Home Blog Page 303

ថៃចោ.ទកម្ពុជាថាយកពលរដ្ឋធ្វើជាខែល នៅពេលដែលទាហានខ្លួនបើកបា.ញ់ប្រ.ហារដោយគ្មានមូលហេតុ

0

តើមានការគិតជាមនុស្សដែរឬអត់? សារព័ត៌មាន Khaosod ចុះផ្សាយថា កម្ពុជាបានយកជនសុីវិលមកធ្វើជាខែលបាំងមុខដើម្បីឈ្លានពានទឹកដីថៃ បន្ទាប់ពីទាហានថៃបើកការបាញ់ប្រហារភ្លាមៗដោយគ្មានមូលហេតុនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យស្លា.ប់១នាក់ និងរបួសធ្ងន់ ៣នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOPhbnL8LG1iM-aEakqPkVKHXNm8NFqg23vNnTWTXmS3VHkL_St2n732ATNg3WPvrDQQ317DhTuS9atzJFE73ACqGvwVQr4gWS3Tc0tDR_snE2L82K7ZBbbWbolV7AEuq34Y6LFFb7x2UmrF4ZGdXVURMjwF8Blhkg1cl6WzfJBvvwLhUyspckq3A9SKhN/s1280/579305980_1153078613629068_7126360831319468213_n.jpg

តាមការចុះផ្សាយរបស់ Khaosod នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺកងទ័ពថៃបានបដិសេធថាមិនបានបាញ់ ឬធ្វើឱ្យជនស៊ីវិលកម្ពុជារងរបួសឡើយ។ អ្នកនាំពាក្យរងកងទ័ពភូមិន្ទថៃ បានបញ្ជាក់ថា ការផ្ទុះអាវុ.ធដែលមានរយៈពេលជាង ១០នាទីនៅម៉ោងប្រហែល ៤:០០ រសៀលថ្ងៃនេះ គឺឮចេញពីខាងកម្ពុជាមក ដើម្បីបង្កើតស្ថានភាពឲ្យកងទ័ពថៃបា.ញ់តបទៅវិញ។

បន្ថែមលើនោះ កងទ័ពថៃបាននិយាយបំភ្លៃការពិតថា នៅពេលបង្កសកម្មភាពញុះញង់ឲ្យកងទ័ពថៃផ្ទុះអាវុ.ធ ខាងកងកម្លាំងកម្ពុជាបានយកជនសុីវិលមកបាំងមុខ និងចោ.ទប្រកាន់ទម្លាក់កំហុសលើថៃថារំលោ.ភច្បាប់មនុស្សធម៌អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixyMGTd9aOB_DEdp6b68QvxEzwgnC-tsZ6IfhjKfCPLoA5tnL45zzXPv6_36YAEfN2ZrzwBTAQZNGUY3M9b7n8014Cqw4_kQeKxfUHKJIv_h4J6XCHcBZB3rZpdG1KB7yEj-72G9HuTI6TI8i4AccpaViAsDw6XyUZ3ou7pHUkJNPDbhsweAxGTa_UIjCs/s1280/579983882_1153087536961509_8111693573316958335_n.jpg

ជុំវិញការអះអាងទាំងបំពានការពិតរបស់ថៃដូចខាងលើនេះ ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ក្រោយការធ្វើកំណត់ហេតុអំពី ករណីបាញ់ប្រហារនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យថា យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ ខណៈពលរដ្ឋកម្ពុជាបានដើរនៅលើខ្នងប្រឡាយជាទីតាំងដែលពួកគាត់តែងតែធ្វើដំណើរជាធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHGKJtpUSG0B-do3xjsjQcCCaID87EUCecmsjAW2-s96t9_OV0SkTrxfXDoU7fPX8gFr7mPCm1gcd5-pYakBftwPd_4oz5Jf3FkUmW4Dr-dmVFC2ROtsNIIrCKmFS-R2mMalxqd9H4HA4V1eCtEoevkdlEzjhibGP8MQk40U5N-74ceil5bQFqEba4iq3R/s1280/582204682_1153078616962401_7947714457531370883_n.jpg
របាយការណ៍នេះគូសបញ្ជាក់ថា ពលរដ្ឋកម្ពុជាទាំងនោះគ្រាន់តែដើរលើខ្នងប្រឡាយជាទីតាំងដែលពួកគាត់តែងធ្វើដំណើរជាធម្មតា ខណៈវត្តមានកងកម្លាំងកម្ពុជាមិនប្រដាប់ដោយអាវុធក៏កំពុងអង្គុយនៅទីតាំងនោះ ចម្ងាយប្រមាណជា១០ម៉ែត្រពីប្រជាពលរដ្ឋ ដើម្បីបំពេញភារកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដូចសព្វដងប៉ុណ្ណោះ ស្រាប់តែបន្តិចក្រោយមកទាហាថៃកបានបាញ់សំដៅមកលើប្រជាពលរដ្ឋកម្ពុជាចំនួន៣នាក់ ដែលកំពុងធ្វើដំណើរលើខ្នងប្រឡាយនោះ បណ្តាលឱ្យពលរដ្ឋខ្មែរចំនួន២រូបរងរបួស។

បន្ទាប់មក កងកម្លាំងកម្ពុជាក៏បានធ្វើអន្តាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋភ្លាមៗ ប៉ុន្តែក៏ត្រូវបានយោធាថៃបាញ់ប្រហារសំដៅមកលើពួកគាត់ថែមទៀត។ លើសពីនេះទៅទៀត យោធាថៃបានបាញ់ប្រហារលើគោលដៅផ្សេងទៀត ដោយសំដៅលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ដែលកំពុងអង្គុយជុំគ្នាលេងនៅខាងក្រោយ ដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ១នាក់ទៀតរងរបួស ខណៈ១នាក់ទៀតត្រូវបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG0P7twaYR6qPKRZ4PuRlS6nOigfAGuH-ozaIlcMYhCpJdAWAy4RCpN2P23ZlVNkamLcxvx0ETIr15uN5TaGTWjONX2qvUdDDF86d4sD-MYeFvNOzgfxlZA2-c8r8i9kjckQ9IqIH8TEaa3VzqNjP7nlMrQuJ7P7XM6H4A9AxbJ1yyb1wRPgHjuYKMqPic/s1280/582277295_1153260726944190_3686281671322845139_n.jpg

លុះរហូតដល់ម៉ោង១៧៖៥៤នាទីថ្ងៃដដែល កងកម្លាំងយោធាថៃបានបើកការវាយប្រហារជាលើកទី២ ដោយបានបាញ់កាំភ្លើងចំនួន៥គ្រាប់បន្ថែមទៀត។ បើតាមអ្នកនាំពាក្យក្រសួងកាពារជាតិបានបញ្ជាក់ថា ក្នុងគ្រានោះកងកម្លាំងកម្ពុជា គឺបានមិនតបតអ្វីឡើយ។ ពោល គឺកងកម្លាំងកម្ពុជាបានប្រកាន់ភ្ជាប់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ដោយប្រកាន់ភ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមទាំងគោលការណ៍បានឯកភាពគ្នាភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវសមស្របច្បាប់អន្តរជាតិ និងដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT3AygVFIlhnRRjygoeMji6omCQTRiBQAkOvDDxszuZfGtXDa85i4MCiVtQFE90HvJCwrPe3JjnD9hmPPPvIuc_TfUFkVZ1pNsU58aOm7x3wGUAdiwb-FScL4MYn0wznlDVWZkvQuANEHWmM31yjld4C173TlB4Ko_5llCgkDe7Ic5osLqq_ur3-vyrPhA/s1280/582454940_1153254883611441_3008254976482469771_n.jpg

ជុំវិញហេតុការណ៍នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានចាត់ឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋ និងសូមអោយមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ។ សម្ដេចក៏បានអំពាវនាវអោយមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ៕

ក្រសួងការពារជាតិបញ្ជាក់ថា ជនសុីវិលកម្ពុជាត្រូវបានទាហានថៃបា.ញ់ប្រ.ហារដោយគ្មានមូលហេតុទាល់តែសោះ

