Home Blog Page 29

តម្លៃប្រេងនឹងហក់ឡើងកាន់តែខ្ពស់ ក្រោយទីតាំងថាមពលនៅមជ្ឈិមបូព៌ាជាច្រើនត្រូវបានបំផ្លា.ញ

0

សូមត្រៀមចិត្តត្រៀមកាយទទួលយក! បើតាមអ្នកជំនាញខាងភូមិសាស្រ្តនយោបាយដែលវិភាគអំពីស្ថានភាពពិភពលោកបានព្យាករទុកថា សង្រ្គា.មនៅមជ្ឈិមបូព៌ានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលកាន់តែខ្លាំងឡើង ខណៈដែលតម្លៃប្រេងឥន្ធនៈនឹងបន្តហក់ឡើងបន្ថែមទៀត ក្រោយទីតាំងថាមពលនៅមជ្ឈិមបូព៌ា ក្លាយជាគោលដៅវាយប្រហារក្នុងសង្រ្គាមអ៉ីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5phontCV6XuGqtOzAvgpAwL-s3-0ttt8aBPv8CbbO0xhlGNvCJ9Qm1dWVJQEgCXKfW4UmOB019Jau77jJsK4Pdn2g90rpdYT0oQdf1lCTiqo3bvRlYI7_69Mxq6-biipNcZMqJajujGYlwo6ZYwO83fw5XT80rr5_7uVtzgM9Rj9UISBv9KnBb73prLNX/s808/photo_2026-03-19_15-47-28.jpg
យោងតាមកាចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ម្លៃប្រេង នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា បានកើនឡើងប្រហែល ៣ភាគរយ បន្ទាប់ពីអ៉ីរ៉ង់វាយប្រហាររោងចក្រថាមពលជាច្រើន នៅទូទាំងតំបន់មជ្ឈិមបូព៌ា ជាការឆ្លើយតបចំពោះការវាយប្រហារលើវាលអណ្តូងឧស្ម័ន South Pars របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgslFqxBnMstc8xqS-8YU6sTpOH_luM8HxMILOUtbBezVnEGqYaka1-rUb_i5l-SiV37BN7F3Wsh0jHCDyxxmh1Ti0cIsEiSb6HdSpPnGGMi546gA_cFseqTRaeTv_6tKWgv0b1CjY50thqvS-xGRjjl_sP6wmy7LCX39iF34jy_f1Ivx7QFfEO8FZqPi8T/s1280/photo_2026-03-19_15-47-28%20(2).jpg

គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ប្រេងឆៅ Brent បានកើនដល់តម្លៃ ១១១.០៧ដុល្លារក្នុងមួយបារ៉ែល ដែលមានកើនឡើង ៣.៤៤ភាគរយ រីឯប្រេងឆៅអាមេរិក West Texas Intermediate ឥឡូវនេះមានតម្លៃ ៩៨.៦១ដុល្លារក្នុងមួយបារ៉ែល មានការកើនឡើង ២.៣៨ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9qHQRbuVBMv96eQF8Lv-2ndHuV9uqzW4ogUJsY1toxb8WJlbGj6XHOnUIHGxOrhm-8qzM7CCTbkcYaGnpGqw_90Wbw8wgaUg_yw9Do5XKm7qdLQg46SE0SZtPhS4zYhHDtlC2mUj80LYMw8nkzKAo1OacDuGMHa2LYtCUutKGxPgiwFxBRfsAYiftEena/s1200/photo_2026-03-19_15-47-28%20(3).jpg

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃពុធថា អ៉ីស្រាអែលបានវាយប្រហារវាលអណ្តូង South Pars របស់អ៉ីរ៉ង់ ដែលជាប្រភពធនធានឧស្ម័នដ៏ធំបំផុតរបស់ពិភពលោក និងជាសសរស្តម្ភនៃការផ្គត់ផ្គង់ថាមពលរបស់ប្រទេស។ អ៉ីរ៉ង់ បានចេញការព្រមានឱ្យជម្លៀសខ្លួន មុនពេលវាយប្រហាររោងចក្រប្រេង នៅអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងកាតា ដើម្បីជាការសងសឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Z5PTDmz6HmqCSCtgSVUtRoahqWPnwkGrV2-fucKCqy8ran9jxwJsbPyC-NTTxvHysX0OVPwo_FHKQ4JKuIl4GhF2rgSSOlFDp15ihrUXOO70tklCwIOxTTnzph3205DUf4qwXD8vFNbKCgiJZRKwJuM5ULbYmj_BoQvnJBhH_V0CX13WuAm3DGsrfRmt/s1198/photo_2026-03-19_15-47-28%20(4).jpg

លោកស្រី Tina Teng អ្នកយុទ្ធសាស្ត្រទីផ្សារនៅក្រុមហ៊ុន Moomoo ANZ បាននិយាយថា តម្លៃប្រេងទំនងជាបន្តស្ថិតក្នុងកម្រិតខ្ពស់ ខណៈការវាយប្រហារថ្មីៗក្នុងសង្រ្គាមអ៉ីរ៉ង់ ធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរ ហើយក៏គ្មានសញ្ញានៃការថមថយ ឬការបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងពេលខ្លី៕

លោក ទុន ចាន់ណារ៉េត ជនជាតិខ្មែរដំបូងគេបង្អស់ដែលបានឈ្នះ«ពានរង្វាន់ណូបែលសន្តិភាព»

0

ពិតជាគួរឲ្យស្ងើចសរសើ និងមានមោទនភាព! លោក ទុន ចាន់ណារ៉េត គឺជាជនជាតិខ្មែរតែម្នាក់ និងដំបូងគេបង្អស់ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីបានលះបង់សុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ដើម្បីបំពេញតួនាទីនៅក្នុងយុទ្ធនាការសកលក្នុងការបោសសម្អាតមីននៅឆ្នាំ ១៩៩៧។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjufn_XiVxG_1AtY0EgPHNZcRsLrfBqVjtcjqJb9dYHeQbrLiRfQNVziXWRiIKnVkd0GUd_wh8BLTBjU_DCJvy1rjn04Ke0tFOSPAFA6DpyXsW6kH4UwZs3h0eFgFe_o8NPYsSClFbX6awoX3I9gGD-DArwEbJJEKWd4iWjlEoaMQ9C2tpqfHLOkj5w6aGC/s612/photo_2026-03-19_15-25-00.jpg
កើតនៅក្នុងឆ្នាំ ១៩៦០ លោក ទុន ចាន់ណារ៉េត ត្រូវបានគេស្គាល់ថាជាជាបុគ្គលម្នាក់ដែលមានស្មារតីចូលរួមសកម្មក្នុងសកម្មភាពជំរុញយុទ្ធនាការអន្តរជាតិហាមឃាត់គ្រាប់មីន (ICBL) ដ៏សកម្មម្នាក់ ដែលត្រូវបានបាត់បង់ជើងទាំងពីរដោយសារការផ្ទុះមីននៅក្នុងអំឡុងពេលកំពុងធ្វើយុទ្ធនាការ។ បទពិសោធដ៏រន្ធត់ និងការតស៊ូចូលរួមយ៉ាងសកម្មក្នុងការបញ្ឈប់សកម្មភាពគ្រាប់មីនរបស់គាត់ បានជំរុញគាត់ឈ្នះពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ ១៩៩៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaTPE5dwbRiFrQLbqvvRWhEPnreCnV86IU_hMzQCveLYLDM-lLcULwvj8j9ynbnq-cOMnr6D5Yiqst6q-FTHGf4nH2seKcxQ2GazbcMh9ySo76YVc7oQ3PwtSoOLBFtQV52ZlVCN0WSHgHnGO3RXf9LH5vDlBvqLaskxLFPpXJpYlzn7kJRGSa2_SfLNrh/s880/photo_2026-03-19_15-25-00%20(2).jpg

