ទីនីន ដែលជាអ្នកលក់អនឡាញមានប្រជាប្រិយភាពមួយរូបបានស្នើសុំដោយក្តីអង្វរឱ្យប្រជាជនខ្មែរសហការគ្នាពហិការទំនិញថៃត្រឹម១ឆ្នាំសិនក៏បានបើថាមួយជីវិតដាច់ខ្យល់ស្លាប។ ស្របពេលស្ថានការណ៍តាមព្រំដែនហាក់ប្រឈមបញ្ហាតានតឹង ទីនីន បានត្រៀមយកស្បៀងទៅតាមបន្ទាត់ព្រំដែន។
នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ទីនីន បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា « ខ្ញុំសុំអង្វរនៀក ពហិការត្រឹមមួយឆ្នាំសិនក៏បានដែរបើថាមួយជីវិតទៅដាច់ខ្យល់។ សុំមួយពេលនឹងសហការគ្នាសិនមក អត់ឃើញពួកគេវធ្វើបាបយើងម៉េចទេហ្អី ហើយផ្លូវឈ្នះវាមានតែបែបនេះទេ អត់យល់ៗៗៗៗៗៗៗៗៗៗៗ»។ សំណេរមួយនេះបានទាក់ទាញអ្នកលេងបណ្តាញសង្គមឱ្យចូលទៅបញ្ចេញមតិយោបល់ជាច្រើន។

ការបង្ហោះសំណេរខាងលើរបស់ ទីនីន ទំនងដោយសារតែឃើញអ្នកមួយចំនួនភ្លេចខ្លួនដោយវិលទៅប្រើទំនិញថៃវិញទាំងសភាពការណ៍នៅមិនទាន់ល្អទាំងស្រុងខណៈដែលដល់ថ្ងៃត្រូវដោះលែងកងទ័ពទាំង១៨នាក់ បែរជាពួកគេបង្កហេតុមានករណីដើរជាន់មីន។
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកលក់អនឡាញសម្តីឆៅរូបនេះក៏បានចេញវីដេអូមួយដោយបង្ហាញពីបំណងរបស់ខ្លួននឹងត្រៀមស្បៀងយកទៅតាមព្រំដែនក្នុងរយៈពេល២ថ្ងៃទៀត។ ទីនីន ថាស្ថានការណ៍ពេលនេះគឺចាប់ផ្តើមចង់ជ្រួលច្របល់នាងមានបំណងយកស្បៀងដូចជាមី មីសួរ កាហ្វេ ដើម្បីយកទៅព្រំដែនហើយប្រសិនជាមានបងប្អូនចង់ចូលរួមគឺអាចចូលរួមបានមិនថាជាថវិកាឬអីវ៉ាន់នោះទេ។ មុននឹងបញ្ចប់វីដេអូរបស់ខ្លួន ទីនីន ថា ដូចជាលើកមុនដែរនាងនឹងអាប់ដេតទិញទំនិញអស់ប៉ុន្មានក៏ដូចជាចំនួនអីវ៉ាន់ឱ្យបានច្បាស់លាស់កុំបារម្ភលើចំណុចនេះ៕










