Home Blog Page 297

ប្រធានសភាពាណិជ្ជកម្មថៃ ៖ «ការបិទព្រំដែនជាមួយកម្ពុជាជិត៦ខែធ្វើឱ្យថៃខាតបង់ចំណូលសេដ្ឋកិច្ចយ៉ាងច្រើនមហាសាល»

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Daily News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវ និងខេត្តចន្ទបុរី បានលើកឡើងពីថៃរងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងច្រើនមហាសាលដោយសារការបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីរយៈពេលជិត៦ខែមកនេះ គឺខេត្តទាំងពីរបាត់បង់ប្រាក់ចំណូលរហូតដល់រាប់ម៉ឺនលានបាតក្នុង១ខែៗ ។ ក្រៅពីនេះ ប្រធានសភាពាណិជ្ជកម្មទាំង២រូបបានសំណូមពរឱ្យរដ្ឋាភិបាលថៃដោះស្រាយការខ្វះខាតពលករបរទេសដែលធ្វើការផ្នែកកសិកម្មជាបន្ទាន់ ពីព្រោះជិតដល់ពេលប្រមូលផលផ្លែមៀន ។

នៅថ្ងៃទី១៧ ខែវិច្ឆិកា សារព័ត៌មាន Daily News បានសម្ភាសន៍ប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវ លោក បាំរុង ឡចារឺនវឌ្ឍនៈឆ័យ អំពីស្ថានការណ៍ព្រំដែនខេត្តស្រះកែវ ក្រោយពីថៃបិទព្រំដែនជាមួយកម្ពុជារយៈពេលជិត៦ខែ ដោយលោក បាំរុង និយាយថា ខេត្តស្រះកែវមានច្រកព្រំដែនអចិន្ត្រៃយ៍ចំនួន២ និងច្រកព្រំដែនបណ្តោះអាសន្នចំនួន៣ ហើយថៃបាននាំចេញទំនិញស្ទើរគ្រប់ប្រភេទទៅកម្ពុជា ។ អាជីវករថៃនៅព្រំដែនភាគច្រើនទទួលបានចំណូលពីការលក់ដូរនៅព្រំដែន ប៉ុន្តែតាំងពីបិទព្រំដែនមក ថៃបាត់បង់ចំណូលរហូតដល់រាប់ម៉ឺនលានបាតក្នុង១ខែៗ ។

កន្លងមក រដ្ឋាភិបាលថៃសន្យាផ្តល់ប្រាក់សំណងដល់អាជីវករដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែន ប៉ុន្តែរហូតមកដល់ពេលនេះ អាជីវករថៃពុំទាន់បានទទួលប្រាក់សំណងពីរដ្ឋាភិបាលទេ ប្រសិនបើព្រំដែនកម្ពុជា-ថៃនៅតែបន្តបិទ គឺពលរដ្ឋថៃគ្មានប្រាក់ចំណូលឡើយ ដោយសារពលរដ្ឋថៃនៅព្រំដែនភាគច្រើនប្រកបរបរលក់ដូរ ។ ការបើកព្រំដែនឡើងវិញអាស្រ័យលើលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ថាតើធ្វើតាមការទាមទាររបស់ពួកជ្រុលនិយមឱ្យបិទព្រំដែនឬអត់ ព្រោះខ្លាចបាត់បង់សំឡេងឆ្នោត បច្ចុប្បន្ន ថៃបន្តនាំចេញទំនិញតាមផ្លូវទឹកធ្វើឱ្យការចំណាយដើមទុនថ្លៃដឹកជញ្ជូនខ្ពស់ ។

ចំណែកប្រធានសភាពាណិជ្ជកម្មខេត្តចន្ទបុរី លោក ឧគ្រីត វង្សថងសាលី និយាយថា ការបិទព្រំដែនកម្ពុជា-ថៃធ្វើឱ្យខេត្តចន្ទបុរី ខាតបង់ចំណូលអស់រាប់ម៉ឺនលានបាតក្នុង១ខែៗ បច្ចុប្បន្ន លោកបារម្ភពីថៃខ្វះខាតពលករបរទេសធ្វើការក្នុងចម្ការទុរេន មង្ឃុត និងផ្លែមៀន ពីព្រោះពេលនេះ ជិតដល់ពេលប្រមូលផលផ្លែមៀន ។ នៅឆ្នាំ២០២៥ ខេត្តចន្ទបុរីនឹងទទួលបានទិន្នផលមៀនប្រមាណ៣សែនតោន និងត្រូវការកម្មករបេះមៀន ប្រមាណ២ម៉ឺននាក់ ។

ទោះជារដ្ឋាភិបាលថៃសម្រេចចិត្តរឿងព្រំដែនបែបណាក៏ដោយ ប៉ុន្តែប្រធានសភាពាណិជ្ជកម្មខេត្តចន្ទបុរីសំណូមពរឱ្យរដ្ឋាភិបាលថៃស្វែងរកពលករបរទេសដែលកំពុងខ្វះខាតក្នុងផ្នែកកសិកម្មឱ្យឆាប់បំផុត បើមិនដូច្នោះទេ ថៃនឹងខាតបង់ចំណូលយ៉ាងច្រើនក្នុងផ្នែកកសិកម្ម ។ លោកថា មិនគួរធ្វើឱ្យរឿងងាយស្រួលក្លាយជាលំបាកទេ ពីព្រោះម្ចាស់ចម្ការថៃត្រូវការពលករបរទេសមកធ្វើការយ៉ាងច្រើនដើម្បីប្រមូលផលទាន់ពេលវេលា ។

គួរបញ្ជាក់ថា ថៃបានខាតបង់ចំណូលសេដ្ឋកិច្ចយ៉ាងច្រើនមហាសាលក្រោយពីបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ក្រោមហេតុផលការពារអធិបតេយ្យ និងផ្តល់សន្តិសុខដល់ពលរដ្ឋថៃ ។ ទោះជាថៃរងផលប៉ះពាល់ខ្លាំងបំផុតពីការបិទព្រំដែនក្តី ប៉ុន្តែនាយករដ្ឋមន្ត្រីថ្មីរបស់ថៃនៅតែប្រកាន់គោលជំហរមិនបើកព្រំដែនវិញដាច់ខាត និងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួស ។ លោកនាយករដ្ឋមន្ត្រី Anutin ចង់ឱ្យកម្ពុជាសូមទោសពលរដ្ឋថៃរឿងគ្រាប់មីនដែលកម្ពុជាពុំបានបង្កប់ ទើបថៃបន្តកិច្ចព្រមព្រៀងសន្តិភាព ។

គោលជំហររបស់នាយករដ្ឋមន្ត្រីថៃបន្តបិទព្រំដែន ដោយសារខ្លាចរងការវាយប្រហារពីក្រុមជ្រុលនិយមថៃដែលចង់ទម្លាក់លោកពីតំណែង និងបណ្តេញចេញពីប្រទេស បើហ៊ានបើកព្រំដែនជាមួយកម្ពុជា ។ បច្ចុប្បន្ន ពលរដ្ឋថៃកាន់តែមានគំនិតជាតិនិយមជ្រុលខ្លាំងឡើង ដោយយករឿងព្រំដែនបង្កជាជម្លោះស្អប់ជាតិសាសន៍ និងញុះញង់ឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានដណ្តើមប្រាសាទ ដណ្តើមទឹកដីនៅតំបន់ព្រំដែន ។ នៅពិភពលោកនេះ គ្មានពលរដ្ឋប្រទេសណាចង់បានសង្គ្រាមទេ គឺមានតែពលរដ្ឋថៃជ្រុលនិយមប៉ុណ្ណោះដែលជំរុញឱ្យធ្វើសង្គ្រាមជាមួយប្រទេសជិតខាង ៕

ផេកអ្នកគាំទ្រ BLACKPINK និង Butter Purple បានធ្វើរឿងដ៏ល្អប្រសើរក្នុងនាមជាអ្នកគាំទ្រ

