Home Blog Page 2

សមយុទ្ធយោធាប្រវត្តិសាស្ត្រ ៥ឆ្នាំ! ថៃ-សិង្ហបុរី ចាប់ដៃគ្នាពង្រីកអំណាចការពារជាតិ ផ្អើលតំបន់អាស៊ាន

0

ប្រទេសថៃហាក់កំពុងបោះជំហានយ៉ាងលឿនក្នុងការស្វែងរក និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រយោធាថ្មីៗជាមួយប្រទេសជាច្រើននៅក្នុងតំបន់ បន្ទាប់ពីកងទ័ពភូមិន្ទថៃ និងកងកម្លាំងប្រដាប់អាវុធសិង្ហបុរី បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង (MOU) រយៈពេល ៥ ឆ្នាំបន្ថែមទៀត ដើម្បីធានាការបង្កើនសមត្ថភាព និងពង្រីកអំណាចយោធារួមគ្នាក្នុងយុគសម័យឌីជីថល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6RRMiyF1sMBI_Vftv6mm5P1-6AKq8kiBKUtOZH3iDjggByO5kUw4UJld1wtwD_BmGxiD4WUuHk1zenWbF5R10gi7pn6ZHmovSjBP0www8qSZlPpEBWm_eqPzfZLF2Fr42vKW-P7yZbRNxanneg5Jpolq_hJfx1HH6FG4WZC14mc73Sgp5MxJ6aAjB2H0/s1280/photo_2026-05-30_15-27-05%20(2).jpg
យោងតាមក្រសួងការពារជាតិសិង្ហបុរី កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ម្សិលមិញ ប្រទេសសិង្ហបុរី និងថៃ បានបន្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធសិង្ហបុរី (SAF) ក្នុងសមយុទ្ធ Cobra Gold (XCG) នៅប្រទេសថៃ នៅខាងក្រៅកិច្ចសន្ទនា Shangri-La លើកទី ២៣ ដោយពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw7eTIutwuhof_OuGvcaU9UFy2p9p8bJ5I_FnVaMhUpUlqb_zZk_yOe5pqf-oR3bagEqrCzwOP0vCJw5tyrN0OoLW-a9RxW5HYjM2nIUGHRE7Z5scJRP326odCggSzV49-TXSUTYWWk1Iqyx56PtkoDf44kr5-Hv6UMHLCmqpCZzPoZFjjrmRm5Iwnq5c/s1280/photo_2026-05-30_15-27-05%20(3).jpg
កិច្ចព្រមព្រៀងនេះនឹងធានាជាផ្លូវការនូវការបញ្ជូនកងទ័ពសិង្ហបុរីឱ្យចូលរួមក្នុងសមយុទ្ធ Cobra Gold នៅក្នុងប្រទេសថៃជាទៀងទាត់រហូតដល់ឆ្នាំ ២០៣១ ដែលវាជាសមយុទ្ធយោធាពហុជាតិដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សហការរៀបចំដោយថៃ និងសហរដ្ឋអាមេរិក។ នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០២៦ នេះ ប្រទេសទាំងពីរបានបន្ថែមបទប្បញ្ញត្តិថ្មីៗដែលផ្តោតលើសុវត្ថិភាព ការបណ្តុះបណ្តាលរួមគ្នា និងការគាំទ្រផ្នែកភស្តុភារយោធារវាងកងទ័ពអាកាសនៃប្រទេសទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihs3oUOunpif5xfoB5MMUfcFz76DQ8iOQN3T0Q7PP9BuuoV6qfAlawLLAVYU81Lwz466uPuZXQHOFl3tU8LSOT4P9y8M2_hLrcbw-FyfY3u7aEe56CQUWZepdAKyaxsKc1pGA7C96CdQo3TjprNYrs2Zi5MNiyRN5srOT_8IoLagvVxAhYgaCgMii5nPQ/s1280/photo_2026-05-30_15-27-05.jpg

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺការរុញច្រានកិច្ចសហប្រតិបត្តិការការពារជាតិទៅលើវិស័យបច្ចេកវិទ្យាជម្រៅខ្ពស់ គឺសន្តិសុខសាយប័រ (Cybersecurity) ដើម្បីការពារការវាយប្រហារលើប្រព័ន្ធព័ត៌មានជាតិ និងការការពារហេដ្ឋារចនាសម្ព័ន្ធក្រោមបាតសមុទ្រ ដែលជាបេះដូងនៃប្រព័ន្ធទំនាក់ទំនងអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJXteN7yt76trIurgqYc4OrO7AIHmEnzKXVWtJCERY570cLfcJNv7UMAxAOIP04GzaG53J-oFiQ7TzS0lLGkl3lMNVCezAFiM3gep0tzXKpq5UnYVTmn3qRznvyZBWLam-su0zvODAlSYn5cpSfhTMAAnG1xgCE1XTGA_nn9StJKtIdWPmfLwDVgeKbjk/s1280/photo_2026-06-01_10-02-45.jpg
គួរជម្រាបថា ការផ្លាស់ប្តូរយុទ្ធសាស្ត្រការទូតយោធារបស់ថៃនៅពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ថៃមិនត្រឹមតែពឹងផ្អែកលើមហាអំណាចធំៗនោះទេ ប៉ុន្តែក៏កំពុងបង្កើតប្លុកសម្ព័ន្ធមិត្តយោធាដ៏រឹងមាំមួយជាមួយប្រទេសជិតខាងដែលមានសក្តានុពលសេដ្ឋកិច្ច និងបច្ចេកវិទ្យាខ្ពស់ដូចជាសិង្ហបុរី និងវៀតណាមផងដែរ ដើម្បីរក្សាតុល្យភាពអំណាច និងពង្រឹងសន្តិសុខជាតិឱ្យបានកាន់តែយូរអង្វែង៕

កែកុនសម្រស់ឱ្យស្អាត ណា សាឌី បង្ហើបថាកាន់តែអាចរកលុយបានច្រើនជាងមុន

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាពិធីការិនី ណា សាឌី បានចំណាយលុយរាប់ម៉ឺនដុល្លារក្នុងការកែកុនសម្រស់ដើម្បីឱ្យកាន់តែមានស្រស់ស្អាតនិងមានភាពជឿជាក់ជាងមុន។ ជាមួយនឹងបទសម្ភាសន៍នាពេលថ្មីៗនេះ ណា សាឌី ក៏បានបង្ហើបដែរថានៅពេលនាងមានសម្រស់កាន់តែស្អាតវាក៏អាចរកចំណូលបានច្រើនជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1TcZnI6bTQQVxrSZquP3DHENxeQJdBvZxhU_X7I7HfgnfkvnXlCmzI9xfAIhhwQzlbpBAo3vE1NRgaVWTFtz2w8aDuvsFSVwgac1XN-zln2e2o-WxlpRSYK-wTfg57vuUFR4yYt10-pIHMtPKYsFbLPAydCqvjsNP6ElKLyPpQB6b7SQdhsVduVkF_As/s2048/image_2026-05-30_15-59-06.png
ណា សាឌី បានចូលរួមជាតារាកិត្តិយសលើកដំបូងបន្ទាប់ពីវះកាត់កែសម្ផស្សនៅប្រទេសកូរ៉េខាងត្បូងនៅក្នុងកម្មវិធី 3Fun ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី២៩ ឧសភា ។ ក្នុងបទសម្ភាសន៍នេះ ណា សាឌី បាននិយាយថានាងមានគម្រោងកែកុនសម្រស់តាំងពីឆ្នាំ២០២៥ ដោយសារតែមិនចង់ឮពាក្យសម្តីថាខ្វះខាតចំណុចនេះ ចំណុចនោះ ពីព្រោះនាងរងការ Bully ជាច្រើនដោយសារតែខ្លួនឯងមិនស្អាត។ ពិធីការិនីរូបនេះលើកឡើងទៀតថា នៅពេលនាងស្អាត មានភាពជឿជាក់ នោះនាងនឹងរកប្រាក់ចំណូលជូនគ្រួសារបានច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfrk9T-L9vpl4UPSTFcnTdSQwCEBcpNajIPRz_TH-UkHayZo751D5rlkeiOvxKWLpe2vYMv-VVvQm07qsmlQz8HzR4zRzvAxg8eVRhnhOhMkkIQc9QiPOxmMkxUN9lm-2VbWKsU5_euiglt3i__pn3PQ8RJFW8to72uyWGLC26puBduAMFKrYdqUyLMCg/s2048/image_2026-05-30_15-59-09.png