0

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានយោធាថៃបើកការបាញ់ប្រហារភ្លាមៗបណ្ដាលឲ្យស្លា.ប់១នាក់ និងរបួសធ្ងន់ ៣នាក់។ ក្រោយការធ្វើកំណត់ហេតុ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា យោធាថៃបានបើកការបាញ់ប្រហារដោយគ្មានមូលហេតុ ខណៈពលរដ្ឋកម្ពុជាបានដើរនៅលើខ្នងប្រឡាយជាទីតាំងដែលពួកគាត់តែងតែធ្វើដំណើរជាធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsPmmTkQgByi-t5E5GzkkGVPJcLolcJBfMchmWEQGL5GcF2iH74DKVic2iTxprZEPHedGNoH_wSmb6gQgTAZ76oROd6RPsjhY35bVGbUz3X6ekuoSHWksle0jOLHh_ZK2or0qkM0HwH5xCU5fHh0SQfSI5b4faaQn5sA4ZyFJ7B1RCOAkzpKimhRJjHu47/s1280/photo_2025-11-13_08-37-38%20(3).jpg

យោងតាមដំណើរសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបើក ការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រសួងការពារជាតិបានឲ្យដឹងថា៖

នៅវេលាម៉ោង១៥៖៥០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា មានប្រជាពលរដ្ឋកម្ពុជាចំនួន៣នាក់ បានដើរនៅលើខ្នងប្រឡាយជាទីតាំងដែលពួកគាត់តែងតែធ្វើដំណើរជាធម្មតា ខណៈវត្តមានកងកម្លាំងកម្ពុជាមិនប្រដាប់ដោយអាវុធក៏កំពុងអង្គុយនៅទីតាំងនោះ ចម្ងាយប្រមាណជា១០ម៉ែត្រពីប្រជាពលរដ្ឋ ដើម្បីបំពេញភារកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដូចសព្វដង ផងដែរ។ ប៉ុន្តែ បន្តិចក្រោយមក ទាំងទាហាន និងពលរដ្ឋកម្ពុជា បានលឺសូរផ្ទុះអាវុធពីខាងភាគីថៃ បានបាញ់សំដៅមកលើប្រជាពលរដ្ឋកម្ពុជាចំនួន៣នាក់ ដែលកំពុងធ្វើដំណើរលើខ្នងប្រឡាយនោះ បណ្តាលឱ្យពលរដ្ឋខ្មែរចំនួន២រូបរងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF0Uy8By_oYZypyeQY4SWNSjxFQ3lijyrWH0YdkUW4_j9_N4rDcb-i-gTRbYTpxX50LUvjPlgzHiWSoZY6EImmKVdYUDJiawAa3DtS1s9lXcBp3i02BWvfMR5bPG4wp33vnsVpwOTmmZ3PqaxB_daVzyg_BfAy06gYCO1oPpqi8B1T8yZc_xOyKlBEvBhc/s1280/photo_2025-11-13_08-37-38.jpg

បន្ទាប់មក កងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធក៏បានធ្វើអន្តាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ។ ពេលនោះផងដែរ ក៏ត្រូវបានកងកម្លាំងយោធាថៃបាញ់ប្រហារសំដៅមកលើពួកគាត់ថែមទៀត។ លើសពីនេះទៅទៀត យោធាថៃបានបាញ់ប្រហារលើគោលដៅផ្សេងទៀត ដោយសំដៅលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ដែលកំពុងអង្គុយជុំគ្នាលេងនៅខាងក្រោយ ដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ១នាក់ទៀតរងរបួស ខណៈ១នាក់ទៀតត្រូវបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhm2KOtdK4m1wZgPoT6I0h43UxmmXQGvuUjWZ6pcTYLcAULsLGZk5ZomnRj8g8eNKl0wYHpRW7daEQmUJ24vFlKeKCKU39vVAvOfdU1dz3fjnDhm6BELZyBNu-RZWXtwhgf6Ew7BMw3e2T1-FQJYWR18isLIR65ki-VdYxG19rqWMOJt077cquNlSnInYZ/s1280/photo_2025-11-13_08-37-38%20(2).jpg

លុះរហូតដល់ម៉ោង១៧៖៥៤នាទីថ្ងៃទី១២ ខែវិច្ឆិកា កងកម្លាំងយោធាថៃបានបើកការវាយប្រហារជាលើកទី២ ដោយបានបាញ់កាំភ្លើងចំនួន៥គ្រាប់មកលើកងកម្លាំងកម្ពុជាបន្ថែមទៀត។ លោកស្រីអ្នកនាំពាក្យក្រសួងកាពារជាតិបានបញ្ជាក់ថា ក្នុងគ្រានោះកងកម្លាំងកម្ពុជា គឺបានមិនតបតអ្វីឡើយ។ ពោល គឺកងកម្លាំងកម្ពុជាបានប្រកាន់ភ្ជាប់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ដោយប្រកាន់ភ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមទាំងគោលការណ៍បានឯកភាពគ្នាភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវសមស្របច្បាប់អន្តរជាតិ និងដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy1lir52YvkHqsHH7-Zqa9xQzo0V9kgm-kseJUrYXfa2-Wo0Qv5PdIH7deWpM5kcfGBeQlNIX7kk83qLS1LyzNRqR8m51tQzoA_Hj8G3v5DkLXgrZaI0x2_nA1T6F8uJJImZvNiVhyphenhyphenVhyZWPSn-1_dtiIW1lU1rt5lsaFExSrrPW1U5TL06C5i2w1VCmB2/s1280/photo_2025-11-13_08-37-38%20(4).jpg

Jungkook ត្រូវគេចោ.ទប្រកាន់មានទំនាក់ទំនងស្នេហានាំនារីម្នាក់មកផ្ទះ

0

Jungkook សមាជិក BTS បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅពេលដែលមានពាក្យចចាមអារ៉ាមមានទំនាក់ទំនងស្នេហា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បណ្ដាញសង្គមកំពុងផ្សព្វផ្សាយរូបភាព និងវីដេអូដែលនិយាយថាជាព័ស្តុតាងនៃ Jungkook ណាត់ជួបនារីម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirF8vl5S8uFAHUUMKo9Q-CRHiI4P1agj1y_CHu53QWy3S4-1DJ3A9-U0a5df24CgM4EHr7A0Yqxyij3PoxIZ4rbubKIBQijTqf5FXlKTpXieMU3SVH5L5bzd4dEe15BHVYxALXPQ0jswDDTLGADuhgRPZNkEiOnTYWaJPTe7w4QbpIqwcAsSo2gjCsbAYx/s960/image_2025-11-12_15-49-49.png

ក្នុងវីដេអូ បុរសនោះត្រូវបានគេជឿថាជា Jungkook កំពុងកាន់ដៃមនុស្សស្រីម្នាក់ពេលដើរតាមផ្លូវ។ មុខរបស់ក្មេងស្រីត្រូវបានលាតត្រដាងទាំងស្រុង ខណៈដែលខាងប្រុសបានពាក់ម៉ាស់ប៉ុន្តែបានទាញចុះមកចង្កា។ បន្ទាប់មកលោកបាននាំមនុស្សស្រីចូលទៅក្នុងផ្ទះរបស់ខ្លួនទាំងកណ្តាលអធ្រាត្រ។ ព័ស្តុតាងទាំងនេះបានធ្វើឱ្យមានការរំជើបរំជួលភ្លាមៗ សូម្បីតែ Jungkook ក៏ត្រូវបានចោទប្រកាន់ព្រោះថ្មីៗនេះមានពាក្យចចាមអារ៉ាមថាកំពុងមានស្នេហាជាមួយ Winter សមាជិក aespa ប៉ុន្តែនារីដែលបង្ហាញខ្លួនក្នុងវីដេអូនោះមិនមែនជា Winter ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhekdxdrx9Ec_XM_PnUxf0BXGMN8Di-sZe6G-EZyvV6LopuxQ_wsMJ4LuO2JyDUhMiXX41liLjBfFj3E7WqW_7IoIHVmPkIkDhT2kNEr74dUkOjBShNBACFPCi7fEUNam0ZfO7e25EXZOpLCI2sdL-f-1i4YNk9BpjGh2x4XDmfv5p4kpESIw_sk3JHDXff/s640/image_2025-11-12_15-49-50%20(4).png

