Home Blog Page 289

តើ ឡុង សុវណ្ណឌឿន អាចទប់កម្លាំងដៃរបស់កីឡាករចិនបានដែរឬទេ? នៅក្នុងការប្រកួតព្រឹត្តិកាណ៍សង្វៀន V-ACTIVE KUN KHMER TO CHINA kun khmer x kickboxing នៅប្រទេសចិន

0

អធិរាជខ្លាកំណាចលាក់មុខ ឡុង សុវណ្ណឌឿន ត្រៀមខ្លួនបញ្ចេញរិទ្ធិរបស់ខ្លួនជាលើកដំបូងនៅក្នុងការប្រកួតដ៏អស្ចារ្យនៅលើទឹកដីចិន ខេត្តអានហ៊ួយ ជាមួយសង្វៀនប្រដាល់ V-ACTIVE KUN KHMER TO CHINA kun khmer x kickboxing ដែលត្រូវជួបគូប្រកួតរបស់ខ្លួនឥន្ទ្រីត្រដាងស្លាប HAN ZHONGYI ដែលជាកីឡករមួយពិបាកស្មានយល់ពីទម្រង់ក្បាច់គុនរបស់គេ ហើយក៏មិនអាចមើលស្រាលបានដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJdeoa6YA4_xMups2l24EMh08XwQtNMpd0KqaZuYeDaGGYwjYEUe1JNBxqm46jOB3B9FMz4b-1jBYj_qPtPGGN2wYaC6ZG5ELUY0lrt0P10IB8MovUFT2ZOxFUMxnhuCSZ3VaVsdhS9g4co1kwSIZWMrISBI7BmjcnZd3pVJmpziQwmFEdrdVhZlyWkhhP/s5512/Poster_V%20ACTIVE1.jpg
២គូទៀតក៏បានត្រៀមខ្លួនរាល់ហើយសម្រាប់ការប្រកួតកំពូលព្រឹត្តិការណ៍ V-ACTIVE KUN KHMER TO CHINA kun khmer x kickboxing នឹងធ្វើឱ្យអ្នកគាំទ្រពេញចិត្តការប្រកួតនេះ ហើយក៏ជាការប្រកួតមួយក្នុងការបង្ហាញគុនខ្មែរនៅលើឆាកអន្តរជាតិ ឱ្យអន្តរជាតិបានស្គាល់ពីគុនខ្មែរ ថាក្បាច់គុនខ្មែរអស្ចារ្យប៉ុណ្ណា។ វី-អាកទីន នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ គាំទ្រគុនខ្មែរ ជាមួយ វ៌-អាកទីវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtnpFT7TW78WVfoksKQRg0ZOq9WgFEu2baX_CJHlo6u0i4Bd9L-BAdrZa4mLFBkv0zyyt2xSG7ZrpZMrPm8AsB5wV1ZQxGeAGdrxrXpRqlvzSfabsvZaogbwIBPaRLmtuy3BCv2Kp8sOlbGKogOLn-k1ddJAnraHrY0AtFqS1dKniYK8cxQtYKADsWc8-B/s5512/Poster_V%20ACTIVE_All_KH.jpg

ជួបគ្នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៧យប់តទៅ នៅខេត្តអានហ៊ួយ ប្រទេសចិន៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzd35u_sXA0uLn8ORFGzOlorQxhYJwPZ9Ym-QmIumGPIcFMC1RrCBisn1OKWAjA50th4xSAA_mtGw48ufAZgpP0RCIB1WSx_fBALThTffP7ucIUxflvzNYGBXuIQLHJELAZ_qFeDzCB7M0mLtTYehI6Fmp1EVE9JyoUAucdOyZ6Zn8IYv-8NTB7yeWvRSG/s5512/Poster_V%20ACTIVE2.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6a7nWPS-pQ7IgBP25i94DOaddgUEfRc-1rR5zhAdX_6_-v-TzxG4cjZm_RTqtZwKeVbH9EkZaqQA8s2qlCZU4t6nYTkfTheq8KMH3eiZgvtvVU1lwSm17MaJKmkiovPX1HljVZ0zQy8__vH4VS-ZBc7qh1OHugLyodj9rNWyfiV4Im7zHGGHaL0FTBXTW/s5512/Poster_V%20ACTIVE.jpg

ហាមទទួលទានចំណីអាហារ និងភេសជ្ជៈទាំងនេះជាមួយគ្នាដើម្បីកុំឱ្យកើតជំងឺរ៉ាំរ៉ៃ

0

មនុស្សភាគច្រើនតែងតែទទួលទានចំណីអាហារ និងភេសជ្ជៈទាំងនេះក្នុងពេលតែមួយដោយសាររសជាតិរបស់វាចូលគ្នា ប៉ុន្តែអ្នកជំនាញផ្នែកចំណីអាហារបានប្រាប់ពីអាហារចំនួន៥ប្រភេទ ដែលពុំគួរទទួលទានជាមួយគ្នា និងត្រូវចៀសវាង ពីព្រោះវាប៉ះពាល់សុខភាព ប៉ះពាល់ប្រព័ន្ធរំលាយអាហារ ថែមទាំងប្រឈមជាមួយជំងឺរ៉ាំរ៉ៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHR7RI1N2-zbY2Ieq0j5tfmWu3P9Nkk8GBAGM6FAIqMHi62pc7ZWWUvuHhC_0xvqJ9s68nlnbJ3BHtb2nq4rELX4ZbuE6AW4pHdQhqpzkhQstSqbMrzkhnfxPApLGhBuR4YNhUXUc75Ldp7OZiP2XGMBqB3b6sAC88f5CFGOjsKcoctw0j70rripVt6qhA/s1920/image_2025-09-09_16-24-23.png