បន្ទាប់ពីកែសម្រស់រួចហើយ ណា សាឌី បាននិយាយថានាងកាន់តែពេញលេញ ស្អាតជាងមុននិងទទួលបានពាក្យសរសើរថានាងក្មេងជាងមុន មុខដូចជាកូរ៉េ ជាដើម។ ក្នុងការកែកុនសម្រស់ ណា សាឌី ថាចំណុចមួយចំនួននាងក៏យល់ស្របដូចអ្នកលើកឡើងទើបនាងកែសម្រស់ណាមួយនាងមិនចង់នៅតែមួយកន្លែងហើយមិនមានភាពលេចលេញនោះទេ។ នៅពេលនាងបំពេញចន្លោះខ្វះខាតទោះបីជាថតជ្រុងណាក៏អាចចេញមកស្អាត ខណៈនាងផ្សព្វផ្សាយផលិតផលច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKh7kOZEWt6jeTX5-VHNBEoCncNwlfgeuaUjhJZTFqlPspvYNtJd_dSWl2WFuwH3OeP8Aws-EQK1C8APHqkHVGHwJsJEbu0fFdFNTVmcBNtU0eHTv98BS0dKKkIFBKeVxh_SQ3KfE6Cmnj1EDYnHE05OBGUlfZbWLPobY-9oDaOJJURzClTo_iYoLiXyc/s2048/image_2026-05-30_15-59-11%20(2).png

គួរបញ្ជាក់ផងដែរថា ណា សាឌី បានកែខ្ទង់ច្រមុះនៅកូរ៉េនេះគឺមានតម្លៃរហូតដល់ ១៥ ០០០ដុល្លារ ដែលធ្វើឱ្យអ្នកលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រៅពីកែច្រមុះ ពិធីការិនីរូបនេះក៏បានវះកាត់កែថ្គាមផងដែរដែលមានតម្លៃ៧០០០ដុល្លារ៕

ជា ស្រីនា ផ្តាំទៅអ្នកជំនាន់ក្រោយទោះបីរកចំណូលបានពីទិកតុកមិនត្រូវបោះបង់ការសិក្សា

0

ជា ស្រីនា គឺជាអតីតសិស្សនិន្ទេស A ជាអ្នកបង្កើតមាតិកា រួមទាំងជា CEO មួយរូបដែលមានសមត្ថភាពនិងមានឈ្មោះបោះសំឡេងក្នុងវិស័យ Content Creator ដែលមហាជនស្រលាញ់ចូលចិត្តយ៉ាងខ្លាំង។ មានទាំងសមត្ថភាព មានទាំងចំណេះដឹង ការរស់នៅប្រកបដោយគុណធម៌ ជា ស្រីនា គឺជាបុគ្គលល្បីឈ្មោះមួយរូបដែលមនុស្សជាច្រើនចាត់ទុកថាជាមនុស្សគំរូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7eYPt6yjGWD_pxhnCubyllVslLEs9qB7vMGaHy8GMQTtMyfMqXuitJSvorCuSdniF0x_383OreDdS5ei0A6Id32aLStmCCH-CjErmU8JSJsej77xVeKXqLARDeNVgIeGyr0ZO5agQcWtl0V93H2Zk4W1XPkwThp9Zj7jQ3O5EjlJ7Kehthm3-xQmhUtE/s2048/image_2026-05-30_15-01-20%20(2).png
ទោះបីជាធ្វើវីដេអូអស់រយៈពេលជាច្រើនឆ្នាំនិងទទួលបានអត្ថប្រយោជន៍បានចំណូលពីវិស័យនេះច្រើនយ៉ាងណា ជា ស្រីនា នៅតែចាត់ទុកការសិក្សា មានចំណេះដឹង គឺជាចំណុចសំខាន់ដែលមិនត្រូវបោះបង់ចោលឡើយ។
ថ្មីៗនេះ ជា ស្រីនា បានចេញវីដេអូនៅលើបណ្តាញសង្គមទិកតុកដោយបានដាក់ចំណងជើងថា «មានតែចំណេះដឹងទេដែលគ្មានអ្នកណាអាចលួចពីយើងបាន ទោះយ៉ាងណាក៏ដោយកុំបោះបង់ការសិក្សាណា »។ ក្នុងវីដេអូនេះ ជា ស្រីនា បាននិយាយទៅកាន់ប្អូនៗដែលធ្វើមាតិកានៅលើបណ្តាញសង្គមថា ទោះបីជារកចំណូលបានពីទិកតុកយ៉ាងណាក៏ដោយកុំបោះបង់ការសិក្សាមិនថាកំពុងតែរៀននៅវិទ្យាល័យឬមហាវិទ្យាល័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO04MhUTbK1fjYKEFLhlJfUu3l9NiDPzM4NqcLghWfite5v6JixboLfLmh5d_zOQWuubvNtSKOAau0kafa1Xy8A08AAnOfq2p-WNZyb-yWghAaKc8pIwK626ZhViqMLzlcXfA-2bhw4aw6sHxeOI6vZHYyQkM6jBWoqMR7485lot_m1V9JiwgXhCD3AWI/s1351/image_2026-05-30_15-01-20.png
ជា ស្រីនា ថាយើងត្រូវមានចំណេះដឹង ជំនាញមួយសម្រាប់ខ្លួនឯង ពីព្រោះប្រាក់ចំណូលពីបណ្តាញសង្គមគឺមិនទៀងទាត់ឡើយជួនកាលក៏បាន ជួលកាលក៏មិនបាន ហើយការពឹងលើ Sponsor ក៏ជាចំណុចមួយដែលមិនស្ថិតថេរដែរ។ អ្នកបង្កើតមាតិការូបនេះលើកឡើងទៀតថាការពឹងលើលុយ Sponsor សុទ្ធពេលខ្លះធ្វើឱ្យយើងក្បត់មនសិការខ្លួនឯង នៅពេលយើងគ្មានចំណេះពឹងលុយ Sponsor គេឱ្យធ្វើអ្វីគឺត្រូវតែធ្វើតាមដោយសារតែគ្មានជម្រើស។ភរិយា ហេង វិសាល ថាទោះបីជាមិនល្បីក៏ដោយតែការមានចំណេះដឹង មានជំនាញច្បាសលាស់ មិនអាចរកលុយបានពីទិកតុកយើងក៏អាចរកលុយបានពីការងារផ្សេងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_REWBMdRgm-bQf8zFD2z_Tq43RFitTokMXGq7tkq2TlcBuLuYmkV1FPKssExz2gy_oTdIAmcuxMHu8G1gMHPytswe7RaLNFaWbjxQZHisf9ZjENqi6xsKuE1NG5GFE6Oi4vb-4A-BuKka0TGK52uY1yLLqQRH2mOR5ilXcmtiUzjXRNaWLHItbtXt3Sw/s2048/image_2026-05-30_15-01-23.png

ការចេញមកដាស់តឿននេះ ជា ស្រីនា បានកត់សម្គាល់ឃើញថាប្អូនៗមួយចំនួននៅពេលរកចំណូលបានពីទិកតុកលែងសូវខ្វល់ខ្វាយពីការសិក្សារៀនសូត្រ។ ជាងនេះទៅទៀត ជា ស្រីនា ថាបើសិនជាអាចយើងគួរតែរៀនចប់មហាវិទ្យាល័យលើជំនាញណាមួយហើយនៅពេលចង់ធ្វើមាតិកា នឹងទទួលបានតម្លៃខ្លួនអាចច្រើនជាងមុនទៅទៀត។ ការរៀនជំនាញដូចជាកាត់ដេរ ផាត់មុខ ឬផ្សេងទៀត ជា ស្រីនា ក៏បានលើកទឹកចិត្តឱ្យរៀនដែរសំខាន់គឺត្រូវឱ្យខ្លួនឯងមានជំនាញមួយដែលច្បាស់លាស់អាចរកចំណូលបាន៕

បោះចោលជំនឿខុសៗគ្នា! មកដឹងពីការពិត៧យ៉ាងអំពីរន្ទះបា.ញ់ ដើម្បីការពារជីវិតអ្នក និងមនុស្សជាទីស្រឡាញ់

0

រន្ទះបា.ញ់ គឺជាបាតុភូតធម្មជាតិដ៏គួរឱ្យខ្លាចមួយ ដែលអាចបំផ្លិចបំផ្លា.ញទាំងទ្រព្យសម្បត្តិ និងឆក់យកអាយុជីវិ.តមនុស្ស សត្វ បានក្នុងមួយប៉ប្រិចភ្នែក។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែមានការយល់ខុស ឬជឿតាមៗគ្នាទៅលើវិធីការពារខ្លួន ដែលការយល់ខុសទាំងនោះ អាចរុញច្រានពួកគេទៅរកគ្រោះថ្នា.ក់កាន់តែខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-LGUPBfr8NTkDPKeOqtC79sTKnmsptRsGnpbUQE6fXG1qiGdGwgFkVMvJShyIr8HcE0omeWMHPZ5FBdvQdjLcGXrPaFGsA8YspR7FQeA7aJDqrh1KfJr3mwKhfUNGgzrIKwJj4acrWRpTODB8zOmTnEakygbloYuswVTfzzsvjL4nxxEq-e40zTV6P8w/s1280/photo_2026-06-01_08-48-43.jpg

