការដាំស្មៅយក្ស នឹងជួយដល់ការពង្រីកគម្របបៃតងនៅកម្ពុជា បន្ថែមពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញយុទ្ធនាការ “ពន្លកបៃតង” ជំរុញការបណ្តុះ និងចែកកូនឈើកជូនប្រជាពលរដ្ឋ យកទៅដាំយ៉ាងតិច១លានដើមជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHrH5-ozlRHq16bbaBAtjbidzkX_cyRd1aiKqtVU6eIgiRSHpncAbKvETP2JhEye1RF5IPta6cofyUVR4FYp9ojVypyRr4hJFsUhq9JDhfbC-g16lG-nmO9X3uzJyLLmzbEqQ_rgNIzmJWCqYs1mZYPDHLbm-YQqTv1dHGYhEAIZEcOo9tHetyMOm-_Q79/s800/image_2025-08-30_16-01-46%20(2).png

គម្រោងសាល្បងការដាំស្មៅយក្ស នឹងធ្វើឡើងស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរសត្តម្ភចំនួន៣ រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP2s1InVqerUnwDLTay3l0jnSpg9AS3CtM7CWsTdbiHECoJYFli8eFiXSjE0PnER2lqV1ulqgJTbF3nD752KKJZ0pdF8Ch_JJDSVuAa_uLXeXtO1_PfmGbJ6SnKwHVX3pfunvnpEa_wua601K6Yh8zWfk_jl4kDik2b4ZQZK2NGPTW4n7PIlI1KQXVmx6C/s1440/image_2025-08-30_16-01-45%20(3).png

គួរបញ្ជាក់ថា​ ស្មៅយក្ស ជាពូជមួយប្រភេទ ដែលលូតលាស់លឿន ផ្តល់ទិន្នផលខ្ពស់ ប្រើជាចម្បងសម្រាប់ថាមពលជីវម៉ាស ចំណីសត្វ និងផលិតផលជីវផ្សេងៗទៀត៕

អន់ចិត្តស្ដូក! កម្ពុជានិងបណ្ដារប្រទេសនៅអាស៊ានត្រូវបានអញ្ជើញចូលរួមក្នុងទិវារជ័យជម្នះរបស់ចិន លើកលែងតែប្រទេសថៃ

0

ស្របពេលដែលមេដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់រួមមានកម្ពុជា ម៉ាឡេសុី វៀតណាម ឡាវ ឥណ្ឌូណេសុី និងប្រទេសផ្សេងៗទៀតសរុបចំនួន 26ប្រទេស ត្រូវបានប្រទេសចិនអញ្ជើញឲ្យចូលរួមក្នុងក្បួនដង្ហែរទិវាជ័យជំនះ របស់ទីក្រុងប៉េកាំងខួបលើកទី 80 នៃការបញ្ចប់សង្គ្រាមលោកលើកទី 2 ប្រទេសថៃគ្មានឈ្មោះនៅក្នុងបញ្ជីនេះឡើយ ជាហេតុជំរុញឲ្យសាធារណជនថៃកើតមានចម្ងល់ចង់ដឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgVeEyjNo52iKpGF1K7fC7Ckp5OtBUQuSAEFYk-kcar-WaHVASIJV_uWpeCfXVV-gQBbFNGmXWoiPV0TUrshl22b7dnqd27xYXgg_Yfmj41NcMBdvTGakeSPW3RP7Xj8RA7oHy499_tkh7Z2Se1hDiRNxAxkUeTvABFjYbvVCgx6s6iQ1mT5UWAytuBNX-/s1280/photo_2025-08-30_14-11-33.jpg
យោងតាមការប្រកាសជាផ្លូវការតាមរយៈប្រព័ន្ធផ្សព្វផ្សាយចិនបានឲ្យដឹងថា ប្រទេសចិនបានអញ្ជើញមេដឹកនាំបរទេសចំនួន 26 នាក់ ដើម្បីចូលរួមការប្រារព្ធទិវាជ័យជម្នះ ក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដែលនឹងប្រារព្ធនៅថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 2025 ខាងមុខ។ បញ្ជីនេះមានសុទ្ធតែឥស្សរជនជាន់ខ្ពស់ដូចជា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន, មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងមេដឹកនាំមកពីបណ្តាប្រទេសនៅទូទាំងអាស៊ីកណ្តាល អាស៊ីអាគ្នេយ៍ អាហ្វ្រិក និងអឺរ៉ុបខាងកើតជាច្រើនរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbns2O4yW11-2JGl_CoX5XwQTWiutygxLi6gt-VsP8jGcij5gnmJKk0MN6bJKcOBlL5BDuyZbZgwXBZ9GlapLB7GgjgXOfEzvy9rWz_YEvHVbxNl787ENZEiX9JwbCTQ8j8fUZkiuGvhyphenhyphenj9pvlAvIhX-E1apNXZwDeDNqR11iyMtcnRQWsXYpeuN6AEZyJ/s1280/photo_2025-08-30_14-11-34.jpg
បើទោះបីជាប្រទេសជិតខាងក្នុងតំបន់ រួមទាំងកម្ពុជានឹងត្រូវចូលរួមក្នុងកម្មវិធីដ៏ធំនេះ គេសង្កេតឃើញថា ប្រទេសថៃដែលជាប្រទេសដ៏មានសក្តានុពលមួយប្រចាំអាស៊ាន មិនមានឈ្មោះនៅក្នុងបញ្ជីភ្ញៀវកិត្តិយសឡើយ។ ការគ្មានវត្តមាននេះកើតឡើងចំពេលដែលអស្ថិរភាពនយោបាយកំពុងកើនឡើងនៅក្នុងប្រទេសថៃ ដោយនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ថ្មីៗនេះត្រូវបានដកចេញពីតំណែងដោយតុលាការធម្មនុញ្ញ និងស្ថានភាពនៅតាមព្រំដែនរបស់ថៃជាប់ប្រទេសជិតខាងកំពុងមានភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtVTMYBE2ypyfD_Hm6u3xqi05R-YBmmaLWJ4y4JSr3aIAr70l1t_gHPeAKYGAHgSiBHs-M8G0eO_Z9spDlgbqdZhgqpYi_ER-x-2Phl1wsyq5AOO7W3stbFMGgeaCSND0t9OCj0rGiqhjf_EMjHp2Q6hzc8AUf6iEW_CIGEx_VOkpkGHsGCcNsa2pZogM3/s1280/photo_2025-08-30_14-11-36.jpg

