Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន Unitree Robotics បង្ហាញសមត្ថភាពដ៏ខ្លាំងរបស់មនុស្សយន្ត GD01 មានសមត្ថភាពលើសពីមនុស្សយន្តធម្មតាៗជំនាន់មុន

ក្រុមហ៊ុន Unitree Robotics បង្ហាញសមត្ថភាពដ៏ខ្លាំងរបស់មនុស្សយន្ត GD01 មានសមត្ថភាពលើសពីមនុស្សយន្តធម្មតាៗជំនាន់មុន

87
0

Unitree Robotics គឺជាក្រុមហ៊ុនផលិតមនុស្សយន្តដ៏ល្បីល្បាញនៅប្រទេសចិន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញមនុស្សយន្តប្រភេទ «GD01» អាចបំលែងរូបរាង និងមនុស្សអង្គុយបញ្ជានៅខាងក្នុង ហើយក្រុមហ៊ុននឹងបញ្ជូនទៅធ្វើការនៅកន្លែងគ្រោះថ្នា.ក់ និងលក់ឱ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ក្នុងតម្លៃជាង៦សែនដុល្លារ ។ ការបង្ហាញមនុស្សយន្តនេះធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើពិភពលោក និងប្រៀបធៀប GD01 ជាមួយមនុស្សយន្តផ្សេងទៀតក្នុងរឿងកុនថា ការស្រមើសម្រៃរបស់វិទ្យាសាស្ត្រកំពុងក្លាយជាការពិត ប៉ុន្តែតម្លៃរបស់វាខ្ពស់ពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKKSQ_whw3Nk8ZXCoY70jyxFFRTk8VV8P3MPUrZlJ9LKpaM2mcuqQ7m3_YuUJGI8LvWaYKOaPPBtB1qJN35Ced7EObwhQVzTUmWgtCEyCmugdNzccnL5B3EykeG5gQ_qiFHmZKpwanf6aLpt-e5NxH2c0SEGi-a4dj8LkIOcZc4eJyIP4rCUunHiGVbD8/s730/photo_2026-05-15_08-25-38%20(3).jpg

មនុស្សយន្ត GD01 មានកម្ពស់រហូតដល់ជាង២ម៉ែត្រ និងទម្ងន់ប្រមាណ៥០០គីឡូក្រាម (រួមទាំងអ្នកអង្គុយបញ្ជានៅខាងក្នុង) ។ វាអាចបំលែងររូបរាងពីការដើរដោយជើង២ (ឈរត្រង់) ទៅជាដើរដោយជើង៤ ដើម្បីធ្វើដំណើរនៅទីកន្លែងលំបាកៗ ដូចជា ៖ កាំជណ្តើរ និងផ្លូវជម្រាល ព្រមទាំងមានដៃយ៉ាងរឹងមាំអាចបំផ្លាញអ្វីនៅទើសមុខ (ដូចជា បំផ្លាញជញ្ជាំងស៊ីម៉ងត៍) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6JJ1DHgNB7hpI-XHnLpqz4k2jqgmqnmDP7Jo5_yHSIZYmrOWYZ3hqHIWodPq3BKNjV5KXiR39qAwWJ_Dp2YmmkBuHfQLsGnxlF74da3oAFxWma5AJ0o4CllBAOlBgKGQC63YXAAwwtalVc5lIXWvHhjcxIjzHjvWQHclAcAyrSO5dB48ZWoLJb8dQajg/s1280/photo_2026-05-15_08-25-38%20(4).jpg

