Home Blog Page 294

អ្នកនិយមលេងអ៊ីនធឺណិតប្រតិ.កម្មនឹងពាក្យចចាមអារ៉ាម Jennie ណាត់ជួបតារាសម្ដែងអាម៉េរិក Nico

0

ពាក្យចចាមអារ៉ាមអំពី Jennie សមាជិកក្រុម BLACKPINK មានទំនាក់ទំនងស្នេហាជាថ្មីកំពុងទទួលបានការចាប់អារម្មណ៍លើអ៊ីនធឺណិត បន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមដោយបានអះអាងថាតារាចម្រៀងល្បីឈ្មោះរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងអាម៉េរិក និងជាកីឡាករជិះស្គី Nico Hiraga ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4uFIA9RCdnQOqYkrOV3bUeOJLzTQ_z1hWgjqnrerqMiugZCLJSu_mPUxf5fUD4cw0QwPhKt1YD_i6WV3voVmDZZDUJACF8TOF2XOOeG7-K12fSE-QQBkn9eWSudSk_8PEFUKNswd0KCf0tn9VqsoaY_Mfw78u7tqv4F1KYZI3mkSFOsdqI-IKsXZnmhjV/s1472/image_2025-09-05_10-41-19%20(2).png
យោងតាមការបង្ហោះចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Jennie និង Nico ត្រូវបានគេចោទប្រកាន់ថាបានប្រទះឃើញរួមគ្នានៅទីក្រុង Vancouver ប្រទេសកាណាដា។ អ្នកលេងអ៊ីនធឺណិតអន្តរជាតិបានចែករំលែករូបថតពីឆ្នាំ២០២៤ ហើយសរសេរថា Jennie ជាមួយមិត្តភ័ក្តិ និងមិត្តប្រុសរបស់នាង។ អ្នកបង្ហោះនោះក៏បានចង្អុលទៅរូបថតរបស់ Jennie និង Nico ដែលថតជាមួយគ្នាជាព័ស្តុតាងបន្ថែមទៀតនៃទំនាក់ទំនង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEQ0CIBuj7-Z8TKFRxQaQqyVAlivgIfuVDLxUJ2wSAOz4rNxhkqpt8NVzZS42aS39vCTJb-orCag2_lOX4LyTpc1H_qI_-N82GQ0e7zm-oB8G39lSwHhh_ax71PdjnoRv5sSM7-r1Dcl8IOwC0vB5npFVwVzyMsltKcH7n2wWL07Tc3jwNWUoG3l6tcxOf/s1280/image_2025-09-05_10-49-35.png
ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េភាគច្រើនបានច្រានចោលការរំពឹងទុកនេះ ដោយលើកហេតុផលថា រូបថតទាំងនោះគ្រាន់តែបង្ហាញថាពួកគេជាមិត្តជិតស្និទ្ធប៉ុណ្ណោះ មិនមែនជាគូស្នេហ៍នោះទេ។ អ្នកនិយមលេងអ៊ីនធឺណិតក៏បានចង្អុលបង្ហាញថា សមាជិកក្រុម BLACKPINK តែងតែបង្ហាញការស្រលាញ់រាប់អានជាសាធារណៈចំពោះមិត្តភក្តិប្រុស ជាពិសេសប្រសិនបើមិត្តភក្តិទាំងនោះជាភេទទី៣ ឬមានទំនាក់ទំនងអាជីវកម្មជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqQu4wAA7Z6Xyk3Ujr7-CgvWUUiods7Sc1t6yHsqqSErycv2hSGvNOskxcWdJMv0rqYNZbE7Aj2KXg7HImH2g7VgfWtlCp6IbQLW9HzPYLRC_-b0r3vPytuKLeMJdmzqA7RqbZ_2K5hWtEwPIgsyBeIJcnjH8THpjQ3dw09zmuhhYSTEC9o27Jo3Uvzqh9/s1000/image_2025-09-05_10-41-20%20(2).png

អ្នកលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិថា៖ ប្រតិកម្មហួសហេតុពេកគឺគួរឱ្យអស់សំណើចណាស់។ ប៉ុន្តែប្រសិនបើគេថតចំហបែបនេះ វាទំនងជាមិត្តភក្តិនឹងគ្នា, BLACKPINK មិនអាច ដើរលេងជាមួយមិត្តភ័ក្តិបានទេ? ជាមួយនឹងភាពជោគជ័យ ពួកគេប្រហែលជាមានទំនាក់ទំនងជាច្រើននៅក្រៅប្រទេស។ គ្រាន់តែឃើញនៅជាមួយគ្នាមិនមានន័យថាមនុស្សប្រុសនោះជាមិត្តប្រុសដោយស្វ័យប្រវត្តិនោះ ,ច្បាស់ណាស់គេគ្រាន់តែជាមិត្ត…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUaG933nliOJliO3ifGlj2Nso1GaephHaHWUETypuoaS3nsYTmlBjaUoWNL9MZJ1uGTnIP6OsTMcYsXBa0-xfVIVo2un53iU5f3rwX3Fy1qVkjqI5WamWYOQTWGe6lClHmMYovOFwxzsxVnjLz_nyc4_RESlR5hPLW_sIkBe0_uEOD5wb_YbBohLQyOYXi/s1000/image_2025-09-05_10-41-19%20(3).png
គួរឱ្យដឹងថា Nico Hiraga ស្ទើរតែក្លាយជាកីឡាករជិះស្គីអាជីពប៉ុន្តែបន្ទាប់ពីរងរបួសកាលពីនៅអាយុ ១៩ ឆ្នាំវាបានបំផ្លាញក្តីស្រមៃរបស់លោកដោយ Nico បានប្តូរទៅសម្តែងវិញ។ ទោះជាយ៉ាងនេះក្តីលោកនៅតែជាអ្នកជិះស្គីដ៏សកម្មរហូតមកដល់សព្វថ្ងៃនេះ៕

តារាសម្តែង Feng Shaofeng និង Jing Tian បដិសេធពាក្យចចាមអារ៉ាមរៀបការ

0

ថ្មីៗនេះគណនីកម្សាន្តក្នុងប្រទេសចិនជាច្រើនបានផ្សព្វផ្សាយព័ត៌មានថា Feng Shaofeng និង Jing Tian បានរៀបការនៅថ្ងៃទី ២៩ ខែសីហា។ ព័ត៌មានបានបញ្ជាក់ថាតារាទាំងពីរបានជួបគ្នាពេលធ្វើការជាមួយគ្នាក្នុងរឿងភាគប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២៣ បន្ទាប់មករក្សាទំនាក់ទំនងសម្ងាត់មុនពេលរៀបការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIPGKWE6r0ncDMu2hJ7by__jwtWMFA8Yq-so4j2e-WVYOv5rkrFndOvxMDCMhY0NeX7lEpqgrwYbk-WLq8cQF2ncdwhHDDVCiEPzpwOSiDPY1Rfj5Gno531WhX-8kYYit7Hi3LYKNYvOyKrzRPrOLg1rO-85fAsm9mkI-ALIF7Hh38YPXMNuTQMkb01tja/s2048/image_2025-09-04_16-28-05.png

នៅថ្ងៃទី៤ ខែកញ្ញា ការិយាល័យរបស់ Jing Tian បានបដិសេធថា «ក្លែងក្លាយ! Jing Tian មិនបានរៀបការទេ នាងនៅលីវ។ សូមបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមប្រឌិត»។ បន្ទាប់មក អ្នកគ្រប់គ្រងក្រុមហ៊ុនតារា Feng Shaofeng ក៏បានឆ្លើយតបនៅថ្ងៃដដែលនេះថា «ក្លែងក្លាយ! ពិតជាមិនពិត កុំជឿពាក្យចចាមអារ៉ាម កុំផ្សព្វផ្សាយវា»។ បន្ទាប់ពី Jing Tian និង Feng Shaofeng បានបដិសេធយ៉ាងដាច់អហង្ការចំពោះដំណឹងរៀបការនោះ ទស្សនិកជនជាច្រើនក៏បានចង្អុលបង្ហាញថាពាក្យចចាមអារ៉ាមនេះគឺមិនទំនងទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTjj7W7Ru_OJdiKRrLjTqvFqgakVtRPY4s5qvIAFeVaWWKc5G-IxAmDK-lRNoUonFjbaUiYDRiZPLBGkFYE7WMq53Ypdgct8Z33wtzVXy_y0fcH_rWWcao-72r-gFIE5vRGLGEh6xsL_54OalOarBib3OdPP5IbAKPddJrnB1O2IatgxkwEeLfDOw4nwFm/s660/image_2025-09-04_16-28-01.png