អត្តសញ្ញាណរបស់មនុស្សស្រីនៅក្នុងវីដេអូនេះ ត្រូវបានស្វែងរកភ្លាមៗ។ ឈ្មោះមួយចំនួនដែលគេសង្ស័យថាជាមិត្តស្រីរបស់ Jungkook រួមមានតារាម៉ូដែល Shin Hyun Ji តារាសម្តែង Chae Won Bin និងសូម្បីតែអតីតអ្នកគ្រប់គ្រងស្រីរបស់ BTS ។ យ៉ាងណាមិញ មនុស្សជាច្រើនសង្ស័យថាវីដេអូនេះជាផលិតផលនៃបច្ចេកវិទ្យា AI។ អ្នកគាំទ្រជាច្រើនបាននិយាយថា ពួកគេមិនខ្វល់ថា Jungkook ណាត់ជួបអ្នកណាទេ ព្រោះតារាចម្រៀងរូបនេះជាមនុស្សពេញវ័យ ហើយអាចសម្រេចចិត្តដោយខ្លួនឯងអំពីជីវិតផ្ទាល់ខ្លួនរបស់លោក។ ប៉ុន្តែអ្នកគាំទ្របារម្ភពី ឯកជនភាព របស់ Jungkook ពេលត្រូវគេតាមដានម្តងហើយម្តងទៀតឥតឈប់ឈរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPTqeEjib1OVtdOdq9_aGZUOBBOHvs6vjvmhOnM8w3ypDnVWmid0ASH7VQ_Rw4GmLw8lNf5YyjyBd0aEYTBMVRF6-So6f0XPlZUAVoO8cbTQgGgZQ7YX1uDikmsxTmPfLjo7p0Ays-ZZkohRcC4vF1K24H9ZHK_ZMTg6aF0CQblBI29WPy_BK9kXRWRvjW/s867/image_2025-11-12_15-49-50%20(5).png
លើសពីនេះទៅទៀត ជុំវិញទំនាក់ទំនងការណាត់ជួយប្រសិនជា Jungkook មិនបញ្ជាក់ដោយផ្ទាល់ពួកគេមិនជឿការផ្សព្វផ្សាយពាក្យចចាមអារ៉ាមជាដាច់ខាត។ ក្រុមហ៊ុនគ្រប់គ្រង Big Hit Music របស់ BTS មិនទាន់ធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមនេះនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpsrWsJVoUW2ktK3cxsLtnobIQF4zYDhW5SEMdJnb_gfocWSiSsbOIIMvA45gKWykgYhTT5HRtGTIdZhWGfWCMwQWJxnbvmP9UDkp7d8sU9kAQgTzXwj19lmb5akFnqobm86g6hbZBOfQkIxSDCmZ1Gv-yLjzQme7D-eSOO0tsBgIqGFu_F9gXNNO1dfzx/s680/image_2025-11-12_15-49-50.png

Jungkook គឺជាសមាជិកក្មេងជាងគេហើយក៏ជាតារាចម្រៀងសំខាន់របស់ក្រុម BTS ផងដែរ។
ទោះបីជាលោកមិនដែលណាត់ជួបអ្នកណាជាសាធារណៈក៏ដោយក៏ Jungkook មានពាក្យចចាមអារ៉ាមស្នេហាជាមួយមនុស្សស្រីជាច្រើន៕

ទីនីន ដល់ថ្នាក់អង្វរឱ្យប្រជាជនខ្មែរស្រុះដៃគ្នាពហិការទំនិញថៃ ខណៈនាងត្រៀមយកស្បៀងទៅព្រំដែន

0

ទីនីន ដែលជាអ្នកលក់អនឡាញមានប្រជាប្រិយភាពមួយរូបបានស្នើសុំដោយក្តីអង្វរឱ្យប្រជាជនខ្មែរសហការគ្នាពហិការទំនិញថៃត្រឹម១ឆ្នាំសិនក៏បានបើថាមួយជីវិតដាច់ខ្យល់ស្លាប។ ស្របពេលស្ថានការណ៍តាមព្រំដែនហាក់ប្រឈមបញ្ហាតានតឹង ទីនីន បានត្រៀមយកស្បៀងទៅតាមបន្ទាត់ព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqrbTh7blORETezvIW-rgDMMjl0uG6vMx7TyH1sqkYDc5FaWf2WXH-EsKLSzwzaEurtILxG9YtoLa9ZpLoYjCeeho6Zap5h-XmBVoTF6d2ua1caIqrFKEsH6pDjCB7I7Yx4IaQDga7INpJkJVcB3Icxin8fK1LVcgAGRmYZSNaHe-tDXOPFaK9qn1Ec01P/s1920/image_2025-11-12_13-52-04.png

នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ទីនីន បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា « ខ្ញុំសុំអង្វរនៀក ពហិការត្រឹមមួយឆ្នាំសិនក៏បានដែរបើថាមួយជីវិតទៅដាច់ខ្យល់។ សុំមួយពេលនឹងសហការគ្នាសិនមក អត់ឃើញពួកគេវធ្វើបាបយើងម៉េចទេហ្អី ហើយផ្លូវឈ្នះវាមានតែបែបនេះទេ អត់យល់ៗៗៗៗៗៗៗៗៗៗៗ»។ សំណេរមួយនេះបានទាក់ទាញអ្នកលេងបណ្តាញសង្គមឱ្យចូលទៅបញ្ចេញមតិយោបល់ជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBh5RvwUbxjofRDh3M2HNbv1pNjI6_1Aq77xEcm4d7oQ1V5YBkXzUbHEVIvQxaaSgS9XbdvSTByVLJsnoTPpgTXQ8sq_aDiEXUJerHEzdoEsBe_Encbn6fI_6IvN_CURRJzKNmfOHcZI-yBB2MXF_sKP5VrBNpk9YKDNXzwGeSeCaIz__QtWuAXY8CSnpr/s2048/image_2025-11-12_13-52-01.png
ការបង្ហោះសំណេរខាងលើរបស់ ទីនីន ទំនងដោយសារតែឃើញអ្នកមួយចំនួនភ្លេចខ្លួនដោយវិលទៅប្រើទំនិញថៃវិញទាំងសភាពការណ៍នៅមិនទាន់ល្អទាំងស្រុងខណៈដែលដល់ថ្ងៃត្រូវដោះលែងកងទ័ពទាំង១៨នាក់ បែរជាពួកគេបង្កហេតុមានករណីដើរជាន់មីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjujC67rcoEe5ahqz89L3FtTGd-fOiIWAZXBPngfhpE8FBxsG9ae4gCQBRtMJhn9HuBXsMg-jJsbRlGRV9DyjYtKGUAUISsiy5lyQkOw3Et2BZLOjcm6_4-F1kRN37KJfCZUk2hGvo8acheIJozQtzHOIeLSx8mom8QjvS2te1h9vzIJpo_-f2vchvSSygR/s731/image_2025-11-12_13-52-00.png

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកលក់អនឡាញសម្តីឆៅរូបនេះក៏បានចេញវីដេអូមួយដោយបង្ហាញពីបំណងរបស់ខ្លួននឹងត្រៀមស្បៀងយកទៅតាមព្រំដែនក្នុងរយៈពេល២ថ្ងៃទៀត។ ទីនីន ថាស្ថានការណ៍ពេលនេះគឺចាប់ផ្តើមចង់ជ្រួលច្របល់នាងមានបំណងយកស្បៀងដូចជាមី មីសួរ កាហ្វេ ដើម្បីយកទៅព្រំដែនហើយប្រសិនជាមានបងប្អូនចង់ចូលរួមគឺអាចចូលរួមបានមិនថាជាថវិកាឬអីវ៉ាន់នោះទេ។ មុននឹងបញ្ចប់វីដេអូរបស់ខ្លួន ទីនីន ថា ដូចជាលើកមុនដែរនាងនឹងអាប់ដេតទិញទំនិញអស់ប៉ុន្មានក៏ដូចជាចំនួនអីវ៉ាន់ឱ្យបានច្បាស់លាស់កុំបារម្ភលើចំណុចនេះ៕

កម្ពុជា ទទូចឲ្យថៃកុំយកបញ្ហាផ្ទុះមីនជាលេស មកបង្អាក់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព

