Home Blog Page 287

លោក Trump អំពាវនាវឱ្យសហភាពអឺរ៉ុបដំឡើងពន្ធទំនិញចិន និងឥណ្ឌា រហូតដល់១០០%

0

សហរដ្ឋអាមេរិក ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ដំឡើងពន្ធទំនិញចិន និងឥណ្ឌា រហូតដល់១០០% ដោយសារប្រទេសទាំងពីរនេះទិញថាមពលរបស់រុស្ស៊ី ដែលអាមេរិកចាត់ទុកជាការគាំទ្រសេដ្ឋកិច្ចរុស្ស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIKursKo5UsDhxThiEm0eLgdww2eI-bpPCyKIup4thPQmKJs-82q5bRAiCTBQDeopwICFP2RczJ1OKptoY1dX6pnqLy-tfWv_Tm9MOPKgaWSJXd1Zyh8869-4MqQiIX2nYCUAtCwdMqKcSFSNOOQhtFOT4_8N214gZUqs3iige0Ml1tmDJI0PNKIQIb3O3/s1024/image_2025-09-10_15-05-52.png
លោក Trump អំពាវនាវឱ្យបណ្តាប្រទេសនៅសហភាពអឺរ៉ុប (EU) ដំឡើងពន្ធទំនិញនាំចូលពីចិន-ឥណ្ឌាក្នុងអត្រាខ្ពស់ ដើម្បីបង្កើនការដាក់សម្ពាធដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយលោក Trump អះអាងថា ប្រទេសចិន និងឥណ្ឌា មានតួនាទីសំខាន់ក្នុងការគាំទ្រសេដ្ឋកិច្ចរុស្ស៊ីតាមរយៈការទិញថាមពល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_B-UKd3kSImWQYKy93R9PjWWtF3uWCVj9iOagPftUl9mUK7Tgci_Y8-mCgNNggf9XEnB7rwlZML-qFSfUoSsWlNHf_j3lfpXmbp-dTWnPQg_E7Pwvmn-MVfoIEVlExOqxl8XrjGHPm41hZm-GNDA1VGrlmX2iGVijUD7ZWmBIE-V8eJeDly5iSpsXx_4V/s3072/image_2025-09-10_15-05-47%20(2).png

ការអំពាវនាវឱ្យដំឡើងពន្ធទំនិញចិន-ឥណ្ឌារបស់លោក Trump ត្រូវបានបញ្ជូនតាមរយៈ Video Conference ទៅកាន់មន្ត្រីសហភាពអឺរ៉ុប និងមន្ត្រីទូតសហភាពអឺរ៉ុប លោក David O’Sullivan ដែលស្ថិតនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាពីវិធានការដាក់ទណ្ឌកម្ម ។ មន្ត្រីសហភាពអឺរ៉ុបម្នាក់និយាយថា អាមេរិកបានបង្ហាញគោលជំហររបស់ខ្លួនយ៉ាងច្បាស់ពីការដាក់ទណ្ឌកម្មចិន-ឥណ្ឌា និងអំពាវនាវឱ្យប្រទេសនានាចូលរួមសហការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYlai8DmPxokZQp2_S9CaThyphenhyphen_aen1GXjG9aUWyvPe_mIyzo6khgDVaIHLTUvTbCmKNBZTo9unTZh467W2-JCPI77teozr5fc-jQgZNLIm0UngzKQhmRBVAoVoRN1JcQ9LC3WjHdGhyphenhyphenSGO8ryTvS1q_qtSZXBEnOQ-p5m9YybqBk2P2tdm4qEeF3Dgv119f/s960/image_2025-09-10_15-05-47.png
គោលជំហររបស់លោក Trump បានបង្ហាញពីការផ្លាស់ប្តូរគោលជំហររបស់សហភាពអឺរ៉ុប ពីព្រោះកន្លងមក សហភាពអឺរ៉ុបបានផ្តោតទៅលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងជាងការដំឡើងពន្ធទំនិញដើម្បីដាក់សម្ពាធប្រទេសណាមួយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQOl3HPNrkEbjm2BCPZNhQiWx7GdcyWaH_d0tT2yvxb-qBz4KvM6Ikiq9zJ_5kK3au3zCYAPLABOPa5fl-NoXYS6B19oyACJa5ctrIa8VIwvohTAVs7s7PJODNajaeeJbQhaOkonLN1ZVP8KLhLGMoCPXTa3vFWAVOxweQUulXT2nhIx932sRJB63XkC_m/s2000/image_2025-09-10_15-05-53.png
លោក Trump ធ្លាប់ដំឡើងពន្ធទំនិញនាំចូលពីឥណ្ឌា២៥% បន្ថែមទៀត ដោយលោកផ្តល់ហេតុផលថា គឺជាការប្រឆាំងទៅនឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងឥណ្ឌា និងវិមានក្រឹមឡាំងរបស់រុស្ស៊ី ។ ទោះយ៉ាងណា លោក Trump ពុំទាន់បានចាត់វិធានការធ្ងន់ធ្ងរជាងនេះដូចការប្រកាសទេ ៕

ភាពយន្តថ្មីរបស់ Kim Yoo Jung ជាប់ក្នុងភាពចម្រូងចម្រាសនៃការលួចចម្លង

0

នៅថ្ងៃទី៩ ខែកញ្ញា ផលិតករ Tving បានចេញផ្សាយផ្ទាំងរូបភាពសម្រាប់រឿងភាគកូរ៉េ «Dear X» ជាផ្ទាំងរូបភាពគួរឱ្យចាប់អារម្មណ៍ជាមួយនឹងអក្សរពណ៌ក្រហមដិតនៅលើក្រដាសពណ៌សដែលហែកចេញជារាងអក្សរ X បង្ហាញពីភ្នែកត្រជាក់របស់តួអង្គសំខាន់ Baek Ah Jin ដែលសម្តែងដោយ Kim Yoo Jung ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXtJUnjp1HewIoLtAUXdKvL9Xt8OXuLniFVT24SRewkQ6lFJC-0miiuclHUwsdEorKvTfRgYP68A2VZG-3Y65FKcIphlSD8HXaO-X2_iu0uW2JXqFXqyFQiqL9wIpY9gwHzuUVJyre5zDpLkxqJSYY6Ep1CsS9CWmrodTEtgvqyEvuIgfhNI27uxaqbgIh/s1024/image_2025-09-10_12-18-16.png

ទោះយ៉ាងណា ភ្លាមៗបន្ទាប់ពីផ្ទាំងរូបភាពនេះត្រូវបានចេញផ្សាយ សហគមន៍អនឡាញបានចោទប្រកាន់ខ្សែភាពយន្ត «Dear X» ថាបានលួចចម្លងផ្ទាំងរូបភាព។ មនុស្សជាច្រើនបានចង្អុលបង្ហាញថាផ្ទាំងរូបភាពនៃរឿង «Dear X» គឺស្រដៀងទៅនឹងផ្ទាំងរូបភាពនៃខ្សែភាពយន្តចិនឆ្នាំ ២០១៧ មានចំណងជើងថា «The Devotion of Suspect X» ដែលកែសម្រួលពីប្រលោមលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPiIckXliLG3yHi0QOcZAdu1qeNxAqYe_F1uWEVmArI6qrLINftU2WLzpPiJgOXAZI_DajVdklC5VX6QQx-GRfOEIReGNdV0egNODIxsm_OvQVFuNrUzpF1UhRObGz2ITSrZRNHsSJUkOAwBCBFhj_1jVDUvUCO-tyNPnA23rGo3rmOeOCToHYFJ_QsPna/s1080/image_2025-09-10_12-00-56%20(2).png
ឆ្លើយតបនឹងការរិះគន់នេះ តំណាងផលិតកម្មរឿង «Dear X» បានលើកឡើងពីបញ្ហានេះ។ ខាងផលិតកម្មបាននិយាយថា «យើងបានដឹងអំពីភាពស្រដៀងគ្នានេះជាមួយនឹងព័ត៌មានលម្អិតជាក់លាក់មួយ ហើយបានឈប់ប្រើប្រាស់វាភ្លាមៗ។ យើងក៏សម្រេចចិត្តមិនប្រើវានៅពេលអនាគតដែរ»។ ផលិតកររឿង «Dear X» បានសូមទោសសាធារណៈជនចំពោះការមិនបានត្រួតពិនិត្យដំណើរការផលិតដោយយកចិត្តទុកដាក់ ហើយបានសន្យាថានឹងពង្រឹងការត្រួតពិនិត្យដើម្បីធានាថាឧប្បត្តិហេតុបែបនេះមិនកើតឡើងម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIWJ9RGT5VajhcarXTswVwoPeHgBX9yEUIMERBI6WeNZ7TI1THwHJVuGyvjB1KiUhmejJ3UNwK2-P6EL-P0tEqOHw9dGHWzfLFXXyJuHA4EPsyQpIB2UWRHbrk7DfB5wS7ENtXqG8Pgs5xzMAtvb2XE28qP8fZdgf3UJK6d0-Rw7lYCQ_pQ80XTLOIN8TY/s1200/image_2025-09-10_12-12-39.png