កាលពីខែមុន ប៉ាប៉ារ៉ាស៊ីបានចាប់បានថា Shaofeng ដើរទិញឥវ៉ាន់ជាមួយមិត្តស្រីរបស់ខ្លួនឈ្មោះ Zhou Linjia ដែលមានអាយុតិចជាងលោក ១៨ ឆ្នាំ ដែលជាតារាសម្តែងដែលមានគណនី Douyin មានអ្នកតាមដានជាង ១ លាននាក់។ កាលពីចុងឆ្នាំ២០២៤ អ្នកទាំងពីរត្រូវបានគេប្រទះឃើញនៅជាមួយគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនោះ Linjia បានបដិសេធពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយ Feng Shaofeng ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAPxpszGaEpMz7U9LNRReosZvtJuB6vq4RloAEeP7P5XjBjnp9fmP0YVZnARtnPqq8VuCkFhGgjXhSysN3E2ae6K4Ce8qMixxLC_24EESpFs0riifhUNPFJSoE8DyeT6JqdS0_I8JFJJEGCdTyfohC3oZ57_V-TFm4GUkYXJ-5LbwlVfgZhX_xgdzlm_7Z/s831/image_2025-09-04_16-28-02%20(2).png
ក្នុងខែមិថុនា ឆ្នាំ២០២៥ គេឃើញអ្នកទាំងពីរកំពុងញ៉ាំអាហារពេលល្ងាចជាមួយមិត្តជិតស្និទ្ធខណៈតារាប្រុសរូបនេះបានបង្ហាញសកម្មភាពផ្អែមល្ហែមជាច្រើនចំពោះមិត្តស្រីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPdopWYSunE4ve-J2lnrBkdoNeK_RKAJ48mya8iyOUKDoKPmLb3_Cmx3aM58GD5grTZ8_q2pPWN7il7KtjbMxMc4TNUl7S7eHqipXvuQAVsZeUWlK3cDi7NmXTyeXUaPldW5R94xwlWnkkynOBWJRjsATiBzpMfxF5sU5vyHLsrUFuOZ2aABBJqXExlsGy/s2048/image_2025-09-04_16-28-02%20(4).png

គួរបញ្ជាក់ផងដែរថា Feng Shaofeng បានរៀបការជាមួយតារាសម្តែង Zhao Liying ក្នុងឆ្នាំ ២០១៨ ប៉ុន្តែអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធនេះមានរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ ពួកគេបានលែងលះគ្នានៅខែមេសា ឆ្នាំ ២០២១ ដោយបន្សល់នូវចំណងដៃកូនប្រុសម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudT4KpKWLVRVd8RYaL5J93J-zRi1RhszKaPFC2UxY8kRDOOoUMjGXPLf3473aIgUvWcq5eJ442ysTlLW2RL09fzPSgJ_t1eZ53skKntRW7_HejaBo4UBX96Q8xZjcUMiXDvjM3LJPOgLSSFJ4SyqYC0Rs6eXoDyVTtuot0rPRg_F0wehX7a7M5n_Si5EJ/s960/image_2025-09-04_16-28-02%20(7).png

Jing Tian កើតនៅឆ្នាំ ១៩៨៨ ហើយត្រូវបានគេស្គាល់ថាជា សម្រស់ទីមួយនៃទីក្រុងប៉េកាំង ប៉ុន្តែមានរឿងអាស្រូវស្នេហាជាច្រើន។ នាងបានណាត់ជួបជាមួយកីឡាករវាយកូនបាល់លើតុដ៏ល្បីល្បាញ Zhang Jike ក្នុងឆ្នាំ ២០១៨។ Jing Tian ក៏ត្រូវបានពាក្យចចាមអារ៉ាមថាជាស្រីកំណាន់របស់ម្ចាស់ស្ទូឌីយោភាពយន្តចិនដែលមានឥទ្ធិពលនៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ដែលផ្តល់ឱកាសឱ្យនាងចូលរួមក្នុងខ្សែភាពយន្តហូលីវូដ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOmb5dS45TdWCCff6rCIKg8x2CpPNwrKiOsvGvwwrOXmd749aYHP2CstX1zMQH2_QABn-5hsaacKkZQisYQvmaNhSc2uAeTXclKYUp3qPRUYgCcU6AwZPMktn3ysbQ4smTkaJJU4HgLFXQHCqUIjQ153MouPMDWLPOIGcICC8gSxuh5RzzIaGMbcFluu5c/s1131/image_2025-09-04_16-28-02.png
នៅឆ្នាំ ២០២៣ Jing Tian ត្រូវបានជាប់នៅក្នុងរឿងអាស្រូវដ៏ធំមួយ នៅពេលដែលអ្នកយកព័ត៌មានបានលាតត្រដាងថា អតីតមិត្តប្រុសរបស់នាង Zhang Jike បានប្រើប្រាស់រូបថត និងវីដេអូរសើបដើម្បីដោះស្រាយបំណុលល្បែងរបស់នាងក្នុងឆ្នាំ ២០១៩។ ហេតុការណ៍នេះបានធ្វើឱ្យ Jing Tian ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបង្ខំឱ្យនាងបញ្ឈប់សកម្មភាពសិល្បៈមួយរយៈ និងដាក់កម្រិតលើការបង្ហាញមុខជាសាធារណៈ៕

កោតធ្វើទៅរួច! ជី ដេវីត បង្ហើបរឿងមានអ្នកលេបលុយជំនួយអស់រាប់លានរៀល

0

មានការភ្ញាក់ផ្អើលដោយក្តីហួសចិត្តពន់ពេកព្រោះមិននឹកស្មានថាស្របពេលប្រទេសជាតិជួបទុក្ខលំបាកប្រជាជនគ្រប់ស្រទាប់វណ្ណៈមានការរួបរួមគ្នាយ៉ាងខ្លាំងប៉ុន្តែបែរជាមានជនឆ្លៀតឱកាសដ៏សែនធូរថ្លៃលេបលុយជំនួយដែលសប្បុរជនជួយដល់កងទ័ពជួរមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWJINwjDXqq74fCZOIVkSNDPRKvSLCHRV0xnnYizQOFP5A1E5vH6eIuVCYEixhjHHodZciat3AN_Qap8812YvxGmYE3RjehlhyY4RHkXfeSM4WqBDOcPEd5P2FbN8EdT_hBCO7ZZVrZ-WNqYoJLESOuFjNdzs9PeddoLktXocXhAwQcgAaJvXIzXnZU23G/s2048/image_2025-09-05_09-12-27.png

នៅយប់ថ្ងៃទី៤ ខែកញ្ញា តារាចម្រៀង ជី ដេវីត បានបង្ហោះសំណេរដ៏ភ្ញាក់ផ្អើលមួយថា «មានប្រាំបីលានអត់ហ៊ានផឹកកាហ្វេទេសុខចិត្តឱ្យវាយកទៅជួយបងប្អូននៅខាងមុខ ចុងក្រោយវាបោកអាតិរច្ឆានអើយ កោតវាដាច់ចិត្តស៊ីទៅរួច។ ជីវិតហ្នឹងមិនដឹងរស់ធ្វើស្អីទេអាអើយ ទៅងា-ប់ទៅ ធុញណាស់»។ នៅក្នុងផ្នែកបញ្ចេញមតិយោបល់ ជី ដេវីត បានបង្ហាញរូបភាព Screenshot នៃសារឆ្លើយឆ្លងគ្នារបស់លោកទៅកាន់គណនីមួយ ដោយតារាចម្រៀងជី ដេវីត បានបូកដកគុណចែកទៅលើការចំណាយផ្សេងៗ សរុបទឹកប្រាក់ចំនួន៦៣២០,០០០ រៀល។ គណនីដែលមានការសង្ស័យថាលេបលុយជំនួយនោះមានឈ្មោះថា Sal ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhllAgilOjoFFizymWAn2B_smNewEM-AiPoa1F-G-heOBH4R_JuNcEur0CZihKf_IWHUqwaeEO1uz5zJp3qE-Zfiz-vZ6Q-sOM_Fkd501qrpVaketZ8Lpdt8ARskXgap6vVPtqTWnhC9Q6U9a6yw_ocSmFwAjyAPOOsMwJMGoegairqjdGDzRUFc-YpprW1/s2048/image_2025-09-05_09-12-25.png
បន្ទាប់ពីបង្ហើបរឿងនេះរួច ជី ដេវីត បានបង្ហោះសំណេរមួយទៀតថា «តាំងចិត្តមេត្តាថាណ្ហើយចុះ សារនេះផ្តាំចុងក្រោយលុយទាំងអស់ត្រូវទៅដល់ដៃបងប្អូននៅខាងមុខបើមិនដូច្នោះទេទូលទៅ។ បងសង្ឃឹមយ៉ាងខ្លាំងថាប្អូននឹងកែខ្លួនកសាងខ្លួនឡើងវិញ បងនៅតែសង្ឃឹមថាអ៊ីចឹងដោយក្តីមេត្តាលើកនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicKNuBBXOSdCE9Axsuw_74jcq1qNwWR7995wmn6_Fl4zqD-8EgDshom5JrF2-o4CFR-du2Qy5zZlmXRd3Tn9QDDv_4-os3LzUJYxM4unGLRrr-izbGoibFDZzlMh_ACPWfU-WREnOK2NmtvV4Zzpf9q4MkRrbXZDfxMJhHiwL_4kIjElgtBiyKHJuYFpGP/s1280/photo_2025-09-05_08-52-48.jpg

