Home Blog Page 288

កងទ័ពនេប៉ាល់ប្រកាសចាត់វិធានការបង្ក្រា.ប​ក្រុមយុវជនបើនៅតែមិនបញ្ឈប់ការធ្វើបាតុ.កម្ម

0

ប្រទេសនេប៉ាល់ ៖ តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ យុវជននេប៉ាល់រាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាធ្វើបាតុ.កម្មប្រឆាំងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli ដែលបញ្ជាបិទបណ្តាញសង្គមមិនឱ្យពលរដ្ឋប្រើប្រាស់ រួមមាន ៖ Facebook, YouTube, បណ្តាញសង្គម X និងមានអំពើពុករលួ.យ ។ ក្រុមបាតុករខឹងសម្បារខ្លាំងឡើងរហូតដល់ដុតកំទេ.ចសភានេប៉ាល់ចោល និងវាយបំផ្លា.ញទ្រព្យសម្បត្តិសាធារណៈតាមផ្លូវក្នុងទីក្រុង Kathmandu ក្រោយសមត្ថកិច្ចជ្រុលដៃសម្លា.ប់បាតុករចំនួន១៩នាក់ និងរងរបួសជាង១០០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKI4AKZPPsfjJqxREnRk_U5evPFYIAomzrhSBS73KT465uf42JvR1fHbHyEAtoZuW68H8du2wvBRw-1Rios2oCmvJfowlHZ6iyhp421R5cF5-PIB5U-wRT9BGQV8eIOKQXVpxdkWz4idz8QeNyxK40mhzOkJsqcyNj7dN8M9SV-mwm2LgncapSOsUHlKeX/s1170/photo_2025-09-10_11-23-25%20(2).jpg
ក្រោយពីស្ថានការណ៍វឹកវរនៅប្រទេសនេប៉ាល់កាន់តែធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី៩ ខែកញ្ញា កងទ័ពនេប៉ាល់បានប្រកាសចាត់វិធានការបង្ក្រាប​ក្រុមបាតុករ ហើយកងទ័ពបានចោទប្រកាន់ក្រុមបាតុករឆ្លៀតឱកាសកេងចំណេញពីវិបត្តិដែលកើតឡើងដើម្បីបំផ្លិចបំផ្លាញជាតិ, លួចអីវ៉ាន់ពីហាងលក់ទំនិញ ព្រមទាំងដុតទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilwu3LKxflO-zIdXxLN7Mg2wkczMc9k9JhzSJJtckMQhAb1i14cAp-VWF9Js6oKBtpnlyRcgXy1aEzfRaunTUzqzp540N0PzHeragOzAjRMHOKztHez48xZ9LmgFj57NTH_n39P1m2OwtdrVG6-GSRrMkbIRFpxiCqWwyp1jbvNt6JgzxSr4hUvNToYw55/s1280/photo_2025-09-10_11-23-25.jpg
ខ្លឹមសារសេចក្តីប្រកាសរបស់កងទ័ពបញ្ជាក់ថា បើក្រុមបាតុករនៅតែបន្តការតវ៉ា ស្ថាប័នសន្តិសុខទាំងអស់ និងកងទ័ពនេប៉ាល់នឹងគ្រប់គ្រងស្ថានការណ៍វឹកវរ ប៉ុន្តែកងទ័ពពុំបានបញ្ជាក់លម្អិតថា តើនឹងចាត់វិធានការបែបណាខ្លះទេ ។ កងទ័ពបានអំពាវនាវឱ្យពលរដ្ឋគ្រប់រូបគាំទ្រកងទ័ព ហើយកងទ័ពនឹងផ្សព្វផ្សាយព័ត៌មានបន្ថែមក្រោយការវាយតម្លៃស្ថានការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtcRqGWqjlXBApRz8RDtm6-2bzxwljdVlnv4EAaTSrgqFaV6Lg04ZzZcfuvJvHF35EvwZGXUEGbrJTYRh3aGtJ9DoN0ZYIJbG0UJquJliLQRB0rd33HQT7q8N7ozkDcAvbsP-8XHgXd5aXlQM8nDTjhuYUo1VaFCUcyBuGNOKhHhAI3-h95UFk_zdcg8ms/s1182/photo_2025-09-10_11-23-26.jpg

ការប្រឆាំងតវ៉ាដោយអំពើហិង្សាកាលពីថ្ងៃទី៩ ខែកញ្ញា នៅតែខ្លាំងក្លា គឺក្រុមបាតុករបានសម្រុលចូលអគារសភាជាតិនៅទីក្រុង Kathmandu និងដុតអគារនេះបណ្តាលឱ្យហុយផ្សែងគួរឱ្យតក់ស្លុត ។ យុវជននេប៉ាល់បានប្រមូលគ្នាតវ៉ានៅទូទាំងប្រទេសដោយសារពុំពេញចិត្តរដ្ឋាភិបាលហាមប្រើប្រាស់បណ្តាញសង្គម ទោះជាការហាមឃាត់នេះបានលុបចោល ហើយនាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli ចុះចេញពីតំណែងដើម្បីទទួលខុសត្រូវក្តី ។ កុ្រមយុវជននៅតែខឹងសម្បាររដ្ឋាភិបាលដោយសារបង្ក្រាបពួកគេយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី៨ ខែកញ្ញា បណ្តាលឱ្យយុវជនស្លាប់រហូតដល់១៩នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8sNMIa-u8ztpLxSaSXTlsomoKFrmjAmelxP25L65qoRN3WV6_u_GqyyvQkyaQzy9beUKTXfcYYU2uHS0R6fDr2ymi5P3j3SCazl9gp2fyP4MKs2CQV2xVEFAxJQ5tM6Na7uh5JMh-unovEgcdLdclHI4o2VPRKgLtI06_c5iJnBDs2XDtZTMCH05BVfWa/s1280/photo_2025-09-10_11-23-27%20(2).jpg
ការធ្វើបាតុកម្មកាលពីថ្ងៃទី៩ ខែកញ្ញា បណ្តាលឱ្យយុវជននេប៉ាល់ស្លាប់ថែមទៀត៣នាក់ សរុបស្លាប់រហូតដល់២២នាក់ និងរងរបួសកើនឡើងដល់២០៩នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃដដែល ក្នុងនោះយុវជនរងរបួស១៨៦នាក់ ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNZVlapeOjN1E7v8oxqzedwHFxuJBhxQopK0fwJi7sSvFXuTgyhlbZ9jxGWe7yFDxL5EUVIrp3ZvQh8MpbULkdiouP7JTpwl4SqVOKRRAaWx4PGDva36ggYu_AbUbAArcyug7FBPuqm4SqEzHW-42FXw9R6b72M1Z4ogYBDpMtJgikZABbgznBfYmBwNMj/s1280/photo_2025-09-10_11-23-27.jpg

