Home Blog Page 296

ទាហានឈ្លានពានថៃ រុលចូលក្នុងភូមិជោគជ័យ តែត្រូវពលរដ្ឋនិងយោធាកម្ពុជា បណ្តេញចេញវិញ

0

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានរុលចូលមកទឹកដីកម្ពុជាជាបន្តទៀត នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់  ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមរយៈវីដេអូ បង្ហោះនៅលើបណ្តាញសង្គមគេប្រទះឃើញ ទាហានថៃ ប្រដាប់ដោយអាវុធប្រមាណជា៣០ទៅ៥០នាក់ បានដើររុលចូលគម្រោងរាយបន្លាលួស តែត្រូវបានពលរដ្ឋកម្ពុជាឈរយ៉ាងរឹងមុាំ ដោយមានជំនួយពីកម្លាំងយោធាកម្ពុជា។

នៅក្នុងវីដេអូនេះ គេឃើញពលរដ្ឋបានប៉ះពាក្យសម្តីធ្ងន់ៗ និងប្រើដំបងរុញច្រានទាហានឈ្លានពានថៃចេញពីទឹកដីកម្ពុជា យ៉ាងអង់អាច។

ក្រោយពីការរុញច្រានគ្នាទៅវិញទៅមក ប្រមាណ៣០នាទី ទាហានថៃ បានសម្រេចចិត្តដកថយទៅក្នុងទឹកដីរបស់ពួកគេវិញ។

គួរបញ្ជាក់ថា តាំងពីបទឈប់បាញ់ចូលជាធរមានមក ទាហានថៃ តែងតែបំពាន ដោយបានរុលចូលទឹកដីកម្ពុជា និងធ្វើការរាយបន្លាលួសព័ទ្ធយកផ្ទះប្រជាជនខ្មែរ៕

រឿន ណាត ថាជីវិតដែលមានក្តីសុខមិនមែនជីវិតរស់នៅក្នុងភាពល្បីល្បាញ

0

បន្ទាប់ពីឃ្លាតឆ្ងាយពីរង្វង់សិល្បៈនិងរស់នៅក្រៅប្រទេសជាមួយនឹង លាវ វេងហួរ ជាស្វាមីដែលស្រលាញ់ថ្នាក់ថ្នមគ្រប់វិនាទី រឿន ណាត បានយល់កាន់តែច្បាស់ពីជីវិតដែលរស់នៅមានក្តីសុខពិតប្រាកដមិនមែនជាជីវិតរស់នៅក្នុងភាពល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPbibbTyEdCGO3Th7Uj14Rf9KDIYaHpTGVoGRFuaMVS1Oc-FoRPkL0fUtJo0WkwF2Xt3OfiXDuJXnzLyoWUDEC-V7HOQpxiB5wzy-rvmmMiFLRhaDUneJN25TY5ufwuKOa5H3mAX4ebmMes1PzrjAzvXsvKAI9x7ks0pFECGwz-Ce9OhyphenhyphendyXKVYF19Gbpo/s2048/image_2025-09-03_15-51-47.png

កាលពីពេលថ្មីៗនេះ រឿន ណាត បានបង្ហាញនៅលើបណ្តាញសង្គមអំពីកាដូដ៏ធំបំផុតរបស់ខ្លួនក្នុងខួបកំណើតឆ្នាំនេះគឺជា លាវ វេងហួរ ។ អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ បានសរសេរនៅថ្ងៃទី ២ កញ្ញា ថា «ខួបកំណើតឆ្នាំនេះអូនមិនបានសុំអ្វីពីព្រះជាម្ចាស់ទេព្រោះព្រះបានប្រគល់កាដូរដ៏ធំបំផុតក្នុងជីវិតអូនរួចហើយគឺបង»។ នៅថ្ងៃទី២ កញ្ញា រឿន ណាត ក៏បានបង្ហាញពីក្តីសុខពិតប្រាកដក្នុងឆាកជីវិតគឺការរស់នៅសាមញ្ញជាមួយនឹងស្វាមី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRSE_pwPCminFmZbdOoyaOoj87z79oeQj0wTmGCRrAtN2x7K-NfkNRNHh8qd5D_OhiQAE6vvLFFTYSEYW16_j9YPnUAPMxB5lpG7NmhOK8N4cQ1uQGQUUt5oqjriqKTtfu8IC2xlHZIXWtCCHGdbFsMc-gRL05Ad9JXmMkF-JP5n8AG6ZNh0nJ5qytAhV2/s2048/image_2025-09-03_15-51-51.png
រឿន ណាត បានសរសេរថា «ពេលនេះគឺយកកាន់តែច្បាស់ថា ជីវិតដែលមានតែក្តីសុខ និងភាពរីករាយបំផុត គឺ មិនមែនជាជីវិតដែលរស់នៅក្នុងភាពល្បីល្បាញនោះទេ តែជាជីវិតដែលរស់នៅដោយភាពសាមញ្ញៗ ជាមួយលុយប៉ុន្មានលានដុល្លារក្នុងកុងធនាគារជាមួយប្តីគឺគ្រប់គ្រាន់ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkmmRNvYKue1UEUraOX4NHzYG31esmt2HtMBj-MehEwzsrqmZYKJpqF91FV87RN3HeS4FCxS-46GxcnBoFCPDEv2wFxLBPXFZGaPvwyDlP0eYZ7Yv7-SIB7JfwnFXw-ZC4Jp8WbIdH_3mkiDbeFrNxuTy4l4TdTz3UUZMHR9-SHeOHi9nFExa12vv69I_q/s2048/image_2025-09-03_15-51-52.png

ឃើញ រឿន ណាត កំពុងមានក្តីសុខជាមួយនឹង លាវ វេងហួរ លើទឹកដីសហរដ្ឋអាម៉េរិកបែបនេះអ្នកគាំទ្រក៏សប្បាយចិត្តដូចគ្នាទោះបីជាពេលនេះអ្នកទាំងពីរឃ្លាតឆ្ងាយពីវិស័យសិល្បៈក្តី។ មិនត្រឹមតែមានស្វាមីយល់ចិត្ត ស្រលាញ់ស្ទើរលេបប៉ុណ្ណោះទេ រឿន ណាត ក៏ជួបម្តាយក្មេកប្រកបដោយមេត្តាធម៌ ស្រលាញ់កូនប្រសារដូចគ្នា ដោយ រឿន ណាត បានបង្ហាញថាម្តាយក្មេករបស់នាងបានបាញ់លុយឱ្យជាកាដូក្នុងថ្ងៃខួបកំណើត សម្រាប់ការយកទៅទិញកាបូបប្រ៊េនៗដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTBpEj7SyCwJKUiTAT9fPUFGrBuCJQ_n4jm0JGdWHWqchdXJnD-6VZB4M9I8e_M8JiJlUftGpPiKEQZ_1AxyPL6PxraSzIHtnS_uteEodAa1g80XXYoWY3mK7IClwZABbuEnqeQtvdsLlqDN1rV1aBGP_tfp26Mh9MAAVW3NlQjiTYe3uV5cKn24B4q1_U/s2048/image_2025-09-03_15-51-55.png

