Home Blog Page 303

ការនិយាយពាក្យសុភាព និងគួរសមជាមួយ ChatGPT នឹងទទួលបានចម្លើយត្រឹមត្រូវមានប្រយោជន៍

0

មនុស្សភាគច្រើនអស់សំណើចពេលសរសេរពាក្យថា «សូម» ឬ «អរគុណ» ក្នុងកម្មវិធី ChatGPT ដោយសារវាគ្រាន់តែជាបច្ចេកវិទ្យាគ្មានអារម្មណ៍ដូចមនុស្ស ។ ប៉ុន្តែការសរសេរពាក្យទាំងនេះក្នុងកម្មវិធី ChatGPT បានឆ្លុះបញ្ចាំងពីអត្ថន័យស៊ីជម្រៅ ពីព្រោះវាមិនត្រឹមតែពាក់ព័ន្ធនឹងការធ្វើការរបស់បច្ចេកវិទ្យា AI ប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងចិត្តវិទ្យាមនុស្ស និងការប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកជាក់ស្តែង ។ នេះជាការលើកឡើងរបស់អ្នកស្រី Gabrielle Wasco ជា Content Lead របស់ The Decision Lab នៅប្រទេសកាណាដា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiukEEHyM3JeALTG2x_09k97lUeYIwGZXY5tFr6kUZkfnrx6UGzuo_DsLJNtg9IAVA5YJfLjfsBYaV9rwalFOJxdVLY6lczdpo4AlFPuXUbUxbDxt7775MZDL0h1g2vdK54bnqNJq6hg4f7XXWo7PYhuvd8VRQFELuStt01-jFO-Waz0bVRk1qBNzRJ0wZw/s1351/image_2025-09-01_09-24-34.png
អ្នកស្រី Gabrielle Wasco តែងតែគិតថា កម្មវិធី ChatGPT មានអារម្មណ៍ដូចមនុស្សជានិច្ច ពេលវាឆ្លើយតបមកអ្នកស្រីដោយប្រើប្រាស់ពាក្យពេចន៍អាណិតអាសូរ ឬយល់ចិត្ត វាកាន់តែធ្វើឱ្យអ្នកស្រីគិតថា ChatGPT ដូចគ្នានឹងមិត្តរួមការងារដែរ ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ពាក្យពេចន៍សុភាព និងគួរសម គឺជាទម្លាប់របស់មនុស្សម្នាក់ៗតាំងពីតូចមកដោយសារការអប់រំពីអាណាព្យាបាល ទើបធ្វើឱ្យមនុស្សនិយាយពាក្យ «សូម» និង «អរគុណ» ចេញមក សូម្បីតែពេលកំពុងសរសេរក្នុងកម្មវិធី ChatGPT ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzkM4cnZRdg_LW7XkQGAe7fYtjC_hQtZGv8Ed9tVu1P92h1N700fb0T0Lj4Bp1aphnD0dIoAyz50vrdtcO2MxZ0D9pSXeOsXqxZgykAkKSaK44MvjoWTVgyELWbzLaLgLBOQW4qCpWoU0SM45r87QjNHudpv-HLjOp2yK7uY57npEqu3syb-O0unQ8Rc58/s1200/photo_2025-08-30_13-21-25.jpg

ការប្រើប្រាស់ពាក្យពេចន៍សុភាព និងគួរសមក្នុងកម្មវិធី ChatGPT គឺ AI នឹងឆ្លើយតបមកយើងវិញនូវពាក្យសុភាព និងគួរសមដូចគ្នា ឬវាបញ្ចុះបញ្ចូលមនុស្សនៅជុំវិញឱ្យធ្វើអ្វីមួយឱ្យយើង ។ ការប្រើប្រាស់ពាក្យសមរម្យជាមួយបច្ចេកវិទ្យា តើវានឹងឆ្លើយតបតាមការចង់បានរបស់អ្នកប្រើប្រាស់ដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7vPJJWCBUuhi9zp_lMLHQI9pH4rCy7kum-WocjsL0aE3LAWj2WgjTJoU9hkPKgr5Y7aps7rmvhp73EvOKE2f4C-69Vvx8ssb2aHkSHEoVDw7UtbfZ4_ni51X3-niJghe5U0_HdVzGzxgFUmUnXkFFu0-8rpsAYZeYY1VegA8czFFcw1QZ5Wops6vsgnwH/s663/photo_2025-08-30_13-21-41.jpg

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន បង្ហាញថា ការប្រើប្រាស់ពាក្យពុំសុភាពជាមួយបច្ចេកវិទ្យា AI គឺយើងនឹងពុំទទួលបានលទ្ធផលល្អទេ AI នឹងផ្តល់ចម្លើយពុំត្រឹមត្រូវ ឬបដិសេធមកវិញ ។ រីឯការប្រើប្រាស់ពាក្យគួរសមប្រមាណ៥០% ជាមួយ AI វានឹងផ្តល់ចម្លើយវែង និងកាន់តែមានប្រយោជន៍ ប៉ុន្តែបើប្រើពាក្យសុភាពជាមួយវាខ្លាំងពេក នឹងធ្វើឱ្យ AI ភាន់ច្រឡំ ខណៈពាក្យសុភាពមានភាពខុសប្លែកគ្នាអាស្រ័យលើវប្បធម៌ ភាសា និងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXnZqtHeVDnxIr4yGtIUpl8XgPAhziEN3_qZev7t2NxYfgjuCLXIlYKvB5JYqwQh1aopZnuzchsxEN14Tnz6HsBLpP7Oz5c7ER1n3T5g0Rmr_NRGPgpAwiNDH1KNwcD21Iq7CCmfllyQjxwQj43UZgQwDN6jfDaISkSOn3asK4OYMUXeswAfjn4kY7W-7U/s2560/image_2025-09-01_09-24-35.png

សរុបមក ការនិយាយសុភាពជាមួយកម្មវិធី ChatGPT មិនគ្រាន់តែជាការបង្ហាត់វាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាត់អ្នកប្រើប្រាស់ខ្លួនឯងឱ្យមានទម្លាប់និយាយពាក្យ «សូម» ឬ «អរគុណ» ជាមួយមនុស្សក្នុងសង្គមជាក់ស្តែង មិនមែននិយាយសុភាពតែនៅមុខកញ្ចក់កុំព្យូទ័រ ។ ការនិយាយសុភាព និងគួរសមជាមួយ AI ពុំមែនជារឿងគួរឱ្យអស់សំណើចឡើយ ប៉ុន្តែជាការរក្សាតម្លៃមនុស្សក្នុងពិភពឌីជីថល ៕

