Home Blog Page 295

ទ្រី សក្កដា ថា អ្នកវិភាគឯករាជ្យ ដើរតួកម្សត់ខណៈស្តាយមិត្តភាពជាង១០ឆ្នាំ

0

បន្ទាប់ពី អ្នកវិភាគឯករាជ្យ ច្រានចោលការចោទប្រកាន់ថាលោកធ្វើការឱ្យរោងកុនថៃ Rate ដំបូង៧/១០ តែក្រោយមក៥.៦/១០ និងអះអាងថាខ្លួនត្រូវបានផលិតករស្អប់សេចក្តីពិតលាបពណ៌ស្រាប់តែ ទ្រី សក្កដា ចេញមកនិយាយថា អ្នកវិភាគឯករាជ្យ ដើរតួកម្សត់ មិនយល់ស្ថានភាព ទឹកចិត្តផលិតករ និងសម្តែងការសោកស្តាយទឹកចិត្តរាប់អានជាង១០ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfWH-9lCxCgZMA-50P__IXnaPeX61Baex5nTD4v9IrHP_t_tnkTIDCIga5IFEUxreSHAy5e9rsprLj3bSLSxfJ4K06Lm6RuTg-RJrcFC46mYIf5jOUrhJ4t_sH2D1EE3OcxO22kAeMHYlwZ9T1jnKm1YpSZj__5d7uGPTtPmI-h4UNorfl_BsDcJjz9XtX/s1829/image_2025-09-04_14-10-19.png
នៅថ្ងៃទី៤ កញ្ញា នេះ លោក ទ្រី សក្កដា បានចេញមករៀបរាប់យ៉ាងវែងទៅកាន់ អ្នកវិភាគឯករាជ្យ ដោយចាត់ទុកថាការវិភាគរបស់លោកគ្មានក្បាលគ្មានកន្ទុយទាំងដឹងហើយថា កុនខ្មែរតូចចង្អៀត ហើយក៏មិនមានការចាក់បញ្ចាំងក្នុងរោងកុនថៃទៀត។ លោក បន្ថែមថា អ្នកវិភាគឯករាជ្យ ចង់ Rate ១/១០ ក៏ Rate ទៅតែសុំមើលស្ថានភាពនិងយល់ដល់បេះដូងផលិតករផង មិនមែនចេញរឿងវាយតម្លៃរឿងទាំងមិនទាន់បាន៥ថ្ងៃផងគ្មានអ្នកណាទទួលយកបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7JVa_E6jZXU0hFu5LmtjkyjsMG2HCcDn9hnLBRl1C3L9LMl9Q3v5_IDr1QdD3ZUBAsdpHaL2reBXrZ5VzieOP-XY5Bdrg122uYMxjQoFpv9MpUDQ4zDHuaGDFiEv8TF0NBjSpVjj3Jnp_FXnDoXB8W8Me0agRxyD-SmjfTRZ_Tms3GmFmuJRAbVnjMG1H/s2048/image_2025-09-04_14-10-15.png

ទ្រី សក្កដា បន្ថែមទៀតថា អ្នកដែលកាន់ជើងអ្នកវិភាគឯករាជ្យនិយាយថា គេ Rate សិន ចាំចាក់រឿងចប់ចាំគេបកស្រាយចំណុចខ្វះខាតតាមក្រោយ ចំណុចនេះលោកថាបើជ្រុលជាចឹងចាំចាក់រឿងចប់ចាំ Rate ហើយប្រាប់ពីចំណុចខ្វះខាតទៅ។ អ្នកដឹកនាំរឿងរូបនេះបានលើកឧទាហរណ៍ថាហាងអាហារមួយបើកចំនួន៥ថ្ងៃមានភ្ញៀវបុកទៅភ្លូកទឹកភ្លូកដី តែមានអ្នកយកឈ្មោះហាងគេទៅផុសថា ហូបមិនកើត តើគោលបំណងនេះគឺចង់ផ្តួលរំលំហាងគេមែនអត់?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimPBBBzcG4MxNd1b0Cr_HBhYLvhp-6VQMXpVzBA8qijRudxb_Te_GyIv_y7peCxyReC1kZymHuNw9TW9BQulIr9hNW_Rf9QWzB41ff1xZXDOSxThqAfs_dsJSAxMpMP0AyazlsCpDwyQlZKfwVbSfog-j3Ok0i5y7L5XKWgRnuhKrzScTQD0rKnoVvt3di/s1440/image_2025-02-17_16-36-22.png

ជាមួយគ្នានេះ ទ្រី សក្កដា ជឿថាការដែលអ្នកទស្សនិកជនបានទិញសំបុត្រទស្សនាមិនមែនដោយសារសាច់រឿងល្អឥតខ្ចោះទេ តែបងប្អូនប្រើបេះដូងគាំទ្រអ្វីដែលកូនខ្មែរផលិតហើយក្រុមផលិតលោកពិតជាយល់ពីចំណុចខ្វះខាតរបស់រឿងមួយនេះ។ ទ្រី សក្កដា បានចោទសួរទៅកាន់ អ្នកវិភាគឯករាជ្យ ថាយល់ពីស្ថានភាពមួយនេះទេ និងថាមិនមែនអ្នកផលិត មិនយល់អារម្មណ៍គេទេ បានត្រឹមតែកាន់ទូរស័ព្ទសរសេរបំបាក់ទឹកចិត្តអ្នកផលិតដោយមិនដឹងគោលបំណងវិភាគដើម្បីអ្វីឬចង់បានចំណាប់អារម្មណ៍ខុសពេល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXQXWOnsI5W3ObO_R_gX-aKAzhZlyz-x1hm846p65MQhT-lypu1RG6tcJ_ioccAurOgVrUPXsYIT2SbW6CVjOYTSB1xgIqY4hZzfTb4ISlOSDrn8frbuw1PVvavSpxQjCSBI_l1gA41PvC4UVHj3L9qYYc_QYhQTSKVXVHhteIWhrJyH2QFf1u-fvB38pU/s1376/image_2025-02-17_16-36-20.png

ទ្រី សក្កដា ថា អ្នកវិភាគឯករាជ្យ ប៉ិនខាងរៀបរាប់ធ្វើតួកម្សត់ លោកឱ្យលេខអនន្តតែម្តង។ ក្នុងនោះលោកក៏បានសម្តែងការសោកស្តាយទឹកចិត្តរាប់អានជាងដប់ឆ្នាំផងដែរ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហ្វីយ៉ាតា ត្រូវអ្នកលេងបណ្តាញសង្គមថៃតោងទាម

0

បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ពីររូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហ្វីយ៉ាតា ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចូលមកលុកលុយយ៉ាងសម្បើមបន្ទាប់ពីស្ថិតក្នុងឈុតប្រពៃណីខ្មែរ។ អ្នកលេងបណ្តាញសង្គមថៃបានចោទប្រកាន់មិនព្រមទទួលស្គាល់ការពិតដោយនិយាយថា ហ្វីយ៉ាតា ស្លៀកសំលៀកបំពាក់ថៃ ចង់ធ្វើជាជនជាតិថៃ។ ចំណែក ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញក៏មិនខុសគ្នាប៉ុន្មាននោះទេបន្ទាប់ពីបង្ហោះរូបប្រម៉ូតព្រលានយន្តហោះថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYFfAfxhyphenhyphenScsxCDC4euoiDn6apsDPJDNolB8O87qLxIGPN0693i9LsJAYYTu9ay3fTvGtuxYEhR4N3cpoBd_UtmLT6dFu_IccZ65eV7TNpHcTqn9r6DDSr6GHRiLEtODWQRIamehKZkvZ7Mb93ZSyfUoxLmG6i7YgdICEaSLN9iXCuOAbvzmdqlGP1CbCE/s2048/image_2025-08-30_15-09-23.png