ខាងក្រោមនេះ គឺជាការយល់ខុសទាំង ៧យ៉ាង ពាក់ព័ន្ធនឹងរន្ទះបាញ់ ដែលអ្នកត្រូវដឹង៖

១. នៅក្នុងផ្ទះមានសុវត្ថិភាព ១០០%៖ ការពិត វាមិនមានសុវត្ថិភាពទាំងស្រុងនោះទេ ប្រសិនបើអ្នកនៅតែបន្តធ្វើសកម្មភាពមួយចំនួនដូចជា៖ ងូតទឹក លាងចាន បោកគក់ ឬលេងទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកដែលកំពុងដោតសាកថ្ម។ ពេលមានរន្ទះ ចរន្តអគ្គិសនីពីរន្ទះអាចឆ្លងកាត់តាមប្រព័ន្ធទឹករន្ធបំពង់ ឬខ្សែភ្លើង នាំឱ្យមានគ្រោះថ្នាក់ដល់អ្នកនៅក្នុងផ្ទះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqTHCOz6XbiO52ixguarjV45ia9rK0M8ZDioVN4gTeDOs8aIJr-sIWIONtNLiumlk9UIdcVrJLXzYmL8V660S6xcW4MXr3E0gW9VL8HHmr3i8V-ZWFHF153sicYRbfZkM8Z1C6DjHrnzKscJpxbPW9Hgu69PLnB5jXVBAwxoMyORpouLQUPmLNJoG0uqA/s1280/photo_2026-06-01_08-48-42%20(2).jpg

២. រន្ទះមិនដែលបាញ់កន្លែងដដែលៗទេ៖ នេះជាការយល់ខុសដ៏ធំ។ រន្ទះអាចបាញ់កន្លែងដដែលៗបានជាច្រើនដង ប្រសិនបើទីនោះមានវត្ថុទាក់ទាញ (ដូចជា ទីទួលខ្ពស់ ឬលោហៈ)។ ជាក់ស្តែង អគារ Empire State នៅទីក្រុងញូវយ៉ក ត្រូវបានរន្ទះបាញ់ ចាប់ពី២០ ទៅ២៥ដងក្នុងមួយឆ្នាំ។ ការទៅឈរក្បែរអគារខ្ពស់ព្រោះគិតថាវាធ្លាប់ត្រូវរន្ទះបាញ់រួចហើយមានសុវត្ថិភាព គឺជាគំនិតដ៏ប្រថុយប្រថានបំផុត។

៣. ពាក់គ្រឿងអលង្ការនឹងទាក់ទាញរន្ទះ៖ គ្រឿងអលង្ការដូចជា ក្រវិល ខ្សែក ឬកងដៃ មិនមែនជាអ្នកទាក់ទាញរន្ទះនោះឡើយ។ ប៉ុន្តែ ប្រសិនបើអ្នករងការបាញ់ប្រហារពីរន្ទះចៃដន្យ ខណៈកំពុងពាក់គ្រឿងអលង្ការ វត្ថុទាំងនោះនឹងចម្លងកម្ដៅយ៉ាងខ្លាំងក្លា បណ្តាលឱ្យស្បែករបស់អ្នករលាកធ្ងន់ធ្ងរ។ ដូច្នេះ ពេលមានខ្យល់ព្យុះ ត្រូវប្រញាប់រកកន្លែងជ្រកភ្លាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP9td0L6vv2nskLZe1WjjvBYJWQt61LfYXXkYKTCn60ZZsQgAMyR0I8484-75rYC3u3I3AVst-JXJOMAh7WS-3ysIZ3B_KcToymhaqmYD45nxcNZa94bT3ANQ0yvHmL698e7YxX3TUQ1DPLbPG66YYIckNaCGaV5dny5Rozs1b9sT_2Txc14rPG2jBBn8/s590/photo_2026-06-01_08-48-42%20(3).jpg

៤. បើគ្មានភ្លៀង គឺគ្មានរន្ទះ៖ នេះជាការគិតខុសដ៏គ្រោះថ្នាក់ ពីព្រោះរន្ទះអាចកើតឡើងបាន ទោះបីជាមេឃមិនទាន់ធ្លាក់ភ្លៀង ឬមេឃកំពុងស្រឡះក៏ដោយ។ ឱ្យតែឮសំឡេងផ្គរលាន់ នោះជាសញ្ញាព្រមានថា អ្នកត្រូវតែប្រុងប្រយ័ត្នហើយ។

៥. ជ្រកក្នុងតង់ ឬកញ្ចុះឈើមានសុវត្ថិភាព៖ តង់ ឬកញ្ចុះឈើ គ្មានសមត្ថភាពការពាររន្ទះបានឡើយ។ ទីកន្លែងដែលមានសុវត្ថិភាពពិតប្រាកដ គឺនៅក្នុងអគារបេតុងសាងសង់ពីដែករឹងមាំ ឬក្នុងរថយន្តដែលមានដំបូលរឹងជិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqV0DPo2Sd1AZ4UH7J3yzQ8zBMI4z2FsIuxQhkTfvgwCsRxEqFolbnTfdrRfzLcGzDUWcrpbHrLfXrzgvLjXVJ8L0EY90WIAPZKFZSxSPICEjVfF_jpJJCTm0LL1TUgjmXr5DwtoWfAihmU9Mt8m1Z1cci1JN1yQlDdJR3RWVX_4jWatfte8OR-CF0YMg/s1024/photo_2026-06-01_08-48-42%20(4).jpg

៦. ហាមប៉ះពាល់ខ្លួនអ្នកត្រូវរន្ទះបាញ់៖ មនុស្សជាច្រើនខ្លាចមិនហ៊ានជួយ ព្រោះគិតថាមានចរន្តភ្លើងនៅក្នុងខ្លួនជនរងគ្រោះ។ តាមពិតទៅ រាងកាយរបស់អ្នករងគ្រោះមិនមានសេសសល់ចរន្តអគ្គិសនីទេ ដូច្នេះ អ្នកអាចចូលទៅជួយសង្គ្រោះបន្ទាន់ភ្លាមៗ ដោយការធ្វើចលនាបេះដូង និងដកដង្ហើមសិប្បនិម្មិត (CPR)។

៧. ឈរក្រោមដើមឈើធំមានសុវត្ថិភាព៖ ដើមឈើធំៗមានផ្ទុកជាតិទឹកខ្ពស់ ដែលជាវត្ថុទាក់ទាញរន្ទះយ៉ាងខ្លាំង។ នៅពេលរន្ទះបាញ់ចំដើមឈើ ចរន្តអគ្គិសនីនឹងសាយភាយពេញសំបកឈើ និងរត់ចូលទៅក្នុងដីជុំវិញនោះ ដែលអាចធ្វើឱ្យអ្នកឈរក្រោមដើមឈើរងគ្រោះថ្នាក់ភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxKV8X-RjDsJvki-fzZs3G_PwtirHl2zxj0-99MO8eVgkrYkst-VEm9MN6cPNNUNR2XlTmEWjh7n0vmLN8vHJliTTT5Vkiy3K2n5ADe5eGanMwpb5HbD-bEo7vRadioGhYNR4ynrxNigK9Ns9Lr8kzeFoKgUbsLXJb1UXu4IfkTi1tgMhWdh8IIHbg-Lc/s600/photo_2026-06-01_08-48-42.jpg

វិធីការពារខ្លួនដ៏ត្រឹមត្រូវ៖
នៅពេលមានបាតុភូតផ្គររន្ទះ ត្រូវដកឧបករណ៍អេឡិចត្រូនិចចេញពីព្រីភ្លើង, ចូរលាក់ខ្លួនក្នុងផ្ទះ ឬក្នុងរថយន្ត (ដំបូលរឹង), ជៀសវាងការប៉ះពាល់ទឹក (ងូតទឹក ឬលាងចាន), កុំកាន់វត្ថុធាតុធ្វើពីដែក ហើយប្រសិនបើកំពុងតែហែលទឹក ត្រូវប្រញាប់ឡើងលើគោកជាបន្ទាន់៕

ហេតុអ្វីមនុស្សនៅតែត្រូវបន្តរៀនភាសាបរទេស ក្នុងយុគសម័យដែល AI រីកចម្រើនខ្លាំង?