ដាច់ចង្កេះ! Xu Lisha ស្រាប់តែចេញមកនិយាយថារឿងរបស់ Xu Kai នាងគ្រាន់តែលេងសើច

0

នៅថ្ងៃទី២៩ ខែសីហា តារាសម្តែង Xu Lisha បានសារភាពនៅក្នុងការផ្សាយបន្តផ្ទាល់ថារូបថតស្និទ្ធស្នាលដែលលេចធ្លាយពីមុនរបស់ Xu Kai មិនត្រូវបានថតដោយនាងផ្ទាល់ទេ ប៉ុន្តែជាមនុស្សស្រីផ្សេងទៀត។ យ៉ាងណាមិញ នាងមិនបានបង្ហាញពីអត្តសញ្ញាណអ្នកថតរូប ឬរបៀបទទួលបានរូបថតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ Xu Lisha បានចាត់ទុកឧបទ្ទវហេតុនេះថាជាការលេងសើច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf4cuWT4XEmhZ7exMXK7Tq61P2JkQ5yJXbF1AUoJVi031tDUgmTrzB31O1RI9fKlPGZYzEEk4TgByfzDXL9MOp6MJ_Iq728MUQbFxyrsrjrp-YEfj-IXZ560UNiguB-A1UmCEiI-DY4WMk8qw2cLvJZS8JuPVb2vwF6mrESoIyw-XYxpMlfrWloL01Wus4/s1048/image_2025-08-30_13-48-02.png
តារាសម្តែងរូបនេះបាននិយាយនៅក្នុងការ Live ថា «វាគួរឱ្យអស់សំណើច។ យើងចង់និយាយកុហក Xu Kai ឱ្យភ្នាក់ងាររបស់គាត់មកនិយាយជាមួយយើង ហើយឱ្យអ្នកគាំទ្ររបស់គាត់ប្រឈមមុខនឹងភ្នាក់ងាររបស់គាត់។ យើងគិតថាវាគួរឱ្យអស់សំណើច»។ Xu Lisha បានពណ៌នាអំពីការប្រើប្រាស់គណនីក្លែងក្លាយរបស់ក្រុមនេះ ដើម្បីបញ្ចេញខ្លឹមសារណែនាំ ដែលដំបូងឡើយមានបំណងដាក់សម្ពាធលើ Xu Kai ក្នុងការប្រាស្រ័យទាក់ទងយ៉ាងសកម្ម។ យ៉ាងណាក៏ដោយបន្ទាប់ពីគ្មានការឆ្លើយតប៤ថ្ងៃជាប់គ្នា នាងសម្រេចចិត្តបង្ហោះធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ Xu Kai ត្រូវញាំញី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUpWgyLxbnD_P-JYXZnoVG-xuNcGtOeKmXQrDk3B1-DE7Vv_cnMUGF4Kccjvgyrf9rNXcMu1cPl97LfyZjKbZn2xXPDKN7mGMamlmxQP9eRchGwUSQU690rHggsOgxd_SMraD1TIRiCo9LCBrRbwROpPy-ez51gJ30g8tb6ZtbVGwtn_SeWVwACPMzzUr0/s791/image_2025-08-30_13-48-01.png

ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកព្រលឹមថ្ងៃទី ៣០ ខែសីហា Xu Lisha បានបង្ហោះនៅលើ Weibo ព្រោះមានការចោទប្រកាន់ថានាងទំនងជាបានលុយហើយទើបចេញមកនិយាយបែបនេះ។ Xu Lisha ថា «ខ្ញុំមិនបានទទួលយកមួយសេនទេ ហើយខ្ញុំនឹងមិនទទួលយកអ្វីទាំងអស់។ អ្វីដែលខ្ញុំបាននិយាយបន្ទាប់ពីនោះមិនមែនជាការលេងសើចនោះទេ។ នាងថែមទាំងបានប្រាប់អ្នកគាំទ្ររបស់ Xu Kai ដោយផ្ទាល់ឱ្យឈប់ព្យាយាមធ្វើបាបនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3u8mLf1PCTSWd7IjIH_a9-mytcVtuS0WjwWdm-JCyyLnOhRnhfK8gOc9K3JXkdd6fJ0PCmHTRQMqbRedYXv-uqDnWI0mf8BdpExNeUk1qfztwJlixl8c3QAWHNHIYWMSiPeL1fSUJjiEgYihyUNIfzht1lvhSmEuKzah-AwUymqsFR0TJC6udYKm3njEr/s1620/image_2025-08-25_11-48-03.png
អ្នកនិយមលេងអ៊ីនធឺណិតបានដោះស្រាយភាពផ្ទុយគ្នារបស់នាងយ៉ាងឆាប់រហ័សព្រោះ នាងបានសារភាពថាបានប្រឌិតកំណត់ត្រាជជែក និងក្លែងបន្លំជាមិត្តស្រី ដោយបង្ហាញឥរិយាបថព្យាបាទថាជារឿងកំប្លែង។ នៅពេលដែលភាពចម្រូងចម្រាសនៅតែបន្តកើតមាន មនុស្សជាច្រើនកំពុងចង្អុលបង្ហាញថា សកម្មភាពរបស់ Xu Lisha គឺជាការបំពានលើឯកជនភាព ការប្រឌិតព័ស្តុតាង និងការរៀបចំមតិសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2xeAAFi3QsjrQFi_c_MdYt1tNhb8iAouKC41tU8wlJ9l1BpAeCWlu3J-Q6ijlqaBDxkFpjOMXjhgjgyCYkO6gbl5wrogGiOE-KqDkdVwcn0uDTkT0H1_Ke_dReQZUQHWD62346zhJ97Uh3HeICH9we3AGEkzXNBfejunRbt6HMS76tBjoe098BP_SdPs4/s2000/image_2025-08-25_11-48-02%20(2).png
រឿងអាស្រូវនេះគឺថា Xu Lisha បានទាញយកប្រយោជន៍ពីការចង់ដឹងចង់ឃើញរបស់សាធារណជននិងបានបង្កើនជម្លោះឯកជនទៅជាព្រឹត្តិការណ៍សាធារណៈតាមរយៈព័ត៌មានបែកខ្ញែក និងការរៀបរាប់អំពីអារម្មណ៍។ គួរឱ្យដឹងថា តារាសម្តែង Xu Lisha បង្ហោះចេញជាសាធារណៈនូវខ្លឹមសារនិងរូបថតជាច្រើនសន្លឹកដោយចោទប្រកាន់ Xu Kai ថាក្បត់ចិត្តនាងហើយអ្នកទាំងពីរបានបែកគ្នាកាលពីចុងឆ្នាំ២០២២៕

ធ្លា.យរឿងរសើប! មានអ្នកចង់ធ្វើស៊ីឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហ្វីយ៉ាតា មើលមុខគ្នាមិនចំ

0

ទំនងត្រូវមានរឿងតាមដានទៀតហើយនៅក្នុងវិស័យបវរកញ្ញាក្នុងប្រទេសកម្ពុជាបន្ទាប់ពីមានការបង្ហោះថាមានបុគ្គលម្នាក់ដែលអ្នកគាំទ្រអ្នកផ្សេងមកក្លែងបន្លំឈ្មោះជាអ្នកគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហើយនិយាយមិនល្អទៅកាន់ ហ្វីយ៉ាតា ក្នុងគោលបំណងឱ្យអ្នកទាំងពីរមើលមុខគ្នាមិនចំ។ តាមការបង្ហោះចេញពីផេកមួយបញ្ជាក់ថាបុគ្គលនោះគឺកំពុងភ័យខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYFfAfxhyphenhyphenScsxCDC4euoiDn6apsDPJDNolB8O87qLxIGPN0693i9LsJAYYTu9ay3fTvGtuxYEhR4N3cpoBd_UtmLT6dFu_IccZ65eV7TNpHcTqn9r6DDSr6GHRiLEtODWQRIamehKZkvZ7Mb93ZSyfUoxLmG6i7YgdICEaSLN9iXCuOAbvzmdqlGP1CbCE/s2048/image_2025-08-30_15-09-23.png
នៅរសៀលថ្ងៃទី៣០ សីហា នេះមានផេកមួយឈ្មោះថា «Beauty Pageant Reviewer» បានបង្ហោះរឿងដ៏ក្តៅគគុកមួយ។ ផេកដ៏មានប្រជាប្រិយខាងវិស័យបវរកញ្ញានេះបានរៀបរាប់ថា «បុគ្គលម្នាក់នេះឈ្មោះ Reachh បានប្រើអាខោនជាអ្នកគាំទ្រ ពេជ្រ វត្តី ទៅជេ.រ ហ្វីយ៉ាតា តាមការពិតបុគ្គលម្នាក់នេះគឺជាអ្នកគាំទ្រអ្នកផ្សេង វាធ្វើបែបនេះដើម្បីឱ្យ ហ្វីយ៉ាតានិងពេជ្រ វត្តី ឈ្លោះគ្នាមើលមុខគ្នាមិនចំ ។ នៅពេលនេះបុគ្គលនេះត្រូវបានគេរកអត្តសញ្ញាណឃើញហើយ កំពុងភ័យខ្លួនហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw4n6gIqV2lld3EKJPg68D2ozw0AWvdvoX9rxAceaYBN8JS-hMtsAX2bhSHa0AOG_fnUAuxe263QVwAyiu9GUFwxI7NhpGusmsO61sTNoFvOL6UMHkRS-Tf2M1zHUFF4yr_ocXhfE3nIc64yRq1EKdbPgZpHBKSUJJ4jYyjyf4rEgOJfFF9aT4e2iNBLs6/s776/image_2025-08-30_14-38-30.png