កាលពីថ្ងៃទី២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបប៉ុន្មានសន្លឹកស្ថិតនៅក្នុងឈុតដ៏ស្រស់ស្អាតបញ្ជាក់ពីអត្តសញ្ញាណខ្មែរក្នុងការប្រកាសថា ព្រលានយន្តហោះ តេជោអន្តរជាតិ នឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងថ្ងៃទី៩ ខាងមុខនេះហើយ។ ការបង្ហោះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅលើគណនីទិកតុកត្រូវបានជនជាតិសៀមជាច្រើនចូលមកខម្មិនដោយថាសំលៀកបំពាក់ដែលនាងស្លៀកគឺជាសំលៀកបំពាក់របស់ថៃ និងពាក្យបញ្ចើចបញ្ចើរថា ពលករខ្មែរ ឌឺដងមកលើព្រលានយន្តហោះថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJPjzt4m6em4cp5DHawVhyB5PveohP69eH0ieDTrxohXtfwQtp-ufhjWzJpkLVRsdFYhLblpTy-nQpeBQ-p9G3sS8L2vSes01Oc_AnvC3RaomoZeX3YqLFDl03_UvnA5xrSAgb5cqkLNl8lvRhH1Hx8ruwCvJ2roQ471K6B9RzoRemowVx8CQ7sgdO1mw/s2048/image_2025-08-22_08-27-29.png

ងាកមកកាន់ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា វិញក៏មិនខុសគ្នាពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៉ុន្មាននោះទេបន្ទាប់ពីថតឱ្យសម្អាងការមួយក្នុងឈុតប្រពៃណីខ្មែរ មានជនជាតិសៀមជាច្រើនរូបចូលមកខម្មិន។ នៅថ្ងៃទី៣ កញ្ញា មានការចែករំលែកវីដេអូមួយពី ហ្វីយ៉ាតា ស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតជាមួយនឹងទីតាំងនៅប្រាសាទប្រែរូបជារបស់ពិតទៀតកាន់តែមានភាពទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXEM8xI95Ki6IMG7i9KhAsxnqyTTgiyOQa8-etvg6pFhJW2mPrAAmwMxZmLol7M3sbktVS1QTIgXakkcZQGwFko_srhBxVnnHyY3h9fdgiGAPA1ayuIh4q-hJTYmHc-FkFKMHvUh99YBi84UwfxwtLVh6fy4GHgll7dcX2DVOlyusSWm26ZPDpOtsf_zoY/s2048/image_2025-08-30_15-09-20.png

ឃើញរូបភាពនេះហើយ ស្រាប់តែមានអ្នកលេងបណ្តាញសង្គមថៃចូលមកលុកលុយជាច្រើនដោយចោទប្រកាន់ថា ហ្វីយ៉ាតា ស្លៀកឈុតប្រពៃណីថៃ ហ្វីយ៉ាតា ចង់ធ្វើជាជនជាតិថៃ និងបានអរគុណនាងថែមទាំងដែលផ្សព្វផ្សាយពីសំលៀកបំពាក់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRM9l8ERDHUh89mHWDOY6pJrg7sWqcokddCLguCY96nyl6WZsumYfuYYbB2LTgN8Hy2YlL1zrN2qgY-Q3pIQDeVujYow17ZVTYnyKGaK9BlX5-5qxMVV2kES3HeZsFYSE7JIxJ8G4ND-m6ppTsN_fs2ZhAaRK241oIEpDPEjf-9QCFaFxfDdayula61V-i/s2048/image_2025-09-04_09-59-10.png

នេះមិនមែនជាលើកទី១នោះទេ សម្រាប់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលត្រូវបានជនជាតិថៃខឹងស្អប់រូបនាងមកបញ្ចេញមតិតោងទាមមិនព្រមឈប់ ព្រោះនាងជាបវរកញ្ញាខ្មែរមួយរូបដែលមានភាពល្បីល្បាញមានប្រជាប្រិយភាពនៅប្រទេសនេះហើយនៅពេលប្រទេសទាំងពីរមានបញ្ហាជាមួយគ្នាទើបធ្វើឱ្យថៃក្តៅក្រហាយចូលមកជេរប្រមាថនាង៕

 

 

កម្ពុជា គ្រោងដាក់ដំណើរការដំបូង ប្រភពថាមពលអគ្គិសនី ដើរដោយថាមពលខ្យល់ ក្នុងឆ្នាំ២០២៦

0

នៅក្នុងពេលឆាប់ខាងមុខ កម្ពុជានឹងមានប្រភពថាមពលដើរដោយខ្យល់ចំនួន៦កន្លែង ដោយមានអានុភាពសរុបចំនួន ៩០០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគីរី ដែលបានចុះកិច្ចព្រមព្រៀងរួចរាល់ និងបានសម្រេចអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-1IKwM3giMBLHOGmWkgRq4-39rhkX_zp9i1loA0oCwg1TVwr3Apg6ywNsJ7kj2PsIB6gf8KwPjN-m6Uxm98L7s_ehHF6Fe-weXhPyl_3_RfOagAvjjZUqtdGT0F7GTEZ2AzLBqh2EIGwXVuNqHmX3nSQrkDmI4y61DzE8upsq2pn8tOxODb-YgQXE3ub0/s990/image_2025-09-04_16-33-57%20(2).png
ក្នុងនោះមានមួយគម្រោង​ គ្រោងនឹងដាក់ឱ្យដំណើរការជាលើកដំបូង ក្នុងអនុភាព ១៥០មេហ្គាវ៉ាត់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7iEt568fBk1KNRwbzPp2Uu1dQShLGQDcFsqTHOSXnO6fO7k1KptYzyS7VhX86Ke0Kw6_ubkAIlVm-QOYuujz_-EDhobqzWKzCbS9zAHzVAMoGES631L90NEVcX6SzRKA_Hq7Ycz_MQXuq0UxzWzrWP8ePQoYIAPuyGAVcVCFgQmD06cahTfZn2kwrIkRi/s960/image_2025-09-04_16-33-57%20(3).png

គម្រោងនេះ ស្ថិតក្រោមការបោះទុនវិនិយោគក្នុងតម្លៃ២០៧លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ ១៤៤កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbU4dulBK0XasaoKpZAymhFO8xfOirY7GZIYcA6QolV957ehgLPUrOwK5mtisOCgpRaU2CFZFuiVVGBVLGBF_W5aoeOTjnfDVG7CS90zvcg4CcBRWiOwGcY51HN-zdC07xosDkCgGk2NwpmxY3anZ5W7RaIzXSvGQ1MIv-L8Ct-xOY5dZ-n2HNE43cEaUg/s800/image_2025-09-04_16-33-57.png

បច្ចុប្បន្នកម្ពុជា មានប្រភពថាមពល ប្រមាណជាង៥ពាន់មេហ្គាវ៉ាត់ ដែលក្នុងនោះ មានថាមពលកកើតឡើងវិញ ជាប្រភពវារីអគ្គិសនី ជីវម៉ាសស្ថានីយ៍ផលិតថាមពល ដោយពន្លីព្រះអាទិត្យជាដើម ប្រមាណ៦០ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdmsam30hVAAc2pVw0EaW2rCWRgCnpODUGe88-n-vJoWIECzmcrX0LLSqSkLz6mIOiki01hJu4IEEZYyq65B_g9cJ7zmcvhlU0WD93I1PR-Zf3M3Gk52n8pprfZzY_BA28DR1euUp3WrD-hTJVwFdfQyCgI6M7FxBEXJIwUv24MgTwmFMzwFSFq-mzSZQs/s750/image_2025-09-04_16-33-58.png

