រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសឱ្យក្រុមហ៊ុនដែលផលិតសូកូឡាម៉ាកល្បី ឈ្មោះ «Bonner Bears Se.x Chocolate» ប្រមូលពីទីផ្សារជាបន្ទាន់ ក្រោយត្រួតពិនិត្យឃើញផ្សំសារធាតុ Sildenafil (សារធាតុក្នុងថ្នាំ Viagra) សម្រាប់ដា.ស់អារម្មណ៍ផ្លូវភេ.ទ ។ ក្រុមហ៊ុនមិនបានបញ្ជាក់ពីសារធាតុផ្សំលើស្លាកសញ្ញាឱ្យអ្នកបរិភោគដឹងឡើយ ដែលបង្កគ្រោះថ្នា.ក់ធ្ងន់ធ្ងរដល់អាយុជីវិតសម្រាប់អ្នកជំងឺបេះដូង ទឹកនោមផ្អែម និងលើសឈាម ។.jpg)
តាមការបញ្ជាក់ពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) គឺក្រុមហ៊ុន JXK Enterprises បានលួចផ្សំសារធាតុ Sildenafil (សារធាតុក្នុងថ្នាំ Viagra) ក្នុងសូកូឡា ហើយមិនបានបញ្ជាក់លើសំបកឱ្យអ្នកបរិភោគជ្រាបទេ ដែលសារធាតុនេះបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត ជាពិសេស អ្នកជំងឺបេះដូង ទឹកនោមផ្អែម លើសឈាម និងកូឡេស្តេរ៉ុលខ្ពស់ ។ FDA ណែនាំឱ្យបញ្ឈប់ការទទួលទានសូកូឡានេះជាបន្ទាន់ និងទាក់ទងទៅកាន់គ្រូពេទ្យ ប្រសិនបើមានរោគសញ្ញាមិនប្រក្រតីណាមួយកើតឡើង ។
វាមានទម្ងន់២២ក្រាមក្នុង១ដុំ វេចខ្ចប់ក្នុងសំបកពណ៌ខ្មៅ ដែលត្រូវបានលក់ចែកចាយតាមអនឡាញនៅទូទាំងប្រទេស តាមរយៈវែបសាយ elyxr.com ។ បើទោះជាពេលនេះ មិនទាន់មានអ្នកណាម្នាក់ប៉ះពាល់សុខភាពដោយសារទទួលទានសូកូឡា ប៉ុន្តែក្រុមហ៊ុន JXK Enterprises សំណូមពរទៅកាន់អ្នកដែលទិញរួចហើញ បញ្ឈប់ការបរិភោគជាបន្ទាន់ និងបោះចោល ឬទាក់ទងមកក្រុមហ៊ុនដើម្បីសុំប្រាក់វិញ ។

ពលរដ្ឋអាមេរិកជាច្រើនបានទិញសូកូឡានេះបរិភោគ ដោយសារមានការដាក់លក់ចែកចាយយ៉ាងច្រើនតាមអនឡាញនៅទូទាំងប្រទេស ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានអ្នកណាធ្លាក់ខ្លួនឈឺ ឬគ្រោះថ្នាក់ដល់ជីវិតនៅឡើយទេ ។ ការប្រកាសប្រមូលមកវិញធ្វើឡើងដើម្បីបង្ការជាមុនកុំឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ បន្ទាប់ពី FDA ពិនិត្យឃើញសារធាតុគ្រោះថ្នាក់ក្នុងមន្ទីរពិសោធន៍ ។
.jpg)
សូមរំឭកថា នេះមិនមែនជាលើកទី១ទេ ដែលសូកូឡាម៉ាក Bonner Bears ត្រូវបានប្រមូលពីទីផ្សារវិញ ។ កាលពីដើមឆ្នាំ២០២៥ កន្លងទៅ សូកូឡានេះក៏ត្រូវបាន FDA ប្រកាសឱ្យប្រមូលមកវិញដែរ ដោយសារលួចផ្សំសារធាតុ Sildenafil ដូចគ្នា ៕