មិនត្រឹមតែតារាចម្រៀង ជី ដេវីត ប៉ុណ្ណោះទេដែលបង្ហើបថាមានអ្នកលេបលុយជំនួញសប្បុរជន ក្នុងនោះអ្នកលក់អនឡាញល្បីឈ្មោះ យូរ៉ា ក៏បានចែករំលែករឿងស្រដៀងគ្នានេះមានអ្នកលេបលុយជំនួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw4HgmTohKs6uUnrJGtyfrdOEGqpUM2sJm07EZtTrSpJTbQYlUt81V0hYKhyphenhyphenu98ibednGW6QqyP32HM-YvHvQKlwzRGzT9bzVQ4VqSmU5zMVsVctzDkUcGJEoEtE8UVP0HuGptRqw_R2EWWcp5t9Kjk-ObcYAXFEQtzxoBODCn1fmNJp5nSUXHT12F_72q/s1280/photo_2025-09-05_09-09-58.jpg

រឿងនេះដែរអ្នកលេងបណ្តាញសង្គមជាច្រើនបានជំរុញឱ្យ ជី ដេវីត កុំបញ្ចប់បញ្ហាត្រឹមនេះគឺចង់ឱ្យមានការប្តឹងស្វែងរកបុគ្គលដែលលេបលុយជំនួយនេះយកមកដាក់ទោសឱ្យសមនឹងទង្វើអមនុស្សធម៌បែបនេះ៕

Huawei MatePad 11.5 PaperMatte Edition ថេប្លេត អាចជំនួស Laptop បានច្រើនយ៉ាង សក្តិសមបំផុតសម្រាប់សិស្ស និស្សិត អ្នកធ្វើការ ម្ចាក់អាជីវកម្ម និង Content Creator

0

ថេប្លេតចូលមកជំនួសការងារលើ Laptop គឺ Huawei MatePad 11.5 PaperMatte Edition បំពាក់អេក្រង់ការពារភ្នែកកម្រិតខ្ពស់, ប្រើកម្មវិធី Office, Word, Excel, PowerPoint កុំព្យូទ័រ Version បានដាក់សម្ពោធជាផ្លូវការ និងមាន Huawei Innovative Products ជាច្រើនដូចជា Huawei MatePad Pro 12.2, Huawei nova Y73, និង Huawei Pura80 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEOaWMDd6l7YxsIGRbY5aYGLQIkdEOQJxVS967WjWVY5uDVViEm7T0KVsKYNm8jqF_JuIIkv9RIc5ygJLex8vMCgOIYZEmyK3oRaqBDKbPseboqFU3FOrRVh6U60sljxMzDhq0kH8ibFhyphenhyphenwkJfapvWXdyXlQc-P_QvAL7On72YvIdt1E33wNu7vEi_GWwt/s1280/C0030T01.png

ក្នុងពិធីសម្ពោធដ៏ធំនេះ ក៏មានវត្តមាន លោក វិសាលស្រីនា, Content Creator Hav Heang, Xing និង Lyheng ចែករំលែកបទពិសោធន៍ប្រើ Huawei MatePad 11.5 PaperMatte Edition បំពាក់អេក្រង់ PaperMatte បច្ចេកវិទ្យាជំនាន់ចុងក្រោយ មិនចាំងពន្លឺ មិនចាំងភ្នែក មានបច្ចេកវិទ្យាការពារភ្នែកកម្រិតខ្ពស់ស្តង់ដារប្រទេសអាឡឺម្ម៉ង់ និងមានលក្ខណៈពិសេសជំនួស Laptop លើការងារជាច្រើនដូចជា សម្រាប់គ្រប់គ្រងអាជីវកម្ម, គ្រប់គ្រង់ page social media, ប្រើកម្មវិធី Office កុំព្យូទ័រ Version បំពេញការងារការិយាល័យ, កម្មវិធី Huawei Notes សម្រាប់សរសេរ note លើការសិក្សា ប្រជុំ រៀនonline, ថែមទាំងមានកម្មវិធីគូរគំនូរ GoPaint កម្រិត professional, អាចប្រើសម្រាប់ Content Creator កាត់តវីដេអូដោយប្រើកម្មវិធី Petal Clip និង edit poster លើកម្មវិធី Canva ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaepv2LwH_m6ofR2-w8R2d0flyG4oKXakTlGqmQj6f49BtnVHOpCJNW0A2r_MS-ksgPFELXg2Fh7H-Pb8Jmv00BINVCbvZC36laO612D3Mfq6jQ6AB5UmOFkphau_wtuMfEroKHdf-ik_5tZpyD3Z80S7a-zARdEim0cdlwMoN9nxsSIob_4uhMqHN2kgU/s1280/C0187T01.png

KOL គ្រប់រូបក៏បានបញ្ជាក់ថា Huawei MatePad 11.5 PaperMatte Edition ពិតជាសាកសមសម្រាប់សិស្ស និស្សិត អ្នកធ្វើការ ម្ចាក់អាជីវិកម្ម និង Content Creator ដែលជួយឲ្យការងារកាន់តែមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrGmUyfHXd89zeEQ-RQkFwTtkgY_B0N87KrIa7TzLS1O8vSW7KNU9VIJpfQPksy-MM6RKZYg48hxK-YIB__QGEMclTiH9WFrCISZah9wuSHjjlnZX9hqeB1WUSqj9m-nfGtX5Jv701ESrDLySHHpmNMGCiGl_eIC_4HXPQorEocY9k83hvaeMQP7MUV6pH/s1280/C0169T01.png

អតិថិជនអាចរកជាវ Huawei MatePad 11.5 PaperMatte Edition និង Huawei Innovative Products បានចាប់ពីថ្ងៃនេះតទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទំនើប និង Huawei Showroom គ្រប់សាខា ទូរទាំងប្រទេសកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE5ZopqvrSZqG7b-53jce_aFGbYvY2igCTqpLfmbtQhbaqM0-XuWEkQcX7rUFkO06QqrS5yDf676_PuY6w9ONavHVZMcKcOolGfykM7-Oc4lbnrNvDrlWQunebM2EujiHGfp3Yc0vFC4kAFkNubKlsSB7G5JdaqiA85CTVgnWhDC3w49e2jUosZ80kPYv3/s1280/C0069T01.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV4XyzMHmEHLGmrpsBxA6JBVfbACEK-NYtWfQgEwXi8wtgVC87oUfhRKSpF7g-BQk-c1jBsg-K1y0mzyTIwLQqEdOnLBa5mXy-K1hl2RVmKN4zPtZQZbVjxeqd6X6ZDJlHjlVwrwjfmQeRt_7g3aSM3RVQHDNqJpEpUdS8HxhvY4f4bp3Gwv69Kk28lZOD/s1280/C0009T01.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzo9ugeOwl8VPq7bHPIdUxv7lKzTtU00HVrLRpn1TEAtWePnxkhDfbuwPata0tBKx4WPfaVeNmDK89fpXPnuvRlu0jvvnHlLLKUXA-KXsy-6F4opvwF_c7o50i8qBSrG42M4dbYfrgqq_1VA8EaqBkuTp1A9ee6H5wgOgoMuY3dwHZXff-KBMrkC3NwgNH/s6000/DSC09930.png