0

ផេកអ្នកគាំទ្រក្រុមចម្រៀង BLACKPINK នៅកម្ពុជាធំៗចំនួនពីរបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជួយទៅដល់បងប្អូននៅតាមព្រំដែនដែលរងគ្រោះដោយសារតែថៃឈ្លានពានតាមរយៈមូលធិនិរបស់ ទីនីន។ មិនត្រឹមតែសកម្មភាពរបស់អ្នកគាំទ្រ BLACKPINK ប៉ុណ្ណោះទេ ប៉ុន្តែអ្នកគាំទ្រវិស័យ KPop មានឈ្មោះថា Butter Purple ដែលបង្ហាញសកម្មភាពគាំទ្រក្រុមចម្រៀង BTS និងអ្នកគាំទ្រតារាចិនមួយចំនួនទៀតបានកៀងគរគ្នាបង្កើតគម្រោងបញ្ចាំង LED ដើម្បីជាការរម្លឹកគុណកងទ័ពពលី និងលើកទឹកចិត្តកងទ័ពឈរជើងនៅព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS-lS1jLE_ID2JpCEz19bOQ2d8pp2mMnztHMvHmQP6xE_kinxE4uahySh1t6GhENvcqwLnTGTsabCMSaXg5LZaD2nsWN0gc5OM1XCbmUuZGSpsBiI0KY0EZFKHBktmGhxkVdVah02XCWetB7wefSf-mzFiNl1KzUv4Gf05Pnv-6DPK40ZuTlBHAKBtorsE/s720/image_2025-11-15_14-28-11.png

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ផេក Blackpink Universe ដែលមានអ្នកតាមដាន ១៧៧០០០នាក់បានបង្ហាញពីការបរិច្ចាគនូវទឹកប្រាក់ចំនួន១០០ដុល្លារទៅកាន់មូលធិនិរបស់ ទីនីន ដែលកំពុងរៀបចំស្បៀងជួយទៅដល់អ្នកជួរមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWUhSwHh-7GDKnaCfTKQDfsAKCI7WOcbjkl1ACcGcpd7kTLnXpcVJuT3PlB5Y1AwrG1BCGeRiw42wyBz8LoAhzThw-3359PFSMmTvhM40xZYMQ9t9h7hgmUc211ib3BAkepCo7YCjO8dwbKXooRPQFMXYIwiHm80KdK7bKcpk5VAWS2DGRJ3z6R4HhudCh/s740/image_2025-11-15_10-38-21.png

អ្នកគាំទ្រក្រុមចម្រៀងនារីនេះបានបង្ហោះថា «ពីផេក Blackpink Universe ទៅកាន់មូលនិធិរបស់បងស្រី Tynin.K សម្រាប់ការទិញអីវ៉ាន់ជូនវីរកងទ័ពនៅព្រំដែន ពួកយើងសូមបន់ស្រន់ឱ្យបងៗកងទ័ពនិងប្រជាពលរដ្ឋខ្មែរយើងនៅខាងព្រំដែនមានសុខសុវត្ថិភាពទាំងអស់គ្នា»។ មិនត្រឹមតែផេកនេះប៉ុណ្ណោះទេ ផេក BLACKPINK – BLINK Cambodia ក៏បានចូលរួមបរិច្ចាគទឹកប្រាក់១០០ដុល្លារដូចគ្នាទៅកាន់សកម្មភាពសប្បុរធម៌របស់ ទីនីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXmxZGtvf3btYv_DXrTV_JH_Ea2Mv_vxHst5Y61FnCfrzbVpdGXz_g8scPhgVPvWIl8CbkCySYVRe-kywqyS9SPTO37dFyokfBrqzb9LG5ge4w15W5JisS1ZX9ZJyLczATLvIqDVnV9MS-meSB1w_NWVSaUhlaAoFWblEBKwCzHHt_RLkspvwZ1dlsXFzr/s747/image_2025-11-15_10-38-21%20(2).png
ងាកទៅកាន់អ្នកគាំទ្រក្រុមចម្រៀង BTS ដែលមានឈ្មោះថា Butter Purple វិញបានបង្ហាញពីគម្រោងដែលមានការចូលរួមពីអ្នកស្រលាញ់ Kpop និងវិស័យសិល្បៈចិនបញ្ចាំង LED ពីវីរៈកងទ័ពចំនួន១០ថ្ងៃ។ តាមរយៈការបង្ហោះរបស់ Butter Purple នៅថ្ងៃទី១៥ ខែវិច្ឆិកា បានឱ្យដឹងថាការបង្កើតគម្រោងនេះគឺមិនមានអត្ថន័យអ្វីផ្សេងទេ ក្រៅពីការដឹងគុណដល់កងទ័ពពលីនិងលើកទឹកចិត្តដល់កងទ័ពឈរជើង និងបង្ហាញស្មារតីស្រឡាញ់ជាតិរួបរួមគំនិតតែមួយជាមួយរាជរដ្ឋាភិបាល។ ការបញ្ចាំង LED នេះធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់២៤ វិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង១២:០០នាទី ថ្ងៃត្រង់ ដល់ម៉ោង១០យប់ ដែលស្ថិតនៅទីតាំង The Bridge SOHO អគារ Diamond Twin Tower, កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTg8_lnTfX6T5_W4wvce-VrqIsmMjuEy-BSJDBOYI9jIbBlhLKAb40ftQ2VZpwhT8XH_qhA4Iotl5Mao5Vf0KJZMzytmGrEaPd6R19Fmq9bzaFDf3JZPnm_8FaXmY0396bwvK5xFk_F0T9M9BJ54cDJADzKIWRC63lfBm4c0Vwg5I7NxhXSAt24_L2XiqT/s1352/image_2025-11-15_14-39-14.png

នេះជាសកម្មភាពដ៏ប្រសើររបស់អ្នកគាំទ្រក្នុងការបង្ហាញសកម្មភាពនេះមិនថាជាថវិកាជួយដល់អ្នកជួរមុខ ឬសកម្មភាពផ្សេងនោះទេ ខណៈកន្លងមកក្នុងអំឡុងពេលសង្គ្រាមក្តៅគគុកជាមួយថៃ ក្រុមអ្នកគាំទ្រតារា Kpop និង C Drama បានជួយគ្នាយ៉ាងសស្រាក់សស្រាំងនៅតាមបណ្តាញសង្គម X ៕

មាលា ទទួលបានការរាក់ទាក់នៅវៀតណាមខណៈបទសម្តែងជាមួយ វណ្ណដា ចាក់ពេញកន្លែងញុំាអី

0

តារាម៉ូដែល មាលា បានបង្ហាញអារម្មណ៍រំភើបចិត្តក្រោយពីទៅប្រទេសវៀតណាមបានឃើញបទដែលនាងសម្តែងជាមួយនឹងតារារ៉េប វណ្ណដា នៃបទ «សង្ក្រាន្តស្គាល់ស្នេហ៍» ចាក់ពេញកន្លែងញុំាអី។ មិនត្រឹមតែប៉ុណ្ណោះបុគ្គលិកនៅទីនោះក៏បានកត់សម្គាល់នាងនិងបានសុំនាងថតជាមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvkkZ3cqi3_kPV510rJ3XMp0i11Ju99cL2UJJtYnBBFQSUtcDFRoPCHOwuBS3fUZldwXEhXIwDg__lhh_6leravGCaStm6xs2m8BxKpe12IlQi9sYFDDkMlE-Vw1kUXI0XEgYnltogsY1f4bY2MDPhrb47l0dEBQQjsPWDEI_-Ssz65H6Cnb7JQWMyRTi/s1919/image_2025-11-17_10-15-52.png

