ភាពឈឺចាប់ដែលខ្មែរនឹងចងចាំអស់មួយជីវិតនៃការពលីរបស់វីរៈកងទ័ពដែលតស៊ូទប់ទល់ការពារទឹកដីពីសត្រូវឈ្លានពាន។ កាលពីបិណ្ឌ១ ប៊ូសស្រ្តងនិមន្តព្រះសង្ឃ ១០០០ព្រះអង្គ ធ្វើបុណ្យឧទ្ទិសមហាកុសលជូនវីរៈកងទ័ពពលីឱ្យបានទៅបដិសន្ធិក្នុងសុគតិភព រួចផុតចាកទុក្ខទាំងពួង និងបានឡើងឋានសួគ៌ក្លាយជាទេវត្តា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbJ7EksjsGfbqeSbEENni6KD9IISr2rlQML7NT6J5IImbAIE0-r-FCvhp1k5bmYC8LcrqEyemWEFp0G-2tquKDrik0hDkh6oivIOL-WupIN54UOCh9zsyttajsW1n-3VbsnidXN18GuCRuyNq2O65y1BWIttsQr4rSKX4W6Q9-2FwW5TcWlLRcZURG5P37/s2048/BS%203%20(6).jpgបងប្អូនខ្មែរយ៉ាងច្រើន ក៏បានចូលរួមមកធ្វើបុណ្យ និងគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពពលីផងដែរនៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ។ ខ្មែរនឹងចងចាំអស់មួយជីវិតនូវវីរៈភាពដ៏អង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ និងពលីដើម្បីការពារបូរណភាពទឹកដីពីជនឈ្លានពាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTsIC3sKJwL7MtgXGE6V0439jPp5qPgjymUCtJ3Pu489ezhvBnICsB7RGuHcpPscZ7GX9xCsRAAUlqwgANmAVXpu6zhblAN1mWlwA5pi_7MAxD6mFPfoRN3myfvuBHN3VraMwPYEHDptoSCKOfsucxGVhMyGkhVlsWHyA9I2iFKrDhYwqJue0K1siDMdm_/s2048/BS%204%20(2).jpg
គួរបញ្ជាក់ផងដែរថា បច្ច័យពុទ្ធបរិស័ទចូលបុណ្យគ្រួសារកងទ័ពពលី តាម QR បុណ្យ សរុប ៦៩១៧ដុល្លារ, បច្ច័យចូលបុណ្យពីក្រុមហ៊ុនប៊ូសស្រ្តងជូនគ្រួសារកងទ័ពពលី សរុប ១៤៥លានរៀល និងបច្ច័យប៊ូសស្រ្តងចូលបុណ្យ កសាងវត្តពោធិ៍៥០០០ដើម សរុប ១១៤១០ដុល្លារ។ ចំពោះបងប្អូនខ្មែរដែលមានបំណងចង់ធ្វើបុណ្យឧទ្ទិសមហាកុសលជូនវីរៈកងទ័ពពលីដែរ បងប្អូនអាចរកទិញផលិតផលខ្មែរ ដូចជាទឹកផ្លែឈើហ្រ្វេសស៊ីុ, ភេសជ្ជៈប៊ូសស្រ្តង ទៅវត្តជិតៗផ្ទះបានក្នុងថ្ងៃកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzSg1R-K-IzCNBELmjMWVZ2otfXCIILRZwZWS-VAt1TTNdZXdLfkIpCEICpY0rU9Sv1LRIXe0u621nRkLiOF4U7pPu4OvZeEovem8aPka9FRnnkei7UaiC_bXIqqIVJ2mJXumoqbvwTwwwUwt1fbFRxq-D8fTEUKOPC_BRfQX8RmWIq-_KipSL1z_YZDVG/s2048/BS%205%20(3).jpg
ខ្មែរជួយខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែររួមគ្នាទើបខ្មែរខ្លាំង! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ZzgrcI3oSAliCbdIJxwS92gWV8RYhWV8qGtKarqS6ZLw5GJJVqDO19ZZW4twuoqPHexb484yFxCLGYKwVvB444jL4T-n3A3XOI1-s-qtfdR9dJoKql32_hoYpLOuuYzLLTvXRPDuJEWUlHzfn8lEpldN4nuTxYwPGhupiDAF25hjldjEK0Ir9PddpgQi/s1280/BS%201%20(7).jpg