ក្នុងរូបភាពដែលផេកខាងលើបានបង្ហោះនោះគឺគណនីក្លែងបន្លំនោះមានឈ្មោះថា «Team Pich votey saravody » បានបង្ហោះរូបរបស់ ហ្វីយ៉ាតា ដោយនិយាយថាបើសិនជា ហ្វីយ៉ាតា ឈ្នះក្នុងការប្រកួតហើយទៅប្រកួតនៅក្នុងប្រទេសថៃ រូបគេនិងប្រជាជនជាច្រើនទៀតមិនគាំទ្រនោះទេព្រោះ ហ្វីយ៉ាតា គ្មានសមត្ថភាពគ្រប់គ្រាន់ បើទៅដឹងតែមិនជាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJPjzt4m6em4cp5DHawVhyB5PveohP69eH0ieDTrxohXtfwQtp-ufhjWzJpkLVRsdFYhLblpTy-nQpeBQ-p9G3sS8L2vSes01Oc_AnvC3RaomoZeX3YqLFDl03_UvnA5xrSAgb5cqkLNl8lvRhH1Hx8ruwCvJ2roQ471K6B9RzoRemowVx8CQ7sgdO1mw/s2048/image_2025-08-22_08-27-29.png

ខ្លឹមសារដែលបង្កការយល់ច្រឡំហើយត្រូវបានចោទប្រកាន់ថាជាអ្នកគាំទ្រអ្នកផ្សេងចង់មកបំបែកបំបាក់មិត្តភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហ្វីយ៉ាតា កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកតាមដានវិស័យបវរកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXEM8xI95Ki6IMG7i9KhAsxnqyTTgiyOQa8-etvg6pFhJW2mPrAAmwMxZmLol7M3sbktVS1QTIgXakkcZQGwFko_srhBxVnnHyY3h9fdgiGAPA1ayuIh4q-hJTYmHc-FkFKMHvUh99YBi84UwfxwtLVh6fy4GHgll7dcX2DVOlyusSWm26ZPDpOtsf_zoY/s2048/image_2025-08-30_15-09-20.png

គួរឱ្យដឹងថា ការប្រកួតផ្តាច់ព័្រត្រកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ នឹងប្រព្រឹត្រទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកតំណាងក្នុងឆ្នាំនេះនឹងត្រូវចេញទៅប្រកួតនៅលើទឹកដីប្រទេសថៃ៕

ជា វណ្ណារិទ្ធ រំភើបចិត្តក្រោយ អាចារ្យ អេ សរសើរថាជាបុគ្គលគំរូ និងជាពិធីករថ្នាក់ជាតិមានការស្រលាញ់ច្រើន

0

ពិធីករជួរមុខប្រចាំប្រទេសលោក ជា វណ្ណារិទ្ធ បានចែករំលែកនៅលើបណ្តាញសង្គមដោយក្តីរំភើបចិត្តព្រោះទទួលបានការសរសើរពី អាចារ្យ អេ ខណៈលោកបានឆ្លើយតបវិញថា អាចារ្យ អេ បានផ្តល់មតិល្អៗជាច្រើនក្នុងពេលដែលមានសង្គ្រាមឈ្លានពានពីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoG1pCbuQzQ-kHYMC2-QPyv5ly_9Mnpp6LoEbpciYzrX7cuLg1yjI7kFjw3pC-C7g4W4KrCkCvc17Grg4Ekikwu-NdLkKX6y-SCHPhGOds7wpWlgaUZb7jN1D_Vmv91BNnaed3f5bS5ZGeHVxrrswsUtSig0gEbvhDb262UTd9rPRMAnA5ElRZ3kisusk1/s1917/image_2025-08-30_14-16-45.png

នៅថ្ងៃទី៣០ សីហា នេះលោក ជា វណ្ណារិទ្ធ បានបង្ហោះរូបភាព Screenshot មួយសន្លឹកអមដោយចំណងជើងថា « Comment ដំបូងដែលបានពី ចាអេ ដោយក្តីគោរពស្រលាញ់»។ តាមរយៈការឆ្លើយឆ្លងក្នុងខម្មិនគេបានឃើញអ្នកទាំងពីរបានសរសើរគ្នាទៅវិញទៅមកប្រកបដោយការគោរពគ្នា។ ដំបូងឡើយ ពិធីករ ជា វណ្ណារិទ្ធ បានចូលទៅខម្មិនលើកការបង្ហោះរបស់ អាចារ្យ អេ ថា «រូបភាពមានសម្លេង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9gELQ1gkFcdqr1C3f-Z_cRwcCtt78PFzdoIAx1evHZtz_VaKw_KXntNFChoJ_OlOyEDibUG2mPCIeswpehTqyvXI4BwLBmmEHfWOexXkZvRdI7A3yF8lxG-hSZOftrmUIAiVcIpDKnE59FVTdIWS4oFBaSVRE1CW-4VRU8NjrtClOV6vWdCeHsV8stXtJ/s1350/image_2025-08-30_14-16-38.png
ប្រយោគខ្លីនេះបានជំរុញឱ្យលោក អាចារ្យ អេ ឆ្លើយតបវិញថា «កូនចៅចាអេទាំងចាស់ ទាំងថ្មីគ្រប់គ្នា តែងតែយករឿង Chea Vannarith មកសរសើរ ចាអេក៏ ប្រាប់ទៅកូនចៅថាយក Chea Vannarith ជាគំរូ ព្រោះពិធីករថ្នាក់ជាតិដែលមានប្រជាពលរដ្ឋស្រឡាញ់ កុំយកចា អេជាគំរូព្រោះមានគេស្អប់ច្រើនដោយសារ ចាអេ ប្រើតែអារម្មណ៍មិនគិតមុខគិតក្រោយ។ ទោះបី Comment មកខ្លីៗក៏ដោយ ក៏ធ្វើឱ្យ ចាអេ មានមោទនភាពដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy6VeCCRU1h0neaLzNaL1mZXwmsR9TRP11ik5QcDnykntQj6L-D5aQHfSFw2ULvQ1KfFncSZYXrQcQPWY2PvTZJCO25SVCrml3TY_Ga_h_H6YA8DkxPncE_zHHB4M9nENz_4KZ6U0zpz4moOtob0vCj2k3uoV6lxRYRuoccU7nqVXjny_fUXk3NMz29_2d/s2048/image_2025-08-30_14-16-37.png
ទន្ទឹមនឹងទទួលបានការកោតសរសើរថាជាបុគ្គលគំរូ ជាពិធីករថ្នាក់ជាតិដែលមានការគោរពស្រលាញ់ច្រើនពីមហាជនលោក ជា វណ្ណារិទ្ធ បានឆ្លើយតបទៅកាន់លោក អាចារ្យ អេ វិញថា« តាមពិតទៅខ្ញុំគោរព និង តាមដានស្តាប់ចាអេជារឿយៗ ជាពិសេសឱ្យតែមាន បញ្ហាជាមួយសៀម រាល់ការលើកឡើងរបស់ចាអេ សុទ្ធតែជាមតិល្អៗសម្រាប់យើងទាំងអស់គ្នាស្ដាប់ពិចារណា ។ ខ្ញុំពិតជាអរគុណ ចាអេ និងក្រុមការងារហើយមានមោទនភាពចំពោះលោកគ្រូ និង ក្រុមការងារជានិច្ច»៕

Rosé រកចំណូលបានច្រើនលានដុល្លារពីយូធូបដោយសារបទចម្រៀងល្បី «APT»