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់តារារ៉េប ម៉ាន់ វណ្ណដា ដែលមាន មាលា សម្តែងក្នុង MV ទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងទស្សនិកជនក្នុងស្រុកនិងក្រៅស្រុក។ ប្រជាប្រិយភាពនៃបទចម្រៀងនេះនៅតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនទោះបីជាចេញតាំងពីខែមេសា ឆ្នាំ២០២៤ ប៉ុន្តែមកទល់ពេលនេះបទនេះនៅតែបន្តពេញនិយមនិងមានចាក់ជាច្រើនកន្លែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCz_bq0lVSfWmyWSvnaDKfT0H8pLOpDyF_ehZ4g4zbidPjegMJorSbvSYG2aWKsbHfXWmvctlgSG5KeQxdBcYYDMklgasKS4PYz-iRWk-VuzNKCQ1dmYvEYmRrB8tgC-QrFfWzWsLqy9CqjjmN7pfiYPblVfHwrpcPvnMhdSAvvLqSP3sOS41cR7AXeTBm/s1800/image_2024-05-07_13-55-43.png
ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ តារាម៉ូដែល មាលា ទើបតែបង្ហាញថានាងបានទៅញុំាអីក្នុងភោជនីដ្ឋានមួយហើយបន្ទាប់មកមានការចាក់បទចម្រៀង «សង្ក្រាន្តស្គាល់ស្នេហ៍» ដែលនាងបានចូលរួមសម្តែង។ លើសពីនេះ មាលា ទទួលបានការស្រលាញ់ចូលចិត្តពីអ្នកគាំទ្រដែលជាបុគ្គលិកនៅទីនោះ ព្រមទាំងបានថតរូបអនុស្សាវរីយ៍ជាមួយគ្នាទៀត។ មកទល់នឹងថ្ងៃទី១៧ ខែវិច្ឆិកា បទ«សង្ក្រាន្តស្គាល់ស្នេហ៍»របស់ វណ្ណដា មានការស្តាប់លើសពី៦០លានដងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt-OP0L1fugISMYT74OeLIfpG_M7QxriAQzTnDG72uXHNKJzFWx77wFwdU4f0EqFPAS9ENV2CmIcZwDZGeOHqP1_cSd3TMjt71urgrxhX3uM743adhHJ1p_hbZBROIk2AQg8EGbUemZqQyhXVXbOU-d1YweftJ7yVBeGZ2K7IhTgAahspl97p2-kJQTkq6/s1800/image_2024-05-07_13-55-44.png

តារាម៉ូដែល មាលា ដែលជាកូនខ្មែរកាត់បារាំង ជារឿយៗតែងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនមិនថាតែក្នុងស្រុកឬក្រៅស្រុកទេសម្រស់របស់នាងលេចធ្លោមានការចូលចិត្តជាច្រើន។ តួយ៉ាងកាលពីនាងទៅប្រទេសឥណ្ឌូនេស៊ី ឬអាម៉េរិក មាលា ត្រូវបានគេចាប់សម្ភាសន៍និងផ្តល់ជាកាដូនៅតាមដងផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoiz61NDD7R8ZxxJK3F3NkVfkm2Se3D_O6PWL5Q8O-fPlM4d-lgqTZPkRzITMrf_GuSbFWlntVp8J9HS0G4uHjOMpmd_BTiIdt4D7K5sRv4CmeQs8w0x4YEymGQX-e3t8y7ZImu8SsAcbniTY2o7jsNZ90_8gLs9N77HNwnmx6pX66FEXWJO6UlcSfGqrV/s1920/image_2025-11-17_10-15-51.png

មិនត្រឹមតែលេចធ្លោក្នុងការបង្ហាញម៉ូត សម្តែង MV គ្រងតំណែងជាតួឯកកុនខ្នាតធំប៉ុណ្ណោះទេប៉ុន្តែ មាលា ក៏មានជំនួយក្នុងដៃផ្ទាល់ខ្លួនផងដែរ៕

អាមេរិកគ្រោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបណ្តាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីដោយដំឡើងពន្ធទំនិញរហូតដល់៥០០%

0

សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគាំទ្រសេចក្តីព្រាងច្បាប់របស់អាមេរិក ដែលគ្រោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបណ្តាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដោយដំឡើងពន្ធទំនិញក្នុងអត្រាខ្ពស់រហូតដល់៥០០% ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសនានាដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីនេះ ដោយសារអាមេរិកយល់ឃើញថា ប្រទេសទាំងនោះគាំទ្ររុស្ស៊ីឱ្យបន្តសង្គ្រា.មជាមួយអ៊ុយក្រែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4TFRaB1lRumj8qhqXzwiM7qbekzHFZ_kcLQJDxBAUxHxQOSskd0l-98FLNQkD6os2RUSINciL828fIirpW-r4bSDHLiv1bjibyZnoXuuQ2Y8-RFbbnxyNZqUaWK7_0GmmzD-tdnuGvS1J2Ngnqdc6J_-okpqZaHT6uZ11rqedwEo3AjOIpzIWbJ3lka0V/s1200/image_2025-11-17_13-22-55%20(2).png
លោកប្រធានាធិបតី Trump បានបង្ហាញគោលជំហរគាំទ្រសេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយព្រឹទ្ធសភាអាមេរិក ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសនានាធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដោយលោកបានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា មុនពេលធ្វើដំណើរចាកចេញពីរដ្ឋផ្លរីដា ទៅកាន់សេតវិមានថា ៖ «ខ្ញុំគាំទ្រសេចក្តីព្រាងច្បាប់នេះ គណបក្សសាធារណរដ្ឋ (Republican) បានធ្វើសេចក្តីព្រាងច្បាប់យ៉ាងតឹងរ៉ឹងដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចបណ្តាប្រទេសធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី» ។

សេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភាអាមេរិកផ្តល់សិទ្ធិឱ្យលោកប្រធានាធិបតី Trump អាចដំឡើងពន្ធទំនិញនាំចូលពីប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីនិងពុំគាំទ្រអ៊ុយក្រែន ក្នុងអត្រាខ្ពស់រហូតដល់៥០០% ជាពិសេស ប្រទេសដែលផ្គត់ផ្គង់ថាមពលច្រើនទៅរុស្ស៊ី រួមមាន ៖ ចិន ឥណ្ឌា និងអាចដំឡើងពន្ធខ្ពស់សម្រាប់ទំនិញនាំចូលពីអ៊ីរ៉ង់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrBUq1OzRW7N65LwEGDuXhZ9LHslMPI_R0wHBQ1UMCFexQNpneK5JimMct45NsR3SumUK02YLT1iC3bz02paCO-krhzArZO870WPDnUkCDjrsNEtbUpCIaWVrZHg9m7TuRsVwL8Hj6OJlHaAUROUUChEab3aDrO4eNYLuphixyFBLeABJEHHD-jkOpbgwV/s720/image_2025-11-17_13-22-55.png
ការប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចបណ្តាប្រទេសធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីក្នុងអត្រាខ្ពស់កប់ពពក ក្រោយពីលោកប្រធានាធិបតី Trump ព្យាយាមជាច្រើនខែជំរុញឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចូលរួមការចរចាសន្តិភាពជាមួយអ៊ុយក្រែន និងទប់ស្កាត់ប្រាក់ចំណូលរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ប៉ុន្តែប្រធានាធិបតីរុស្ស៊ីបដិសេធការចរចាសន្តិភាព បើទោះជារុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែនអូសបន្លាយរហូតដល់ជិត៤ឆ្នាំក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimTuhXD_q9-TuGgtITTb5k5-emvnwf-XY7ARYNcmncJbNxSx_hBanuUs65PHlSuzAYfsVHI3l7k3TwO82_xkLMi-R9dYSI0v9jD1z6HUJupey6vT4oNq9OtVSdjogjHXik3xaPucKqum0iJ6PkVVGWiPorFdy72lSqWY2J14e6Pih9cTqvD0C0qoB8dvqj/s1041/image_2025-11-17_13-22-54.png
ក្រៅពីនេះ គណបក្សប្រជាធិបតេយ្យ (Democrat) និងគណបក្សសាធារណរដ្ឋ (Republican) ក៏បានជំរុញការបង្កើតច្បាប់ដាក់ទោសរុស្ស៊ីផងដែរដោយសារមិនបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន ប៉ុន្តែលោកប្រធានាធិបតី Trump ពុំគាំទ្រច្បាប់នេះទេ និងព្យាយាមជំរុញឱ្យលោក Putin ចរចាសន្តិភាពជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI6RavyDZGjaTA_3q9j7Tc7oX7tQmLV-gygQNqnvvLMi0jISekIKRseU6BeHJVbd8wepShE0B497-zpJozTBpQd4HPCn1Q6LHsxrvG8C74MmACWYSES8uwzACredt7IfZnEKqHtrBFON7F6QVHi29ywmV4KaXCM4oZ7rkgtreeIO4VSG_WEktI0jEmnDDN/s1020/image_2025-11-17_13-22-55%20(3).png