លោកត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាជនជាតិខ្មែរដំបូងគេបង្អស់ ដែលទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកដ៏ពិសេសមួយនេះ ហើយរឿងរ៉ាវផ្ទាល់ខ្លួនរបស់គាត់បានក្លាយជានិមិត្តរូបដ៏មានឥទ្ធិពលនៃតម្លៃមនុស្សជាតិនៅក្នុងសង្គ្រាម និងបានជំរុញឥទ្ធិពលនេះដល់មតិអន្តរជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifPZPB5TLPiqpwtOEu8xI3-OESrNRfedmSAbJ04DAvXj5yPBW3CO4OCdYx7vHSasNdKwVtaGmeROVDbqULI7YpQvVLLf-WXQTwsgsQxEk0PnrRIhHNyGC5IusoTA17PRYnAsXGCtxcZQD-FleEKfpXVSfJ4QJvPgXdg8G2OtT_8dpnZPnwpb0BVx3XaFTz/s612/photo_2026-03-19_15-25-00%20(3).jpg

ការចូលរួមចំណែករបស់លោក ទុន ចាន់ណារ៉េត បានធ្វើឱ្យគាត់ក្លាយជាឥស្សរជនដ៏គួរឱ្យគោរពមួយរូបនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ នាទីរបស់គាត់នៅក្នុងចលនានេះបាននាំឱ្យមនុស្សជាច្រើនចាត់ទុកគាត់ថាជាជនគំរូដំបូងគេដែលមានទំនាក់ទំនងជាមួយពានរង្វាន់ណូបែលសន្តិភាពតំណាងឲ្យប្រទេសទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWVURf1EvzECw2i89dc3mzlFqONv6Dt3n1PdEj6ORRyRUfKJhhhhRgPyA_8fkpFYbXFuiFyQQFvFWNeRuU5UjtTOtMrPJi5lS3qBpYxNANx6iWQfObNwAzify-AqHGadtRWgLc3YgV1WOOpm0vCG501lDdWrnJbDFDd1wtc_tGM3MwP3vSGDdGJ4Ht4vuZ/s940/photo_2026-03-19_15-25-00%20(4).jpg

ភាពជោគជ័យនេះ ក៏បាននាំឱ្យមានការចុះហត្ថលេខាលើសន្ធិសញ្ញាអូតាវ៉ា ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដែលហាមឃាត់ការប្រើប្រាស់ ការផលិត និងការផ្ទេរមីនប្រឆាំងមនុស្ស។ ក្រោយមក ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលគាំទ្រ និងអនុវត្តសន្ធិសញ្ញានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo7__pA3l8BTSMkucSDXtNK79KvNal2S8tgqJ4xhbQ9PX1ODs03ayeiU7L5aiaRo1KaEDhsbggY2aYCeZAEs-eAdcVTkpOEx8qA3erNUskxa97pw6rwXXKAyPmVkZwRc-_WfSmMRTi0LpAMvOcvT6tUJxLs0td7YosM9MC5-AXRUjjITLkuh14PK9A0KOr/s976/photo_2026-03-19_15-25-00%20(5).jpg
គួរជម្រាបថា លោក ទុន ចាន់ណារ៉េត គឺជាម្នាក់ក្នុងចំណោមអ្នកធ្វើយុទ្ធនាការរាប់ម៉ឺននាក់មកពីប្រទេសជាងហុកសិបដែលធ្វើការក្នុងភាពជាដៃគូទូទាំងពិភពលោក គឺយុទ្ធនាការអន្តរជាតិដើម្បីហាមឃាត់មីន (ICBL)។ លោកត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់ដ៏មានកិត្យានុភាពនេះ ពីព្រោះលោកបង្ហាញពីបទពិសោធន៍ ការប្តេជ្ញាចិត្ត និងសកម្មភាពដែលបង្កើតជាឫសគល់នៃយុទ្ធនាការនេះ ដែលជាសម្ព័ន្ធភាពនៃអង្គការមិនមែនរដ្ឋាភិបាលជាង ១១០០។ ក្នុងវ័យ ៦៥ឆ្នាំ បច្ចុប្បន្នលោកនៅតែបន្តតស៊ូមតិសម្រាប់ជនពិការ និងជនរងគ្រោះនៃសង្គ្រាម ដោយជម្រុញមនុស្សជំនាន់ក្រោយតាមរយៈភាពធន់ និងការប្តេជ្ញាចិត្តរបស់គាត់ចំពោះសន្តិភាព៕

វណ្ណដា និង ជី ដេវីត ចូលរួមកម្មវិធីតែមួយលើកស្ទួយវប្បធម៌ខ្មែរ

0

តារាចម្រៀងរ៉េប វណ្ណដា រួមទាំងតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានចូលរួមកម្មវិធីតែមួយដើម្បីលើកស្ទួយពីវប្បធម៌ខ្មែរក្នុងកម្មវិធី ការវិត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យ។ ទោះបីជាពួកគេមិនបានប្រាស្រ័យទាក់ទងគ្នាប៉ុន្តែការចូលរួមកម្មវិធីតែមួយនេះឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់ពួកគេក្នុងការលើកស្ទួយវប្បធម៌ខ្មែរតាមរយៈឥទ្ធិពលរៀងៗខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3ZPsfCwHLk_bMs_heE_aReboIDc3QLFdFxpBdR9KxjHUpXROIhm4ROCJXV9FqgG6voeKJ3AIV4quiJdI9lN1aoazORMJaA6VNOng68-SapB6rDzYJlaIRwOmhsbYJv4kWg4heFpMkud0n1nm8VmcfvZIQxgBu6mi5dLxTq3wKS4O-u0p3PCGsRExaTYCr/s1544/image_2026-03-19_13-43-18.png
នៅថ្ងៃទី១៨ ខែមីនា នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ មានការសម្តែងទស្សនីយភាពរបាំស្តីពី ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរដែលបានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល»។ កម្មវិធីនេះបានបញ្ចប់ដោយរលូននិងមានមោទនភាពជាទីបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYnJMPfANmp-ze434oEcjxZDB8OtA44kbvazMpd5bg5MkCDKTfAP80JHurwNJq0t60-ork_voWu_z-6zpM0ZmeFrgsxOmaXuB7bR3Dz8C9bqip8zfn4Pr_HMuAqymlLqNhwsMxfDVrrodeuojF0K3WD7HAcULPsKzpsEEBfH-ey9j1OZL-GOkHHzTx5egg/s2048/image_2026-03-19_13-43-17.png

តាមរយៈការចែករំលែកនៅលើបណ្តាញសង្គមគេសង្កេតឃើញថាតារាចម្រៀងរ៉េប វណ្ណដា ជី ដេវីត និង ទេព បូព្រឹក្ស ដែលជាសិល្បករដ៏មានឥទ្ធិពលក៏បានចូលរួមនៅក្នុងកម្មវិធីនេះដូចគ្នា។ នៅលើហ្វេកប៊ុកផ្ទាល់ខ្លួន វណ្ណដា បានចែករំលែកផ្ទាំងទស្សនីយភាពការសម្តែងជាបន្តបន្ទាប់និងបានបញ្ជាក់ថាជាសម្តែងដ៏បំផុតមួយដែលលោកបានឃើញ។ ជាមួយគ្នានេះ វណ្ណដា ក៏បានឡើងនៅលើឆាកថតរូបជាមួយសាស្រ្តាចារ្យនិងអ្នករបាំទុកជាអនុស្សាវរីយ៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Dmxm9aKiiksur-uiYTcvLQPjzISink7cZk454nODtDAe2wNM_lKwFhwwceBjGC1iMyVyy6roimO_D0TxVIlAc5wicE-vwveF5baC_eOOYPrybfkWfUFpdaNxlu-DnZ-U33STlQMIOtd803WTTzVeUucwaaiFqWOb9urHZya7QBmhOMLF2MMlah9oWdNS/s1280/image_2026-03-19_13-43-16%20(2).png