កាតា ប្រកាមិនលើកលែងឱ្យអ៊ីស្រាអែល ក្រោយផ្លោងគ្រាប់កម្ទេចទីក្រុងដូហា

0

នាយប់ថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារ ដោយបាញ់ប្លោងគ្រាប់ចូលទីកាន់ទីក្រុងដូហា របស់ប្រទេសកាតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipWpbkgWZZ1W4mYkcPPeq6ILbJMLHt0SV__XB3hK2YXAwYkPhuJVbotio_dB33x4tYLQ4b9aSW356khrhPdFDeIhKZOrn30ajAe0mTjUHiUSwwdZd1Ir-freK6dWjJ2-13Ncl5AIWyEji5tfWa5zzyuxv9I5oef1aE3lc9lpu1vGtV79pAzbqGHwIPdZQE/s3221/image_2025-09-10_11-15-05.png

ការវាយប្រហារនេះ កងទ័ពអ៊ីស្រាអែល ដាល់គោលដៅតាមសម្លាប់មេដឹកនាំក្រុមហាម៉ាស ដែលកំពុងស្នាក់នៅទីក្រុងដូហា ដោយសម្លាប់បានសមាជិកកម្រិតទាបចំនួន៥នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDM3VXnv4maYoOq6kO-CgT4ENB880kS5ZOgFwYcqya3ZNvnKzD5AO7xe0dA39I2NQyIJdb2UVmKgvldM4DQ0EEsrAhb8z4hadnUb1XD27hH7VJ-m4lNhfnewJ-2pTxKCtsSIFyzH6zcZ3pbk3ALAoZpPEgVl2OJlL3ay9RGxJZ0wngWeO9qAZcZEKv8u65/s730/image_2025-09-10_11-15-08.png

កាតា បានធ្វើការថ្កោលទោស ដោយចាត់ទុកជាការរំលោភច្បាប់អន្តរជាតិ និងសន្យាឆ្លើយតបឱ្យសមនឹងអ្វីដែលអុីស្រាអែលបានធ្វើដាក់ប្រទេសខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3QmtnZrhM5y38M_JkRft3naWP303v6ieL0oDZyDUTkqch74U2-3JRnV2eYDaSOPhRMkFnl_Y1ZNHKFbtYmmqcSyZ-D1uGlD-RAYE_AnNaS8JvlGQc-NwdOPUkhmwmgl8QXhSr1Cqmkm6d4XE_KMM1hy3apzh7NUS0n3A9EaPUt-FWkf1_JZdeGFHscHTn/s2048/image_2025-09-10_11-15-08%20(2).png

ជុំវិញការវាយប្រហារនេះ សហរដ្ឋអាមេរិក បានប្រកាសថាខ្លួនមិនជាប់ពាក់ព័ន្ធនោះទេ ដោយលោកត្រាំចាត់ទុកការវាយប្រហារនេះជាឧប្បត្តិហេតុដ៏អកុសល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi86_R32mHsDicOhNxRBoQbuTTCb7shifsNFZ4NYnb4cFO4E9ftm_ebPzQxlNbOfCaYY8JG8Pa0NoYr3QpkPbLHh82mSa8gUg4VSB7UyQBu3Sm14wiZ4Vo3QL4WRtRZl41g8niqM8xK_CF-F_08Jv59HG0jp3qYiVQrK34fVlm2EGs9KiLv8MM3MfYHpCBb/s770/image_2025-09-10_11-15-12.png

គួរបញ្ជាក់ថា កាតាជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកដ៏ជិតស្និទ្ធ ថែមទាំងមានមូលដ្ឋានកងទ័ពអាមេរិកនៅលើទឹកដីខ្លួនផងដែរ៕

17 Pro Max ក្លាយជាត្រកូល iPhone ដែលមានតម្លៃថ្លៃជាងគេបំផុត

0

ក្រុមហ៊ុម Apple បានបញ្ចេញត្រកូល iPhone 17 series ជាផ្លូវការហើយ ខណៈតម្លៃ iPhone 17 Pro Max បានក្លាយជា iPhone ដែលមានតម្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Apple។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKyKXpuV88WmpxvSeN0UIaW8Y2QkumLzNumjeT1FmZP3rm6TGblhPMs2Vc6y8eQQH1SQPXsK5eeUWrD1FB2F8pSJlk8N7ngeCyh9Ht-vdtV_A6offZ57nWgrdLAeZrrdLW0zYESWkYFLzLZsq75PbSkAR1ce0KfhRqXP67NI3PPjaqnBPu3DgK82lR-KyJ/s1920/image_2025-09-10_11-09-04%20(3).png

Apple បានបញ្ចេញ iPhone 17 series ចំនួន៤ ក្នុងនោះរួមមាន៖
iPhone 17 តម្លៃចាប់ពី៧៩៩ដុល្លារ
iPhone Air តម្លៃចាប់ពី៩៩៩ដុល្លារ
iPhone 17 Pro តម្លៃចាប់ពី១០៩៩ដុល្លារ
iPhone 17 Pro Max តម្លៃចាប់ពី១១៩៩ដុល្លារ រហូតដល់១៩៩៩ដុល្លារhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjd6wOHF-rWPGvQ1W7tVOUAsN6mdi1iCZn781RonPD_XvgpobsuvYeK-OGjW_UUcKRgiQxkfY78mbC-iMKWDHoKuDXOXEjASM0izhnid0XlwUAjUzozzotOu9_dt77hF7jRnpTVCIWvu_QX5ceWwYm4G6KeR2G4Q-wsRBvVONrUJQ_G7nd3yVUIp9JHe30/s5000/image_2025-09-10_11-09-01%20(2).png

សម្រាប់17 Pro Max ត្រូវបានបំពាក់មកជាមួយបន្ទះឈីបជំនាន់ថ្មី គឺ A19 Pro ដែលផលិតឡើងតាមខ្នាតស្តង់ដារ 3nm ថ្មីចុងក្រោយរបស់ TSMC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLiq7e9DAgF8QMd-547A9rq0o0o3ev0VE7fsa0IlYMDjFkarLLvVI10evTh_JL2ANxxEVnu134_vUogx0ZtFtg_eAnQOBqFgJgnNh7caos1PEBk40yKqPP2vr9-piaPIWhL7PDWZtADfV3Z9R7kXtwbhoShNruGwE7Sk6UXk8T1ZuNI6Ph9h5Gvlf7SpSy/s799/image_2025-09-10_11-09-04%20(2).png