ប្រភពថាមពលនេះ បានផ្គត់ផ្គង់ដល់តម្រូវការអតិបរិមាណ ប្រចាំឆ្នាំ២០២៥ គឺ៣,៣៧១មេហ្គាវ៉ាត់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅក្នុងប្រព័ន្ធជាតិ ឬសរុបប្រមាណ៣,៤០០មេហ្គាវ៉ាត់ ដោយរួមបញ្ចូលការនាំចូលអគ្គិសនីតិចតូច ពីបណ្ដាលច្រកព្រំដែនវៀតណាម និងឡាវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYtC1UJkvyUgoNdeIAI22s6ZOaS0Ycufbob3f8I2uGd8qhD3mjib4bfWYm06ER0OZc3MZc05cNITNJDsNe_E7yQPpr_LElUjbPYSIpgt5mEI4vHrzPOuWfbpIRtg2I30lCBe9CnCu3sm54PniYzl2bO70JSCnzE5OJzgai-SUBzzrEBioJcJD8YIPnO4of/s1280/image_2025-09-04_16-33-56.png

ឃើញហើយស្រក់ទឹកភ្នែក! កងកម្លាំងកម្ពុជាឈរកាន់ដៃគ្នាការពារប្រជាជនទាំងគ្មានអាវុ.ធនៅចំពោះមុខទាហានឈ្លា.នពា.នថៃ

0

បន្ទាយមានជ័យ៖ ខណៈទាហានឈ្លានពានថៃប្រដាប់សុទ្ធតែកាំភ្លើ.ងគ្រប់ដៃ កងកម្លាំងដ៏អង់អាចកម្ពុជាបានព្យាយាមឈរពាំងការពារប្រជាជនយើងយ៉ាងរឹងមាំដោយក្នុងដៃគ្មានឡើយអាវុ.ធ ព្រោះកម្ពុជាត្រូវគោរពបទឈប់បា.ញ់ឲ្យបានខ្ជាប់ខ្ជួនបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0qitF0XzfggH-cs42HtMPWGNU4BHPjhbceXzJvP7R-dlUDrGA-R7QIN3Az1AyrNUbKic-dihFHH2tr2u4gE2nCfqK3fO7Nn35P8oAXPjJAnUbBh9BVz0Q6-__aXtBiZaA1dRBc_m536zBEjbPs3Fn_9uih4Jo-aoeMj8UwWaf60FV23SGxx62JWMzc3lh/s1280/photo_2025-09-04_15-56-58.jpg
វិដេអូដែលបង្ហាញពីកម្លាំងកងទ័ពកម្ពុជា បាននាំគ្នាឈរបាំងជារបងការពារប្រជាជនយ៉ាងរឹងមាំជាប់ជានិច្ច និងត្រៀមអន្តរាគមន៍ករណីផ្សេងៗកើតឡើង នៅពេលបងប្អូនប្រជាពលរដ្ឋស្រែកតវ៉ាជាមួយកងទ័ពថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើឲ្យប្រជាជនខ្មែរគ្រប់រូបមានអារម្មណ៍ក្ដុកក្ដួលជាពន់ពេក ព្រោះរំភើបនិងមានមោទនភាពចំពោះវីវភាពដ៏អង់អាចរបស់ពួកគាត់ជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjxir44Qmrp8PphwEBEbLJ9Hx6WscMqM9jAIBprMB-b_qJxdxeBuGvLHxShj700-TuI3awi27QuZCID4Lyqf7CpwmvNTl1O62wQN7YvkSc_DTehj20sYFAVF-K7uGT9gFi4pWylm9wfDeMekTRio-CmRjFCiQgPobl-pmxfHr25KHGv5Edlr6kYBMMFU1D/s1280/photo_2025-09-04_08-52-04%20(2).jpg
បន្ទាប់ពីការតវ៉ារវាងប្រជាពលរដ្ឋកម្ពុជា និងទាហានថៃបានផ្ទុះឡើងជាថ្មីម្ដងទៀតនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ គេសង្កេតឃើញថាកងកម្លាំងទាហានកម្ពុជាក៏មានវត្តមាននៅទីនោះផងដែរ ដើម្បីចាំជួយអន្តរាគមន៍ និងទប់ស្កាត់អំពើហិង្សាដែលអាចកើតមាននៅក្នុងកំឡុងពេលនៃការតវ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQzLVvMgSwbTK6vhOqSy8FBISvIhaexu_z7oe_Y81ScYLrhwZ-WvlivItVo_WZt8-5KMTdhR1WzsVoB_hXomAWAt_dXTgDyIxANCNCgdpDGcrsNzlHfLLl_CaDCENENQ79w8YHQIGaKi0Ik8QvqD2CeiWvrG16WHlBkC46-8HIEFfn_NyJKezLd4ggdvQS/s960/photo_2025-09-04_10-42-17.jpg

ជាមួយនឹងភាពអត់ធ្មត់គ្រប់កាលទេសៈ ឈរកាន់ដៃគ្នាការពារប្រជាជនទាំងគ្មានអាវុ.ធក្នុងដៃសូម្បីតែមួយដើមនេះ ប្រជាជនកម្ពុជាទាំងអស់សូមកើតសរសើនូវវីរៈភាពនេះជានិច្ច។ ក្រៅពីប្រជាជនធម្មតា និងទាហានកម្ពុជា គេក៏ឃើញមានព្រះសង្ឃ និងកុមារ ក៏បានមកចូលរួមក្នុងការតវ៉ានេះផងដែរ ដែលកាន់តែបង្កើតបានជាទិដ្ឋភាពដែលមិនអាចបំភ្លេចបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSSxS5SmVluKdQ6rUS9faXdbqv1PZg3PwVHwhIIwyxivPhXhvMQv1atrdcDv9lZ-oYtykQFcnSR6iGpRhCnKxdGUmpg3NwLLIW5HbeqseEhOsJAKW6m8LiduGIhXBHE6yXjUe-CJQj7jlCD19Yv0EiIpi2uVLG-R30fW_B-FpAfUDSQJ2FTYNRRYtLgKKY/s1280/photo_2025-09-04_15-57-07%20(2).jpg
គួរបញ្ចាក់ថា បើទោះបីជាមានបទឈប់បា.ញ់ដែលបានចូលជាធរមាន និងមានការឯកភាពគ្នាជាច្រើនចំណុចនៅក្នុងកិច្ចប្រជុំ GBC JBC និង RBC រវាងថៃនិងកម្ពុជាហើយក៏ដោយ ប៉ុន្តែភាគីថៃគឺពុំបានអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ។ ថៃនៅតែបន្តពង្រីកជម្លោះតាមព្រំដែនឥតឈប់ឈរ តាមរយៈសកម្មភាពឈ្លានពានគ្រប់រូបភាព ដើម្បីដុតកំហឹ.ងប្រជាជន ធ្វើឲ្យមានការបែ.កបាក់ផ្ទៃក្នុង និងកាន់តែអា.ក្រក់គឺងាកមកចោ.ទកម្ពុជាថាបញ្ហាគ្រប់យ៉ាងដែលកំពុងកើតមានគឺជាការចាប់ផ្ដើមរបស់កម្ពុជាទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtIG-5opKSFhwyZxTkmdRrTEbEzSQl7LyTq5zvxbkgWC2TUJSK1yePa2gfnVylVlrnvEieiH3LoSrd4PxzpkxGrXuv6Dq6fsoAkssn5_Gul7FrLhnmQ0qJJDkgn8GqI1cf1WmTTY74EBezSeuPTD-oHo8qn1nMvtz9Y0efg5bcXu-ZYljRYaHtZ7KTEb1e/s1080/photo_2025-09-04_15-57-15.jpg