ខណៈពេលដែលប្រទេសចិនមិនបានពន្យល់ពីមូលហេតុដែលការអញ្ជើញត្រូវបានកំណត់ត្រឹម 26 ប្រទេស អ្នកវិភាគជាច្រើនបានលើកឡើងថា បញ្ជីភ្ញៀវកិត្តិយសនេះឆ្លុះបញ្ចាំងពីអាទិភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្នរបស់ទីក្រុងប៉េកាំង។ មួយវិញទៀត វាអាចបណ្ដាលមកពីភាពជិតស្និតរបស់ថៃជាមួយសហរដ្ឋអាមេរិកដែលជាសត្រូវទីមួយរបស់ចិនបច្ចុប្បន្ន និងមិនត្រូវបានអញ្ជើញឲ្យចូលរួមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDjsQWlDSrmCYKmFCo0nMVfoY1TNsmrGWqNSXbPwbAttMYaweoRHMVSuB_kL1SiU9UuFYWzyHCVS0JsdnMRsVK1MIH_jZibIg-9T4n2w_UqYex9nt6SNARGeIZRXP5czy__7bBquFmq2kmofDar1iVqYMhA4J6cHLMHOtz52Ru2gr7ce2VTPUWgJKdt4p7/s1400/image_2025-08-30_15-10-00.png

បន្ថែមពីលើនោះ ក៏មានមតិមួយចំនួនបានលើកឡើងថា ការណ៍ដែលចិនមិនបានអញ្ជើញថៃគឺដោយសារតែប្រទេសនេះ ពុំទាន់មានមេដឹកនាំដែលច្បាស់លាស់ក្នុងការតំណាងប្រទេសទៅចូលរួមនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXJlIjJ7tWCHaptASu_zJfU9w127PlTXKDrCJ4FfM397oEeRz6DhfMz35U2UjuysPboAJdCc1K2e6Bo3SrIM0U7B75M1y7YGUj2kSIlaLXTTuZhzIvyRWNH_eAipgvPail-6DK5JaE9OgETp5og9dRTASj14MtoQN1P4OknG6BiVCiZCkSb1ezUMlKLHQT/s2560/image_2025-08-30_15-10-01.png

យ៉ាងណាក៏ដោយ ក៏ដាក់បញ្ចូលកម្ពុជាក្នុងចំណោមប្រទេសធំៗដទៃទៀតដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីប្រចាំឆ្នាំដ៏សំខាន់របស់ចិននេះ បានឆ្លុះបញ្ជាំងពីភាពរឹងមាំនៃទំនាក់ទំនងតាំងពីប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា-ចិន និងជាពិសេសវាក៏ជាឱកាសដ៏ល្អមួយក្នុងការបើកផ្លូវឲ្យកម្ពុជាអាចផ្សារភ្ជាប់ទំនាក់ទំនងការទូត ឬបង្កើនមិត្តភាពជាមួយបណ្ដារប្រទេសផ្សេងៗជាច្រើនទៀតតាមរយៈការចូលរួមនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2QvK9HDlbvRvcOrRhtPIm1dCG1RRsJz7vVrSF-dc31ysXeBJi20uAyrH_JnfbxWMA2M-dVw33AvPmQjo4PjUdfwLSFte57iVugSJI2z3t5q8iEpYTB3jxkPY8BqfHS06IGln2dTI4bWG4PCnHgXr7OhECrazF51tMvhNPLmKM51ps25V55zNU2OujD6AH/s1600/image_2025-08-30_15-10-02.png

ល្អគ្មានគូរប្រៀប! ប្រាសាទអង្គរវត្តជាប់លេខ១នៅអាសុី ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតប្រចាំឆ្នាំ២០២៥

0

(ភ្នំពេញ)៖ របស់កូពីថយចេញឲ្យឆ្ងាយ! ប្រាសាទអង្គរវត្តរបស់កម្ពុជា ទទួលបានការចាត់ថ្នាក់កំពូលលើគេបង្អស់ក្នុងចំណោមគោលដៅទេសចរណ៍ជាច្រើនផ្សេងទៀតនៅទ្វីអាសុី ថាជាទីកន្លែងដែលមានភាពទាក់ទាញខ្លាំងបំផុតប្រចាំឆ្នាំ២០២៥។ នេះបើតាមការបង្ហាញរបស់គេហទំព័រ Tripadvisor ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPBzGnOXIiv3UMSC8doTUyzIC7IjtZwojrYsjb70OFZTgQSU5UrMMv3owwVKGr1WlgJsSX_BmTlthOAGHQKvvSMhdJbbwMAJdC3xS1BRapqE1CVFNl9DGn-XXjI_RuZtk34-kF8syBDZKWTGCHI3kffFgZKKrstYMlUkjffxbEIadOo2JKPxpBqjOJWE6c/s990/image_2025-08-30_15-02-06.png

តាមរការស្ទង់មតិរយៈពេល១២ខែ នៅលើគេហទំព័រ Tripadvisor ដែលជាកម្មវិធីរៀបចំដំណើរកម្សាន្តដ៏ពេញនិយមមួយ និងមានការទទួលស្គាល់ដោយភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកបានបង្ហាញរបាយការណ៍សម្រាប់ឆ្នាំ២០២៥នេះថា ប្រាសាទអង្គរវត្ត ដែលស្ថិតនៅខេត្តសៀមរាប ប្រទេសកម្ពុជា ទទួលបានការវាយតម្លៃខ្ពស់ពីភ្ញៀវទេសចរបរទេស ថាគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញជាងគេបំផុតប្រចាំនៅតំបន់អាសុី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhywSBwqxUcqJ7whkTETLHjkEOVkIbqmc3Yv2664y4DSEe2nIf0HPIMIOaVqR74BcpCzqTixPJckdSoiT0ip63byXfvAbkTMUTZMezwRXmGlbWzsSV0-p2xxRx21IFLZ0ZzBO-dPPjerih071e5U7k7cEIUjrj6frPHmY_QucdBvyzVNry91VbOFc-HFvFE/s2160/image_2025-08-30_15-02-00.png
ទិន្នន័យខាងលើនេះបានរៀបរាប់ថា៖ ប្រាសាទអង្គរវត្តគឺជាអច្ឆរិយៈវត្ថុរបស់ពិភពលោក ហើយវាមិនពិបាកក្នុងការយល់ទេថា ហេតុអ្វីបានជាគេចាត់ទុកវាដូច្នេះ។ សូមទៅទស្សនានៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមួយនេះ ដើម្បីស្វែងយល់ពីស្ថាបត្យកម្មដែលគួរឲ្យកោតសរសើរ និងចម្លាក់ដ៏ល្អឥតខ្ចោះរបស់វា។ មនុស្សជាច្រើននិយមមកទីនេះនៅពេលថ្ងៃរះ ដូច្នេះត្រូវប្រាកដថាអ្នកបានកំណត់ម៉ោងរោទិ៍របស់អ្នកឲ្យច្បាស់លាស់ ដើម្បីចាប់ទីតាំងល្អមួយក្នុងការទស្សនាទិដ្ឋភាពដ៏អស្ចារ្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpKtQUlOa5azPyylFCy7uMRuNi0pRumQDjxg4mtKzhg0V45uGbihut0PF21r7DQBCZzHYZkrE4sL_xDicrZDIw8F45wylh7MXYhquVmqWE1igRpjx07FDIrMohkbYRhdNlMX0xePD8jqW9yncWHUoGopB1iARgXdd3ysRv2AE13aoNi55d1LILeBm476nE/s2048/image_2025-08-30_15-02-02.png