គ្រោះរញ្ជួយដីវាយប្រ.ហារអាហ្វហ្គានីស្ថានរហូតដល់៣លើកត្រឹមតែរយៈពេល៦ថ្ងៃ

0

ប្រទេសអាហ្វហ្គានីស្ថាន ៖ គ្រោះរញ្ជួយដីបានវាយប្រ.ហារប្រទេសអាហ្វហ្គានីស្ថាន រហូតដល់៣លើកត្រឹមតែរយៈពេល៦ថ្ងៃ ដែលបណ្តាលឱ្យពលរដ្ឋអាហ្វហ្គានីស្ថានស្លា.ប់កើនឡើងរហូតដល់ជាង២,២០០នាក់ ខណៈការជួយសង្គ្រោះជនរងគ្រោះយឺតយ៉ាវ ដោយសារផ្លូវធ្វើដំណើរទៅកាន់ភូមិឆ្ងាយៗសម្បូរភ្នំ និងបាក់ដី ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEY6TztD1O74cf0t2MUt-espyZYP1CPLm4soesjblyI-F8DKIrNdrT_Tc3-MlEPoRIg2KXK0BhmJLxTe34ADLmsPAEuQKPF7_FY_v1EGcsotNWKf80ndjYUUbuLv0XZkK5mOrOPFCZWIvYuz1FnECNtNmO1ppyCjV0OWPeKYSgjpR4HXC2SA_mQ-Dd8NQH/s1280/photo_2025-09-05_10-37-09.jpg
កាលពីយប់ថ្ងៃទី៤ ខែកញ្ញា មានគ្រោះរញ្ជួយដីកម្រិត៥.៦រិចទ័រ នៅតំបន់ដាច់ស្រយាលភាគអាគ្នេយ៍ប្រទេសអាហ្វហ្គានីស្ថាន ដែលនេះជាគ្រោះរញ្ជួយដីលើកទី៣ ក្នុងរយៈពេលត្រឹមតែ៦ថ្ងៃ ខណៈគ្រោះរញ្ជួយដីខ្លាំងបំផុតបានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ។ គ្រោះរញ្ជួយដីទាំង៣លើកបានបណ្តាលឱ្យពលរដ្ឋអាហ្វហ្គានីស្ថានស្លាប់រហូតដល់ជាង២,២០០នាក់ និងរងរបួសជាង៣,៦០០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQQo7BLVVZMa_IVsocqIeMNA8OiMufuzVPsT6YPHjsKSZZ3rdRLSAt5E-3KlO2VoAHtoqybXI_dJf7_5RGfU2isXNr2wqgiXQxgwFyObmDkLs5laZYwTM2NKFxxx_sy0qJwkYopFurCYOx0P0MkTKeyIs_TAXnLvG4PWyZzQljV7vkWXlg-pPoCJjf2hlL/s1024/photo_2025-09-05_10-37-10%20(2).jpg
កម្លាំងរំញ័រកើតឡើងដោយសារគ្រោះរញ្ជួយដីធ្វើឱ្យពលរដ្ឋនៅខេត្តណានកាហា និងខេត្តគុណា ភ័យស្លន់ស្លោរត់គេចពីលំនៅឋានភ្លាមៗ ។ បើតាមសេចក្តីរាយការណ៍របស់មន្ទីរពេទ្យក្នុងតំបន់ឱ្យដឹងថា ពលរដ្ឋរងរបួសចំនួន១៧នាក់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តគុណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKvnOfPRsMUqUOZAoARlEqVcppAaacNavK-CRy9Ju_YeK6IK3MlzKFPkm3yfOikb-7ro58lfeut4XejNqDGaLZggnGCsovDK-iAafzvG5Q9Fs1xz8wjjhmsnrqPd3og5W-2GSychh3LFOEgKFVaELO4zd2mPF4qZqjhfxLc6ZO7iw1qV7XgZQbHaHWT6j1/s1140/photo_2025-09-05_10-37-10%20(3).jpg

រដ្ឋាភិបាលតាលីបង់បញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថានពោរពេញទៅដោយភ្នំ និងការបាក់ដី ទើបធ្វើឱ្យភ្នាក់ងារសង្គ្រោះពិបាកធ្វើដំណើរទៅភូមិឆ្ងាយៗ ហើយការជួយសង្គ្រោះភាគច្រើនត្រូវប្រើប្រាស់ឧទ្ធម្ភាគចក្រ ថែមទាំងមាន Aftershocks ជាច្រើនលើកក្រោយគ្រោះរញ្ជួយដី ។ កាលពីថ្ងៃទី២ ខែកញ្ញា នៅអាហ្វហ្គានីស្ថានមានគ្រោះរញ្ជួយដីកម្រិត៥.៥រិចទ័រ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះផ្អាកការងារបណ្តោះអាសន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyR6S3rwOTbFbdOA45Czc689kSdGLlwjIRcsGJL-W5JJeat9XcbLXLBwcCei2dDV_bBVe79PRb_M7PjnV8L5-zTkhaPymdilXqtZmjJBHXgpSkHkrC2VvJ5Izm0OWEa1BueHv-C5T90Tpx4T9vI3mUJ-dSQ1k1Hr6cY63IBvjmEmAxBTdDIp0NcP7K0ljP/s700/photo_2025-09-05_10-37-10.jpg
បើតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាលតាលីបង់ លោក Hamdullah Fitrat គឺភ្នាក់ងារសង្គ្រោះនៅតែបន្តស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ខណៈអាជ្ញាធរបានបញ្ជាឱ្យដំឡើងតង់សម្រាប់ពលរដ្ឋស្នាក់នៅក្នុងទីតាំងជាច្រើន ព្រមទាំងចែកចាយស្បៀងអាហារ និងផ្តល់ការថែទាំសុខភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0NsMd3-q9Y4wAq3aV8mV-EAWqnmqmKTCtH8Zt-ufB7p1XMxAty9HQO6jk9i2aVOYtNeHPclYqP-gG2i7BHddQy8eInnv3d6ZQMF9PoTFbgyqO71JbXRH8M_NDd-KYvFgpepoP_Q63NnB3mLyAmOJOEdMGgRAMeybOcuIob8-FDXrhRzmRQkdb_CiYwzKR/s1280/photo_2025-09-05_10-37-06.jpg

ទោះជារដ្ឋាភិបាលតាលីបង់គ្មានការទទួលស្គាល់ជាផ្លូវការពីប្រទេសនានា លើកលែងតែរុស្ស៊ី ប៉ុន្តែរដ្ឋាភិបាលតាលីបង់បានចេញសេចក្តីថ្លែងការណ៍សុំជំនួយពីអន្តរជាតិ ។ អង្គការសហប្រជាជាតិ (UN) ក៏បានផ្តល់ថវិកាសង្គ្រោះបន្ទាន់មកប្រទេសអាហ្វហ្គានីស្ថាន ខណៈអង់គ្លេសសន្យាផ្តល់ប្រាក់ជំនួយជាង១លាន៣សែនដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJKr83cQMMV3pE4x1Mvx4uNGIqRBcb650LlDrNVH_j8CdV2DNeEfnzyL_deSgNl-onx2-G7Cbr2RmbFhAQcEjiiLk4SSgrKn1hSamWmOvk3j2KTe6N0Oa8L9e6O1yE-OqVH0Y3PRomQt0Jmy5x6exwDqLZyXOh4skmw-RMJTqPYGiwfaYQPRj-xNV3y2a6/s1280/photo_2025-09-05_10-37-07.jpg

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថានបានកើតគ្រោះរញ្ជួយដីជាញឹកញាប់ ដូចជា ៖ កាលពីឆ្នាំ២០២៣ មានគ្រោះរញ្ជួយដីកម្រិត៦.៣រិចទ័រ នៅទីក្រុងហេរ៉ាត ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង១,៤០០នាក់ ។ មុននេះ កាលពីឆ្នាំ២០២២ គ្រោះរញ្ជួយដីកម្រិត៥.៩រិចទ័រ បានកើតឡើងនៅភាគខាងកើតបណ្តាលឱ្យមនុស្សស្លាប់ជាង១,០០០នាក់ និងរងរបួសជាង៣,០០០នាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtBEy4xD-bKPT0SYM6OPGELSfgecFaXwqsK-Mpih7i6X7i2A2_0oHMmctZCOQ4tCnHO7yVAAtbkoforMATZG3DGrwFYnqT2oogNxNoAhyrC56zo4boOwnc4ytOcWdFUEEKCWxXemuy39rlHqqTh-HuFSgFAAbeArZDEijWPSa9ZsWIKAu-Ft7m1l12l8eB/s1280/photo_2025-09-05_10-37-08.jpg

