ថ្មីៗនេះមានរូបថតមួយសន្លឹកដែលចែកចាយតាមប្រព័ន្ធអ៊ីនធឺណិតដោយបានបង្ហាញថា ថាស្លាកសញ្ញាបវរកញ្ញាចក្រវាលលែងមាននៅលើដំបូលអគារទីស្នាក់ការ Legacy Holdings ក្នុងប្រទេសម៉ិកស៊ិកទៀតហើយ។ លើសពីនេះ អ្នកគាំទ្រវិស័យបវរកញ្ញាក៏បានរកឃើញថា ប្រធាន MUO លោក Raul Rocha ក៏អវត្តមានជាបន្តបន្ទាប់ពីសកម្មភាពបវរកញ្ញានៅប្រទេសថៃផងដែរ។
.png)
សញ្ញាទាំងនេះបានលេចឡើងភ្លាមៗបន្ទាប់ពីទីប្រឹក្សា Osmel Sousa បានប្រកាសលាលែងពីតំណែង។ ការផ្លាស់ប្តូរសំខាន់ៗជាច្រើនដែលកើតឡើងក្នុងពេលតែមួយបានធ្វើឱ្យមនុស្សមានការងឿងឆ្ងល់ថាតើអង្គការបវរកញ្ញានឹងឆ្លងកាត់ការរៀបចំរចនាសម្ព័ន្ធដ៏ធំបំផុតដែលមិនធ្លាប់មាន?។ កន្លងមក Nawat និងលោក Raul Rocha «មានទំនាក់ទំនងមិនសូវល្អទេ» ដោយសាររឿងអាស្រូវក្នុងក្របខណ្ឌបវរកញ្ញាចក្រវាលអំឡុងពេលធ្វើជាម្ចាស់ផ្ទះនៅប្រទេសថៃ។
បន្ទាប់ពីមានរឿងរកាំរកូសនៅ ណាវ៉ាត់ បានប្រកាសលុបចោលការទិញភាគហ៊ុនបវរកញ្ញា។ នៅថ្ងៃទី ១១ ខែវិច្ឆិកា គេហទំព័រផ្លូវការរបស់ Miss Grand International បានធ្វើសេចក្តីប្រកាសយ៉ាងម៉ឺងម៉ាត់ ដោយបានដកការវិនិយោគដ៏ធំមួយនៅក្នុងក្រុមហ៊ុន JKN Global Group Public Company Limited ដោយនឹងមិនវិនិយោគ ១០០លានភាគហ៊ុននៅក្នុង JKN Global ដែលជាក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុន ៥៨% នៃអង្គការ Miss Universe ទៀតទេ។ ហេតុផលដែលបានផ្តល់ឱ្យគឺ JKN Global មិនអាចបំពេញលក្ខខណ្ឌចាំបាច់ និងមិនអាចបំពេញកាតព្វកិច្ច និងតម្រូវការដែលបានព្រមព្រៀងក្នុងកិច្ចសន្យា។

សម្រាប់ហេតុផលទាំងនេះ Miss Grand International នឹងដកខ្លួនចេញពីការវិនិយោគដ៏ធំនេះ។ កាលពីខែកុម្ភៈ ណាវ៉ាត់បានចំណាយប្រាក់ចំនួន ៥.៤ លានដុល្លារអាម៉េរិកដើម្បីរក្សាសិទ្ធិជាបវរកញ្ញាចក្រវាលថៃពីឆ្នាំ២០២៥ ដល់ឆ្នាំ ២០២៩ដែលបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតាចង់ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងបវរកញ្ញាចក្រវាល។ ណាវ៉ាត់ ថែមទាំងត្រូវបានតែងតាំងជានាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃអង្គការបវរកញ្ញាចក្រវាល។
Miss Universe 2025 ត្រូវបានចាត់ទុកថាជាការប្រកួតដែលមិនស្ថិតស្ថេរបំផុតក្នុងប្រវត្តិសាស្ត្រនៃកម្មវិធីប្រកួតសម្រស់ដ៏ធំបំផុតរបស់ពិភពលោក នៅពេលដែលបញ្ហាកើតឡើងជាបន្តបន្ទាប់ពីអ្នករៀបចំរហូតដល់បេក្ខនារី។ មិនឈប់ត្រឹមនេះទេ ថ្មីៗនេះ តំណាងយ៉ាងតិច៥រូបបានប្រកាសដកខ្លួនចេញពីការប្រកួត ដោយសារបញ្ហាជាច្រើនបានធ្វើឱ្យបរិយាកាសនៃការប្រកួតកាន់តែដុនដាប៕