គួរបញ្ជាក់ផងដែរថា រឿន ណាត បានបង្ហាញជារឿយៗនៅលើបណ្តាញសង្គមសរសើរពី លាង វេងហួរ ដែលស្រលាញ់ថ្នាក់ថ្នម យល់ចិត្តនាងគ្រប់ពេលមិនធ្វើឱ្យនាងពិបាកចិត្តឡើយ មានសេចក្តីសុខពេញទី៕

Jennie ផ្លាស់ប្តូរទីតាំងក្រុមហ៊ុនទៅអាគារប្រណីត ខណៈទីតាំងមុនជាប់ក្នុងភាពចម្រូងចម្រាស

0

Jennie សមាជិកក្រុមចម្រៀង BLACKPINK បានចំណាយលុយជួលអគារទាំងមូលក្នុងការផ្លាស់ទីលំនៅដ៏ប្រណីតសម្រាប់ក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាង ODD ATELIER (OA) ដែលស័ក្តិសមនឹងឋានៈជាតារាល្បីរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqaRdV-eQxwnnVEhWwnSbs_-l9tgY4yzuESAcYHKhCI1fx-qYG_o6Gti6NQldiRgf_vyzpLTzG4PU0Xit36kahaCRSKhFIipJmF-NoyYspGdLsOQIOtATuZLHiVVjlSUxz2ASLtQi63LQ_7Sd2S6Jv1YtZZqtvK6g-r68A1OczZMF_mo15uGiAONwJ_4QC/s1179/image_2025-09-03_16-41-37.png
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េនៅថ្ងៃទី៣ ខែកញ្ញា Jennie នឹងផ្លាស់ប្តូរទីតាំងការិយាល័យរបស់នាងទៅអគារថ្មីនៅ Hannam-dong ស្រុក Yongsan ទីក្រុងសេអ៊ូលនៅដើមខែវិច្ឆិកា។ ហេតុផលភ្លាមៗសម្រាប់ការផ្លាស់ប្តូរនេះគឺការផុតកំណត់នៃការជួលសម្រាប់ការិយាល័យពីមុនរបស់នាងនៅ Itaewon-dong ក្នុងខែតុលា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWwyByYS9MRXqZv1Tw-8tC1aO1pj2hnZIqthg6GEshc52T0Dug0Vvn7ECrYi1jOhhb-9hMOCXKsqm5gjLALChZSPqW6_rDojANnabs7mQ8gCncigsTX0-x-xkgXn3ELS50mf9LJ7c8R_ddf5u2AiQthbSiXd8yuPnSxK45nv0OrpzVLuMftXN8mPDQTrZ6/s1918/image_2025-09-03_16-41-38.png

ហេតុផលដ៏ស៊ីជម្រៅមួយអាចកើតចេញពីការពិតដែលថាការិយាល័យចាស់ត្រូវបានជាប់ពាក់ព័ន្ធក្នុងភាពចម្រូងចម្រាសមួយអំពី «ការរំលោភច្បាប់សាងសង់» ។ អគារដែលត្រូវបានអនុម័តដំបូងសម្រាប់ប្រើប្រាស់ជាវិចិត្រសាលត្រូវបានបំប្លែងទៅជាការប្រើប្រាស់ការិយាល័យដោយគ្មានការអនុញ្ញាត។ ការិយាល័យស្រុក Yongsan ត្រូវបានគេរំពឹងថានឹងដាក់ពិន័យរដ្ឋបាលលើម្ចាស់អគារសម្រាប់ការរំលោភនេះ។ ការផ្លាស់ទីលំនៅនេះពិតជាអនុញ្ញាតឱ្យ Jennie និងក្រុមរបស់នាងបញ្ចប់ទាំងស្រុងនូវបញ្ហានៃ «សំណង់ខុសច្បាប់» នាពេលកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhRcVER7hcJYbVwzsp1ssp1HeIQTP_Bjf9H2xGO09mSKjkCLejAgp5p-g3vL0gn7n_Ocf6E-cAlZc7P8bHTNkx7dFwrgyEelIo1XaCicdCmcT62LdaN8G9Ws9esWJ1u6YCSAi6C5her0R2K1E7JH8TQRVXJs3PWTTwdAjnst0WDe9mcZhEsUKnIyEm1-sC/s1440/image_2025-09-03_16-41-40.png

ការិយាល័យថ្មីនេះមានកេរ្តិ៍ឈ្មោះដ៏គួរឱ្យកត់សម្គាល់ជាមួយនឹងកម្រិត ៤ជាន់ មានទំហំសរុប ៩២៧ ម៉ែត្រការ៉េ មានផ្នែកខាងក្រៅដ៏ស័ក្តិសមសម្រាប់វិចិត្រសាលសិល្បៈ និងដំបូលដែលផ្តល់នូវទិដ្ឋភាពមើលឃើញទន្លេហាន។ អ្នករចនារបស់អាគារគឺលោក Hong Tae-sun ដែលជាស្ថាបត្យករកូរ៉េតែមួយគត់ដែលត្រូវបានជ្រើសរើសជាសមាជិកកិត្តិយសនៃវិទ្យាស្ថានស្ថាបត្យករអាម៉េរិកក្នុងឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMdFEAbOjoSvzG6PzI907xRpy_I_XX3UEjKpr9lpq_6bGPR4Zl0YevIjND1yNUWDV_V3g3Tw9Ajnr5iQOvX1v_KHlv9xb3U3AG-6YMCA0SxUnpOzRZVqExu8KzzdiQHoSSXd1mu6QAMnsv6G9X1SglnhRwN2lv7zU9oTMkWVkpMUGD17FUjH6xH9-FtAJf/s1700/image_2025-09-03_16-41-36%20(2).png

អចលនទ្រព្យសំខាន់បែបនេះមានតម្លៃខ្ពស់។ ដោយផ្អែកលើលក្ខខណ្ឌទីផ្សារកាលពីឆ្នាំ២០២៤ ប្រាក់បញ្ញើរបស់អគារនេះត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១.៥-២.៥ ពាន់លានវ៉ុន ប្រមាណ (១.០៧ លានដុល្លារ ទៅ ១.៧៩ លានដុល្លារ) ជាមួយនឹងការជួលប្រចាំខែចាប់ពី ៦០ ទៅ ៨០លានវ៉ុន ដែលនាំមកនូវតម្លៃប្រតិបត្តិការប៉ាន់ស្មានសរុបដល់ ៤៥ ពាន់លានវ៉ុនប្រមាណ៣៣លានដុល្លារ។ ការសម្រេចចិត្តរហ័សរបស់ Jennie ធានាបាននូវការប្រើប្រាស់ផ្តាច់មុខនៃទ្រព្យសម្បត្តិសំខាន់នេះ ដែលជាទ្រព្យសម្បត្តិដែលធ្លាប់ស្វែងរកដោយសិល្បករជាច្រើនពីមុនមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUDbf5ph_Ezft1kA459T1-2dGtE9fAQjHWuwZn7OeanpBIAUp3oYq1KZg9cXNGsPihiRgvqCnDIQIo2sQavTsO7OkKrAZDp2ZVCEoygIyR8KzbmkfOQrrgC34yEc1LNz4LAgwm6yxHEyhpPr4pcPiDacBUUFNr8uZMr8n0G6td12WnYATi8F9JPZEI5H0q/s2048/image_2025-09-03_16-41-36.png