អ្វីដែលសំខាន់នោះ 17 Pro Max ក៏ជាត្រកូលiPhone ដំបូងគេដែលមានសមត្ថភាពផ្ទុករហូតដល់2TB ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7t_ibec990tZGAggy4BwZZ9mAUMxOZAQ9qmA1Ok_oK_gWgXtRIWkNKnnSSyrdTR-XbCzpdo4aQFkGCa3O5cFXpRggGNuXhq2YOiCbGt8fv4elxXK2kFBO_ZeQwYd19EzvYvpPLKNo6APnLUnSNDUfDrT7yL2gR7bOwjRX98td6LcyM4jXoKii_86zBOmW/s1600/image_2025-09-10_11-09-01.png

គួរបញ្ជាក់ថា ទាំងនេះជាតម្លៃចេញពីក្រុមហ៊ុន Apple ពេលមកដល់កម្ពុជាយើង តម្លៃអាចនឹងលេីសនេះបន្តិចបន្តួច៕

 

ទាហានខ្មែរទាំង១៨រូបដែលកំពុងជាប់ឃុំនៅប្រទេសថៃ បានសរសេសំបុត្រផ្ញើមកកាន់ក្រុមគ្រួសារ

0

ភ្នំពេញ៖ វីរយុទ្ធជនទាំង១៨នាក់ដែលត្រូវបានថៃចាប់យកទៅនិងកំពុងត្រូវបានបន្តឃុំខ្លួន ត្រូវបានក្រុមការងារកាកបាទក្រហមអន្តរជាតិ (ICRC) ចុះសួរសុខទុក្ខ និងសម្របសម្រួលឲ្យពួកគាត់បានសរសេរសារតបត្រឡប់មកក្រុមគ្រួសារវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ នេះបើយោងតាមកាកបាទក្រហមកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTGEbUuI2WHCYGFN9f33bq4dOdYWvLC_am-06NvlT6ouHQB5JiTNueFFezI_Cv8rM-ISYxh7mT_qDJSZ2OVfSQzfdl9WrIhojxu4TrJ4_3Onz2ABPJNAvPKLw9Y6Q1L7NU-rDdra1e37RY29ie0Y89nz3IWOetaziCJZYIdMt_vsXCfBzfSF1uSH49kWQg/s1280/image_2025-09-09_11-14-41%20(2).png

នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងពិភាក្សាការងារជាមួយតំណាងគណ:ប្រតិភូគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហម ( ICRC ) ដឹកនាំដោយលោក ច័ជ ម៉ុនតានី ( Jurg Montani ) ប្រធានប្រចាំតំបន់ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ ជាមួយនឹងការពាំនាំដំណឹងពាក់ព័ន្ធនឹងវីរយុទ្ធជនទាំង១៨នាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWokyxCPMUVMTA42QE7FGrqTE-3eZptgpLYTy_S_CwoOuY4EfD6d01NhdohDiTzDYh1nLb1qa5WDrgRHvUYDdT8UkqabrUwmKUKQIOyllf_LZ9wHHdZ4y6RWE_kYaACAp1S_lrOjyM9WGJo1mk8yWcThxrYKqCYnGj5l4SOsmBZajiKD4WKPrxFztaZUQc/s715/image_2025-09-09_11-14-41.png

លោក ច័ជ ម៉ុនតានី បានឲ្យដឹងថាក្រុមការងារ (ICRC) បានចុះសួរសុខទុក្ខវីរយុទ្ធជនទាំង១៨នាក់ និងបានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា និងកូនរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញដូចគ្នា ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuc1lUZ-2Lxk6gUxs5rtxiGfYNRBlPOaIrfyNK74S6VDDe64hVL3Z7KNvNldTD-lEQE0kWqVyCafzYr7oybOuFBaWbOpdNHRK4C7VMkA0wa2hsrTAQ3fVpn2N4kBsJNUFG_vhiMxjhFVh5DFvVCoVN1K994K_JG44xEgp3b39P5V87ojmgOWrs6SyfXT2R/s750/photo_2025-09-09_10-20-09%20(5).jpg

ទោះជាយ៉ាងណា ឯកឧត្តមបានសង្កត់ធ្ងន់ថា «សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែកពាក់ព័ន្ធជាមួយរូបភាពវីរយុទ្ធជន គឺយើងមិនអាចបញ្ចេញរូបភាពឱ្យច្បាស់លាស់បានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEZvoZ43AZ2q0N8mPQZQCDs-74_UHCdYDdrsZIx8Bycp_JRGUGVUZPut3h7kUMT9pY6oGgnkniHd5ZTendW2Yd6Jz-Y_lBBvNU6CK0Yjy3kULKRzcB-iFi75JDTQHbNeA3X6GHxejq2ARcQdyXtv-hjxRypL0pVL0bIWTt3H6y7N7pA5xKxrVaP1KI8O5h/s1024/photo_2025-09-09_10-20-09%20(3).jpg

គួរបញ្ជាក់ថា ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ភាគីទាំងអស់ក្នុងជម្លោះប្រដាប់អាវុធអន្តរជាតិ មានកាតព្វកិច្ចធានាថា ចំណាប់ខ្មាំង និងគ្រួសាររបស់ពួកគេ នៅតែមានលទ្ធភាពរក្សាទំនាក់ទំនងដឹងពីសុខទុក្ខគ្នា។ សារកាកបាទក្រហមមានតួនាទីសំខាន់ក្នុងការរក្សាទំនាក់ទំនងគ្រួសារ ដោយសារកាកបាទក្រហមផ្តោតតែព័ត៌មានគ្រួសារប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtrD3e1M8D1Vm2syGlcOg2ZLbMa-Vqdadka4V49ucs59lLcQTzz0zDVJRLqQCZE19U0zar_bnX5tN0wfRFAq5-0HKZ3X9VgBilD3GQ9jbpBD03ClZeIaaatgobs895OlhMSpIoJkORWj_Epc_s0voUW0VFX64fyJK4PqLGS-yytPy0fqXuSAamMLKWkp6C/s1280/image_2025-09-09_11-14-42.png

គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺមានរយៈពេល ៤៣ថ្ងៃហើយ ដែលវីរយុទ្ធជនកម្ពុជាទាំង១៨នាក់ ត្រូវបានថៃបន្តឃុំខ្លួន ។ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC) បានបញ្ជាក់បន្ថែមថា នឹងបន្តខិតខំប្រឹងប្រែងក្នុងការគាំទ្រផ្នែកមនុស្សធម៌ និងធានាថាការរក្សាទំនាក់ទំនងគ្រួសារត្រូវបានរក្សាទុកក្នុងអំឡុងពេលមានជម្លោះ៕