តើចំណីអាហារ និងភេសជ្ជៈចំនួន៥ប្រភេទ ដែលអ្នកជំនាញហាមទទួលទានជាមួយគ្នាមានអ្វីខ្លះ?

១-ទឹកដោះគោ និងផ្លែឈើរសជាតិជូរ ៖ ការទទួលទានទឹកដោះគោ និងផ្លែក្រូច ឬទឹកក្រូច ឬ​ទឹកក្រូចឆ្មារក្នុងពេលជាមួយគ្នា វាធ្វើឱ្យប្រូតេអ៊ីនក្នុងទឹកដោះគោក្លាយជាដុំតូចៗ ខណៈអាស៊ីតក្នុងផ្លែឈើជូរធ្វើឱ្យពិបាករំលាយអាហារ ។ ការទទួលទានទឹកដោះគោជាមួយផ្លែឈើរសជាតិបណ្តាលឱ្យហើមពោះ ចុកដើមទ្រូង និងណែនពោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbNRBfpdg4kx88DG_PO8h5wCNlOiuCVLx14FHHupFcB-tml0LgIgLHDiBMTKSS7URMDCrRgTZfUkRrsvizeR1UEjRCMJlZMWwBkHapzX2r-kAN3IWNFdJ6raFXDOvO1RF1TWXEBmCki6KJy17vScz6fJcEfuzHfUqbHHZnMnUOG9CkzbSSsT0547Y92r-9/s823/image_2025-09-09_16-24-25.png

២-សូកូឡា និងទឹកដោះគោ ៖ សារធាតុ Flavonoids នៅក្នុងសូកូឡាផ្តល់ប្រយោជន៍សម្រាប់បេះដូង ប៉ុន្តែប្រូតេអ៊ីនក្នុងទឹកដោះគោបែរជារារាំងការស្រូបយកសារធាតុនេះ ហើយវានឹងបាត់បង់ផលប្រយោជន៍សម្រាប់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7OGylx9DKAQwYyiYMLCdXSrKnHh_cVc3xhr3bPaBDfpR9FxFBM6rMBy5s3d63H8qMyfpw0lkOgI3N1ljq4qUNk-XKDX15IOEAZ76rhAJkIwq98dnblqmP91l66Nj5Mib8xGXL0ZgEyAU8-NqtfuvJQfm2WFuN1177PkTDElFEZSvdNlN-QY30ZDBdFPI_/s1200/image_2025-09-09_16-24-25%20(2).png

៣-កាហ្វេ និងចេក ៖ កាហ្វេអ៊ីនជាមួយសារធាតុកាបូអ៊ីដ្រាតដែលរំលាយអាហារលឿនធ្វើឱ្យថាមពលរាងកាយកើនឡើងមួយរយៈ ប៉ុន្តែវានឹងធ្លាក់ចុះវិញយ៉ាងឆាប់រហ័ស ដែលជាមូលហេតុបណ្តាលឱ្យរាងកាយបាត់ថាមពលលើសមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdIjd6Q_AC_m9m2HRR1-2TUPp-dD4WaL-bc8Ilhciua7yTrvhTQXayI5eRSh0sVM4C1yYa2gUs2APK8pqqWErc6xAvASuH39Qpih1qm-6J7aDJIO7uRkYLNxQDJjKKxGWe_YYmmbdQT_VNCwQTM3BCOOT53DRZlPuNsaOoQB5RxvCMwNhwd1YfmM5IHfI0/s1600/image_2025-09-09_16-24-25%20(3).png

៤-ប័រផលិតពីសណ្តែកដី និងនំខេកពណ៌ស ៖ បើទោះជាការទទួលទានចំណីអាហារទាំងនេះមានរសជាតិឆ្ងាញ់ ប៉ុន្តែការខ្វះអាហារសរសៃ និងកាបូអ៊ីដ្រាត គឺយើងនឹងឆ្អែតពុំបានយូរ ថាមពលរាងកាយធ្លាក់ចុះ ឃ្លានអាហារកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguqaIw5QbgDaSBDWNj5isy-8xpZV7uAAuIVr83WTAtJS5nAHOQUq4uJr4QsxdGY_octWgd-tvnWFOg3YYb8hgDs7xXxUIFYyiI6Rnr229fI2wPPY0gMm5KVGhWhdXs5ICmSGO27JrS99ePK4uS1wchks49xl5_8DWRF0X4o0OU150OrdYHnj4c_XgN7HlB/s1273/image_2025-09-09_16-24-26.png