ខ្លាំងដៃណាស់! កងទ័ពថៃព្រ.មានចាត់វិធានការក្ដៅលើពលរដ្ឋខ្មែរដែលធ្វើការតវ៉ានៅភូមិជោគជ័យ

0

ស្រះកែវ៖ កងទ័ពថៃបានប្រកាសនៅថ្ងៃទី4 ខែកញ្ញាថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ភ្លាមៗលើពលរដ្ឋខ្មែរដែលបាននាំគ្នាតវ៉ានៅ បានណងចាន់ ដោយចោ.ទប្រកាន់ថា សកម្មភាពដែលពលរដ្ឋ និងទាហានខ្មែរកំពុងធ្វើនៅតំបន់នោះ គឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងបំពានអធិបតេយ្យភាពរបស់ថៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0XKWtYHsY5uIJlJwhcdo0sQgCJQh_f8C7h28An2V-30pOHFpGsMU3bq199kHVvwAzREXPjGoY0sLSkex4l9LpOvwdRu6dBuVmA1STKmpuYiPHdkNVm6LryiHoLNWD9moBhP2vHO53eDpEoRNoeRY2QQ_uqHdeDyy3V-Jult7WbvsxXV6N8IiIHRD9Ik6N/s1280/photo_2025-09-05_10-02-24.jpg
ក្រោយបងប្អូនប្រជាពលរដ្ឋនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រមូលផ្ដុំកម្លាំងនាំគ្នាតវ៉ាបណ្ដេញទាហានឈ្លានពានថៃ ដែលបម្រុងរាយបន្លាលួសបន្ថែមលើទឺកដីខ្មែរ កងយោធពលភូមិន្ទថៃបានចេញសេចក្ដីថ្លែងការថា ខ្លួននឹងប្រើធម៌ក្ដៅតាមរយៈវិធានការផ្លូវច្បាប់ប្រសិនបើសកម្មភាពបែបនេះនៅតែបន្ត ព្រោះវាជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រជាជាតិទាំងពីរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqXMrBNBBKlfei7lwMZ0aCC3j1Mm4rHRokMVRMRpCoe_JAeD-lWf5t0lQjRyPBHABGK0jRxzCBGt7oTL3XkrfYdrkzRY580QoEPqVlhEIw851-SavvSArXed6gf0aevskNB40R2Fufi579CRsxzpRODDr9o7Vzo-yDGykO5eE0c0VGHg20Py807IKgjrSJ/s637/photo_2025-09-05_10-02-25%20(2).jpg

    • មន្ត្រីយោធាបាននិយាយថា ក្រុមបាតុករកម្ពុជាបានឆ្លងចូលទៅក្នុងទឹកដីដែលមានជម្លោះ និងជាតំបន់កំពុងចរចា ហើយបង្កឱ្យមានភាពតានតឹងជាមួយអាជ្ញាធរថៃ។ កងទ័ពថៃបានសង្កត់ធ្ងន់ថា ការតវ៉ានេះមិនត្រឹមតែជាការបង្កហេតុប៉ុណ្ណោះទេ ថែមទាំងរំលោភលើកិច្ចចរចារដែលបានឯកភាពគ្នាទ្វេភាគី ដែលមានបំណងទប់ស្កាត់ជម្លោះនៅតំបន់ព្រំដែនដ៏រសើបនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGI7NxODhnUteXHS62cZBFGaZwaA7Ad6033sn9T22kIqL33yNNDUHy5KXwfzztTOZfGiNBchkS4T-fR60MO4PGHXoU_Rb0_z440hgA6Ir3irIOuJJJAQeb3GEr8o_wK2ARf00pbvai4ScsunjuODXQx_KrAdFnpfhRgLsq1O6QeDce9cRFeH2pJS-xUNY2/s1073/photo_2025-09-05_10-02-25.jpg

គួរជម្រាបថា សកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋខ្មែរដែលបានកើតឡើងជាថ្មីម្ដងទៀត នៅថ្ងៃទី4 ខែកញ្ញា ឆ្នាំ2025 គឹបណ្ដាលមកពីការបន្តឈ្លា.នពានរបស់កងកម្លាំងថៃរំលោ.ភលើអធិបតេយ្យកម្ពុជាម្ដងហើយម្ដងទៀត ជាពិសេសគឺការលើកស្លាកសញ្ញាប្រកាសឱ្យពលរដ្ឋខ្មែរចំនួន 170 គ្រួសាររុះរើលំនៅដ្ឋានចេញពីដីរបស់ពួកគាត់ ដោយទាហានទាំងនោះអះអាងថាវាស្ថិតនៅក្នុងទឹកដីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh90g7qQfKmm9BkWPhSRGTS8vCIHwoDhDlrs0vcTS10eP3J6eK-VHx4ZQJmg0zaB4fkGP8QzpTTNdPyFvy0YenblBjUIZBeS4xCLFwaUwNgvhRNPR4W36zBxNaXsnGqXOLxHGs65xrQWFy3vJL82aPAK2wuKlHGMSvqev-Ld2kslgDLssHrooz50BQxA8KR/s771/photo_2025-09-05_10-02-26.jpg

គិតមកត្រឹមព្រឹកថ្ងៃទី5 ខែកញ្ញា ទាហានថៃបានដកថយទីតាំងឈរជើងរបស់ខ្លួនទោក្រោយវិញហើយ និងពុំមានសេចក្ដីរាយការណ៍ដែលបង្ហាញពីបាតុភាពខុសប្រក្រតីណាមួយឡើយ។ ទោះជាយ៉ាងនេះក្ដី ពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ មិនបានបោះបង់ការទាមទារទឹកដី ស្រែចម្ការ ភូមិ និងផ្ទះរបស់ពួកគាត់ជាដាច់ខាត ហើយទន្ទឹមនឹងនោះ កងកម្លាំងកម្ពុជាក៏នៅតែបន្តតាមដានសកម្មភាពរបស់ទាហានឈ្លានពានថៃយ៉ាងយកចិត្តទុកដាក់ ព្រមទាំងចាំការពារបងប្អូនប្រជាពលរដ្ឋជានិច្ច ក្នុងករណីមានការប៉ះទង្គិចណាមួយបានកើតឡើង៕

លោក Trump សម្រេចទម្លាក់ពន្ធរថយន្តនាំចូលពីប្រទេសជប៉ុនមកស្មើត្រឹមតែ១៥%

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាត់បន្ថយពន្ធរថយន្ត និងទំនិញផ្សេងៗនាំចូលពីប្រទេសជប៉ុនមកស្មើត្រឹមតែ១៥% តាមការព្រមព្រៀងរបស់ប្រទេសទាំងពីរកាលពីខែកក្កដា ។ អត្រាពន្ធនេះនឹងចូលជាធរមានក្នុងរយៈពេល៧ថ្ងៃបន្ទាប់ពីអាមេរិកប្រកាសអត្រាពន្ធជាសាធារណៈ ហើយអាមេរិកសម្រេចទម្លាក់ពន្ធទំនិញខ្លះទៀតរបស់ជប៉ុន គិតចាប់ពីថ្ងៃទី៧ ខែសីហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGPlXNOlwTrB-r0LJ8mt21174QCPfCHWRf2MWg-Ke-JFVTLuXZTh2OooCkj8rA5-02eCAMR29SsCsvxaNGo3hhsRviVj3v6HvExyDpNdfwql9l7HZbCCn_y8dJQ6tCNLBtDDD9yl4sMK897rOgRxXvRmZ6kaLuCX98U0PJU2dRne0vVooy9bdWgdkK0bxt/s1024/image_2025-09-05_10-17-51.png