នៅដើមខែសីហា រឿង «Dear X» បានក្លាយជាប្រធានបទនៃការពិភាក្សានៅពេលដែលឈុតភាពយន្តត្រូវបានបង្ហាញ។ នៅក្នុង Trailer តារាសម្តែង Kim Yoo Jung បានចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ប្រណីត ទាក់ទាញរបស់នាង និងឈុតឆាករន្ធត់ និងរំភើបមួយចំនួន។ នេះបានបង្កើនការរំពឹងទុករបស់ទស្សនិកជនសម្រាប់ការងារនេះ។ ការដែល «Dear X» រងការចោទប្រកាន់ថាលួចថតបង្ហោះនោះបានធ្វើឱ្យទស្សនិកជនមួយចំនួន មានការបារម្ភចំពោះគម្រោងនេះ។ ទន្ទឹមនឹងនេះ មហាជនខ្លះសង្ស័យថានេះជា «ល្បិចប្រព័ន្ធផ្សព្វផ្សាយ» របស់ផលិតករឬអត់?។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUydwZbyCOcR_JiuNExLX848xoS2Ro6mwTSpRhD2MeIODLsnyl1mDxrKhktYzhOYzU4RhVWydDP_BHIhsMot7sWb7lh9NetydbDqAJnVbJCs25Lk959x5vxHKPOUGo3q9rNXXmtwdNWy5JSsQH0Fw3-LeHlh1r9Bgu7nYbtR9G93gHBh18JijlZ3VhbUUy/s1350/image_2025-09-10_12-18-16%20(3).png
អ្នកគាំទ្ររបស់ Kim Yoo Jung មានការព្រួយបារម្ភដោយសារតែ «Dear X» គឺជាគម្រោងត្រឡប់មកវិញរបស់នាងបន្ទាប់ពីជាងមួយឆ្នាំ ចាប់តាំងពីខ្សែភាពយន្ត Netflix ដែលរងការរិះគន់យ៉ាងខ្លាំងគឺរឿង «Chicken Nugget» ដែលបានចេញផ្សាយនៅក្នុងខែមីនា ឆ្នាំ ២០២៤។ ទស្សនិកជនមានការទន្ទឹងរង់ចាំខ្ពស់ចំពោះរឿង «Dear X» នៅពេលដែល Kim Yoo Jung ផ្លាស់ប្តូររូបរាងរបស់នាង ក្លាយជាស្ត្រីចាស់ទុំ មានមន្តស្នេហ៍ និងអាថ៌កំបាំង គេចចេញពីរូបភាពដែលនាងធ្លាប់សម្តែងកាលពីកន្លងមក៕

នាយករដ្ឋមន្ត្រីថ្មីថៃបញ្ជាក់ថា គ្មានលក្ខខណ្ឌVIPសម្រាប់ទណ្ឌិតថាក់សុីជាដាច់ខាត

0

បាងកក៖ លោក Anutin នាយករដ្ឋមន្រ្តីថ្មីរបស់ថៃបានបញ្ចាក់ថា គ្មានពាក្យថា VIP ក្នុងសំណុំរឿងថាក់ស៊ីនឡើយ អ្វីៗគឺត្រូវតែអនុវត្តស្របតាមច្បាប់ គ្មានការជ្រៀតជ្រែក ឬចរចាក្រៅផ្លូវការណាមួយនឹងត្រូវបានប្រព្រឹត្តដាច់ខាត ហើយយុត្តិធម៌នឹងត្រូវបានបម្រើសម្រាប់ភាគីទាំងអស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon របស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4_6HSqATp85ekBa8GXyHzHfyp00iK3rw9ME3FegaX5cAdKOdYRVGG_KEM3Tf3OwRgM5qcqWl5eOmzkC15R9-DLRiPv3NxAk1Nu401FyLZdPHgInHCeUW61iXrLIzOwZYnFx_3dwDxxlHQF8reCb2DA2xso9phBBfZw0ptS04C9nkWzjZH-Lkd7OtNX4cp/s1024/image_2025-09-10_14-52-36.png

នៅវេលាម៉ោង ៥ និង ៣៥ នាទីល្ងាច ថ្ងៃទី៩ ខែកញ្ញា នៅគណបក្ស Bhumjaithai នាយករដ្ឋមន្ត្រី Anutin Charnvirakul បានថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងការជជែកដេញដោលអំពីថា តើនៅពេលក្លាយជានាយករដ្ឋមន្រ្តី លោកនឹងជួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានតុលាការកំពូលកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ឱ្យស្នាក់នៅសុខស្រួលគេចពីការជាប់គុ.កពិតប្រាកដដែរឬអត់? លោកបានបញ្ជាក់ថា អ្វីៗទាំងអស់គឺអនុវត្តទៅតាមច្បាប់ មិនមានចំណាត់ការក្រៅច្បាប់ ហើយក៏គ្មានករណីVIPសម្រាប់លោកថាក់សុីនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgVMcCmE2sHA7GNJ-bDWdkDw_tkLpNakdjA3dPbbqqamSyHAVTdfLYvbdur62JYPV8gCBCxoKFPMHRJMvMHiA1j7x0D3PVlM-OC0hUNm5nZYx9MmZewa2HyrwmKJn9QDCOb3jgfXe5Wj9CYGZ2u3WiAFUkhp_EP-nOMznXTEjJy2s6NCCepMO8Ul7sUSaj/s1000/image_2025-09-10_14-52-35.png