៥-គ្រឿងស្រវឹង និងកាហ្វេអ៊ីន ៖ កាហ្វេអ៊ីននឹងកាត់បន្ថយអាការៈស្រវឹងធ្វើឱ្យយើងផឹកស្រាកាន់តែច្រើនដោយមិនដឹងខ្លួន ហើយវានឹងបង្កគ្រោះថ្នាក់ដល់សុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIgabkF9rOQ4KFlMaAlAiJTro_I8Hz-lZw5fYDoeu_rcPzgPaiAuRhXqvrbtgB_XqDDElPH5TOcYWlsu_0NmowLWLmBR8VvD6cSW633deLzZlF3ogoLOP9j2Qjn9ZBtTRQpybAc80t4oBwwHXWZGbUuCdWe-2uh8swNC5kK6_xmepVHOBCiRmo8AOwaUld/s1000/image_2025-09-09_16-24-27.png
ចុងក្រោយ អ្នកជំនាញផ្នែកចំណីអាហារបញ្ជាក់ថា ការទទួលទានចំណីអាហារពុំគួរបែងចែកចំណីអាហារណាល្អ ឬមិនល្អទេ ប៉ុន្តែគួរតែយកចិត្តទុកដាក់លើការទទួលទានចំណីអាហារ និងភេសជ្ជៈផ្សេងៗក្នុងពេលជាមួយគ្នា ដើម្បីឱ្យរាងកាយទទួលបាននូវអាហារូបត្ថម្ភពេញលេញ និងសុវត្ថិភាពបំផុត ៕

វៀតណាម គ្រោងចាយ៤៦៨ពាន់លានដុល្លារ ដើម្បីលប់បំបាត់ភាព​ក្រីក្រ

0

វៀតណាម បានដាក់ចេញនូវកម្មវិធីគោលដៅជាតិ ស្តីពីការអភិវឌ្ឍន៍ជនបទបែបថ្មី និងការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYtjnGyj5OuV0TgvuhD2hDyD45ciccePhNTw39UpCN1Oq1sdb3ksDxtj5tJB2O-A_F8bY_wRHUDa75MQy6McuTwcxQ-FqpcWhO5mABiifr-NdjQER71Mq3qkp2REU0EjCejA6vEJkIeKWEBWRufxpDPqGxBLHusjzKb_S8MVNRJBRHH7NFLNP13k6jGWAn/s1860/image_2025-09-09_15-03-17.png

កម្មវិធីនេះ គ្រោងនឹងចំណាយថវិការ៤៦៨ពាន់លានដុល្លារ ដើម្បីឈានទៅដល់ការលប់បំបាត់ភាពក្រីក្រ ត្រឹមឆ្នាំឆ្នាំ២០៣៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3xRIgOlcWABqFxW1eydDeHLtFuqaofOftZ_L6SSbEn7yubEP9vqlPV_Yz1mGKwNjxmdEjYX8mVVdW0iVKiZAS9l48G6HVey0IKntEOhXAAbGKXJDROPAcO3Er-gDk8r54ugVo7wm0psMnFB-eebRC-cMbJo_oV-Mc3AKrjnc5qzH-N3VMwmzbDQ9wG8Q5/s957/image_2025-09-09_15-03-20%20(2).png

ថវិកាដ៏ច្រើននេះ នឹងត្រូវវអនុវត្តនៅលើខេត្តក្រុងទាំង ៣៤ ដែលមានឃុំចំនួន ២ ៦២១ សង្កាត់ ៦៨៧ តំបន់ពិសេសចំនួន ១៣ ដោយបែកចែកជា២ដំណាក់កាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0fhaGgpPLJY_iJCH4R9hyQcJD_CajY-n2GcV-qbVxG9k_4i2Xdn_fHxPTJeRk5A7hVKdok8pVtAs5dJH4Lm2Lv4_xRQoGJj3nkDkinIPLHBIfNQz0BGYyMsFRpzfgte9Ifys-Q5Kyu99Wug-CtglfsnihLvkO8bg9vuMbxwatK4f1MSQjCf_M01NSpxJB/s972/image_2025-09-09_15-03-21.png

ក្នុងនោះ ដំណាក់កាលទី១ ចំណាយ១៨៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ដល់២០៣០ ខណៈ២៨២ពាន់លានដុល្លារទៀត នឹងប្រើប្រាស់ក្នុងដំណាក់កាលទី២ ចន្លោះឆ្នាំ២០៣១ដល់២០៣៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPczeMZ1FDJSPR30tLvclESu6za9iPpd0zJKBLH1dt6M4DgnxVRv8zkFGcB408XQ-TSvoC0HA-0z_2brBeJA7LlBVXFfcRHOmfelC1e41MgUzWoCaSQxxkEnBTBfHN-fgqR0TKeBtxHGkIqtzNT0MEGTWDekZMLJ8AFyntGw-UQuhU7rxd3-YlrSei7FlW/s820/image_2025-09-09_15-03-25.png

