Home ព័ត៌មានអន្តរជាតិ Trump បង្ហោះរូបភាពវេណេស៊ុយអេឡាជារដ្ឋទី៥១របស់អាមេរិក បង្កការចាប់អារម្មណ៍យ៉ាងខ្លាំងលើពិភពលោក

Trump បង្ហោះរូបភាពវេណេស៊ុយអេឡាជារដ្ឋទី៥១របស់អាមេរិក បង្កការចាប់អារម្មណ៍យ៉ាងខ្លាំងលើពិភពលោក

76
0

ពិភពលោកចាប់អារម្មណ៍ខ្លាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ បានបង្ហោះរូបភាព១សន្លឹកបង្ហាញពីប្រទេសវេណេស៊ុយអេឡា គឺជារដ្ឋទី៥១របស់អាមេរិក បន្ទាប់ពីលោកផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា កំពុងពិចារណាពីផែនការដាក់បញ្ចូលវ៉េណេស៊ុយអេឡា ដែលជាប្រទេសសម្បូរប្រេងឥន្ធនៈស្មើនឹង៤០លានលានដុល្លារ ឱ្យក្លាយជារដ្ឋថ្មីរបស់អាមេរិក ខណៈប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាបដិសេធយ៉ាងដាច់អហង្ការចំពោះគំនិតនេះ និងថា វេណេស៊ុយអេឡាជាប្រទេសឯករាជ្យ ។ បើតាមអ្នកវិភាគ ការបង្ហោះរូបភាពនេះ ស្របពេលលោកប្រធានាធិបតី Trump ទៅបំពេញទស្សនកិច្ចនៅចិន គឺដើម្បីបង្ហាញឱ្យមេដឹកនាំចិនដឹងថា អាមេរិកមានឥទ្ធិពលលើវេណេស៊ុយអេឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpJhjTi7fibplKEgcqCG7_4btFeE6GBLkbvzlAfIe1pnzzwMdFBsS4PSJe9fFuGsmFNcsIs4yHK_u3I8-jMIpY3XNWjAD3d86Vf1ksd2DjDwkt8TgYgD6AAjPIA3x9aMgjD8mxpLuqFoJXi8jzNjdpq4Y2MlgvmCPL-_36_6Wt4UaDBWhlhLciBCnNyw4/s1024/photo_2026-05-15_08-16-31.jpg