នាយករដ្ឋមន្រ្តីនេប៉ាល់ចុះចេញពីតំណែង ក្រោយប្រជាជននាំគ្នាធ្វើបាតុក.ម្មដុតកម្ទេ.ចវិមានរដ្ឋសភា

0

នេប៉ាល់៖ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli ត្រូវបានបង្ខំឱ្យចុះចេញពីដំណែងជាបន្ទាន់ បន្ទាប់ពីរលកនៃការតវ៉ារបស់ក្រុមមនុស្សវ័យក្មេងធ្វើការប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាល បានបណ្តាលឲ្យមនុស្សចំនួន ១៩ នាក់ស្លាប់. និងជាង ១០០ នាក់រងរបួស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Al Jazeera។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg51pLtailVGOT-53FFSuut_uL7I2OPK9GkJwA4H-6x8yBmKQCfFEp5cSXnbDkud1ZlZbPz6YxU534UEQ3sM16EI2RbG7paZsMkn_fO8C9fBLDei2qFBXvjpYQrT5h4XJLENPJA3Qf2LpdyreGEPitsDOj5iYznVdLP-X7WsSoZq9Db6pFlWIWv-8ai-TKZ/s1280/photo_2025-09-09_10-16-59.jpg

នៅថ្ងៃអង្គា ទី៩ ខែកញ្ញា ម្សិលមិញ លោក Oli បានសរសេរនៅក្នុងលិខិតផ្លូវការមួយច្បាប់ទៅកាន់ប្រធានាធិបតី Ramchandra Paudel ថា “ដោយមើលឃើញពីស្ថានភាពដ៏អាក្រក់នៅក្នុងប្រទេស ខ្ញុំសម្រេចចិត្តលាលែងពីដំណែងចាប់ពីថ្ងៃនេះទៅ ដើម្បីជួយសម្រួលដល់បញ្ហា និងដើម្បីជួយដោះស្រាយវាដោយនយោបាយស្របតាមរដ្ឋធម្មនុញ្ញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCoS9vpb2gVVTtrp35TT7qgWXyS-9B9d87Di7AOUxFQssrGCgsCxh94nf_25pkIdfHROZm3Ac2N5s6GUK0x0j2RxBcdWhciL_112I-IED6SN4EQ0XAvJQemHhIQ0iNZRxOUmFu4hkDDuVASs1kINXFRQbjv1Ujq4zJNDwsN_X-pOhzLCL9b5Fy_OXQk1YH/s640/photo_2025-09-10_09-02-00%20(4).jpg

ការសម្រេចចិត្តចុះចេញពីតំណែងភ្លាមៗបែបនេះត្រួវបានធ្វើឡើង បន្ទាប់ពីចលនាតវ៉ាដ៏ធំសម្បើមរបស់ក្រុមមនុស្សវ័យក្មេង ឬហៅថា GenZ រាប់ម៉ឺននាក់ នាំគ្នាចេញតវ៉ាប្រឆាំងជាមួយនឹងការសម្រេចចិត្តរបស់លោក ក្នុងការបិទបណ្ដាញទំនាក់ទំនងសង្គមនានា មិនឲ្យពលរដ្ឋប្រើប្រាស់រួមមាន Facebook, Youtube, បណ្តាញសង្គម X និងការមិនសប្បាយចិត្តចំពោះអំពើពុករលួយនយោបាយ និងបក្ខពួកនិយមរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZxHX56VAWSil2iIKcBr8m8iaJJhdPr1LzDnpo1o_-GbPeHoAtPEmAm4v58HkRiphD4SjYeoCEDPTI1TBB2yDvzDmqiSAvhhlFSxivphfuZ8stTtMYwrta37-FVRUPAk7WNNw7JdLOQBePid4DszTc4S9cZDV0gyg7lCjk-vn0EAX9-aMxZigoksYV57Zd/s1280/photo_2025-09-10_09-02-00%20(3).jpg
អ្វីដែលកាន់តែធ្វើឲ្យការតវ៉ានេះឡើងកម្ដៅកាន់តែខ្លាំង គឺនៅពេលដែលប៉ូលីសនេប៉ាល់បានជ្រុលដៃសម្លាប់បាតុករដល់ទៅ ១៩ នាក់ដែលជំរុញឲ្យកំហឹងពលរដ្ឋកាន់តែពុះកញ្ជ្រោល រហូតដល់ក្រុមបាតុករនាំគ្នាដុតកម្ទេចសភានេប៉ាល់ចោលទាំងស្រុង ព្រមទាំងគប់រថយន្ត និងវា.យបំផ្លាញទ្រព្យសម្បត្តិសាធារណៈនៅតាមដងផ្លូវនៃទីក្រុង Kathmandu។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8Tc8ChAMtbfE-ikHq4QX195Tr14vEnyx-brByb3Qf4q4y1jIAEveokG2qoxcfkNLkKC-z8B8LnH5j62VKh2yI9QzEOT8yAzRBYLhagCdQg7vYmCOo6V62eQtyDjVTJxsbeNSI3qgtUInS2w7gtWDpc6Dhql_PF4gjIFWQTqQaggCvwaMvqZMcy43gQP-/s1280/photo_2025-09-10_09-02-00.jpg
គួរបញ្ជាក់ថា លោក Oli ដែលមានអាយុ 73 ឆ្នាំបានកាន់តំណែងសម្រាប់អាណត្តិទី 4 របស់គាត់ចាប់តាំងពីខែកក្កដាឆ្នាំមុនដោយបានក្លាយជានាយករដ្ឋមន្ត្រីទី 14 ក្នុងសម័យក្រោយរាជាធិបតេយ្យរបស់ប្រទេសនេប៉ាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb-mT8Hr3u0zEOJ8vaf-lC9Plv3mMBS2SUc-7b2XxOg2vxXuFZ2Irb-gZjQ4NdoLA76q4V3Jc1vQk-fScNO-elCBHa_EMSY9N1C0Hvf85qAgacBvUI1hu6lsi9hVtyWaW5AEjvXyDM4GOkzEZxw37cQCU_cPsqophbIS2VmFK4f1MC0je9shtuv7oVfqU8/s1080/photo_2025-09-09_10-16-57.jpg