បទបញ្ជាចុងក្រោយរបស់លោក Trump មានន័យថា អាមេរិកនឹងកាត់បន្ថយអត្រាពន្ធរថយន្តជប៉ុន ចាប់ពីអត្រា២៧.៥% នាពេលបច្ចុប្បន្ន មកស្មើត្រឹមតែ១៥% ប៉ុណ្ណោះ ដោយចាប់ផ្តើមអនុវត្តនាចុងខែកញ្ញា ។ អាមេរិក និងជប៉ុន បានឈានដល់ការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែកក្កដា គឺអាមេរិកយល់ព្រមកាត់បន្ថយពន្ធរថយន្ត និងទំនិញរបស់ជប៉ុន ប៉ុន្តែកន្លងមក ពុំទាន់មានការប្រកាសច្បាស់លាស់ពីពេលវេលាដែលអាមេរិកចាប់ផ្តើមអនុវត្តបន្ថយពន្ធពេលណា ដោយសារលោក Trump មិនទាន់ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKCJ3hvqQgZrBw23_hN_xV2WDa-Gmf44fQdNiDt835cBCdJYYG2PjiGlfO7hkvr3lw4ZVBqSFtaGWxT4PiR_2WFovw5frKt7H9JoOb_57R51J4S-j244rv0wUzztK3ZOQr4u9hZrLZ1A8Jl2MygtP2fJYo6oLyEnbcZvfCQY3VOdy8rfxEalBJV5IiFWP0/s1920/image_2025-09-05_10-17-49.png

កាលពីខែសីហា កន្លងមក អាមេរិកបានចាប់ផ្តើមប្រមូលពន្ធទំនិញនាំចូលពីប្រទេសនានាលើពិភពលោក ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតរថយន្តនៅប្រទេសជប៉ុន ។ ជាក់ស្តែង ក្រុមហ៊ុន Toyota បានខាតបង់ប្រាក់ចំណូលរហូតដល់ជិត១ម៉ឺនលានដុល្លារ ដោយសារអត្រាពន្ធរថយន្តដែលកំណត់ដោយប្រធានាធិបតីអាមេរិក លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKf8gqlidBMUS9XauVllFTcOQglFh85tH3_5ZvrbuWxW0zZfvvurHD1tdXKSaP8IPENKWwE12jrZIMvN1PLLDnp6wSkOB9nk9ibjB-3PRUkPfRMt-kxMsWZF9YxCVgp1KxfLjyReuvcLQVIgSVIyH8QprujWbtyS9YodkqtdYSuPupASCCiaxFsi2KMuYi/s1600/image_2025-09-05_10-17-51%20(2).png

ហេតុនេះ ប្រទេសជប៉ុនក៏បានពន្លឿនការទិញអង្ករពីអាមេរិកកើនឡើងរហូតដល់៧៥% រួមទាំងទិញផលិតផលកសិកម្មផ្សេងទៀតរបស់អាមេរិក ដូចជា ៖ ពោត សណ្តែកសៀង ជីកសិកម្ម និងផលិតផលផ្សេងៗ ស្មើទឹកប្រាក់សរុប៨ពាន់លានដុល្លារក្នុង១ឆ្នាំ ក្នុងគោលបំណងឱ្យអាមេរិកទម្លាក់ពន្ធរថយន្ត និងទំនិញជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimyyjIxW97oWW1FV0YwMfe64k30kxPha2MNNdUXZGxJfVPeUaHwkWwiIAsL3jydD2LvKIBIJs3FSa5WNdrGkCsvOP3JfUiBAycKNSI9V-rHWs4VtSOkNLcIcy13zFTPNWhyRyvMTGDwoluuk2mWUQwnM3Cylg29NS9pjqHZpYBLp0VcpJWu2-WOCjIOLWw/s1800/image_2025-09-05_10-17-44.png

រដ្ឋាភិបាលជប៉ុនបានព្រមព្រៀងវិនិយោគទឹកប្រាក់ចំនួន៥.៥សែនលានដុល្លារ ក្នុងគម្រោងដែលរៀបចំដោយរដ្ឋាភិបាលអាមេរិកផងដែរ ប៉ុន្តែរដ្ឋាភិបាលជប៉ុនពុំផ្តល់ទិន្នន័យលម្អិតពាក់នឹងនឹងការវិនិយោគនេះទេ ។ ជប៉ុនរំពឹងថា ការកំណត់ពន្ធរថយន្ត និងទំនិញជប៉ុន ស្មើ១៥% ដែលប្រទេសទាំងពីរបានព្រមព្រៀងកាលពីខែកក្កដា នឹងពុំអនុវត្តចំពោះទំនិញមួយចំនួនទៀតនាំចូលពីជប៉ុនដែលត្រូវបង់ពន្ធខ្ពស់ជាងនេះ រីឯទំនិញជប៉ុននាំចូលអាមេរិកកន្លងមក ធ្លាប់បង់ពន្ធក្រោម១៥% នឹងដំឡើងមកស្មើ១៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzaDY_dVCnWECunEYWxIUSBHqSbiDiJ3jQihYQEXsn-Lk5zSQJwdL-3DOYYJwR62LPsnGwj9mdJJaaDye7LlcJbPHKAhJwrLd9yH4TbSRqSIG-0QFh4Jj6nM-O7Z4AtzgTeagsBooV5aQO_GuJbiLKPuZUlNTlWJEw2G-MFJKlb0oPm50EPdsLV3mJ8pq-/s2000/image_2025-09-05_10-17-46.png

គួរបញ្ជាក់ថា ការវិនិយោគរបស់ជប៉ុននៅអាមេរិក គឺក្នុងផ្នែកភាគហ៊ុន ការផ្តល់ប្រាក់កម្ចី និងការធានារ៉ាប់រងពីធនាគាររបស់រដ្ឋាភិបាលជប៉ុន ។ ការវិនិយោគលើផ្នែកទាំងនេះ គឺជាផ្នែកមួយដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីខែកក្កដា ៕

«K-Pop Demon Hunters» បំបែកកំណត់ត្រា «Squid Game»

0

ថ្មីៗនេះ Netflix បានប្រកាសថា ស៊េរីគំនូរជីវចលដ៏ពេញនិយមទូទាំងពិភពលោក «K-Pop Demon Hunters» បានវ៉ាដាច់ស៊េរីដើមដ៏ល្បីល្បាញ «Squid Game» ដើម្បីក្លាយជារឿងដែលមានអ្នកមើលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃវេទិកានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3KyGAlkRCDeciXjElIW0HKCU4vnRF9h2HnvDQF0UK4pdwrG3lkNeZteLbXHJYHn_D8jXr1tZob4GUyBpU3SZF6bNw4RM2Xwg5ZSsLXN41Gg3rdDeFaJJGPR4htFTbQqdkxigEEORtwJC0wKGsWdV1ht1wIwYxkyYrTPgkluEL4YLf-gIAh4qLIByqYppx/s1200/image_2025-09-04_11-59-18%20(2).png

ទើបតែពីរសប្តាហ៍មុន «K-Pop Demon Hunters» ជាប់ចំណាត់ថ្នាក់ទី៣នៅពីក្រោយ «Squid Game» រដូវកាលទី១ មានចំនួន ២៦៥.២ លាន views និងរឿង «Wednesday» ២៥២.១ លាន views ប៉ុន្តែឥឡូវនេះ ស៊េរីរឿងគំនូរជីវចលរបស់អាម៉េរិកបានទាក់ទាញការមើលចំនួន ២៦៦លាន views ដែលធ្វើឱ្យវាក្លាយជាមាតិកាដែលមានអ្នកមើលច្រើនបំផុតនៅលើ Netflix ទាំងផ្នែកមុខងារ និងប្រភេទទូរទស្សន៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA1vQ42WRJVUWrJCB5TrLuoR9JBj2-mtllc0Xo4lSQg3IXV_PGqoYwGR7EGj1qx8WGP1QXzh4gPhkPM54J1jYa57_nIDRQ5Z3Lxumfwrt-W1h9a4_Dn1iO8c3yiYFB6lS1VHVkkD8n-rjvV59lme_DCj7eSkDSTfCoYJqGEqor0HnmsS7Gxxxipb9disu5/s608/image_2025-09-04_12-03-02.png
ការកើនឡើងនៃចំនួនអ្នកទស្សនា «K-Pop Demon Hunters» គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយសារវាបានបំបែកកំណត់ត្រានៃការមើលដែលបានចេញផ្សាយក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ដែលជាពេលវេលាដែលចំនួនអ្នកមើលតាមអ៊ីនធឺណិតឈានដល់កម្រិតកំពូល។ នៅក្នុងប្រភេទខ្សែភាពយន្តពិសេសតែម្នាក់ឯង «K-Pop Demon Hunters» ក៏ជាការងារដែលមានអ្នកមើលច្រើនជាងគេគ្រប់ពេលនៅលើ Netflix ដោយបានយកឈ្នះលើខ្សែភាពយន្តបែបរន្ធត់ឆ្នាំ ២០២១ «Red Notice» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9GZUfyea1y3lQ45D-Pqp-jAf1pFZR5OnM3cLXLt0m_i8WBHXrtYhkQf2CEqcvaDCRmZQyjFcok7aHsLb7HTSs4UkfFrU4TpmRfQCj_SqumHY41A1r6-QDuAtT6keJ-C1wgp7fJQIdbiD_Alxexz4-DDIW2eZa54SdALysKZxhu070irjDKnp-2lFxiQLv/s660/image_2025-09-04_11-59-19%20(2).png