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសចក្តីថ្លែងការណ៍និងអំពាវនាវម្ដងហើយម្ដងទៀត ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរជឿជាក់លើរាជរដ្ឋាភិបាល និងទុកចិត្តលើកងកម្លាំងរបស់យើង ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី៕

សូមឈប់ប្រើជាបន្ទាន់! ក្រសួងសុខាភិបាលរកឃើញសារធាតុគ្រោះថ្នាក់នៅក្នុងផលិតផល៣មុខ របស់ក្រុមហ៊ុន Love Riya

0

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលបានពិនិត្យឃើញសារធាតុសកម្មនិងសារធាតុគីមីប្រើប្រាស់លើសកម្រិតស្តង់ដា នៅក្នុងផលិតផលអាហារបំប៉នសុខភាព និងគ្រឿងសម្អាងរបស់ក្រុមហ៊ុន Love Riya។ ក្រសួងបានប្រកាសឲ្យអ្នកចែកចាយ និងអ្នកប្រើប្រាស់ដែលមានផិតផលទាំងនេះនៅក្នុងដៃ ត្រូវបញ្ឈប់ការចែកចាយ និងប្រើប្រាស់វាជាបន្ទាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihV9gxCBE_aQBLDpzVhmjnCfRmcXsjh_t53MS02o6YpPgilquTdzjxTjgBxlRMv6Mkvcp-3Nh7B0-xiNBiHTTNxcFUSnyIzlv1L7Ig8ulqwMQEUytqtabtkT1Ou2BmCrBftfABbwKm9E23tUZV4QKGeNXtCXUcsSaM8blKUQQEDqMwSePLXe13R558sh-D/s1091/photo_2025-09-04_14-21-14.jpg
ក្រោយឃា.ត់ខ្លួនថៅកែស្រីលក់អនឡាញដ៏ល្បី អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ក្រុមមន្ទីរសុខាភិបាលខេត្តកណ្ដាលនិងមន្រ្តីពាក់ព័ន្ធ បានស្រង់យកសំណាកផលិតផលបំប៉នសុខភាពចំនួន២មុខ និងគ្រឿងសម្អាងចំនួន ១២មុខ មកវិភាគគុណភាព។ ជាលទ្ធផល ផលិតផលបំប៉នសុខភាពទាំង២មុខ និងគ្រឿងសម្អាងចំនួន២មុខ ត្រូវបានគេរកឃើញថា មានការលួ.ចដាក់សារធាតុសកម្ម និងសារធាតុគីមីប្រើប្រាស់លើសកម្រិតស្តង់ដា ដែលមានហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWaVsJkw4ym2LN8eIvJ7tp2F4uPIWvfr_P0F6vA65ZL6XOM5MRbxU0n9ZHgUIiteYmOsZtpei1uyFVS2NaovXqzBJEnsYDLTPX_lPysfWEMwpxxZRhigH_j5X_5T2Yr8hzKUKA6HRn-VPI_m432CWWAwsyvdOnaC8ojCuQ4FR6YwU-SdLdz8bQABuNzrZx/s1280/photo_2025-09-04_14-21-11.jpg

យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបង្ហាញថា៖ផលិតផលបំប៉នសុខភាពឈ្មោះ LOVE RIYA ថ្នាំលេបបាត់ជាំ ដែលគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល មានលួចដាក់សារធាតុសកម្ម ឱសថ Tranexamic Acid។ សារធាតុ ឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់ សម្រាប់ការឃាត់ឈាមក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLv1l5ZeXdZxZglsnmxKJk5mPbmrqGQQgaJ5mqX7m4SOyEgyEzd9CqxnIfqTMjF3S82Mouk9atoxrxLo0Eqx3sUVao58PiPBGDahyDEn2ostE_zezSjnDtXC0_J_pccuk1jhtuy-AYeVzbrvt3myZGVilandQZS-2AwQB2Q3ix9M-1Vw-e8T7vtRCjJ47U/s1280/photo_2025-09-04_14-21-06.jpg
គ្រឿងសម្អាងចំនួន ២មុខ គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឈ្មោះ Loveriya Double White Body Lotion និង Loveriya ម្សៅលាបមុខព្យាបាលមុនសាច់ មុនអង្កាម មុនខ្ទុះ មុនផ្កាស្បូន ស្នាមជាំ មានផ្ទុកសារធាតុ គីមី Salicylic Acid និងបារត (Mercury) លើសកម្រិតស្តង់ដា ដែលបានកំណត់ក្នុងមគ្គទេសក៍ គ្រឿងសម្អាងអាស៊ាន។ សារធាតុគីមី Salicylic Acid លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាស្បែកស្ងួត រលាកស្បែក និងប្រតិកម្មអាល់ឡែស៊ីស្បែក។ សារធាតុគីមី បារត (Mercury) លើស កម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធ ប្រសាទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPY72yxtfLxbujsDNxjDEZqGRDBdUFM0aLqnMCkg6lfjRdkr2o5enKRy1OoMON69vLuauvnrvl2Tv5KRrlG9ZnGM2NcHMbmNogBL_2R0Syv4f42K9zBV3m1LQxQn4skDRn1lhMWtTWtLs6XbksxaQt5rAgySkSMl-1HUN06nwCpaWDGHIFTKHFN5fCJ8LS/s1280/photo_2025-09-04_14-21-04.jpg
ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចនឹងបង្កឡើងដោយសារធាតុទាំងនោះ ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការទិញ និងប្រើប្រាស់ផលិតផលទាំង៣មុខនេះជាបន្ទាន់។ លើសពីនេះ ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលបានចែកចាយ ឬលក់ផលិតផលទាំង៣ខាងលើ ឬផលិតផល បំប៉នសុខភាពគ្មានលេខបញ្ជីកា ឬគ្រឿងសម្អាងគ្មានលេខប្រវេទន៍ផ្សេងទៀត រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវ បញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលទាំងនេះជាបន្ទាន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI8LJUElMQH9NJZ5EdGpsrSpyIaDGZ-1MQjugQnZV8gzqa2o6xv2QPDr7ZN06CLs6MX-Xdk5ap8hKkU4YnJeWZKoMYoYCx5PMvv1f91oyvFQPK_lRya6iiSJt3m6mS9L6C6pzbqeUWpe6JQmIpyqZyNTZYDSKhZa2E-F2RMs6lxkgge8z3pvHhUFL3K-cq/s1280/photo_2025-09-04_14-21-02.jpg

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាដែលបន្តចែកចាយ ឬលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជីកាខាងលើ ឬ ផលិតផលគ្មានលេខបញ្ជីកាផ្សេងទៀត ទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕

មេបញ្ជាការយោធភូមិភាគ២ ៖ «សង្គ្រា.មរវាងកម្ពុជា-ថៃពុំទាន់បញ្ចប់ទេ គ្រាន់តែឈប់បា.ញ់បណ្តោះអាសន្ន»