    គួរបញ្ជាក់ថា អ៊ុយក្រែនបានវាយប្រហារលើទីតាំងប្រេងឥន្ធនៈរបស់រុស្ស៊ីជាបន្តបន្ទាប់ ហើយរុស្ស៊ីក៏វាយប្រហារតាមអាកាសលើអ៊ុយក្រែនវិញ ដើម្បីគ្រប់គ្រងមជ្ឈមណ្ឌលផ្លូវដែកនៅទីក្រុង Pokrovsk របស់អ៊ុយក្រែន ។ លោកប្រធានាធិបតី Trump ជំរុញឱ្យប្រទេសទាំងពីរបញ្ចប់សង្គ្រាម ក្រោយពីលោកបានបញ្ចប់សង្គ្រាមនៅប្រទេសជាច្រើន រួមទាំងសង្គ្រាមកម្ពុជា-ថៃ និងកំណត់ឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាព ទើបអាមេរិកយល់ព្រមចរចាពន្ធទំនិញ ៕

អាកប្បកិរិយាជនជាតិថៃ កាន់តែបញ្ជាក់ទៅកាន់ពិភពលោកថាជាជាតិសា.សន៍ពូកែច្រណែ.ននិ.ន្ទា

0

ថ្មីៗនេះអាកប្បកិរិយាជនជាតិថៃដែលបង្ហាញទៅកាន់ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយបង្កឱ្យមានរិះគន់ជាច្រើនជាសាធារណៈ ។ ស្រដៀងគ្នានេះតារាម៉ូដែល ធីតា ទើបតែទម្លាយថានាងត្រូវបានមនុស្សមួយក្រុមឈរសម្លក់មិនដាក់ភ្នែកពេលនាងបង្ហាញឈុតប្រពៃណីខ្មែរ។ នេះបង្ហាញឱ្យពិភពលោកកាន់តែឃើញថាជនជាតិថៃមួយចំនួនមានចិត្តច្រណែននិន្ទាមកខាងកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrRhM3mjiNmlGehgKHpe5sJrf99PWVphi05tuSRuTS0oocVmEeTJv3_FW9MLC8kN6R21n_5aubzmSh_mos-GGNRJfv0g919YaxvLPefjgRtoT6pFF_tyvz4nHyu8y4lUmE6mWk3u9XNC4PjJRVIntS-UWWVT1o4qPynIRdh3OxG66P2XkZoWwBVKiLscSO/s2048/image_2025-11-17_08-49-37.png
កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ហ្វីយ៉ាតា បានស្លៀកឈុតពណ៌ក្រហមយ៉ាងស្រស់ស្អាតដើរចេញពីកន្លែងស្នាក់នៅដើម្បីចូលរួមអាហារពេលល្ងាចដោយមានអ្នកគាំទ្ររួមទាំងក្រុម Media ជាច្រើនឈរត្រៀមត្រាស្វាគមន៍បវរកញ្ញា។ ទោះជាយ៉ាងណា នារីម្នាក់ដែលកាន់ទង់ជាតិថៃបានបង្ហាញឥរិយាបថពេបជ្រាយមកកាន់អ្នកតំណាងកម្ពុជា ធ្វើឱ្យមានមតិរិះគន់យ៉ាងច្រើនទៅកាន់ជនជាតិថៃរូបនេះ។ មិនត្រឹមតែល្បីក្នុងប្រទេសកម្ពុជានិងថៃប៉ុណ្ណោះទេប៉ុន្តែវីដេអូដែលថៃពេបជ្រាយមកកាន់ ហ្វីយ៉ាតា បានរីកដុះដាលទៅកាន់ប្រទេសជាច្រើនព្រមទាំងបង្ហាញពីអាកប្បកិរិយាមិនល្អនៃប្រជាជនជាម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjbkuci1JJxyfWsZXV72JYoElPoJaDlgICU_3BcU5_O79T59CJvv66JdzF-D1MZKcbUfXam2Mwid7Mw814JpBVZY97yY-4O4QdhSpPpNoSpRDzkmpMmejD7nFb8_xhv8qskwgF6dIGVwZF7mimNOj19SaDwSAvWBLN56jR-9gTtj3XQHxvzXXw-pSlHif7/s2048/image_2025-11-17_08-49-32.png

លើសពីនេះអ្នកមួយចំនួនថែមទាំងលើកឡើងពីពាក្យសម្តីផ្លែផ្កាជនជាតិថៃដែលឌឺដងមកកាន់ ហ្វីយ៉ាតា កន្លងមកនេះថាជាទឹកដីស្នាមញញឹម ដោយបង្ហាញថានេះហើយជាស្នាមញញឹមរបស់ថៃ ពូកែពេបជ្រាយអ្នកដទៃ។
មិនត្រឹមតែ ហ្វីយ៉ាតា ប៉ុណ្ណោះទេដែលរងការពេកជ្រាបពីជនជាតិនេះថ្មីៗនេះតារាម៉ូដែល ធីតា ហៅ Feng yuu ក៏ទម្លាយរឿងហេតុពីក្រោយឆាកត្រូវបានជនជាតិមួយក្រុមឈរសម្លក់នាងមិនដាក់ភ្នែកអំឡុងពេលនាងបង្ហាញឈុតប្រពៃណីជាតិខ្មែរនៅក្នុងកម្មវិធី Face of Asia 2025 នៅឯប្រទេសកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJyGOuAKphVCBXO9kZKyEyLKja3krD4zlFKwRzleavOrQ80xkSan8bBFOGkt6zeOsIcqhjUDl6nIx4uu6NeF2X6_57uyI5ZtTd97yZBdY1xlzvsl_RFsRwNe3TPHo6AcUu6ilJ5jyVNOQnnugP_BcSbyr0TvLPGskPbe4TiUBO1bHd1Uauxw9fE-_gwIbw/s2048/image_2025-11-17_08-49-30.png

ទង្វើអស់ទាំងនេះកាន់តែបង្ហាញមុខមាត់ពិតរបស់ផ្ទះលេខ២ថាជាប្រទេសបែបណា និង បញ្ជាក់ទៅកាន់ពិភពលោកថាថៃគឺពូកែច្រណែននិន្ទារករឿងគ្រប់សព្វមកលើកម្ពុជាមិនថាវិស័យនយោបាយ ឬវិស័យបវរកញ្ញា៕

ពលរដ្ឋថៃភ័យពីបរិមាណទឹកក្នុងទំនប់យក្ស «Bhumibol Dam» កើនឡើងខ្លាំងអាចបាក់ទំនប់ធ្វើឱ្យខេត្តនានា និងទីក្រុងបាងកកជន់លិចធ្ងន់ធ្ងរ

0

ប្រទេសថៃ ៖ ពលរដ្ឋថៃនៅខេត្តមួយចំនួនកំពុងព្រួយបារម្ភក្រោយពីបរិមាណទឹកក្នុងទំនប់នានាកើនឡើងយ៉ាងខ្លាំង ក្នុងនោះបរិមាណទឹកក្នុងទំនប់ទឹកយក្ស «Bhumibol Dam» នៅខេត្តតាក ក៏កើនឡើងខ្លាំងដែរ ដែលអាចធ្វើឱ្យខេត្តនានា និងទីក្រុងបាងកកជន់លិចធ្ងន់ធ្ងរដោយសារបាក់ទំនប់ ។ ពលរដ្ឋថៃបារម្ភថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរនឹងធ្វើឱ្យបរិមាណទឹកក្នុងទំនប់យក្សកាន់តែកើនឡើងបង្កជាគ្រោះទឹកជំនន់ និងសំណូមពរឱ្យអាជ្ញាធរធនធានទឹកបង្ហូរទឹកចេញជាបន្ទាន់ បើមិនដូច្នោះទេ ការបាក់ទំនប់នឹងបង្កគ្រោះថ្នាក់មិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4jTOYhs10d91C6p_eBqGqR2KHYyg9BytehONPHO3Tv9WsSrRSh75dBVh1h_ZmpxC0IA9SczUnmXVKi3oTlcJeHswi5JcbhHF86ivXn4GVe9AQILn1Kg86p0wiWCUjjIi1xTwrUmwcW1qB4zR0BFF_mDZPe3a6mKxH1LN3gv8ChLz2ebIDXbe5qbI3oxAA/s1280/photo_2025-11-17_11-04-05.jpg