ចំណាត់ថ្នាក់របស់ Netflix គឺផ្អែកលើចំនួនអ្នកទស្សនាកើនឡើងក្នុងរយៈពេល ៩១ថ្ងៃដំបូងនៃការបញ្ចាំងលើកដំបូង។ ចេញផ្សាយនៅថ្ងៃទី ២០ ខែមិថុនា «K-Pop Demon Hunters» បានបំបែកកំណត់ត្រាត្រឹមតែជាង ២ខែបន្ទាប់ពីការចេញផ្សាយរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwjnnWS324wExWQOuWQFjYXaUUMA9I-GyfgapXTiHXsy0wtY1yFQqheIJM9r52l5DTUPTokTR_mWlIujwoJtA5hsAt68vk-Wv57pweZqkSB4Ao_cctisC7IlM2M3W0ErCPxBFkj4N_EoEod6rLKWSZTqavWwUDm6a-ln4Mm2IeKNw7eGCn6t4ttQabShIm/s1468/image_2025-09-04_12-03-01.png

«K-Pop Demon Hunters» គឺជាខ្សែភាពយន្តបែបសកម្មភាព-ដំណើរផ្សងព្រេងអំពីក្រុមនារី Kpop ប្រឌិតដែលមានឈ្មោះថា Huntr/x ដែលមានសមាជិក ៣ នាក់ ជាតារាប៉ុបដែលប្រើតន្ត្រីដើម្បីប្រយុទ្ធប្រឆាំងនឹងបិសាច។ ទោះបីជាក្រុមនិម្មិតនៅក្នុងខ្សែភាពយន្តគំនូរជីវចលក្តីប៉ុន្តែផលិតផលតន្ត្រីរបស់ក្រុមនេះបានបំបែកកំណត់ត្រាក្រុមចម្រៀង Kpop ជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_7URmfSxd9DxdKxYwRpGAU1YL8tCe5aN1zD-2t5gCLLdum9gAQ0jLek5g-8wdRxMDMOjqdymJV-hu5h1-044awFB27xLo1ymk9zXoC43BFmeNapwHE5yz5WkZEiunodR8f1Nl7U8iFL8WD03CGkLQWw8Bo3gfSDv7LoaKsQiMwbxTSILcWyoZi0Gd4zTl/s1920/image_2025-09-04_11-59-19.png

«K-Pop Demon Hunters» បានទទួលការសរសើរជាច្រើនសម្រាប់ការរួមបញ្ចូលតែមួយគត់នៃវប្បធម៌ Kpop និងធាតុផ្សំនៃ shamanism របស់កូរ៉េ។ ជាមួយនឹងភាពជោគជ័យដ៏ធំរបស់វានៅលើវេទិកាស្ទ្រីមរឿងនេះបានក្លាយជាករណីលើកលែងរបស់ Netflix នៅពេលដែលវាចាក់បញ្ចាំងជាលើកដំបូងនៅក្នុងរោងភាពយន្តនៅសហរដ្ឋអាម៉េរិក។ បទចម្រៀងនៃខ្សែភាពយន្តនេះក៏ត្រូវបានចេញផ្សាយនៅលើ Netflix ផងដែរ៕

លោក ថាក់សុីន ហោះទៅដល់ឌូបៃ ក្រោយស្នើសុំតុលាការទៅពិនិត្យសុខភាពត្រឹមសឹង្ហបុរី

0

បាងកក៖ ថៃកំពុងបារម្ភថាលោក ថាក់សុីន កំពុងព្យាយាមរត់គេចសារជាថ្មី ក្រោយអតីតនាយករដ្ឋមន្រ្តីថៃ ដែលកំពុងស្ថិតក្នុងការតាមដានរបស់តុលាការធម្មនុញ្ញរូបនេះ បានស្នើសុំធ្វើដំណើរចេញពីប្រទេសចំនួន 2ថ្ងៃ ដើម្បីទៅពិនិត្យសុខភាពនៅប្រទេសសឹង្ហបុរី ប៉ុន្តែបែរជាហួសទៅដល់ទីក្រុងឌូបៃ។ នេះបើយោងតាមសារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Va02obsqtjJQQE3X3xxQxHAzBXE2ahAMO8MMv0la4EoYTbgLxS6Q-ODiKDVHWfkWoaDRxV6cXm3_yHicuEooLSUuZhTq5CL42HUs25-3gzvvx2UY3k3keAM1ZLTAF3dFw5G-VHv6cgcpKYNPETzCy1V5wXYQTwBU1EEOoSEiVPBL8nrwNMxnaqqoQkzD/s1024/photo_2025-09-05_08-49-19%20(2).jpg

នាថ្ងៃសុក្រទី5 ខែកញ្ញា ឆ្នាំ2025 សារព័ត៌មានខាងលើនេះបានរាយការណ៍ថា យន្តហោះឯកជនរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានបង្វែរទិសពីដែនអាកាសភាគខាងត្បូងប្រទេសថៃ ឆ្ពោះទៅភាគខាងជើងកាត់តាមដែនអាកាសរបស់ម៉ាឡេស៊ី ហើយឥឡូវនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឌូបៃ ជាកន្លែងដែលគេដឹងថា គាត់មាននិវេសនដ្ឋាននៅទីនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvmUWenJ771-e-y3xDh_5PPf8ikbDYFoDnAVxhChdHc1Gx8RyiCZtefi2eVypy8U17JpY9kx1toOjVJtvYP-47OMru7DSH0Fsj6SKpfEdvrqTU-nG6NlR8Nz75sGg0ciT7ouU_7YNFC-oEJew3NRP9owNjJlevkiA-xm5vToV1wy0LQlLPoxD7akbg0Rm8/s1280/photo_2025-09-05_08-49-20.jpg
គួរឲ្យដឹងថា លោកថាក់សុីន នៅមិនទាន់រួចផុតពីការកាត់ក្ដីរបស់តុលាការនៅឡើយទេ ដោយនៅថ្ងៃទី9 ខែកញ្ញា ខាងមុខគាត់ត្រូវបានកំណត់ឲ្យចូលសវនាការដើម្បីតុលាការបន្តវិនិច្ឆ័យក្ដី។ ប៉ុន្តែជាមួយនឹងការធ្វើដំណើរហួសទៅដល់ឌូបៃ ដែលផ្ទុយពីការស្នើសុំអនុញ្ញាតនេះគេមិនច្បាស់ទេថា លោក ថាក់ស៊ីននឹងត្រលប់ទៅប្រទេសថៃវិញ ដើម្បីប្រឈមមុខនឹងសាលក្រមរបស់តុលាការលើការឃុំខ្លួននៅមន្ទីរពេទ្យឬយ៉ាងណាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglf_eYxLRCaPB_ARGRkjHEJsBTU7kcI9rrXqHw-hHQNqt7wxhikzpa3nq_Icede5Uf1D7AleMR5czRSyZknLCPrNMLNHRtNXKui19H-zlvkXUIuLjLa5UnIQKtGZVnrOsP633F0aEfFvKY1R3wpkYUrNQEwbrpz5YCb6PHZom2ngCouoJbsOSNUipoTehH/s1280/photo_2025-09-05_08-49-19.jpg
ក្រោយមានការចុះផ្សាយពីការធ្វើដំណើរហួសគោលដៅ និងចោ.ទប្រកាន់ថាកំពុងព្យាយាមរត់គេចដូចអ្វីដែលធ្លាប់ធ្វើកន្លងមក លោក ថាក់ស៊ីន តាមរយៈបណ្តាញសង្គម X បានចេញបកស្រាយថា នៅពេលលោកចាកចេញពីប្រទេសថៃ ដោយសារតែប៉ូលិសអន្តោប្រវេសន៍បានសាកសួរនាំអស់រយៈពេលជិត2ម៉ោង ធ្វើឱ្យយន្តហោះលោកមិនអាចចុះចតនៅចំណតសម្រាប់យន្តហោះឯកជនប្រទេសសិង្ហបុរី ដែលគេបិទម៉ោង10យប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirjw5DMk2sxJgVl1dljtVeR_fyv5nBhkjGiHovCh224fDtMDXXfTfk73OC7z9IDphGlRTMlTfPIzWBap760FI8vjT1fS6JtmWy74ZZvD4MlxfE4DPcKnKZZiXQJPqxj62FU2CV44eRB0PEbMSU-y17uyfx2DUOL8s_tSoi_32z4tlEVBuSWxN0z796oTNo/s1200/image_2025-09-05_09-33-46.png
អតីតនាយករដ្ឋមន្រ្តីថៃរូបនេះបញ្ជាក់ថា ក្រោយជួបបញ្ហាបែបនេះ លោកក៏សម្រេចចិត្តហោះទៅឌូបៃតែម្តង។ ហើយលោកបានបន្តអះអាងថា លោកនឹងវិលត្រឡប់មកថៃ ឱ្យបានមុនថ្ងៃទី៨ ខែកញ្ញា ដើម្បីចូលសវនាការថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៕