0

ប្រទេសថៃ ៖ មេបញ្ជាការយោធភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាកក្លាង បញ្ជាក់ថា សង្គ្រា.មរវាងកម្ពុជា-ថៃពុំទាន់បញ្ចប់ទេ គ្រាន់តែឈប់បា.ញ់បណ្តោះអាសន្ន ។ រីឯការសាងសង់របងនៅព្រំដែនកម្ពុជា-ថៃ អាចធ្វើទៅបានអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាលថៃ និងការឯកភាពរបស់ប្រទេសទាំងពីរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8vB72g_nDq9uW5J2rHlLvRF-I4QFGS0iHoYaYgssQGVBZxqj_PN49MEeD57ZK2b1UEgOGJzOEkjpxlrmrxJBcelHAdhW2zz3rCJ4C71HA2C2Ag99aIsWzGXdoNBVgBpgrg23FhuXqvViLrbabwkgdY9Chmi3bvUyhjrxetoivmPU0aKnf_04yDwdltEG3/s1280/photo_2025-09-04_14-50-52.jpg
នាវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែកញ្ញា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានធ្វើដំណើរទៅចូលរួមកម្មវិធីមួយឈ្មោះ «អ្នកស្ម័គ្រចិត្តវិជ្ជាជីវៈ និងពង្រឹងអធិបតេយ្យភាពប្រទេសថៃ» នៅវិទ្យាល័យ Nakhonratchasima Vocational College ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងសិស្ស-និស្សិតមកពីស្ថាប័នអប់រំ ចំនួន២៦កន្លែង សរុបជាង៨០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR_gBCZyX-CoreauPzc8v0grWK_NKUb1EQDpabylBXEhclwNyLhvEBnWVkIMEki8ufRN8S3py4J5HhrSyhMpGVFBhbtwRoo4w8MTklVY7_BBlkcErTkh7LCR4UYMwNPYxeXh3C01EQozbison9-ztG0vL9CvUniI4JNqzU7c_y8K2_ELO8XnKeWpqhNlVE/s1280/photo_2025-09-04_14-50-52%20(3).jpg

ក្នុងឱកាសនេះ លោក ប៊ុនស៊ីន បាននិយាយទៅកាន់អ្នកចូលរួមកម្មវិធីថា បច្ចុប្បន្ន សង្គ្រាមរវាងកម្ពុជា-ថៃពុំទាន់បញ្ចប់ទេ គ្រាន់តែឈប់បាញ់បណ្តោះអាសន្នប៉ុណ្ណោះ ។ លោកថា ពលរដ្ឋខ្មែរហៅថៃថា «សៀម» ហើយថៃហៅពួកគេថា «ខ្មែរ» រីឯពាក្យ «សៀម» ភាសាថៃនៅភាគឦសានមានន័យថា «បន្លាមុតស្រួច» អរគុណហើយ ដែលពលរដ្ឋខ្មែរហៅថៃថា «សៀម» ដើម្បីឱ្យថៃយកបន្លាស្រួចទៅចាក់ពួកគេ តើដឹងឬអត់ថា បន្លានៅថៃមុតខ្លាំងណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSjugUSzcs67B0ltrxQuuM4_2hkcyy05-z6Qp0ahLYv5fpTlegm0YqEa3lZEqLVcGHqxXC8muUDugJLokIJvUq5E8w-eoEDgCHNsRKinNaoNZ4PpXzY99OVhckbHUh6FTVqwOH49-lrXaFO_0vCWpUkqVG2__jPA0fIA4oqwyoCF72R2NvVJARyV-Vbo5J/s670/photo_2025-09-04_14-50-52%20(2).jpg

ក្រោយបញ្ចប់កម្មវិធី លោក ប៊ុនស៊ីន ក៏បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ពេលនេះ លោកតែងតែទៅចូលរួមកម្មវិធីផ្សេងៗរបស់ស្ថាប័នអប់រំ ដោយសារពេលនេះ គឺជាពេលដែលកម្ពុជា-ថៃឈប់បាញ់បណ្តោះអាសន្ន និងជាដែលលោកឱ្យកងទ័ពសម្រាក ក៏ដូចជាត្រៀមខ្លួន ។ ប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលចរចា ទើបលោកមានពេលទំនេរមកជួបជាមួយប្អូនៗសិស្ស និស្សិត ដើម្បីឆ្លើយតបសំណួរផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOJAoxz4b_o7Gydg8skpSvXwMzzoKRJh507VPe3vBb0hDSd3u5GIR83N3IcYZ-OjyYZ6xE43QVfI3RYA0kzEGyzcFfFqCOrKWSihpgBE6Red-Qk-igp3ZmpJyGEeYMx8VQVrb3JryAPIlmlpPPiPdAUM_Nr0p7pcVYOo5nPif6nTLVUSup0FQhSyf3bokE/s1280/photo_2025-09-04_08-52-04%20(2).jpg
ចំណែកការសាងសង់របងនៅព្រំដែនកម្ពុជា-ថៃ គឺអាចធ្វើទៅបានអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាលថៃ ហើយក៏ត្រូវមានការឯកភាពពីប្រទេសទាំងពីរផងដែរក្នុងការត្រួតពិនិត្យទីតាំងច្បាស់លាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Sn0K5ATT-axxTEVW24WIyqPLYGFkwdF6nd8c8kbuew3plpa96q06-UaMwDuah60FsKJWwbY_iuT_y3P0H8Sk3sAnme1P57iDC_dPmHaSQ-mg_0jYPTJG2GvFw4EU29y7MfPABOMjIfhE2isbh5i0SLb3o7GER90Re2izyNWT0Jcde5G4-GdFOQOmCCyK/s512/image_2025-09-04_11-18-21.png
ទោះជាថៃប្រាប់ពិភពលោកថា ខ្លួនគោរពបទឈប់បាញ់ និងត្រៀមចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី៧-១០ ខែកញ្ញា ប៉ុន្តែទង្វើរបស់កងទ័ពថៃពុំបានគោរពបទឈប់បាញ់នោះឡើយ ។ កងទ័ពថៃនៅតែបន្តឈ្លានពានកម្ពុជា តាមរយៈការរាយបន្លាលួស និងយកសំណាញ់មកព័ទ្ធដីភូមិ បិទផ្លូវ និងលំនៅឋានរបស់ពលរដ្ឋខ្មែរ ដោយមិនគោរពកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ RBC ស្ដីពីការមិនពង្រីកជម្លោះ និងមិនខ្លាចច្បាប់អន្តរជាតិ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2ByTNeESBnnKi_GwZBBDzCFvOWs2tFWjI3QdGwZQxnav9MucZ9luRHFdTECiPIu98vjT0ge2cDA-qNqbzZToIpgrl0knqb_vjSS8xhBgLx4wiJEUnwS6L-3pVHVDR3ucutuBduQX4cjVA5GJGbLJm8OQ7DklyA6EGspI7Gcn_5USeHd27QWvDzhA02VsU/s1280/image_2025-09-04_11-18-21%20(2).png

កងទ័ពថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះ គឺមានរយៈពេល ៣៧ថ្ងៃហើយ គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ៕