0

នៅក្នុងយុគសម័យបច្ចុប្បន្ន ដែលបច្ចេកវិទ្យាសិប្បនិម្មិត (AI) កំពុងមានការរីកចម្រើនយ៉ាងគំហុក សំណួរដ៏ពេញនិយមមួយបានកើតឡើងក្នុងចំណោមមហាជន និងអ្នកសិក្សាថា៖ «តើវាគ្មិន និងសិស្សានុសិស្សនៅតែចាំបាច់ត្រូវចំណាយពេលរាប់ឆ្នាំដើម្បីរៀនភាសាបរទេសដែរឬទេ បើបច្ចេកវិទ្យា AI អាចបកប្រែភាសាជាច្រើនបានយ៉ាងលឿន និងរលូនទៅហើយនោះ?»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBNnjfc_UdHZ2PtEvxSxlZJjCjmDm4RxqKaTH20VDr3A7ylylAqlO676aulTc91jFM4s3AMPzreEHGHvcqtIPcgJtyCjBOEpqVYrPjyGg2_SqN2rjklaAEzX1GttKN6HunUrobUNRnNcBFuXVDHApxVIvnNpOMwmJeSKKQkQtGVEy3H70Kxbuw3vbGtjE/s1280/photo_2026-06-01_08-42-56%20(2).jpg
ជាការពិតណាស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ពិភពលោកដូចជា OpenAI, Meta, និង Google ជាដើម បាននឹងកំពុងអភិវឌ្ឍកម្មវិធីបកប្រែភាសានៅលើប្រព័ន្ធអ៊ីនធឺណិតឱ្យមានសមត្ថភាពខ្ពស់ និងលឿនរហ័សស្ទើរតែមិនគួរឱ្យជឿ រហូតធ្វើឱ្យមនុស្សមួយចំនួនចាប់ផ្តើមពឹងផ្អែកលើបច្ចេកវិទ្យានេះទាំងស្រុងក្នុងការទំនាក់ទំនង។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកអប់រំ និងភាសាវិទ្យាបានអះអាងថា AI គ្រាន់តែជា «ឧបករណ៍ជំនួយ» ប៉ុណ្ណោះ ប៉ុន្តែវាមិនអាចជំនួសការចេះដឹងភាសាយ៉ាងពិតប្រាកដរបស់មនុស្សបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf6Cx81RFX7eateNM5wi-giCkyJbZSx3LzIMU1g8wu0-refp70N6BjV3Wsc5pXk8SG1GeraY6MLW7_kQxdYoO6HpX6rVRu_gIlwPXSLOFQLiixQ0lDy0yD8LTYHxfV5sHVbIvXvk84_CHz15FKE2NJ8LGrDpBSzSky_SfQheX5Ruv-lbS6cAfc5gv_dSg/s820/photo_2026-06-01_08-42-56%20(3).jpg

ទោះបីជា AI អាចបកប្រែពាក្យសម្តី និងអត្ថបទបានរាប់រយភាសាក្នុងរយៈពេលប៉ុន្មានវិនាទីក៏ដោយ ប៉ុន្តែដំណើរការរបស់វាគឺផ្អែកទៅលើ «ការចងចាំគំរូឯកសារ និងទិន្នន័យ» តែប៉ុណ្ណោះ មិនមែនកើតចេញពីការយល់ដឹងអំពីបរិបទ ឬបទពិសោធន៍ជាក់ស្តែងក្នុងជីវិតមនុស្សនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKqZZQutnR2JQiSTM6eCZPvxGTVdxiQlapXTutu4n32I69rB3uTuuBmDiQwfUT4sMqRZe3jeUfS6W4F_pfDZx7p_5QYFozqIqKZObqyBYs731bdVdgj-71pVy2P5r7PIECjp7qRA1neBcdUTteFirH4V_aXo7H50-NFsPgSCHny6pzGNjqRbztnCsYxio/s1280/photo_2026-06-01_08-42-56%20(4).jpg

កត្តានេះធ្វើឱ្យការបកប្រែរបស់ AI មិនអាចត្រឹមត្រូវ ឬល្អឥតខ្ចោះ ១០០% នោះឡើយ។ កំហុសឆ្គងជាច្រើននៅតែបន្តកើតមាន ជាពិសេសក្នុងការបកប្រែ «ពាក្យបច្ចេកទេសជម្រៅ» ឬ «ពាក្យស្លោក សំនួនវោហារស័ព្ទ» ដែលអាចនាំឱ្យមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរក្នុងកិច្ចការជំនួញ ឬទំនាក់ទំនងផ្លូវការ។ នៅទីបញ្ចប់ ពិភពលោកនៅតែត្រូវការមនុស្សជាអ្នកត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងកែសម្រួលន័យឱ្យស្របទៅតាមវប្បធម៌ជាក់ស្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA2qWJsa8UY0eYIF-bCbYfWFXdYcwYUyRl7yJuHNXKoc4SgamkGkaVBZfVFbmPSXU1CnqrQWf7DBlThm1fSYBCmAsS5Q1y83VxgUAKF3cdGPOVeH2kqXXzN7HBpRgVT6BlquMzh_pH9PUhPXg1r8rA-yLxrtj0zLSykLtkkXa7VkZBUFVD95cxsZW7vnw/s1280/photo_2026-06-01_08-42-56.jpg

តម្លៃពិតនៃការចេះភាសាបរទេស៖ ឱកាស និងការបើកពិភពលោក
ការសម្រេចចិត្តរៀនភាសាបរទេស — ជាពិសេសការបណ្តុះបណ្តាលតាំងពីវ័យក្មេង — មិនមែនក្នុងគោលបំណងលើកតម្កើងភាសាដទៃ ហើយបោះបង់ចោលភាសាកំណើតរបស់ខ្លួននោះទេ ប៉ុន្តែវាគឺជាសោរមាសក្នុងការបើកទ្វារទៅកាន់ឱកាសថ្មីៗជាច្រើន រួមមាន៖
-ឧត្តមភាពក្នុងអាជីពការងារ៖ បុគ្គលដែលចេះភាសាបរទេសច្បាស់លាស់ តែងតែទទួលបានឱកាសការងារល្អៗ នៅក្នុងក្រុមហ៊ុនអន្តរជាតិធំៗ ជាមួយនឹងប្រាក់ចំណូលខ្ពស់ និងការឡើងតួនាទីលឿនជាងអ្នកដែលពឹងផ្អែកលើម៉ាស៊ីនបកប្រែ។
-ការទូត និងការផ្សព្វផ្សាយវប្បធ៌ម៖ ការចេះភាសាបរទេសជួយសម្រួលដល់ទំនាក់ទំនងការទូត និងអនុញ្ញាតឱ្យយើងអាចធ្វើជាអ្នកតំណាងក្នុងការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសយើងទៅកាន់ឆាកអន្តរជាតិដោយផ្ទាល់។
-ការអភិវឌ្ឍបញ្ញាញាណ និងទំនុកចិត្ត៖ ការស្រាវជ្រាវបង្ហាញថា ការចេះភាសាច្រើនជួយឱ្យមនុស្សយល់ដឹងពីរបៀបគិតរបស់សាសន៍ដទៃ ឈ្វេងយល់ពីវប្បធម៌កាន់តែទូលំទូលាយ និងបង្កើនភាពជឿជាក់លើខ្លួនឯងយ៉ាងខ្លាំង នៅពេលត្រូវចូលរួមក្នុងកិច្ចប្រជុំ ឬកម្មវិធីកម្រិតអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3Z_vpse9VJOLEn1afbBZ6Ig4ni6ux6-OBvRSWidtt0E1SGhF1JRnX4EC2x37KD5cNBTmtrn1ZhvL6dPeEwU1sUins9HUMtHDonN_1JL4d8GiBTAIm9O22MK4M9Yjx4URkhJgXpSEWgYd1nnypWmAPgpLybckFvuZEaSrBlBb8oQeC9MNe_7S9yXnHLco/s1280/photo_2026-06-01_08-42-57%20(2).jpg

ជាការសរុបសេចក្តីមក AI អាចជួយផ្តល់នូវចំណេះដឹង កាត់បន្ថយរបាំងភាសាក្នុងកម្រិតបឋម និងជួយសម្រួលដល់ល្បឿននៃការងារ ប៉ុន្តែវាមិនអាចគិត មានអារម្មណ៍ ឬយល់ដឹងពីដួងព្រលឹង វប្បធម៌ និងរបៀបរស់នៅខុសៗគ្នារបស់ជាតិសាសន៍នីមួយៗឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwo0sH5gvqly3bEBdDYZ-f-nn2iTRKHD-T02c0aofA6MG5SUj2Qi8jNN5yUfQ30jZ_qi60uRCRiyjBfQpPHZzauKfAlTpfs4dwv4oMXwa1dzJbMQ34ptHtizkm7Mj0shMQgEMAgcQmEWJUXCj-Sy3gCkrwBR_4taaR9hyphenhyphenCx9J8uq1GY8JjCFQNmQHxsWc/s1280/photo_2026-06-01_08-42-57%20(4).jpg
បច្ចេកវិទ្យាគួរតែត្រូវបានប្រើប្រាស់ជា «ដៃគូជំរុញការរៀនសូត្រ» មិនមែនជា «លេសដើម្បីបញ្ឈប់ការអភិវឌ្ឍសមត្ថភាពខ្លួនឯង» នោះទេ។ ដូច្នេះ ការរៀនសូត្រភាសាបរទេសដោយផ្ទាល់ពីសំណាក់មនុស្សជាតិ នៅតែជាទុនវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគត ដែលគ្មានបច្ចេកវិទ្យាណាមួយអាចមកដណ្តើមយកបានឡើយ៕