ថ្មីៗនេះ ពលរដ្ឋថៃបានបង្ហោះរូបភាពទំនប់យក្ស «Bhumibol Dam» នៅខេត្តតាក ដែលមានបរិមាណទឹកកើនឡើងខ្លាំងជិត១០០% ថែមទាំងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។ តាមទិន្នន័យចុងក្រោយ ទំនប់យក្សនេះបានស្តុកទឹកកើនឡើងដល់ជាង៩៩% អាចជាសញ្ញាប្រកាសអាសន្ននៃការបាក់ទំនប់ ពីព្រោះវាអាចផ្ទុកទឹកបានតែបន្តិចទៀតប៉ុណ្ណោះ ។ ពលរដ្ឋថៃបានសំណូមពរឱ្យអាជ្ញាធរធនធានទឹកប្រញាប់បង្ហូរទឹកចេញជាបន្ទាន់ដើម្បីបង្ការគ្រោះទឹកជំននន់ និងបាក់ទំនប់ បើបង្ហូរទឹកមិនទាន់ពេលទេនឹងប៉ះពាល់ដល់ពលរដ្ឋរស់នៅក្បែរទន្លេចៅព្រះយ៉ា ខណៈពេលនេះ បរិមាណទឹកនៅខេត្តឆ័យណា សីងបុរី អាងថង និងអយុធ្យា បានកើនឡើងខ្លាំងរួចទៅហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhpti8o9xAAbAWMmkwUtkQJAA9sC3RIM5KF7FgGZ8ricvctudtfJSLFSMamjUDo1JTbMRS6Z3Xw_38B8jTCSVasCxFvdAtbBVRpuu4mspVTkReIoQ_TOly5z6ec6C1xn9cPABb7jUwn5a_oze1JmXcRX1lJ-ofSQGJ8b5k-XciTPDPwVSTBpriVcQaKPGD/s1280/photo_2025-11-17_11-04-06.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៣ ខែវិច្ឆិកា មន្ត្រីការិយាល័យធនធានទឹក និងនាយកដ្ឋានធារាសាស្ត្រ បាននិយាយពីស្ថានការណ៍ទឹកជំនន់នៅប្រទេសថៃថា ថៃមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរនៅតំបន់ភាគកណ្តាល ទីក្រុងបាងកក និងតំបន់ជុំវិញ ដោយសារសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់ខ្លាំងពីប្រទេសចិនគ្របដណ្តប់លើតំបន់ឦសាន ។ ភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យបរិមាណទឹកក្នុងទំនប់នានា រួមទាំងទំនប់ទឹកយក្ស «Bhumibol Dam» នៅខេត្តតាកកើនឡើងខ្លាំង ដែលធ្វើឱ្យពលរដ្ឋបារម្ភពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរដោយសារការបាក់ទំនប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioA9vLBOGGaeMlPAlaUY89nmMuNUwXO7youH0TRe2Hut50JbiAScBgzdmIJhqwllQvBKG6z6FlcTHA-GOeqr9hna9iCwBx4VQPq44f-Y19tE9PjIERGx-OUq4bfHxNbnBIas2I6SScXFMZE_dybYDaRBfrHBGQYnIsWzgfVxtA26oMLOHF8-0qffLJccGO/s696/photo_2025-11-17_11-04-01%20(2).jpg

អគ្គលេខាធិការងនៃការិយាល័យធនធានទឹកប្រទេសថៃ អ្នកស្រី ផាឆារ៉ាវី ស៊ុវ៉ាន់នីត បានប្រជុំជាមួយមន្ត្រីពាក់ព័ន្ធដើម្បីតាមដានស្ថានការណ៍ទឹកយ៉ាងដិតដល់ និងត្រៀមវិធានការទប់ស្កាត់ផលប៉ះពាល់ដែលបង្កឡើងដោយទឹកជំនន់ ។ អាជ្ញាធរធនធានទឹកបារម្ភថា ប្រសិនបើទំនប់ទឹកយក្សនៅខេត្តតាកបាក់មែននោះ នឹងបណ្តាលឱ្យខេត្តថៃជាច្រើនជន់លិចមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig9MIg_qoU137dAwfP-HzETTr4lh7pNyoRxsWJ6cqlO9hLRtW3MXynMgUs-nLn9lenwtiI3HNthoZ-sqFrlVYYmaeds2ws-Wzwdlg49LcjJ3WsB_CubcZIz8migyJrJSxezy9fS_XDUuc-lj4k84L16hP3y2DaINZbTkvzGAJhcZtApXqAIFIQ8HPJEec1/s1280/photo_2025-11-17_11-04-01%20(3).jpg
តាមការលើកឡើងរបស់អ្នកវិភាគថៃ ទំនប់ទឹកយក្ស «Bhumibol Dam» មានបរិមាណទឹកកើនឡើងជិត១០០% ហើយវាអាចនឹងបាក់បើស្តុកទឹកបន្តទៀត ខណៈអ្នកបច្ចេកទេសចង់បង្ហូរទឹកចេញពីទំនប់ ប៉ុន្តែមិនអាចបង្ហូរបាន ដោយសារតំបន់នៅផ្នែកខាងក្រោមទំនប់កំពុងលិចលង់ខ្លាំង ហើយវានឹងលិចទីក្រុងបាងកក ។ ទោះជាយ៉ាងណា មិនអាចពន្យារពេលការបង្ហូរទឹកពីទំនប់យូរថ្ងៃទេ បើភ្លៀងនៅតែបន្តធ្លាក់នឹងលិចទីក្រុងបាងកកមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkGfLXcZlxIXM4ADYTuG0Mt1MoJfXAJnC0lCkd_dfTPr_pZSKZkwmNlwJJzUobqS8nHVpY5EY6jkedjyGBkceFCdySoMLG-eG5Rxyv-wOIHHrnlcN0DKJlEnCo-vG9EeEn9xvsRdImkYNwsH4AR5lmPH2YvM9tpVliavx6-Ts4gAvwi7TDwlEHJt7DXly6/s696/photo_2025-11-17_11-04-01%20(4).jpg

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា បរិមាណទឹកក្នុងទំនប់ទឹកយក្ស «Bhumibol Dam» នៅខេត្តតាក បានកើនឡើងយ៉ាងខ្លាំងមិនធ្លាប់មានកន្លងមក រហូតដល់ជាង៩៩% និងជាសញ្ញាប្រកាសអាសន្ននៃការបាក់ទំនប់ទឹកនេះ ខណៈវាមានសមត្ថភាពផ្ទុកទឹករហូតដល់១៣,៤៦២លានម៉ែត្រគូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA4v3ew2yM6UC3tEZqg_-_7aBQ6L8nd4w5jwO_W3OJRKBdzk-Fz-OMWfB8fAGg8n1DKRnQcwvitju0lhQUUNyx7olWogZHxCebRT8M6r0AAchIc58wHeRod8z598KaGAISTjNsLCZ22Xft6myNbtYCI-I53mc2r07Xu3zk4FL0rq67aYKSYnq8HE9uUldy/s696/photo_2025-11-17_11-04-01.jpg

