Home ព័ត៌មានជាតិ អ្នកវិភាគកត់សម្គាល់ថា ថៃតែងរកលេសបង្ករឿងក្រោយបញ្ចប់កិច្ចប្រជុំសំខាន់ណាមួយជាមួយកម្ពុជា

អ្នកវិភាគកត់សម្គាល់ថា ថៃតែងរកលេសបង្ករឿងក្រោយបញ្ចប់កិច្ចប្រជុំសំខាន់ណាមួយជាមួយកម្ពុជា

94
0

តែលើសពី ២ដងគេចាត់ទុកថាជាចេតនាហើយ! មិនមែនចៃដន្យ ប៉ុន្តែគេកត់សម្គាល់ឃើញថា នៅរៀងរាល់ពេលដែលថ្នាក់ដឹកនាំប្រទេសកម្ពុជា-ថៃបានជួបគ្នានៅក្នុងកិច្ចប្រជុំធំៗសំខាន់ៗ ឬមានការឯកភាពគ្នាលើចំណុចណាមួយដើម្បីបន្ធូបន្ថយភាពតានតឹង, ពេលត្រឡប់ទៅវិញភាគីថៃ ជាពិសេសខាងយោធាគឺដឹងតែមានរឿងចោ.ទប្រកាន់កម្ពុជាជាហូរហែរ និងបង្កើតបានជាបញ្ហាថ្មីឲ្យដោះស្រាយបន្តជានិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIfu-HvLC-jGb9F72kMqYFiFyE6FYtoQyT0wINND7mZYhNE1G_1p1zEfJKrSETl1Cf_2HP5gwlS6JS-HoVTDtYp5u5wqK5CY440eE6KGUAT5xEFxny4OwNFG3h796jVuR4Odt5snmzOW2FZ2vmqyBrb5eCRx8FcH7aGvxIrtXJ6-5QdLFv7Eb-5txPkcg/s1280/photo_2026-05-14_14-19-45%20(5).jpg
ផ្អែកតាមការសង្កេតរបស់ក្រុមអ្នកតាមដានសង្គម និងប្រវត្តិសាស្ត្រនៃទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ស្ថានការណ៍ និងការចោទប្រកាន់ដែលភាគីថៃ (ជាពិសេសក្រុមយោធាជួរមុខ) បានទម្លាក់កំហុសឲ្យកម្ពុជាតែងតែកើតមាននៅរៀងរាល់ក្រោយពេលដែលថ្នាក់ដឹករបស់ភាគីទាំងពីរបានជួបប្រជុំគ្នាដើម្បីពិភាក្សារកដំណោះស្រាយ ហើយឈានដល់ការឯកភាពគ្នាលើកិច្ចព្រមព្រៀងណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8_OrVQx27qOagDcq9pwgXiNDY2XE5LqVJSLB90-r97PAzvIwaKCx-S0Yr31HBre8956sKe3cy3vc9KI1WYrcLFOf5ZPpDISQ7EXpw2VQdajzyYfX0jgp2ZsVjyeO6MyeRvLyu-5nD__R1f6lHx_PH3ejIcyVDGhS6yhy0_XvzuazasbNxyFw0RMsmSs0/s1000/photo_2026-05-14_14-19-45%20(4).jpg
ហេតុការណ៍ចុងក្រោយបង្អស់ថ្មីៗនេះ គឺភាគីថៃបានចោ.ទប្រកាន់កងកម្លាំងកម្ពុជាថាបានបា.ញ់គំរាមចំនួន ១១គ្រាប់ នៅច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ប៉ុន្តែក្រសួងការពារជាតិកម្ពុជាបានច្រានចោលវិញភ្លាមៗដោយចាត់ទុកថា ការផ្សាយនេះគឺជាព័ត៌មានមិនពិត និងជាការមួលបង្កាច់លើកម្ពុជាទាំងស្រុង។ ការចោ.ទប្រកាន់នេះផងដែរ ត្រូវបានគេមើលឃើញថាកើតមានក្រោយពេលដែលនាយករដ្ឋមន្រ្តីនិងប្រមុខការទូតរបស់ថៃនិងកម្ពុជា បានជួបពិភាក្សាគ្នានៅប្រទេសហ្វីលីពីន ដោយបានឯកភាពស្ដាទំនាក់ទំនងល្អ និងយល់ព្រមងាកទៅរកយន្តការផ្សះផ្សារដោយចាប់បង្ខំនៃអនុសញ្ញា UNCLOS វិញ បន្ទាប់ពីថៃដកខ្លួនពី MOU 2001 ដោយឯកតោភាគី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3CV7dwVQUq6m6vVWSj6b7cvSAy5mytqb0GaAcTF-yo1Wd1xQdFmpIUmswUnriVQr6m8CQViG0Wrvv9Tq7fzryxzY0Rmur8pnP9pRQjgRgPwR2xjatFJnj-EYviUeSwH1r__F0UZ4k7Y1RQGI7u8XgKrU8dhExy1YzCaS8F6Qg2yOvTHPL6ds9Im2tXWs/s686/photo_2026-05-14_14-19-45%20(3).jpg
យោងតាមការវិភាគរបស់អ្នកជំនាញ និងព្រឹត្តិការណ៍ជាក់ស្តែង មូលហេតុធំមួយក្នុងចំណោមមូលហេតុចម្បងៗជាច្រើនដែលថៃតែងរករឿងបង្កបញ្ហាជាមួយកម្ពុជា គឺដើម្បីបង្វែរចំណាប់អារម្មណ៍សាធារណជពីនយោបាយផ្ទៃក្នុងថៃទៅផ្ដោតលើបញ្ហាព្រំដែនវិញ។ នៅពេលមានវិបត្តិសេដ្ឋកិច្ច ឬជម្លោះនយោបាយផ្ទៃក្នុងខ្លាំងនៅបាងកក អ្នកនយោបាយ និងក្រុមយោធាថៃតែងតែទាញចំណាប់អារម្មណ៍សាធារណជន ដោយការបង្កើតរឿងហេតុជាមួយប្រទេសជិតខាង ដើម្បីកៀរគរស្មារតីជាតិនិយម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj69pc4Dle-XQkp3dCqXSUBaYy4I_DcitB0P-uIjnahJ0ehTQgWuzTA1RGlICoOE8R66BZraAppVjrPGBXMzpkh4u79y_CH-oHsB6MXkzNvJzRHV9nf6bPiiGlIo6qmxk4cWr8t7LFQ04jaf5n3OJqKNTWxB137bmMRqwUYItVwJ8SV5kylJUT9xXSef44/s1280/photo_2026-05-14_14-19-45%20(2).jpg