គេហទំព័រនេះក៏បានគូសបញ្ជាក់ចំពោះភ្ញៀវទេសចរបរទេសទូទាំងពិភពលោកដែលមានបំណងចង់មកកម្សាន្ដនៅទីនេះដែរថា៖ ដំណើរកម្សាន្តរបស់អ្នកនឹងកាន់តែមានប្រយោជន៍ ប្រសិនបើអ្នកមានមគ្គុទេសន៍ណែនាំទៅជាមួយ ព្រោះអ្នកនឹងអាចឮពីរឿងរ៉ាវ និងលក្ខណៈពិសេសដែលនៅពីក្រោយកន្លែងដ៏អស្ចារ្យមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLZkMIVOFGjjD9RqiGbwIMHKk-ZdaSWqN-hAiWXOWWkXufLnjQ4yHLTnsaCXtvJaOGnwGB88UUcFH87qkeI1Ue9sMk2YyBHH9DpJYjdLMq5LgWBiNmkoLT_-JCEQnvwXkV3C7HrTSMzlwxyIaJKFyMt9YUGxCpaFqqz-cI4xgJglVCzne_zvNc3jLUlu7Q/s2560/image_2025-08-30_15-02-03.png

ប្រាសាទដ៏អស្ចារ្យមួយនេះ ត្រូវបានចាត់ទុកជាទីសាសនដ្ឋានធំជាងគេបំផុតនៅលើពិភពលោក ដែលបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកឱ្យមកទស្សនាជាហូរហែជាប់ឥតដាច់ និងមិនមានស្ថាបត្យកម្មប្រាសាទនៅតំបន់អាសុីណាមួយអាចមកផ្ទឹមជាមួយបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu4vPR-za8iLC_zFFpDsjhfcrw23ak4et_53odqovEGNvpdxuMbBgKMKOxtGxz727HrT-5OCF6mrQpb5aIwYV6MUdJndyautoyvEs05FPhX4NYwwCJBLLpFyGKjsHuVmwvKWbdkYDy1ISS23pV28egzhktIUsPzSCQs1lF2JGWKhH6Z_krFlkZU7NdNbW2/s1600/image_2025-08-30_15-02-05.png

គួរជម្រាបថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ទទួលបានចំណូលប្រមាណ ២៨ ៦៤៣ ៤០៧ ដុល្លារ ពីមានភ្ញៀវទេសចរបរទេសជាង ៦១ម៉ឺននាក់ កើនឡើង៥.៣៩%។ នេះបើតាមរបាយការណ៍ចុងក្រោយដែលបញ្ជាក់ដោយគ្រឹះស្ថានអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI2Q9YuY9ZrC2Pbtm4NhzXGW2UOxMthwnBF2qdpQhsfVu9a3bpWGYUBTXhGqf9VEdQnrsI6ZtksU4EnlaY6H2eanY-KclzSJ32um7FH6aLZzS4lnesqeHDxXXYrLcuSgXmnHe5oNOGgqkmuft5IgN6q9mwEDixJVLLcq8tZ0RN-lw-zE5kJi70wc05yljM/s3072/image_2025-08-30_15-02-06%20(2).png

ជាមួយគ្នានេះ ស្របពេលដែលព្រឹត្តិការណ៍សមរាត្រីអង្គរ ឬបាតុភូតថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរ ដែលអាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែកញ្ញាខាងមុខនេះ គេរំពឹងថានឹងមានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកចូលរួមច្រើនកុះករ បើទោះជាស្ថិតក្នុងរដូវបៃតងដែលជាទូទៅពុំសូវមានភ្ញៀវទេសចរក៏ដោយ។ ការណ៍នេះ នឹងជំរុញឲ្យវិស័យទេសចរណ៍នៅកម្ពុជា កាន់តែមានសន្ទុះកើនឡើងជាលំដាប់ ព្រមទាំងអាចជួយសម្រួលដល់សេដ្ឋកិច្ចនៅក្នុងប្រទេសបានមួយផ្នែកធំផងដែរ៕

ប៉ីប៉ី ឌី និង អ្នកវិភាគឯករាជ្យ បង្ហោះសំណេរមានការជជែកវែកញែកក្តៅគគុក

0

បន្ទាប់ពីផេកមួយឈ្មោះថា អ្នកវិភាគឯករាជ្យ បានផ្តល់ពិន្ទុទៅកាន់ខ្សែភាពយន្តរបស់ចាងហ្វាយផលិតកម្ម ប៉ីប៉ី ឌី ត្រឹមតែ៥.៦បានបង្កឱ្យមានការជជែកវែកយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម។ ប៉ីប៉ី ឌី ក៏បានបង្ហោះសំណេរជាបន្តបន្ទាប់និងចោទប្រកាន់ថាអ្នកវិភាគនេះគឺនៅខាងរោងកុនថៃ ខណៈអ្នកវិភាគឯករាជ្យបានតបដោយខ្លីថា «ហ្វេនសេចក្តីពិត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpGRmabcvrtuWEuU8pYnjzgwJ9aRMiejbEVd8JER96JAfxgxeLpnWnFeouOJNosiuUpU83GYRF19tmHtFTpDVns2RlKi2dwCt3gjO4CZwqaXN_6ZBlUjV8wCMagshwEd0nQcS4m3xR5c6ueok73CDNcUbqH2ViyoX416LbyCKyR4lV1uKEeXoR_NcOIHfP/s1440/image_2025-08-26_15-54-28%20(2).png

កាលពីយប់ថ្ងៃទី២៩ ខែសីហា ផេកមួយឈ្មោះថា «Stephen Row : អ្នកវិភាគឯករាជ្យ» បានបង្ហោះភាពយន្តចំនួនពីរ គឺ «ខ្មោចឆ្មាកន្លង » របស់ប្រទេសឥណ្ឌូនេស៊ី គឺទទួលបាន ៦/១០ ចំណែកឯរឿង «ភូមិគ្រឹះអាគម» របស់ប្រទេសកម្ពុជា គឺទទួលបាន៥.៦/១០»។ សំណេរខ្លីដែលផ្តល់ពិន្ទុទៅកាន់រឿងពីរនេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយមកគេបានឃើញ ប៉ីប៉ី ឌី ដែលជាម្ចាស់ភាពយន្តខាងលើនេះបានចេញមកបង្ហោះសំណេរក្តៅគគុកបន្តកន្ទុយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6AbR958gxXCXsDf00LEnikybqdcDFTvzw3ivyJjDKKKeJvWesREY4ZKFWD8KOqwc_xiDPYfAvnoJPh7SL-Bfcl-CF-Aw7WrVIx44FP7CM7bq3EwuciZPFV8aCe6-AJ36-RTT7k-ACYG5lAfd53p_wkD-fB3zhH9OGjQ_7or0KtkO7eTC8MJeQTP_Zb6r1/s1440/image_2025-08-26_15-54-27.png