ងាកមកកាន់លោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស វិញបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតចូលរួមនៅក្នុងកម្មវិធីដោយអ្នកទាំងពីរបានថតជាវីដេអូបង្ហាញពីការចូលរួមក្នុងកម្មវិធីខាងលើនេះ។ ប្តីប្រពន្ធមួយគូនេះត្រូវបានមហាជនចាត់ទុកថាជាសិល្បករដែលតែងតែលើកស្ទួយវប្បធម៌ខ្មែរទោះបីជារងនូវព្យុះភ្លៀងពាក្យសម្តីយ៉ាងណាក្តី៕

Jennie និង CORTIS ត្រូវបានគេរំពឹងទុកយ៉ាងខ្លាំងនៅឯពិធីបុណ្យតន្ត្រីដ៏មានកិត្យានុភាព

0

យោងតាមបញ្ជីចុងក្រោយបង្អស់ដែលចេញផ្សាយដោយអ្នករៀបចំពិធីបុណ្យតន្ត្រី Lollapalooza Chicago 2026 Jennie សមាជិក Blackpink នឹងសម្តែងជាតារាចម្រៀងសំខាន់នៅក្នុងព្រឹត្តិការណ៍នេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា នៅ Grant Park ទីក្រុងឈីកាហ្គោ សហរដ្ឋអាម៉េរិក រួមជាមួយសិល្បករល្បីៗលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhozTkritfGsj2hbOgcsfbYoAsQwTKa1z6F8svniysz8h8nKp068pIk0Q9mB-8zh9at_3z_xiMZve5OhLuCvlzoSAW61ob9FjmCyJ4xy5c9BL1FsN6tj2gwHVPl-nwKgXeAR2r_1zzHQnJTMoviVFiZorvDyHAsE1MLcOkUMpTsgW3GjEL88WxViPRJIVnG/s2048/image_2025-04-22_10-25-10.png
សមិទ្ធផលនេះរបស់ Jennie ត្រូវបានចាត់ទុកថាជាចំណុចកំពូលនៃដំណើររបស់នាងក្នុងការ ដណ្តើមយកកម្មវិធីសកលនៅឆ្នាំនេះ។ Jennie នឹងសម្គាល់ព្រឹត្តិការណ៍ដ៏សំខាន់របស់នាងក្នុងនាមជាសិល្បករទោល Kpop ស្រីដំបូងគេដែលកាន់តួនាទីជាសិល្បករសំខាន់នៅ Lollapalooza។ ពីមុនតារាចម្រៀងរូបនេះបានបញ្ជាក់ថានាងនឹងក្លាយជាសិល្បករសំខាន់នៅឯពិធីបុណ្យតន្ត្រី Governors Ball ញូវយ៉ក សហរដ្ឋអាម៉េរិក ក្នុងខែមិថុនា និងពិធីបុណ្យ Mad Cool Festival 2026 អេស្ប៉ាញ ក្នុងខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihSwqvb4nViyiSF4mLAeOOnsQThQP8rL7JBdjs_qZsC-sKJaOzEa7YcrWOtc8Iy-8-Dmq8NeAXBD4jMR84-H-ndarReeMw5K72mYyv5_fs1z2RkV5khUZ6VnWIa358b7XRgG7ye_O6f3mg5wNTJD5Ix5lIOm5WDhCDHkcQNhBO3wfXn1xX3cgiUx53msa9/s2048/image_2025-04-22_10-25-12.png

នៅលើឆាក Jennie តែងតែបង្ហាញពីស្ទីលប្លែកៗរបស់នាងមិនត្រឹមតែពូកែខាងតន្ត្រីប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលគ្នាយ៉ាងរលូននូវការរចនាឆាក ការសម្តែង និងម៉ូតសម្លៀកបំពាក់ទៅជាការរួមបញ្ចូលគ្នាយ៉ាងស៊ីសង្វាក់គ្នា។ ដោយផ្អែកលើការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍របស់នាងនៅឯមហោស្រពតន្ត្រី Coachella កាលពីឆ្នាំ២០២៥ Jennie កំពុងតែពង្រឹងតំណែងក្នុងនាមជា Kpop បន្តិចម្តងៗ។ បង្កើតឡើងក្នុងឆ្នាំ ១៩៩១ Lollapalooza គឺជាពិធីបុណ្យតន្ត្រីទ្រង់ទ្រាយធំរយៈពេលបួនថ្ងៃ ដែលមានសិល្បករប្រហែល ១៧០ នាក់ និងទាក់ទាញអ្នកចូលរួមជាង ៤០០,០០០ នាក់ជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWVGKRUYufoFXKAiTBbbug_3A-B6p1RFWCcql6Yx9Ok6ZePaJdHeEin_h9LVHKzURXEQBi09bRp7Qliw_KbL5LtECkXtrgTACfVl7i6Mazqu63zFUNziaWeI2Nm47Hdl74tra4vQKkM1E_HjXEA6NN7_mi9q-dgRCqPwQb62H52PRJurjvEwjkASalZYlg/s2048/image_2025-04-22_10-25-13.png
នៅឆ្នាំនេះ បន្ថែមពីលើតួនាទីនាំមុខរបស់ Jennie ក៏មានក្រុមចម្រៀង Kpop ចំនួនបួនក្រុមដែលបង្ហាញខ្លួនជាលើកដំបូង ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រុមទាំងនេះរួមមាន aespa, i-dle និង CORTIS។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhBRvJ1vkEWeqGHLnTbWlU6hPQDxMKo0dMahXpeB2QCW4qZlZB6FOtNqx-oVWUXzPTRfKjYO3HbxPfb9VhMsiU2LQgKW6NRREAwJS7K3fZ8Qx9BWeBKmIkCjMJWBHGklgRsEDIzfHav6O5zvXqqV2gzgjdbEGmbizLZiu4JVUqmayuPdXsQzAIK8_g3yvL/s1581/image_2026-03-19_11-42-03.png

ក្រុមចម្រៀងថ្មីថ្មោង CORTIS កំពុងចូលរួមក្នុងកម្មវិធី Lollapalooza ត្រឹមតែមួយឆ្នាំបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ។ ក្នុងនាមជាក្រុមចម្រៀងបុរស Kpop តែមួយគត់ដែលចូលរួមក្នុងពិធីបុណ្យឆ្នាំនេះ CORTIS កំពុងបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំង ដោយសម្រេចបានឋានៈលក់អាល់ប៊ុមបានរាប់លានជាមួយនឹងអាល់ប៊ុមដំបូងរបស់ពួកគេ និងរួមចំណែកដល់ការលក់សំបុត្រសម្រាប់កម្មវិធីតន្ត្រី NBA ។ ក្រុម CORTIS កំពុងចាប់ផ្តើមបង្កើតជំហររបស់ខ្លួននៅក្នុងទីផ្សារពិភពលោក។ ការសម្តែងនេះអាចក្លាយជាចំណុចរបត់មួយ ដែលជួយក្រុមនេះពង្រីកអ្នកគាំទ្រអន្តរជាតិរបស់ពួកគេ៕

ពលរដ្ឋថៃមិនពេញចិត្ត បន្ទាប់ពីសារព័ត៌មាននានា​ចុះផ្សាយថាមានការនាំចេញប្រេងទៅកម្ពុជាតាមឡាវ

0

ថ្មីៗនេះ សារព័ត៌មាននានានៅប្រទេសថៃបានចុះផ្សាយព័ត៌មានមិនពិតថា មានការនាំចេញប្រេងឥន្ធនៈថៃទៅកម្ពុជាតាមរយៈឡាវ ដែលធ្វើឱ្យពលរដ្ឋថៃមួយចំនួនមិនពេញចិត្ត ពីព្រោះថៃកំពុងតែខ្វះខាតប្រេងយ៉ាងខ្លាំងឈានចូលវិបត្តិប្រេង ខណៈពលរដ្ឋថៃសម្រុកចាក់ប្រេងនៅតាមស្ថានីយរហូតអស់ប្រេងពីស្តុក ។ ពួកគេមិនគាំទ្រការនាំចេញប្រេងទៅកម្ពុជាតាមរយៈឡាវទេ ទើបធ្វើឱ្យកងទ័ពថៃចេញមកបដិសេធថា គឺជាព័ត៌មានក្លែងក្លាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_LUOWRgxCl5unLpF8vvuWENfSML4TYNkuPnADrT7WrZie4pQxE-aphFPPoiQ6R4tsqutXQThD0fpLMHWhwv6CDbC3wXjtf5icxCI-afbE-mBs9NHiKBGizBJQnQ-sF0WuhoDYaunR2r88bt5HmxT4-Jij3z8HeRR_qwVMeju_ZwIWVK7edHGv0qNVOp4b/s1280/photo_2026-03-18_15-27-19%20(2).jpg