0

រាជធានីភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា បានទទូចឲ្យភាគីថៃកុំយកបញ្ហាផ្ទុះមីននៅតំបន់ព្រំដែនកាលពីពេលថ្មីៗនេះ មកធ្វើជាមូលហេតុនៃការផ្អាកអនុវត្តជាឯកតោភាគី នូវកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលនឹងបណ្ដាលឲ្យរាំងស្ទះដល់សន្តិភាពរវាងប្រជាជាតិទាំងពីររយៈពេលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZwrC4BpCpTAVmo3MqD_VHywqEhg3sqHNSOC7PfCBbSXtVL3GYubFBe01wIr5VmAtP8NSp2rVcvAftisJY7YxE8WdLnKou4XJ67OMxGec3h1yIsS5z41rQrnw_DwxeoxOUIkdg-dxG_WvPs5RphUwacFsqgEJ8hG2p5bpLxLd1muLPkwHPO0z59b3kyeIj/s1280/photo_2025-11-11_08-42-44.jpg

យោងតាមសេចក្ដីថ្លែងប្រកាសព័ត៌មាន របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញការសោ.កស្ដាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលផ្សព្វផ្សាយក្នុងចេតនាចោ.ទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់និងដាក់មីនថ្មី ក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខចេទនារបស់សហគមន៍ដែលបង្កើតឡើងដោយមីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaglVdLT-DWGe-73sNUdFuU41WmoO30vaY6hQGNsdHDGPzg2lAdsZig7gFAmnr4EAeIhMxkWy-4FkUjzw2fGIHUUp-MRto49twMGfJ9TaV8n9K3uBcPRS82fOHgbEbu4vXQS3FUtCCVZVgr03UNsvU2HRSxLV_v5hWZQPQj6dV4D37iVi72OzVGWAj4P8v/s1477/image_2025-10-09_09-50-33%20(2).png

សេចក្ដីប្រកាសព័ត៌មាននេះបានគូសបញ្ជាក់ថា ការចោទប្រកាន់គ្មានមូលដ្ឋានទាំងនេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើននូវទំនុកចិត្តរវាងគ្នា នៅតាមបណ្តោយព្រំដែនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSx4Cd9ni9IR3JPi-N7Dw4zVHBMVQH3VUgQev8DxyOnuJhmoMW4BYNiyoxwfALXDP2xgGg3WN_07ED5zM_9wpTVLqU_tP89WGtsPxFXwwH_0IaQ9nkrKGoSgoBY7LRNWXhRLg7vkFC_B6diB7oQUa98-bnUnGfVNzuZbzhPuLxSb0eSqgqRM2wEVPJ4-ew/s750/photo_2025-11-12_15-55-52%20(2).jpg

ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មិនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា ហើយកម្ពុជាបាន ចាត់ទុកសកម្មភាពមីន ជាការចូលរួមចំណែកក្នុងការកសាងសន្តិភាព និងជាស្នូលនៃការអភិវឌ្ឍជាតិ។ កម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព ទទូចដល់ភាគីថៃចៀសវាងការយកបញ្ហាផ្ទុះមីន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងតំបន់ព្រំដែន ដែលបានធ្វើឱ្យទាហានថៃពីរនាក់រងរបួស ជាមូលហេតុនៃការផ្អាកអនុវត្តជា ឯកតោភាគី នូវកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg5aORQobrhWBpWFQLmlGmUfXih-8gbLfgpR30sRNKkbYGJWTZJId8NNZQw7f8CUq0EnJzzSWlNv-LTlPljPh2ELE5QyODpab4qcfRUreYFLkHUWcF0OnUkRExvQVKMJqc-AUTrJ3II-j-u_U1jsHvEEx_YqSN9k1nrkxIY8uBLQmrO31bQ2JX1sv67_xd/s1024/photo_2025-11-12_15-55-52.jpg

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលនឹងខិតជិតមកដល់នាពេលខាងមុខ កម្ពុជា សូមស្នើដល់ភាគីថៃ ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ រក្សានូវ ស្មារតីកិច្ចសហការ វប្បធម៌សន្ទនា គោរពគ្នាទៅវិញទៅមក និងឈរលើគោលការណ៍មនុស្សធម៌ និងច្បាប់ អន្តរជាតិ ដើម្បីសម្រេចបានគោលដៅរួមពិភពលោកមួយដែលគ្មានមីន។ ចេតនាចោទប្រកាន់ណាមួយ ដែលគ្មានការពិត ឬការស៊ើបអង្កេតច្បាស់លាស់ ឬការប្រើប្រាស់មីនដើម្បីបម្រើដល់នយោបាយ អាចនឹង បំផ្លាញដល់ទំនុកចិត្តរវាងគ្នានិងគ្នា ធ្វើឱ្យអាប់ឱនដល់កិត្តិយសរបស់រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8NCNU5pV3kG0ObAunZndYwjTuFjHqBPJWuxT8LEJ5tRrrGkC0HsNkuok2EzXr9m6wJgLbJvVijoW0z_Ehb5UOh5e_b8LXB196Muf0UJ20BWk7cBqCawxa_g7hRZy8SEGR8s_q8Uet3j_dpxnXonbMHx9VBHEPM6EKwLykr67ToNHwEWOPgWmtG6ECRKpo/s1280/photo_2025-11-12_15-55-52%20(3).jpg

ជាថ្មីម្តងទៀត ក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា កម្ពុជា មិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីឡើយ៕

ក្ដៅៗ ថៃបញ្ចេញ F-16 មកសារជាថ្មី និងបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់សម្រាប់ប្រតិបត្តិការ ២៤ម៉ោង

0

ប្រទេសថៃ៖ សហរដ្ឋអាមេរិកទើបតែជំរុញឲ្យបន្តអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពមិនទាន់បានប៉ុន្មានផង ពេលនេះថៃប្រកាសអួតក្ដែងៗថា យន្តហោះ F-16 បានត្រៀមរួចរាល់ហើយ ខណៈកងទ័ពអាកាសរក្សាការត្រៀមខ្លួន 24/7 ដើម្បីប្រយុទ្ធក្រោមហេតុផលការពារអធិបតេយ្យភាពជាតិ និងសុវត្ថិភាពរបស់ប្រជាជន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl33fDmGxMrZoWSPOQKIIvYcj3kjBhon4Czn_wJ4uFaAgBJFPzA0ShBXqZYzaF-cOZScNftgSd07ThbHU66PdE0zmApb19XagvAta2xl7FMFr1DuADOA5F9h-0GC45u9zVvfo4XOKyiIjoJMh6uJ7_475n4-IgtcDBLS3qfqUxymi-a-oLiU3Es_LBkw0k/s1280/photo_2025-11-12_15-36-39%20(2).jpg

នៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2025 បន្ទាប់ពីបានធ្វើការត្រួតពិនិត្យការត្រៀមខ្លួននៅកងពលលេខ 1 ខេត្តនគររាជសីមា មេបញ្ជាការកងទ័ពអាកាសថៃ លោក រ៉ាវីន ថាណុមស៊ីង មេបញ្ជាការបញ្ជាការដ្ឋានត្រួតពិនិត្យប្រតិបត្តិការអាកាស (AOCC) បានធ្វើការប្រកាសថា យន្តហោះចម្បាំង F-16 បានត្រៀមលក្ខណៈរួចរាល់សម្រាប់ប្រតិបត្តិការហោះហើរ 24ម៉ោង ដោយនៅពេលនេះកងកម្លាំងទាំងអស់រង់ចាំតែការចេញបញ្ជាតែប៉ុណ្ណោះ។

សេចក្ដីថ្លែងការណ៍ខាងលើរបស់មេបញ្ជាការកងទ័ពអាកាសថៃ ត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងម៉ាឡេសុី កំពុងជំរុញឲ្យថៃបន្តគោរពនិងអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមជាមួយកម្ពុជា ដើម្បីបញ្ឈប់អំពើហិង្សា និងរក្សាសន្តិភាពរយៈពេលវែងសម្រាប់ប្រទេសជិតខាងទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAH9-Q5ChPh5IJ4bBhxAU-UwrY2I9DNWt7mEbIPakAG4vY-XlMCx0pzB1JQ2PpJdVNBYLyUZxFACxbc3mttbKV6iPnPN-w2JsClhea52aRcfkQiXHvlr7LyBEIO0IwWwztbXiNodVTIv3r-URCjZbRKiqmkHPhRdN6tUTyAobtK7YY-b62yk30mZeamVqo/s1280/photo_2025-11-12_15-36-39.jpg