លើសពីអាគារខ្លួនឯង ទីតាំងរបស់វាគឺពិសេស។ ស្ថិតនៅតាមបណ្តោយផ្លូវធំនៅចុងខាងជើងនៃស្ពាន Hannam វាផ្តល់នូវបណ្តាញដឹកជញ្ជូនដ៏ល្អឥតខ្ចោះ ដោយភ្ជាប់យ៉ាងងាយស្រួលនូវចុងខាងជើង និងខាងត្បូងនៃទន្លេ ជាមួយនឹងរថភ្លើងក្រោមដី និងមជ្ឈមណ្ឌលរថយន្តក្រុង។ តំបន់ជុំវិញមានភាពល្បីល្បាញថាជាតំបន់បេះដូងដ៏ទាន់សម័យរបស់ទីក្រុងសេអ៊ូល ដែលពោរពេញដោយហាងកាហ្វេ ភោជនីយដ្ឋាន និងគ្រឿងបរិក្ខារនានា ស្របតាមយ៉ាងល្អឥតខ្ចោះជាមួយនឹងសោភ័ណភាព និងជីវិតការងាររបស់ម៉ាកយីហោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL_SsWp4WFSi1Kuk3jy-SIctdUQ2MNf_4xfFJy_c-HXe12e5V9h66wu8bNAd05b6pdLfIo9V67XghlUdr4u_8VZx_xCo9OEZ49fJFfEsX4RIwIEH_owuvN7yhabCZNkQmo-wvDwmA2iZdk4Jd_ouqmF6X8599ZpUuPkQOPblgUV9eA3oJLf483FAtAP9Cv/s1514/image_2025-09-03_16-41-44.png

ការចាកចេញពីអាសយដ្ឋានចាស់ដ៏ចម្រូងចម្រាស រហូតដល់ការផ្លាស់ទៅអគារថ្មីដ៏ប្រណីតមួយនៅមាត់ទន្លេ Han ដែលរចនាដោយស្ថាបត្យករល្បីល្បាញ ការផ្លាស់ទីក្រុមហ៊ុនរបស់ Jennie មិនមែនគ្រាន់តែជាការផ្លាស់ប្តូរអាសយដ្ឋានធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការធ្វើឱ្យប្រសើរឡើងយ៉ាងទូលំទូលាយដែលត្រូវនឹងឋានៈរបស់នាងជាតារាអន្តរជាតិលំដាប់កំពូលផងដែរ៕

ខ្មែររួមគ្នាខ្លាំងធ្វើបុណ្យ ព្រះសង្ឃ១០០០អង្គឧទ្ទិសកុសលជូនកងទ័ពពលីឱ្យក្លាយជាទេវត្តាថ្ងៃបិណ្ឌ១

0

ការពលីរបស់វីរៈកងទ័ពយើងដើម្បីការពារបូរណភាពទឹកដីពីជនឈ្លានពាន មកទល់ពេលនេះយើងជាកូនខ្មែរនៅតែឈឺចាប់ និងចងចាំនូវវីរៈភាពអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់សម្រាប់ជាតិមាតុភូមិមួយនេះ។ ដល់ពេលហើយ ដែលខ្មែរត្រូវរួមគ្នាតបស្នងសងគុណនូវការពលីរបស់វីរៈកងទ័ពយើង។ បិណ្ឌ១ ខ្មែររួមគ្នាគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពពលី និងធ្វើបុណ្យឧទ្ទិសមហាកុសលផលបុណ្យជូនវីរៈកងទ័ពពលីឲ្យបានឡើងឋានសួគ៌ក្លាយជាទេវត្តា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiehOXX5_fEoMaS-2JJf-PEMv7tNKRAWlaAGSXzD4Ad5QvjyIUalJNpdrrBX4X1-7ckUNWw3ITaq0FnLcdUYBJ8b055d7s3zzWIdEHMjwTRo7dxidnf0waC4Ey9CRir7g-jNi_lK70gEuLrdylNOgjXVPZs9zODY8CMVRXzvP_WkgjHJUc0DK7sBAamybh1/s1280/Map%20(2).jpg

បិណ្ឌ១ ត្រូវនឹងថ្ងៃទី៨ កញ្ញា ២០២៥ នៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ ក្រុមហ៊ុនប៊ូសស្រ្តងនិមន្តព្រះសង្ឃ ១០០០ព្រះអង្គ ធ្វើពិធីភត្តានុមោទនា ឧទ្ទិសមហាកុសលជូនវីរៈកងទ័ពដែលបានពលីក្នុងសមរភូមិឱ្យបានទៅបដិសន្ធិក្នុងសុគតិភព រួចផុតចាកទុក្ខទាំងពួង និងឡើងឋានសួគ៌ក្លាយជាទេវត្តា។ ដូច្នេះប៊ូសស្រ្តង សូមជម្រាបបុណ្យជូនបងប្អូនខ្មែរ ចូលរួមដោយផ្ទាល់ក្ដី ដោយបច្ច័យក្ដី ដើម្បីឧទ្ទិសផលបុណ្យជូនកងទ័ពពលីទាំងអស់គ្នា។ បងប្អូនអាចចូលបច្ច័យ តាមរយៈ QR បុណ្យបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijeOF3QLfN-o_NDI20G7Cf2SV1-zXVkXjw-uANX96rtAqoy2TvUsnhC-qLjsGWffp7lxdMDqNFzRT7BPXEVZQMCCq7xiPkLYinIXB7H8rbXHs6mlH2coLMA8vOjesiagtGCWDBXBQSb1-eP8bXt5803MR2SM-5H9fnd2U-1lBzsfXYiZr7W4Id3vWlqaq5/s1280/%E1%9E%87%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9E%94%E1%9E%BB%E1%9E%8E%E1%9F%92%E1%9E%99%20(2).jpg