សេចក្តីជូនដំណឹង (លើកទី២) ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃផ្គត់ផ្គង់ការកែលម្អ និងបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៦ ជូនទីស្តីការក្រសួង

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ការកែលម្អ និងបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៦ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ការកែលម្អ និងបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រង ទិន្នន័យមន្ត្រីរាជការ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ខែ១១…..ឆ្នាំ ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម

និងសំណង់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី០៨ខែ៧៨ឆ្នាំ ២០២៦ វេលាម៉ោង១០:០០.១៩ត…………. ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ តាមអាសយដ្ឋានខាងលើ វេលាម៉ោង១០:០០.១៩… ថ្ងៃទី០៨ ខែ.ឆ្នាំ ២០២៦។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeeqIUmDv4lKhP9suZOPMoJ5-ZeKuxwXu0GNkWAwFuEdGygQSKQAhtr1THKfBMdP4QRAmzuSdj_lXOtoMX79vRV4OBL9am7stMIYdPzr5WoEOtvRsci_dTR8o-vGuk3ss8pwS6FGgYs5jrpldNvaxV9kV0o9kr40DtomeD81LsnmjYSTlgLcC8vVlGRt4/s1280/photo_2026-05-20_18-08-01.jpg

អាមេរិកបញ្ជាឱ្យប្រមូលសូកូឡាម៉ាកល្បីមួយពីទីផ្សារជាបន្ទាន់ ក្រោយរកឃើញមានផ្សំសារធាតុជំនួយផ្លូ.វភេ.ទ

0

រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសឱ្យក្រុមហ៊ុនដែលផលិតសូកូឡាម៉ាកល្បី ឈ្មោះ «Bonner Bears Se.x Chocolate» ប្រមូលពីទីផ្សារជាបន្ទាន់ ក្រោយត្រួតពិនិត្យឃើញផ្សំសារធាតុ Sildenafil (សារធាតុក្នុងថ្នាំ Viagra) សម្រាប់ដា.ស់អារម្មណ៍ផ្លូវភេ.ទ ។ ក្រុមហ៊ុនមិនបានបញ្ជាក់ពីសារធាតុផ្សំលើស្លាកសញ្ញាឱ្យអ្នកបរិភោគដឹងឡើយ ដែលបង្កគ្រោះថ្នា.ក់ធ្ងន់ធ្ងរដល់អាយុជីវិតសម្រាប់អ្នកជំងឺបេះដូង ទឹកនោមផ្អែម និងលើសឈាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM5YnouV0IA301MfuaMg4NCuBkYZznuHa1dySI7zYqyTseeJlrQCWdlgLcjzzNpwUvmEu0ROt0dWreLfdcxYwCLdxff127loN6jQGt4t1Ilvm_7gODVahHgGD3GPweaQ2hmp4TQozp6nTZhPdOgXHovPrKQgY1QgSYR5m07xc3JfQprjN0mdWC3pjveTE/s1280/photo_2026-06-01_08-34-17%20(2).jpg

តាមការបញ្ជាក់ពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) គឺក្រុមហ៊ុន JXK Enterprises បានលួចផ្សំសារធាតុ Sildenafil (សារធាតុក្នុងថ្នាំ Viagra) ក្នុងសូកូឡា ហើយមិនបានបញ្ជាក់លើសំបកឱ្យអ្នកបរិភោគជ្រាបទេ ដែលសារធាតុនេះបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត ជាពិសេស អ្នកជំងឺបេះដូង ទឹកនោមផ្អែម លើសឈាម និងកូឡេស្តេរ៉ុលខ្ពស់ ។ FDA ណែនាំឱ្យបញ្ឈប់ការទទួលទានសូកូឡានេះជាបន្ទាន់ និងទាក់ទងទៅកាន់គ្រូពេទ្យ ប្រសិនបើមានរោគសញ្ញាមិនប្រក្រតីណាមួយកើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm-S6IPpofhp-X_T2B7paHxiA5FXnLc0N8ggyf2wgkfSiH_boYy-RRNyxAhoe4OCPj_3sUWGLDPURKS5VgrxV3H6Z4xO6RM2gqVePP0fMQ7Tmsrxe9V56777i97iBpBTx1A9-azK67fT4Syd-O2o9mUpLS_zJd9rYcN1iIPJCF2mjlyySSJL27Uy8UcBU/s1242/photo_2026-06-01_08-34-17.jpg

វាមានទម្ងន់២២ក្រាមក្នុង១ដុំ វេចខ្ចប់ក្នុងសំបកពណ៌ខ្មៅ ដែលត្រូវបានលក់ចែកចាយតាមអនឡាញនៅទូទាំងប្រទេស តាមរយៈវែបសាយ elyxr.com ។ បើទោះជាពេលនេះ មិនទាន់មានអ្នកណាម្នាក់ប៉ះពាល់សុខភាពដោយសារទទួលទានសូកូឡា ប៉ុន្តែក្រុមហ៊ុន JXK Enterprises សំណូមពរទៅកាន់អ្នកដែលទិញរួចហើញ បញ្ឈប់ការបរិភោគជាបន្ទាន់ និងបោះចោល ឬទាក់ទងមកក្រុមហ៊ុនដើម្បីសុំប្រាក់វិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh15EwvNdxxNwPKP_u6bdzaWVwbbFBQfdTnNQBurK8Ho-X7QSUjNCdwmizFI4tKts4uvqaye5eN5XGcS4qw-hVawZm5fP_Uq3_40ryqy0BjRJk3GOGgGhbrzvl6Dx8rNj6X0imEb2vcO1qBcrFu9kJxun-55uPdUJ3Lii3yjMTrACFjVMP2xxbRN3MyZQ0/s1280/photo_2026-06-01_08-34-18.jpg
ពលរដ្ឋអាមេរិកជាច្រើនបានទិញសូកូឡានេះបរិភោគ ដោយសារមានការដាក់លក់ចែកចាយយ៉ាងច្រើនតាមអនឡាញនៅទូទាំងប្រទេស ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានអ្នកណាធ្លាក់ខ្លួនឈឺ ឬគ្រោះថ្នាក់ដល់ជីវិតនៅឡើយទេ ។ ការប្រកាសប្រមូលមកវិញធ្វើឡើងដើម្បីបង្ការជាមុនកុំឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ បន្ទាប់ពី FDA ពិនិត្យឃើញសារធាតុគ្រោះថ្នាក់ក្នុងមន្ទីរពិសោធន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsty9JJ8s9CPiq6DOTIo8hZNgl13chMaiCBpjRm0C0YjdGDCUJilqTNeZ_LmjkmRCI1tig_unA1LEcxm_ErSUenJ-YqQQn2taepeKhe7wr2MoNMrAtNg0s9mABarjQ1kiG-FTHbhM1NGgFCmwZ6YyQZpcsNPlD93pBE6PLMLrD-feP7og0ufJHhiRCuEE/s1000/photo_2026-06-01_08-34-18%20(2).jpg
សូមរំឭកថា នេះមិនមែនជាលើកទី១ទេ ដែលសូកូឡាម៉ាក Bonner Bears ត្រូវបានប្រមូលពីទីផ្សារវិញ ។ កាលពីដើមឆ្នាំ២០២៥ កន្លងទៅ សូកូឡានេះក៏ត្រូវបាន FDA ប្រកាសឱ្យប្រមូលមកវិញដែរ ដោយសារលួចផ្សំសារធាតុ Sildenafil ដូចគ្នា ៕

ជប៉ុនដាក់ចេញគោលនយោបាយ «ធ្វើការ៤ថ្ងៃ សម្រាក៣ថ្ងៃ» ដើម្បីដោះស្រាយវិបត្តិអត្រាកំណើតធ្លាក់ចុះ