ចាប់តាំងពីលោកឡើងកាន់តំណែង ប្រជាជននេប៉ាល់ជាច្រើនអះអាងថាប្រទេសរបស់ខ្លួនហាក់មិនមានភាពល្អប្រសើរឡើយ ដោយអត្រាអ្នកគ្មានការងារធ្វើបានកើនឡើងប្រហែល ២០% កាលពីឆ្នាំមុន ជាមួយនឹងការប៉ាន់ស្មានថាមានយុវជននេប៉ាល់ជាង 2,000 នាក់ បានចាកចេញពីប្រទេសជារៀងរាល់ថ្ងៃដើម្បីស្វែងរកការងារនៅមជ្ឈិមបូព៌ា ឬអាស៊ីអាគ្នេយ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXmjNbnQqnJ5F-as6ywNZrPHaWtH-Z0L4J80IymZwyWqxigzGGlaNfFChRjGa2FhP-ZUO6ssppz723tgpaRR0MaQ9ZBwV8-7rH7wDTikHYJ71udDvED0gFIELOrs1G07sd11rCpDqigICyFz7jzOvdxZD2IQfwGhui78SwEzx1v9Nj-TmrfpHSjhPPl2jj/s1280/photo_2025-09-09_10-16-58.jpg

វី ឌីណែត កោតសរសើរការសម្តែងរបស់អ្នកនាង ស្វែង សុជាតា និង ម៉ែសេះ

0

តារាចម្រៀង វី ឌីណែត ដែលទើបហាក់ចូលប្រឡូកវិស័យសម្តែងតាមរយៈខ្សែភាពយន្តខ្នាតធំលើកដំបូងបានកោតសរសើរយ៉ាងខ្លាំងទៅកាន់អ្នកនាង ស្វែង សុជាតា រហូតឱ្យពិន្ទុ១០០/១០០។ ងាកមកកាន់ការសម្តែងរបស់ ម៉ែសេះ វិញ វី ឌីណែត ក៏បានកោតសរសើរដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIIo78KWaByoCTxTUQVI_ZZGpxscTdRCPGmjYFySY_RnagvvkJ2VXcuUECpqMGir3Tf0tP3P5axFDJdRHlkWKOXJPKGKofRnxrJRjllDd5Bu7zaS_QtSUMvxp0nBxcs6Xt7HDTGg4Mtbnqrkb3rewUsDcgzowDik_8jM_Cl-1sU8C2YEUUIF4K5YORD0SR/s2048/image_2025-09-09_14-38-31.png

តាមរយៈកម្មវិធីផតខាស់របស់ ខេ តារាចម្រៀង វី ឌីណែត ជាតួអង្គលោកស្រីទី១ក្នុងភាពយន្ត «ភូមិគ្រឹះអាគម» បាននិយាយថា សម្រាប់នាងការសម្តែងរបស់ ម៉ែសេះ គឺឱ្យ១០/១០ ហើយចរិតតួអង្គក្នុងសាច់រឿងគឺស័ក្តិសមជាមួយនឹង ម៉ែសេះ ចូលតួតែម្តងមើលមកគឺមិនប្រឹង។ តារាចម្រៀងរូបនេះបាននិយាយទៀតថា ម៉ែសេះ ទទួលយកការណែនាំមិនដែលឆ្លើយបដិសេធ។ ទោះបីជាសម្តែងបានល្អដូចនេះក្តីប៉ុន្តែ ម៉ែសេះ នៅមិនមានភាពជឿជាក់លើខ្លួនឯងនិងនៅតែសុំការណែនាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn-K1-5FuHx92OsUg82U1-e-2PURYWklKUzHb5vF4sz-qSvpLo4GWaXzwejcE0X83sbcUjIgr8Dui2PkOq5U4Lt_6YiXP057pQjrIEfkU7ta5s89_X8osQF5XE6ugUPaay8J7W-nmQYeooUOXalwRVQerA-DTQXmkTN7DtJrjzVYjzz2TUkDB_hyphenhyphen4hglJy/s2048/image_2025-09-09_14-38-31%20(2).png

នៅក្នុងការសម្តែងភាពយន្តខាងលើនេះ វី ឌីណែត ក៏បានឆ្លើយដែរថាការសម្តែងដែលនាងចាប់អារម្មណ៍ជាងគេគឺការសម្តែងរបស់អ្នកនាង ស្វែង សុជាតា គឺនាងសុំឱ្យ១០០/១០០ ។ តារាចម្រៀងរូបនេះបន្ថែមថា អ្នកនាង ស្វែង សុជាតា គឺជាតារាសម្តែងជើងចាស់សម្តែងបានគ្រប់ទម្រង់ ត្រូវទឹកភ្នែកហូរគឺហូរមកតែម្តងរហូតមានការបង្ហើបថាមុននឹងសម្តែងដែលមានឈុតឆាកយំគឺត្រូវផឹកទឹកឱ្យបានច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5q9-Ni05rvYjA3PjORdo32BOi7YZBempmqYmKpRqrM8GrUkT-8ty5Sha2N3-unylrq6dE1fJBFlsIU2dzrEjYQS3eNm2kkH2z1-bfEQC5yGwYPkUc136Oyuu560GWgGSU3-S4gA0ilWopvGTewUyZjkwcJgtYEUHfITtw2RDicdlyzzHXauTHUEpOD1lm/s1320/image_2025-09-09_14-38-33.png

ក្នុងការសម្តែងជាមួយនឹងអ្នកជំនាន់ថ្មីៗ វី ឌីណែត ថា តារាសម្តែង ស្វែង សុជាតា គឺសប្បាយចិត្តក្នុងការសម្តែងរឿងនេះ រីករាយក្នុងការសហការជាមួយ ទាំងសំលៀកបំពាក់ការតុបតែងខ្លួនគឺចូលចិត្តតែម្តង៕

ពាក្យសម្តី Song Joong Ki បង្កឱ្យមានការវែ.កញែ.ក ខណៈឈ្មោះ Song Hye Kyo ត្រូវគេទាញចូល

0

យោងតាមសារព័ត៌មាន Star News បានឱ្យដឹងថានៅក្នុងកម្មវិធីមួយដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៣០ ខែសីហា Song Joong Ki បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងការផ្សព្វផ្សាយរឿងភាគទូរទស្សន៍ថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipawiV4fKWlbYX8Njxhawh40ybTEDul2yyjY5sC0ijGXI3RaUA1UZ7DTs6WfEP6TBU__tIJGuf-8Zyf1r0ApuzrpTn_MI2hMhWOo3Cx2HB5HSfudDJE4Qh2Clb7L7UMhR27j7_fHQXVaW3dYWAbkCN7023Qr4jTsb2-tmDID5J1kgkTvp6fG9Xa1UnX_aU/s1386/image_2025-09-09_15-43-05%20(2).png
តារាប្រុសរូបនេះ បានទទួលសំណួរដ៏គួរឱ្យចាប់អារម្មណ៍មួយថា «ប្រសិនបើមិត្តស្រីរបស់អ្នកទៅផឹកស៊ីជាមួយមិត្តភ័ក្តិភេទផ្ទុយនៅម៉ោង ១០ យប់ តើអ្នកព្រមទទួលទេ?» ដោយមិនស្ទាក់ស្ទើរ Song Joong Ki បានឆ្លើយតបថា «មិនអាចទទួលយកបានទេ»។លោកបានពន្យល់បន្ថែមទៀតថា តាមគំនិតផ្ទាល់ខ្លួន នោះគឺជាពេលវេលាដែលគួរសម្រាក និងគេង ជំនួសឱ្យការចេញទៅក្រៅជាមួយមិត្តភក្តិភេទផ្ទុយ។ ចម្លើយត្រង់ៗរបស់ Song Joong Ki បានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗ និងបង្កើតការជជែកដេញដោលយ៉ាងច្រើនលើបណ្ដាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyIxxH9K_S4-CMQfNUDklpzxqQSXPeUWaItJvyGAl2nyV4uhCAS_XZK9sfo1eU351O3dYylDKK9QY26Ad1v0DRnwuYYlszcShm16TBLQoRf6zu2-WQE_4sgzDUd-nXgTaOxvF7B1PJLoA4Or6AHK87U0cPJnP2qEfZlvlLDNgUvDffkc1Y5Z-d2jbQlJDr/s1348/image_2025-09-09_15-43-08.png