0

ថ្មីៗនេះទស្សនាវដ្ដី Forbes Korea បានប្រកាសពីចំណាត់ថ្នាក់តារាកូរ៉េដែលមានឥទ្ធិពលបំផុតនៅលើ YouTube ក្នុងឆ្នាំ២០២៥ ដោយ Rosé សមាជិក BLACKPINK កាន់កាប់តំណែងលេខ១។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuY_N-KaYUp52yQ0s-wo5SsGfvx4zqP-OM1HSxnVXPSneTM5z9XJE_KNh3J5DoRrLNpHk58r6VmnkduZqOw49hGd2-IY30L-u-Gjdn8SHJdyQuKjopSr8DVLV37lF0uM89JWvA3waYXMQ81gFew3PvT72bdMsmRfomvk2C1EHIzvg7I__jSwvY1CWCetpv/s2048/image_2025-08-30_12-03-11.png
ឆាណែលយូធូប Rosé មានអ្នក Subscribe ច្រើនជាង ១៩ លាននាក់ឈានដល់ ៣.៦ ពាន់លាន views ជាមួយនឹង ៨៦ វីដេអូដែលបានបង្ហោះនៅក្នុងឆាណែលរបស់នាង។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ Rosé នៅលើ YouTube ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១១.០៦ពាន់លានវ៉ុនប្រមាណ៨.២លានដុល្លារ។ Rosé បានល្បីកក្រើកទូទាំងពិភពលោកកាលពីខែតុលា ឆ្នាំ២០២៤ ជាមួយនឹងការសហការរបស់នាងជាមួយនឹងសិល្បករអាម៉េរិក Bruno Mars ក្នុងបទចម្រៀង APT ដែលបានបំផុសគំនិតដោយ «Apartment Game»ជាហ្គេមកូរ៉េដ៏ពេញនិយម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQDTtGsduI40aRhx-aTN_2WeX3Kji2NGIjaC55wjmiaAe1UuhbJtiCxO6FWvuQar4Y_3WQ2SwXcXE9vfAvIgjjs2bQU6FBKDXsZHowo35nTeBI-MxjVMlg5-m0KipwST1el3mGpVbGP952xtab9G0qx30oOMPDy8qPP-lAoWWa2W-rV0N9MRioPlfBlZkY/s1669/image_2025-08-30_12-03-06%20(2).png

បទចម្រៀងនេះបានឈានដល់ ១០០ លានស្ទ្រីមនៅលើ Spotify ក្នុងរយៈពេលត្រឹមតែ៧ ថ្ងៃនៃការចេញផ្សាយរបស់វា ដោយបានបង្កើតកំណត់ត្រាយ៉ាងឆាប់រហ័សសម្រាប់បទចម្រៀង K-pop លឿនបំផុតដើម្បីឈានដល់ ១ពាន់លានការស្ទ្រីមក្នុងប្រវត្តិសាស្ត្របន្ទាប់ពី ១០០ថ្ងៃ។ បទ APT ក៏បានឡើងដល់កំពូលលេខ ៣ នៅលើតារាង Billboard Hot 100 របស់សហរដ្ឋអាម៉េរិក ដោយបង្កើតកំណត់ត្រាសម្រាប់បទចម្រៀងដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតដោយតារាចម្រៀងនារី K-pop ហើយនៅតែឈរនៅលើតារាងរយៈពេល ៤១ សប្តាហ៍ជាប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3NojlIpJpayM-xbbOlhi1190EEk6zTrzNnaThz6RYQc2rsn_D6C04VJmbhjX05LxXgO_OW7yRBIXCCMBKynNactJqa6i_L2q-0EVbwyOp6Lqwj_7gImsZpMegKgdHL7gQvgbRE2RZhyphenhyphenhP-iLfnFlX-6b1E-Qq8reWKRiCT6wmBB6fxsppOYmqfKf5MuG2/s1662/image_2025-08-30_12-03-08.png

នៅលើ YouTube បទនេះបានបំបែកឯតទគ្គកម្មសម្រាប់ MV Kpop លឿនបំផុតដែលឈានដល់ ១ ពាន់លានទស្សនាក្នុងប្រវត្តិសាស្ត្រដែលពីមុនត្រូវបានគ្រងតំណែងដោយ MV «Gangnam Style» របស់ Psy ។ MV «APT»ឥឡូវនេះមានអ្នកចូលមើលលើសពី ១.៩ពាន់លានដង។ កម្មវិធី «20th Century Hit Song» របស់ KBS Joy បាននិយាយថា Rosé រកចំណូលបាន ១៣.៣ ពាន់លានវ៉ុនប្រមាណ ៩.៧លានដុល្លារពីក្នុងការស្ទ្រីមត្រឹមតែ ២សប្តាហ៍បន្ទាប់ពីការចេញបទចម្រៀង «APT» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgucQbcciI99BraNgT9BmZvioFkGRXsdz78B4FgCmH4jINL-GMWunN4J7Fw3t_APQGOF2Za1NYQ4ZIgwqpaoouWEAg0m0zn8Px4XSb28fM8vjucVl9gg87QkiLfJ2SfGWGMyVFGnVJz2qqxPd9Hp_rlyttsSrFv5lPBNW5BNus1kHXuJ7n-YtC3i4T6Swz/s1089/image_2025-08-30_12-03-10%20(2).png

ទឹកប្រាក់រាប់សិបលានដុល្លារដែលរកបានតាមរយៈ YouTube បន្តឆ្លុះបញ្ចាំងពីប្រជាប្រិយភាពទូទាំងពិភពលោករបស់ Rosé ដោយពង្រឹងឋានៈជាកំពូលតារារបស់នាងក្នុងនាមជាតារាចម្រៀងទោលដែលទទួលបានជោគជ័យបំផុតរបស់ K-pop ។ លើសពីនេះ Rosé ត្រូវបានបោះឆ្នោតដោយទស្សនាវដ្តី Time ថាជា «មនុស្សមានឥទ្ធិពលបំផុតម្នាក់» ក្នុងឆ្នាំ២០២៥ នៅក្នុងខែមេសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk5s51sfOlZPhZ4K_RcI3q7s_0g1-WPX1ZH6ZqeDnnYaZ-icwx39n-ukcTymC-4Tw_0HAnzqS7_nIX42BVvyIA3I3eQfTzO1eoroY2zu5fh43iIYyF0U61Fybn45EJrU0mP7dED6IfW_VYbeHrTFeOXL7hcluv3LGWzk7lsn2MqOZxiANd1KUkK_EYsVpT/s1857/image_2025-08-30_12-03-10.png

គួរឱ្យដឹងថាបទចម្រៀង «APT» កំពុងទទួលបានការតែងតាំង ៧ ក្នុងចំណោម ៨ សម្រាប់ Rosé នៅឯកម្មវិធី MTV Video Music Awards ឆ្នាំ ២០២៥៕

Liu Yuning ខិតខំកែលម្អឥតឈប់ឈរក្នុងអាជីពសិល្បៈ

0

ពីមនុស្សម្នាក់ដែលស្ទើរតែគ្មាននរណាម្នាក់ចងចាំ Liu Yuning មានដំណើរផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ក្នុងរយៈពេលជាច្រើនឆ្នាំនៃសកម្មភាពសិល្បៈ Liu Yuning បានបង្ហាញពីការតស៊ូ និងជំនឿយ៉ាងមុតមាំលើផ្លូវដែលលោកបានជ្រើសរើស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtDDRSBEwWr7sNnCN8ADkGmEObNhlKO-IohuzahW9WKafQ6Bgy6XgTDkW7UWwZ-MzkLUwLYRLrvql2lbj11cMfzNSTfI9P_ZMvPaNv_3xLkmetc5qJxN2eYPvaQvmsY7WjGI1Rf5hH5KUAXPAwHaL0Vbo2EL0dGVaheR35bz3aNHDiSN26xzhPDc_Szwds/s2000/image_2025-08-30_15-44-14.png
តារាប្រុសធ្លាប់បាននិយាយថា «គ្មានអ្នកណាជួយខ្ញុំឱ្យដឹងពីមហិច្ឆតាដ៏ខ្ពស់របស់ខ្ញុំទេ ខ្ញុំដើរកាត់ព្រិលដោយខ្លួនឯងមួយជំហានយកឈ្នះលើកំពូល»។ ពាក្យនេះមិនត្រឹមតែបង្ហាញពីការតស៊ូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់ទស្សនិកជនជាច្រើនដែលចូលចិត្ត។ ក្រឡេកទៅមើលដំណើរកម្សាន្តនៃសកម្មភាពតន្រ្តីចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរូបភាពរបស់ Liu Yuning នៅពេលនោះនៅតែពោរពេញដោយការចាប់អារម្មណ៍និងច្របូកច្របល់។ យ៉ាងណាមិញក្រោយរយៈពេល៧ឆ្នាំនៅលើឆាកតែមួយ លោកបានវិលមកក្នុងមុខតំណែងផ្សេង គឺអ្នកសិល្បៈចម្រុះ ទាំងតារាចម្រៀង និងតារាសម្តែង ទទួលបានការគាំទ្រយ៉ាងសាទរ និងមានការចោទសួរជាបន្តបន្ទាប់ពីអ្នកសារព័ត៌មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3szwcyozZSDnSzC5pdOYi14fmIHjM-Jyp7pwS3T3PdwTrSBuhGQc9ufFPn1e3MBMaA4pHspJPDKf79Sheo-NWg1uvHm4biVvkw63cWURfOpH5nFZnSJd7i4J1enlcHxKXbY4NeCVExqovYz9OGOHqbUk-e6Yy4CwVKhrw5SxPdu12K1D1h_8ONfvDnI_z/s1755/image_2025-08-30_15-44-11.png