ប៉ីប៉ី ឌី បានបង្ហោះថា ««ខាងរោងកុនសៀមក្តៅហើយ Rate ទៅបង ប្រៀបធៀបទៅបង
ខ្ញុំទទួលយក តែបញ្ជាក់កុនខ្ញុំចាក់តែនៅLegend និងPrimeដដែលណាខ្ញុំហ្វេនពោតផ្ទុះ and u?»។ លោកបានបន្តបង្ហោះទៀតថា «បង្ហើបរឿងមួយថ្ងៃដែលខ្ញុំប្រាប់ថាខ្ញុំអត់ចាក់រឿងខ្ញុំនៅរោងកុនសៀមទេខ្មែរដែលធ្វើការឱ្យរោងកុនសៀមប្រាប់ថាឱ្យខ្ញុំគិតឱ្យច្បាស់
លទ្ធផលខ្ញុំជោគជ័យ វាខឹង ខឹងទាំងdirectorម្នាក់ទៀត គាស់មកវិញកុនម៉ាឆាវៗ តែសន្ទុះលើសកុនឯង លើកទ័ពមកចាំទទួល»។ ប៉ីប៉ី ឌី លើកឡើងទៀតថា «ហ្សីនហ្នឹង គ្នារោងកុនសៀមជឿវាទៅ ៥.៦ បើល្អគេមិនដេញក្បាលចេញទេ វិភាគឯករាជ្យស្អី នៅខាងសៀមចឹង?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz0Cbu1_Vle4lQqCFMisbAd7C5Gxe2x_g6HkyXXqPSntMNucRjnlpJHkzAIGtb5acUYYM5uBDQDYHdg45D_xAvkDwuDkUiMkfnuhej86sk0A4aIC4tGW4ppRINmCDWJvBzHRKoYX8PfoPxcRV2LLrXsX925-UoZScB0p7vOdGaeRz9_3bO6nbcVtr79fU-/s1376/image_2025-02-17_16-36-20.png

បន្ទាប់ពី ប៉ីប៉ី ឌី បានបង្ហោះសំណេរជាច្រើនទាំងកណ្តាលអាធាត្រដល់ទៀបភ្លឺ ផេក Stephen Row : អ្នកវិភាគឯករាជ្យ បានបង្ហោះសំណេរដោយខ្លីនៅព្រឹកថ្ងៃទី៣០ ខែសីហា ថា «ខ្ញុំហ្វេន សេចក្តីពិត!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWfWmyIwtcp8IEl1A6xSwTS0T2z1SKXkCXkk01CQAHsc0nzibZS2lkw5Pz_xxwZwBIBn0Nl9h4HdVt0U6SyfHfCS7qwNDWc1CrhzEuQP6h5ePLpzqn3NhcsfuLqcBuYiV9V3LtvQOObosjWSS3qTa7IreBUBju7GgXZvUr0_PegDucp-K05tGFC7Ksn5Sz/s1440/image_2025-02-17_16-36-21.png

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តរបស់ ប៉ីប៉ី ឌី បានចំណាយថវិកា១០ម៉ឺនដុល្លារក្រោមស្នាដៃដឹកនាំសម្តែង៣រូបរួមមានលោក កៅ សីហា ដែលបានចែកឋានទៅហើយ និង ប៉ីប៉ី ឌី រួមទាំង ទ្រី សក្កដា។ ទោះបីជាការផលិតចំណាយច្រើនម៉ឺនដុល្លារ ប៉ីប៉ី ឌី ដែលជាចាងហ្វាងផលិតកម្មសម្រេចចិត្តមិនចាក់បញ្ចាំងកុនរបស់ខ្លួនក្នុងរោងកុនដែលមានប្រភពមកពីប្រទេសសៀមឡើយ៕

វៀតណាម និងថៃ ធ្លាប់ទាមទារយកកោះមួយពីកម្ពុជា

0

កោះពូលូវ៉ៃ ជាដែនដីភាគខាងត្បូងចុងក្រោយបង្អស់របស់កម្ពុជា មុនចូលដល់ដែនទឹកសមុទ្រអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF7yTyFoiLIExAa6JxmoM5msivQCU1uemZSp6xI1_awDAe1ie7UjHC99Gmb8ZkYX-G2BxWSYS984SrsNNGTRYKMI5mLkrWROw9j16a0Z5KOZTNkEWWcSEvxSqmNj495FFCEq0XHIo4iLFAdDcyhr-NO2lzFpUXhUHjILXr8CX6Ahi7_ISJk1Av4rbjSlaT/s1080/image_2025-08-29_14-07-03%20(2).png

កោះនេះ មានផ្ទៃដីសរុបទំហំ ៣.៩ គីឡូម៉ែត្រការ៉េ មានកោះចំនួន ២ និងថ្មប៉ប្រះទឹក ដែលជាប្រជុំកោះ ឆ្ងាយជាងគេបំផុត នៃដែនសមុទ្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguwmqfi_Cud11_qgX15UBkyIhrJr18Plr0SwxGYoe4AmU574yCwOyqcg7rMgw858ftxcL5vdrhktaY97RsMgCdepeer3XUe5-ixTJGHBrktp3cFijyp3BcPjT9z6bTYc8aZBu7sKlUobKn4C3b_aSl-u11CmpWTwez0GPCh5kVKN4lKh7-yZ995fVAXH3j/s1080/image_2025-08-29_14-07-03.png

កាលពីអតីតកាល នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ថៃ និងវៀតណាម បានមកទាមទារកោះពូលូវ៉ៃ ពីកម្ពុជា ដោយអះអាងថាជាទឹកដីត្រួតស៊ីគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg67R9dLWJt_MTobI3Wc56u9D4NC_-NSrhmKSkAGeZ49ilXSocWEVPZBHJkM4jEC-Gx64LpttziqVxdvasGkjssIbNFxBBUId0YoYHYUNwBLQwF6-XZggs-M_aAn7t53AtAOp1bXtGXF8r7Ly7UiPDq70Z5QvUySM-9HAUJP45PHAwIGIQdL683qGPgymfc/s640/image_2025-08-29_14-07-05%20(2).png

នៅក្នុងឆ្នាំ២៩៧៥ កងទ័ពវៀតណាម បានធ្លាប់ប៉ះទង្គិចជាមួយកងទ័ពជើងទឹកកម្ពុជា ដើម្បីដណ្តើមកាន់កាប់កោះពូលូវ៉ៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgrSsKKPCdv6UNLa-t8D6462MBu2TnQYzzgZZStqqsAIScDF6tYjMQoIgM4PeMeBJQaobzSm5OE1II1S2TUILMC2YacpCXQSl502gnESLqk-MbDAEVyaA5G7H7x0KlkrdWOb15LLPBziwvZfpt_ipQq2_BPJRIC7alUKnUVYwxFZ_p6oyZDoa-3pLXJctM/s1408/image_2025-08-29_14-07-06.png