មិនត្រឹមតែនៅកូរ៉េទេ ពាក្យគន្លឹះទាក់ទងនឹង Song Joong Ki ភ្លាមៗបានឡើងទៅលេខរៀងទី ២ ក្នុងប្រភេទដែលគេស្វែងរកច្រើនបំផុតនៅលើវេទិកា Weibo របស់ចិន។ ទស្សនិកជនជាច្រើនមានទស្សនៈខុសៗគ្នា។ អ្នកខ្លះបានរិះគន់ Song Joong Ki ចំពោះចម្លើយរបស់តារាប្រុសរូបនេះដែលបង្ហាញពីចរិតរបស់លោកហាក់ដូចជាគ្រប់គ្រងមិត្តស្រីខ្លាំងពេក។ អ្នកខ្លះថែមទាំងបញ្ចេញមតិថា «Song Hye Kyo ជ្រើសរើសត្រឹមត្រូវហើយដែលលែង Song Joong Ki។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ-tJryJuGGaDDPb1-zWYwrLRk-_OrNruxGpqA6RvumTBCMK7oytSiphmvT01wVtKq28KRyPmAiYB7dn5j1VrzqyPHU78vgOqIRxkChsYRO1F8xhvmZXLIBmEaVi7vdONOavs1PBzSYqkCbRz7BkPfnVUoB1kHjCPGoh6cbrI-k2SjZhOxIaHXYd2ihhjm/s1080/image_2025-09-09_15-43-06.png

ទោះយ៉ាងណា មានអ្នកមួយចំនួនគាំទ្រចំពោះទស្សនៈរបស់តារារូបនេះ។
ខណៈពេលដែល Song Joong Ki កំពុងត្រូវបានរិះគន់ Song Hye Kyo នៅតែត្រូវបានគេលើកឡើងបើទោះបីអ្នកទាំងពីរបាន លែងលះគ្នា ច្រើនឆ្នាំហើយក៏ដោយ រាល់ពេលមានរឿងអាស្រូវ ម្នាក់ត្រូវអូសទាញចូលភ្លាមៗ។ នៅពេលដែល Song Joong Ki រៀបការជាមួយប្រពន្ធជនជាតិអង់គ្លេស ឬនៅពេលដែលតារាសម្តែងរូបនេះស្វាគមន៍កូនស្រីទីពីររបស់ខ្លួន Song Hye Kyo ក៏ត្រូវបានអូសទាញចូលទៅក្នុងការពិភាក្សារបស់ទស្សនិកជននៅលើបណ្តាញសង្គមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlTg0oy3slPRT-jpjl8MZL8pJByu3vImZnuE10fus1Cjq4-zC28-fdsTIHtBd9W7W5PVltQwx9c8At1yjHYVUQUjeC2QvF5OcttdLOuWbLt1NxsFQVlST0YEdO65Lhev53ehl-urIRUabzGG58lnISB5RGzxAV8hwuei8KhIBWUc760IeVQtWbbZ8yr8Sp/s1704/image_2025-09-09_15-43-09.png

Song Joong Ki បច្ចុប្បន្នកំពុងរស់នៅក្នុង ជីវិត អាពាហ៍ពិពាហ៍ ដ៏មានសុភមង្គល ជាមួយ Katy Louise Saunders ។ អ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅខែមករា ឆ្នាំ២០២៣។ ពួកគេបានស្វាគមន៍កូនប្រុសដំបូងនៅក្នុងខែមិថុនា ឆ្នាំ២០២៣។ ជាងមួយឆ្នាំក្រោយមក ប្តីប្រពន្ធនេះបានស្វាគមន៍កូនស្រីទីពីររបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4zZVL4eBbSa6LRsJ-o0xiVvg9i1i0fSowBl0mlegDG4eyjOG01zWLak9uL1U8ZvuIZXUJbYVbvDT7c2QBG7N-pGSIaTseo8xmRPX6AiDWcfxcpOxFFzL2vCVsxjZ1I5RD4NYNLjq_DBNfp5PalDcXYPhOyvQptEv8vXW5k7_lGe7FCEfZFGYE8ePILuTs/s1200/image_2025-09-10_08-39-18.png

បន្ទាប់ពីលែងលះ Song Hye Kyo នៅតែរស់នៅម្នាក់ឯង។ តារាស្រីរូបនេះផ្ដោតលើអាជីពរបស់នាង ដោយចូលរួមក្នុងគម្រោងភាពយន្តជាច្រើន ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំង៕