ក្នុងវីដេអូការបញ្ចេញសមត្ថភាពរបស់មនុស្សយន្ត ក្រុមហ៊ុន Unitree Robotics បានប្រកាសលក់ក្នុងតម្លៃ ៣លាន ៩សែនយាន់ (ឬជាង៦សែនដុល្លារ) និងបង្ហាញនូវទំនុកចិត្តទៅលើមនុស្សយន្តរបស់ខ្លួន ។ ប្រធានក្រុមហ៊ុន លោក វាំង ស៊ីងស៊ីង គឺជាអ្នកសាកល្បងសមត្ថភាពមនុស្សយន្តនេះដោយខ្លួនឯង ដោយការអង្គុយបញ្ជានៅខាងក្នុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoRw-fDJXkRnE_mF8NrpjSN_7DAbI_qYqm4u9VIU_1c8WD2odluV5NCTNgRV_O_rDTnKUZyJXUdkN-2XRB_83YxDsYH-ibOUPevRAdw0x7iLByUDwGPn6MsV5tta5AnpEZDfzYQIoXqYDq7h0jBNIxAYXHSDX7ENPhfEnyf8qcwrQQm_ngqBH185VzDEA/s1280/photo_2026-05-15_08-25-38.jpg

មហាជនបានកោតសរសើរពីសមត្ថភាពដ៏អស្ចារ្យ ប៉ុន្តែវាមានតម្លៃខ្ពស់ពេករហូតដល់ជាង៦សែនដុល្លារ ដែលក្រុមហ៊ុនអាជីវកម្មនានាមិនអាចទិញបាន ទើបក្រុមហ៊ុនបញ្ជាក់ថា នេះគ្រាន់តែជាតម្លៃប៉ាន់ស្មានលើកដំបូងប៉ុណ្ណោះ ។ ប្រសិនបើមានអតិថិជនកុម្ម៉ង់ទិញច្រើន ក្រុមហ៊ុននឹងអភិវឌ្ឍន៍សមត្ថភាព និងបញ្ចុះតម្លៃ ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុននឹងបញ្ជូនវាទៅធ្វើការនៅកន្លែងគ្រោះថ្នាក់ ដូចជា ៖ កន្លែងពន្លត់ភ្លើង ព្រមទាំងបញ្ជូនទៅធ្វើការនៅសួនកម្សាន្ត និងកន្លែងថតភាពយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1c1-iGeOtI8sLwr8Qu2e3n3nP5yzsndRErxWaqbcAFYLdcaK0Kz64vX02UZTYajASgQeqrLVFOpEc91my6km_M5frk9cDWiHp0tsF7aKLarG8EciVe6CkgRNSWCQUcxyhJhFJZQILIBxaCkuExubN4IeSCtbGbbE1C4g5cjoLRWbVedpKSJFTO555yKU/s1280/photo_2026-05-15_08-25-36.jpg

កាលពីឆ្នាំ២០២៥ ក្រុមហ៊ុន Unitree Robotics បានចូលរួមក្នុងចំណែកទីផ្សារលក់មនុស្សយន្ត Humanoid នៅទូទាំងពិភពលោក ស្មើជិត៩០% ហើយក្រុមហ៊ុននេះជាក្រុមហ៊ុនតែមួយគត់ដែលបានលក់មនុស្សយន្តរហូតដល់ជាង៥,៥០០គ្រឿងក្នុងឆ្នាំ២០២៥ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDlvFytoTsJ2iR5AOUv7ymlbiQ-7KDqOV5U8O-sePPf65icdqIGQHnn3bkP5VDoINfmQ0bh7Vkz1NZnwWX5wihH-aC01tvdbO2iBdgMb7rfTSaYt64ViQeHEoJiAUJgQ91Y0504zaW7KcvjChyphenhyphenJPIs6K3OFr9soRAYXI9d4z8rdXThM-XprQZZUulQpHs/s1280/photo_2026-05-15_08-25-38%20(2).jpg

    បើតាមអ្នកវិភាគ ការលក់មនុស្សយន្តក្នុងចំនួនច្រើននេះ ដោយសារតែសមត្ថភាពផលិតរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព និងថាមពលថ្ម ព្រមទាំងមានការគាំទ្រពីរដ្ឋាភិបាលចិនផងដែរ ដែលជំរុញឱ្យក្រុមហ៊ុនផលិតមនុស្សយន្តមានលក្ខណៈស្តង់ដារ ៕