គួររំលឹកផងដែរថា ក្រុមហ៊ុនប៊ូសស្រ្តង តែងតែជួយខ្មែរជានិច្ច មានដូចជាផ្ដល់អង្ករ ២២០តោន ភេសជ្ជៈ ៦០០០កេស កន្ទេល ១០០០០ និងភួយ ១០០០០ ដល់ជនភៀសសឹក និងកងទ័ពជួរមុខ ព្រមទាំងយុទ្ធនាការណ៍ ប៊ូសស្រ្តង1លានកំប៉ុង បរិច្ចាគ១០០០លានរៀល ជួយគ្រួសារកងទ័ពពលី និងរងរបួស ហើយពេលនេះ បានរៀបចំធ្វើបុណ្យជូនកងទ័ពពលីបន្ថែមទៀត។
ប៊ូសស្រ្តងផលិតផលខ្មែរ ជួយខ្មែរ សូមញុំាប៊ូសស្រ្តងដើម្បីជួយបន្តទៀត!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ-Bxd0u3UwMs_QfAljISGoCZ1xK-88cI2JJHm4mnqAdtYBCF50AEnV6K37UgK13n-4OyI8KoFh3wCDbsYyLm4evV3XmJj6xByHB-1KmSgGFBl96G8LW1Iwh2wZWMh7LYWguvOYDUaewIkhyphenhyphenjDj5rANG6eAi7_1B9F0GPpZUi63UPC1yEPRjvyD0WQzkhi/s4767/QR.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzTzUbVkPjBuo73G9-kZO51rEuHyU2HNygG7DMGhsI6_unYSuL0IEBq5QEshdKYhJaPZvOS6DXhyphenhyphenwx53hGpTdGbOUaeFIjb2E0umWr_uvlWJ1kNia8psjBy5LNiEQ1v5Q36Zl-13M1dD9YIi8Sc_sJEM8NcjifOM2_2CHZmk8UNNdqEqLFfP627fhMyX-1/s1290/%E1%9E%80%E1%9E%84%E1%9E%91%E1%9F%90%E1%9E%96%E1%9E%96%E1%9E%9B%E1%9E%B8.jpg

នាយករដ្ឋមន្ត្រីស្តីទីថៃរងនូវពាក្យបណ្តឹងក្រោយពីដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ គណបក្សប្រជាជនបានប្រកាសពីគោលជំហរគាំទ្រលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃ កាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ទី៣២ របស់ថៃ និងទាត់ចោលគណបក្សភឿថៃ ខណៈលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី បានដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភា ពីព្រោះគណបក្សភឿថៃពុំទទួលបានការគាំទ្រពីគណបក្សប្រជាជនឱ្យបង្កើតរដ្ឋាភិបាល ។

លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីបានដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភា កាលពីថ្ងៃទី២ ខែកញ្ញា ក្រោយពីគណបក្សភឿថៃពុំទទួលបានការគាំទ្រពីគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ដើម្បីបង្កើតរដ្ឋាភិបាល ។ លោក ភូមិថាំ និយាយថា ចលាចលនយោបាយ បញ្ហាផ្សេងៗ និងការល្មើសអធិបតេយ្យ គឺជាកត្តាធ្វើឱ្យគណបក្សភឿថៃសម្រេចចិត្តរំលាយសភាដើម្បីឱ្យប្រទេសថៃរៀបចំការបោះឆ្នោតឡើងវិញ និងប្រគល់អំណាចឱ្យពលរដ្ឋជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ។

បើព្រះមហាក្សត្រថៃសម្រេចរំលាយសភាចោល មានន័យថា ប្រទេសថៃនឹងមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដោយប្រគល់អំណាចឱ្យពលរដ្ឋជាអ្នកសម្រេចចិត្ត ហើយលោក អនុថីន នឹងពុំអាចកាន់តំណែងនាយករដ្ឋមន្ត្រីថ្មីទេ ។ ការដាក់ញតិ្តសុំរំលាយសភារបស់លោក ភូមិថាំ ទទួលបានការគាំទ្រពីពលរដ្ឋដែលស្រឡាញ់គណបក្សភឿថៃ ប៉ុន្តែមន្ត្រីគណបក្សភូមិចៃថៃមិនពេញចិត្ត និងថាលោក ភូមិថាំ គ្រាន់តែជានាយករដ្ឋមន្ត្រីស្តីទី គ្មានអំណាចដាក់ញត្តិសុំរំលាយសភា ។

ការដាក់ញត្តិរំលាយសភាធ្វើឱ្យប្រទេសថៃមានភាពចលាចលនយោបាយកើតឡើង ដោយសារគណបក្សភឿថៃមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន និងប្រឆាំងការបង្កើតរដ្ឋាភិបាលរបស់គណបក្សផ្សេង ។ កាលពីថ្ងៃទី៣ ខែកញ្ញា លោក ស៊ុផាឆ័យ ចៃសមុទ្រ ប្រធានក្រុមការងារផ្នែកច្បាប់របស់គណបក្សភូមិចៃថៃ បានដាក់ពាក្យប្តឹងលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី ពីបទបំពេញភារកិច្ចមិនត្រឹមត្រូវតាមច្បាប់ព្រហ្មទណ្ឌ ពីព្រោះនាយករដ្ឋមន្ត្រីស្តីទីគ្មានអំណាចដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភាទេ ។

មន្ត្រីគណបក្សភូមិចៃថៃថា លោក ភូមិថាំ បានដាក់ញត្តិដោយខុសច្បាប់ ។ ផ្អែកតាមការលើកឡើងរបស់លេខាធិការការិយាល័យក្រុមប្រឹក្សារដ្ឋ លោក នីល ប្រាផាន់ គឺនាយករដ្ឋមន្ត្រីស្តីទីគ្មានអំណាចដាក់ញត្តិសុំសុំរំលាយសភាទេ ដែលនេះជាទង្វើមិនសមរម្យ និងអាចធ្វើឱ្យព្រះមហាក្សត្រខ្ញាល់ ។ ហេតុនេះ លោក ស៊ុផាឆ័យ ចៃសមុទ្រ ប្រធានក្រុមការងារផ្នែកច្បាប់របស់គណបក្សភូមិចៃថៃបានប្តឹងលោក ភូមិថាំ ពីបទបំពេញតួនាទីពុំត្រឹមត្រូវ និងសុំឱ្យមានការស៊ើបអង្កេតបន្ថែមដើម្បីចាត់វិធានការមន្ត្រីពាក់ព័ន្ធតាមច្បាប់ ។

ដូចគ្នានេះ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យថ្មី និងសកម្មជននយោបាយ ក៏បានដាក់ពាក្យប្តឹងលោក ភូមិថាំ ដូចគ្នាដែរ ពីបទលោកប្រព្រឹត្តទង្វើខុសពីមាត្រា១១២ ។ ការទូលសុំព្រះមហាក្សត្ររំលាយសភាជាទង្វើពុំសមរម្យ ពីព្រោះលោក ភូមិថាំ គ្មានអំណាចតួនាទី និងចង់យកអំណាចព្រះមហាក្សត្រមកធ្វើជាឧបករណ៍នយោបាយ ។

គួរបញ្ជាក់ថា គណបក្សភឿថៃ (អាវក្រហម) បានសុំសំឡេងគាំទ្រពីគណបក្សប្រជាជនដែលជាគណបក្សប្រឆាំង ដើម្បីឱ្យបេក្ខជនគណបក្សភឿថៃ គឺលោក ឆ័យក្សេម និទិស៊ិរិ កាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែត្រូវបានគណបក្សប្រជាជនបដិសេធ ហើយទៅគាំទ្រលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃ ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ដោយកំណត់លក្ខខណ្ឌមួយចំនួន ៕