តារាចម្រៀង ចំរើន សុភា បង្ហាញក្តីអាល័យជាមួយនឹងអនុសាវរីយ៍ព្រលានយន្តហោះពោធិ៍ចិនតុង

0

មានពលរដ្ឋជាច្រើនរូបដែលធ្លាប់ធ្វើការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬពលរដ្ឋនិយមហៅថា ព្រលានយន្តហោះពោធិ៍ចិនតុង បានបង្ហាញក្តីអាឡោះអាល័យរំជួលចិត្តព្រោះព្រលាននេះបានបិទប្រតិបត្តិការរបស់ខ្លួនទាំងស្រុងហើយដោយប្តូរទៅប្រតិបត្តិការនៅព្រលានថ្មី។ ជាមួយនឹងការបិទព្រលាននេះ តារាចម្រៀង ចំរើន សុភា បានរៀបរាប់អនុស្សាវរីយ៍នៅទីនេះដែលធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសជាច្រើនដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7mStHp-KfNxTLk9mIiD7SrlbwPOJF-Hh8l9pJ3Z-WKIuAeDx-l7E4o-v1D5b6BSlo8m3E2yAVTNpbfPE2SJpyPenUnNe0Aj7zJPOQMM9A5FziEDvlXFk-_z1x1K-eseqTz9rvF7GjWbVEoxYfgFDqVbkR0snPNmmqMJJ363oWmcPw57MoZp258E_iRunX/s2048/image_2025-09-09_13-51-27%20(2).png
នៅថ្ងៃទី៩ ខែកញ្ញា កញ្ញា ចំរើន សុភា បងស្រីតារាចម្រៀង ចំរើន សុភ័ក្រ្ត ដែលជាអ្នកចម្រៀងប្រពៃណី សម័យ បានរៀបរាប់យ៉ាងដូច្នេះថា «អនុស្សាវរីយ៍ហោះហើរជាង១០ប្រទេស លើសពី៥០ដង (រាប់តែទៅ) ជាមួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ចប់ទាំងស្រុងត្រឹមថ្ងៃនេះ ។ អរគុណទីតាំងដែលឱ្យប្រជាជាជនកម្ពុជាចេញដំណើរទៅស្គាល់ពិភពលោក និងឱ្យពិភពលោកចុះចតមកស្គាល់កម្ពុជា បន្ទាប់ពីបើកប្រតិបត្តិការអស់រយះពេល៦៦ឆ្នាំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-g5PUXLEmlSyxwg12UX1EEYiZfk_v5Op413kxJSL77fwI_ILUoqiT3pH4E-d3sDK-6O_fxCZVeQotpCie1Sc5lKe_zal_nZitMFlkxqUd4FWOB2TL9Ks-gLqjdEy1IAQlXBO9JMhb4R9urAU1C1x_KtCeVJ6l6C_TrzjSRxfPg6kM9fVjoLr9miPr5tzh/s2048/image_2025-09-09_13-51-30.png
មិនត្រឹមតែតារាចម្រៀង ចំរើន សុភា ប៉ុណ្ណោះទេដែលបង្ហាញក្តីអាល័យជាមួយនឹងអនុស្សារីយ៍ទៅច្រើនប្រទេសរបស់ខ្លួន ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន អ្នកបង្កើតមាតិកា ផ្សេងទៀត បានបង្ហាញក្តីនឹករលឹកចំពោះព្រលានយន្តហោះពោធិ៍ចិនតុងដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGIG6ccJpevhYpoIZk44F0Un2bhfRtd0bV_FxvGrk2RScdCxvPcS0dprf0n93W9efKuYKNOThehfnuo5Y9zABXRGWmpXdGk4qxNQ1TxO0nm6puifKKGpd7sEdgeyP0SROe2Un0-jje8yIXf2BxW_XtgV8vQ-gFL5g70NUtvyGA7-ItgKBuhp22bduOv2nI/s2048/image_2025-09-09_13-51-31.png

ជាមួយនឹងក្តីអាល័យ ពលរដ្ឋក៏បានសម្តែងក្តីអបអរសាទរចំពោះសមិទ្ធផលថ្មីនៃអាកាសយានដ្ឋានអន្តរជាតិតេជោដែលកាន់តែទំនើបនិងធំជាងមុន។ ព្រលានថ្មីនេះមានតារាល្បីៗជាច្រើនរូប អ្នកបង្កើតមាតិកា បានចូលរួមផ្សព្វផ្សាយយ៉ាងផុសផុលខណៈដែលអាកាសយានដ្ឋាននេះទំនើបមិនចាញ់ស្រុកគេឡើយ៕

ជ្រះថ្លាណាស់ ប៊ូសស្រ្តងនិមន្តព្រះសង្ឃ១០០០អង្គ ធ្វើបុណ្យឧទ្ទិសកុសលជូនកងទ័ពពលី

0

ភាពឈឺចាប់ដែលខ្មែរនឹងចងចាំអស់មួយជីវិតនៃការពលីរបស់វីរៈកងទ័ពដែលតស៊ូទប់ទល់ការពារទឹកដីពីសត្រូវឈ្លានពាន។ កាលពីបិណ្ឌ១ ប៊ូសស្រ្តងនិមន្តព្រះសង្ឃ ១០០០ព្រះអង្គ ធ្វើបុណ្យឧទ្ទិសមហាកុសលជូនវីរៈកងទ័ពពលីឱ្យបានទៅបដិសន្ធិក្នុងសុគតិភព រួចផុតចាកទុក្ខទាំងពួង និងបានឡើងឋានសួគ៌ក្លាយជាទេវត្តា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbJ7EksjsGfbqeSbEENni6KD9IISr2rlQML7NT6J5IImbAIE0-r-FCvhp1k5bmYC8LcrqEyemWEFp0G-2tquKDrik0hDkh6oivIOL-WupIN54UOCh9zsyttajsW1n-3VbsnidXN18GuCRuyNq2O65y1BWIttsQr4rSKX4W6Q9-2FwW5TcWlLRcZURG5P37/s2048/BS%203%20(6).jpgបងប្អូនខ្មែរយ៉ាងច្រើន ក៏បានចូលរួមមកធ្វើបុណ្យ និងគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពពលីផងដែរនៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ។ ខ្មែរនឹងចងចាំអស់មួយជីវិតនូវវីរៈភាពដ៏អង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ និងពលីដើម្បីការពារបូរណភាពទឹកដីពីជនឈ្លានពាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTsIC3sKJwL7MtgXGE6V0439jPp5qPgjymUCtJ3Pu489ezhvBnICsB7RGuHcpPscZ7GX9xCsRAAUlqwgANmAVXpu6zhblAN1mWlwA5pi_7MAxD6mFPfoRN3myfvuBHN3VraMwPYEHDptoSCKOfsucxGVhMyGkhVlsWHyA9I2iFKrDhYwqJue0K1siDMdm_/s2048/BS%204%20(2).jpg
គួរបញ្ជាក់ផងដែរថា បច្ច័យពុទ្ធបរិស័ទចូលបុណ្យគ្រួសារកងទ័ពពលី តាម QR បុណ្យ សរុប ៦៩១៧ដុល្លារ, បច្ច័យចូលបុណ្យពីក្រុមហ៊ុនប៊ូសស្រ្តងជូនគ្រួសារកងទ័ពពលី សរុប ១៤៥លានរៀល និងបច្ច័យប៊ូសស្រ្តងចូលបុណ្យ កសាងវត្តពោធិ៍៥០០០ដើម សរុប ១១៤១០ដុល្លារ។ ចំពោះបងប្អូនខ្មែរដែលមានបំណងចង់ធ្វើបុណ្យឧទ្ទិសមហាកុសលជូនវីរៈកងទ័ពពលីដែរ បងប្អូនអាចរកទិញផលិតផលខ្មែរ ដូចជាទឹកផ្លែឈើហ្រ្វេសស៊ីុ, ភេសជ្ជៈប៊ូសស្រ្តង ទៅវត្តជិតៗផ្ទះបានក្នុងថ្ងៃកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzSg1R-K-IzCNBELmjMWVZ2otfXCIILRZwZWS-VAt1TTNdZXdLfkIpCEICpY0rU9Sv1LRIXe0u621nRkLiOF4U7pPu4OvZeEovem8aPka9FRnnkei7UaiC_bXIqqIVJ2mJXumoqbvwTwwwUwt1fbFRxq-D8fTEUKOPC_BRfQX8RmWIq-_KipSL1z_YZDVG/s2048/BS%205%20(3).jpg
ខ្មែរជួយខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែររួមគ្នាទើបខ្មែរខ្លាំង! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ZzgrcI3oSAliCbdIJxwS92gWV8RYhWV8qGtKarqS6ZLw5GJJVqDO19ZZW4twuoqPHexb484yFxCLGYKwVvB444jL4T-n3A3XOI1-s-qtfdR9dJoKql32_hoYpLOuuYzLLTvXRPDuJEWUlHzfn8lEpldN4nuTxYwPGhupiDAF25hjldjEK0Ir9PddpgQi/s1280/BS%201%20(7).jpg