ចំណែកឯកត្តាសំខាន់បន្ទាប់ គឺវាត្រូវបានថៃប្រើជាយុទ្ធសាស្ត្រដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពការពារខ្លួន និងបង្ខំឱ្យត្រលប់ទៅរកការចរចាដែលមានលក្ខខណ្ឌថ្មីចំណេញដល់ភាគីថៃ។ បន្ទាប់ពីកិច្ចប្រជុំសំខាន់ណាមួយត្រូវបានបញ្ចប់ទៅដោយរលូន ជារឿយៗរដ្ឋាភិបាលស៊ីវិលថៃតែងយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពតែនៅលើតុការទូតប៉ុណ្ណោះ ដោយឡែកសម្រាប់កងទ័ពថៃនៅជួរមុខ (ដូចជាយោធាភូមិភាគ២) គឺនៅតែមានឯករាជ្យភាពខ្ពស់ក្នុងការសម្រេចចិត្ត និងមិនចង់បាត់បង់ឥទ្ធិពល ឬបោះបង់ចោលទឹកដីដែលពួកគេដណ្ដើមយកមកគ្រប់គ្រងដោយស្រួលៗឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Y-N40ayU2-jKISmLwmi2e70oDy8GfycKrZhZd6zKZ3HRq4AnzUASWA76yrsCMjCV9Or8_csRDwlyqL86VncFsLju4m0bVtG735PPFwP2N4AwMJ80Oc0vUVtViDf7m24vhxgqSWEFvS5KEV-Pit0MNSIbWg20Lje1xwCtd6uWSsU7r8GxNs8IEnLkTic/s1280/photo_2026-05-14_14-19-46.jpg

ដោយកត់សម្គាល់ពីភាពមិនអាចយកជាការបានក្រោយការពិភាក្សាគ្នានៅក្នុងជំនួបទ្វេភាគីដូចនេះហើយ ទើបបានជាកម្ពុជាយល់ឃើញថាមានតែយន្តការច្បាប់អន្តរជាតិ ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982) និងតុលាការអន្តរជាតិ (ICJ) ប៉ុណ្ណោះទើបអាចដោះស្រាយវិវាទព្រំដែន និងដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃបានដោយយុត្តិធម៌ និងមានប្រសិទ្ធភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIfIWpbGk20EtXCHzECp2j4VirnHd0qSQOSETJdqB7iCG3EoEzT9iuIzShqUaMo4KGn15ZQE-MgGPO8yCVb2bppHlpnQ-JqzPcAagHoCj78kUUeHpbZC133WFXytWV2Lbs1sDS0HylPG9z7of8KESYy6BD6T6beAO9nsZu9fB_Dxn2ksoJW_WgM37OuXM/s1280/photo_2026-05-14_14-19-45.jpg
ជាមួយគ្នានេះ យោធាកម្ពុជាប្រកាសរក្សាភាពអត់ធ្មត់ជាអតិបរមា ដើម្បីគោរពស្មារតីនៃកិច្ចប្រជុំកំពូលត្រីភាគីនៅហ្វីលីពីន និងកិច្ចព្រមព្រៀងសន្តិភាពនានា។ ប៉ុន្តែ កម្ពុជាក៏បានព្រមានដែរថា នឹងវាយបកភ្លាមៗដោយគ្មានការរង់ចាំ ប្រសិនបើយោធាថៃហ៊ានរំលោភបំពានចូលជ្រៅមកក្នុងទឹកដីអធិបតេយ្យភាពរបស់កម្ពុជា៕