នៅពេលសួរថាតើករណីលោកថាក់ស៊ីន នឹងត្រូវបានគេបង្វែរឲ្យទៅស្នាក់នៅនៅមន្ទីរពេទ្យរបស់ខាងតម្រួតឬអត់នោះ លោក Anutin បានបន្តថា៖ លោក ថាក់សុីនគ្មានសិទ្ធិពិសេសអ្វីឡើយ។ ហើយលោកក៏បានថ្លែងបន្ថែមថា៖ «គោរពយុត្តិធម៌សម្រាប់គ្រប់ភាគី។ យុត្តិធម៌សម្រាប់ទាំងអស់គ្នា ដែលបានន័យថាអ្នកទោ.សត្រូវទូទៅត្រូវទទួលបានអ្វី លោកថាក់សុីននឹងទទួលបាននោះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5Ar1cBv10lclCn7zxPJ2413U2J0dG8O08YjN9PqmU3bGRhClTNO4jdq0q6NZMLFysyssSeV0B7uhBH76s0z8FE4hC475huP_mkQa9IRoYw_DQSur_DMWwdOSkKjDMHZycwnUYpSDuyaVjrDqYqTCLFrZCtVtu19Q-oOCyKpuEuumaDi1szZoTA9Tc5dp/s1200/image_2025-09-10_14-52-36%20(2).png
គួរជម្រាបថា ក្រោយបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃមក លោកAnutin បានបង្ហាញពីគោលបំណងធំរបស់គណបក្សភូមិចៃថៃរបស់ខ្លួនថានឹងធ្វើការកំណែរទម្រង់ប្រព័ន្ធដឹកនាំ និងគណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃឡើងវិញ។ ជាមួយគ្នានេះ លោក Anutin ត្រូវបានគេរំពឹងថានឹងមានភាពរឹងមាំក្នុងការដឹកនាំប្រទេសជាងអ្នកស្រី ផែថងថាន ខណៈក្នុងឯកសារទូតមួយចំនួនបានបង្ហាញថាលោកមានទំនាក់ទំនងជិតស្និតជាមួយគ្រួសាររាជវង្សថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWEnagNcvUKQ1SR-pnYNVlJFCnLhcQhwVfL1vhuPBRR64nMu7gd2rNZBlC0gbFTWm5k2Ir4gr0-ObNYFXkZ2LL3-w9eXbNKDW709svLX6fkPAuvrenU56B4n7EmPhpd87rCP2sFgWl43Xx9yipremLUwifEf1nBV_VS7I-F3OZqY9qTlYS45mn_lAxhMLS/s1080/image_2025-09-10_14-52-36%20(3).png
ចំពោះការលើកឡើងថានឹងមិនមានការអនុគ្រោះចំពោះលោក ថាក់សុីន ក្នុងការជាប់ឃុំនេះ ហាក់ជាការបន្ថែមសម្ពាធផ្លូវចិត្តកាន់តែខ្លាំងដល់អតីតនាយករដ្ឋមន្រ្តីផែថងថានដែលទើបខ្ទាតចេញពីតំណែង ចំពេលដែលឪពុករបស់ខ្លួនត្រូវបានតុលាការកំពូលសម្រេចក្ដីឲ្យជាប់ទោ.សរយៈពេលមួយឆ្នាំបែបនេះ៕

ណាវ៉ាត់ ប្តឹ.ង ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ភឹម ស្រីនោ ពីបទបរិហារកេរ្តិ៍និងរំលោ.ភកម្មសិទ្ធិបញ្ញា

0

និយាយមើលងាយស្រ្តីជាសាធារណៈ ប៉ុន្តែនៅពេល ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ភឹម ស្រីនោ ចេញមកព្រលះចាស់ដៃវិញ បុគ្គល ណាវ៉ាត់ បានដាក់ពាក្យបណ្តឹងទៅកាន់អ្នកទាំងពីរពីបទបរិហារកេរ្តិ៍និងរំលោភកម្មសិទ្ធិបញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqWNx8qVYOwt-xo3xnQrnrUWnNuqsPLieI4ErgjRhHeEo8R3emQKZyjBBoFU8FQUoRuaCxe-HON17YenywDeJdo-fETORXSlF6sIX38cCg881_j-35jmEnvAlgNeVSx74M1t0Kp0CZzUEgy-a0InpC-IsE_I8GOHvKuzkuZndhc_8wLxgm5Llr2CFABdw2/s1440/image_2025-02-17_15-19-01.png
នៅថ្ងៃទី៩ ខែកញ្ញា ណាវ៉ាត់ បានបង្ហោះនៅលើ Story របស់ខ្លួនបង្ហាញពីពាក្យបណ្តឹងករណីព្រហ្មទណ្ឌពីបទល្មើសបរិហារកេរ្តិ៍ នៃក្រុមហ៊ុន Miss Grand International Public Company Limited ទាក់ទងនឹងសកម្មភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងភឹម ស្រីនោ។ ក្នុងពាក្យបណ្តឹង បានចោទប្រកាន់អ្នកទាំងពីរទៅលើការបង្ហោះវីដេអូឃ្លីបនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងនាយកប្រតិបត្តិដែលជាបុគ្គល ណាវ៉ាត់ ដោយប្រើប្រាស់ភាសាអសុរោះ និងរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_-QA4NV4vhvB3d8G4OnOa9YR3IBqdlgen2wjOmX3HVzHoiLBDFBhbI1YU5xq4nBS_uLEHH-RHkKW5EQcW6EhRH9RMZDpv2UxgVJuQcYIyvMNoaEJZehWAi8s5H4qc-_8cugbnqTnXBwGGNwjFMHkko-rG9oHx2O0h24a6W7XMkKUxX80xVuu0jXT4SX53/s1241/image_2025-05-27_09-59-33.png

ពាក្យបណ្តឹងបានបង្ហាញពីកាលបរិច្ឆេតនិងឃ្លីបរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ភឹម ស្រីនោដែលចាប់ផ្តើមនៅថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកទាំងពីរបានបង្ហោះវីដេអូឃ្លីប និងសារជាច្រើនដែលមានការចោទប្រកាន់មិនពិតប្រឆាំងនឹងក្រុមហ៊ុន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន MGI ដោយប្រើពាក្យអសុរោះ ការប្រមាថ និងមើលងាយ។ ជាឧទាហរណ៍ បានចោទប្រកាន់ក្រុមហ៊ុនថាបានកាត់ប្រាក់ ៦៥% នៃប្រាក់ចំណូលរបស់បវរកញ្ញាដែលតាមពិតក្រុមហ៊ុនកាត់ត្រឹមតែ ៥០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYtG4kFURuxDXBP-S12hoDCU0efnyuZ74v291HB-m0oesKK38OtffaHzTk-lUKNUR7x1nj7_X1aRMKgLCdriXQwjEBy8_kOpO7ehoyfmfUYB0tReVTYKlHjoE3PC7xTQfMyqr83_p-6h_GIPtX9mKheW4WzZh3nR2N0IegUaKoAZKNyZSFCc6itWNzg6UN/s2048/image_2025-05-27_09-59-37.png
ពាក្យបណ្តឹងនោះ ក៏បានប្តឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី និងភឹម ស្រីនោ ដែលហៅ ណាវ៉ាត់ ដែលជានាយកប្រតិបត្តិថាជា «មនុស្សល្ងង់» «គ្មានខួរក្បាល» «សត្វ» និង «មាត់អាក្រក់« ហើយបានរិះគន់ទំនោរផ្លូវភេទរបស់ ណាវ៉ាត់ ជាអវិជ្ជមាន និងបានសំដៅក្រុមហ៊ុនថាជាអ្នកផ្តើមសង្គ្រាម ហើយបានរិះគន់អង្គការនិងមេដឹកនាំប្រទេស។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថាមតិទាំងនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈលើប្រព័ន្ធកុំព្យូទ័រ និងអ៊ីនធឺណេត ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងនាយកប្រតិបត្តិរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzItcol_A6iizpC_Qxcn-TsWX_cLr0KUsEoSVceUP48uXqvEkqCx7JF8qotINoGJoMHw0SCKJKtpIX1BcXiwzP1l2ydq3hrk6kLCREMric2gquoLKf49NvBV5zhOSv__GKV3PZRwCziN1_Rrgvri0BmmZ7rQZLpsQF3ObGciDEpFLeHRVRy4e3EZxfY6E7/s2048/image_2025-07-28_11-58-25.png

ណាវ៉ាត់ ក៏បានប្តឹងទាក់ទងនឹងការដែលបន្តប្រើប្រាស់ឈ្មោះ Title មកុដ និងពាណិជ្ជសញ្ញាដែលត្រូវបានរក្សាសិទ្ធិរបស់ក្រុមហ៊ុនដោយគ្មានការអនុញ្ញាត ដែលនាំឱ្យសាធារណជនជឿថានៅតែមានទំនាក់ទំនងជាមួយ ឬតំណាងក្រុមហ៊ុនដោយបានរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន។ មេធាវី បង្ហាញថាសកម្មភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងភឹម ស្រីនោ គឺខុសច្បាប់ រួមទាំងការបរិហារកេរ្តិ៍នៅក្រោមផ្នែកទី ៥២៦ និង ៣២៨ នៃក្រមព្រហ្មទណ្ឌ និងការបរិហារកេរ្តិ៍នៅក្រោមផ្នែក ៣៩៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfuT9iwENalvPd86XG3V9H7HKkRJtRw8W4YJ6r_BrHejIKJOQKkoNzJ5KXjjnjEhkF6b7zQgHx7ELQU88oeB2bdkbhCr5_dDAL16GfEqt3pfyaYzmemkfHz5fQrVnsSnDZ6RGxstFDKThwkXDlI720koGBEsKZUpKP7oemn-ElNiJ5UICf-iJHQLMz_8in/s1024/image_2025-07-31_15-18-31%20(2).png