0

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគោលនយោបាយថ្មីមួយ ដោយអនុញ្ញាតឱ្យមានការបន្ថែមថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍រហូតដល់៣ថ្ងៃ។ វិធានការនេះធ្វើឡើងក្នុងគោលបំណងផ្តល់ពេលវេលាគ្រប់គ្រាន់ជូនពលរដ្ឋក្នុងការរៀបអាពាហ៍ពិពាហ៍ បង្កើតកូន និងមានឱកាសថែទាំកូនស្របតាមតម្រូវការគ្រួសារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYQqURY16O7tE59dxEFEPnHLA9Ba6LhQVzdICXDSpUr8GjQll0Eu9KBnoYMWY1Raui0AulIaoh4SX-Vf2kxjg2dPHIFTwbW4qtdn1hqFr_4s7n0yL3xoG26hmKVU6OZE8Co-KnY42VHhOPo9R8zypZYl3nz3CdvMpM3RWa0k-3snUsjkjWwMrhgkagaEM/s1280/photo_2026-05-30_11-48-40.jpg
ទោះជាយ៉ាងណា គោលនយោបាយថ្មីនេះតម្រូវឱ្យបុគ្គលិកដែលជ្រើសរើសជម្រើសធ្វើការ៤ថ្ងៃក្នុងមួយសប្តាហ៍ ត្រូវបង្កើនម៉ោងធ្វើការប្រចាំថ្ងៃឱ្យបានយូរជាងមុន ដើម្បីរក្សាតុល្យភាពការងារ។
ការសម្រេចចិត្តដាក់ចេញនូវគោលនយោបាយដ៏សំខាន់នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលជប៉ុនមើលឃើញពីសម្ពាធការងារដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យក្រុមគ្រួសារជាច្រើនត្រូវចំណាយពេលស្ទើរតែទាំងស្រុងលើការងារ និងមានពេលវេលាផ្ទាល់ខ្លួនតិចតួចបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjevFbGupy1aTE4GG2OW4-QdF5uSgzTpFPoKu6CBpu5Ga4LZQDvJWl7moLMwtAjG4cYBrqxSPeDxbpqegDF-dqnJ6K4X81ageRUixztiLCkA4FPWe7jjCmYhKQ9SNxsQ8_1hKbEeGK2AnMGQ3K1o_ey-El1oItyE1jdrvumpz9OffslOTRVGoUxzuQ_hPs/s972/photo_2026-06-01_08-26-47%20(2).jpg

កន្លងមក ភាពខ្វះខាតពេលវេលានេះបានបង្ខំឱ្យស្ត្រីជាម្តាយជាច្រើនសម្រេចចិត្តលាឈប់ពីការងារ ដើម្បីមកទទួលខុសត្រូវកិច្ចការផ្ទះសម្បែង និងមើលថែកូន។ ដូច្នេះ របត់ថ្មីនៃប្រព័ន្ធការងារនេះត្រូវបានរំពឹងថា នឹងជួយឱ្យពលរដ្ឋមានពេលទំនេរច្រើន ដោយមិនចាំបាច់លះបង់អាជីពការងាររបស់ខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ_JdLj09nOYGrqdvBocX71s2IW-EXIXmLi50Ef-PiLcbZ1qx8JsqVJTj9h_b5NdA_-JvudAMKag4gTt4yQMiYUkZ6nXCClzBL4-YpdU25SBxnswzfGsaWV0R9g682Q8DG4EF8leSpWMoPJmk588Ez8QAQ9eayebGlAfHg0IRqqICQsiuZewyhmo7-q3o/s937/photo_2026-06-01_08-26-47%20(3).jpg

ជាជំហានដំបូងនៃការសាកល្បង គម្រោងនេះនឹងត្រូវអនុវត្តទៅលើក្រុមមន្ត្រីរាជការ និងបុគ្គលិកសាធារណៈនៅក្នុងទីក្រុងតូក្យូ ប្រមាណ ១៦០,០០០នាក់ ដើម្បីធ្វើជាគំរូ និងជាការជំរុញដល់បណ្តាក្រុមហ៊ុនឯកជននានា។ នៅក្រោមក្របខ័ណ្ឌនេះ បុគ្គលិកនឹងធ្វើការត្រឹមតែ ៤ថ្ងៃក្នុងមួយសប្តាហ៍ និងទទួលបានថ្ងៃឈប់សម្រាកចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ រហូតដល់ថ្ងៃអាទិត្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghiy3-naeXoIFD8kcrFfUDKUdiLXQ98r7FijewIOmGGPyFcjqRI4vr9klU9_wNsVGVPZX1kFLLi-PU88W0Wh6hAVq-SJ8_z6tvf_uwflwKEw355eAjWXghkb0pM4HLTZB_EVKlO3ZZlQfzJEOGVz_4_p9RRJwnYCJHXOLqo1geGBChMHOaMvWMHE4Ir1Q/s1280/photo_2026-06-01_08-26-47.jpg
ក្រៅពីការកែសម្រួលម៉ោងធ្វើការ រដ្ឋាភិបាលជប៉ុនក៏បានដាក់ចេញនូវវិធានការគាំទ្របន្ថែមជាច្រើនទៀត រួមមាន៖ អនុញ្ញាតឱ្យឪពុក-ម្តាយសុំឈប់សម្រាកពីការងារមួយរយៈដើម្បីថែទាំកូនតូចនៅផ្ទះ, អនុញ្ញាតឱ្យអ្នកមានកូនតូចអាចចេញពីធ្វើការមុនម៉ោងដោយមានការបង្កើនប្រាក់ឧបត្ថម្ភពីរដ្ឋ និងបង្កើតកម្មវិធីរៀបចំដោយរដ្ឋាភិបាលក្នុងការជួយស្វែងរកគូស្រករជូនពលរដ្ឋវ័យក្មេងថែមទៀត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcQ9e-AwU5B5PAPLWQ9U1RpzreY9VyGm5Vdd93R-rV66J0LeCsXzOHpvf8qZZj312uRE2Uyvx3CGvFfvRzcpicz4nKiinHiqW46mDvlk63qKwX3TWdoXIYyG3bdCs8aKgwrjKHGzqHBhxVS1cdUhkazrY2vWE14pbzXv7qzG4N5Gudd0LpGHQpKKvkGds/s1280/photo_2026-06-01_08-26-48%20(2).jpg
    វិធានការទាំងអស់នេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងវិបត្តិប្រជាសាស្ត្រដ៏ស្រួចស្រាវ ដែលអត្រាកំណើតបានធ្លាក់ចុះយ៉ាងគំហុក រហូតឈានទៅរកការខ្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ស្របពេលដែលចំនួនពលរដ្ឋវ័យចំណាស់កំពុងកើនឡើងជាលំដាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe_P-MNuNkjgktMhKPB2od2dN2Z4hetrl2iR49aW13tG2lVdRkI2V5rCnyvhwHNVywYUcFTJvoNxZfTWhw0xEikdAE2aWNdrpyGq278In-kjlNEAYq10hyphenhyphenMazTHpM4NvRdFRhsnXWaQ15XEdr1L_ZJLG48TrvuxVOw-HQIZS0Uczrb_OZ90B_QaXXVyGY/s1200/photo_2026-06-01_08-26-48%20(3).jpg

    យោងតាមទិន្នន័យផ្លូវការ ចំនួនពលរដ្ឋជប៉ុនបានធ្លាក់ចុះរហូតដល់ ៣លាននាក់ ឬស្មើនឹង២.៥% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខណៈចំនួនទារកកើតថ្មីបានធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេល១០ឆ្នាំជាប់ៗគ្នា។ គិតត្រឹមឆ្នាំ២០២៥ ចំនួនពលរដ្ឋជប៉ុនសរុបបានថយចុះមកសល់ត្រឹមតែ ១២៣លាននាក់ប៉ុណ្ណោះ ដែលជារបត់ធ្លាក់ចុះដ៏ច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩២០ មក។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE4ChrqAA5HBkfdVA1KTkRKBRDovGZ_tXhqhYA6d7-e0DkfYEGlC4_4ue0e1fshYHyKhlaUl3QEULUtFaIy3ciU2lBmxEg75vyec0J73F_DaYee2UDuBbpevWuUNMpfpFf0x2I5PYP84g1EsXfwK1idSmHvB-Yj1OI_Abx16RkjzX0RZVX4EzfP9XO0GY/s1280/photo_2026-06-01_08-26-48.jpg
    ទោះជាយ៉ាងណា គោលនយោបាយថ្មីនេះបានបង្កើតឱ្យមានទស្សនៈចម្រុះនៅក្នុងសង្គម។ យុវជន និងបុគ្គលិកវ័យក្មេងភាគច្រើនបានសម្តែងការគាំទ្រយ៉ាងខ្លាំង ដោយសារពួកគេយល់ថា ការសម្រាកច្រើនថ្ងៃអាចជួយកាត់បន្ថយភាពតានតឹង និងផ្តល់កម្លាំងចិត្តក្នុងការធ្វើការឱ្យមានប្រសិទ្ធភាពជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjDrnZVZgANuz74oBAvsQaHQIN8nu3bmQAyJkeDBLA6wwAO6ctN2XewCG0UZQcpdbiKpyybSKOIADYZW9u_sflTr3_mDl6oQxI7RPx_B4OMkhrZv6dpBAp7UOhf3poQ_fNHk9POSAd1bGjRDsynHejs4qSPeRKyYCzSvvTkQOzZwNSodsrukoP5fRafBA/s1280/photo_2026-06-01_08-26-49%20(2).jpg