សារព័ត៌មានថៃបានផ្សព្វផ្សាយវីដេអូរបស់លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដែលមានប្រសាសន៍ថា ៖ «តាមច្បាប់អន្តរជាតិ កម្ពុជាមិនអាចហាមឃាត់ទំនិញថៃមិនឱ្យចូលបានមែន ប៉ុន្តែពលរដ្ឋកម្ពុជាមានសិទ្ធិពហិការមិនប្រើ រយៈពេលយូរទៅ គង់តែគ្មានទំនិញថៃដោយឯកឯង ។ ការពិត ទំនិញថៃមួយចំនួននៅបន្តហូរចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ឡាវ ពីព្រោះយើងមិនអាចហាមឃាត់ទំនិញទាំងនោះមិនឱ្យហូរចូលបានទេ កម្ពុជា ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ទើបមិនអាចបដិសេធទំនិញណាមួយរបស់ប្រទេសជាសមាជិក បើយើងធ្វើបែបនេះ នឹងទទួលទណ្ឌកម្ម» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLWyngtLYr0t9UNEbEELnF0W09uJrn5XJwKsz6DbIPqHQisRPHVQFK1DI_y_KeDqhGJphmVzSjYMpPesd7cP5CB5jiD6_Io8hiX5jhr9xOjpLLUyvFKvgi0OvjTGa0khasdmzQC4-kf01w7f8MYA3KQTc-Wh3RF6ayCB2X4ihM0vvCo6DkvwMsNCtydL5W/s1280/photo_2026-03-18_15-27-20%20(2).jpg

ប៉ុន្តែសារព័ត៌មានថៃដែលស្តាប់មិនយល់ភាសាខ្មែរ និងគ្មានចំណេះដឹងភាសាខ្មែរ បែរជាផ្សព្វផ្សាយខុសខ្លឹមសារថា មានការនាំចេញប្រេងទៅកម្ពុជាតាមរយៈឡាវទៅវិញ ទាំងដែលការពិត លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងមិនបានលើកឡើងពីការនាំចូលប្រេងទេ គឺលោកមានប្រសាសន៍សំដៅលើការនាំចូលទំនិញថៃតាមឡាវប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4AaGDCVVkRoVt5IC6UVRrkDe7954epE5NDc5SIFVLrH3rnr7IXxEeiDRET7ChiXvaApvzRSvEJHF5li-pz_6O-qhMAVe176Uvc6EdVvSzztVP3BAVJNYNUyVbRf6dEF-IRZjuHH04MR5om4m3ZcmeNyvTvjCQK7HGBPL3s3VVXF2cNNSzjMnZJeO0gtIQ/s1024/photo_2026-03-19_13-08-14.jpg

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Thairath នៅថ្ងៃទី១៩ ខែមីនា កងទ័ពថៃបានបដិសេធព័ត៌មានកម្ពុជានាំចូលប្រេងថៃឆ្លងកាត់ឡាវ ដោយកងទ័ពថៃថា វាជាកំហុសការបកប្រែព័ត៌មាន ឬស្តាប់មិនយល់អត្ថន័យ ដោយកងទ័ពថៃបានអនុវត្តវិធានការដឹកជញ្ជូនប្រេងទៅក្រៅប្រទេសយ៉ាងតឹងរ៉ឹង និងមិនប្រទះឃើញការនាំចេញប្រេងទៅកម្ពុជាតាមឡាវទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZHIqWvoQzscAiPwzmmyH8zRLFV3rgJUjDheQywI5c0xwA2u29EorcMiwma3f2SIcdK02ZXIv-nJhI7jsy5iV5Qf5brBnvjrvD1FbIZs41JfonTJRecQ1XIzVsLRV7WPdQk7ruPIwrkO2_8_TG0G4UcT-p5xvmH20gQoeC3mBjWlg03BnhaUusQ0Ur6YA3/s800/photo_2026-03-19_13-08-15.jpg

លោក វិនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃបានបញ្ជាក់ការពិតថា វិធានការគ្រប់គ្រងការនាំចេញប្រេងទៅឡាវឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ក្នុងតំបន់ទទួលខុសត្រូវរបស់កងកម្លាំងស៊ុណារី គឺកងទ័ពថៃបានអនុវត្តយ៉ាងតឹងរ៉ឹងដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរ ហើយយើងមិនប្រទះឃើញការនាំចេញប្រេងទៅកម្ពុជាឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK40lGkvHzUL7F3wBevMAS7WhX38_F-gXRU6A0-Iy4ktgupt-OYGIyYdaCSzra7f_GWD3ql_8MMoB1bIuPWY2ChMmgHJ5yF20R31gmDIJnnJJ4W1EGXeGEVe_MGEh34ciUp8bUuC7fu8cjOGNpI26qge1nNjMhi8QkdCkL6wZyXgQ7JgXB2YxqCY2zE2dI/s1280/photo_2026-03-11_13-42-11.jpg

លោកបន្តថា តាមការត្រួតពិនិត្យវីដេអូផ្តល់សម្ភាសន៍របស់លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងការពិនិត្យមើលខ្លឹមសារចុះផ្សាយដោយសារព័ត៌មានរបស់កម្ពុជា ឃើញថា ខាងសារព័ត៌មានថៃបកប្រែពាក្យសម្តីរបស់លោកមិនត្រឹមត្រូវ ដែលបកប្រែខុសពីពាក្យសម្តីដើមទាំងស្រុង ។ សារព័ត៌មានបកប្រែខុសខ្លឹមសារថា មានការនាំចេញប្រេងទៅកម្ពុជាតាមឡាវ រហូតដល់បង្កការយល់ច្រឡំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwNGbQKqaVpIA3lewf6WKXUtJejQ14VB6NaGy7es2-yn-5nkwiNV4S9ZOK0L0vGIRhLNGAx7HF5nB5kNDXImzmncukMcilne8BgVd0wq-WRP7DZ1Uw9AyM0vxJ9jLnpddGJWwl91WmdPh4IZ1Bje0IpAOdoGxF5-G9by9DRtO4bBkZ4SLNDrMlXMsBkET0/s1280/photo_2026-03-11_13-42-12.jpg

ការបកប្រែព័ត៌មាន គួរតែពិនិត្យមើលឱ្យច្បាស់លាស់សិន មុននឹងអនុញ្ញាតឱ្យចុះផ្សាយ ដោយសារនៅប្រទេសថៃតែងតែផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតជាបន្តបន្ទាប់ ។ ហេតុនេះ លោកសំណូមពរឱ្យពលរដ្ឋថៃជឿជាក់លើព័ត៌មានផ្លូវការ ដើម្បីចៀសវាងការទទួលបានព័ត៌មានខុស ៕

ម៉ាឡេស៊ីហាមពលរដ្ឋខ្លួនធ្វើដំណើរទៅប្រទេសថៃក្រោមហេតុផលនេះសោះ

0

ម៉ាឡេស៊ីបានជូនដំណឹងទៅកាន់ពលរដ្ឋខ្លួនដែលមានគម្រោងដំណើរកម្សាន្តទៅប្រទេសថៃ ត្រូវតែពន្យារពេល ឬចៀសវាងការធ្វើដំណើរ ពីព្រោះបច្ចុប្បន្ន ប្រទេសថៃមិនគួរឱ្យទៅកម្សាន្តដូចមុនទេ ជាពិសេស ប្រទេសនេះខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំង ពលរដ្ឋថៃនៅតាមបណ្តាខេត្ត-ក្រុងស្ទើរតែគ្មានប្រេងចាក់ ដែលកត្តានេះមិនអំណោយផលដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេសឡើយ ។