សារព័ត៌មាននានារបស់អាមេរិកបានចុះផ្សាយដូចៗគ្នាថា មូលហេតុដែលលោកប្រធានាធិបតី Trump ចាប់អារម្មណ៍ចង់ដាក់បញ្ចូលវេណេស៊ុយអេឡាជារដ្ឋទី៥១ ដោយសារលោកមើលឃើញប្រទេសនេះសម្បូរធនធានប្រេងឆៅច្រើនបំផុតលើពិភពលោក ដែលអាចឱ្យអាមេរិកដោះស្រាយបញ្ហាបំណុលរបស់ខ្លួន និងអាចផ្គត់ផ្គង់ប្រេងសម្រាប់ការប្រើប្រាស់របស់ពលរដ្ឋអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOA4pmtwYWwTDowFfuAn1klMk-wK1Mh3g0JIVAX909WIPf2-kBIqjr94WZkmCUCSerobncf48qGX15Je6WEtx1M5kAvp3qVRWcnDiq1u8NTEXt1a9vw7RX8Jx38eQk5cmUI9v1d0TYGm1ONYXJXWDi8oMi5RC1L18B4s1udzGXa5pyG9dl3Us6O_aXWbo/s949/photo_2026-05-14_09-03-39.jpg
ជុំវិញបញ្ហានេះ អ្នកវិភាគភូមិសាស្ត្រនយោបាយយល់ថា ការបង្ហោះរូបភាពវេណេស៊ុយអេឡាជារដ្ឋទី៥១ របស់អាមេរិក ស្របពេលលោកប្រធានាធិបតី Trump ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន គឺជាការបង្ហាញពីកម្លាំងយោធាដើម្បីឱ្យរដ្ឋាភិបាលចិនដឹងថា វេណេស៊ុយអេឡាសម្បូរប្រេងឆៅស្ថិតនៅតំបន់អាមេរិកឡាទីននេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអាមេរិក ព្រមទាំងទប់ស្កាត់ឥទ្ធិពលចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH3Q_HEkbWKnPPdyrO2hr6h-dhcMb18BOzzur3jAsPf1PZq5e_DsMZdjuH9udZ8f7UoUYV7zvv84vEdEnOJAKIH9PBDZ_NXxLeyOuqiOAHxH1i17e3L63WRdMxAPb6LezYH1hGNhHPe7zvO_w-UvNDSpd9vMnaehMk_WuQbI0TcVlNea7gEXY9fM-PYPo/s1080/photo_2026-05-15_08-16-31%20(2).jpg
កាលពីថ្ងៃទី១២ ខែឧសភា លោកប្រធានាធិបតី Trump បានបង្ហោះរូបភាពក្នុងបណ្តាញសង្គម Truth Social របស់ខ្លួន ដោយការយកទង់ជាតិអាមេរិកទៅដាក់លើរូបភាពប្រទេសវេណេស៊ុយអេឡា ហើយសរសេរប្រទេសនេះជារដ្ឋទី៥១ របស់អាមេរិក» ។ លោកថា កំពុងគិតគូរពីអនាគតរបស់វេណេស៊ុយអេឡានាថ្ងៃអនាគត និងកោតសរសើរពីប្រតិបត្តិការរបស់កងទ័ពអាមេរិកចាប់ខ្លួនអតីតមេដឹកនាំវេណេស៊ុយអេឡា និងភរិយា កាលពីថ្ងៃទី៣ ខែមករា កន្លងមក គឺជាជោគជ័យដ៏ធំធេង និងអស្ចារ្យ ហើយការដាក់បញ្ចូលវេណេស៊ុយអេឡាជារដ្ឋថ្មី អាមេរិកនឹងទទួលបានផលប្រយោជន៍ថាមពលយ៉ាងច្រើនមហាសាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTqoKIpagG9QiMudOq_Hlq_2QhR3yRMEsNaw_HVG_BU193IWdIKC2z3z7Wg06_uoaUCD8G0DZhJnMi8rJrnlH_jtDR32tB-ZlHmpiCbaPjE7avYghsK4o8mQsXLS6lm2ZfH2s2YFwrtnlRsXVSx9JtnvCQyIysl3ItmIg2PlmG9gYOzJP54gUE97EZBEo/s1080/photo_2026-05-15_08-16-31%20(3).jpg
រូបភាពនេះធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង និងចែកចាយក្នុងបណ្តាញសង្គមស្របពេលលោកធ្វើដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិន ចំនួន៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦) តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក Xi Jinping ។ មហាជនរិះគន់រូបភាពនេះ ពីព្រោះគោលជំហរនយោបាយរបស់មេដឹកនាំអាមេរិកអាចធ្វើឱ្យរង្គោះរង្គើក្នុងតំបន់អាមេរិកឡាទីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil-LDcF_1MsGxQV6OzIsKhmLZosCsLIo4D3FCVC4GoxqE3Otn8W_5A9RV6pfMuZiLnrCro9Cvk0X3nubclGUKO1gM2xUQofZHjXrT8ORPBTJoGkSdiZilmEg27-MOVMyALbsYbtV64rxydpTwuRjCqi9k-_1TrtpzUM69ThyphenhyphenAUGvV2q3NiadeQoN_hH8c/s1138/photo_2026-05-14_09-04-03.jpg
ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodríguez បានបដិសេធយ៉ាងដាច់អហង្ការចំពោះគំនិតនេះ ដោយអះអាងថា វេណេស៊ុយអេឡាគឺជាប្រទេសឯករាជ្យ និងមិនយល់ព្រមក្លាយជារដ្ឋទី៥១ របស់អាមេរិកឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQrnkA03LBUFRfaDaHXbON7W1hCD4DtBpaigbo2x2vWn6ViMULvM8zxc7ruAr8udSSYdQgGtEyLL7cM_WnW_Lz0bTVLI5I1A96grTijuwac2CwkolkMMGqfYqulpn1km6hYMMeUfK8WDiJaD1XspqoWlte_Jlm6NpsCpuSCXnLtNdXGkXvtGl0F0HOxOM/s1024/photo_2026-05-15_08-16-31%20(4).jpg

សូមរំឭកថា គោលជំហររបស់លោកប្រធានាធិបតី Trump កើតឡើងក្រោយពេលអាមេរិកចាប់ខ្លួនអតីតមេដឹកនាំវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។ ទោះបីជាលោកស្រី Delcy Rodríguez បើកចំហឱ្យមានការវិនិយោគបរទេសលើវិស័យប្រេងក៏ដោយ ក៏លោកស្រីនៅតែរក្សាជំហរមិនព្រមបាត់បង់អធិបតេយ្យជាតិ ៕