Home តារាជាតិ ជាម្ចាស់ពានជិះម៉ូតូទៅច្រៀង លឹម សេរីហាន់នីកា ថាមានអ្នកមើលរំលងក្បាល

ជាម្ចាស់ពានជិះម៉ូតូទៅច្រៀង លឹម សេរីហាន់នីកា ថាមានអ្នកមើលរំលងក្បាល

82
0

តារាចម្រៀង លឹម សេរីហាន់នីកា ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ បានបង្ហាញថាមនុស្សបច្ចុប្បន្នសម្លឹងមើលតែសម្ភារៈនិយម។ ការដែល នីកា ចេញមកនិយាយបែបនេះគឺដោយសារតែនាងជិះម៉ូតូទៅច្រៀងហើយត្រូវបានគេមើលរំលងហាក់មិនឱ្យតម្លៃនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Y6DBE9W3MvHBsQjVPBsqH9hJgPt7A9liOvHztkQIO0jgyCtNmyomK1XdtzynlGR5w1oGq1frXJ5mHjoqiiHiyDNzR-CaAziJVgXexYyQAyxic68nJWbfEj-nuUyQ5XMj3CMbwWz3HGjsbJdTmrJpuGr1j4Rz3bmIUVZCBUoIJjyNUrOmW7_CrUk8AA0/s2048/image_2026-05-14_15-03-57.png
កាលពីពេលថ្មីៗនេះតារាចម្រៀង ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol រដូវកាលទី២ បានបង្ហាញពីមនុស្សមួយចំនួនខ្វាយខ្វល់នឹងជីវិតឯកជនរបស់នាងណាស់នៅពេលជិះឡានថ្លៃក៏សួរ នៅពេលជិះឡានអគ្គីសនីក៏សួរ។ សំណេររបស់តារាចម្រៀងរូបនេះបានជំរុញចិត្តឱ្យតារាចម្រៀង លឹម សេរីហាន់នីកា ចែករំលែកបន្តនិងបង្ហាញបទពិសោធន៍ពីអ្វីដែលនាងបានជួបប្រទះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik0oi4S4x4Y_tIx81TxeCOlMmF-mv2iL7cUAC3EZFJh_pii-KBuZwmVTSenoO0WDuhaeNllXKpAFMDqu2BWElSwJapd_fjbGj-qxFgzjN_Z2O8ztvpHz7YKjXZP3XEgaQi-0g8suVDHJfOt5wEuIv9DVTUKvhwq4X6LM7KKt2dKOtnSTTA3AbyPJ-L1ss/s1712/image_2026-05-14_15-03-58.png
ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ បានសរសេរនៅថ្ងៃទី១២ ឧសភា ថា «ខ្ញុំជិះម៉ូតូទៅច្រៀងគេរាងមើលរំលងធ្វើអីរំលងក្បាលតិច សម័យនេះគេឱ្យតម្លៃលើសម្ភារៈនិយមជាងការខំប្រឹង»។ បន្ទាប់ពី ហាន់នីកា ទម្លាយនូវហេតុការណ៍ដែលត្រូវគេមើលងាយមិនឱ្យតម្លៃដោយសារសម្ភារៈនិមអ្នកគាំទ្រនិងតារាចម្រៀង នាង ដាវីន បានលើកទឹកចិត្តតារាចម្រៀងវ័យក្មេងរូបនេះ។ នាង ដាវីន បានបញ្ចេញមតិថា «ខំប្រឹងឱ្យខ្លាំងប្អូន ពេលខ្លាំងមានតម្លៃ»។ ក្នុងអាជីពជាម្ចាស់ពានក្នុងរយៈពេល៣ឆ្នាំមកនេះ លឹម សេរីហាន់នីកា ធ្លាប់បានបង្ហាញថានាងត្រូវបានអ្នកមួយចំនួនមើលងាយពណ៌សម្បុរនាងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcfp1qc4d56cH_wY2QDFerSWroOeUKWQ5EmZXlR62DFSbFyZ-7jhBD9Nrdw9YbdLWl0s5HM7WFAzJoDHE4xoViaRbe2EaeWfV6-NZ0gkurMO5XbJO3AvyebTfThkwF28WW-fHkBL-T2Q-B6eEPnH1UIlortTALlP-sKHGppTQxM2KgwyABMfMycDgnGXA/s2048/image_2026-05-14_15-04-03.png
នីកា គឺជាបេក្ខនារីដំបូងគេដែលក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ ដែលទទួលបានត្រឹមមួយកៅអីពីគ្រូបង្វឹក ពេជ្រ សោភា ហើយអាចលើកពានក្នុងវ័យត្រឹម១៦ឆ្នាំក្នុងឆ្នាំ២០២៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh393JTglqVSXMojPtG1hRENiO-7_8f85sWZ7Gc6y4uE8bwiMJFmmldEVKOAv29RvId7E2G7HnqW0hInqs5SF3Au3Sh9YNxKu0ywbFXsD4c9eJteW3xFKFq0g_4iDnf_gC3bHBZo3UmnX0-l5uTnluFaeOgbaYkUblCBRmf60OshWA4lnAnNrduwwHamUQ/s1280/-2147483648_-235642.jpg
បន្ទាប់ពីក្លាយជាម្ចាស់ពាន លឹម សេរីហាន់នីកា មានឱកាសចេញបទចម្រៀងជាច្រើនបទដែលបទមួយចំនួនមានការស្តាប់ជាច្រើនលានដងដូចជា «ឯណាពាក្យស្មោះ» «សុំបែកចង់ឱ្យបងលួង»។ ទោះយ៉ាងណារយៈពេលចុងក្រោយនេះប្រជាប្រិយភាពរបស់ លឹម សេរីហាន់នីកា ហាក់នៅនឹងថ្កល់ទោះបីជាមានបទចម្រៀងថ្មីក៏ដោយ៕