Ao Ruipeng បង្កឱ្យមានការវែ.កញែ.កក្រោយ Live ទាំងមិនបានតុបតែងខ្លួន

0

ថ្មីៗនេះ Ao Ruipeng បានបង្ហាញខ្លួនក្នុងការផ្សាយផ្ទាល់ដោយមានពុកមាត់។ នេះបានធ្វើឱ្យអ្នកគាំទ្រជនជាតិចិនមួយចំនួនសម្តែងការមិនសប្បាយចិត្ត និងបានបញ្ចេញមតិវែកញែកជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSEClXpBKl2p3_Hu112RSvnTJ3ay2FwGjqrM-NFbABly4IGSBwntxo8NoczrF53SiOGo3eUmSU6WbqUv9eg5mTc4sMCLRK9TbBTzgK5e1UWRe2g2yOX4HDAelTTomre5H1P6WZWMcugR8bruFsz8V0nYyL9C1xi-DyNQQ6HRPYl2jX716axG72v3X5omT/s2048/image_2025-09-04_11-02-49%20(2).png
ឆ្លើយតបនឹងការលើកឡើងរបស់អ្នកគាំទ្រ Ruipeng បានឆ្លើយថា៖ «កោរពុកមាត់សំខាន់ណាស់មែនទេ? អ្នករាល់គ្នាគួរចាត់ទុកថាជាស្ទាយ៍ខ្លួនឯង។ ខ្ញុំនឹងមានអាយុ ៣០ក្នុងមួយខែទៀត ដូច្នេះនៅអាយុ ៣០ឆ្នាំ ខ្ញុំមិនមានពុកមាត់ទេ? »។ ក្រោយពីបង្ហាញអាកប្បកិរិយាបែបនេះ អ្នកគាំទ្រមួយចំនួនបានលើកឡើងនិងស្នើឱ្យតារាសម្ដែងរូបនេះ «រក្សាមុខមាត់»។ អ្នកគាំទ្រខ្លះទៀតគិតថា Ruipeng មានចរិតឆ្គាំឆ្គងពេក ហើយមិនស្អាត ហើយបានសុំលោកកុំផ្សាយផ្ទាល់ដោយមិនតុបតែងខ្លួន កុំធ្វើសកម្មភាពច្រលំឬចេតនាធ្វើឱ្យខ្លួនឯងមើលទៅអាក្រក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5InAK79UZkGRNfIn6ESogLSj7qDlTXY0tsBsEAovk1cpYFO9z_gIT0JBLohyphenhyphenl_0nqy5Khq_QdidjWrN23BM-AATJEdDgjm35y9d2rvBvBNqmCNURPeWaz0aGQvt6xPFhM8mvPxqsVmOaWcrrLFn73mltdxhS80wp_xfGMILvY34KbnE98bKTvAXBMIq_Z/s1620/image_2025-09-04_11-02-46.png

យ៉ាងណាមិញ អ្នកគាំទ្រផ្សេងទៀតជឿថា មតិប្រឆាំងនឹងរូបរាងរបស់ Ao Ruipeng មិនតំណាងឱ្យសហគមន៍អ្នកគាំទ្រទាំងមូលឡើយ។ ក្រៅឆាក Ruipeng ត្រូវបានគេចូលចិត្តចំពោះបុគ្គលិកលក្ខណៈកំប្លែង និងគួរឱ្យទាក់ទាញ។ មនុស្សជាច្រើនគាំទ្រលោកដោយបង្ហាញពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន។ ម៉្យាងវិញទៀត អ្វីដែលសំខាន់សម្រាប់តារាសម្ដែងគឺការសម្ដែងបានល្អលើខ្សែភាពយន្ត មិនមែនបញ្ហារូបរាងនៅលើការផ្សាយផ្ទាល់នោះទេ។ បើនិយាយពីរឿង Ruipeng វិញ ទស្សនិកជនភាគច្រើនគិតថា រូបរាងរបស់លោកមិនអន់ប៉ុន្មានទេ ដែលធ្វើឱ្យអ្នកគាំទ្រមានការពិបាកចិត្តបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqWdFq13KKv0GA6GEx3W0ZaQRBNZsvVBSI3Wr94snSnK44ejTZAQMD7s7YTyZkLxmoZXPyo_kP2-q6mCoxsbVsXaWy5olRcZwbgVF2oFcHvNLj49Qq81JXgp8aoW8_-tMzpdugw0t9bXLZ9vMyZU-14PZKpWcAbLBNNN-qMKxjkRcjuhljZL78BExplNu8/s1620/image_2025-09-04_11-02-47.png

ទន្ទឹមនឹងនេះ ការផ្សាយផ្ទាល់របស់ Ao Ruipeng នៅតែបន្តទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយមានអ្នកចុច Like ជាច្រើនហើយមានអ្នកចូលមើលរាប់លាន។ បន្ទាប់ពីការ Live ត្រឹមតែ ២ម៉ោង គណនីរបស់ Ao Ruipeng បានកើនឡើងចំនួនអ្នកតាមដាន ៨០,០០០នាក់ ដែលបង្ហាញថាទស្សនិកជនស្រឡាញ់បុគ្គលិកលក្ខណៈ និងថាមពលដែលលោកបាននាំមក។ ក្នុងនាមជាតារាសម្ដែង Ao Ruipeng នៅតែខិតខំផលិតភាពយន្តជាប្រចាំ។ ខែសីហានេះ ភាពយន្តរបស់លោកជាមួយនឹងតារាសម្តែងស្រី Landy Li ត្រូវបានទទួលស្គាល់ថាជាភាពយន្តចិនដ៏ជោគជ័យមួយក្នុងរដូវក្តៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0rv_qtzJz5M7u27aIORrNzmDIwEmbstho7Kea4OqdVK-_exlnjaUv5Qo-MZqKjSXEslCTAWa3JguCIKln0Mec_ue5xpHCEScKG4Vz1aKUR-emykbhzq3fm1f2mjMty0TwnbWmmnhWWmqRBSG5nU5Ls5gWzlJjE6k0G7RMCUqmhzURNrnd46iKzqT3s_jF/s1439/image_2025-09-04_11-02-50.png

ឥទ្ធិពលនៃរឿង «Coroner’s Diary» បានជួយឱ្យ Ao Ruipeng មានអ្នកគាំទ្រកើនឡើងយ៉ាងខ្លាំង។ នៅពេលដែលរឿងនេះចាក់ផ្សាយតារាប្រុសរូបនេះកំពុងថតរឿងថ្មីរបស់ខ្លួន ហើយអ្នកគាំទ្រប្រមាណ ៥,០០០នាក់បានមកទស្សនា និងផ្ញើផ្កា និងអំណោយដល់តារាសម្តែងរូបនេះ។ Ao Ruipeng ក៏ទទួលស្គាល់ថានេះជាលើកទីមួយហើយដែលមានអ្នកគាំទ្រច្រើនមកលេងលោក។ តារារូបនេះមានការភ័យខ្លាច ប៉ុន្តែក៏សប្បាយចិត្តដែរ។ លោកបានគិតទុកជាមុននូវអាហារ និងភេសជ្ជៈ ដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់លោកសម្រាប់ការស្រលាញ់របស់ពួកគេ៕

គណបក្សកាន់អំណាចភឿថៃសន្យារំលាយសភាភ្លាមៗ បើបេក្ខជនខ្លួនទទួលបានការគាំទ្រធ្វើជានាយករដ្ឋមន្ត្រី

0

ប្រទេសថៃ ៖ លោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃទទួលបានសំឡេងគាំទ្រពីគណបក្សប្រជាជនឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បើទោះជាគណបក្សកាន់អំណាចភឿថៃព្យាយាមរារាំងក្តី ។ បន្ទាប់ពីគណបក្សប្រជាជនបដិសេធពុំគាំទ្រលោក ឆ័យក្សេម និទិស៊ិរិ បេក្ខជនរបស់គណបក្សភឿថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីពីបានដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតឡើងវិញប្រគល់អំណាចឱ្យពលរដ្ឋសម្រេចចិត្តជ្រើសរើសនាយករដ្ឋមន្ត្រី ប៉ុន្តែបរាជ័យ ។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ សភាថៃនឹងរៀបចំការបោះឆ្នោតជាផ្លូវការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្រោយពីការប៉ុនប៉ងរំលាយសភារបស់គណបក្សកាន់អំណាចភឿថៃបរាជ័យ ។ រីឯគណបក្សភឿថៃនៅតែពុំព្រមចុះចាញ់គណបក្សភូមិចៃថៃ ដោយនៅថ្ងៃទី៤ ខែកញ្ញានេះ គណបក្សភឿថៃសន្យារំលាយសភាភ្លាមៗ បើការបោះឆ្នោតរបស់សភានៅថ្ងៃទី៥ ខែកញ្ញា គាំទ្រលោក ឆ័យក្សេម ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី ខណៈលោក អនុថីន នឹងរំលាយសភារយៈពេល៤ខែទៀត ។