Liu Yuning មិនត្រឹមតែឈប់សកម្មភាពលើតន្ត្រីប៉ុណ្ណោះទេប៉ុន្តែលោកក៏បានបន្សល់ទុកនូវភាពល្បីល្បាញលើកញ្ចក់ទូរទស្សន៍ជាមួយនឹងតួនាទីចម្រុះជាច្រើន ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងទស្សនិកជន។ តាំងពីដើមមកតារាវ័យ៣៥ឆ្នាំរូបនេះត្រូវតែប្រឹងប្រែងដោយខ្លួនឯង ដោយគ្មានការគាំទ្រខ្លាំង ទើបលោកបញ្ជាក់សមត្ថភាពបន្តិចម្តងៗ ជាមួយនឹងសំឡេងច្រៀង ការសម្តែង និងស្ទីលការងារប្រកបដោយវិជ្ជាជីវៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnuCVYGOZDfFh4YJxEMWeGmSgaBkXjDqf0zdpsgAgd9Pu9SkMzXuYq3EU3JtzaIcxxs-tX87glImisWKYwboH4EKLE2Nu6pF2gK0bPNa0wWIl27bf-hYZ8uxyx3d6jOKRG7e5cHahvtpcEb1uUCPi4nlQGSh-bw22zfIkeN5rasIfTjBrE2F7xI6_ZvQYB/s2048/image_2025-08-30_15-44-08.png

ការផ្លាស់ប្តូរជាក់ស្តែងតាមរយៈដំណាក់កាលនីមួយៗ គឺជាព័ស្តុតាងនៃដំណើរដ៏លំបាកដែលលោកបានឆ្លងកាត់។ ពីសិល្បករដែលមិនសូវស្គាល់ Liu Yuning ឥឡូវនេះបានឈរយ៉ាងរឹងមាំនៅលើឆាកធំៗដូចជា Mercedes-Benz Arena ជាកន្លែងដែលបង្ហាញមុខនឹងពន្លឺដ៏ភ្លឺស្វាង និងក្តីស្រលាញ់យ៉ាងពេញទំហឹងពីទស្សនិកជន។ ជាមួយនឹងស្មារតីតស៊ូឥតឈប់ឈរ Liu Yuning សមនឹងក្លាយជាគំរូនៃការខិតខំប្រឹងប្រែង ជំនះការលំបាក និងការតស៊ូក្នុងឧស្សាហកម្មកម្សាន្តចិន៕

សកម្មភាពការងាររបស់ Esther Yu រងផលប៉ះពាល់ខណៈរូបថតនាងត្រូវគេប្តូរទៅជារូប Zhao Lusi

0

ថ្មីៗនេះម៉ាកគ្រឿងសម្អាងមួយបានប្រកាសថាការផ្សាយផ្ទាល់របស់ Esther Yu ក្នុងឱកាសពិធីបុណ្យ Qixi នៅថ្ងៃទី២៩ ខែសីហា ត្រូវបានពន្យារពេល។ បន្ទាប់មកម៉ាកនេះបានប្ដូររូបCover ពីទូតសុឆ្ទន្ឆៈ Esther Yu មកជារូបថតរបស់ Zhao Lusi ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUVnxsJFEdxAYU2C09Oza5dGtoDJxZouJL2pL_t1ZuDxj0_VU80uB59XtZUWNFT5Q2lFs2OxjRLcInuKeyZjpKfQZxCIlKuV1K3bca9L8ZD2hvNkMJpYAVVyAsvqyhwWJ4A4bakKdMZOmBBP3mp7b4mQo8dgXrJQFWxpKWStMufUUX3UeoLErE5BwStzr3/s960/image_2025-08-30_08-33-34.png

ទង្វើនេះបានធ្វើឱ្យមានការរំជើបរំជួលភ្លាមៗ ដោយសារតែ Zhao Lusi និង Esther Yu ថ្មីៗនេះត្រូវបានគេនិយាយថាមានជម្លោះ ដោយសារតែ Zhao Lusi បាននិយាយបង្ហើបម្តងហើយម្តងទៀតនៅលើការផ្សាយផ្ទាល់ដែលមនុស្សជាច្រើនជឿថានាងចង់និយាយពី Esther Yu ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ការផ្សាយបន្តផ្ទាល់របស់ Esther Yu ត្រូវបានផ្អាកភ្លាមៗ ដោយសារតែ រឿងអាស្រូវថ្មីៗរបស់តារាស្រីរូបនេះទាក់ទងនឹងអាកប្បកិរិយា បុគ្គលិកលក្ខណៈ និងប្រវត្តិគ្រួសាររបស់នាង។ ជាពិសេស អាជីវកម្មគ្រួសាររបស់ Esther Yu បានជាប់ក្នុងបញ្ជីស្វែងរកពេញនិយមបំផុតនៅលើ Weibo ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDRe7jS4tsVOAcz3lpx753j00lPsQRULNEWpqy2vzER6bjzYhmgOuU2HtnrEsSb7W9lRuz3DNXnnxUAe5-dvsllz3dGaUG3SiGRnyIWXtYi3_S_pL4_xBHaPrcYeBGx90wT5gdsoHiPdXM-8qMZmuWf24YvrL_PuiUopoCK8tFqIAdORSy8eeMzmxc_KHZ/s660/image_2025-08-30_08-33-34%20(4).png
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថា ភាពចម្រូងចម្រាសនេះកើតចេញពីគណនីមួយបង្ហោះបង្កឱ្យមានការសង្ស័យថាក្រុមហ៊ុនរបស់ឪពុករបស់ Esther Yu មានជាប់ពាក់ព័ន្ធក្នុងអំពើខុសច្បាប់ដូចជាការខ្ចីប្រាក់ ការកេងបន្លំមូលនិធិសាធារណៈ ការបណ្តាក់ទុនមិនទៀងទាត់ជាមួយសហគ្រាសរដ្ឋ និងការគេចពន្ធ។ លើសពីនេះ ក៏មានសេចក្តីរាយការណ៍ថា ជីតារបស់ Esther Yu គឺជាប្រធានសហជីពការងារនៃក្រុមហ៊ុនមួយ ខណៈឪពុករបស់ Esther Yu បើកក្រុមហ៊ុនរុករករ៉ែដែលមានកម្រិតខ្ពស់នៃការត្រួតស៊ីគ្នាជាមួយនឹងសកម្មភាពអាជីវកម្មរបស់សហគ្រាសរដ្ឋ។ ប្រសិនបើជាការពិត វានឹងក្លាយជាការរំលោភលើបទប្បញ្ញត្តិដែលហាមឃាត់សាច់ញាតិរបស់នាយកប្រតិបត្តិជាន់ខ្ពស់នៅក្នុងសហគ្រាសរដ្ឋរបស់ចិនមិនឱ្យធ្វើអាជីវកម្មក្នុងវិស័យពាក់ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuY-EZZ_0_3QGNJk5yZNQqKzqz-YgwkHk5AA29SWaoj1BIZlj8PY24KNGZmUEGvEPILrRMX3lSfwbY8qx5oCP_0wnKEW12Omz0OlqNp5T3s1F3VyCAaLPUZwTP9LPjaXdV4A-G7qaA3qqQZMLaIjHtIpSfudY1_kNiiBnpGjeWeHLIOONFIcQYSvbdNpvj/s1280/image_2025-08-30_10-48-20.png