ពាក្យបណ្តឹងនោះ ណាវ៉ាត់ បានសំណូមពរ ដល់មន្ត្រីស៊ើបអង្កេតកាត់ទោស ពេជ្រ វត្តីសារ៉ាវឌ្ឍី និងភឹម ស្រីនោ តាមច្បាប់ទាំងអស់ រួមទាំងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសរំលោភកម្មសិទ្ធិបញ្ញា ដើម្បីការពារសិទ្ធិ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់ក្រុមហ៊ុន៕

ស្ងាត់ៗ Goofy ក្លាយជាប៉ាគេបាត់ ខណៈបានប្តេជ្ញាចិត្តយ៉ាងមោះមុតមិនឱ្យកូនស្រីលំបាក

0

អ្នកចម្រៀងរ៉េប Goofy ដែលជាអតីតជើងខ្លាំងមួយរូបក្នុងការប្រកួតកម្មវិធីប្រលងចម្រៀងរ៉េបបានបង្ហាញថាលោកក្លាយជាប៉ាគេហើយដែលត្រៀមស្វាមគមន៍កូនស្រីនៅថ្ងៃទី១១ ខែកញ្ញានេះ។ Goofy ក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុតមកកាន់ដំណក់ឈាមដំបូងរបស់ខ្លួនដោយមិនឱ្យកូនស្រីលំបាកឡើយថែមទាំងសន្យាថានឹងធ្វើជាប៉ាល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjotFvIPdlQxkttxQekQ6T8Tsn5Pjq00KEUf1QTD1DRyn236FcYFFNJUJP7lfc25JRuRCC2CmpBKDoojgruau_GPpH_xsZpKgbM_Tpt5OZI72SCapz_OkWWcnB303RyoPYyrkLmSVNVEoH6cA-sffMjMlUB32APRn9DGD7h3-wJHiFyj8HWVHmG24wi-TiQ/s1920/image_2025-09-10_14-17-51.png

ចាប់តាំងពីបញ្ចប់ការប្រកួតនិងបានជាប់ TOP3 ក្នុងកម្មវិធី The Rapper Cambodia មក Goofy ហាក់មិនទាន់មានបទចម្រៀងដែលក្តោបក្តាប់ទីផ្សារនៅឡើយទេ ផ្ទុយមកវិញអ្នកចម្រៀងរ៉េបរូបនេះបានបង្ហាញទំនាក់ទំនងស្នេហានិងមានការជជែកវែកមួយគ្រាអំឡុងពេលផ្លាស់ប្តូរដៃគូថ្មី។ ជាមួយនឹងគូស្នេហ៍ថ្មី Goofy មិនបានបង្ហាញជាញឹកញាប់ឬផុសរូបគូច្រើននៅលើបណ្តាញសង្គមនោះទេប៉ុន្តែ Goofy ក៏បានបង្ហាញសកម្មភាពផ្អែមល្ហែមមួយចំនួនដូចជាសាក់រូបគូស្នេហ៍កាលពីខែសីហា ឆ្នាំ២០២៤ ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1sLiBhKn2_X9dy2Jz2TvyLHbNoBw2Sb3qlw3J9rlkfL0Gw9E-A9ygV-FqA3v9H-FW1xHJpY-SuDSTlSItPYesQ-BcjOed-t2uKQ5myi9Qg0ZSSTDei_-dhOIPM8RpXhuM9mMV3MF1O0BoGjbCYymTTjlpx_SCG8wA4go97Vdi_6Jw0JmNTZmeR9IsJkhQ/s1920/image_2025-09-10_14-17-52.png

យ៉ាងណាមិញ បន្ទាប់ពីមានទំនាក់ទំនងប្រមាណ១ឆ្នាំមកនេះ Goofy ក៏បានបង្ហោះថាលោកក្លាយជាប៉ារបស់គេហើយដែលនឹងត្រៀមស្វាគមន៍កូនស្រីក្នុងពេលឆាប់ៗនេះ។ នៅថ្ងៃទី១០ ខែកញ្ញា Goofy បានបង្ហោះនៅលើគណនីហ្វេកប៊ុក «ហ្វី ក្បាលខូច » ជាមួយនឹងរូបថតអេកូមួយសន្លឹកអមដោយខ្លឹមសារថា «ប៉ានឹងធ្វើជាប៉ាល្អរបស់កូនប៉ានឹងលះបង់គ្រប់យ៉ាង់ដើម្បីកូនទោះអីឡូវប៉ាលំបាកតែប៉ាមិនឱ្យកូនស្រីប៉ាលំបាកទេ ថ្ងៃស្អែកប៉ាម៉ាក់ហើយនឹកអ្នកគ្រប់គ្នាកំពុងរង់ចាំកូន 11/9/2025 អូនឈ្មោះ ដែន រតនៈនារីសុទិម៉ា ហៅក្រៅ(Jasmine) I’m hero for u my daughter…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu_Aev61DMogStFMjVw6PpoKCR6_9I54LC5E81ccHvOiQ1DqZ8diqeJpZlG4-B1oPzgj_12DMznhgrC7c83InM-cZAXaPfJCkOI8Q_uT8C1QYuHxg6Yay1r1GLLalDa5iHNh9xesnS6eTFVzxYTwMcF54YNCjRhjGbTiymDXkCkbTWfB5Dfn1g4GI6t2zi/s810/image_2025-09-10_10-43-34.png
ក្រោយពីបង្ហាញដំណឹងល្អនិងប្តេជ្ញាចិត្តក្នុងនាមជាឪពុកអ្នកលេងបណ្តាញសង្គមបានចូលរួមសម្តែងក្តីរីករាយអបអរសាទរ។ មុននឹងការបង្ហោះនេះ Goofy បានមេនសិនគណនីគូស្នេហ៍របស់ខ្លួនដែលមានឈ្មោះថា «cha kvai»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihykc6tpJBrzoSiQ2yFniqbYArjLwRRABjtoYkNosHrO7YFV5ae4rQpvH_qgLcYWx_AnCcI8Apt-rftlMUccG1elWpi1-tTYDnOHmLWzVyzxgTT8EcaIPScdVauysrMkClAxZ1xT5c9_RNTYeAPV3xG5NqM1jvrS3VkGLFP9CU0bEnEQdFxbgmFm8MpkgZ/s2048/image_2025-09-10_14-17-53.png

សប្តាហ៍នេះ! ដឹងតែកក្រើកសង្វៀន Krud Kun Khmer គូដណ្តើមខ្សែក្រវ៉ាត់ និងគូដណ្តើមពានរង្វាន់គ្រុឌគុនខ្មែរ កីឡាកររូបណាជាជើងខ្លាំងប្រចាំសង្វៀនប្រកួតនៅក្នុងសប្តាហ៍នេះ!