បន្ទាប់ពីការចរចាររវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កងទ័ពវៀតណាមក៏បានដកទ័ពចេញ និងបញ្ជូនចំណាត់ខ្មាំងមកឱ្យកម្ពុជាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiLkn6FBm4sxDYPFUiQzMUz4W0NZ1DKlYnc5vqv6vPH91gAlVFVOXoxYQBMmaJ4o7ZZyE5iPw3el9Dg0rk8Q10ujKh-1sqQPALddkkVDKb3Qd3_bhG18rQKUfHfyOa40WZj4ywx_0dax2sU8NK4RpUFGOz0AGaK41b59OZB52x44iEXwQtFuLM1ogMkxf6/s591/image_2025-08-29_14-07-05%20(3).png

បច្ចុប្បន្ន កោះពូលូវ៉ៃ ក្លាយជាតំបន់អភិរក្សជីវចម្រុះ និងជាទិសដៅតំបន់មុជទឹកសមុទ្រថ្លាឈ្វេង មើលផ្កាថ្មស្រស់ស្អាតបំផុតប្រចាំប្រទេសកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSsWWQ_Xh28ifWp8BBO-k8cP9QC6ej6vuTd62sEButB8m9h-5ZAQmd4HDXiSAhoE3UNxkexipAEpQwXq4C2vbDp_TmUxA7fzL87a9pf55gAkRkWnmd0X2daZrmvhxNSFN68hMlfv1pD5vrqAfOpv1vz5fzS-UrBaw096GuodfpDTsJ00IM4iUuMRwVcij8/s980/image_2025-08-29_14-07-04%20(2).png

ណងចាន់ ជំរំជនភៀសខ្លួននៅលើទឹកខ្មែរ​ ដែលមានព័ស្តុតាងបញ្ជាក់ច្បាស់លាស់

0

ណងចាន់ ជាឈ្មោះជំរំជនភៀសខ្លួនខ្មែរមួយ ក្នងចំណោមជំរំជាច្រើនទៀត ដែលមាននៅតាមបណ្តោយព្រំដែនខ្មែរថៃរវាងឆ្នាំ១៩៧៩ ដល់១៩៩៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS-RKpy-5aoNj1LFQJX1juxwbjgv84u6OmxmEXy21NeXfgbNZgAP9lh3Af1v2aqSPRdTPrI7ROEjsvU-5g2D8XJVd3YDOWkYscnS_33DIG854wzHAKYB_sc3U1_T-qYLcUSm5K8dnCaIJb1MK7Hi2enHb1AKS2oJ8v8O2lcFO6zQUUMYYWOPGzDpOdtLfw/s640/image_2025-08-29_14-15-55%20(4).png

ជំរំនេះ ស្ថិតនៅលើដីខ្មែរ ដោយមានប្រឡាយមួយខណ្ឌចែកព្រំប្រទល់រវាងកម្ពុជា និងថៃ ដែលភូមិថៃពេលនោះត្រូវបានខ្មែរយើងហៅថា ណងសាម៉ិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJQbaludmoEJFnHPJgbxLXuQdm_F0cTFrzH0DmedT8D9RisXNQhzg-VZRI5iKYg_QvPsPUDnDCgv_2mkhIMbzqiFIAyDKJ4zfvaz6x-m6rMpiLITEIAdECC8Hkyvzng-Q06-dPfNBPj3pFkSkPWXzQMdrrgLPEzuz8DPtUPsYrDORJ3V6nfPIMqeKaAbtB/s1024/image_2025-08-29_14-15-55.png

ផ្អែកទៅលើផែនទីដែលគូដោយ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានបញ្ជាក់ច្បាស់ថាគ្មានទេភូមិណងចាន់ មានតែជំរំណងចាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZE24jcOVslBzK7s0T6XWKPBlGpfnJB8Rx2S0x5cj_qfibnK_tn7Ta1czAox1eAEGpuKT2W5ma4V9FhvLjjF_BEQBRZezLLZ0kM8NtCFlV4703Ts4B3yyvkS1ATFTJv3Yr-XR5DheEfyku8dTN6gxM6uyRV5ztQDFkSMbWIEKOKLk24n7edjmElsP_mOwU/s1280/image_2025-08-29_14-15-56%20(5).png

នាគ្រានោះ ជំរំណងចាន់ គ្រប់គ្រងដោយចលនារណសិរ្សរំដោះជាតិខ្មែរ របស់លោកតា សឺន សាន ដែលមានលោក ឌៀនឌែល ជាមេបញ្ជាការ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvf0nFyBRUHBX9QsIpRfrc5VrkXB4Vg0bmz1ErdKSw5WLhPHoaQvvixz4G1oMy13UC4WLC_P3TIHOTVWjV2MllGwTYSDKQiIvlW-O17NOU_-Ket2RHDBIrvlLY-sNSglchxyZ5jXgRj2QA1VdDS8WO-wt48ho3Zgeq6u2qspcMHjOKuT9rnZR7VuDtrMSm/s1339/image_2025-08-29_14-15-57.pngបើយោងតាម សាស្រ្តាចារ្យបណ្ឌិតវិទ្យាសាស្រ្តនយោបាយ លោក ឥន្ទ សុផល បានលើកឡើងថា៖”នៅក្នុងសម័យសង្គ្រាម ជំរុំជនភៀសខ្លួនខ្មែរនៅក្នុងទឹកដីថៃមានមួយជំរំតែប៉ុណ្ណោះគឺ ជុំរុំ “ខាវអ៊ីដាង: Khao I Dang”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPT-yro95IQ8vG2ivUKRj1Z7meVc5gZUmsqeqXwQ512EqySdFn9PtGcCvzq01K-UFN73zQ_IF1oSLLM6V6DVfPMww0EIwYlgvY7YH-jMBxCONeYJ1MmgCxOra6x2-_qgkJSjGzJfWxN5Ktpp71VEQ2UgDEKqIDTL1xwJng83mcPj59-5E5WAlKwsmDrAet/s1024/image_2025-08-30_10-28-04.png

ដោយឡែកជំរំផ្សេងទៀត ត្រូវបាន ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានមកធ្វើនៅលើទឹកដីខ្មែរ ដោយសារខ្លាចពួកទាហានថៃ ធ្វើបាប៕

វៀតណាម សម្ញែងមីសុីលមួយប្រភេទ ដែលអាចបាញ់ពីហូជីមីញ ដល់មណ្ឌលគិរី

0

ស្របពេលដែលបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានកំពុងជួបបញ្ហាព្រំដែន និងសង្គ្រាមសុីវិល វៀតណាមឯណោះ បានកំពុងស្ងប់ស្ងាត់អភិវឌ្ឍន៍វិស័យយោធារបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDLyFXCoARAXMMVlNEoRUR1GOOJBhyanDkEDQe5P6xSgDmSgTtbujmqahusJD2mzBxCt0aDlbDoxn1bZw1w0mmNnJtK3vlyfuZqCURld83a-Q4MIjY_J2gc06b4E0bKmFqiQnM6yGN_eJp1JKRcXl5cDeTV-kSCg2l5VgJBeTaXXFwTp5SMA9Cajl5JxvY/s2048/image_2025-08-28_15-36-06.png