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ម៉ាឡេស៊ីបានដាស់តឿនពលរដ្ឋរបស់ខ្លួនឱ្យពន្យារពេល ឬចៀសវាងការធ្វើដំណើរទៅកាន់បណ្តាខេត្តភាគខាងត្បូងប្រទេសថៃ ដោយសារថៃកំពុងតែខ្វះខាតប្រេងយ៉ាងខ្លាំងបន្ទាប់ពីពលរដ្ឋសម្រុកទិញប្រេងស្តុកទុក ។ ស្ថានភាពនេះធ្វើឱ្យម៉ាឡេស៊ីបារម្ភពីពលរដ្ឋខ្លួនដែលមានគម្រោងធ្វើដំណើរមកថៃនៅថ្ងៃបុណ្យជាតិម៉ាឡេស៊ីខាងមុខអាចជួបការលំបាក ។

សេចក្តីប្រកាសរបស់មន្ត្រីកុងស៊ុលម៉ាឡេស៊ីប្រចាំខេត្តសុងក្លា នៅថ្ងៃទី១៩ ខែមីនា បញ្ជាក់ថា ការណែនាំនេះសំដៅដល់ពលរដ្ឋម៉ាឡេស៊ីដែលមានគម្រោងធ្វើដំណើរមកប្រទេសថៃដោយជិះរថយន្តផ្ទាល់ខ្លួនទៅកាន់គោលដៅផ្សេងៗ ដូចជា ៖ ស្រុកហាតយ៉ៃ និងខេត្តសុងក្លា នៅថ្ងៃឈប់សម្រាក ។ ប្រសិនបើគ្មានការងារចាំបាច់បន្ទាន់ ពលរដ្ឋម៉ាឡេស៊ីគួរពន្យារពេលធ្វើដំណើរ និងរៀបចំគម្រោងធ្វើដំណើរដោយប្រុងប្រយ័ត្ន ។

មន្ត្រីកុងស៊ុលម៉ាឡេស៊ីបន្តថា រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីពលរដ្ឋម៉ាឡេស៊ីមានបញ្ហានៅថៃ ពេលថៃកំពុងតែខ្វះខាតប្រេងទេ ។ ប្រទេសថៃធ្លាក់ក្នុងស្ថានភាពគ្មានប្រេងគ្រប់គ្រាន់ដោយសារពលរដ្ឋមករង់ចាំទិញប្រេងស្តុកទុកបន្ទាប់ពីកើតសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យស្ថានីយប្រេងជាច្រើនកន្លែងអស់ប្រេងលក់ ហើយការខ្វះខាតប្រេងក៏កើតឡើងនៅស្ថានីយប្រេងភាគខាងត្បូងប្រទេសដែរ ទើបធ្វើឱ្យស្ថានីយប្រេងទាំងនេះបិទដំណើរការ ។

ចំណែកប្រធានសមាគមឧស្សាហកម្មទេសចរណ៍ហាឡាល់ថៃ-អាស៊ានថា ថៃខ្វះខាតប្រេងតាំងពីថ្ងៃទី១៦ ខែមីនា ហើយនឹងបន្តខ្វះខាតជាច្រើនថ្ងៃទៀត ដែលបញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់ពលរដ្ឋក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ភ្ញៀវទេសចរម៉ាឡេស៊ីផងដែរ ពីព្រោះស្ថានីយប្រេងបិទទ្វារបន្តបន្ទាប់ ។ ប្រធានសមាគមឧស្សាហកម្មទេសចរណ៍ណែនាំភ្ញៀវទេសចរម៉ាឡេស៊ីដែលចាំបាច់ធ្វើដំណើរ គួរពិនិត្យមើលថា តើថៃមានប្រេងគ្រប់គ្រាន់សម្រាប់ចាក់រថយន្តរបស់ភ្ញៀវទេសចរដែរឬទេ?

បើតាមការផ្សព្វផ្សាយរបស់គេហទំព័រម៉ាឡេស៊ី The Malaysian Reserve កាលពីថ្ងៃទី១៧ ខែមីនា ស្ថានីយប្រេងជាច្រើននៅខេត្តសាទូន និងស្រុកហាតយ៉ៃ ខេត្តសុងក្លា និងស្ថានីយផ្សេងទៀតដែលភ្ញៀវទេសចរម៉ាឡេស៊ីទៅកម្សាន្ត អស់ប្រេងលក់ហើយ ទើបស្ថានីយប្រេងថៃបានអនុវត្តវិធានការកាន់តែតឹងរ៉ឹង រួមទាំងលក់ប្រេងឱ្យជនបរទេសមានកំណត់ ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ធ្វើឱ្យអ៊ីរ៉ង់សងសឹកវិញយ៉ាងចាស់ដៃ បានបង្កផលប៉ះពាល់ដល់ប្រទេសជាច្រើនលើពិភពលោក រួមទាំងថៃ ជាពិសេស កង្វះប្រេង ៕

ចិនធានាផ្គត់ផ្គង់អគ្គិសនី ឧស្ម័នធម្មជាតិ និងប្រេងឆៅ បើតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាតិដោយសន្តិវិធី

0

ចិនបានស្នើកិច្ចសហការផ្នែកថាមពលជាមួយតៃវ៉ាន់ដើម្បីស្ថិរភាពថាមពល ប្រសិនបើតៃវ៉ាន់យល់ព្រមស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន ដែលសំណើនេះត្រូវបានចាត់ទុកជាការព្យាយាមបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ឡើងវិញដោយសន្តិវិធី ។ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលតៃវ៉ាន់នៅឡើយទេ ថ្មីៗនេះ រដ្ឋាភិបាលតៃវ៉ាន់ប្រកាសពីការត្រៀមថាមពលបម្រុងអាចប្រើប្រាស់រយៈពេលច្រើនខែ រួមទាំងការនាំចូលប្រេងឥន្ធនៈពីអាមេរិក ដោយពុំបាច់ពឹងផ្អែកចិន ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Mzfzq1sQyw0ijUfwjPVcfbG_LNaBynD9zgh5gku7AfRE8BUIAMNhkshrVq9NWZcl_gUCVfwBk-RC-bbi1OQa277c4uIuKQ0h2L9SXZxMmhp-kRF3U-VWeySnhjKAMhGNU6MEPZACtAwd-nfCea_dDNpELc3_W3DQKMu98Ij0GRyHDEBiyiLhZUUaPCJo/s1200/photo_2026-03-19_11-14-37.jpg

    តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៅប្រទេសចិន បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ការបង្រួបបង្រួមជាតិរវាងចិន និងតៃវ៉ាន់ដោយសន្តិវិធី នឹងធ្វើឱ្យស្ថិរភាពថាមពល និងធនធានរបស់តៃវ៉ាន់ទទួលបានការការពារ ពីព្រោះចិនជាប្រទេសរឹងមាំអាចពឹងផ្អែកបាន ។ ចិនរីករាយផ្តល់នូវស្ថិរភាពដ៏ឱ្យទុកចិត្តដល់បងប្អូនជ.នជាតិតៃវ៉ាន់ ដើម្បីឱ្យពួកគេអាចរស់នៅក្នុងជីវភាពល្អប្រសើរជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_puhJDnucz8CmxjGEgGjuLti1voJ6ZbswkDUAAH8yBXkvWJhXMNvf3NAMdp30bCjhPX_aRr5-A0Nt5pFsfEVwA4K-8dY8OXUlc9jtLnsXAwRj-youVyv27NW7Of1iRtX2dP1Ej-6YjHtmxej0fcgJ-iYrR-H37bPmZ2QTOIDMQ326qCQ_L5JjLYKWQ9s0/s948/photo_2026-03-20_08-20-26%20(2).jpg