    ផ្ទុយទៅវិញ មជ្ឈដ្ឋានមួយចំនួនទៀតបង្ហាញក្តីបារម្ភថា គោលនយោបាយនេះអាចនឹងមិនអាចទៅរួចទាំងស្រុងនោះទេ ដោយសារបច្ចុប្បន្ន ជប៉ុនកំពុងប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មស្រាប់ ដែលអាចនឹងប៉ះពាល់ដល់ដំណើរការការងារប្រចាំថ្ងៃ ជាពិសេស នៅក្នុងវិស័យស្នូល ដូចជា មន្ទីរពេទ្យ សាលារៀន និងផ្នែកសេវាកម្ម។ ជាមួយគ្នានេះ សម្រាប់វិស័យឯកជន គេបារម្ភថា ការកាត់បន្ថយថ្ងៃធ្វើការមកត្រឹម ៤ថ្ងៃ អាចនឹងឈានទៅដល់ការកាត់បន្ថយប្រាក់ខែរបស់បុគ្គលិក ដែលជាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចមួយកម្រិតទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVf_xG-k0WHlv4zYJh78Hyry3bmjXkSCrXuHhv-ta6T5owDjbDmbtrzRvocVxvzAMbBoL50rs9NvNmiJYU01-GqWuei0ddNHVKhbdOD1_Jzdkh_DyQD9IkNAZGUz3gdlA4_1mV-9TmsL5h_S0Y4nhLPKNtHGH_HHCMziurNwYZNqnUvjWK4ypff7yihtM/s1176/photo_2026-06-01_08-26-49.jpg

    ទោះបីជាមានការជជែកដេញដោលយ៉ាងណាក្តី ការផ្លាស់ប្តូរប្រព័ន្ធការងារនាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងដ៏ធំធេង និងជាប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាលជប៉ុន ក្នុងការកែប្រែវប្បធម៌ធ្វើការដើម្បីស្រោចស្រង់ និងសង្គ្រោះអនាគតប្រជាសាស្ត្ររបស់ជាតិខ្លួនឡើងវិញ៕

យុវជនដែលរៀបចំផែនការភេរ.វកម្មលើការប្រគំតន្ត្រីរបស់ Taylor Swift ត្រូវបានកាត់ទោ.សឱ្យជាប់ពន្ធ.នាគារ ១៥ឆ្នាំ

0

ជនស.ង្ស័យអាយុ ២១ ឆ្នាំដែលបានរៀបចំផែនការវាយប្រហារភេរវកម្មជាមួយនឹងគ្រឿងផ្ទុះនៅក្នុងការប្រគំតន្ត្រីរបស់ Taylor Swift នៅប្រទេសអូទ្រីសបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងតុលាការ និង បានទទួលការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVs4tycl8VK0yqLD_tlWVM9CZ2t7MzkLk5cH70y3TRJh32wiJLaTdTBDwFrB4y7M-HqAAk8_d8QSC4NP1lG6F5qYU3rIcoJ_iuXUW9L159GL0B-YA8uDzVuJlV-Puxdye3zweACbEcGJVRqzh2YFtMgjHkUi5L-OzwFGDxo33XRAcT9Ae88BhuvmxD0Os/s830/image_2024-12-10_09-47-34%20(5).png

នៅថ្ងៃទី ២៨ ខែឧសភា ការកាត់ក្តីដំបូងរបស់ជនសង្ស័យ Beran A អាយុ ២១ឆ្នាំ ពីបទរៀបចំផែនការវាយប្រហារភេរវកម្មដោយប្រើគ្រឿងផ្ទុះដែលកំណត់គោលដៅលើទស្សនិកជននៅឯការប្រគំតន្ត្រី Eras Tour របស់ Taylor Swift បានបញ្ចប់នៅប្រទេសអូទ្រីស។ តុលាការបានកាត់ទោសជាផ្លូវការឱ្យជាប់ពន្ធនាគារ ១៥ឆ្នាំដល់ចុងចោទសំខាន់។ យោងតាមឯកសារសំណុំរឿង ការវាយប្រហារភេរវកម្មដែលពាក់ព័ន្ធនឹងគ្រឿងផ្ទុះ និងអាវុធត្រូវបានរារាំងដោយភ្នាក់ងារសន្តិសុខអូទ្រីសក្នុងខែសីហា ឆ្នាំ២០២៤។ នៅពេលនោះដើម្បីធានាសុវត្ថិភាពសាធារណៈ អ្នករៀបចំកម្មវិធីបានលុបចោលការប្រគំតន្ត្រីជាប់ៗគ្នាទាំងបីយប់របស់ Taylor Swift នៅទីក្រុងវីយែន (Vienna)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOvIgmzwEI7-max8FaP4_YMAordi1oAtprs2RfJCCxJjaitxxmp3MlGseeU7q6awP4ukinQid1eM4AKsaByEj8Ky74jm7eYMd8YvRCl5e88n0N3Jr7k8Jj5EeE_2ZPwbKDP7QdacjNzZG0jj947gFmhEDnWNsZ-xFRnUulCzT1CKP1S7L6_y2o7yHsLK4/s1536/image_2026-05-30_13-54-53.png

ការសម្រេចចិត្តនៅនាទីចុងក្រោយក្នុងការលុបចោលព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើស៊េរីនៃព្រឹត្តិការណ៍នេះ ដោយសារពហុកីឡដ្ឋាន Ernst Happel មានសមត្ថភាពផ្ទុកមនុស្សបាន ៦៥,០០០ នាក់ ហើយអ្នកគាំទ្រប្រមាណ ២០០,០០០ នាក់ត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំគ្នានៅក្នុងទីក្រុង។
ដីកាចោទប្រកាន់ពីអយ្យការបានបញ្ជាក់ថា គោលដៅរបស់ Beran A. គឺប្រើកាំបិត និងគ្រឿងផ្ទុះផលិតនៅផ្ទះ ដើម្បីវាយប្រហារហ្វូងអ្នកទស្សនាដែលប្រមូលផ្តុំគ្នានៅខាងក្រៅពហុកីឡដ្ឋាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfbfwH5SwssD4eOYkV-yDn_I_k5M9I4GfoLcfAr7_bW0sZJLbVjRvjDR9hpjQRup7I3ggoub2IdnttjZB4XZOESGmJRyIHD9jGBF0BzWag7zLlyXI1p7SPHJ1-ve0EQCCEgtRNNnZp0xjheU5bVM6b26mOKACkTA9o0c5M0wjFUVhFa6fHjy4YFvnqSV8/s860/image_2026-05-30_13-54-50%20(2).png
ភ្លាមៗបន្ទាប់ពីគម្រោងការណ៍នេះត្រូវបានលាតត្រដាង ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលសហរដ្ឋអាមេរិក (CIA) បានបញ្ជាក់ថា ជនសង្ស័យមានបំណងបង្កើតការសម្លាប់រង្គាលមួយដែលមានអ្នកស្លាប់និងរបួសយ៉ាងច្រើន។ចំពោះព័ត៌មានស៊ើបការណ៍សម្ងាត់ពី CIA ផែនការនេះត្រូវបានរារាំងទាន់ពេលវេលា ហើយប៉ូលិសបានចាប់ខ្លួនជនសង្ស័យបីនាក់ដែលពាក់ព័ន្ធ។ ការស្វែងរកផ្ទះរបស់ Beran A. បានរកឃើញសារធាតុគីមីពុលជាច្រើន និងឧបករណ៍បច្ចេកទេសដែលមានបំណងវាយប្រហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUswkjGcsBlJa2hS-3mZ9jNU8FvIXg2pbe3rj0H4i9iCpJPFHLrB1Lrey0Vjvn7ly8iW0dF0sOF0ISITMLQ9cXEgE5iQUrtMOL8gVNaAOfK77MiSkSB2oBTxXHutcmHv_HExNyL2mbHMe3Qs4mpSzylkvmstpeyzVDRgSGGfWG3p0axrlcDZTM_o80hLU/s860/image_2026-05-30_13-54-50.png