ក្រោយការប្រកាសរបស់នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ក្នុងការបញ្ចប់សន្តិភាពទាំងស្រុងជាមួយនឹងកម្ពុជា និងលុបចោលកិច្ចព្រមព្រៀងនានា ព្រមទាំងផ្ដល់សិទ្ធិឲ្យអំណាចឲ្យយោធាក្នុងការដោះស្រាយជម្លោះ គេសង្កេតឃើញថា យោធាថៃកាន់តែបង្កើនសកម្មភាពក្អេងក្អាង ចង់ប្រើប្រាស់ច្បាប់ព្រៃដើម្បីគំរាមកំហែងកម្ពុជា ដោយមិនខ្វល់រាយការណ៍ ឬពិភាក្សាជាមួយភាគីណាទាំងអស់សូម្បីតែសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ សមាជិកសភា រួមទាំងគណបក្សប្រឆាំងរបស់ថៃ បាននាំគ្នាអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រីកាន់អំណាច អនុទីន ឆាន់វីរៈគុល ងាកមកប្រើការទូតវិញជាបន្ទាន់ ដើម្បីបញ្ឈប់ការគំរាមកំហែងដល់សន្តិភាពជាមួយកម្ពុជា ដោយព្រួយបារម្ភថាវិធានយោធានៅពេលនេះ នឹងលក់មុខថៃក្នុងឆាកអន្តរជាតិ និងធ្វើប្រទេសផ្សេងៗទៀតកាន់តែលែងទុកចិត្ត ព្រោះវាបង្ហាញថាថៃកំពុងអនុវត្តផ្ទុយពីគោលជំហររបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងដើម្បីសន្តិភាពកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXnFc2G6HhTH1aoevaDmzlcfghr_TNuB0taksUFW_1mIh8EfYQ7SME9ZENxJ5fpInUdACL86S0x9snW1tgzEVoZczDd9-WT48M9VQjd6AGiG5u1mYB22FhMCSJ_HXzL0qFaiRpkeJL_MNSC2ENNmCDHwTx_MThLBFFadGNs_ONmhNZ1-dzra56cA_v8-Uu/s1280/photo_2025-08-07_14-41-33.jpg

ទោះជាយ៉ាងណាមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជានៅតែប្ដេជ្ញាចិត្តអនុវត្តសេចក្ដីថ្លែងការណ៍រួមឲ្យទទួលបានប្រសិទ្ធភាពខ្ពស់បំផុត និងសូមអំពាវនាវឲ្យថៃបន្តចូលរួមសហការណ៍ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅប្រទេសម៉ាឡេសុី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq_Hk7LPH9-GAyJbIbn-HHUFrShO1JwM2Z0-e_8W9332EMUaa0DsV0OBeSyTpEWMIx3rU6h6TOX2u7yEnueN7fl_W8ae4TbKYa6LbopmwaiYwOX-o7rF9tG8WhhkDviUeq2Yo_EowtMI0ZyVTuXitFLG8X2WE1f7hUxWp9cn-oPu4ETGlyN6PnASOtDij0/s1280/photo_2025-08-07_14-41-37.jpg

ថៃត្រៀមកម្លាំងទ័ពនៅតាមបណ្តោយព្រំដែនរួចរាល់ និងបញ្ចប់ការចរចាជាមួយកម្ពុជា

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោកក៏បញ្ជាឱ្យត្រៀមកម្លាំងទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃដើម្បីការពារអធិបតេយ្យ និងបញ្ចប់ការចរចាជាមួយកម្ពុជា ។ នាយករដ្ឋមន្ត្រីថៃថែមទាំងចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាព ទើបថៃចាំបាច់ប្រើប្រាស់សិទ្ធិការពារខ្លួន និងមិនបារម្ភពីប្រធានាធិបតីអាមេរិក លោក Donald Trump ដំឡើងពន្ធទំនិញថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgltIzWNi2mPbjXiOJbCXNi6wAU0vw4_unrsP6vwLpTN0-Mt9Woh8avIUHMG6oqqJKxThcfz4Qv2tSRPYeS3ciREF0CAz8vB-rNGtrQNNFDQZKL9N0WwyrJDCPODsxotEWKIq1hsWHrgE39zyd3jndQpx9_VWpMYgp2MWtYbUtJAYO2tVsY6pRQABBI20lK/s1200/photo_2025-11-12_11-25-56.jpg

នៅថ្ងៃទី១២ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនាពេលនេះថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិកាលពីថ្ងៃទី១១ ខែវិច្ឆិកា បានឯកភាពបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ដោយសារកម្ពុជាមិនគោរពកិច្ចព្រមព្រៀងនេះ ។ ថៃនឹងបញ្ចប់ការចរចាទាំងអស់ក្រោយពីកម្ពុជាមិនអនុវត្តតាម៤លក្ខខណ្ឌ ខណៈថៃអនុវត្តគ្រប់លក្ខខណ្ឌដើម្បីទទួលបានសន្តិភាពឆាប់ៗ ។

ប្រទេសថៃផ្តោតតែលើផលប្រយោជន៍ និងសុវត្ថិភាពពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ ហើយលោកពុំចាប់អារម្មណ៍នឹងអាមេរិកដំឡើងពន្ធទំនិញថៃខ្ពស់ទេ ។ ប្រសិនបើមិនអាចលក់ទំនិញទៅអាមេរិកបាន ថៃនឹងលក់ឱ្យប្រទេសផ្សេងវិញ អាមេរិកមិនអាចយកអត្រាពន្ធមកដាក់សម្ពាធទេ ។ ការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក៏ពុំចាំបាច់រាយការណ៍ប្រាប់លោក Donald Trump ដែរ ពីព្រោះថៃជាប្រទេសឯករាជ្យ និងមានអធិបតេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr0qYHuIJIaB1VbVLrvu8OiN-fOX_rBQwWKLGaZQRlvQT6CEGAvcrlUERNdockQjEByEBLB9xavZMcTYoCP_sLo89iwjFq5Vb9RxP3xpsdSHSHQTieGz6NZDEJVTzEoG0i34PdT_zPlXCk-sRoi3i1p7mT4QG3oKE9kaG28bhrSlDwS91oQWARi6RDy9zK/s1200/photo_2025-11-12_11-25-55%20(2).jpg

លោក Anutin បន្តថា ប្រទេសថៃបានត្រៀមខ្លួនគ្រប់ពេលវេលា ករណីលោក Trump ដំឡើងពន្ធទំនិញថៃដោយសារការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ។ ថៃជាប្រទេសពឹងផ្អែកលើប្រាក់ចំណូលពីការនាំចេញទំនិញទៅក្រៅប្រទេសជាចម្បង ទើបត្រូវស្វែងរកទីផ្សារថ្មីសម្រាប់លក់ទំនិញជានិច្ច និងកែលម្អគុណភាពទំនិញដើម្បីបំពេញតម្រូវការអតិថិជនលើពិភពលោក យើងមិនយកបញ្ហាពន្ធធ្វើឱ្យចាញ់ប្រៀប ឬប៉ះពាល់អធិបតេយ្យដាច់ខាត ។

ចំណែកពលរដ្ឋថៃមួយចំនួនគាំទ្រឱ្យមានការប៉ះទង្គិចដោយអាវុធដើម្បីបញ្ចប់ជម្លោះឆាប់ៗ និងពលរដ្ឋខ្លះទៀតបារម្ភពីការប៉ះទង្គិចនោះ លោក Anutin ថា បានរៀបចំផែនការរួចហើយ ប៉ុន្តែរឿងសន្តិសុខ ការការពារប្រទេស មិនអាចនិយាយជាសាធារណៈទេ ។ រដ្ឋាភិបាលថៃបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិដើម្បីកំណត់វិធានការអនុវត្តឱ្យទទួលបានលទ្ធផលខ្ពស់ ការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ កងទ័ព បច្ចុប្បន្ន បានត្រៀមកម្លាំងទ័ពនៅតាមបណ្តោយព្រំដែនរួចរាល់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp9-F-sle_zZ76_Y6TKCG7MP-yFDk3R7BLQqBSLgeuKERlvo25PEMff3znFtA2R4Id8tToPmqGOeWl8zO-EI6mSkCbpDGYYWSH7vH7o__-S8DcRTN8n7470dFT6nAF47FYuTo-SCRGrS9aYcDNSxJleuWtpDV3J_HwkbcJvhyphenhyphenhXqdHdzUbqvTptibcVVHb/s1200/photo_2025-11-12_11-25-55.jpg