    ទោះយ៉ាងណា មិនទាន់មានការឆ្លើយតបសំណើនេះពីរដ្ឋាភិបាលតៃវ៉ាន់ទេ ដែលរយៈពេលកន្លងមក រដ្ឋាភិបាលតៃវ៉ាន់តែងតែបដិសេធការបង្រួបបង្រួមជាតិជាមួយចិន ។ មុននេះ រដ្ឋាភិបាលតៃវ៉ាន់ប្រកាសថា បានស្វែងរកប្រភពថាមពលបម្រុងរួចរាល់ហើយដែលអាចប្រើប្រាស់បានរយៈពេលច្រើនខែ រួមទាំងប្រកាសនាំចូលប្រេងឥន្ធនៈពីសហរដ្ឋអាមេរិកផងដែរ ស្របពេលពិភពលោក មានវិវបត្តិថាមពល ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmqZonYHWyWO5BvPFPOdealrb0o8nOymOeq3nyGthG6DjneJ24oNeLsGq3hBFgGw-sfrmmyqN9ceScNN1PYKRIZciI0VVUrTfcAiV9MnXQkM7deSw0hN3U_y8s_Ry9XwSsWYaQr1Uy58MHlzjh8sXZpxjODV8F4yc6TTxgX3LGG_vd2Iq3xVEjV5CoCbIz/s1280/photo_2026-03-20_08-20-43.jpg
    កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ពេលពិភពលោកមានវិបត្តិថាមពលដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា ចិនក៏បានស្នើជាផ្លូវការទៅកាន់តៃវ៉ាន់តាមរយៈការិយាល័យកិច្ចការតៃវ៉ាន់នៅប្រទេសចិន ថាចិនត្រៀមខ្លួនធានាស្ថិរភាពថាមពលដល់តៃវ៉ាន់ទាំងស្រុង ទាំងការផ្គត់ផ្គង់អគ្គិសនី ឧស្ម័នធម្មជាតិ និងប្រេងឆៅ បើតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាតិឡើងវិញដោយសន្តិវិធី ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYOYi9N_LZSoPSW8dDOSEIkgXoCNozth2ZPuoOmFMDBjInfw_aKy1ysVosOO6YfvmOFor6tf3C_NK6RPcFa_YyacslAMpIsdppOKEvBo4VgNf9yrIuASFLhfQWol00DLXKIQ_eZQCBKglYtvrcavuUK2mZ8dMOAYlw3xnWmUJXrw4a8WFM3kyhHGzw4s6/s1280/photo_2026-03-20_08-20-27.jpg
    ចិនព្យាយាមបង្ហាញឱ្យឃើញថា តៃវ៉ាន់មានហានិភ័យខ្ពស់ ប្រសិនបើប្រឈមនឹងការបិទផ្លូវដឹកជញ្ជូន ឬខ្វះខាតថាមពលពេលកើតសង្គ្រាមលើពិភពលោក ហើយការបង្រួបបង្រួមជាតិជាមួយចិននឹងធ្វើឱ្យពលរដ្ឋតៃវ៉ាន់ទទួលបានថាមពលតម្លៃថោក និងស្ថិរភាព ដោយសារការផ្គត់ផ្គង់របស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHsvtMzkPUmlgpqONjBqS3Tb71LFUwISRcqU1DQ-3T_paUI5PjArLSefEUtHwC8AM-UOmxrLs0MgN6jinyR4dWu_p0xDG1mNNjnWMCFspVUj8qgkjK7SJd2EZcITXdXDYEm2NEo-0t6N7VSElyeWyUjcCjwNgNZx1ZzpNyl8c2yc9-qCagv9zbyi3thKNd/s1280/photo_2026-03-20_08-20-27%20(2).jpg

    រដ្ឋាភិបាលតៃវ៉ាន់ក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Lai Ching-te បានបដិសេធសំណើបង្រួបបង្រួមជាតិជាមួយចិនភ្លាមៗ ដោយលោកចាត់ទុកជាការយកបញ្ហាជីវភាពពលរដ្ឋតៃវ៉ាន់មកបង្ខិតបង្ខំនយោបាយ ។ លោកថា ពេលនេះ តៃវ៉ាន់បានបម្រុងទុកថាមពល និងប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6pGwxSUyg1K4i0wdn8ubKjlUAkSYMTZri_c7bqoBeJl2Th5K_SF5XSFDB3AVVpRN2DAI6kDJ2KGLX_q4iM6voWDza7EmrmvzvVp16RbltzC1RmhxVRoNc6N_v2o756eGm3cmBQit46y5rxh-PHfo125KoBQuQiS05CrJ9mWnDtxN9pxt8-khxbQ32CCMR/s800/photo_2026-03-20_08-20-26.jpg

    គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងតៃវ៉ាន់នៅឆ្នាំ២០២៦ បានផ្លាស់ប្តូរពីការប្រឈមមុខគ្នាផ្នែកកងទ័ព ទៅជាការប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រ និងវិបត្តិពិភពលោក ដូចជា ៖ វិបត្តិថាមពល និងការភៀសខ្លួនពីសង្គ្រាមនៅក្រៅប្រទេស ដើម្បីទាក់ទាញឱ្យពលរដ្ឋតៃវ៉ាន់ងាកមករកចិន ។ ប៉ុន្តែដរាបណាគំនិតនយោបាយភាគីទាំងពីរនៅតែផ្ទុយគ្នា គឺគ្មានការបង្រួបបង្រួមជាតិកើតឡើងឡើយ ៕

អស់ទ្រាំ! លោក ឆយ លាតត្រដាងរឿងបវរកញ្ញាតំណាងប្រទេសមិនគោរពពាក្យសម្តី មិនឱ្យតម្លៃក្រុមការងារ

0

ចង់ឱ្យវិស័យបវរកញ្ញាខ្មែរឆ្ពោះទៅមុខដូចជាប្រទេសដទៃទៀតប៉ុន្តែទង្វើរបស់បវរកញ្ញាមួយចំនួនធ្វើឱ្យអាប់ឱនវិស័យនេះជាមិនខានពីព្រោះតែការមិនគោរពសម្តី ដូច្នេះវាពិបាកនឹងរីកចម្រើនណាស់។ ការលាតត្រដាងរបស់លោក ឆយ អ្នកគ្រប់គ្រងបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបញ្ជាក់ថា Queen ដែលធ្លាប់តំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិបញ្ចេញអត្តចរិតមិនឱ្យតម្លៃក្រុមការងារឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjui-BP2PPPmyB8WCi6mrcVDIEYQAPaUkYRUE-d0fvGSzz9JN4geICYX33sPUYGIVv6_1JYb04tF-lwkXySq0jgHArnotU04Owyw6yE6x0R8xgoSdthsZ3Yadk60_QqkBGClZ_YKU6SrVPdjkp_8roget0fyap0QMwwh4yQjnGSCQWclfkU-nYGyvtHx0ho/s1920/image_2026-03-19_14-42-07.png
នៅព្រឹកថ្ងៃទី១៩ ខែមីនា លោក ឆយ បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «គុណភាព Queen តំណាងជាតិ មិនមែន១ មិនមែន២! អនិច្ចា វិស័យបវរកញ្ញាស្រុកខ្មែរ…»។ តាមរយៈវីដេអូនេះលោក ឆយ បាននិយាយថាយើងថតចប់តាំងពីម៉ោង៥កន្លះហើយមាន Queen នៅតាមផ្លូវហើយបានណាត់ក្រុមការងារឱ្យចាំនាងនៅម៉ោង១១យប់ទើបមកដល់។ អ្នកគ្រប់គ្រងកម្មវីធី Miss Universe Cambodia 2025 រូបនេះបន្តទៀតថានៅពេលជិតដល់ម៉ោង១១យប់ លោកបានបញ្ជាក់ទៅបវរកញ្ញារូបនោះម្តងទៀតប៉ុន្តែទទួលបានចម្លើយនាងមិនមកវិញដោយសារតែយប់ពេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8JzQCaV-5CxJ3OS5Px1JzvEWYLT1dxDSI0aYsULefSBB3pWRL8bD1v-cnRveBbDcrgkOs5NwBndM-CdQ_LakmemuK9JY5-E5sZNZvO0SHIYbcQEliB-UyqV4PzWvdk-pFkel5tci9_HRhJe5ydTtGyUF3mCkPYgX-RA9O8r7R_RT2UdCzaQM0ITdFmqI9/s1648/image_2026-03-19_14-42-04.png
ក្រោយពីទទួលបានចម្លើយនេះរួចលោក ឆយ បានសម្រេចចិត្តថានឹងមិនមានការថតបញ្ជូល Queen ទៀតនោះទេដោយការថតបញ្ចប់ត្រឹមនេះខណៈក្រុមការងារបានចាំបវរកញ្ញារូបនោះតាំងពីម៉ោង៥កន្លះ។ លោក ឆយ បានសង្កត់ធ្ងន់ថានេះគឺជាចរិតមួយ គុណភាពមួយរបស់ Queen ដែលធ្លាប់ទៅប្រកួតប្រជែងនៅអន្តរជាតិប៉ុន្តែគុណភាពបានត្រឹមតែប៉ុណ្ណឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6-sxQH92_pjOAIYpiCksTAFTOwUpyfN60QU3vyMgH3tSkq84b_jqCf4WgkDemn2XO-jxA_ZUBmriqOt46zHbX6V8hT_U3B2xlqTP_skPJJG4qydtBI9GzTBoNzz3wCZPDgL99R0jQQ_WnlfOLUrj5yONsWR3eGGyvwd91azjhiGq0aItri4l1hS_njei-/s2048/image_2026-03-19_14-42-06.png