លិខិតផ្ញើទៅកាន់អភិបាលខេត្តស្រះកែវ ដើម្បីបញ្ឈប់សកម្មភាពជាឯកតោភាគីរបស់ថៃលើដីទំនាស់នៅស្រុកអូរជ្រៅ

0

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមអ៊ុ រាត្រី បានផ្ញើលិខិតមួយច្បាប់ទៅកាន់អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដើម្បីស្នើសុំកិច្ចសហការដោះស្រាយបញ្ហាដីនិងផ្ទះរបស់ប្រជាជនកម្ពុជានៅភូមិសាស្រ្តស្រុកអូជ្រៅ ក្រោយភិបាលខេត្តថៃរូបនេះបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់ខាងលើ ធ្វើការរុះរើផ្ទះនិងចាកចេញឲ្យអស់ក្នុងរយៈពេល២ខែ មុនអាជ្ញាធរថៃចាត់វិធានការក្ដៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOth-llsXpM6YCUxiABaAkD7nuHXSlKWoVs6Dy_5aNJgVTE1NnwATRXga0TUNgpPq6c5O-MbgWVAk2VAh-UNga15QYkBoTkhLbxmAP685iuxDQT4zMeRNdMVF372PMR0jI7rBoF3KseNxKCUPXhtERmu4shDwoLjH1payB31ptmKqzJjXvsjqoFDlI3XaY/s1280/photo_2025-09-04_08-52-04%20(2).jpg
នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលចុះនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា បញ្ហាខាងលើនេះគឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ(GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ (MOU ២០០០)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVG3zUPqwI6GMbTbEKXpIdFDOQSJldu2_Jl4QKA0-VKpU5EAOMelN7qg7RGv368_84SS9vd-GBt6otq3m8lDREZ5koCBMGUJNyibBU_BNFB4PZpOZcB1ise3y4lZvA-Z5gnU1Yo0iNT0aIw6m9_kqtIW428b8ARS9eDWaGdJp5bpd1ZyT9I_wCNg0_W7td/s1280/photo_2025-09-04_08-52-04.jpg
ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុង រស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihRxFUTRY9zuTeWxThpjSQb2Cg1OuW2j-B_p3B4GBjr7Nl5zeqU440NutUeiSIDebWvAwEAKV0le_WmFgytqfTW5mFSfagp-dCNUMOoCp7w52ywJPh-P66I0_XZ3KweCcn-0NvQtvsql1wBluXYcsPWPGpRaRVCyLKX_eOS1LMU-SFA1c2gFo4eAgAJB_v/s1280/photo_2025-09-04_08-52-08.jpg

ដូច្នេះការចេញលិខិតរបស់អភិបាលខេត្តបន្ទាយមានជ័យខាងលើនេះ គឺមានគោលដៅស្នើទៅកាន់ អភិបាលខេត្តស្រះកែវ សហការរក្សាស្ថានភាពព្រំដែន និងទុកកិច្ចការនេះជូនទៅ GBC និង JBC ដើម្បីជាអ្នកកាត់សេចក្ដីនិងដោះស្រាយបញ្ហានេះ។ ជាមួយគ្នានេះផងដែរ ឯកឧត្ត អ៊ំ រាត្រី សង្ឃឹមថាភាគីថៃនឹងចូលរួមដោះស្រាយបញ្ហាខាងលើនេះ ប្រកបដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំ GBC និង JBC នាពេលដ៏ខ្លីខាងមុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2vW9dhtZAUnLjdlhwKtzFx1HihKiE7ARv9w9HqJQv8LNxZ7_jgxmjNKVTgOiiU1HzIXczPdLz2irA5aiDRiufh7Xno15LfYmxB0eeUsCA4oHdaZP9vTGx1udttWlVngM9SBk8R3UO35ROOqt5gWdORjWURs_2_k97WYuaK3Lur_Wa0EZ0AjrmZDnmRptP/s1280/photo_2025-09-04_08-52-03.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmR6ImwtM8jAdovEt7f_11Ce8aVcfKtqU0v4nssv6C0i5XZMAB1gE3qXF7h5i9UMHHxfZZX6Fxk7YiSocpzneYBSEM3TSRl8XfYlzXswnFmgeQqLff_LZSHIjEDXxI4Sshem2Y3WpSlSObzZdKN1JNoORgQnRQU5M7VrKYMFt6kusgoDB7M8-AKf6NP0Tx/s1280/photo_2025-09-04_08-52-03%20(2).jpg

គឹម សីហា រងការវែ.កញែ.ករឿងហិតខោ.ក្នុងរបស់ គង់ ចាន់ស្រីមុំ បន្សល់ទុកឱ្យពេលចេញទៅចិន

0

ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមមានការវែកញែកយ៉ាងខ្លាំងទៅកាន់លោក គឹម សីហា ដែលនឹករលឹកប្រពន្ធខ្លាំងពេកដល់ថ្នាក់ហិតខោក្នុងរបស់ គង់ ចាន់ស្រីមុំ ហើយបង្ហោះនៅលើអ៊ីនធឺណិត។ ក្រោយពីវីដេអូនេះផ្ទុះពេញបណ្តាញសង្គមអ្នកមួយចំនួនបានកើតការសង្ស័យទៅលើស្ថានភាពផ្លូវចិត្តរបស់លោកដែលហាក់ខុសប្លែកពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN-dnafSWZQtGZDuk8AtZfIyElOTlxkz6btPZ7O57_lxdF9axRxzFSSuLka-HLc4Ednez3QhBTRCvlOP-Ilg3KChcNqM-ucd6N-nl7vLwbNswaA-MudAm6-i7Nuh76bLevAQ_2UXgk2fugL1XiJIyBIZMY_Vd2kpHoOcnhHLp0pX6vRuu21Lpx-mbQ09pX/s2048/image_2025-09-04_08-46-02%20(2).png