0

កក្រើកទៀតហើយ ជាមួយព្រឹត្តិការណ៍ការប្រកួតដណ្តើមខ្សេក្រវ៉ាត់ Krud Kun Khmer និងការប្រកួតដណ្តើមពានរង្វាន់ Krud Kun Khmer បេក្ខភាពគូ 4-MAN TOURNAMENT នៅសង្វៀនគ្រុឌ គុនខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0BmumGmz1QLukyGoTpDspTUKIf9Ew8AfwmJLvRX7ZKpjvGshs8G-cXPrnw8nHaqk2DgVTrp7yOL2hlteIDeAfdBjkNk5DW3p2BFoMcGh8gypj9yj_lIqeJuX7jeTeJbdFmpkEi4rG3_zsbIL3LwIv0bCWpQn3E1pjhNNl5OnYlvieat_Z7EuXeUql6sqd/s2500/14-09-2025%20%E1%9E%82%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%8C.png

នេះជាការប្រកួតមួយដ៏តានតឹង សម្រាប់គូប្រកួត ជាពិសេសជើងខ្លាំងទាំង៣ និងប្រឹងឱ្យអស់ពីសមត្ថភាព ទោះដឹងថាគូប្រកួតរបស់ខ្លួនជាជើងខ្លាំងមួយនៅក្នុងតំបន់អាស៊ិក៏ដោយ ក្នុងនោះគូដណ្តើមខ្សែក្រវ៉ាត់ កីឡាករ ប៊ុន សុធា នឹងត្រូវជួបកីឡាករ ប៉ែនកាក់ យ៉ាស៊ីន មកពីអាហ្វហ្គានីស្ថាន ចំណែកជើងខ្លាំង២រូបទៀតគូមិត្តភាព លន បញ្ញា ត្រូវជួបកីឡាករ ហ្វារីប៊ូស ហូសេនហ្សាដេ និងកីឡាករ អ៊ុច ធារិទ្ធ ត្រូវជួបកីឡាករ ម៉ាហ៍ឌី ហ្ការីសវ៉ាន់ មកពីអ៊ីរ៉ង់។ តើកីឡាករ ប៊ុន សុធា អាចសាងស្នាដៃរបស់ខ្លួនក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ Krud Kun Khmer បានដែរឬទេ? សម្រាប់ការប្រកួតនេះ ក៏មានគូប្រកួតពិសេសៗជាច្រើនគូទៀត នឹងមិនធ្វើឱ្យបងប្អូនអ្នកគាំទ្រគុនខ្មែរ ខកចិត្តនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmaCbtDRBiaJwdRmDU0dBRTjnzEKdk2LdTmkCgvZ1G5QPjUjq1NCluV9uWKBgBR_BqpNmKzHh1BDSuWqv3UBI485sbiYMYfICEwZDfwMOKzuMYKyzXqixf7nPz8vdNBEbVKfftGRpz5CwKETx383bnuFbBqcC76jxiCZ0a_q2HBicU8WZe0c7QPrdgat7K/s2500/5_%E1%9E%A2%E1%9F%8A%E1%9E%85_%E1%9E%92%E1%9E%B6%E1%9E%9A%E1%9E%B7%E1%9E%91%E1%9F%92%E1%9E%92_vsMAHDI_GHARISHVAND_%F0%9F%87%AE%F0%9F%87%B7_60kg.png

ជួបគ្នាថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០នាទីល្ងាចតទៅ នៅបរិវេណសួនឧស្សាហកម្ម វឌ្ឍនៈ១ ឃ្លាំងE តាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ។ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និងផេកផ្លូវការ Krud Energy, VBL Sports និងផេក VBL Keila៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi22aO_Wnrzq0E1tEFsFpfOAFY20py3C_JMoD3VfeORhqrhyphenhyphen9usLkEGXaVnYOreQToLVW-HFOnnXYeAh9GnBVoGzjTRGBim2Dnl9PHI3_wDa6hlZZ3uyJ4_NpNn2eknA35XMEL7rt7OSGTVaI9RkxhiXCr5u86PrlDgCnBbkauHiE4uNpwVstjQ4otHp7O_/s2500/3_%E1%9E%92%E1%9E%93%E1%9F%8B_%E1%9E%9C%E1%9E%B7%E1%9E%9F%E1%9F%92%E1%9E%8E%E1%9E%BB_vs_%E1%9E%9A%E1%9E%B7%E1%9E%91%E1%9F%92%E1%9E%92%E1%9E%B8_%E1%9E%93%E1%9E%B9%E1%9E%98%E1%9E%8E%E1%9E%BC54kg%E1%9F%A5%E1%9E%91%E1%9E%B9%E1%9E%80.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM_vvx-KxAnXdJ6AJYeaVDZNGfT71a6_Hn-ee40xznLQRNj9Py3szxuvuIFhFRwqmUMQOFdmD6M5PIFcZvHNiue0r2Biq3KmEoaBIJNTiY9iCC6ljdbeKSIZIiisGwgx8Lvvgw6MRm20MVVhT6nSdlo1DP9tfo7viX_paRN_FJ0BKXnJ_wikwvUlKcQA-8/s2500/6_%E1%9E%9B%E1%9E%93_%E1%9E%94%E1%9E%89%E1%9F%92%E1%9E%89%E1%9E%B6_vs_Fariborz_Hoseinzadeh_%F0%9F%87%AE%F0%9F%87%B767kg.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7sy4NSOXp08yegTIYFb2JVJsfh2K2QLICaHLlbGmGdS8yxUytqaQFrPnhKCQiflInggHpiuiykZSUyWI8X-ZpEr1RDswqdxT278vuun-AccZbzvaEc8BmyBY_ZWkaSBwfkDmAthlqt-ZndNRufNJ4OAjJ8KKvOccK_DoF4kUgALFGGQ1JsFrM5mv8rP2I/s2500/7_%E1%9E%94%E1%9F%8A%E1%9E%BB%E1%9E%93_%E1%9E%9F%E1%9E%BB%E1%9E%92%E1%9E%B6_Vs%C2%A0_%E1%9E%94%E1%9F%89%E1%9F%82%E1%9E%93%E1%9E%80%E1%9E%B6%E1%9E%80%E1%9F%8B_%E1%9E%99%E1%9F%89%E1%9E%B6%E1%9E%9F%E1%9E%BB%E1%9E%B8%E1%9E%93%F0%9F%87%A6%F0%9F%87%AB54kg_%E1%9F%A5%E1%9E%91%E1%9E%B9%E1%9E%80%E1%9E%81%E1%9F%92%E1%9E%9F%E1%9F%82%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%B6%E1%9E%8F%E1%9F%8B.png

ពលរដ្ឋថៃខឹងសម្បារខ្លាំងក្នុងបណ្តាញសង្គមក្រោយសមាជិកសភាស្នើឱ្យរដ្ឋាភិបាលថ្មីបើកព្រំដែនកម្ពុជា-ថៃជាបន្ទាន់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ជីរ៉ាត់ ថងសុវណ្ណ សមាជិកសភាគណបក្សប្រជាជនបានទៅពិនិត្យមើលព្រំដែននៅភូមិណងចាន់ ឃុំណូនម៉ាកមូន ស្រុកខូកស៊ូង ខេត្តស្រះកែវ ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមដំណើរដោយសមាជិកសភាគណបក្សប្រជាជនផ្សេងទៀត ។ ក្រុមសមាជិកសភាគណបក្សប្រជាជនអំពាវនាវឱ្យពលរដ្ឋដាក់សម្ពាធរដ្ឋាភិបាលថ្មីផ្តល់ប្រាក់សំណងឱ្យច្រើនដល់ពលរដ្ឋរងផលប៉ះពាល់នៅព្រំដែន ព្រមទាំងស្នើរដ្ឋាភិបាល និងកងទ័ពថៃបើកព្រំដែនកម្ពុជា-ថៃជាបន្ទាន់ដោយសារថៃប៉ះពាល់សេដ្ឋកិច្ចខ្លាំង ប៉ុន្តែត្រូវបានពលរដ្ឋថៃខឹងសម្បារខ្លាំងក្នុងបណ្តាញសង្គម ។