ទំនប់ទឹកយក្ស «Bhumibol Dam» មានសារៈសំខាន់សម្រាប់ប្រទេសថៃ ដោយសារអាចផលិតអគ្គិសនីផ្គត់ផ្គង់ទៅបណ្តាខេត្តជាច្រើន, ផ្តល់ប្រភពទឹកសម្រាប់ស្រោចស្រង់ដំណាំផ្សេងៗនៅតំបន់ទន្លេពីង និងទន្លេចៅព្រះយ៉ា ។ ក្រៅពីនេះ វាមានតួនាទីរំដោះទឹកដែលហូរពីតំបន់នានា ជាកន្លែងនេសាទ និងតំបន់ទេសចរណ៍ ។ នៅរដូវវស្សា ទំនប់នេះមានតួនាទីស្តុកទឹកការពារកុំឱ្យលិចតំបន់ទំនាបនៅម្តុំទន្លេចៅព្រះយ៉ា រួមទាំងការពារកុំឱ្យទឹកលិចទីក្រុងបាងកក និងបណ្តាខេត្ត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnCBHdGyCqdeBNRMFrwak_2BTu2XLqSgKpiDYkqxZesRgGFUvFIXsfnPkytLrG7FvBsqLN6O4ug3eBo8QOz3xvAVlAO25VvZqJnt9nQu_mlwmGS83x7mMQ8vSCKu2tM5Glo7Vi8F8Ebj7-r8Jkbbt6PqYjS2FPDzGJ3lJrkl68LtAp0pBSWgNuIlVDklpk/s1280/photo_2025-11-17_11-04-03%20(2).jpg

ឧទ្ធម្ភាគចក្រដឹកស្បៀងឲ្យកងទ័ពថៃ២គ្រឿងវិះនឹងធ្លាក់ចូលស្រែ ដោយសារបញ្ហាប្រព័ន្ធបញ្ជា

0

ខេត្តម៉ែហុងសុន៖ ផ្អើលអស់កសិករដែលកំពុងធ្វើស្រែ ក្រោយឧទ្ធម្ភាគចក្រវ័យចំណាស់ចំនួនពីរគ្រឿងរបស់កងកម្លាំងពិសេសថៃប្រើសម្រាប់ដឹកជញ្ជូនស្បៀងអាហារឲ្យទ័ពជួរមុខដែលកំពុងហោះសុខៗបានសម្រេចចិត្តចុះចតភ្លាមៗជាបន្ទាន់ទៅលើដីស្រែរបស់ពលរដ្ឋ ដោយសារមានបញ្ហាប្រព័ន្ធបញ្ជាដែលធ្វើឲ្យការហោះហើរប្រឈមនឹងការបាត់បង់លំនឹង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx_FSVVuSVkRINpFpS5SBXWVdw2iA-mFbldWsTO7QaUbr7FiW2U6bkFYapcGlSFUW5-OF1IvZgtykgJhUWniPnjKsS_rn0ByiMxT1HxbqmquO2ErONDKKXWHC66IwOgG7kwgrOqLmIwwaazn3hFw6R_K12gh_2CUqFIVjB0kQVc9qbeWhaoSavqMnEuAUi/s1000/photo_2025-11-17_09-59-19.jpg

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ១១:០០នាទី អ្នកភូមិនៅហួយទននុន ឃុំម៉ែង៉ាវ ស្រុកឃុនយួន ខេត្តម៉ែហុងសុន បានផ្អើលឈូរឈរខណៈពេលកំពុងច្រូតស្រូវ បន្ទាប់ពីប្រទះឃើញឧទ្ធម្ភាគចក្រចំនួន ២គ្រឿង បានធ្វើការចុះចតទៅក្នុងដីស្រែនៅក្បែរៗពួកគេ។

    បើតាមសេចក្ដីរាយការណ៍ ឧទ្ធម្ភាគចក្រទាំងនោះគឺជារបស់ក្រុមការងារពិសេស Singhanat ម៉ូដែល Bell 212 ដែលទើបត្រឡប់មកពីបេសកកម្មផ្គត់ផ្អង់ស្បៀងអាហារដល់ទ័ពជួរមុខតាមព្រំដែន បានសម្រេចធ្វើការចុះចតភ្លាមៗ ដោយសារតែមួយក្នុងចំណោមឧទ្ធម្ភាគចក្រទាំងពីរ បានលោកសញ្ញាព្រមានកម្រិតខ្ពស់ ( Master Caution) ថាមានបញ្ហាសម្ពាធប្រេងប្រអប់លេខ នាំឲ្យប៉ះពាល់ដល់ប្រព័ន្ធបញ្ជារបស់វា ដែលទាមទារឲ្យអ្នកបើកបរត្រូវចុះចតជាបន្ទាន់មុនពេលវាកាន់តែធ្ងន់ធ្ងរហើយបញ្ជាលែងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipjtmQGEers_y1fpD__UnT87BSHcs_QZNY0s-GRiLdbMqEPzi4Qz_FHsc-jzwXYhiYkTQld03XCEn25hdLbU98gMPEpJhufEIdzZY9sB_8TP-xgfunffUrqjSPdFR_vRXauGNBeew5ILBAycl5sJHbpb_S71RwIACxpil-sUivMWnEVwGAN-iqKb1hvXhj/s785/photo_2025-11-17_09-59-20%20(2).jpg

    តាមការបញ្ជាក់ ឧទ្ធម្ភាគចក្រ Bell 212 ទាំងនេះត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលបច្ចុប្បន្នវាអាចបម្រើការងារសម្រាលមួយចំនួនដូចជាសម្រាប់ដឹកជញ្ជូនកងទ័ព ស្បៀងអាហារ ឬជំនួយ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងការជម្លៀសអ្នកជំងឺ។ ក្រុមការងារពិសេស Singhanat បានផ្ដល់ដំណឹងដល់សាធារណជនទូទៅ និងប្រជាពលរដ្ឋនៅក្នុងតំបន់នោះថា មិនចាំបាច់ព្រួយបារម្ភនោះទេ។

    គួរជម្រាបថា ឧបទ្ទេវហេតុខាងលើមិនបានបង្កឲ្យនរណាម្នាក់រងរបួស ឬគ្រោះថ្នាក់នោះទេ ប៉ុន្តែវាបាននាំមកនូវភាពភ័យស្លន់ស្លោយ៉ាងខ្លាំងទៅដល់ប្រជាជនថៃនៅក្នុងតំបន់ ខណៈភ្លាមៗពួកគេគិតថានេះអាចជាប្រតិបត្តិការយោធា ហើយការបា.ញ់ប្រហារអាចនឹងមាននៅក្នុងតំបន់ពួកគេ។ យ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមការងារជំនាញរបស់ថៃ កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ចំពោះដើមចមដែលបង្កឲ្យកើតមានបញ្ហាភ្លាមៗទៅលើឧទ្ធម្ភាគចក្រនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBpo9HEEYwlLSkHaZ8TyQVBJexDiS64yJiIOJYHRHayM-MUsLkT9rwTQShZ73Wswc5HgcBFpMiU8AYRVo9EmTslWQNiHMkl_e3fYnzfTc0OXWgdpUH1nPqI_LyLpN4MmW7M_2_mu-y0CTTeJT0lx9WKtA8FaQKSmRLusnBh87tHXxzXkd2w-yyWL35La3M/s1000/photo_2025-11-17_09-59-20.jpg

ថៃ ខកចិត្តខ្លាំងចំពោះអាមេរិក និងថាលោក ត្រាំ ផ្ដល់ការសម្រេចចិត្តលម្អៀងមកខាងកម្ពុជា

0

ប្រទេសថៃ៖ រដ្ឋាភិបាលថៃបានសម្តែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសផ្អាកការចរចាពន្ធគយរបស់ពួកគេភ្លាមៗ ដោយនិយាយថា ការសម្រេចចិត្តនេះមានភាពអយុត្តិធម៌ និងថែមរិះគន់លោក ដូណាល់ត្រាំ ថាបានយករឿងពីរដាច់ដោយឡែកមកលាយលំចូលគ្នាដើម្បីដាក់សម្ពាធលើប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaTNOx_UIECjJyOoc0bEUHXDsvJFDz96YlGq8ekKAuCK9QOUqGkohyK6ybZ9PJjxCU6tSx7jApBOAz6jU1aVr3K57Gn3FsdSTA7gMSW5UNySPmPi1GHY6dxaeorKRZ7J0aZu9BkkrESFjROWD7_S5K-WkFzelWFL9CENwnJ6Xo_ddy6oeLy8nyRFkMD3t3/s600/photo_2025-11-17_09-11-30.jpg
នៅថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២៥ សារព័ត៌មាន The Nation របស់ថៃបានចុះផ្សាយថា ក្រសួងការបរទេសបានថៃបានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ហើយបានសង្កត់ធ្ងន់ថា រឿងពាណិជ្ជកម្ម និងបញ្ហាសន្តិសុខព្រំដែន គួរតែនៅតែជាបញ្ហាដាច់ដោយឡែកពីគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYB-UlhJQMlLGkAKY3lOpSv6NA2o9BWzpdvQRjE-nIjbx9VsyGoJq0d8r0tlit7NgNCbci-4Cx8vltqepf-3StkI3K1n_9o6gma4fUi4-FhnWM9eISeDqIPkUkN-zlvaAsoX5QQAIYIsm9DP0X2gslM76S6u9UyeivNEMBAql7FzuJnrI3kz-VpAxfgixE/s1280/photo_2025-11-17_09-11-30%20(2).jpg