ថ្មីៗនេះ វៀតណាម បានបញ្ចេញមីសុីល 4K44 Redut ឬគេស្គាល់ថា P-35 ដែលមានរូបរាងស្រដៀងទៅនឹងគ្រាប់នុយក្លេរអ៊ែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmXYrO_VlK37bjKojbamJ-dhVTyeWrJRtXUICKjEfEgHmWG3J76qmOduFxKIL9-R4rQmmyXuM7bYCTBEa96EW4NjiUiwztrk2hjMfcej9_aSuofgDrfP18M1QCuYJFRHVCYF0tD56SnuQJ0UhDXl7JUOXYA-wIgi8c25Tbsb3yJN32qD93oJJU0zGqwaCw/s1200/image_2025-08-28_15-36-05.png

4K44 Redut មានប្រវែងប្រមាណ១០ម៉ែត្រ ត្រូវបានប្រទេសវៀតណាម នាំចូលមកពីប្រទេសរុស្សុី ក្នុងឆ្នាំ១៩៨០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6-8MRuDw5AsDLIxjUE_YN4qAiZ3MjGTfKJLY3sZJ4KtKBJxcn0-tqpW9jje6-Qjq4YEXA-Sz8c1YygNmL64k957ecx-8CZucxnj2ORfNwbhNbZe_DduidN4s_Zf8TlnpU9CuGUKOxgGnCfmtDV33zqDXxQ2A4_a8U26RRDDfQp7uFpi9Bp7kfcu6QcumH/s720/image_2025-08-28_15-36-05%20(2).png

មីសុីលនេះ ត្រូវបានវៀតណាមធ្វើទំនើបកម្មដោយជោគជ័យ ដោយបំពាក់ក្បាលកាំជ្រួច P-35 ផលិតក្នុងស្រុកដែលអនុញ្ញាតឱ្យវាបាញ់បានចម្ងាយពី៣០០គីឡូម៉ែត្រ ដល់៤៥០គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZG7ceMKYkuoKtDKaOcxQRygtU-MO3Lr4Md3e3AAib3lsmjPtKHkXjVUkgsXXXXWZiRxVHAlrF9Qzw7sGWkyLilaR4-8B7jLzLvUOhq6t8g8BHCww9AxDIbXu13ssK3Io-_-dhqGNHIAbcbmGeyXYvWOwdahCN6y2HX22kkT-uVNjV27Wmcu3T4p2YLi1u/s2048/image_2025-08-28_15-36-10.png

គោលដៅចម្បងរបស់មីសុីល P-35 គឺសម្រាប់កម្ទេចនាវាចម្បាំង ដែលវៀតណាមបានកំពុងដាក់ពង្រាយនៅតាមប្រជុំឆ្នេរសមុទ្រ ក្នុងជម្លោះសមុទ្រចិនខាងត្បូង៕

ហ្សូណូ បញ្ចេញស្នាដៃថ្មីបង្ហាញទេសភាពត្រជាក់ភ្នែកនៅប្រាសាទអង្គរវត្ត ខណៈ វណ្ណថាន បានធ្វើរឿងមួយនេះ

0

នាពេលថ្មីៗនេះតារាចម្រៀង ហ្សូណូ បានបង្ហាញស្នាដៃថ្មីរបស់ខ្លួនជាមួយនឹងបទចម្រៀងមួយបទដែលរួមបញ្ចូលជាមួយនឹងឧបករណ៍ភ្លេងខ្មែរពីស្នាដៃរបស់តារាចម្រៀង វណ្ណថាន។ មិនត្រឹមតែប៉ុណ្ណោះ ហ្សូណូ បានផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៅប្រាសាទអង្គរវត្តជាមួយនឹងការបង្ហាញពីវប្បធម៌ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFhUgXA7HdXONVcW2zoGthHD3PD7OgKIwYOaYdjHmvRfSS3fvJ9rUl9OwAtZ6lKqFumSv1HZEq5vyDLfpfHdE9WaI_7La5EU1FlIq7bti-cw55yDXCIqwr1lqvygh7MMFB0zRqzEm2VeBv6CrSdqeQApCeUmsHDjsic48w6BLSah4WJPZiBfwKraD2dd6W/s2048/image_2025-08-29_15-40-39.png

កាលពីថ្ងៃទី ២៧ ខែសីហា តារាចម្រៀង ហ្សូណូ បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «នាងអើយ»។ MV មួយបទនេះគឺពេញជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំងព្រោះបានបង្ហាញរូបភាពដ៏ត្រជាក់ភ្នែកនៃប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុង MV ដ៏ពិសេសនេះក៏មានការបង្ហាញពីរបាំខ្មែរផងដែរ។ អ្វីដែលមហាជនចាប់អារម្មណ៍មួយទៀតស្នាដៃថ្មីរបស់តារាចម្រៀង ហ្សូណូ ទៅលើបទចម្រៀង «នាងអើយ»គឺមានការចូលរួមជាពិសេសពីតារាចម្រៀង វណ្ណថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGkezEfX9YP9sg6pMdCQiDYwyI7HFrDif5CL2USnaRLJzjAqcAZnsXYBI6LLGsKy-n56NKxHJaKaTSlGCkpeXAtTDeKbtyQIqo-KEcpXaEZ9JrCw08ra0FaKyJ8VZfpid2aBx9HnBjTPVG7QlgDhj5ouloA0pn7n9jw82SDy5mNG29eXV6wZKbmamSWkDr/s2048/image_2025-08-29_15-40-42.png

តាមការរៀបរាប់ពីតួនាទីក្នុងការផលិតបទនេះខាងឧបករណ៍ភ្លេងខ្មែរគឺបានបង្ហាញ វណ្ណថានដែលជាតារាចម្រៀងក្នុងទ្រនំបារមីដែលទស្សនិកជនបានដឹងយ៉ាងច្បាស់ថាលោកពូកែខាងឧបករណ៍ភ្លេងដល់ទៅជាង២០ឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1db4RFnpyBaQzxeaXqbMjPjmJ3YAfwprFmc7DGtCCtDmmI8RAohqrBXazpBGSWN7onV6jsMXOrvVBLjCEkgyLz9BPDXkuDgDjkBdNsS3N-gkctQen_fepr3KRzIp78I4KvGdlILHxgXpRZDwn0ghB3dCBFolGpt6CwRvFzvq6M3bVqtOi4BJcIDOTzXV8/s2048/image_2025-08-29_15-40-43.png

ក្រោយពីស្នាដៃរបស់ខ្លួនបានបង្ហាញតារាចម្រៀង ហ្សូណូ បានបង្ហាញថាបទនេះជាបទដែលលោកពេញចិត្តខ្លាំងជាងគេ ខណៈលោកក៏ជំរុញឱ្យទស្សនិកជនទៅកម្សាន្តនៅខេត្តសៀមរាបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs1CJYg7ynIfNMAN-soxOZxxO8rM9nUDJnnDoLZirjkekLm5OdQ4hH8cHV67vXqDeSbNto_lJJJsx8JaMS68Ri-rVhyphenhyphenhwi_CRCQt70z__jpP4S87hTPMG3Fbl2M5XVLgUBTM3z3XL9EGB7lsZJrVdHW43efnsqASL-3uSIcjqxBgFnj1uBVf6CJHVK6-r0/s1115/image_2025-08-29_15-40-40.png