ចំណែក Taylor Swift នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយបន្ទាប់ពីឧប្បត្តិហេតុនេះ តារាចម្រៀងរូបនេះបានសម្តែងការដឹងគុណចំពោះភ្នាក់ងារសន្តិសុខសម្រាប់ការការពារជីវិតសាធារណៈទាន់ពេលវេលារបស់ពួកគេ ហើយបានបញ្ជាក់ថា នាងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារសន្តិសុខអង់គ្លេស ដើម្បីរឹតបន្តឹងការគ្រប់គ្រង និងធានាសុវត្ថិភាពដាច់ខាតរបស់អ្នកគាំទ្រ៕

ពាក្យចចាមអារ៉ាម Dilraba សម្រា.លកូនអតីតអ្នកចាត់ការតារាល្បីម្នាក់ចេញមុខការពារ

0

ពាក្យចចាមអារ៉ាមអំពី Dilraba Dilmurat សម្រាលកូនបានសាយភាយតាំងពីចុងឆ្នាំ ២០២២ ហើយមិនបង្ហាញសញ្ញានៃការថមថយឡើយនៅក្នុងចំណោមអ្នកលេងអ៊ីនធឺណិតចិន។ ភាពស្ងៀមស្ងាត់របស់ក្រុមការងាររបស់តារាសម្តែងរូបនេះបានត្រឹមតែជំរុញឱ្យមានការសង្ស័យហើយរឿងនេះតែបន្តកើតមាន។ ថ្មីៗនេះអតីតអ្នកចាត់ការតារាសម្តែងមួយរូបគឺលោក Li Dengke បានផ្សាយផ្ទាល់ដើម្បីឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមជុំវិញតារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1FcvD8CWqL_oXhweI5-Mm4PiYMvQ03TmvJMxj7GUMGHsOMEzLmK6jWrxTDd50EszEwRsiflMKz7MlPQJgOH1jw2PKi9qraD_mK9aXt6CCYzUqutEscWtKp1eJrmHKqcoZdNdjxVBmmUeRYRF73grEfVtEN3lkUz_8Qd6vxLwFJKXxfja257NdC3d_ilw/s2048/image_2026-05-30_10-51-13%20(5).png
 
យោងតាម  World Journal    ក្នុងអំឡុងពេលនៃវគ្គសំណួរ និងចម្លើយជាមួយទស្សនិកជន មនុស្សជាច្រើនបានសួរថាតើមុខរបស់ Dilraba Dilmurat ត្រូវបានប្តូរដោយ AI ដែរឬទេ ថាតើនាងបានប្រើឧបករណ៍ប្តូររាងកាយ ឬសូម្បីតែថាតើនាងបានសម្រាលកូនដោយសម្ងាត់ឬអត់។ Li Dengke  ដែលមានបទពិសោធន៍ ១០ ឆ្នាំក្នុងឧស្សាហកម្មកម្សាន្តចិន បានអះអាងថា ការបង្ហាញខ្លួនជាសាធារណៈរបស់តារាស្រីរូបនេះទាំងអស់ គឺជាការចូលរួមដោយផ្ទាល់របស់នាង ហើយពាក្យចចាមអារ៉ាមដូចជា មុខរបស់នាងត្រូវបានជំនួសដោយ AI ឬអ្នកផ្សេងដែលដើរតួជាតួអង្គនោះ គឺគ្មានមូលដ្ឋានទាល់តែសោះ។ លោកបានណែនាំថា ព័ត៌មាននេះអាចកើតចេញពីល្បិចផ្សាយពាណិជ្ជកម្មដែលមានគោលបំណងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់អ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMldUpNPPWOBOh5X3bqpEfofQi9htqXG7wBSn3PsCuQ8gFWlbTB6nhsP7xebNywGSIeyzNr0fHiAYCOLfMv1cSkV36N-UvlB6xZEK731mXoJQMac8VQv2ehPnxS9SNtoVJcmPc-NH1BSn2Deh5xL-7TEGS1NY1zPztkAAT1ywDN3fXCWJVd3Ss02W3uig/s826/image_2026-05-30_10-51-13.png
 
អ្នកចាត់ការដ៏ល្បីល្បាញរូបនេះក៏បានបដិសេធពាក្យចចាមអារ៉ាមដែលថាការសម្រាលកូនបានធ្វើឱ្យរូបរាងរបស់ Dilraba Dilmurat កាន់តែយ៉ាប់យ៉ឺន។ លោកថាស្ថានភាពបច្ចុប្បន្នរបស់តារាស្រីរូបនេះនៅតែល្អណាស់ សម្រស់របស់នាងនៅតែលេចធ្លោ ហើយគ្មានសញ្ញាណាមួយដែលបង្ហាញថានាងមើលទៅស្រពោន ឬមានមុខយារធ្លាក់ដូចពាក្យចចាមអារ៉ាមនៅលើអ៊ីនធឺណិតនោះទេ។ Li Dengke  ក៏បានបង្ហោះរូបថតដែលមិនទាន់កែសម្រួលរបស់នាងនៅឯព្រឹត្តិការណ៍ម៉ាកយីហោមួយ។ លោកក៏បាននិយាយដោយស្មោះត្រង់ផងដែរថា «ចុះបើនាងមានកូនវិញ? តម្លៃរបស់ស្ត្រីមិនអាចត្រូវបានកំណត់ដោយទង្វើនៃការសម្រាលកូននោះទេ»។ អ្នកចាត់ការរូបនេះក៏បានអះអាងដែរថាសម្រស់របស់ Dilraba Dilmurat មិនបានឆ្លងកាត់ការកែសម្ផស្សនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbBFZbynC5VMB2pZ5QskIrUFapT5a8MCDN0JMeA975IN3JUTLiu6F1RRtOWLKsnRtm3ZgNvlIzubDwWPeRohyphenhyphen84j7Vl4ZAUXLi48RJIzP-3mfjtVlfRkKO7GV5tLa7SBhsxOrbiZKWQlAWRZzm36W4-yipNrpuUoKGqey5Ob28k8SdvWJb3kyU88ViFtM/s2048/image_2026-05-30_10-51-15.png
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក្យចចាមអារ៉ាមថា Dilraba Dilmurat លួចរៀបការ និងមានកូនជាមួយតារាសម្តែង Huang Jingyu(Johnny Huang) ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។ អ្នកថតរូបមួយចំនួនថែមទាំងអះអាងថាកូនរបស់ពួកគេមានអាយុ ៣ឆ្នាំរួចហើយ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានភស្តុតាងជាក់ស្តែងណាមួយនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpRjKIlY5QjuN1D3imcGrbZYD3N4yvtX5kD1PWNyJbBZvSdhgcYkkqzTzbMFPCn6M-5p6KOlqcA_tx4-BJZmimwwgGRJ_y4tEIPqQsaJlL52UsZHTVswyoLn6sarR8s60alW1H46rm4f5UXLvQc7rYFJK5MpNiDKi-UMm4-fXTVhJ9w74wJPMd4k0YB94/s731/image_2026-05-30_10-55-12.png
 
នៅក្នុងខែមេសា ឆ្នាំ២០២៦ ពេលចូលរួមព្រឹត្តិការណ៍ម៉ាកយីហោមួយ រូបថតមួយចំនួនដែលមិនទាន់បានកែសម្រួលរបស់ Dilraba Dilmurat ត្រូវបានរិះគន់ថាបង្ហាញពីមុខហើម និងរូបរាងហត់នឿយ ដែលជំរុញឱ្យមានការសង្ស័យបន្ថែមទៀតអំពីផលប៉ះពាល់ក្រោយសម្រាលកូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmYAyFrhUiIiwX0le-PIzTfqwFasl9QQ55vqAl4wjNIzZW-lkkaWBPl4rs_PxWWG7lWE2yNz3ZLjD6nDSpdOOyFJE2SpvdVf4cUjKWXvK2lW0Og2S-4ZlxiipJQSBGFpjnyM8IaKuihWxZtMGInIYkAxl35RvpethR9AQuvXzxbobFHOexWU7Tkg_USXM/s1208/image_2026-05-30_11-03-19.png ទោះបីជាស្ទូឌីយោរបស់តារាសម្តែងរូបនេះបានបញ្ជាក់ម្តងហើយម្តងទៀតថាខ្លួននឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតក៏ដោយ ក៏ភាគីរបស់នាងមិនដែលប្រើសេចក្តីថ្លែងការណ៍ច្បាស់លាស់ដូចជា «មិនទាន់រៀបការ មិនមានកូន»ទេ ដែលបណ្តាលឱ្យពាក្យចចាមអារ៉ាមលេចឡើងឥតឈប់ឈរ។ ក្នុងចំណោមការស្មានៗដែលកំពុងបន្តកើតមាន Dilraba Dilmurat ធ្លាប់បានចែករំលែកថា«ទោះបីជាខ្ញុំផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃដើម្បីពន្យល់ក៏ដោយ អ្នកដែលមិនជឿខ្ញុំនឹងតែងតែរកហេតុផលមិនជឿខ្ញុំ»៕