សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគាំទ្រសេចក្តីព្រាងច្បាប់របស់អាមេរិក ដែលគ្រោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបណ្តាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដោយដំឡើងពន្ធទំនិញក្នុងអត្រាខ្ពស់រហូតដល់៥០០% ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសនានាដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីនេះ ដោយសារអាមេរិកយល់ឃើញថា ប្រទេសទាំងនោះគាំទ្ររុស្ស៊ីឱ្យបន្តសង្គ្រា.មជាមួយអ៊ុយក្រែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4TFRaB1lRumj8qhqXzwiM7qbekzHFZ_kcLQJDxBAUxHxQOSskd0l-98FLNQkD6os2RUSINciL828fIirpW-r4bSDHLiv1bjibyZnoXuuQ2Y8-RFbbnxyNZqUaWK7_0GmmzD-tdnuGvS1J2Ngnqdc6J_-okpqZaHT6uZ11rqedwEo3AjOIpzIWbJ3lka0V/s1200/image_2025-11-17_13-22-55%20(2).png
លោកប្រធានាធិបតី Trump បានបង្ហាញគោលជំហរគាំទ្រសេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយព្រឹទ្ធសភាអាមេរិក ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសនានាធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដោយលោកបានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា មុនពេលធ្វើដំណើរចាកចេញពីរដ្ឋផ្លរីដា ទៅកាន់សេតវិមានថា ៖ «ខ្ញុំគាំទ្រសេចក្តីព្រាងច្បាប់នេះ គណបក្សសាធារណរដ្ឋ (Republican) បានធ្វើសេចក្តីព្រាងច្បាប់យ៉ាងតឹងរ៉ឹងដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចបណ្តាប្រទេសធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី» ។

សេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភាអាមេរិកផ្តល់សិទ្ធិឱ្យលោកប្រធានាធិបតី Trump អាចដំឡើងពន្ធទំនិញនាំចូលពីប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីនិងពុំគាំទ្រអ៊ុយក្រែន ក្នុងអត្រាខ្ពស់រហូតដល់៥០០% ជាពិសេស ប្រទេសដែលផ្គត់ផ្គង់ថាមពលច្រើនទៅរុស្ស៊ី រួមមាន ៖ ចិន ឥណ្ឌា និងអាចដំឡើងពន្ធខ្ពស់សម្រាប់ទំនិញនាំចូលពីអ៊ីរ៉ង់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrBUq1OzRW7N65LwEGDuXhZ9LHslMPI_R0wHBQ1UMCFexQNpneK5JimMct45NsR3SumUK02YLT1iC3bz02paCO-krhzArZO870WPDnUkCDjrsNEtbUpCIaWVrZHg9m7TuRsVwL8Hj6OJlHaAUROUUChEab3aDrO4eNYLuphixyFBLeABJEHHD-jkOpbgwV/s720/image_2025-11-17_13-22-55.png
ការប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចបណ្តាប្រទេសធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីក្នុងអត្រាខ្ពស់កប់ពពក ក្រោយពីលោកប្រធានាធិបតី Trump ព្យាយាមជាច្រើនខែជំរុញឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចូលរួមការចរចាសន្តិភាពជាមួយអ៊ុយក្រែន និងទប់ស្កាត់ប្រាក់ចំណូលរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ប៉ុន្តែប្រធានាធិបតីរុស្ស៊ីបដិសេធការចរចាសន្តិភាព បើទោះជារុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែនអូសបន្លាយរហូតដល់ជិត៤ឆ្នាំក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimTuhXD_q9-TuGgtITTb5k5-emvnwf-XY7ARYNcmncJbNxSx_hBanuUs65PHlSuzAYfsVHI3l7k3TwO82_xkLMi-R9dYSI0v9jD1z6HUJupey6vT4oNq9OtVSdjogjHXik3xaPucKqum0iJ6PkVVGWiPorFdy72lSqWY2J14e6Pih9cTqvD0C0qoB8dvqj/s1041/image_2025-11-17_13-22-54.png
ក្រៅពីនេះ គណបក្សប្រជាធិបតេយ្យ (Democrat) និងគណបក្សសាធារណរដ្ឋ (Republican) ក៏បានជំរុញការបង្កើតច្បាប់ដាក់ទោសរុស្ស៊ីផងដែរដោយសារមិនបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន ប៉ុន្តែលោកប្រធានាធិបតី Trump ពុំគាំទ្រច្បាប់នេះទេ និងព្យាយាមជំរុញឱ្យលោក Putin ចរចាសន្តិភាពជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI6RavyDZGjaTA_3q9j7Tc7oX7tQmLV-gygQNqnvvLMi0jISekIKRseU6BeHJVbd8wepShE0B497-zpJozTBpQd4HPCn1Q6LHsxrvG8C74MmACWYSES8uwzACredt7IfZnEKqHtrBFON7F6QVHi29ywmV4KaXCM4oZ7rkgtreeIO4VSG_WEktI0jEmnDDN/s1020/image_2025-11-17_13-22-55%20(3).png

    គួរបញ្ជាក់ថា អ៊ុយក្រែនបានវាយប្រហារលើទីតាំងប្រេងឥន្ធនៈរបស់រុស្ស៊ីជាបន្តបន្ទាប់ ហើយរុស្ស៊ីក៏វាយប្រហារតាមអាកាសលើអ៊ុយក្រែនវិញ ដើម្បីគ្រប់គ្រងមជ្ឈមណ្ឌលផ្លូវដែកនៅទីក្រុង Pokrovsk របស់អ៊ុយក្រែន ។ លោកប្រធានាធិបតី Trump ជំរុញឱ្យប្រទេសទាំងពីរបញ្ចប់សង្គ្រាម ក្រោយពីលោកបានបញ្ចប់សង្គ្រាមនៅប្រទេសជាច្រើន រួមទាំងសង្គ្រាមកម្ពុជា-ថៃ និងកំណត់ឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាព ទើបអាមេរិកយល់ព្រមចរចាពន្ធទំនិញ ៕