អ្នកនាំពាក្យរបស់ក្រសួង លោក Nikorndej Balankura បានទទូចថា ប្រទេសថៃបានចាត់ទុកបញ្ហាគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខដោយពីរផ្សេងគ្នា ហើយបានហៅសកម្មភាពរបស់សហរដ្ឋអាមេរិកថា ផ្ដល់ភាពអយុត្តិធម៌មកកាន់ថៃ និងធ្វើរឿងដែលមិនចាំបាច់។ បន្ថែមលើនោះ លោកនាយករដ្ឋមន្រ្តី Anutin Chanvirakul តាមរយៈទំព័រហ្វេសប៊ុកក៏និយាយរិះគន់សហរដ្ឋអាមេរិកដែរថា បានបិទភ្នែកនៅស្ងៀមនៅពេលដែលកម្ពុជាបង្កសកម្មភាពរំលោ.ភបំពានម្ដងហើយម្ដងទៀតលើកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែចេញមុខមកគាបសង្កត់ថៃ នៅពេលដែលថៃប្រកាសផ្អាកការអនុវត្តសេចក្ដីថ្លែងការណ៍រួមដើម្បីការពារឯករាជ្យភាពរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIK81hFBgeL7u7KtFLReDRbD0tya8ggKKy-HG0n0DSYCR5SyG8gCk3d3GO91A604A6mgAvy6H_KfUJVrlfsrnhY8yJVlPYSpB0j4bL9rmsO2ehpwbQxrLmQ2m017bCfRSOC7NJmhSdPSzr2YAskKYuUx6H-NrH7dIF7pgi69qZWzUcN_dRaWVuxFpbTzxN/s960/photo_2025-11-17_09-11-29%20(3).jpg
គួររម្លឹកថា ប្រទេសថៃបានប្រកាសបង្កកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា បន្ទាប់ពីឧប្បត្តិហេតុផ្ទុះមីននៅតំបន់ព្រំដែន ដោយថៃចោ.ទប្រកាន់ទាំងគ្មានមូលដ្ឋានថាជាស្នាដៃរបស់កម្ពុជា បើទោះជាកម្ពុជាខំបដិសេធយ៉ាងណាក៏ដោយ។ ក្រោយការសម្រេចជាឯកតោភាគីរបស់ថៃ សហរដ្ឋអាមេរិកក៏បានប្រកាសថា ខ្លួនក៏នឹងផ្អាកចរចាពីពន្ធគយជាមួយថៃដូចគ្នា រហូតដល់ថៃអនុវត្តឡើងវិញទៅតាមសេក្ដីថ្លែងការណ៍រួមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ2PmuAyFsW2pK0bPYVld0QAA8K5dmAwnkQc7nusTobmxWNBejOKxO45rR0UxzO8GLOjMRu7zsoZQOD3B6UQHZBK-kLb7M3PgIS9BN9TKj2WS75DWbubYuk9hnXNb5bIhyGzsVUmbeoqD08Z6qotlCpKIxz7aRih99jgyS_geqMTrGMXvZPPNNWaInCEbH/s1280/photo_2025-11-17_09-11-29%20(2).jpg
ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា គឺជាបញ្ជាក់ឡើងវិញនូវឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសថៃ ព្រោះការមិនគោរពចំពោះកិច្ចព្រៀងសន្តិភាព គឺប្រៀបបាននឹងការមិនគោរពអាមេរិកដូចគ្នា ក៏ដោយសារតែកិច្ចព្រមព្រៀងនោះបានមកតាមរយៈការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCoS6jn35LsHIqdDU-VUj4osA6U5x-AROXdXJwfitG2_jBYCN19sg1RCjrlM7gAbfpVwBTNJM5KyMATqFJ1xwWypVcJpMoigCdefPUS3YlADdwJbF_kQ2snFDN-ZeaXf84ieR-JgJCyskaKJN6memRqU0nt_EfeNUBsgLSCLc6x6ofLLFdND4-7oq_JD54/s718/photo_2025-11-17_09-11-29.jpg

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់អាមេរិកបានហុចផលវិបាកយ៉ាងសំខាន់សម្រាប់ប្រទេសថៃ ដែលក្នុងនោះវានឹងផ្ដល់ការគំរាមកំហែងដល់វិស័យនាំចេញសំខាន់ៗជាច្រើនដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សារអាមេរិក។ វាក៏ធ្វើឱ្យប្រទេសថៃស្ថិតក្នុងជំហរការទូតដ៏លំបាកមួយផងដែរ ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងប្រើប្រាស់ពាណិជ្ជកម្មកាន់តែខ្លាំងឡើងជាអានុភាពនៅក្នុងបញ្ហាសន្តិសុខអាស៊ីអាគ្នេយ៍៕

ទំនាក់ទំនង Bai Lu និងប្អូនប្រុសរបស់ Fan Bingbing ធ្វើឱ្យមានការជជែកវែ.កញែ.ក

0

ថ្មីៗនេះទំនាក់ទំនងរវាងតារាសម្តែង Bai Lu និងតារាសម្តែង Adam Fan ឬ Fan Cheng Cheng ប្អូនប្រុសរបស់ Fan Bingbing ត្រូវបានពិភាក្សាយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម។ នៅក្នុងវីដេអូដ៏ល្បីមួយ Bai Lu និង Cheng Cheng បានទាក់ទាញការចាប់អារម្មណ៍ចំពោះសកម្មភាពស្និទ្ធស្នាលរបស់ពួកគេ នៅពេលដែលពួកគេទាំងពីរបានស្លៀកសំលៀកបំពាក់ប្រពៃណី Tajik នៅទីក្រុង Xinjiang ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlXoZEuKAnA0wXsYBT8C6-L9xWqQahsx2E84bRxJRsi4fnPKTjcBd21OUPASH_kvvWesgWD2YThsK9yXBCvEg0qvHT09hHgBsfU2-jhfDQ1M8EYUgxif957Jx90vwmq_mlD95B1Fz0QuVxadMsy4cs_i9wkYrjMMtBlRACNcYclR8Vun3islVMB8fPixrc/s2048/image_2025-11-15_15-56-47%20(2).png
Bai Lu បានថើបបាតដៃស្តាំរបស់ Fan Cheng Cheng ។ ជាការឆ្លើយតបតារាសម្ដែងរូបនេះបានប៉ះក្បាលតារាស្រីរូបនេះស្រាលៗ។ ឈុតឆាកនេះធ្វើឱ្យមានការសង្ស័យពីទំនាក់ទំនងស្នេហា។ យ៉ាងណាក៏ដោយអ្នកគាំទ្រជឿថាសកម្មភាពនិងភាពស្និទ្ធស្នាលរបស់តារាសម្តែងទាំងពីរគឺដោយសារពួកគេកំពុងថតកម្មវិធីទូរទស្សន៍ «Keep Running»។ កាយវិការរបស់ Bai Lu និង Fan Chengcheng គ្រាន់តែជាពិធីស្វាគមន៍ប្រពៃណីរបស់ប្រជាជន Tajik នៅ Xinjiang ប៉ុណ្ណោះ។ នេះមិនមែនជាព័ស្តុតាងណាត់ជួបដូចដែលអ្នកទស្សនាជាច្រើនបានប៉ាន់ស្មាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi8byxxOeu_t_WAmiMedLfwQLFpM_UC7LCQb8Q20VFGH78ogN5YpJzSvCymvzCpqITATZgeGwaN2DsF8Jj8JgGN2a48QVQlVCvcQTgJAIMR6v8fZdhGc3AAlee8_-ww7W665iosE9D9Q-_y9MzWdxbWzCPz9hiXcUYahbSDUQGFknSg-oCkAAnLOQ2UFs1/s1440/image_2025-11-15_15-56-50%20(2).png