ទោះជាយ៉ាងនេះក៏ដោយភាពចម្រូងចម្រាសពាក់ព័ន្ធនឹង Esther Yu មិនមែនជារឿងអាស្រូវក្នុងឧស្សាហកម្មកម្សាន្តទៀតទេ ប៉ុន្តែជាករណីដែលមានសញ្ញានៃការបំពានច្បាប់ ខណៈករណីនេះស្នើឱ្យអាជ្ញាធរស៊ើបអង្កេត និងបង្ហាញលទ្ធផលជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT3bVNitT54DsMCSKX6MWfx5ArnuYBCJfdk0jkWUAFJnEPDWHHKjRhIY379QCN44FNoP_1j6NBH3vAsK6VT6czwx-mED60TY9M2ao2bheKx_MKZKicf9eTbOcbX57vbg7AIgrIHYzDlTvqxEjENj6ZGG6yN5-N52C745boNhx5fYUfkW93aKrPG2J5mR0J/s1620/image_2025-08-30_10-48-20%20(2).png
ភ្លាមៗនោះ នៅថ្ងៃទី ២៨ ខែសីហា Esther Yu បានប្រកាសថានាងបានអនុញ្ញាតឱ្យក្រុមហ៊ុនច្បាប់របស់នាងប្តឹងគណនីសរុបចំនួន៥៦ ។ ទោះជាយ៉ាងនេះក្តី សេចក្តីប្រកាសមិនបានបញ្ជាក់ជាក់លាក់អំពីព័ត៌មានដែលកំពុងផ្សព្វផ្សាយនោះទេ គឺគ្រាន់តែនិយាយជាទូទៅអំពីការប្តឹងគណនីដែលបានធ្វើសេចក្តីថ្លែងការណ៍ប្រមាថ បង្ខូចកេរ្តិ៍ឈ្មោះ និងធ្វើឱ្យខូចមុខមាត់អ្នកសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu3tLdqaA8s4hA_Apg2XOW2EKirFLuIoA-7W-JHEKaa4aXw_bosOQJU_r9JuYf2ptAECAdzV9nuedb-k-6QUqpDetMMpMyEKFerPV5enoQYtXzMgSG486ZLyDOlnSbSnOSFKeL7A5nyRqZP5eM1La5lTexHFSTsq67byJaJCEH-ZrPmGI_n4Hut4NDVa9w/s1920/image_2025-08-30_09-19-45.png

យោងតាម QQ ការពិត អាជីវកម្មគ្រួសារមិនទាក់ទងផ្ទាល់ជាមួយ Esther Yu ទេ។ ប៉ុន្តែនាងជាតារាសម្តែងដ៏ល្បី និងមានឥទ្ធិពលមួយរូប ដូច្នេះហើយនៅពេលដែលក្រុមហ៊ុនរបស់ឪពុកនាងត្រូវគេចោទថាប្រព្រឹត្តិល្មើសច្បាប់ វានឹងបង្ហាញនូវតម្លៃមិនល្អ មិនត្រូវបានមហាជនគាំទ្រឡើយ។ ជាពិសេស Esther Yu ត្រូវបានគេស្គាល់ថាជា ព្រះនាងសៀងហៃ ដែលមានប្រវត្តិជាអ្នកមាន។ ជីវិតដ៏ឡូយឆាយផ្អែកលើសកម្មភាពជំនួញខុសច្បាប់របស់គ្រួសារនាងនឹងធ្វើឱ្យតារាស្រីរូបនេះត្រូវគេបោះបង់ចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgujHvfXlw53Or4NbMnDUP_G7v_zBd4m85N_sO1X22AyGn5bx_Gn5Av2XHW3vpRc147MAaLDynuAXle0MkMeurYdvpACxwds_Wlo7fH7YVCvDzojGgS2FNfacUwbNPHEFA4FwFC6Qn58foYY0zVZ-SENMqsFxddlAlgkX2dVzWxeBJG1mg5XWt6xQeyI6tm/s1254/image_2025-08-30_10-13-22.png

Esther Yu កំពុងតែប្រឈមមុខគឺមិនត្រឹមតែសំណួរជុំវិញគ្រួសាររបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហានិភ័យនៃរូបភាព និងបុគ្គលិកលក្ខណៈរបស់នាងផងដែរ ដោយសារតែត្រូវបាន «លាតត្រដាង»ដោយមិត្តរួមការងារ និងមនុស្សក្នុងឧស្សាហកម្មជាច្រើនចំពោះអាកប្បកិរិយាមិនល្អរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNFKe2_KfwfhdRw6I1_HrTqLUFDuAFqQSitW0AecxtEJxmjnpgkFv9NnWWT8iAuzjYCO1MVK4Nt92jTfOi0PreELQtnN-6ajuHo3ufGBffZ5hh6DFHX_MzOYoLL8yQST7vZW9tllmQoWplLKzG7lzqsTwAk5UNzeB72cAzxhd56xE0M9L4dka6jFWutv-v/s1440/image_2025-08-30_10-48-19.png

ក្នុងសប្តាហ៍កន្លងទៅ Esther Yu បានបាត់បង់អ្នកតាមដានជាង ៧២០,០០០ នាក់នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង។ តារាសម្តែងកើតក្នុងឆ្នាំ ១៩៩៥ រូបនេះកំពុងមានវិបត្តិសកម្មភាពរបស់នាងដែលត្រូវបានប៉ះពាល់៕

កងទ័ពថៃនៅតែមានអំណាចពេញលេញលើកិច្ចការព្រំដែនបើទោះជារដ្ឋាភិបាលរង្គោះរង្គើ

0

ប្រទេសថៃ ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាផុង ណាកផានិច បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ថា ទោះបីជារដ្ឋាភិបាលរង្គោះរង្គើ ប៉ុន្តែមិនប៉ះពាល់ដល់ការការពារប្រទេសរបស់កងទ័ពទេ កងទ័ពនៅតែមានអំណាចពេញលេញ ។ កងទ័ពនឹងរង់ចាំភាពច្បាស់លាស់ពីរដ្ឋាភិបាលរឿងការកំណត់គោលនយោបាយទំនាក់ទំនងអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzl6z3MTvdl_a5DZRdOkKOZCgrqD7xt2xSgqxYtmzNOCk_5zRTXQd-ilF6ZVfPY7rw_bMJt0oAZ42ZZwiZ-urzWxm7Z9pSy9a34FR76wARcjJoA-wnZ8zjfwrCRDsk7-zJZv4HLhJfYr3m0vs8lsmP5MXl_9qWjQ0B69yDTCYOn08rvWgexiCuHNcqBAW7/s1200/photo_2025-08-26_13-44-42.jpg

ការលើកឡើងបែបនេះក្រោយពីតុលាការធម្មនុញ្ញថៃបានដកតំណែងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជាផ្លូវការ ក្រោយរកឃើញទោសខុសក្រមសីលធម៌រដ្ឋធម្មនុញ្ញក្នុងសារសំឡេងបែកធ្លាយរវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឱ្យគណបក្សនយោបាយនានាប្រជែងដណ្តើមយកតំណែងនាយករដ្ឋមន្ត្រីជាមួយគណបក្សកាន់អំណាចបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2sKWzAvan_UcIdJfG0i8pnLBuC9jmosEhyarEhn_YpPCodgh8pYY7Z2DkoKheXsDtwXNfnvGgWuRUR39wxD_JaTTPr0PU56LHQmcrF2kyp_3TfBGKB4mRfs8L3O1WlaSozopzP8ZTyKGaLFvRAwO2N2w8GHl93IpAzT2IfD5YB2h-d8QOCTLTAeAycsQ7/s1280/photo_2025-08-26_13-44-41.jpg