ដោយឡែក អតីតនាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva ដែលបច្ចុប្បន្ន ជាប្រធានគណបក្សប្រជាធិបតេយ្យ នៅថ្ងៃទី១២ ខែវិច្ឆិកា បានចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាពដោយការបង្កប់មីនថ្មី មិនមែនថៃទេ ហើយស្នើឱ្យពលរដ្ឋ និងសារព័ត៌មានថៃជួយគ្នាផ្សព្វផ្សាយទម្លាក់កំហុសលើកម្ពុជា ឬប្រាប់ទៅពិភពលោក ថាកម្ពុជាបំពានកិច្ចព្រមព្រៀង ។

នេះបញ្ជាក់ពីសន្តានរបស់ថៃដែលលុបចោលកិច្ចព្រមព្រៀងសន្តិភាពដោយខ្លួនឯង បែរជាមកចោទប្រកាន់កម្ពុជាជាអ្នកបំពានទៅវិញ ។ ថៃយកលេសការផ្ទុះមីនទម្លាក់កំហុសលើកម្ពុជារហូតមក ខណៈកម្ពុជាមិនដែលមានចិត្តបង្កជម្លោះ ឬបង្កប់មីនថ្មីដូចការចោទប្រកាន់ឡើយ កម្ពុជាមានតែប្រឹងប្រែងដោះមីននៅលើទឹកដីកម្ពុជា និងចង់មានសន្តិភាពជាមួយប្រទេសជិតខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ4E1VRHgMjUZ6IOYFBnbhPxPzVXSJws5nXpoeQgVr4rHKigTjpL18apZN07SDwf4SB9vbUoU9CpYwgvbFPh6s-3wP9LzODw36T3K8En41x92_oTnP5OAdbbtKahpxBzW9ED4Zz2iKgPdz89qPDwXVn0K4ZWmT_E4sDH8lGkk0Wklul_pz7c3TVqxwiGDa/s1200/photo_2025-11-12_11-25-56%20(3).jpg

ក្រសួងការពារជាតិកម្ពុជា សោកស្តាយចំពោះឧបទ្ទវហេតុការផ្ទុះមីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជា ។ តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីគំរាមកំហែងសន្តិសុខ និងសុវត្ថិភាពមនុស្សជាតិឡើយ ។

ក្រសួងការពារកម្ពុជាបន្តប្តេជ្ញាចិត្តធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេស ធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ៕

Zhao Lusi សហការជាមួយថៅកែចាស់ខណៈលោកធ្លាប់ត្រូវបានគេរិះគ.ន់ថាធ្វើបា.បនាងកាលពីអតីតកាល

0

នៅក្នុងការប្រគំតន្ត្រីខួបកំណើតគម្រប់អាយុ២៧ ឆ្នាំ ដែលបានធ្វើឡើងនៅទីក្រុង Chengdu (ប្រទេសចិន) តារាសម្តែងស្រី Zhao Lusi បានប្រកាសថានាងចាកចេញពីក្រុមហ៊ុនចាស់ Galaxy Cool Entertainment ហើយបានចាប់ផ្តើមដំណើរថ្មីក្នុងអាជីពរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic-s7PRN9HEnqWvp-Dr_-yXxWnL_84SYf-wHieKa4zdTNBNd7xSMsicefJfxl3BtTF_jbCH__FrbwBiAtHcj9lGiWwxjJFHiLaQRu2cQ_S0UuaRIH4MU7fmxojfzNB-dHbgoaWG7uWEXAVAtQhsX1fK7haIf3TgBWYTTd-Ve2ZxK84ls1hhp3CaHuk0LoC/s1280/image_2025-11-12_11-10-17.png

ជាមួយគ្នានេះ Zhao Lusi បានរៀបរាប់ពីចរិតរបស់លោក Li Wei ដែលជាអ្នកនៅពីក្រោយការប្រគំតន្ត្រីនេះ។ យោងតាមសារព័ត៌មានចិន Li Wei គឺជាអ្នកគ្រប់គ្រងថ្មីដែលនឹងរួមដំណើរជាមួយ Zhao Lusi បន្ទាប់ពីនាងចាកចេញពី Galaxy Cool ។ ឈ្មោះ Li Wei បង្កការពិភាក្សាភ្លាមៗដោយសារតែលោកក៏ជាអតីតថៅកែរបស់ Zhao Lusi នៅ Galaxy Cool ដែលជាអ្នកដែលត្រូវបានគេសង្ស័យថាបានធ្វើបាបតារាស្រីនៅពេលនាងចាប់ផ្តើមអាជីពដំបូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwJzVFyI0ZKMiwo3_muAaRlFfSZaoYfOVAZE4yEbKtpeF7OFbM1HUxxkD6Ru4llOYQQOLMMgOyAHazpzocCYSClc102FR7hvzkRbqMeoCSHR_z1xC6yBNUVcH3S6WW7D36Wcm9VhyGO2y83o2txW1zKxYsYQiAQO8H0YT37zR_YH8PTAJC9K_rfAUazNaF/s1094/image_2025-11-12_11-10-13.png
Lee Wei គឺជាស្ថាបនិកដើមនៃ Galaxy Cool Entertainment ដោយបានរកឃើញ Zhao Lusi និងបានជួយនាងឱ្យល្បីល្បាញ។ ប៉ុន្តែនៅឆ្នាំ២០២៣ Lee Wei បានដកខ្លួនចេញពី Galaxy Cool ។ មានពាក្យចចាមអារ៉ាមថា លោកត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនបណ្ដេញចេញ។ កាលពីចុងឆ្នាំ២០២៤ បន្ទាប់ពី Zhao Lusi បានធ្លាក់ខ្លួនឈឺ ហើយបានលាតត្រដាងថានាងធ្លាប់ត្រូវបាន មេដឹកនាំ Galaxy Cool រងការវាយដំ និងស្តីបន្ទោស អស់រយៈពេលពីរម៉ោងពីបទបាត់តួនាទី Li Wei ត្រូវបានសង្ស័យថាជាអ្នកដឹកនាំនោះដែលធ្វើឱ្យលោកក្លាយជាគោលដៅនៃការរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN-A6utowic8B5aYBSACgid4WhzUh2GfywTD0Z9mylpzWJaWP_rx4ubYAG0zEOycJEXMySAcSxFGlHVrvRUCL1gwyshyTlrsGdbFy658D2dAvC4YXR2EIrd3U_Y9M6F1wNisEPGFAdNJgGpfjPoJeYcXBm_w8N00WjhlMSbKEeRaQqcX9NugJuuj6450Jq/s1170/image_2025-11-12_11-10-14%20(3).png

ជាការឆ្លើយតប Lee Wei បាននិយាយថាលោកតែងតែចាត់ទុក Lusi ជាប្អូនស្រី មិនដែលវាយធ្វើបាបនាងទេហើយតែងតែមើលនាងពីក្រោយខ្នង។ ពាក្យទាំងនោះមិនមែនគ្រាន់តែជានិយាយចោលនោះទេ។ ឥឡូវនេះ នៅពេលដែល Zhao Lusi មានបញ្ហា Li Wei បានចូលជួយម្តងទៀត។ ក្នុងអំឡុងពេលប្រគំតន្ត្រី Zhao Lusi បានសារភាពថា «មិនថាខ្ញុំជា Zhao Lusi ឬគ្រាន់តែជាតារាសម្តែងធម្មតា គាត់តែងតែល្អចំពោះខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsHGaZxfG6LezPrV2_QyfDPFzuTXnFPC28h8VB7fbPHlc472iOOYKblqH4MT4-4uYSAetQNk7TVNYUFLhtjOSGyjHXBSNdUA_I6MYAL5EV5z4oAA8n0GT_9a2wiNXMybkr9pQHRZaq424jG1HUO5pfRecRsG1crl3azV-1-fpWgQvD-8QvfFjEfmrsqoKE/s1170/image_2025-11-12_11-10-15.png
Zhao Lusi មិនបានប្រកាសជាផ្លូវការថាក្រុមហ៊ុនណាដែលនាងបានចុះកុងត្រាជាមួយបន្ទាប់ពីចាកចេញពី Galaxy Cool។ ប៉ុន្តែថ្មីៗនេះ មានព័ត៌មានថា តារាស្រីរូបនេះនឹងចូលរួមជាមួយ Hujing Digital Media and Entertainment Group (Hu Jing) ដែលជាក្រុមហ៊ុនទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តរបស់ Alibaba Group។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikcsWw9iwfIJxRXcCMU0Vo_pxb9sNXT54I8ueWJPObrTq_HQpyMPPFqUxhrM4OUuw5RhaO1lz_Tk0P_KKWjwtvabXbe-kCU0Tgvjf6yv0gBd_LYC1wqiFF_v-rD5422D7TJT4Bm9rdCKMFK2qitK1h7PDeO48kUVbpQPiTwwDlBGPkDjIgCmAKOhAhkfWu/s1056/image_2025-11-12_11-10-15%20(2).png