ប្រជាជនកម្ពុជាស្វាមន៍មោទនភាពថ្មី អាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃ៩ ខែ៩ ឆ្នាំ២០២៥

0

សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាអាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកដំណើរការហើយនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីទទ្ទឹងរង់ចាំអស់ជាយូរ ខណៈដែលទទួលបានការស្វាគមន៍ជាទីមោទនពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ស្ថាប័នរដ្ឋ និងឯកជន សិល្បៈករ អ្នកផលិតមាតិកាយ៉ាងច្រើនកុះករ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFQCgaqKgfq-EPMwSPyOX5nrCT1XMgrscuKAaIO91mY4Kent8vhjZEuJG5yzOjRlfqfkSAyJBFCB7y50032dp6hJvEXN8RjTsciQryjokyZZYcyKDKmwVh7m5El49Ym2owyNdr_sD99SScyohK3ldfqyoZpYnhjVxTVD1cmw3m8aK81oO20yS7xeP93Oux/s6694/IMG_9713.JPG

ក្នុងថ្ងៃដំបូងនៃការបើកដំណើរការហោះហើរនៅអាកាសយានដ្ឋានថ្មីនេះ ថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ បានអញ្ជើញមកទទួលស្វាគមន៍ ព្រមទាំងប្រគល់ជូនវត្ថុអនុស្សាវរីយ៍ដល់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកដល់ ក្នុងនោះយើងឃើញមានភេសជ្ជៈ វី កូឡា ដែលបានដាក់សម្ពោធជាផ្លូវការនាថ្ងៃ៩ ខែកញ្ញានេះផងដែរ ស្របពេលជាមួយការបើកដំណើរការនៃអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcn5IF-8DAZY0N2xTK8-TIo1zVeO7dGdP3rD1Thucj3tP4Xx3QsCwvVZsrGe6n25Len_xRe6hkPRudyUo0N_PlwF5ZpKOQCWCK_wCI1GKYr0S6dNicw4vRyVnf-SR0uRdBQp1-APcYlIW3zTLlc205pAjlcph8xpHSjzn88UNB0A_VIBiMTT8K191IylNj/s4402/IMG_9714.JPG
    ភេសជ្ជៈ វី កូឡា វេចខ្ចប់ក្នុងក្រមាខ្មែរយ៉ាងស្រស់ស្អាត ត្រូវបានជ្រើសរើសជាអំណោយដល់អ្នកដំណើរដោយសាររំលេចនូវភាព ជាខ្មែរ ក្រោមស្មារតីជាតិ បំផុសការរចនាពីពណ៍នៃទង់ជាតិខ្មែរដែលនឹងបង្ហាញទៅពិភពលោកនូវរសជាតិនៃ មោទនភាពជាតិរបស់ប្រជាជនខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX7Ez7S7TEX_Py8hRaXGuuM_4mVrB_kxGP5dMKi-K66cRYSIGuKzKasdmNdJiTZRi7Kj8M6o6p_iMIM7ybXXRrkEr6ogtLUMTOPU3V0DV1W8QdWHYITXuzffo1J3anwh5CACVtMjnfimiBbgf60FrZ_3RgjCK17GKtir4c7WFAsovnt8ipaVf7Hxr7qUg1/s6694/IMG_9715.JPG
    រួមគ្នានាំកម្ពុជាឆ្ពោះទៅមុខដោយមោទនភាព!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxphDVMZrqkTtIkltB5q23SDF3P6sf8jm4TOm-uyLRZs8qrmJuPy3TtFuEk-w7RlCO2Gxi6lbOzNSKA3pttZKoDOZx3UMgy2o6KGOlkKFN5fYdZ6i-uNTWNGeXlpacwKQXf5yNj_iIWdxBPUmUuMYMb8_tgd6Y3aLORJ9fkii6vS3EdZN-7pkyS99MFx2x/s6120/IMG_9718.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNdfT3icMwoFW5g_ABqlVNOWzpuBA8_reI5d8kN_lekEJ20qksu8HNhMR45iGI0M87J95gZinwge_C7hEn3Gvvh2nB8v-gdQI7rqY1MiC154l93Gl_zWpQZJUEQuqbkfoGaCUxqYtdQj_Kfk1p_4X5JfTOARC6w9koYF6hvO2_npJrSKrlez_XSOTH0NQV/s1216/IMG_9717.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhWrZAbfEUlLOXlUb5XsIIi_1to5_WGcYfkFVG_YD68oGxVM0XqfaUPSwUzPRqpHjIqbwo0hd6Fk94Mq8OViQRhocI0Q1eMt1lXvYrllJAo9BLLLMdEoJ4Sz6AL_qtgmcpNoydzDnVQ0RuzUOQCkpPqAONCWowaiHhe484AJSdFDsMq0fefHk0wBjygFQH/s1280/IMG_9716.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1YEq-Jq7nznrVKnxSC0J2mvQfdG-H-hfFFTgOEXAcgvssGKM0QxeFqjfqXOW0iAGBbADB_l6SlIm-3D4Sf3UaADmVwoXLXEjT66eXaoKEQloBjKTjsot79vktGcahzqOOZhB_pugJPmjZkCH6U_jBDv6Nk9ruaffAg5850_IxtEEyMQD_LgNVU07_oT3j/s1280/IMG_9719.JPG