សមាជិកសភាគណបក្សប្រជាជន លោក ជីរ៉ាត់ ថងសុវណ្ណ បានសំណូមពរមានការបើកព្រំដែនកម្ពុជា-ថៃយ៉ាងឆាប់រហ័សបំផុត ពីព្រោះការបិទព្រំដែនធ្វើឱ្យថៃរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងជាងកម្ពុជា ដោយលោកបានប្រៀបធៀបប្រាក់ចំណូលពីការនាំចេញ នាំចូលទំនិញរវាងប្រទេសទាំងពីរ ។ ហេតុនេះ លោកស្នើឱ្យរដ្ឋាភិបាលថៃបើកព្រំដែនដែលមានទីតាំងនៅឆ្ងាយពីកន្លែងប៉ះទង្គិចគ្នា ហើយអ្វីដែលសំខាន់ជាងទឹកដី គឺជីវភាពពលរដ្ឋនៅព្រំដែន ប៉ុន្តែបែរជាធ្វើឱ្យពលរដ្ឋថៃខឹងសម្បារយ៉ាងខ្លាំង ពួកគេសំណូមពរឱ្យរដ្ឋាភិបាលបិទព្រំដែនបន្តទៀត ។

លោក ជីរ៉ាត់ ថងសុវណ្ណ បាននិយាយមកកាន់សារព័ត៌មានក្រោយពីការពិនិត្យមើលស្ថានការណ៍នៅភូមិណងចាន់ ជាមួយសមាជិកសភាគណបក្សប្រជាជនផ្សេងទៀតថា ៖ «ចង់ឱ្យពលរដ្ឋដាក់សម្ពាធរដ្ឋាភិបាលថ្មីផ្តល់ប្រាក់សំណងដល់ពលរដ្ឋនៅព្រំដែនដែលរងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយកម្ពុជា ។ បញ្ហាមួយទៀត ត្រូវបើកព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ពីព្រោះការបិទព្រំដែនប៉ះពាល់ថៃខ្លាំងជាង ថៃនាំចូលទំនិញពីកម្ពុជាក្នុងបរិមាណតិច ប៉ុន្តែថៃលក់ទំនិញឱ្យកម្ពុជាយ៉ាងច្រើន ។ ដូច្នេះ គួរបើកព្រំដែនដែលមានទីតាំងនៅឆ្ងាយពីកន្លែងប៉ះទង្គិច» ។

ចំណែកសមាជិកសភាគណបក្សប្រជាជនម្នាក់ទៀតបានស្នើឱ្យរដ្ឋាភិបាលថៃថ្មីផ្លាស់ប្តូរតំបន់ព្រំដែនពីសមភូមិទៅជាតំបន់ពាណិជ្ជកម្មមានការលក់ដូររវាងប្រទេសទាំងពីរ ខណៈប្រទេសនានាលើពិភពលោក ពុំសូវផ្តោតសំខាន់លើបញ្ហាព្រំដែនទេ ។ ជាក់ស្តែង នៅសហភាពអឺរ៉ុបគ្មានការបិទព្រំដែន និងគ្មានទិដ្ឋាការ ពលរដ្ឋសហភាពអឺរ៉ុបអាចធ្វើដំណើរឆ្លងដែនទៅប្រទេសនេះ ប្រទេសនោះបាន ហើយពួកគេអាចនិយាយច្រើនភាសាដោយសារព្រំដែនបើកចំហ ប៉ុន្តែថៃស្ថិតក្នុងតំបន់អាស៊ាន បែរជាបិទព្រំដែនជាមួយកម្ពុជា ។

ប៉ុន្តែការលើកឡើងរបស់ក្រុមសមាជិកសភាគណបក្សប្រជាជនពុំទទួលបានការគាំទ្រពីពលរដ្ឋថៃទេ ពលរដ្ឋថៃចង់ឱ្យរដ្ឋាភិបាលថ្មីបិទព្រំដែនជាមួយកម្ពុជាបន្តទៀត និងស្នើឱ្យកាត់ផ្តាច់ទំនាក់ទំនងការទូតទាំងអស់ ដោយសារពួកគេពុំទទួលយកការពិតរឿងសេដ្ឋកិច្ចថៃធ្លាក់ចុះ ។ វីដេអូសមាជិកសភាគណបក្សប្រជាជនដែលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅភូមិណងចាន់ ត្រូវបានពលរដ្ឋថៃបង្ហោះចែកចាយរិះគន់ពេញបណ្តាញសង្គមកាលពីថ្ងៃទី៩ ខែកញ្ញា ។

ពលរដ្ឋថៃមានគំនិតជ្រុលនិយមបានរិះគន់ក្រុមសមាជិកសភាគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ដែលស្នើឱ្យរដ្ឋាភិបាលថ្មីបើកព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ដោយពលរដ្ឋថៃទាំងនេះពុំគាំទ្រឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន បើកព្រំដែនទេ ហើយថែមទាំងចោទប្រកាន់សមាជិកសភាគណបក្សប្រជាជនមានគំនិតលម្អៀងទៅខាងកម្ពុជា ៕

រូបភាពក្នុងរឿងថ្មីរបស់ Meng Ziyi ត្រូវគេប្រដូចថាស្រដៀងនឹង Liu Yifei

0

ក្នុងគម្រោងប្រវត្តិសាស្រ្តថ្មីរបស់ Meng Ziyi ក្រុមការងារផលិតភាពយន្ត «Tiger Sniff the Rose» បានបញ្ចេញរូបភាពតួសំខាន់ៗ ខណៈការបង្ហាញខ្លួនរបស់នាងបានបង្កឱ្យមានភាពការពិភាក្សាដោយសារតែវាស្រដៀងទៅនឹងរូបរាងរបស់ Liu Yifei ក្នុងរឿង «A Dream of Splendor»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuz5040rVR8XU4owLddXC__Z5T3Sqr1NxF19YLAh3BV2Lq05of5F1qLC_iJvNZvKZNSMJ0e2Ti8jlje-1H0OIbpDWzYLumBrvX8oMpepTpzRzFAL8IRG6aeoJTV_PrYEQH1nSoJYpPeBZqnvBXCEw0YW4y75Vv_jgZx5QS9quo06DfnTP7IkXQuF_HVzfz/s1440/image_2025-09-09_16-37-28.png

ក្នុងរូបភាពនៃការតុបតែងខ្លួនរបស់ Meng Ziyi និង Liu Yifei ត្រូវបានគេឃើញថាចងសក់យ៉ាងខ្ពស់និងមានម៉ូតផ្កាធំដែលទាក់ទាញភ្នែក។ ជាពិសេសតារាស្រីទាំងពីរដួងនេះមានគំនូរផ្កាពណ៌ក្រហម គូសនៅលើថ្ងាស តំណាងឱ្យភាពថ្លៃថ្នូរ និងអំណាច។ យ៉ាងណាមិញ ការតុបតែងខ្លួនក្នុងខ្សែភាពយន្តរបស់អ្នកទាំងត្រូវបានដឹកនាំដោយអ្នកដឹកនាំរឿងដូចគ្នា ដូច្នេះវាអាចយល់បានថាមានភាពស្រដៀងគ្នា។ ក្រៅពីនេះ អ្នកនិយមលេងអ៊ីនធឺណិតក៏បានចង្អុលបង្ហាញថានេះជាស្ទីលតុបតែងខ្លួនធម្មតារបស់រាជវង្សថាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgydOK8a5kEvL41LYoXH0wxSCGgIYuTMQ2w4-4elS3NgkU0spA0O1ijnXAxk7_36HUcZ9UZeeGDWeDO_eYNeQCVwxQRKtbftHEs8dLm89tFkdJqAZvqCv4eDekXdprr1DM7c2PyHOgparstU-rYXAjlXJoGK-tlQb7qhtPbBthAnptETwKHQEWoO9UA2-eh/s888/image_2025-09-09_15-26-59%20(3).png