ការលាតត្រដាងរបស់លោក ឆយ ពីអត្តចរិតរបស់បវរកញ្ញាមួយចំនួននេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការហួសចិត្តជាខ្លាំងនិងចង់ដឹងថាតើ Queen ម្នាក់នោះជានរណាដែលមិនផ្តល់តម្លៃក្រុមការងារអីបន្តិច ឱ្យក្រុមការងាររង់ចាំយ៉ាងយូរប៉ុន្តែចុងក្រោយបែរក្រឡាស់សម្តីមិនបានមកចូលរួមទៅវិញ៕

Zhao Lusi ប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចុះនៃរូបភាពសាធារណៈ

0

យោងតាម QQ Zhao Lusi មិនបានចូលរួមក្នុងគម្រោងថ្មីអស់រយៈពេលជាងមួយឆ្នាំហើយ។ ប្រសិនបើនាងសម្រេចចិត្តចូលរួមជាមួយក្រុមការងារភាពយន្ត ទស្សនិកជននឹងមិនមានឱកាសឃើញនាងនៅលើអេក្រង់តូចម្តងទៀតទេរហូតដល់ឆ្នាំ ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlfZw7fV_9a5QTeChssLBs9auZZpb4siwmYhxZKVrAQO6HTagtCq0ft82y-RILL6QsKy5dNP3qsBR-zWHp8H_dXo1Hee-z7eYL3xddViagnsSFbCqb3bKo4b1U8wvbrAEU6HH3moK4_cyDnc3p_HCAOcoUPf1S-c5nvjHMDP_C8sjF2eknwHHeqZboYDAA/s1440/image_2026-03-19_10-59-57.png

ក្នុងអំឡុងពេលអវត្តមានរបស់នាង គូប្រជែងជាច្រើននៃជំនាន់ដូចគ្នាដូចជា Tian Xiwei, Wang Churan, Song Zuer, Lu Yuxiao និង Chen Duling កំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយបានបន្សល់ទុកនូវស្នាដៃសំខាន់ៗនៅក្នុងឧស្សាហកម្មភាពយន្ត។ រឿងភាគ «Pursuit of Jade» ដែលសម្តែងដោយ Tian Xiwei និង Zhang Linghe ទោះបីជាមានភាពចម្រូងចម្រាសមួយចំនួនក៏ដោយ ក៏នៅតែសម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ជាមួយនឹងចំនួនអ្នកទស្សនាជាមធ្យម ១២២ លានដងក្នុងមួយថ្ងៃ ដែលស្មើនឹងជាង ៥០% នៃចំនួនអ្នកទស្សនាសរុបនៅក្នុងទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpOyZtrZHHcKEL6Rh83g_lkBiqcx-mEas_1sgkLwL3QGGv8CpQmHVfrBm3CRraTk5XicTSfS6n7x-y-il63_F-OGZPh7akpIzTl3vFXUMO6mizXltFahOlLw6Qn6zY_E7wU9jfupJ0ZnXgEZYx5-gE1gcxYzKcYh9kja4YGoWZmMEVomoKPLkfuTi_7HGs/s1308/image_2026-03-19_10-59-58%20(2).png

ភាពជោគជ័យនេះបានជួយ Tian Xiwei ពង្រឹងជំហររបស់នាង និងបង្កើនគុណសម្បត្តិប្រកួតប្រជែងរបស់នាងលើតារាសម្តែងជំនាន់ក្រោយដែលកើតក្រោយឆ្នាំ ១៩៩៥។ ដើម្បីត្រៀមខ្លួនសម្រាប់តួនាទីនេះ Tian Xiwei បានចំណាយពេលជាច្រើនខែរៀនក្បាច់គុន។ សិល្បករស្រីដែលមានទេពកោសល្យ ឧស្សាហ៍ព្យាយាម និងមានមហិច្ឆតាដូចជានាងតែងតែទទួលបានការពេញចិត្ត និងគាំទ្រពីផលិតករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEM0_4Q_R8uzf9TP5MHPgDpC61HM32L_Chzgp3noiAePTKXzJokImOZkxzsOkF6C4jfxNG0r_i1a9dp-c_jPpcu_eZWmlhfNXVWcSs4Y40UPwy6B1-TRTF4uEUKAOkjhIQg8MpBIEr0iDhZiPgipkBkhtSjsLtaxifx5rQlUHG3WI_GQjSYIDWDd59ndiU/s1280/image_2026-03-19_10-59-58%20(3).png
ថ្មីៗនេះ Zhao Lusi បានវិលត្រឡប់មកសកម្មភាពកម្សាន្តវិញ ដោយបានបង្ហាញខ្លួននៅក្នុងកម្មវិធី «If It’s Not Funny, Sleep on the Streets » និងទទួលតួនាទីជាទូតសុច្ឆន្ទៈសម្រាប់ក្រុមហ៊ុនជាច្រើន ប៉ុន្តែនាងមិនទាន់ត្រលប់មកសម្តែងវិញនៅឡើយទេ។ រឿងភាគថ្មីបំផុតរបស់ Zhao Lusi គឺ «Love’s Ambition» ដែលសម្តែងរួមគ្នាជាមួយ William Chan បានចាក់បញ្ចាំងជាលើកដំបូងដោយមិននឹកស្មានដល់នៅក្នុងខែកញ្ញា ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ5jRFw3ipsOx2PqtobSzqMamrMwWLE_EQ9pwpLwzBh8kEnsTcMLJigo9f3kKdSu-pmOSjsVf00QnNyeKrI3uOf_soBaa6mhh3SvPywJy_aPAVzPdn09MpB_nZAoMtKwNF_grNdparfN3R1tXAECCtpApxOno-Dm7tBLuLG_6TnfSWuTweKwbE7jOwQ_XG/s1718/image_2026-03-19_10-59-58.png

ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រជាប្រិយរបស់តារាសម្តែង Guan Xiaotong, Esther Yu, Zhou Ye, Zhang Jingyi, Tian Xiwei និង Wang Churan កំពុងធ្វើឱ្យ Zhao Lusi ស្ថិតក្នុងស្ថានភាពលំបាក។ ដោយសារពួកគេតែងតែបង្កើតភាពល្បីល្បាញជាមួយនឹងខ្សែភាពយន្តថ្មីៗ កិច្ចសន្យាផ្សាយពាណិជ្ជកម្ម និងទស្សនិកជនដែលមានស្ថិរភាព Zhao Lusi ប្រឈមនឹងហានិភ័យនៃការត្រូវបានគ្របដណ្ដប់ ហើយកាន់តែតិចជាងនេះទៅទៀតនៅក្នុងបរិយាកាសប្រកួតប្រជែងខ្លាំងនៃឧស្សាហកម្មកម្សាន្តសព្វថ្ងៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRNjQxqFOT7q595KdQEKwjCEmnxdPI4xk16MMkgaTwQtp0zPTfdzHqoc5bJd2P7nYIeM_xczq-lL91i-vkzBeW2OVMGTVgA241gESUVCPOK6FrbOm9aysCGTuJUbD1Ms1PGGK7zzXj75qTBn1tNQMfUg7_9qlyUhIjZJaXGIEHyTeVNnaR24fDWqvb2bL9/s1616/image_2026-03-19_10-59-59.png

ទោះយ៉ាងណា អ្នកគាំទ្រក៏រំពឹងថា Zhao Lusi នឹងឆាប់ចូលសម្តែងក្នុងខ្សែភាពយន្តថ្មីណាមួយដើម្បីវិលមកបំរើអារម្មណ៍ទស្សនិកជនសាជាថ្មីនិងឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕

ត្រឹមរយៈពេលខ្លីអ្នកសិល្បៈជាច្រើនរូបបាត់បង់មនុស្សជាទីស្រលាញ់គ្មានថ្ងៃវិលត្រឡប់

0

ក្នុងរយៈពេលចុងក្រោយនេះអ្នកសិល្បៈជាច្រើនរូបដូចជាតារាកំប្លែង នាយក្រិន តារារ៉េប ហ្សេដេស និង ប៉ាវប៉ាវ តារាចម្រៀង រ៉េដ ឃីង និងតារាចម្រៀងវ័យក្មេង រ៉ន ចាន់ឌីន បានបាត់បង់មនុស្សជាទីស្រលាញ់គ្មានថ្ងៃវិលត្រឡប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0KpP0Xm9T3ExT65CBRsCRgVYvGX9iLsOZYpdGOjYv6WUaFyt3wa0yaossk8howt9S5qwHxqNqUSWnIWOLUvdMkv5P-MlbJoL68Zw0MSJ-YI8sn6Oa18QPlJX-z-u1cmUjWDWr3nta9_9WCREI0jIxBAkhZ4D0nRWh-wQR1HoaawkDL5IyLNLyvlA4V3w_/s2048/image_2026-03-19_10-03-10.png

-ឪពុកតារាកំប្លែង នាយក្រិន៖ ស្របពេលចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យតារាកំប្លែង នាយក្រិនពុំទាន់បានដឹងពីមរណភាពរបស់ឪពុកដែលមានជំងឺរុំារៃលាចាកលោកនោះទេ។ តាមការបង្ហោះរបស់លោក សាវិន ហ្វីលីព រឹកនេះថ្ងៃទី១៤មិនានេះឪពុករបស់នាយក្រិនដែលមានឈ្មោះថា ទេស ភឺន អាយុ ៨៥ឆ្នាំ ដែលមានជំងឺសួតធ្ងន់ធ្ងររាប់សិបឆ្នាំមកហើយបានលាចាកលោកនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3KC4hWCIWOEQKeMCpZOijZff6_JIjfIZek7K-qnicB7xRIFmE0WdBOpH5S-7qfsNwem5BodMKCXshAMN1ozyZDZ2qF6yRJRjGC-X_aiY8S9lGXOISMtl-OGRymqXIrOqVRvAbr3l3_fFY-nOQ8M5OfFSCw1Yaaa1WakVZCXa-aHqgi75aSLKqU7tRzlDZ/s2048/image_2026-03-19_09-49-05.png– ឪពុកតារារ៉េប ហ្សេដេស និង ប៉ាវប៉ាវ ៖ នៅថ្ងៃទី១៨ ខែមីនា តារារ៉េប ហ្សេដេស បានបបង្ហោះនៅលើបណ្តាញសង្គមថាឪពុករបស់លោក មានឈ្មោះថា ជា ហាក់គង់ បានលាចាកលោកអាយុ៥៣ឆ្នាំ។ ងាកមកកាន់ ប៉ាវប៉ាវ ដែលជាប្អូនប្រុសវិញបានបង្ហោះនៅលើបណ្តាញសង្គមថា «ប៉ា ឡូវប៉ាឈប់ឈឺទៀតហើយ ប៉ាសំរាកឱ្យស្រួលខ្លួនទៅប៉ា ប៉ាកុំពិបាកចិត្តរឿងកូនៗហើយនឹងម៉ាក់អី កូនហើយនិងបង ធំហើយអាចរាប់រងបានហើយប៉ា ទៅកន្លែងដែលល្អណាប៉ា ពួកកូនស្រលាញ់ប៉ា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo7IAQaTWOe4fgqd625uaGwDdQ8K4SaNC4QBbXvlsCweaEHBYBXjQyrr_MtFX39etDo95Gx3OTTw0PvB9s-L5wTCVfVE5-_y-2AnW-xfrgWF41s_3zEMKL5rVlWV5KiU_eYx8HO-R3BhnmVy5m3vWKqnwBC9-wXioVNQZ7tR0vkehjaiUCe7z7oNBchAal/s899/image_2026-03-19_09-54-04.png-រ៉ន ណាវី ប្អូនស្រី រ៉ន ចាន់ឌីន៖ តារាចម្រៀងវ័យក្មេង រ៉ន ណាវី អតីតបេក្ខនារី The Voice Kids Cambodia រដូវកាលទី៣ ត្រូវជាប្អូនស្រី តារាចម្រៀង រ៉ន ចាន់ឌីន បានលាចាកលោកទាំងវ័យក្មេងក្នុងវ័យ១៥ឆ្នាំដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ តាមការបញ្ជាក់របស់ ចាន់ឌីន ប្អូនរបស់នាងបានជួបគ្រោះថ្នាក់ដោយប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរដែលក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNCziSWlQ9ttqXb_eI90EosCzNyRYA9TX9NKzp-KqzMc9JEhb_2mAEGv9cGNMHIbYJcr95Oamg7mpyOPBY7oiFA4rqQhla6AaUDmuQ2re9HlsG7JQlKcy-SadFtkDXTUjnrHzxnKR3y7Mj_yLCojjdfvHpEHAkdlUF_z4z3QNcsgyXS66ZB2R3VvtXunbK/s2048/image_2026-03-19_10-03-07.png
– ម្តាយមីងរបស់ រ៉េដ ឃីង៖ នៅថ្ងៃទី១៨ ខែមីនា តារាចម្រៀង រ៉េដ ឃីង បានបញ្ជាក់ថាខ្លួនកំពុងជួបទុក្ខធំដោយម្តាយមីងរបស់លោកបានលាចាកលោកហើយ។ លោកបានសរសេរនៅលើបណ្តាញសង្គមពីពាក្យសម្តីដែលមីងរបស់ខ្លួនតែងតែសួរលោកថា «ពិបាកអត់ក្មួយ? ច្រៀងនៅណាខ្លះ? ឱ្យតែជួបតែងតែសួរ ឥឡូវអ៊ីទៅបានសុខហើយណាអ៊ី សូមវិញ្ញាណក្ខន្ធអ៊ីទៅកាន់សុគតិភព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtaT5g5KaItLbSIPIxeF8CwfFZSOBIigRpVwal9aK0-BoXIPUvnW96XmpR-RHqFdcRGiiUixPwqO-h3LC6ZO0hVgotbCK1RzuBc7qvqcAUt8uEUcKP-byD5LR7RVuK0DQUiKwmknMCpzO5hzpo8RuvaTTIcM75Uo42tRt-08kHssBVGVEXks6Iiw6pXHN-/s960/image_2026-03-19_10-11-47%20(2).png

ដំណឹងសោកសៅរបស់សិល្បករ សិល្បការិនីដែលកំពុងជួបទុក្ខធំនេះមហាជនក៏បានផ្ញើសារចូលរួមរំលែកទុក្ខផងដែរ៕