លោកគឹម សីហា និង គង់ ចាន់ស្រីមុំ គឺជាគូស្នេហ៍ក្នុងរង្វង់សិល្បៈដែលទទួលបានការចាប់អារម្មណ៍ពីមហាជន ទាំងប្រវត្តិស្នេហា ក៏ដូចជាជីវិតហាយសូក្នុងការរស់នៅរបស់អ្នកទាំងពីរ។ ចាប់តាំងពីចាប់ដៃកសាងគ្រួសារជាមួយគ្នាមកលោក គឹម សីហា មិនសូវជាផ្តោតលើអាជីពសិល្បៈនោះទេ ដោយលោកផ្តោតទៅលើការគ្រប់គ្រងជំនួញចំណែកឯ គង់ ចាន់ស្រីមុំ នៅបំរើអាជីពសិល្បៈដដែលរួមជាមួយនឹងមុខជំនួញផ្ទាល់ខ្លួនដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOOSIQtr7wcIaWYYACJkKFjqJ-LCBoMCPxfOefS84oh6gUvc_2cVG9zddVJg3vXSqHqUArl_mS_m0AJcZvbWC_BhmM6N-bW4Dgic__wrCQBUXTCdG3Pys8RF_dMG2MaZTgvEgC2Es0S6qe5lr2mtbmLM9SRvWPy_yjKR_569WpdheUqjH1uZIGDS4vh44k/s2048/image_2025-09-04_08-46-05.png
យ៉ាងណាមិញ រយៈពេលចុងក្រោយនេះដូចប្រិយមិត្តជ្រាបមកហើយថា គង់ ចាន់ស្រីមុំ បង្ហាញភាពសិទ្ធិស្នាលជាមួយនឹងស្រ្តីម្នាក់ដែលបង្កឱ្យមហាជនរំពឹងទុកជាច្រើនប៉ុន្តែយ៉ាងណាលោក គឹម សីហា បានបង្ហាញថាភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរលោកក៏នៅជាមួយ ហើយពេលខ្លះលោកថែមទាំងជាអ្នកថតរូបឱ្យទៀត។ ទោះជាយ៉ាងនេះក្តី វីដេអូថ្មីមួយត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ចាស់ដៃទៅកាន់លោក គឹម សីហា ដែលបង្ហាញឥរិយាបថហួសប្រមាណហើយមានការចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEErmuNoO_ItVPLhe2N5AlwXexnU_2cDto8ht46RKq-WuRPYkEUpYnh8IvmlzeS1COrE4ybW8lR9-IXHWbQr8hzUZqdmHBJyaFKAgnlaEkTDIWAHfsRrElBpo9gz0v89_P9tCLJN3Y6z6xPXCY3-SZ1BZLpUEFQ8NY4oe6trxUxwiYuGBGDFv61G-K0N_B/s2048/image_2025-09-04_08-46-06.png

វីដេអូដែលទាញការប្រតិកម្មយ៉ាងផុសផុលនោះគឺលោក គឹម សីហា បានហិតខោក្នុងភរិយារបស់ខ្លួនគឺ គង់ ចាន់ស្រីមុំ ។ ក្នុងវីដេអូនោះលោកបាននិយាយថាបន្ទាប់ពីជូនភរិយាឡើងយន្តហោះទៅចិន ហើយពេលត្រឡប់មកផ្ទះវិញចូលបន្ទប់ទឹកគឺបាត់ម្ចាស់ហើយគឺឃើញតែខោក្នុងជាហេតុធ្វើឱ្យនឹកដល់ម្ចាស់។ មិនត្រឹមតែប៉ុណ្ណោះ គឹម សីហា បានហិតខោក្នុងនោះថែមទាំងសរសើរថាក្រអូបឈ្ងុយថែមទៀតដែលខោក្នុងនេះ គង់ ចាន់ស្រីមុំ បន្សល់ទុកឱ្យមុនពេលចេញទៅប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQXJgF4gWfjqLIfJQKAs8ZDl7yVk0XdPg7-kNW50zl9KXveF_Or-9wrDmWyFvw_NVa2LmCTlij9hV1FuPPDnqBaQLNwYOYlH0KPIidAIq9DrsdqXAvhjR0Wb40CSPRqea0cyQdxXrYCUGK5cbYkjUGMsfH47xFwSfss03Vv6b5zBPxKl4SHYkw1L52y3bR/s2048/image_2025-09-04_08-46-07.png
ក្រោយពីវីដេអូនេះបានចាយចែកពេញអ៊ីនធឺណិត មានមនុស្សជាច្រើនបានរិះគន់លោក គឹម សីហា ខណៈអ្នកខ្លះទៀតគឺបានបង្ហាញការព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្តរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv7ABxWfVousk5KA35wCe8vMFzFfAvQJA7E4zhZHQzCTZvkClgAL_rP0ONwcdHbvgBGXi0FdabcfdoRcTefyBQZtLdTAJHEErkZXyqtLubbQY2A6PPPqOk3kAKS4im7i1kVFkn4JDegn1SeeLKTB7Ry7Hmat_JUiHkM3RaI0jJsbhu7nbECSyQFbYe4Jq3/s2048/image_2025-09-04_08-46-13.png

គួរឱ្យដឹងថា កន្លងមកនេះលោក គឹម សីហា ក៏បានបង្ហោះវីដេអូនៅលើទិកតុកបង្ហាញអារម្មណ៍សោកសៅមានទុក្ខព្រួយសកម្មភាពហាក់ខុសប្លែកពីមុន។ យ៉ាងណាលោកបានចេញមកបញ្ជាក់ថានោះគ្រាន់តែជាការលេងទិកតុកធ្វើតាម Trend ប៉ុណ្ណោះព្រោះលោកទើបតែចាប់ផ្តើមលេងទិកតុក៕

កាន់តែឡើងខ្ពស់ Liu Yuning ខ្លាចអ្នកគាំទ្រខកចិត្តចំពោះខ្លួន

0

Liu Yuning បានសម្តែងដោយស្មោះត្រង់នូវអារម្មណ៍និងការដឹងគុណចំពោះទស្សនិកជនអ្នកដែលបានអមដំណើរ និងគាំទ្រលោក។ តារាប្រុសរូបនេះបានសារភាពថា «មានពេលខ្លះដែលលោកធ្វើការឬគ្រាន់តែចេញបទចម្រៀង ចូលរួមកម្មវិធី ឬទទួលថតកុន… និយាយតាមត្រង់ លោកខ្លាចអ្នកគាំទ្រលោកណាស់ គឺខ្លាចគេខកចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiITpn2fyqAj95Z8Wp8H_M-bDzq8MK56DuMu7M36O3s1Jt-NYIgrKlKyGbZEx36nh1CXSx3julVPvfDxHEZzmXTawGHPir4M1pnuR73fST8B-YiQoDrsG7Ia4UCagdmVYgH841-6kLvWhiZ49kzKwzf_tl3Amv1RNtLfJ3b_KAL3PGTBlPKcg3csq4H2Yi_/s2048/image_2025-09-03_15-17-59.png