រដ្ឋាភិបាលបានកំណត់អទិភាពអ្នកដែលទទួលបានផល ត្រូវតែជាគ្រួសារក្រីក្រ ឬ គ្រួសារទើបរួចផុតពីភាពក្រីក្រ និងសហគមន៍តាមតំបន់ជនបទ និងឃុំដែលជួបការលំបាក៕

ប្រត្តិនំ Tiramisu ដែលកំពុងល្បីខ្លាំងនៅកម្ពុជា

0

Tiramisu ជានំបែបអឺរ៉ុបមួយដ៏ល្បីល្បាញនៅទូទាំងពិភពលោក ដែលបច្ចុប្បន្ននៅកម្ពុជា ក៏មានការនិយមទទួលទាននំនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidDrr9MiQC0vr7a8fARa8GBirj_Fexeydwn3pJtpllxB8mLtabk37JlGh_TKQlNIYHqSwxt8GzdPYHFHvbiyh6tthNX1Cmf1jyivJhAVMwt63eH82GxAYgMus54r-MLl6zC_JibATVhzXHZKeXzcvYLf_y7fs6qixJ7XHRSSchFOGYfgAmskwY_B0jC88n/s1200/image_2025-09-09_10-01-34.png
នំ Tiramisu មានដើមកំណើតមកពពីប្រទេសអ៊ីតាលី ពីតំបន់វេណេទូ (Veneto) នៅភាគខាងជើងប្រទេសអ៊ីតាលី នៅក្នុងឆ្នាំ១៩៦០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlXDmAztcNV1jrxllEasZ2KfAzpytnwUvPcFtnfpdQQTXehVqJ4cYXa2jM77IdkDuxv6OswJo97SeIYebKO4HFDwRFFucvY52wzpNtjvWO-LEB7_J19EQvURxih6pxmMNcyGwnSiirfYDHQUGqz4cVM-swz2KJgeCQfw7qCI2ld9hp-_1TY79OdIeduq2A/s1248/image_2025-09-09_10-01-29%20(4).png

នំនេះ ត្រូវបានបង្កើតឡើងដំបូងនៅភោជនីយដ្ឋាន Le Beccherie នៅទីក្រុង Treviso ដែលមានប្តីប្រពន្ធមួយគូរ គឺ Ado Campeol និង Alba Campeol។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM9ffOi3nD0BP_pzp0sGBd1wCGspRMyraXypCOBUgFw83tIFnKqw0GV_c1Hr2IAOp8LrCS-E0-xH2Ve5TIu1Vplo9TOoDz7v6oEAgkzbh_tL-FPI0Z7Yq8D8dnzhF65Dkt917O_0ZNXhYXMro9gFlD1dHdOWeuPzw881JMUR-aNdG1i4ckldh3OwzSnph8/s1024/image_2025-09-09_10-01-29.png

កេរ្តិ៍ឈ្មោះនំនេះ បានល្បីខ្លាំង រហូតដល់ត្រូវបានយកចេញផ្សាយក្នុងទស្សនាវដ្តីផ្សងព្រេង Veneto ក្នុងឆ្នាំ ១៩៨១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAZshMxeKOTDmEZnSzGdv8fCGYSMec078BGZX_KJHtWniLwSVzaKrE24kmneaKgg4xorTFL6zWhe3yzYFqeSVPyjpqdh2CK3bTzAGieL0SNiFXHxa8RRl1Rfhbh33zlBEdaRXiuuo10BxXuCl3r2qEK5Wgz3iDC8dM-gFv397gQ_fNJPR55-_JmNOdIa8Y/s1600/image_2025-09-09_10-01-31.png
ក្រោយមក វាត្រូវបានក្លាយជានំដ៏ពេញនិយមមួយនៅក្នុងភោជនីយដ្ឋាន និងនៅតាមផ្ទះគ្រួសារនៅគ្រប់ទីកន្លែងក្នុងប្រទេសអ៊ីតាលី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_kZjzHGk52cf06stmAe3aH-TOO2nfDZ4fcPmLObQbtzuLxXuDDP9tJX5B6009BcOMlEq8aVqKJ77LbJxsKC_hyMHIku7L_0tl-6bxuRTatrja9n0AXFTH04fS6XlUbEQpE-MHbynXlWBvmpHlij1eB6MY43Lb051pLdvLASmDxgpCiQpDfekII1wvo3Du/s1500/image_2025-09-09_10-01-33.png
សព្វថ្ងៃនេះ វាត្រូវបានគេធ្វើឱ្យប្រែប្រួលជាច្រើនប្រភេទ ដូចជាបន្ថែមរសជាតិ matcha ឬផ្លែឈើផ្សេងៗទៀតជាដើម៕

 