រាល់ចលនារបស់ Zhao Lusi បច្ចុប្បន្នកំពុងទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ មនុស្សជាច្រើនបានប្រៀបធៀបកិច្ចសហប្រតិបត្តិការរបស់តារាស្រីរូបនេះជាមួយអតីតថៅកែរបស់នាងថានឹងបង្កើត «សម្ព័ន្ធសងសឹក»។ គម្រោងថ្មីរបស់ Zhao Lusi និងទិសដៅអភិវឌ្ឍន៍នាពេលអនាគតក៏ត្រូវបានរំពឹងទុកផងដែរ៕

បវរកញ្ញាចក្រវាលប្រឈ.មនឹងភាពតានតឹងខណៈ ណាវ៉ាត់ សម្រេចដកហ៊ុន

0

ថ្មីៗនេះមានរូបថតមួយសន្លឹកដែលចែកចាយតាមប្រព័ន្ធអ៊ីនធឺណិតដោយបានបង្ហាញថា ថាស្លាកសញ្ញាបវរកញ្ញាចក្រវាលលែងមាននៅលើដំបូលអគារទីស្នាក់ការ Legacy Holdings ក្នុងប្រទេសម៉ិកស៊ិកទៀតហើយ។ លើសពីនេះ អ្នកគាំទ្រវិស័យបវរកញ្ញាក៏បានរកឃើញថា ប្រធាន MUO លោក Raul Rocha ក៏អវត្តមានជាបន្តបន្ទាប់ពីសកម្មភាពបវរកញ្ញានៅប្រទេសថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM3aCXWowXSrFXqyfxgwjpdNZ2r4PbLn6K3k_wF_X2eCXDqKQcwmSHXpsNfORyvHiW48PMut3GID8qPbS22tRYe9sRurbvn2WYnK7LQD4FwpJv2onlMlbkIE6ljrPckI3WKCxPAMjbY70C_6KWx62wXWHf7G9OaNqF697nHDkL-aaLipzJi6m2izWTiGjY/s1440/image_2025-11-12_11-34-05%20(2).png
សញ្ញាទាំងនេះបានលេចឡើងភ្លាមៗបន្ទាប់ពីទីប្រឹក្សា Osmel Sousa បានប្រកាសលាលែងពីតំណែង។ ការផ្លាស់ប្តូរសំខាន់ៗជាច្រើនដែលកើតឡើងក្នុងពេលតែមួយបានធ្វើឱ្យមនុស្សមានការងឿងឆ្ងល់ថាតើអង្គការបវរកញ្ញានឹងឆ្លងកាត់ការរៀបចំរចនាសម្ព័ន្ធដ៏ធំបំផុតដែលមិនធ្លាប់មាន?។ កន្លងមក Nawat និងលោក Raul Rocha «មានទំនាក់ទំនងមិនសូវល្អទេ» ដោយសាររឿងអាស្រូវក្នុងក្របខណ្ឌបវរកញ្ញាចក្រវាលអំឡុងពេលធ្វើជាម្ចាស់ផ្ទះនៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrT2KmcRqdCuwtgCJm3Z_WIpeUTylyq9uWU0h1PSvpEYmSTImQ7WAcdKbPERijCZrlqs9pMGJtC5gT-HF3oef9f5AxrXrcK3tVL4fjml7IwyatTlGIBOSU5FJ0NyfTZUatb7IxhOhOEOJh1mEJCj0SqoPGVdxXSTZSeBVEowRFCbwV-kt0uzbQMQd2B8Vp/s1440/image_2025-11-12_11-34-05.png

បន្ទាប់ពីមានរឿងរកាំរកូសនៅ ណាវ៉ាត់ បានប្រកាសលុបចោលការទិញភាគហ៊ុនបវរកញ្ញា។ នៅថ្ងៃទី ១១ ខែវិច្ឆិកា គេហទំព័រផ្លូវការរបស់ Miss Grand International បានធ្វើសេចក្តីប្រកាសយ៉ាងម៉ឺងម៉ាត់ ដោយបានដកការវិនិយោគដ៏ធំមួយនៅក្នុងក្រុមហ៊ុន JKN Global Group Public Company Limited ដោយនឹងមិនវិនិយោគ ១០០លានភាគហ៊ុននៅក្នុង JKN Global ដែលជាក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុន ៥៨% នៃអង្គការ Miss Universe ទៀតទេ។ ហេតុផលដែលបានផ្តល់ឱ្យគឺ JKN Global មិនអាចបំពេញលក្ខខណ្ឌចាំបាច់ និងមិនអាចបំពេញកាតព្វកិច្ច និងតម្រូវការដែលបានព្រមព្រៀងក្នុងកិច្ចសន្យា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwXMy-tM6-Mj0E3HvUgVlblyu6O2pOLpdDcVINsXFcVWEdn87xBTKoiRzGmqB7XO5EbwuxcWIduQFDM1KLSvJQtRKHEcyjhfK0nOpYmHGo4baN1eHZnkhjRVuaNhuM0kZ_bFxG2yQDuTKNz22_qvNBuSW40eps-T89cGosHn3NUayFh9Y_PbNJTjrxuECD/s1440/image_2025-11-12_11-34-08.png
សម្រាប់ហេតុផលទាំងនេះ Miss Grand International នឹងដកខ្លួនចេញពីការវិនិយោគដ៏ធំនេះ។ កាលពីខែកុម្ភៈ ណាវ៉ាត់បានចំណាយប្រាក់ចំនួន ៥.៤ លានដុល្លារអាម៉េរិកដើម្បីរក្សាសិទ្ធិជាបវរកញ្ញាចក្រវាលថៃពីឆ្នាំ២០២៥ ដល់ឆ្នាំ ២០២៩ដែលបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតាចង់ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងបវរកញ្ញាចក្រវាល។ ណាវ៉ាត់ ថែមទាំងត្រូវបានតែងតាំងជានាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃអង្គការបវរកញ្ញាចក្រវាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA9JcEyc-1lSmZ3SIdRWDbeDTDd7IMrLwvDuprC2y_esJypN4zUIXnWmjiQhcDWXGaKHRdEFu6iZGC0UKlDvFCdPVe4RqSSt0LrractAHX_fyRBM32svSCgHP1VanmkTAjIScGXEi3ADvmCNEXE_-jUxzIzhXrbdnhDS1m3uI3Bg_2yNDWCgEkY1f1s-BO/s960/image_2025-11-12_11-34-01.png

Miss Universe 2025 ត្រូវបានចាត់ទុកថាជាការប្រកួតដែលមិនស្ថិតស្ថេរបំផុតក្នុងប្រវត្តិសាស្ត្រនៃកម្មវិធីប្រកួតសម្រស់ដ៏ធំបំផុតរបស់ពិភពលោក នៅពេលដែលបញ្ហាកើតឡើងជាបន្តបន្ទាប់ពីអ្នករៀបចំរហូតដល់បេក្ខនារី។ មិនឈប់ត្រឹមនេះទេ ថ្មីៗនេះ តំណាងយ៉ាងតិច៥រូបបានប្រកាសដកខ្លួនចេញពីការប្រកួត ដោយសារបញ្ហាជាច្រើនបានធ្វើឱ្យបរិយាកាសនៃការប្រកួតកាន់តែដុនដាប៕

ក្រុមហ៊ុន ព្រីនស៍គ្រុប ច្រានចោលការចោ.ទប្រកាន់ ដែលថាលោក ចេនហ្សុី ជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់