«ខ្ញុំបានបង្ហាញខ្លួនអរគុណពួកគេជាលើកដំបូង។ វាជាការអរគុណដល់ទស្សនិកជន និងអ្នកគាំទ្រដែលខ្ញុំអាចបង្ហាញខ្លួនបាន។ ពួកគេសំខាន់សម្រាប់ខ្ញុំដូច្នេះខ្ញុំមិនចង់ធ្វើឱ្យពួកគេខកចិត្ត»។ នេះជាការលើកឡើងរបស់តារាប្រុសវ័យ ៣៥ឆ្នាំរូបនេះ។ ការចែករំលែកដោយស្មោះរបស់ Liu Yuning ទទួលបានការអាណិតអាសូរជាសាធារណៈយ៉ាងឆាប់រហ័ស។ មិនត្រឹមតែនៅក្នុងតន្ត្រីប៉ុណ្ណោះទេ Liu Yuning ក៏យកចិត្តទុកដាក់ជាពិសេសចំពោះបទពិសោធន៍របស់អ្នកគាំទ្រនៅពេលចូលរួមការប្រគំតន្ត្រីផងដែរ។ លោកបញ្ជាក់ថា៖ «ការប្រគំតន្ត្រីមិនត្រឹមតែល្អទេ តែក៏ត្រូវធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍ថាមានតម្លៃ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmBnQRuAlGqLDHMdeijb3SCW0si2qrEwR8KnSUBgYTWhWxrn2g4FSxVpm30hTplhomFbP3zLDUazaV_MlCjpGrbiIHlr7IxbLuCQT6lWZFl9wS5sjiMN7PXir6OI9S96dyahBLZ7Ljay6byYGh2FX221ilMocXazwhT8iwln2nkoKLO-UFfoqx9MVGQSZd/s2000/image_2025-09-03_15-18-05.png
ដូច្នេះហើយបទចម្រៀងនីមួយៗក្នុងកម្មវិធីគឺត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ដោយលោក និងក្រុមការងារ តាំងពីការរៀបចំ ការរចនាឆាក សំលៀកបំពាក់ រហូតដល់រូបភាពជាច្រើនទៀតដើម្បីនាំមកនូវបទពិសោធន៍ពេញលេញ និងរំជួលចិត្តបំផុតដល់ទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUY2XXHSbHEyY-vIcccHWksj6AbUBwerfWy1Z24G4FbfBLdspWs6MkP6MT3xXmpb9Zrg82xRSTdraoaxk3ITgr9TGJMJYfYqyiik6EB9zZ88hBJYo7sKzQbf9yQhZxGqyGJaRiGupSUO0Pa_LrPvj0iMZ_2nlGfOEOXYk2taIKwt1IsKH5ICm4gjio3RAB/s1429/image_2025-09-03_15-18-03.png

ជាមួយនឹងភាពស្មោះត្រង់ និងវិធីសាស្រ្តយ៉ាងម៉ឺងម៉ាត់ក្នុងការងាររបស់ខ្លួន Liu Yuning បានឈ្នះបេះដូងអ្នកគាំទ្ររបស់លោកកាន់តែខ្លាំងឡើង។ លោកតែងតែដាក់ខ្លួន គិតពីអារម្មណ៍របស់អ្នកគាំទ្រ និងធ្វើឱ្យល្អបំផុតតាមដែលអាចធ្វើទៅបាន។ នេះជាមូលហេតុដែលទស្សនិកជនមិនត្រឹមតែស្រឡាញ់តន្ត្រីរបស់ Liu Yuning ប៉ុណ្ណោះទេ ថែមទាំងស្រឡាញ់បុគ្គលិកលក្ខណៈ និងចំណង់ចំណូលចិត្តរបស់លោកផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuajQdnHUuNmrr5ddpVI47zX6L_wyHZtPIardWCazWMtnx1YJ9lx37MFjwMi8rAN1TqVkT4UgYJ_RrFMdgEnx_I-WE6yQWi8bV2Uf2XKNJac0xhjfxVk_yoCQf-c35fMvcnlyOx10h029FHjyAktHW1tN7CACkoqPg7D4GgSV2DVk2TGY_oZlYCnthnRiM/s2048/image_2025-09-03_15-18-03%20(2).png
    គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងកម្មវិធីប្រគំតន្រ្តីផ្ទាល់ខ្លួន ស្នាដៃខ្សែភាពយន្ត «The Prisoner of Beauty» និងរឿង «A Dream within a Dream» បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ Liu Yuning លេចធ្លោយ៉ាងខ្លាំង៕

ចិន បញ្ចេញមីសុីលជំនាន់ចុងក្រោយ អាចបាញ់ទៅដល់គ្រប់ប្រទេសនៅលើពិភពលោក

0

នៅក្នុងក្បួនព្យុហយាត្រា ដើម្បីអបអរខួបលើកទី៨០នៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ប្រទេសចិន បានសម្ញែងមីស៊ីលនុយក្លេអ៊ែរឆ្លងទ្វីបប្រភេទ DF-5C។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk-DLtektmD0p3M1cd2pAToEdA1N16sKj1XZET3vaVoMq_a3lFuMPUvPaET3pn1qq12vD6wZWevWYEvMZxARE4cmDPrvOIgesGW_uQfEyrOqEpMNZbGBAii7kyDj-CbMzwiQOnRW4qmo3ya3iDKt0vnlAi4fQzjMYhI-T7dyfE_V-gX51VcKYKFhtU2kaH/s1280/image_2025-09-03_15-24-04.png

DF-5C មានប្រវែង ៣២.៦ ម៉ែត្រ និងទម្ងន់ ១៨៣ ០០០ គីឡូក្រាម អាចបាញ់បានក្នុងរយៈចម្ងាយ១៣០០០ ទៅ១៦០០០ គីឡូម៉ែត្រ ពោលគឺអាចបាញ់ចេញពីប្រទេសចិន ទៅកាន់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTh5Pqro7-g_VvKQoOUjAVnHHl8BWrZgaTi7t_tLgr08LOaEmtCm7zQMuqhC1PKGzq6U67hb2yJ914Cu5H4Q-KHgXtwobVxa9APwsqdBv_TNjQO7h1MDs72uGasnRsYv7TlJ8fCJOVL7Nu_NfNkFfa2f5Rl0JenvjrEr8ChUdisuP0HJ4-iSRa0cz8g9Ok/s1280/image_2025-09-03_15-24-02%20(2).png
វាជាប្រភេទមីសុីលពិសេស ដែលអាចបំពាក់ទៅដោយក្បាលគ្រាប់នុយក្លេអ៊ែរ១២គ្រាប់ក្នុងពេលតែមួយ ឬមីស៊ីលធម្មតាក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguns1Wpqzka1NA3KiwesXIV1X-5IYvMfO3Aj2lsU9iG0UerY5gJNrPhMhZQ61m8Zxf_57iOVynrBemCpT_GNFI-PsaioeO3v6a4QPkOSL4po83g81sSxIO9N3TDrmMb68UBbV1DExKBEbgQN6HvaeK6wPWwEIVpmIrDgTaXZTXRUwo09sjJRGGHIRqaYm9/s1091/image_2025-09-03_15-24-02%20(3).png

លើសពីនេះ វាក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាខ្ពស់ជំនាន់ចុងក្រោយ ដែលអាចគេចពីប្រព័ន្ធការពារមីស៊ីលបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0PIRsDPH4h6VuaVUyEfPTk0KU00s0Ta8CPyMedZvr5iecfrgcQDku0kd9S6SwZ_xJ0IpjPb-Qk3m_6GS-dA4sz7emLkjipyOApQBio-iktS_vA7HcON0BjuGSxUpq-Hz7FjFldH9Ha0BkN35p8KptOUk_Fh5fi7u0Q23pg6wl8gT-UG2MfY0qYTMv5Cc_/s1024/image_2025-09-03_15-24-02.png