គណបក្សកាន់អំណាចភឿថៃបានបង្ហោះក្នុងហ្វេសប៊ុកផេកផ្លូវការនៅថ្ងៃទី៤ ខែកញ្ញា បញ្ជាក់ពីគោលជំហររបស់គណបក្សគាំទ្រលោក ឆ័យក្សេម ធ្វើជានាយករដ្ឋមន្ត្រីថ្មី ។ គណបក្សភឿថៃប្រកាសថា បើលោក ឆ័យក្សេម ទទួលបានការគាំទ្រ គឺបន្ទាប់ពីសេចក្តីថ្លែងការណ៍គោលនយោបាយទៅសភា គណបក្សនឹងរំលាយសភាភ្លាមដើម្បីប្រគល់អំណាចឱ្យពលរដ្ឋ ។

នៅថ្ងៃដដែល លោក សូរ៉ាវង្ស ថៀនថង លេខាធិការគណបក្សភឿថៃបានបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួនថា នេះជាសំណើចុងក្រោយរបស់គណបក្សភឿថៃឱ្យសភាបោះឆ្នោតគាំទ្រលោក ឆ័យក្សេម ជានាយករដ្ឋមន្ត្រី ហើយគណបក្សភឿថៃនឹងរំលាយសភាភ្លាមក្រោយធ្វើសេចក្តីថ្លែងការណ៍គោលនយោបាយទៅសភា ។

ចំណែកលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សភឿថៃ ក៏បានគាំទ្រគោលជំហររបស់គណបក្សភឿថៃដែរ ដែលជំរុញឱ្យលោក ឆ័យក្សេម កាន់តំណែងនាយករដ្ឋមន្ត្រីថ្មី ។ លោកស្រីនិយាយថា ការរំលាយសភាភ្លាមៗ គឺជាការប្រគល់អំណាចឱ្យពលរដ្ឋជ្រើសរើសនាយករដ្ឋមន្ត្រីតាមរយៈការបោះឆ្នោត ។

ដូចគ្នានេះ លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលនិយាយថា គណបក្សភឿថៃបានជំរុញឱ្យលោក ឆ័យក្សេម ធ្វើជានាយករដ្ឋមន្ត្រីថ្មី បើគណបក្សប្រជាជន (គណបក្សប្រឆាំង) មានចក្ខុវិស័យ និងគិតពីប្រទេសជាតិ គឺអាចបោះឆ្នោតគាំទ្រលោក ឆ័យក្សេម ។ បើលោក ឆ័យក្សេម ទទួលបានសំឡេងគាំទ្រច្រើន លោកនឹងប្រើប្រាស់អំណាចរំលាយសភាភ្លាម ពុំចាំបាច់រង់ចាំរហូតដល់៤ខែទេ ។

តំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ថៃពុំទាន់ច្បាស់លាស់នៅឡើយរវាងលោក អនុថីន និងលោក ឆ័យក្សេម តើអ្នកណានឹងទទួលបានសំឡេងគាំទ្រច្រើនឈានទៅកាន់តំណែងនាយករដ្ឋមន្ត្រី? នៅថ្ងៃទី៥ ខែកញ្ញា សភាថៃនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ទើបដឹងលទ្ធផលច្បាស់លាស់។ រីឯគណបក្សប្រជាជនអាចផ្លាស់ប្តូរគោលជំហរឬក៏យ៉ាងណា បន្ទាប់ពីគណបក្សកាន់អំណាចភឿថៃសន្យារំលាយសភាភ្លាមៗបែបនេះ ៕

ប៉ះគ្នាទៀតហើយ! ពលរដ្ឋខ្មែរលើកគ្នាទៅតតាំងទាំងដៃទទេជាមួយទាហានឈ្លានពានថៃ

0

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានរួបរួមកម្លាំងសាមគ្គីទៅតវ៉ាជាមួយទាហានឈ្លានពានថៃដែលសុទ្ធតែប្រដាប់ដោយអាវុ.ធ និងបានធ្វើសកម្មភាពយកបន្លាលួសមករាយព័ទ្ធលើទឹកដីកម្ពុជាកាន់តែគឃ្លើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1zTGcNBjI7xfJ3w_FhWMerkWC4Opgm-yZx7YWTt4sfNNjgsi72HqHruNhPTnusfXtLk74BiaAZ20JFvUjZa8y6gCKZukn_xKTjz86FAhObhtgkWwxKc6sSCFaXxLbzG2vkMw55gMy0bvjRdkL-HejZe8SCui27d9ZIMTyHSlDTmqSpSr6nI_en_0wNsa1/s849/Screenshot%202025-09-04%20102247.png

គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ថៃនៅតែបន្តឈ្លានពានមកលើកម្ពុជា តាមរយៈការយកលួស យកសំណាញ់មកព័ទ្ធលើដីភូមិ បិទផ្លូវ និងផ្ទះរបស់ពលរដ្ឋកម្ពុជាដោយមិនគោរពកិច្ចព្រៀងនៅក្នុងកិច្ចប្រជុំ RBC ស្ដីពីការមិនពង្រីកជម្លោះ និងមិនខ្លាចច្បាប់អន្តរជាតិអ្វីបន្តិចឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLeMwFJzGqj0NYv_oSwvBByIOxy52xpxUhXEe_CM_yPeHAyQir51lw-lzkifM9sD0d_vpWfRssX9sVd1wcVzrMjFjxWe2wg5kbogmIxl-BxSpbSayuBgo8yw3dRtmD6pwcGowIjj7F76q1RHW0N7LZcYmUMYlFjerqXMhMo_646GwzJFbf4bj4mdnKyXOt/s841/Screenshot%202025-09-04%20102218.png

តាមប្រភពរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ទាហានថៃទាំងនោះបានលើកគ្នាមកជាង៥០នាក់ ប្រដាប់ទៅដោយអាវុ.ធគ្រប់ដៃ បានបោះគោលដៅវាទីលើទឹកដីខ្មែរស្ថិតក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាហេតុធ្វើឲ្យពលរដ្ឋខ្មែរអស់ការអត់ធ្មត់នាំគ្នាទៅតវ៉ាស្រែកបណ្ដេញពួកគេចេញទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzc0Qtw_WVjY2wyVfbGp3MGFejzQP_BBCmQEvySt4cEYd4_74BNc08SEpw3iHWzp_jFAoTgauxPrru0olQ_y8srZCo_q7HnMIfc9cAANeCV7ePwaKwcLTeziueicFUz8Arzwapwy3kQSR44Iu8SnCQ58BfONGPdtjbjYrE6pnGQDrC6vDIpd3Qp6_6zsZp/s666/photo_2025-09-04_10-42-16.jpg

តាមរយៈវីដេអូដែលបានបង្ហោះដោយបងប្អូនប្រជាពលរដ្ឋនៅក្នុងហេតុការណ៍ខាងលើនេះ ក៏បានបង្ហាញឲ្យឃើញថា ទាហានរបស់កម្ពុជាប្រហែលជា៣០នាក់ ក៏មានវត្តមាននៅទីនោះឈរជើងបាំងពីមុខបងប្អូនពលរដ្ឋយ៉ាងអង់អាចដើម្បីទប់ស្កាត់ស្ថានការតានតឹង បើទោះជាក្នុងដៃគ្មានអាវុ.ធដូចភាគីម្ខាងទៀតក្ដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU6FK8OoWVdi4Slx0_lNkzKmxaRjQxx3In1QrMjGnEMRvZRMJSwH7BElrsjiTn8aL3TaGwEMjyOsDbnQeO4TLIAz5EvJo2X6jb6H9pztwUb_abW7e27abjYDT6MT4xTKmV863L-uVgei4j0mF4K6fNMc-pRg-aZGXi_riZjTxlHIGHyO8-NPO1JBFMQFP3/s666/photo_2025-09-04_10-42-18.jpg