0

រាជធានីភ្នំពេញ៖ សម្ព័ន្ធ ព្រីនស៍ គ្រុប បានចេញមកបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងដែលថា លោក ចេនហ្ស៊ី ដែលជាប្រធានបានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយ។ ការចោទប្រកាន់នេះគឺគ្មានមូលដ្ឋានច្បាស់លាស់ និងមានគោលបំណងរកលេសដើម្បី រឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8gLVp5zspXCXxW3obGEFFCx-HJY5Bz8PyfR29RkhlFBa7JfOqpfA3X2TE8mSiYtnScNnlwmx4yX_W_qljwxrZWUHvoNW7rstV2p7TooaD7gaoAZk7wpZ8Qc6voB1bI2j19S4eZe5A4ABPaYavc4k0TImjCFmXirBkFHhdsurxTsNPKcVbDOqtxHLh6pXa/s1024/photo_2025-11-12_13-55-34.jpg

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះក្រុមហ៊ុន ព្រីសន៍ គ្រុប បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយដោយបញ្ជាក់ថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ ទៅលើលោក ចេនហ្ស៊ី បានបង្កហានិភ័យយ៉ាងខ្លាំងដល់បុគ្គលិកដែលគ្មានកំហុសរាប់ពាន់នាក់ ដៃគូសហការ និង សហគមន៍ពាក់ព័ន្ធដែល សហការជាមួយក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaY_hXkAQ4_SWjevXt4EiAwvfVlY3sdClJSE33hg2KvaE-Ubc6nJyuTysz5JGiMJZJONZA8bjniYX-3TCIptXVMTpzJsvJElD1X5TWKcNB_UPKM6GCjuwRLDtpgzi-3fvGwEu1L9Qy4W5wudwJnTyX5LzWZwFPStgxFgyvOWwEPnR8n7_fUJBunNf6GD5I/s1024/photo_2025-11-12_13-55-34%20(3).jpg

ការចេញប្រកាសសេចក្តីថ្លែងការណ៍បដិសេធនេះ ស្របពេល សារព័ត៌មាន Global Times របស់ចិន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញផ្សាយថា មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន (CVERC) បានចេញផ្សាយរបាយការណ៍វិភាគបច្ចេកទេសមួយដោយចោទប្រកាន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដ៏ធំសម្បើមមួយពីបណ្តុំអ្នកជីករ៉ែ (Mining Pool) ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី ចេន ហ្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA4058OSbhOvP6UgxezTy8DjIC8Hl54t5XweBXA47O9QgZXVOsjTnDKm6WDjpekXsPknsj09Kg9uOsC7GBCb5sCsQaJc9wOMplr16BthPx_5aw_PQMWP_kams34un8KtUwicaV86bKXMTnbNFPZnDgiCf9q_3SjnwSN7t3kv_5Uw9kiHTbTwBaQRuGT_S6/s616/photo_2025-11-12_13-55-34%20(4).jpg

ប្រភពដដែលបានឲ្យដឹងទៀតថា មជ្ឈមណ្ឌលចិនមួយនេះ បានប្រៀបធៀបករណីនេះថា ជា «ពាលស៊ីពាល» ដែលត្រូវបានរៀបចំដោយអង្គភាព Hacker កម្រិតរដ្ឋ។ របាយការណ៍នេះបានរៀបរាប់អំពីដំណើររឿងពេញលេញ ដែលចាប់ផ្តើមនៅពេលដែល Bitcoin មានតម្លៃប្រហែលជិត ១៥ ពាន់លានដុល្លារក្នុងពេលបច្ចុប្បន្ន មានត្រូវបានលួចចេញពីលោក ចេន ហ្ស៊ី។ បន្ទាប់ពីនោះ លោកចេន ហ្ស៊ី និងក្រុមហ៊ុនរបស់លោក បានព្យាយាមផ្ញើសារតាមរយៈប្រព័ន្ធប្លុកឆេនជាច្រើនលើកច្រើនសារ ដើម្បីស្នើសុំឱ្យបញ្ជូនទ្រព្យសម្បត្តិត្រឡប់មកវិញ ប៉ុន្តែគ្មានការឆ្លើយតបទាល់តែសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRgTCM_10UEQpYhaG_zj8ysobX7iOkzGQJdeKL7DwArRSP70BXXTWEos7tYTFPHGpbNSeio9KYC3DpQVgKa4RIw7hfR_fmpj0Hfy5iKFXc_pMxL0aQx8R-p2M8Zq3qwnhoWBIvk76-L3_5J4cVmT7y3v4mNdCaoXn_MGjYLP1SYuQxuzyrboby1GbO4itf/s1000/photo_2025-11-12_13-55-34%20(2).jpg
ចំណុចដែលគួរឱ្យសង្ស័យបំផុតគឺ Bitcoin ទាំងនោះត្រូវបានរក្សាទុកនៅក្នុងកាបូបលុយឌីជីថលតែមួយ ដោយគ្មានការចលនាអស់រយៈពេលជិត ៤ ឆ្នាំ ដែលជារឿងខុសប្លែកពីឥរិយាបថរបស់ក្រុម Hacker ធម្មតា ដែលតែងតែប្រញាប់លក់ទ្រព្យសម្បត្តិលួចបានយ៉ាងលឿន។ មជ្ឈមណ្ឌលចិនខាងលើបានលើកឡើងថា ឥរិយាបថនេះប្រៀបដូចជាប្រតិបត្តិការដែលត្រូវបានរៀបចំដោយភាពជាក់លាក់ពី «អង្គភាព Hacker កម្រិតរដ្ឋ»។ នៅខែមិថុនា ឆ្នាំ២០២៤ ទ្រព្យសម្បត្តិទាំងនោះត្រូវបានផ្ទេរទៅកាបូបលុយឌីជីថលថ្មីមួយ ដែលក្រោយមកឧបករណ៍តាមដានប្លុកឆេន ARKHAM របស់អាមេរិក បានកំណត់ថា ជាកម្មសិទ្ធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpvGsHRawOOzYPPAzKhDu0NkDdX2oZJKKksz27yoccfqbjMW98jlfHPyEgsjhmGa4PYTrv7vX1VIXft4w685_DdXJmqUFkeHIo5GHnqIzTWt1ypes0cpd9oHK2O0P4W-Jqvv5ckb_P0FuLi7oT4f1WxgDLEcvOzG3p1OdU-ktzw_KIMHCV6P2HD5O3QpqC/s1280/photo_2025-11-12_13-55-35.jpg
ដំណើររឿងនេះបានឈានដល់ចំណុចកំពូលនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅពេលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសចោទប្រកាន់ព្រហ្មទណ្ឌ លើលោក ចេន ហ្ស៊ី ពីបទពាក់ព័ន្ធនឹងការបោកប្រាស់រូបិយប័ណ្ណឌីជីថល និងបានប្រកាសរឹបអូស Bitcoin ចំនួន ១២៧,០០០ BTC។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានសន្និដ្ឋានថា «ភស្តុតាងបង្ហាញថា Bitcoin ដែលត្រូវបានរឹបអូសដោយរដ្ឋាភិបាលអាមេរិក គឺត្រូវគ្នានឹង Bitcoin ដែលត្រូវបានលួចពីបណ្តុំអ្នកជីករ៉ែ LuBian។ នេះទំនងជាមានន័យថា រដ្ឋាភិបាលអាមេរិកបានលួច Bitcoin របស់លោក ចេន ហ្ស៊ី ដោយប្រើបច្ចេកទេស hacker តាំងពីឆ្នាំ២០២០មកម្ល៉េះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc5j2Lvi_PdROA4oGT64mx4klCW6lnSisKFg-lIImMDWVtk9xFSqUjvtYBVGohCqd0k9vXY7FODizeX1X5_W1QXEBasjviAih1cEnz1k9Z27FilCqhWzj_gquwTO-u3fUtLDSbFxaeb3SX3oCAymmk7Vo7tO7hau-NuftpWJbkcJJ-W00narwlaAR2eT9Y/s1280/photo_2025-11-12_13-55-34%20(5).jpg

គួរបញ្ជាក់ថា របាយការណ៍នេះក៏បានរកឃើញដែរថា ការអះអាងរបស់ក្រសួងយុត្តិធម៌អាមេរិកថា មូលនិធិទាំងអស់មានប្រភពពីអំពើខុសច្បាប់ គឺផ្ទុយពីការរកឃើញដំបូងរបស់ខ្លួន ដែលបានបង្ហាញថា Bitcoin ទាំងនោះមានប្រភពចម្រុះ រួមទាំងការជីករ៉ែដោយឯករាជ្យ និងការទូទាត់ពីបណ្តុំអ្នកជីករ៉ែផងដែរ៕