លោក ហ្សូណូ បានរៀបរាប់នៅល្ងាចថ្ងៃទី២៩ សីហា ថា «មេឃភ្លៀងហើយសង្ឃឹមថា នាងអើយ នឹងបំពេអារម្មណ៍គ្រប់គ្នា ហើយកុំភ្លេចមកលេងសៀមរាប និងតំបន់ទេសចរណ៍ស្អាតៗក្នុងស្រុកផងណា! ។ បទចម្រៀង «នាងអើយ» ជាចម្រៀងដែលខ្ញុំពេញចិត្តជាខ្លាំង ព្រោះគ្រប់យ៉ាងសុទ្ធតែធ្វើឡើងដោយការពេញចិត្ត ទាំងទំនុកច្រៀង បទភ្លេង និងការបញ្ចូលឧបករណ៍ភ្លេងខ្មែរជាច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguZgIwLHUfKXSvsmZlAKDmj0Ul_Pt9iIUSoGdb1FeoP5lKEHqW0h3e1Ppk-tUZ-EytsImbkgqodqTAo2_NsPUg43RQnm1mZCcLYD12q-qEZh-3fDzjUStzUIc6PwiQsY2U8GoyV8hD8Agkw74KPuz_yVWtC9SO1dXmPfx9F3jBAC9O2tSz-AdJxK-CWTk4/s2048/image_2025-08-29_15-40-38.png

ជាមួយគ្នានេះតារាចម្រៀង ហ្សូណូ បានអរគុណទៅកាន់ក្រុមការងារផលិតដែលបានសម្រិតសម្រាំងក្នុងការផ្ដិតយករូបភាពដ៏ស្រស់ស្អាតពីប្រាសាទបុរាណខ្មែរជាច្រើននៅក្នុងខេត្តសៀមរាបរួមមាន ប្លង់ពេញនិយមនៅអង្គរវត្តជាច្រើនកន្លែង ប្រាសាទតាព្រហ្ម ប្រាសាទក្រវ៉ាន់ ប្រាសាទប្រែរូប និងខ្លោងទ្វារខ្មោចជាដើម រួមទាំងការបញ្ចូលរបាំខ្មែរទៀតផង៕

ជនដែលចោ.ទ Dylan Wang ឈ្លោះជាមួយសង្សារបានសារភាពប្រព្រឹត្តល្មើសនឹងច្បាប់ផ្សព្វផ្សាយព័ត៌មានឯកជន

0

ងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន អ្នកដែលចោទប្រកាន់តារាសម្តែង Dylan Wang ថាបានឈ្លោះជាមួយមិត្តស្រីរបស់ខ្លួនបានចេញមុខនិយាយជាផ្លូវការហើយ។ ជននេះបានសារភាពថាទង្វើរបស់ខ្លួនបំពានច្បាប់ និងសម្ដែងការខឹងសម្បាព្រោះតារាប្រុសរូបនេះមិនព្រមផ្សះផ្សាទោះបីជានាងបានសូមទោសក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmyDbix11r1ILeot-ke5kGuQ4mVZ_oXueOWlbf7sywC7QT8hohgp0UE1juu8-0dqt3t-XgZfB2AyIHpfhLp1iWc1_VojWWxcMVCcjTVU14sjH0CCjb1mRg-I_09frsvaqf3fP93PA_r9ALAbSH1hZbYtABIHpnyNJqkrtp46Sn9saEiBoswV4tGN4oPmh7/s1440/image_2025-08-29_16-28-59.png

ជននោះបានសរសេរថា «ខ្ញុំនឹងមិនសូមទោសទៀតទេ! Dylan Wang មិនទទួលយកការផ្សះផ្សាទេ។ ខ្ញុំបានបំពានមាត្រា ៤២ នៃច្បាប់ស្តីពីទណ្ឌកម្មសម្រាប់ការគ្រប់គ្រងសន្តិសុខ ទង្វើនៃការរីករាលដាលភាពឯកជននឹងត្រូវដាក់ទណ្ឌកម្មរដ្ឋបាល និងឃុំខ្លួនពី ៥ ទៅ ១០ថ្ងៃ។ ខ្ញុំត្រូវចូលយប់នេះ» ។ ជននេះបានអះអាងថា ខ្លួនគ្រាន់តែប្រព្រឹត្តបទល្មើសផ្សព្វផ្សាយព័ត៌មានឯកជនប៉ុណ្ណោះ ហើយមិនទទួលយកការចោទប្រកាន់ផ្សេងទៀតឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJSPA5EQVIjl3EOpXB486XLiNj2ftzX29aGgH8nx7hmY7NfDyJ_KK2LaXBgI9BNYihHsXdRbYZ6HZEXyIemDeQH05jh30OJPPa5VRUtGoMgStuWGlQbvIteMptAH5y11XCvkTiaaKlzlXJFJu38PvzRbHpQaEC13BLbW5Bwh9FBcFR3EkkS52Ix3_VnKHG/s2048/image_2025-08-29_16-28-57%20(2).png
នៅក្នុងការបង្ហោះមួយផ្សេងទៀត អ្នកដែលបង្ហោះវីដេអូដែល Dylan Wang ឈ្លោះជាមួយមិត្តស្រីរបស់ខ្លួនបានបង្ហើបថារូបគេបានឃើញហត្ថលេខារបស់ Dylan Wang នៅលើពាក្យបណ្តឹង ហើយបានបញ្ជាក់ថា ក្រុមហ៊ុនគ្រប់គ្រង និងជំនួយការរបស់តារាសម្តែងបាននិយាយដោយផ្ទាល់ និងប្តេជ្ញាមិនចុះចាញ់។ មនុស្សម្នាក់នេះបានសរសេរថា «ហត្ថលេខារបស់គាត់បានក្លាយជាបិសាចក្នុងចិត្តខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiELfUdssmySrZPSvap-yT3cHdm14xY6y40vDUNMx2R6ELblf6z8zPwoUgA-70fjjBqPaCQP6oxqIV_A8H22VjOZstC1b_fpRXmJ9Qn_jQzU_aJyac0-L1u8WNCEjkZypLPQZFDorJM7ObIFEQf0VNPjydbJk87LHLQs5rkN6r1kXZekWx-Iq09IiwQmLmg/s1656/image_2025-08-29_16-28-57.png
ឧបទ្ទវហេតុនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ មតិជាច្រើនលើកឡើងថាចំណាត់ការដ៏តឹងតែងពី Dylan Wang និងក្រុមហ៊ុនគ្រប់គ្រង គឺចាំបាច់ដើម្បីការពារសិទ្ធិសិល្បករ ក្នុងបរិបទនៃការរីករាលដាលនៃពាក្យចចាមអារ៉ាមមិនពិត និងការលុកលុយឯកជនភាព ដែលកើតមានជាទូទៅនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBhfulKsnEfEbmNOkbTPPNFO4C3ud9CcwTVGrPVoWm9AbgPDD4WG689uSJsO40MG4XxFU5u2JBynQoKDBMJiSbKW18aHQFFUMLOnS9Q8PWo6AvFrAwf7X4HVU5WmwGERk2yqmvzG8ZyTsHNbmWU0GpmV1uNMLo6N7NuWC4WH70fOU80lsuFs7Nm1C0v12y/s1440/image_2025-08-29_16-28-59%20(2).png