ទោះជាយ៉ាងណា ក្រោយពីប៉ះទង្គិចពាក្យសំដីគ្នាបានប្រមាណជា ៤០នាទី ទាហានឈ្លានពានថៃទាំងនោះបានដកថយទៅវិញហើយ។ នេះបើតាមការអះអាងរបស់ពលរដ្ឋ។ ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋខ្មែរទាំងឡាយដែលបានទស្សនាសកម្មភាពតវ៉ារបស់បងប្អូននៅភូមិជោគជ័យនេះហើយមានមោទនភាពជាខ្លាំងចំពោះ ភាពរួបរួមសាមគ្គីគ្នាមិនខ្លាចចោ.រឈ្លា.នពា.ន ការពារទឹកដី និងនាំគ្នាស្រែកថា «នេះជាដីខ្មែរ» ដើម្បីបណ្ដេញទាហានថៃទាំងនោះឲ្យដកថយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQLqCmwKJ53Rh7FFmhzGXv1Ue94v31NV5MowPy1J4VgShoW2KjqQvak3NH8gIHZmpb-u0a9scEOcNLQnXe4kxaUPK-H7BP2W-F9kwaagoFGf4Ke158KS4cPBORcHWKJDAViER5f60Q5OFLog0MYCq-RGnfAwNrcA6xM1t0AXeuyZxQDoxdEjJHOXPX3Dlq/s960/photo_2025-09-04_10-42-17.jpg

ថៃថាស្ថានការណ៍ព្រំដែនប្រក្រតី និងត្រៀមចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី៧-១០ ខែកញ្ញា

0

ប្រទេសថៃ ៖ លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានរាយការណ៍ពីស្ថានការណ៍ព្រំដែននៅ១១ទីតាំង ក្នុងខេត្តចំនួន៧ ថា ស្ថានការណ៍ទូទៅប្រក្រតី ខណៈកងទ័ពថៃបានត្រៀមកម្លាំង និងប្រុងប្រយ័ត្ន២៤ម៉ោង ។ ក្រៅពីនេះ ថៃត្រៀមចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី២ នៅខេត្តកោះកុង ប្រទេសកម្ពុជា និងខេត្តត្រាត ប្រទេសថៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvkJAnG2JGw5CK3l5aGHhmYvSNNcUnzG_ZiC44M0y9ftpkJqZwY49ISNdeSpiBOlKM2pgmGsmrND18kO57696DX78DRfmLpmn5c_IOOGI7X20ViTtJAwepPbCs0ThA4F_F-GCHB_QiAWR7ClXR29Cfo15PhqsUNzwELVNQNyrPqRKDBL4U6BX-alav1RUw/s1280/photo_2025-08-19_15-13-11.jpg

លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយថា កាលពីថ្ងៃទី៣ ខែកញ្ញា គណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានប្រជុំផ្នែកសន្តិសុខ និងកិច្ចការបរទេស ហើយកាលពីថ្ងៃទី២ ខែកញ្ញា ថៃបាននាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ធ្វើដំណើរទៅខេត្តចាន់បុរី និងខេត្តត្រាត ដើម្បីពិនិត្យមើលការបំពេញការងាររបស់កងទ័ព និងបោសសម្អាតមីន ។ ការនាំក្រុមអ្នកសង្កេតការណ៍អន្តរកាលទៅពិនិត្យមើលទីតាំងនេះ គឺថៃចង់ឱ្យអន្តរជាតិមើលឃើញថា ថៃពិតជាសហការរក្សាសន្តិភាពក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLkAXF4A92fsqci8h3EV5cOJMeE5XR-sVMyfKhWWlijpVLNIi0pU672Xq7PBupsB5J_60Z14JRWsZ89EyTTQSaTL2cA7f0TItVR6AUQa33ZMQyC9Zmj7n1HmQz88wbAJjtgM83A5Qp478A4bkK8CmD5gXcn9E6lDtI3hSKSDTAWwf6JI-aafU-085-ryHm/s1280/image_2025-09-04_11-18-21%20(2).png

ប្រទេសថៃបានត្រៀមចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី២ នៅខេត្តកោះកុង ប្រទេសកម្ពុជា និងខេត្តត្រាត ប្រទេសថៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា ព្រមទាំងចាត់វិធានការលើឆាកអន្តរជាតិដើម្បីរាយការណ៍ទម្លាក់កំហុសលើកម្ពុជាពីការបង្កប់មីន ប្រាប់ទៅមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN), រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា និងគណៈកម្មការកាកបាទក្រហមអន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfGE1RPr2FyIAfmZvSJ-vluZgIAtpcrefAdnT0AL8kwhm1IapA1zGdS-ltnjPnOtWJR-KtRP3SMkjVRwPCZO46SK-0i8XODC33G1eon-uQStXRBwZ_D3R4FOfBdGJK6rukoyeiwkRWmb6TzJAfvlrOd_U5UxRFRwFtcv7j8ykc2T1MPVl7KTgamf7EyCJv/s1280/image_2025-09-04_11-18-22.png
ក្រៅពីនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក៏មានគម្រោងសាងសង់របងប្រវែង១៦គីឡូម៉ែត្រ ត្រង់ចំណុចព្រំដែនលេខ៥០-៥១ នៅភូមិបានណងចាន់ និងភូមិបានណងញ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) ដើម្បីការពារកុំឱ្យពលរដ្ឋខ្មែរតវ៉ានឹងទង្វើឈ្លានពានរបស់កងទ័ពថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBkN9HXd-ZwCMRKHor-Y3oQk4yoLYdaeoZEVWd8qtAlGWl04glcWNiAfkdSJUwpS8tdqqCNRJ4wg4pkMrkqKkiChZIvQtvsfSfEocu5QCgDLO4w_fCveH1JbrYcipp9AB7Jcula_Y7LVQTGEd15GWdHPG2ozH0SAwrmD4uQnhRnypYh139bhNy33v-Sl0E/s1280/image_2025-09-04_11-18-23.png

កាលពីថ្ងៃទី៣ ខែកញ្ញា អភិបាលខេត្តស្រះកែវបានចេញសេចក្តីប្រកាសឱ្យពលរដ្ឋខ្មែរ ចំនួន១៧០គ្រួសារ ចាកចេញពីព្រំដែនភូមិណងចាន់ និងភូមិបានណងញ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) និងអះអាងថា នេះជាទឹកដីរបស់ថៃ ។ ថៃចាត់ទុកថា ការតវ៉ារបស់ពលរដ្ឋខ្មែរ គឺល្មើសអធិបតេយ្យ និងច្បាប់របស់ថៃ ថែមទាំងគំរាមចាត់វិធានការពលរដ្ឋខ្មែរតាមច្បាប់ បើហ៊ានតវ៉ាជាមួយកងទ័ពឈ្លានពានថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjarLhYz2uxOFPOU-VSbnZFO4xxUI_XWlOW6BZeO30bT4-46aPIV_Om0gH2MJb2loaT6YIgq2yUp69cxxwuEzEPBmYHpRmrz0wmotSnBk4-po8-3yxCiuvZFLtiW2o758HyWiJjFK8egzmjjWeYrWSnP6xK9NrS42hVce4j_uV7Q48EsAYDCH9f-ZJTvmUl/s512/image_2025-09-04_11-18-21.png

គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ថៃនៅតែបន្តឈ្លានពានមកលើកម្ពុជា តាមរយៈការយកបន្លាលួស និងសំណាញ់មកព័ទ្ធយកដីភូមិ បិទផ្លូវ និងលំនៅឋានរបស់ពលរដ្ឋខ្មែរ ដោយមិនគោរពកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ RBC ស្ដីពីការមិនពង្រីកជម្លោះ និងមិនខ្លាចច្បាប់អន្តរជាតិ ៕