ការតុបតែងខ្លួនរបស់ Meng Ziyi មិនត្រូវបានគេចាត់ទុកថាអន់ជាងនោះទេ ប៉ុន្តែថែមទាំងលេចធ្លោថែមទៀត។ តារាស្រីរូបនេះមានរូបរាងស្រួចៗ ជាពិសេសភ្នែកធំៗមូលក្លំ។ លើសពីនេះ Meng Ziyi ក៏ចាប់អារម្មណ៍នឹងសម្លៀកបំពាក់ពណ៌ខ្មៅ និងគ្រឿងអលង្ការមាស បង្ហាញពីភាពថ្លៃថ្នូរ និងអំណាច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs6OL6yc5Jr9P2ilv_AiAIIhedgFCEL7umXYsWguVk-QWoTiOozXzeOX1KqiVC1nwvwuYaRoqa32wrhsnoUsBi2bHP9CwBTFg0OT8yJpAq8gliHrXGudMg9vX_AYvppeh_uMMkcXZHW66d8NHfpvaQo9lGD_whfMjl3KMF8lmOYyYYXdULuQzh9wdKxVAT/s1440/image_2025-09-09_16-37-27%20(2).png

ជាមួយនឹងក្រុមផលិតដែលមានគុណភាព និងតួសម្តែងដែលមានប្រជាប្រិយភាព ទស្សនិកជនមានការរំពឹងទុកខ្ពស់ថាខ្សែភាពយន្ត «Tiger Sniff the Rose» នឹងបង្កើតភាពក្តៅគគុកថ្មីនៅពេលចាក់ផ្សាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKj8L-Lrg2RQ_m4yx8HW1ebugHnwkhpqjmwKwLZLvO-uR6pEjLYBIAxql-7cq9qv9j-fqAfkGXstRrjcRvqDEAA9mXi_MJdH_GQKvwJ-0v-f2ARv6uYLeJX5MvWMWrjdVq7LeWuES07xhXF1-x7mCmHgP_GcYSFNAtiHLUrIckIBOlzPYOoH_ZlGAlwPOP/s3120/image_2025-09-09_16-39-35.png

មានការសង្ស័យថា Bai Jingting និង Song Yi បែកគ្នា

0

សកម្មភាពថ្មីៗរបស់តារាសម្ដែង Song Yi អំឡុងពេលផ្សព្វផ្សាយរឿងភាគថ្មីរបស់នាង បានបង្កឱ្យមានការពិភាក្សាលើអ៊ីនធឺណិតយ៉ាងក្តៅគគុក រហូតប្រធានបទ «Bai Jingting និង Song Yi សង្ស័យថាបែកគ្នា» បានឈានដល់ការស្វែងរកយ៉ាងឆាប់រហ័សឈរលើកំពូលតារាងស្វែងរកពេញនិយម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8X4vG8Ca7i0FBixPWqVW3Soc7QiaET_cV6r5LikQRaXcCkrNowV9tyB51pD-N6NbhMOb8l3JYt4osICeWqLdIyr6cIjqHFdvYpTriOPtaH8e1OTXSFFqntUrc5WBN_fpD40DuyWjviGEQJAGIKhFH87efnLhks47QgoS5rcanA-3k80ZOqprypX6jEgMH/s943/image_2025-09-09_14-05-43.png

ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងរវាង Bai Jingting និង Song Yi បានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ ២០២២ អំឡុងពេលដែលពួកគេសហការគ្នាលើរឿងភាគប្រវត្តិសាស្ត្រ «Destined»។ ពេលនោះអ្នកទាំងពីរត្រូវបានគេរាយការណ៍ថារស់នៅក្នុងអគារលំនៅឋានជាមួយគ្នា ខណៈកំពុងថតរឿងនៅ Hengdian ។ ពួកគេត្រូវបានគេថតរូបជាញឹកញាប់ដោយស្លៀកសំលៀកបំពាក់ដែលត្រូវគ្នា ចែករំលែកដបទឹកដូចគ្នា និងថែមទាំងចូលរួមក្នុងពិធីមង្គលការរបស់មិត្តភក្តិរបស់ Bai Jingting ជាមួយគ្នាទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq5UJ04zdrK4b0i2mNJZ5HmrMzYcZIMy5FqFHnLRd0_opMN1wImulG8MBoLZNKImQ3EvnHGbfUPk65qybD9X8hS0r5bcJrcwxnkjjGhoNUpfsm1PpCZEhKCSriKABXhnKV2l63Yh0qng73LamCybxMUgdRZerUbeDyGcYofnxnDZBwa8BIioAtOoMV4UhJ/s1280/image_2025-09-09_14-05-44%20(2).png

នៅចន្លោះឆ្នាំ ២០២៣ និង ២០២៤ គូស្នេហ៍មួយគូនេះត្រូវបានគេថតរូបជាញឹកញាប់ដើរលេងកាន់ដៃគ្នាតាមដងផ្លូវក្នុងទីក្រុងប៉ារីស និងទាក់ទងគ្នាយ៉ាងស្និទ្ធស្នាលពេលដើរទិញអីវ៉ាន់នៅផ្សារទំនើប។ ភាសាកាយវិការការពាររបស់ Bai Jingting ក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្សេងៗអ្នកគាំទ្រមើលឃើញថាជាព័ស្តុតាងដែលមិនអាចប្រកែកបាននៃ ស្នេហាសម្ងាត់ របស់ពួកគេ។ ទោះបីជាភាគីទាំងសងខាងមិនទទួលស្គាល់ទំនាក់ទំនងរបស់ពួកគេជាសាធារណៈក៏ដោយ ប៉ុន្តែសញ្ញាដ៏ស្រទន់ទាំងនេះបាននាំឱ្យមនុស្សគ្រប់គ្នាសន្មត់ថាពួកគេនៅជាមួយគ្នា ថែមទាំងនាំឱ្យមានពាក្យចចាមអារ៉ាមអំពីអាពាហ៍ពិពាហ៍សម្ងាត់ទៀតផង។ ក្រុមទាំងពីរបានបដិសេធពាក្យចចាមអារ៉ាមនៅពេលនោះ ដោយបញ្ជាក់ថាទំនាក់ទំនងរបស់ពួកគេមានស្ថិរភាព ប៉ុន្តែមិនមានគម្រោងរៀបការភ្លាមៗនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOuMVlXXsDZx9fGjwMhBT1h5BIT3OXLER-yXrTLGUn121S5AeFP1cABsJSv463zGtl6zExkepNhxOAG-MUPMwnAqf5wYyA4JBNULkUxqbHqkPvZzpudBZs3GD54SeSb-yfNo7_B3MZ61gfUZfH-G2VaphPAFsFZKeX5L6L3RO4a9sKe8v3fyXFmwN_QR__/s960/image_2025-09-09_14-05-44%20(3).png