នៅថ្ងៃទី៣០ ខែសីហា នៅវិមានរដ្ឋាភិបាល លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីការការពារជាតិរបស់កងទ័ពក្នុងអំឡុងពេលរដ្ឋាភិបាលរង្គោះរង្គើថា នឹងមិនប៉ះពាល់ដល់ការការពារប្រទេសទេ ដោយសារបទបញ្ជារបស់ក្រសួងការពារជាតិបានផ្តល់សិទ្ធិអំណាចដល់កងទ័ពទាក់ទងនឹងច្បាប់ប្រើប្រាស់កម្លាំង ដូច្នេះ គ្មានបញ្ហាអ្វីឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2WfGlSLoQVOrQHJZIA5Pp3-EuwxxPb0rWN6k1jaJG6RKohc1erdkCF_yuMUpKe5J60e8qyxOU6RZO0ARU5iuDwlcZFDBTGKiaB1e0smLpsnUV-BFvlaEQcZ0UEk__-yqqjxXYS-Ge9sgGyNwG3rstibYtKgIXtsVrOmFloqnJDSzlxtXXjNr6ohyphenhyphendOiNx/s3000/image_2025-08-30_16-42-27.png
ប៉ុន្តែក្រសួងការពារជាតិត្រូវរង់ចាំការពិភាក្សាក្នុងកិច្ចប្រជុំម្តងទៀត រីឯភារកិច្ចការពារប្រទេស ឬអធិបតេយ្យ គឺពលរដ្ឋពុំចាំបាច់បារម្ភ ពីព្រោះមេបញ្ជាការកងទ័ព និងមេបញ្ជាការយោធភូមិភាគបានទទួលអំណាចរួចហើយថា តើនៅតំបន់ណាកើតហេតុការណ៍អ្វីខ្លះ និងអាចធ្វើអ្វីបានខ្លះ ។ មេបញ្ជាការកងទ័ពអាចសម្រេចចិត្តបាន ខណៈគោលនយោបាយការពារប្រទេសពុំទាន់ផ្លាស់ប្តូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY92ZiJMbAeqq9Ajwq6wUyiL2Y2qLBDwnQFIilOxbr1uFyZwhzJ9eDCTYSA2c9Z60Pq-f3nGzKCc7O3jCqRhmK5k8yAyprgBJtGa4BmoRgdbThjePhSnIjlvq8lu2nd9PmKGp-vKpaSPmn4jWEHBgffWdWI1NNxgr7ZbUsPE1fH4xseTIeB03EvsiCLGHW/s1280/photo_2025-08-20_11-47-30.jpg

ក្នុងអំឡុងពេលរដ្ឋាភិបាលថៃពុំទាន់មាននាយករដ្ឋមន្ត្រីថ្មី គឺកងទ័ពត្រៀមខ្លួនការពារអធិបតេយ្យជានិច្ចមិនឱ្យមានការល្មើសពីប្រទេសជិតខាង ។ ដូច្នេះ ពលរដ្ឋពុំចាំបាច់បារម្ភពីរឿងនេះ ប៉ុន្តែកងទ័ពនឹងរង់ចាំភាពច្បាស់លាស់ពីរដ្ឋាភិបាលរឿងការកំណត់គោលនយោបាយទំនាក់ទំនងអន្តរជាតិ ។ នេះបើតាមការលើកឡើងរបស់លោក ណាត់ថាផុង អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitny5M4wpqYgNTiiUoJUDzcMNaAteJ3d-zGybsSzX9QbtiJlHYDxs7gLzpo2CQm1l6MrLzusupmfc5rwSCr1ncrRXUxTQrcaSLC0EiPhOopDHlQ7DZunogIpPR18M6FXVX6fxNLjJ-mUxlqE6JPkuREziWOrH9-F8r2wOddgwGUA7c3FgKKBIEg04uEPIv/s1200/image_2025-08-30_16-42-31.png
គួរបញ្ជាក់ថា ក្រោយពីលោកស្រី ផេថងថាន ធ្លាក់ពីតំណែង ពេលនេះ គណបក្សភូមិចៃថៃបានជំរុញឱ្យបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន និងគាំទ្រលោក អនុថីន ឆាន់វីៈគូន ជាប្រធានគណបក្សភូមិចៃថៃកាន់តំណែងនាយករដ្ឋមន្ត្រីថ្មី ដោយរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងលក្ខខណ្ឌជាមួយគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ជាលាយលក្ខណ៍អក្សរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTo0tcZ5xpNagz0MDO9jC5Qzk4OrRdTiK2AXknoHpIoq80JOZCAzPZ0_-1QZr_e-imo7w75wmXg7f4XmBxMYIdZW-j58DyeI-liOaFt8ZxTdgLQtMaRaSxBfdiLyFD912aErA5IXyLKnvNyZ61TsDWRY92OzwPKkwqIUR6_ZwZP_UCMgtzSxJpa0iIIBLa/s1080/image_2025-08-30_16-42-32.png
សំឡេងគាំទ្ររបស់សមាជិកសភាឱ្យលោក អនុថីន ឆាន់វីៈគូន ប្រធានគណបក្សភូមិចៃថៃ កាន់តំណែងនាយករដ្ឋមន្ត្រី គឺស្មើរហូតដល់២៨៣សំឡេង ។ រីឯគណបក្សភឿថៃ ដែលកាន់អំណាចបច្ចុប្បន្ន កំពុងប្រឈមនឹងប្រជាប្រិយភាពធ្លាក់ចុះ និងខ្វះទំនុកចិត្តពីពលរដ្ឋ ហើយគណបក្សភឿថៃពុំឯកភាពឱ្យមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីទេ ។ លោក ភូមិថាំ វីឆាយ៉ាឆៃ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីនិយាយថា លោក អនុថីន ឆាន់វីៈគូន កំពុងសុបិនទាំងថ្ងៃចង់ធ្វើនាយករដ្ឋមន្ត្រី ៕

ប្រតិភូសភាអាមេរិក ចុះត្រួតពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជាក្រោយបទឈប់បា.ញ់