គួរបញ្ជាក់ផងដែរថា អ្នកនិយមលេងអ៊ីនធឺណិតម្នាក់ដែលអះអាងថាជាអ្នកគាំទ្ររបស់ Dylan Wang បានបង្ហោះវីដេអូដែលអះអាងថា Dylan Wang ឈ្លោះប្រកែកជាមួយមិត្តស្រីដែលមានទំនាក់ទំនងជាមួយគ្នា១០ឆ្នាំ។ ក្រោយមកភាគីរបស់ Dylan Wang បានឆ្លើយតបថា ពាក្យចចាមអារ៉ាមនេះមិនពិត ហើយបានបញ្ជាក់ថា ពួកគេបានដាក់របាយការណ៍ទៅកាន់ប៉ូលិសហើយ៕

អ្នកលេងបណ្តាញសង្គមថៃនៅតោងទាម ឡូរីន មិនព្រមឈប់

0

ឡូរីន នៅតែត្រូវបានអ្នកលេងបណ្តាញសង្គមថៃជាច្រើនចូលមកខម្មិននៅលើការបង្ហោះរបស់នាងមិនព្រមឈប់មិនថានៅលើគណនី ហ្វេកប៊ុក អ៊ីនស្តា្រក្រាម ឬមួយក៏ទិកតុកនោះទេ។ អត្តចរិតរបស់ជនជាតិថៃមួយចំនួនដែលនៅតែតោងទាមមិនឈប់នេះក៏មានអ្នកគាំទ្រលើកឡើងដែរថា «ជន្លេនចូលខម្មិនហង្ស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg05ea4lta7YKmflagBVtiTAQU01FVzPB724AwTicw2ptF_Q5rCW5O8YZk6S-jKF41tzL2Q92pg6i6pcpRCCvu6Q5xE8erqo6GFTZCLpYEixgXz7lYPX5lAzL61GrF0z2J2HhR1_SL29u6rMXiI7t3PT_kSOVV1-2nGuWzqca0G7pY6ZLgylonLiXUb7bwa/s2048/image_2025-08-29_14-46-23.png

ដូចប្រិយមិត្តជ្រាបមកហើយថាតារារ៉េប វណ្ណដា គឺមានអ្នកគាំទ្រច្រើននៅឯប្រទេសថៃ ហើយនៅពេលខ្មែរនិងថៃមានជម្លោះជាមួយគ្នាបានបណ្តាលឱ្យជនជាតិថៃជាច្រើនរូបខឹងស្អប់ វណ្ណដា ដែលចេញមកនិយាយការពិតពីសង្គ្រាមនេះ។ មិនត្រឹមតែ វណ្ណដា ប៉ុណ្ណោះទេដែលត្រូវអ្នកលេងបណ្តាញសង្គមថៃបញ្ចេញមតិស្អប់ខ្ពើមជាច្រើន សូម្បីតែ ឡូរីន ដែលជាគូស្នេហ៍តារារ៉េបរូបនេះក៏ត្រូវបានជនជាតិនេះចូលមកបញ្ចេញមតិមិនសមរម្យដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4CwzXGlOGVkb87geQJMzwQS2NmVI5vXKNZZ7k4jwaUttc2vH-oIWtMOfYlegOfDkJIABDz0rXMSVbKj6ufCsENncUIH5Z0MLXAE9Ows0Q0HomYPUaEzqdNHA6MCa_v4sI0tYRpGYY4BAjbqfhKnaxnLRDKWT-QnTrlGSy2zPaAvRmChEyye9r_oM_3IAr/s1911/image_2025-08-29_14-46-26.png
ជាក់ស្តែងកាលពីកន្លងទៅនេះតារារ៉េបថៃកាកៗ Younggu បន្ទាប់ពីរករឿង វណ្ណដា មិនឈប់ឈរហើយត្រូវបាន វណ្ណដា មិនខ្ចីអើពើរស្រាប់តែបុគ្គលនេះមករករឿង ឡូរីន ជំនួសវិញ។ យ៉ាងណាចាប់តាំងពីពេលមានរឿងរហូតមកទល់ពេលនេះគេសង្កេតឃើញថាអ្នកលេងបណ្តាញសង្គមថៃនៅតែតោងតោមចូលមកអុកឡុក ឡូរីន មិនព្រមបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8LdE447JZKw4_SWuvyu5XT2fxSC85sOIjpKkThP5i_sXcmOzuuFRxZY_KB025YkSukgYNo781eymQ4hxosCLVT5C-KsZX82dvQ9cHmam5wlnd-5ASoQG5FEyLNyNsLTiOSa12ZKyi9_aPW_JpYfXO4m3VfVIX-diqZrLV9zsNxQASXXCJjwNWnbAlNPej/s1797/image_2025-08-29_14-46-27.png

ឡូរីន បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមទិកតុក និងរូបភាពមួយចំនួននៅលើបណ្តាញសង្គមហ្វេកប៊ុកនិង Instagram កាលពីពេលថ្មីៗនេះគឺអ្នកគាំទ្របានឃើញថាជនជាតិសៀមចូលខម្មិនឥតល្ហែរនៅក្នុងការបង្ហោះរបស់នាង។ នេះទំនងជាដោយសារតែកាលពីមុនពួកគេស្រលាញ់ វណ្ណដា ពេករហូតពេលមានជម្លោះកើតទៅជាការខឹងស្អប់ខ្លាំងត្រឡប់ទៅវិញមិនត្រឹមតែ វណ្ណដា ប៉ុន្តែ ឡូរីន ក៏ត្រូវមករងគ្រោះជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPuBtYgqt46xEOlxWmsR_mkIE3HqSLCA3e8rzjg_eLRimRemGvKQWNzITdXRDymofwB8J-yabtnF-NLZq6mDtcc7TUkY-64t8an4Ic2Xd9YN6v-xMyw6VAhxd8x6UUEQoRCn7_KI5OI1HX05eEUlj3JqmAlT4yLqbVLLKpACFRe9By7OxLcdByJPkTn2v5/s1800/image_2025-08-29_14-46-28.png

ស្របពេលគណនីបណ្តាញសង្គមថៃចូលមកខម្មិន ឡូរីន ជាមួយនឹងពាក្យសម្តីផ្សេងៗអ្នកគាំទ្រកម្ពុជាក៏បានបញ្ចេញមតិដែរថា ជន្លេនចូលមកខម្មិនហង្សច្រើនណាស់៕