មីសុីល DF-5C ត្រូវបានចិនផលិតឡើង ដើម្បីវាយប្រហារតបតទៅលើគោលដៅយោធាណាមួយនៅលើពិភពលោក ដែលគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរដាក់ចិន៕

អ្នកវិភាគឯករាជ្យ អះអាងថាត្រូវគេលាបពណ៌ ហើយផលិតករស្អប់សេចក្តីពិតទេវតានឹងបារ៉ាមុខ

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយ ប៉ីប៉ី ឌី និង អ្នកវិភាគឯករាជ្យ មានបញ្ហាចម្រូងចម្រាសគ្នានៅលើបណ្តាញសង្គមបន្ទាប់ពីមានការវាយតម្លៃកុន ៥.៦/១០និងមានការចោទប្រកាន់ថាការវាយតម្លៃនេះខុសថ្ងៃដែលតេស្ត screen ចំនួន៧/១០ ក្រោមហេតុផលដោយសារតែការពហិការមិនចាក់បញ្ចាំងក្នុងរោងកុនដែលមានប្រភពមកពីថៃ។ អ្នកវិភាគឯករាជ្យ បានចេញមកអះអាងថានោះគឺជាការលាបពណ៌ដែលផលិតករស្អប់សេចក្តីពិត ហើយថាផលិតកររូបនេះទេវតានឹងបារ៉ាមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpGRmabcvrtuWEuU8pYnjzgwJ9aRMiejbEVd8JER96JAfxgxeLpnWnFeouOJNosiuUpU83GYRF19tmHtFTpDVns2RlKi2dwCt3gjO4CZwqaXN_6ZBlUjV8wCMagshwEd0nQcS4m3xR5c6ueok73CDNcUbqH2ViyoX416LbyCKyR4lV1uKEeXoR_NcOIHfP/s1440/image_2025-08-26_15-54-28%20(2).png

នៅថ្ងៃទី៣ ខែកញ្ញា ផេក Stephen Row : អ្នកវិភាគឯករាជ្យ បានបង្ហោះសំណេរយ៉ាងក្តៅគគុកថា «ពេលដែលខ្ញុំមានកូនខ្ញុំនឹងប្រាប់កូនខ្ញុំថា..កូនដឹងទេ? កាលជំនាន់ប៉ា ធ្វើការកាន់ផេកឱ្យឥស្សរជន និង រោងចក្រក្នុងស្រុក មានផលិតករខ្មែរដ៏ថោកទាប១រូប ស្អប់សេចក្តីពិត ប្រឌិតរឿងថាប៉ាមើលកុន គាត់ថ្ងៃ Censorship (ក្រសួងហៅថ្ងៃនេះថា ថ្ងៃ តេស្ត screen) ហើយរង្វាយតម្លៃថា 7/10* ! ។ គួរឱ្យអស់សំណើចបំផុត ក្នុងជីវិតជាអ្នកវិភាគកុនរយ:ពេល១០ឆ្នាំពេលកាលបរិច្ឆេទ និង ម៉ោង គាត់និយាយនោះ គឺជាពេលខ្ញុំ មើលថែម្តាយខ្ញុំ នៅខេត្ត (ស្ត្រីចំណាស់ម្នាក់ដែលមិនដឹងអី តែផលិតករឡាយជេរថាមី) ហើយនរណាក៏ដឹង.. ថា ២ឆ្នាំហើយដែលខ្ញុំនៅខេត្តកំពង់ឆ្នាំងបណ្តើរតែឆ្កែដើរតាមសួន (យូរៗឡើងមកម្តង ប្រជុំ គេផ្តាច់ភ្លើងក៏មាន លោកបន្ថែមថា «មិនទទូលយកការពិតមិនគប្បី លាបពណ៌សាសន៍ខ្លួនឯង ផលិតកររូបនេះទេវតានឹង ប៉ារ៉ាសមុខ! still 5.6/10»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz0Cbu1_Vle4lQqCFMisbAd7C5Gxe2x_g6HkyXXqPSntMNucRjnlpJHkzAIGtb5acUYYM5uBDQDYHdg45D_xAvkDwuDkUiMkfnuhej86sk0A4aIC4tGW4ppRINmCDWJvBzHRKoYX8PfoPxcRV2LLrXsX925-UoZScB0p7vOdGaeRz9_3bO6nbcVtr79fU-/s1376/image_2025-02-17_16-36-20.png

គួរឱ្យដឹងថា ការចេញមកអះអាងរបស់ អ្នកវិភាគឯករាជ្យ ថាខ្លួនត្រូវបានគេលាបពណ៌នេះ ដោយសារតែកាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ចាងហ្វាយផលិតកម្ម ហ្វីម ខនណើរ ប៉ីប៉ី ឌី បានចេញវីដេអូមួយបន្ទាប់ពីលោកបានវាយតម្លៃកុនខ្មែរនេះទទួលបានពិន្ទុវាយតម្លៃ៥.៦/១០ ខណៈបានវាយតម្លៃកុនមួយផ្សេងទៀតរបស់ឥណ្ឌូនេស៊ីបានចំនួន ៦/១០។ ក្នុងវីដេអូនោះដែរ ប៉ីប៉ី ឌី បានបញ្ជាក់ថាខ្លួនលោកទទួលយកការរិះគន់ទាំងអស់ប៉ុន្តែការ Rate ដែលគ្មានក្បាលគ្មានកន្ទុយមិនបញ្ជាក់ពីចំណុចខ្វះខាតហើយមានការប្រៀបធៀបជាមួយនឹងកុនផ្សេងលោកទទួលយកមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6AbR958gxXCXsDf00LEnikybqdcDFTvzw3ivyJjDKKKeJvWesREY4ZKFWD8KOqwc_xiDPYfAvnoJPh7SL-Bfcl-CF-Aw7WrVIx44FP7CM7bq3EwuciZPFV8aCe6-AJ36-RTT7k-ACYG5lAfd53p_wkD-fB3zhH9OGjQ_7or0KtkO7eTC8MJeQTP_Zb6r1/s1440/image_2025-08-26_15-54-27.png

ប៉ីប៉ី ឌី ក៏បានចោទប្រកាន់ទៅកាន់អ្នកវិភាគឯករាជ្យថា ការ Rate នេះគឺស្ថិតនៅខាង Team រោងកុនថៃ ព្រោះលោកចាំយ៉ាងច្បាស់ថាថ្ងៃដែលខ្លួនយកទៅបញ្ចាំងសាកល្បងគឺមានការ Rate ៧/១០ ប៉ុន្តែក្រោយពេលពហិការមិនយកកុនទៅបញ្ចាំងបែរជាមានការ Rate ៥.៦/១០៕