វៀតណាមគ្រោងសាងសង់ស្ពាន​ឆ្លង​សមុទ្រ​វែងបំផុតលំដាប់ទី​៣ ក្នុងតំបន់អាស៊ាន

0

ប្រទេសវៀតណាម ៖ វៀតណាមបានបង្ហាញគម្រោងសាងសង់ស្ពានឆ្លងសមុទ្រប្រវែង១៨គីឡូម៉ែត្រ និងជាស្ពានវែងលំដាប់ទី៣ ក្នុងតំបន់អាស៊ាន បន្ទាប់ពីស្ពាននៅព្រុយណេ ប្រវែង៣០គីឡូម៉ែត្រ និងស្ពាននៅម៉ាឡេស៊ី ប្រវែង២៤គីឡូម៉ែត្រ ដើម្បីតភ្ជាប់ខេត្ត Ca Mau ជាមួយកោះ Hon Khoai ដែលជាទីតាំងរបស់កងទ័ពវៀតណាមនៅភាគខាងត្បូងប្រទេស ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigYZiRIewYrCWuPM6EFEPC3dPRDaSeq4fhpVPUYZbhat3LHIEpu5cXUfI8WcpYBq3kcBz8UyUszucwshZQamjv8bTdy311pPGcB3Lrp4fgbMyD-JKopKt55tCGOORIHzA8ClcCCnYSqiQZLuNo9kls6mY_m0hKX7V-Eq6qdbdv9ZWGK8NyYp4CRSRLn46I/s1920/image_2025-08-22_08-57-27.png

គម្រោងសាងសង់ស្ពានឆ្លងសមុទ្រនឹងធ្វើឡើងតាមលក្ខណៈស្តង់ដារស្ពានសមុទ្រអន្តរជាតិដែលមានផ្លូវ៤គន្លង ហើយរថយន្តអាចបើកបរលើស្ពាននេះក្នុងល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោង ។ វៀតណាមរំពឹងថា ការចំណាយថវិកាសាងសង់ស្ពាន គឺស្មើប្រមាណ១ពាន់លានដុល្លារ ដោយស្ពាននឹងត្រូវសាងសង់បន្តពីផ្លូវល្បឿនលឿន Ca Mau-Dat Mui និងឆ្លងសមុទ្រទៅកាន់កោះ Hon Khoai ខណៈការសាងសង់នឹងរួចរាល់នៅឆ្នាំ២០២៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH95arToFIqm22SmPnMn0FYH5MJLPTqJiqAwWSXgjYvsyGSRiV3Rh9phC3N7bOH4QpvU-zVNO0YQSDIXThY4BM1jTPaXwu5rv1NFKgzFupu6H4sEwhHFfqsrjXQOucIIxkFBA2Xk6V0Qo4wnlgacBN8LPjrLSnquv0IDTDzZuPBLRTTUMSzSemvJ5hHe3X/s1242/534623934_1203064925196793_5894090382668163644_n.jpg

កងទ័ពវៀតណាមស្ថិតនៅក្រោមក្រសួងការពារជាតិនឹងទទួលខុសត្រូវការសាងសង់ស្ពាន ដែលវានឹងក្លាយជាស្ពានឆ្លងសមុទ្រវែងបំផុត និងទំនើបបំផុតរបស់វៀតណាម ។ ស្ពានថ្មីនេះនឹងជំនួសស្ពាន Tan Vu-Lach Huyen នៅទីក្រុងហៃហ្វង និងស្ពាន Thi Nai នៅទីក្រុងកាវីយីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg09QFlzAI3Arrhyxcmv1blpiTt2ylAEN6Y8i4vvskdHvHLiqILsUHKHWPEOhjI1v3CB0A0_TRQ1rwq-DeuXV0d96NOPCwgr0TF7wlEVkQ0OaNXbBV0nu55UpLIks_-oJOIVh1SH8osYl4l-eTR8Shz-UKwPZ6RYfy-Fq7NjvHT3LfFZubAN-eN-CN4j5Ti/s1200/535512699_1203065198530099_8828729356518798045_n.jpg

ក្រៅពីនេះ ស្ពានឆ្លងសមុទ្រជាស្ពានវែងលំដាប់ទី៣ ក្នុងតំបន់អាស៊ាន បន្ទាប់ពីស្ពាន Sultan Haji Omar Ali Saifuddien នៅប្រទេសព្រុយណេ ប្រវែង៣០គីឡូម៉ែត្រ និងស្ពាន Sultan Abdul Halim Muadzam Shah នៅម៉ាឡេស៊ី ប្រវែង២៤គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2LNl3Mx-gM2FGycMttFqwfpAxDNa8DGpEnIdj9mf9WWsHNUf87gBhuCOrn2c8aAoxr32LBUejCu6gx7aIAqDUJ1UMKPrKNKtBZ_HEaYSPORTg52CNxHyUvjaKC3M7vnyxfbPgxaI_6mD_7qZInvWcxVz1aJCEx_We0xxIP3UjvLmSmRy7lKlZC1Md_mCY/s1920/image_2025-08-22_08-57-28.png