ចំណុចរបត់បានកើតឡើងនៅខែមីនា ឆ្នាំ ២០២៥ ដែលជាចំណុចរបត់មួយនៅក្នុងទំនាក់ទំនងរបស់ពួកគេ។ មុននេះ ទោះបីជាភាគីទាំងពីរមិនបានប្រកាសជាផ្លូវការអំពីទំនាក់ទំនងរបស់ពួកគេក៏ដោយ ប៉ុន្តែការភ្ជាប់ទំនាក់ទំនងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាការចុច like ការបង្ហោះរបស់គ្នាទៅវិញទៅមក និងការបង្ហោះរូបថតដែលមានផ្ទៃខាងក្រោយដូចគ្នា បានធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេរំភើបចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីខែមីនា មកគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេត្រូវបានបិទទាំងស្រុង ដោយបាត់ពីការបង្ហាញខ្លួនជាសាធារណៈជាមួយគ្នា ហើយថែមទាំងជៀសវាងការជួបជុំជាមួយមិត្តភក្តិទៅវិញទៅមក។ កាន់តែគួរឱ្យចាប់អារម្មណ៍ Song Yi បានកែសម្រួលការបង្ហោះចាស់ពីឆ្នាំ ២០២៣ ដោយស្ងាត់ស្ងៀម ដោយលុបរូបថតរបស់នាង និង Bai Jingting ដែលចែករំលែកកៅអីតែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr28tCA0_CL7OUqrgk4VB5AHQSbiv-QJHFUHes8exRpqjJfCmzmXEuFwNd9vkGZTlOHjLTbM2eD82cliTkvVVVkLnJ0tWmUXm4GRVLmN1Cuswf7ojCZytyxQajmtld5NK4wzPeP-zruNSC9vhcbhSBBW4R55McWPKhxJF01Cu14yVUQojfT46j0ta2hPsS/s1005/image_2025-09-09_14-05-44.png
ការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតគឺការប្រកាសច្បាស់លាស់របស់ Song Yi ។ បន្ទាប់ពីលុបការបង្ហោះ Weibo Song Yi បានសង្កត់ធ្ងន់លើវេទិកាផ្សេងទៀតថានាង នៅលីវ និងផ្តោតលើអាជីពរបស់នាង ដែលជាសេចក្តីថ្លែងការណ៍មួយដែលត្រូវបានគេមើលឃើញថាជាការឆ្លើយតបដោយផ្ទាល់ចំពោះស្ថានភាពទំនាក់ទំនងរបស់នាង។ ជាមួយគ្នានេះដែរ ការ បង្ហោះរូបថតស្និទ្ធស្នាលរបស់ Song Yi និងតួឯកប្រុស Cheng Lei ដើម្បីប្រម៉ូតរឿង ចំពេលមានពាក្យចចាមអារ៉ាមថាបែកគ្នា មតិសាធារណៈថា Song Yi ប្រើដៃគូថ្មីរបស់នាងដើម្បីបង្វែរការចាប់អារម្មណ៍។ យ៉ាងណាអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនជឿថា ការលុបបង្ហោះ Weibo របស់នាង និងសង្កត់ធ្ងន់លើភាពនៅលីវរបស់ Song Yi គ្រាន់តែជាចេតនាចង់បន្ទាបពីស្ថានភាពទំនាក់ទំនងរបស់នាង ដើម្បីជាប្រយោជន៍ដល់ការផ្សព្វផ្សាយរឿងភាគថ្មីរបស់នាង ការពារទឹកចិត្តរបស់រឿងកុំឱ្យគ្របដណ្ដប់ដោយទំនាក់ទំនងជីវិតពិតរបស់នាង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwWm13II2wEF4TweFjIrEzxYwugNN1IlCNp4a78LNYPlRKyIrGo73Fn9R9CcT4XTEA8F2yWQxhsw1zqOTK40adgmJlrT378W3UJcZ-rDEkzK_Ehlg8s37p7tIxStOCWNdt1sNQ-QLeE6FcEJ283yTwzxebAVntN0RO6hF3TLXUyTWGP7whJLOT2yG1VZFN/s945/image_2025-09-09_14-05-45%20(2).png

ហេង វាសនា ថាអ្នកមួយចំនួនឆាប់ភ្លេចមិនដល់៦ខែផងវិលទៅគាំទ្រផលិតផលថៃវិញ

0

កាលពីកន្លងមកនេះក្រុមហ៊ុនធំៗរបស់ថៃមួយចំនួនដែលប្រតិបត្តិការនៅប្រទេសកម្ពុជាបាននិយាយតាមបណ្តាញសារព័ត៌មានថាការពហិកាទំនិញថៃរបស់ប្រជាជនកម្ពុជាមិនយូរនោះទេពី៦ទៅ១២ខែនឹងវិលមកប្រើប្រាស់វិញជាធម្មតា។ យ៉ាងណាមិញ មិនដល់៦ខែដូចការលើកឡើងរបស់ម្ចាស់អាជីវកម្មថៃផងពេលនេះអ្នកមួយចំនួនឆាប់ភ្លេច បាត់បង់មនសិការជាតិវិលទៅគាំទ្រទំនិញរបស់គេជាបណ្តើរៗហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCEesQiJUXK25Xf1Ed1qPIVwXIgy4ZbezXqJWDsiTADSLgtH7brao3PRLrgRrfn1SwALpGm1jqBF5lQLUXIpNYA6SLPGbLlsTuUzzyo0fgjdLgnNbBjfUO-NpUtxt6UKKpHK_64nBT3weP_EbpgEg4xMFOXtqneVV-8j0I4COLaoBcyWJW41uVwtmKoKYN/s2048/image_2025-09-10_09-11-08.png
ឃើញអ្នកមួយចំនួនឆាប់ភ្លេចនូវទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ពហិការបានត្រឹមមួយភ្លើងចំប៉ើងលោក ហេង វាសនា បានលើកឡើងនៅលើបណ្តាញសង្គមដាស់តឿនស្មារតីកុំឱ្យដូចអ្វីដែលគេនិយាយថាខ្មែរឆាប់ភ្លេច រំសាយចិត្តខឹងបានលឿន។ នៅល្ងាចថ្ងៃទី៩ ខែកញ្ញា Influencer រូបនេះបានបង្ហោះថា «អត់ទាន់៦ខែដូចមាត់ថៃនិយាយទេ តែបងប្អូនយើងខ្លះអត់ឱនឱ្យថៃគាំទ្រផលិតផលប្រើសេវាកម្មគេវិញហើយ! ខ្ញុំដឹងថាសិទ្ធិបងប្អូនទេ តែខ្ញុំពិតជាចង់ដឹងថាបងប្អូនគិតអ្វី? ងាយភ្លេចពេលពួកវាឈ្លានពានទឹកដី សម្លាប់កងទព័ មើលងាយពូជសាសន៍យើងម៉្លេះ? កងទ័ពដែលចាប់ទៅវាមិនទាន់បញ្ចូនមកវិញផង…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYjS_j0Dh3D2JZg6MHe60sVI-BStrvJvzx4cSRlqbPx-m0We2Zww0UvVfOa6yzUlyLVnuI0OVsCrAoXw-zAMauXLg80kK7q48NbcJuWVwKqpbn-tH5_Ru0rWdX7J-AyXStQDvoaHek4JFb_mW-yBinGr_dLTW-R_btwMA7aKkncbim1fn0TVeU9xYsW2Yr/s2048/image_2025-09-10_09-11-05.png
តាមរយៈការបង្ហោះរបស់លោក ហេង វាសនា អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិគឺចង់ឱ្យមានការបង្ហោះនិយាយអំពីរឿងនេះកុំឱ្យដាច់ដើម្បីដាស់ស្មារតី។ អ្នកមួយចំនួនទៀតបានបង្ហាញការឈឺចិត្តរបស់ខ្លួនព្រោះតែទៅផ្សារ យួរតែគ្រឿងទេសរបស់ថៃសឹងតែគ្រប់ដៃ។ គណនីផ្សេងទៀតបានលើកឡើងដែរថា មនុស្សខ្លះអាត្មានិយមណាស់ ទាល់ប៉ះចំសាច់ញាតិខ្លួនឯងបានចេះឈឺចាប់ ដោយមិនដឹងថាពេលណាចេះភ្ញាក់រលឹកនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho9zgJz4aMFcwRt7WTMnecWFY3OPAbqVuISY9_M0GP2McxT68TM_GsIHmhI4SIZYZeEoFHqsomAB9dr44vXqlHfAS8WhlFlUdpCYUMGNp-jamFV_teSaJ_w-kSVKXab2yYoWmTooCxZ0a293YJ7JgVy0DcvrDbzkWl53fzEYam23okPkyWPhZgbGeu9BsH/s1800/image_2025-09-10_09-11-04.png
គួរឱ្យដឹងថាកាលពីកន្លងមកនេះនាយកគ្រប់គ្រងក្រុមហ៊ុនធំមួយបាននិយាយ ទំនិញ និងម៉ាកយីហោផលិតផលថៃអាចប្រឈមមុខនឹងបញ្ហាមួយចំនួនប៉ុន្តែពួកគេជឿជាក់ថា វានឹងមានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ មនោសញ្ចេតនារបស់ពលរដ្ឋកម្ពុជានៅតែមាន ហើយវានឹងឃើញលទ្ធផលក្នុងរយៈពេលពី ៦ ទៅ ១២ ខែខាងមុខ ដោយសារប្រជាជនកម្ពុជាចូលចិត្តផលិតផលថៃណាស់៕