2ថ្ងៃនៃការប្រកួតដឹងតែកក្រើកការប្រកួតវគ្គដណ្តើមខ្សែក្រវ៉ាត់ សង្វៀន វី-អាកទីវ អារាមគុនខ្មែរ តើនរណាជាម្ចាស់ខ្សែក្រវ៉ាត់នៅក្នុងសប្តាហ៍នេះ?

0

អ្នកគាំទ្រគុនខ្មែរដែលកំពុងរង់ចាំការប្រកួតសង្វៀន វី-អាកទីវ អារាមគុនខ្មែរ ពេលនេះបានមកដល់សារជាថ្មីទៀតហើយ 2ថ្ងៃនៃការប្រកួតដឹងតែកក្រើកខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាមួយព្រឹត្តិការណ៍ការប្រកួតប្រដាល់គុនខ្មែរវគ្គដណ្តើមខ្សែក្រវ៉ាត់ សង្វៀន វ៌-អាកទីវ អារាមគុនខ្មែរ ដែលប្រមូលផ្តុំទៅដោយគូប្រកួតពិសេសប្រចាំសង្វៀននៅក្នុងសប្តាហ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMAlCPm3yL-1d6z8DiXJ0f5TipCZxxmTfkZ-kf0Zl4_EWhenjpcSIEnSWcPWaGEuPS3fObVK-0me8MT4BDdIK13ebZTzBf8UsHHXLxV7AbKFcQz3y9daRqTGZcpH_fDlonVR0isyhruCqOjXjNPFY8fdKPEw5JtP5-W8nKgKLj1frQ9rqwUayGA9Aj5HFh/s2467/IMG_7340.JPG
សម្រាប់ការប្រកួតថ្ងៃទី១ មាន៧គូត្រូវជួបគ្នា និងថ្ងៃទី២នៃការប្រកួតមាន៨គូ គូវគ្គដណ្តើមខ្សែក្រវ៉ាត់ មាន ៤គូ ត្រូវជួបគ្នា ដើម្បីបង្ហាញពីមហ្ឆិតាឱ្យអ្នកគាំទ្រគុនខ្មែរបានឃើញថា តើអ្នកណាជាម្ចាស់ខ្សែក្រវ៉ាត់សង្វៀន វី-អាកទីវ អារាមគុនខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-9SsS4AecpyBQeaLGZgfXLXY2hbMD2sivlHZqglgdROUkA2S03dC_ygiSSybqhU3Q2WNGH7gu7bYLe4PF6NubhefIp3J059yy78M3f1T4okl8Rs_mbyJ0tkd93-g55dDZ01rgbaQAFp3eFnZroFqxBBjzQBseelffCsUV2_kgiBUlmDx3V7AXZcrtwwfH/s2308/IMG_7339.JPG

សូមចូលរួមទស្សនាដោយសេរី ជួបគ្នានៅថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណទីតាំង ស្ថិតនៅក្នុងវត្ត បឹងប្រិយ៍ សង្កាត់ពខ្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៦ល្ងាចតទៅ នឹងមានការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការ VBL Sports. VBL Keila និង KSF Kun Khmer Super Fight។ គាំទ្រគុនខ្មែរ ជាមួយ វី-អាកទីវ. វី-អាកទីវ នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiotfnwwB6CL6akwCDzyCGAu2rT-iM-0d-n2bAN0y-0xAC3qSFtGxr5if6zPAr-QGsXLRUGrF0HGDpDIFbM_tVzSCq3Do8z7rf_wlAU03EdXA8nC5rJ0TR6qE_YddoUNRCc1eTNY7cEaMD2oV6aEzgKReszlamr4BswrbjRbePP5A8P6R9I6U30TSC3hwnu/s1400/IMG_7341.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKBEQ3aRvfyOH-7w6VC_aJ1Zh5H6TFpRLRKEgaaGQY-Vh9v-XYIUekXtNy2WviRtf0Yl0hMy5fcW7SpkhBv_FsQrdxF_29Pdc65FAxJB19GZoV2EOZY2G98gZDJ9LJwf0eZovwQt6SpEL9n92ZVJg8RWuQse64KExdDi4rDWn5OmZEYRqID5u9HwhtTes9/s1400/IMG_7342.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil9ypZKMJPPbj0O6o0xjxkiZAosAxnaYPpN2ecC2GNzN3MinNvskU2jF53nc0y-HNbXBvyN07igKB_Jv5LlQodI2IfIti9MRJsBTpNjNITUhtUqK_qMCPy6G3tyn6NCFk5Vuts3bBH5Nj9xC-dQ-hqJM8Jw8-Bafc5c7IZ6iaPWlU1J15fDNOYCpQIs-3l/s2356/IMG_7352.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt1OpDgC9ypzdgYLBm66UVjEyuUBPhWW1el03y2TtAAcErXAP8T6WwBcWfR847sVBMSYlavhXEGGWgtEJdnxC-h2duORfFmjGYRgogApJqjf2PYKhy-XvqEDVTM5l1vakBpu1Cs6QmEfEw89kKDyAFTHW6ZzBsoGRqrT-_t5IdGMW1CN9Nnq445Zk0PjOg/s2356/IMG_7351.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGhZFXVJxrBc7VkemsY_I1gLEbFNE1ox5sRFvz9Vck0gc3GuOl5tp-EmDcZRKxEencioILHwOMcEqwK0uKZBhHlJUH8EOo1QrNw2jMzmDus_4eEijjMIAe-d3ShT5UNhiPo03GdzBOe_JLj0VUqxFZ18jHJpNAJM7E9PYeWO0CCmovpq4YZ0SizTVFLIxx/s2500/IMG_7350.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRg-ZFO8llPn4TxFX5LN11QdC-CXGKCtXRf9zH2GqMxPn6Lzesg5GRmyMjfoAuqKDJ1ks2WE2KM7FCUWV7Gbix75m4GoD1UgtFLe339HKhhafuvqGbXBJ0FW8jUMoXZwB3O6CZ4Q4ScJ3Go3ioQCY0s50_RS2zi8B9F-HhsAZVhMwY0kfQlvQaOIXkuHGo/s2500/IMG_7349.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig6sx3BdU26wO4TtWAY0yvRpxnzG-zzxk0mHHbb3UgXey9HP5QM3isUUYs4oSNsLDdlJ8-f8teQz0plD48wF6p4SnOpbo2-oAFz8fEd5JnX4sp5jx8zn__gmleYU5pLm7HSyqd4MHu0qsPpOBibF3Wncy5UGY5EnvoRrgxJ36BVzEZLZl4njYk76NSFnAm/s2500/IMG_7348.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi90JxzoWePMEkwFPFQEn8cwvBH29kPVAxbg8I1vo548xfIK5K_BTPsJ3-Or0trJII0M2gjZ01f7nN8V1HX6U5NvXiXEUBcsgi5ww2NUePaSAkQCLtZDMHnYZGYNe4UsoDC4PsWfzUpbvhW9TF8g38jr7xlV6g_uHzXxrQ_3Tzr4x3yvzz3Mvyw-4cB0Zuz/s2500/IMG_7346.JPG