លោក Pham Thanh Ngai ប្រធានគណៈកម្មការប្រជាជនខេត្ត Ca Mau ឱ្យដឹងថា Ca Mau គឺជាខេត្តតែមួយគត់ដែលមានតំបន់ជាប់សមុទ្ររហូតដល់៣ជ្រុង ជាពិសេស កោះ Hon Khoai គឺជាផ្លូវដឹកជញ្ជូនអន្តរជាតិដ៏សំខាន់ ។ ទីតាំងយុទ្ធសាស្ត្ររបស់ខេត្តនេះ គឺស្ថិតនៅផ្លូវដឹកជញ្ជូនតាមកប៉ាល់ក្នុងតំបន់អាស៊ាន ទើបស័ក្តិសមសម្រាប់សាងសង់កំពង់ផែទឹកជ្រៅ និងជាផ្លូវថ្មីទៅកាន់ភាគខាងត្បូងប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFgISZ_mjoimS6jGnWCKKOOgznkCGAnE3OD7TFMRvVmMX-TqNVWSfHiTBG-FzGLenmjGzn6qMQAtK6GEO0eWjIusGBDdoTVpETERwgwcHZMU_t319IZP01Ah4FOjU_Vy34pfGAIpAEGnrl4IJSLk4bPbQzxZgF2OVQxVNQO2y5ZftXziaEgevvDVjrZDGe/s2000/image_2025-08-22_09-03-09.png

ក្រៅពីការសាងសង់ស្ពានឆ្លងសមុទ្រ វៀតណាមក៏មានគម្រោងសាងសង់កំពង់ផែទឹកជ្រៅទំហំធំនៅលើកោះ និងផ្លូវល្បឿនលឿន Ca Mau-Dat Mui ប្រវែង៨០គីឡូម៉ែត្រផងដែរ សម្រាប់តភ្ជាប់ពីភាគខាងជើងទៅភាគខាងត្បូងប្រទេស ។ វាមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម និងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែនឹងពង្រឹងដល់ការការពារប្រទេស និងសន្តិសុខក្នុងតំបន់របស់វៀតណាមដោយសារនៅជាប់ផ្លូវដឹកជញ្ជូនអន្តរជាតិ ៕

ទ្រី សក្កដា បង្ហាញចម្ងល់រឿងលុយ១ម៉ឺនដុល្លារ តើនរណាជាអ្នកទាមទារពី នូឌី?

0

ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍របស់អ្នកលេងទិកតុក នូឌី បានធ្វើឱ្យមានការចាប់អារម្មណ៍ជាពិសេស ខណៈអ្នកនៅក្នុងរង្វង់សិល្បៈបានចេញមុខជាច្រើនទាមទាររកយុត្តិធម៌មកកាន់ នូឌី ។ ទោះយ៉ាងណាថ្មីៗនេះស្រាប់តែមានការចែកចាយលើបណ្តាញសង្គមទាមទារទឹកប្រាក់ចំនួន១ម៉ឺនដុល្លារពី នូឌី រហូតលោក ទ្រី សក្កដា លើកជាចង្ងល់ថានរណាជាអ្នកទាមទារទឹកប្រាក់នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtnJyaq7SevhIp_h3UIWKjRvKyXX9Bqza73kBQ1wF_0lY2Rfd5qAa31ToRIkJWRtaS8ZSFQMEPp3_R128pnfntMI2Isoh2w3LTM4f95m_BO5cjrEUCkdRazoK9wOb8HaHc6rbrxiiOOIx4m3KLI-gqZ0eC9W7SVH2KVfvOJ87gCvVbRk29ysDnozXCXsUl/s1842/image_2025-09-09_10-20-45.png
ថ្មីៗនេះអ្នកសិល្បៈជាច្រើនរូបដូចជា សុខ ពិសី លោក ណុប បាយ៉ារិទ្ធ លោក ករុណា ពេជ្រ លោក ទ្រី សក្កដា និងបុគ្គលល្បីផ្សេងទៀតបានបង្ហាញការលើកទឹកចិត្តទៅកាន់ នូឌី និងចង់ឱ្យមានយុត្តិធម៌ចំពោះអ្នកប្រម៉ូតផលិតផលរូបនេះដែលត្រូវបានជាប់ឃុំក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូដែលបណ្តាលឱ្យភាគីម្ខាងទៀតស្លាប់បាត់បង់ជីវិត។ ជាមួយគ្នានេះដែរ នៅលើបណ្តាញសង្គមស្រាប់តែមានការចែករំលែកតៗគ្នាដែលមានការចោ.ទប្រកាន់ថា គ្រួសារខាងសពបានទាមទារប្រាក់សំណង១ម៉ឺនដុល្លារពី នូឌី ប៉ុន្តែក៏មានអ្នកលេងបណ្តាញសង្គមដែលហាក់បង្ហាញថាជាសាច់ញាតិសពពុំបានដឹងឮ ឬទាមទារអ្វីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrButFWf-ST0e7n_m7KhAPfwD4GMd4hesI6koQnQzDoEceAe_qaTBuMHfLtPWiF7gJysj6cLLIHfHNsj8F3mMR0-fZo4ZOn3QIdaAd3tkdDl11-e94WwJclwMff6A35-r1jRSqNVVEXygoIJdc8x-ZN8j3JUHUjoJfRwRsgSEH_22Td4g5Tww0rjBr1odU/s1280/image_2025-09-09_10-20-41.png
រឿងរសើបជុំវិញទឹកប្រាក់១ម៉ឺនដុល្លារនេះ លោក ទ្រី សក្កដា បានបង្ហាញចង្ងល់លើរឿងនេះថានរណាជាអ្នកបង្គាប់ឱ្យទាមទារ។ នៅយប់ថ្ងៃទី៨ ខែកញ្ញា អ្នកដឹកនាំរឿងរូបនេះបានចែករំលែកថា «ស្លាប់ហើយត្រូវបណ្តាសារគេទៀត! ហេតុអ្វីបានយក Noudy Singer ជាមេបញ្ហាសម្រាប់រឿងនេះវិញ? ច្បាប់គឺច្បាប់ តែក៏គួរចេះថ្លឹងថ្លែងឱ្យសមហេតុផលដែរ! 10000$ តើអ្នកណាបង្គាប់ឱ្យទារ ? ស៊ើបឱ្យច្បាស់ អាណិតគ្នាផងលោកព្រះជាម្ចាស់អើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsKLAVaLSMbDz7Zt6uQ2K4YQn4J9dJUsKRzay2-2wTbHYPf_LEXdrsM9t7tGDF83nVijiZtKaSw7SUAzEwMeTHB2WxKacm87E7dv5gsRfi4kbJ1pg-FCzbb4Ps0j54X5R87YvqaXlZab1g8xr6ojv6zHwzy20qCVN28t-Rp1tB1cT_zi0MJeJhyGeUN_Js/s1985/image_2025-09-09_10-20-44.png

បើតាមសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា មូលហេតុគ្រោះថ្នាក់ចរាចរណបានកើតឡើងនៅយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ ផ្លូវទន្លេសាប ប្រសព្វផ្លូវលំ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គឺអ្នកបើកម៉ូតូHonda PCX (បើកដោយ នូឌី ) បើកចេញពីផ្លូវបាត់សិទ្ធិ (ផ្លូវអក្សT) ចំណែកឯអ្នកបើកម៉ូតូ Honda C125 ដែលស្លាប់នៅកន្លែងកើតហេតុបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ នេះបើតាមការសន្និដ្ឋានរបស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCOh9RJiUEZTQJi-wWPdwgHnf3t_0CPDvYu7WfZVUajI35wFA0oWbOkMmjMM3BCVRkJBO1FCjcGindsbwJpHeAL4LFHfO2QnOke2uhE0H_sKFAuni-5ME4MGEUC8CtOFm_0TUysFtuX6wZ9YHQxmpIf1VCFwWqZQDU0R7OIqSM80Nh9KFel3a0iWLFgHh6/s1280/image_2025-09-09_10-20-42.png

ក្នុងសេចក្តីបំភ្លឺបានបញ្ជាក់ទៀតថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានអ្នកស្លាប់ សមត្ថកិច្ចត្រូវបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

ល្បីពេកហើយ! រឿងរបស់ YoonA និង Lee Chae Min បំបែកកំណត់ត្រាអ្នកទស្សនាត្រឹមតែ ៦ភាគប៉ុណ្ណោះ

0

«Bon Appétit, Your Majesty» ពីតារាសម្តែងនិងចម្រៀង YoonA និងសិល្បករជំនាន់ក្រោយ Lee Chae Min គឺជារឿងភាគដែលមានការវាយតម្លៃខ្ពស់បំផុតប្រចាំឆ្នាំរបស់ tvN និងបំបែកការវាយតម្លៃរបស់អ្នកទស្សនា ១៥% ក្នុងរយៈពេលត្រឹមតែ ៦ភាគប៉ុណ្ណោះ។ ជាមួយនឹងការកើនឡើងនៃអ្នកទស្សនាជាបន្តបន្ទាប់ ខ្សែភាពយន្តនេះមិនត្រឹមតែបានចែកចាយរឿងភាគដែលមានការវាយតម្លៃខ្ពស់បំផុតប្រចាំឆ្នាំរបស់ tvN ប៉ុណ្ណោះទេ ថែមទាំងបានគ្របដណ្ដប់លើពេលវេលារបស់វានៅគ្រប់ប៉ុស្តិ៍ទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimfV7GB-0oAvADDsG7CgmIP-4mbN4-TVikEEx8TC98bL8KS1CSECb1p0U9OpL0vycFsiHoRzs04MieYfPd252LFcmSynaYGHTkkCuCDk6M-pMad7T_RxCzWwqFxjbSUpIrWQTqBaDoC-8PTUAF_vxGDooHHoL9FF1NRFvtJugbZIdFHVU9hNDE6-wyyaaV/s1000/image_2025-09-09_09-11-07.png