ទោះជាយ៉ាងណាក៏ដោយ ភាពស្និទ្ធស្នាលរវាង Bai Lu និង Fan Cheng Cheng ត្រូវបានពិភាក្សាជាយូរណាស់មកហើយ។ ទោះបីជាពួកគេមិនដែលបានសហការលើគម្រោងភាពយន្តណាមួយក៏ដោយ ក៏តារាសម្តែងទាំងពីរមានឱកាសធ្វើការជាមួយគ្នានៅពេលដែលពួកគេបានក្លាយជាសមាជិកថេរនៃកម្មវិធី «Keep Running» អស់រយៈពេលជាច្រើនរដូវកាល។ តារាទាំងពីរត្រូវបានគេស្រឡាញ់ចំពោះអត្តចរិកសាទរ លះបង់ និងរីករាយពេលចូលរួមកម្មវិធី។ ទន្ទឹមនឹងនោះ ក៏មានមតិជាច្រើនលើកឡើងថាប្អូនប្រុស Fan Bingbing និង Bai Lu មានភាពស៊ីចង្វាក់គ្នាយ៉ាងស្រស់ស្អាតបែបធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ8cdnhiaabmi0imfLv4p4iEU4cW5VtPD3rAAegscBEZPzNTKNc4Op7KZhjMO0-GOamjDYIEDdQs5saZFoIrRlPCmtrCvV3TlnSgo43uE7o6BeYHPHGp42OMSqEbgMdKbNKUOakHbJaFBJ_YsRGlhXHAumDVxagptOY-OivklnNyiSqH3g4RhZrMbWFPoJ/s1473/image_2025-11-15_15-56-45.png

ថ្មីៗនេះវីដេអូរបស់ Cheng Cheng និង Bai Lu សម្តែងក្បាច់រាំក្នុងបទ «Obsession» របស់ EXO បានសាយភាយពេញបណ្តាញសង្គម។ វីដេអូនេះបានឈានដល់ការចូលចិត្តជិត ១០ លាននាក់យ៉ាងឆាប់រហ័ស ដោយមានមតិជាច្រើន។ ខុសប្លែកពីរូបភាពកំប្លែងៗដែលតែងតែឃើញនៅលើ «Keep Running» ទាំង Bai Lu និង Cheng Cheng បានចាប់អារម្មណ៍ជាមួយនឹងរូបរាងទាន់សម័យ ចាស់ទុំ និងទាក់ទាញរបស់ពួកគេ។ ថ្វីដ្បិតតែ Cheng Cheng មានអាយុតិចជាង Bai Lu ដល់ទៅ ៦ ឆ្នាំក៏ដោយ ក៏អ្នកនិយមលេងអ៊ីនធឺណិតគិតថា តារាប្រុសដែលកើតក្នុងឆ្នាំ ២០០០នៅតែមើលទៅល្អសមគ្នា។ អ្នកគាំទ្រជាច្រើនសង្ឃឹមថាតារាសម្តែងទាំងពីរអាចសហការគ្នាក្នុងខ្សែភាពយន្តបែបមនោសញ្ចេតនាទំនើប៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកទឹកចិត្ត ហ្វីយ៉ាតា

0

ចូលដល់កងប្រកួត Close Door Interview នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ កាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបពេលឃើញនាងស្លៀកពាក់យ៉ាងសមសួនក្នុងវគ្គនេះខណៈការបង្ហាញឈុតហែលទឹកក៏ធ្វើបានល្អ។ ជាមួយនឹងអម្រែកដ៏ធ្ងន់ក្នុងការតំណាងប្រទេសកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានពោលលើកទឹកចិត្ត ហ្វីយ៉ាតា យ៉ាងច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZeAs3cwwmkRG5POTWUl_6u2BH3Ax9arepmi0jTR3l3CJoLlWV3uKgdjeWomI1dRqSt9zocfKv_BIcM8sooTs3UZ-vVoVSNtoN1rCobXV8Pe8kwdDeKPUDkrEFwvVaQ26dI6rLiQ1H_vCFjfdmj031aBMTqBoYp1EQ17OXeaBPWVFkdIYPa1Ao8IZBfngo/s2048/image_2025-11-15_15-32-38.png
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបមួយសន្លឹកជាមួយនឹង ហ្វីយ៉ាតា ដោយរៀបរាប់ប្រយោគជាភាសាអង់គ្លេសមានអត្ថន័យជាភាសាខ្មែរថា «បងស្រី ជាទីគោរព វាជាកាតព្វកិច្ចដ៏សំខាន់ក្នុងការលើកទង់ជាតិកម្ពុជា និងប្រទេសជាតិរបស់យើងទៅកាន់ឆាកអន្តរជាតិ។ វាជាការទទួលខុសត្រូវដ៏ធំមួយដែលបងបង្ហាញយើងថា ទោះបីវាលំបាកប៉ុណ្ណាក៏ដោយកម្លាំងរបស់បងនៅតែស្វាហាប់និងគាំទ្រពីប្រទេសរបស់យើង។ ខ្ញុំដឹងថាបងនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ហើយខ្ញុំសូមជូនពរបងឱ្យសំណាងល្អក្នុងការតំណាងឱ្យប្រទេសកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG73C_nRzDiThc2j172PMuS_B9bdSCR_njQ8JTT0bNKkvTWwRxdjl5y4i3yDIIqwa1LBUDjjKv4xXxQ88-svhHldhO7q4MvUNX9tle1oNWzwbZwxq5_QKS2mePK8FYK332p0cLZ8HUCI7DPCWoswHNkZtjV8b8cfu4CDI0QjNRrBSoEH6enHpyHPkHsRbg/s1821/image_2025-11-15_15-32-31.png

នេះមិនមែនជាលើកទីមួយនោះទេដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកទឹកចិត្ត ហ្វីយ៉ាតា ក្នុងការតំណាងប្រទេសកម្ពុជាប្រកួតនៅប្រទេសថៃ។ ក្នុងពេលដែល ហ្វីយ៉ាតា ស្រក់ទឹកភ្នែកដែលរងការប្រមាថពីជនជាតិថៃពីរនាក់នាងក៏បានលើកទឹកចិត្តចេញមុខនិយាយរឿងនេះដូចគ្នា។ ជាពិសេសចាប់តាំងពីបញ្ចប់ការប្រកួតក្នុងស្រុកជាមួយគ្នាមក ពេជ្រ វត្តីសារ៉ាវឌ្ឍី បានអបអរជ័យជម្នះ ហ្វីយ៉ាតា និងគាំទ្រសម្រាប់ម្ចាស់មកុដថ្មី។ នៅពេល ហ្វីយ៉ាតា ធ្វើដំណើរទៅប្រកួតក្រៅស្រុក ពេជ្រ វត្តីសារ៉ាវឌ្ឍី បានមកជូនដំណើរ Miss Universe Cambodia 2025 ដោយផ្ទាល់ទៀតផងដែលសកម្មភាពនេះបានធ្វើឱ្យអ្នកគាំទ្រសរសើរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាជា Real Queen។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiNUszCUlcvOId-ztteTFzAeyQ3-F3oQiF5Na7Lzw5NpN5_MRQv6qgvSWW8H3YsCvkCMGGn1twHQ4zzTGaCPY764KD-as4jzwqVQV_DiGiccyC1eDsyb82nVpz7kugro0g_qKJ_hXbHme_-W6wXs8j-3vsfvUrGqPd_rV6DVqmfgOoQzgz0SSY7o6VaBS7/s1290/image_2025-11-15_15-32-40.png
គួរបញ្ជាក់ផងដែរថា ការប្រកួតផ្តាច់ព្រ័ត្រ Miss Universe លើកទី៧៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើទឹកដីប្រទេថៃ៕