0

នៅថ្ងៃសៅរ៍ទី៣០ ខែសីហានេះ គណៈប្រតិភូ សភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ជាសមាជិកសភាប្រចាំរដ្ឋ Texas បានចុះទៅពិនិត្យស្ថានភាពរបស់ជនភៀសសឹក កម្ពុជានៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យដោយផ្ទាល់ ក្រោយពីសហរដ្ឋអាមេរិកបានជួយសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OxdLi7E7dSJNRmXsGWPMkFKmh5DivtZdu50QccmTxs_9B5vAQ7y5HDl9bolqUE_E_7aC2crF2ynMQQg4uiIU5CjYinQPKHGBxH7CM2lmLc0Vr_w2-7OsQMeu1TW36rYcQVkgu4ZuwcLtNzAAR0RGUzzGEyN5fuwBWUeh5CQJwdFxkNennQEWSFr5IpqR/s1280/photo_2025-08-30_16-28-30.jpg
បន្ទាប់ពីបានជួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជារួចមក លោកស្រី Beth Van Duyne និងគណៈប្រតិភូ សភាសហរដ្ឋអាមេរិកផ្សេងទៀត បានធ្វើដំណើរចុះទៅជំរុំភៀសសឹកនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ ដើម្បីឈ្វេងយល់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដោយសារតែសង្គ្រាមរវាងកម្ពុជា និងថៃ ដែលបានប្រយុទ្ធគ្នា៥ថ្ងៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKPWCZkSZE5vOEGVP4wE4fosI_I1XhjZL3l9pEtEIkZ6vLiKzD7a8ibNl_o9dcnPFjxrcEfLFDGKM3Jqf1jz5TSLzMiKnaW80wxhtLeviR2NAQz6nx_Mp4KXbN2ZjeGqwc51usDvyoRfEst9HNw42B8YWCSsjKYvqu9i9QN8juN1VpCtW_dCUwkDGIuF-u/s1024/photo_2025-08-30_16-28-31.jpg
មុនការចុះទស្សនកិច្ចនៅជំរុំជនភៀសសឹក លោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូសភាអាមេរិក ធ្លាប់បានបញ្ជាក់ប្រាប់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបសន្ទនាកាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅថា អាមេរិក នឹងបន្តយកចិត្តទុកជានិច្ចដាក់លើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvTzR65p7yIsk2zSlhyT_MftrUsJexWOC0ISxVtuyQ6k8zGHoVJXraBnBzhvtwooESTsnc-HM1jLauPYhgfcSkMWdayRv1d1bUMuS_oxVqPGvL4fuo35aD8ajz_vas4LKTTK5uMRfSiOITGRhYZWQZVOIteslQBRZpdaPzbQPUiN3s1pF4iDCHTYd1LZoh/s1024/photo_2025-08-30_16-28-32%20(2).jpg
បន្ថែមពីលើនោះ លោកស្រី Beth Van Duyne ក៏បានកត់សំគាល់ពីការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា និងការវិវត្តជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដោយលោកស្រីបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ក្នុងការធ្វើឲ្យសើរឡើងនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcxb0zoTvZzoyl4J0EFd0fl4aPCS956lWtQY9bWadGnTTg5MejbXbkhPQnvouUGaqR_o0mx0HxRxxBnL_vI0k563-UQMHe0fzhiMj0fxugrVVU11lLlbIaX8Jw1LpAYQDtuBR7lolP3tsLBXnriW329MnMduCBhVmI5DkfEfDYV4W_TOPskmQt9wpyhsBA/s1024/photo_2025-08-30_16-28-32.jpg

សូមបញ្ជាក់ថាគណៈប្រតិភូ សភាសហរដ្ឋអាមេរិក (CODEL) បានចាប់ផ្តើមទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហា ដោយបានជួបសន្ទនាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត មុននឹងធ្វើដំណើរ ចុះទៅត្រួតពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជា នៅថ្ងៃទី៣០ ខែសីហានេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY-lLRKOFHtKyK1ew21m-X5jsoXJkEwCSKK4ZWh2OO9DSPhToLalErhXR4eEyINTNEc5knuKIyPKFKpewA74IgGmfXsBX7ePRwhMRycvMcohDleK2TWHA1gr95dodcHoQJxuOFWYzWnDHcvS470TGPxEwyBOk1PlHoxh1FCGvE6V9cMnFvZjRTEg46DuPV/s1024/photo_2025-08-30_16-28-33.jpg

ហ្វីយ៉ាតា ថាវិស័យបវរកញ្ញាថ្មីសម្រាប់នាងតែការប្រយុទ្ធដើម្បីក្តីស្រមៃមិនមែនជារឿងថ្មី

0

បេក្ខភាពលេចធ្លោនៅក្នុងការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានលើកឡើងនៅថាវិស័យបវរកញ្ញាគឺថ្មីសម្រាប់នាង ប៉ុន្តែការប្រយុទ្ធដើម្បីក្តីស្រមៃក្នុងជីវិតមិនមែនជារឿងថ្មីឡើង។ គួរឱ្យដឹងថាបេក្ខភាពរូបនេះធ្លាប់មានរឿងជាច្រើននៅក្នុងជីវិតក្លាយជាអ្នកម្តាយទាំងវ័យក្មេង។ ក្រោយឆ្លងកាត់ការលំបាកគេបានឃើញថា ហ្វីយ៉ាតា កាន់តែធ្វើឱ្យខ្លួនឯងរឹងមាំជាស្រ្តីឯករាជ្យម្នាក់ថែមទាំងមានជំនួញក្នុងដៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb2p-riO0xC1SbXXAkrzk1TPk_9b0XO3PbVgMqP_na4kJBrkOLVVkd8YPuddbtdoBdVuqaCkrrKhHq65uxgjsUvjcMAwfl2n_vt4MtF7yHKJrKgeoHMCewpaPeqWqw6kgc62BDD1pBfPfRUDprUpUx6gC4yYOOOliNdcArNdYcnZJozSXLP78duksT03Bm/s2048/image_2025-08-30_10-00-32.png

ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ នឹងវិលត្រឡប់មកវិញសាជាថ្មីដើម្បីស្វែងរកម្ចាស់មកុដក្នុងការតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិបន្ទាប់ពីអាក់ខានការប្រកួតដោយសារតែមានជម្លោះព្រំដែន។ ខណៈពេលវេលាប្រកួតកាន់តែខិតជិតមកដល់ ដែលនឹងប្រព្រឹត្រទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បេក្ខភាពក្នុងកម្មវិធីក៏កំពុងតែសស្រាក់សស្រាំងតាំងចិត្តប្រកួតឱ្យអស់ពីសមត្ថភាពដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBz3W5x_1g7Xw2_jp7l54hEzRDMBUo2d6hRQtoUctsLx36w2-3JTh0m3vilW6Xtk7e-wY8OcAsrXy_9_Ckw6XUadlD9eUhdN6CphSuiQB_K-pi75O9iRwgBOAwK_HhcRlQozot9QRTro7auOdXWfQmCFoOy2Lvdo6NSqFUTszjTAa_60I2aMyNtx_pBpIy/s1920/image_2025-08-30_10-00-26.png

ងាកមកកាន់បេក្ខភាព MUC07 បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនឱ្យទស្សនិកជនបានដឹងនិងបញ្ជាក់ពីគោលជំហរច្បាស់លាស់គ្មានអ្វីដែលនាងធ្វើមិនបានទោះទើបបោះជំហានចូលវិស័យនេះក្តី។ ហ្វីយ៉ាតា បានបង្ហោះនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី២៩ សីហា ថា `វិស័យបវកញ្ញាថ្មីសម្រាប់ខ្ញុំ តែការប្រយុទ្ធដើម្បីក្ដីស្រមៃក្នុងជីវិត មិនមែនជារឿងថ្មីសម្រាប់ខ្ញុំទេ ព្រោះខ្ញុំឈរនៅទីនេះបាន គឺខ្ញុំសាងឡើងពី កំហុស, ការកែប្រែ, ក្ដីទុក្ខ, ក្ដីសុខ, បរាជ័យ, ជោគជ័យ មិនថារឿងការងារ, business រឺ ការរស់នៅ.. មេរៀនជាច្រើនទំព័រនោះ ខ្ញុំជាគ្រូ រួចក៏ជាសិស្សខ្លួនឯងដូចគ្នា ចឹងគ្មានអ្វីដែលខ្ញុំធ្វើមិនបានទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvTjSmCCPgTC57Dyzr4GlOCp1GxS06wDxlRDN_jXeQV2o2dvq1kf20YdO7kuQ4Y6O6YT07l8IMW_OLoyrP1PcGPDQfuw2O3OHIL-Km8maEaC1SnGNcT6-eRR61s1_MaMU5oq9qXSSTosNsGHP3DJMNuTRCD7DgXunUK-I9MA5728FWA1FqsJmQv-wHAybO/s2048/image_2025-08-30_10-00-27.png

បេក្ខភាពរូបនេះក៏ត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញថានាងមានចំណុចជាច្រើនដែលចក្រវាលចង់បាន ខណៈក៏មានការព្យាករណ៍ខ្ពស់សម្រាប់រូបនាងក្នុងការដណ្តើមមកុដដ៏មានតម្លៃនៃ MISS UNIVERSE CAMBODIA 2025។ កាលពីអតីតកាល ហ្វីយ៉ាតា ធ្លាប់មានរឿងអាស្រូវជាច្រើន ហើយនៅក្នុងការប្រកួតវគ្គផ្សេងៗកន្លងទៅនេះនាងមិនបានលាក់បាំងពីមហាជនហ៊ាននិយាយចេញមកដូចគ្នា៕