ជារឿងភាគចុងសប្តាហ៍ថ្ងៃសៅរ៍-អាទិត្យរបស់ tvN ខាងលើនេះដែលបានចាក់ផ្សាយភាគទី ៦ កាលពីថ្ងៃទី ៧ ខែកញ្ញា បានកត់ត្រាចំនួនអ្នកទស្សនាជាមធ្យម ១៣.១% នៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល កើនឡើងដល់ ១៥.១% ។ នៅទូទាំងប្រទេសរឿងនេះសម្រេចបានជាមធ្យម ១២.៧% និងកម្រិតខ្ពស់បំផុត ១៤.៥% បង្កើតកំណត់ត្រាផ្ទាល់ខ្លួនថ្មីមួយ។ ស៊េរីនេះក៏នាំមុខគេផងដែរនៅក្នុងប្រជាសាស្រ្តសំខាន់របស់ខ្លួននៃអ្នកមើលដែលមានអាយុពី ២០-៤៩ ឆ្នាំ ដោយកត់ត្រាជាមធ្យមទីប្រជុំជន ៤.២% ខណៈចំណុចកំពូល ៤.៦% និងមធ្យមជាតិ ៤.៩% ហើយចំនួនខ្ពស់បំផុតគឺ៥.៣%។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjgcCBlVI0-HEYuGigtTtVVrP7y1WsBMlLeYPndTKuYdIiWMCMr_WqyQdACufyTv9WDPGuRCNeEophXzjrxx4hmTvcEXY1hgsBay5dC2APw8guS0fWcGITJOU88uPvcRWzZRjX3oI56PAgzbsZ2oqj05WEKpUCwWyEf1FQ5BwqJXJuG7um58b33UDKiT8F/s2048/image_2025-09-09_09-11-12.png
រឿងភាគដែលមានតួឯកប្រុសស្រី YoonA និង Lee Chae Min នាំមុខគ្រប់ប៉ុស្តិ៍ទាំងអស់ រួមទាំងបណ្តាញដីគោក ក្នុងអំឡុងពេលដូចគ្នានេះ។ចាប់តាំងពីការចាក់បញ្ចាំងលើកដំបូងនៅថ្ងៃទី ២៣ នៃខែសីហា ជាមួយនឹងអត្រា ៤.៩% រឿងនេះបានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ពីមួយភាគទៅមួយភាគ។ ក្នុងភាគទី២ «Bon Appétit, Your Majesty» សម្រេចបាន ៦.៦% ភាគទី៣ ៧.៦% និង ១១.១% សម្រាប់ភាគទី៤ ដែលឈានដល់ចំណុចកំពូល ១៥%។ នេះធ្វើឱ្យវាក្លាយជារឿងភាគ tvN ដែលទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតប្រចាំឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhscwfmfj6M489-FLoDtGh4sPoe7N5CVJ3nurDuqY135hArJhIgV97Azp3i1EQ1XeWLK8rNFVkp3XenaQk8YG8ZZnyu8gKHkAgjnVYTMef_gm9_-6QtD6eWdkvKG07Fp6HExf0zIQIdALOVeQbv9K222MGUxmeJpP0OvI_hlw6_M1UE9j6XACKWYzqBa_bg/s1000/image_2025-09-09_09-11-08%20(3).png

ភាគទី៦ បាននាំភាពតានតឹងដល់កម្រិតកំពូល ជាមួយនឹងការបង្ហាញមុខម្ហូបដែលបានបញ្ជាក់ប្រឆាំងនឹងបេសកជនរាជវង្ស Ming ។ ទន្ទឹមនឹងនេះ ស្នេហារវាង តួឯកប្រុស និង តួឯកស្រីកាន់តែស៊ីជម្រៅ។ ពួកគេទៅផ្សារជាមួយគ្នាដើម្បីទិញម្ទេស ដែលជាគន្លឹះនៃយុទ្ធសាស្ត្រសម្ងាត់របស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl0dqn__2YHSBA_yAKFMIDTVpuEPgZ4_IycqihPbHwugkN_uLWFBE45Uy6APmkAejlK78Pbgy6Aee_vCq4CkhgQPMTmt5ZSvejN8UT5O0Fnut0tXiWYZoS9JVfeJX_9ZZFcqTvkyXTRdys18z8xf2_Yc2XKDkZuzLNNEX8IpOM2xNXJuKHfn59ZvpQq-J-/s1000/image_2025-09-09_09-11-08%20(2).png

YoonA ទទួលបានការសាទរចំពោះការសម្តែងដ៏ទូលំទូលាយរបស់នាង រួមបញ្ចូលគ្នានូវភាពកំប្លែង មនោសញ្ចេតនា និងភាពស៊ីជម្រៅនៃអារម្មណ៍ ខណៈពេលដែលបង្ហាញពីការរីកលូតលាស់របស់តួអង្គ Ji Yeong យ៉ាងគួរឱ្យជឿជាក់។ ជោគជ័យរបស់រឿងនេះបន្តទៅក្រៅប្រទេស។ ការផ្សាយនៅលើ Netflix វាបានជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសចំនួន ២៩រួមទាំងប្រទេសកូរ៉េ និងប្រទេសជប៉ុន ហើយបានបង្ហាញខ្លួននៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ក្នុងចំណោម ៩១ ប្រទេសទូទាំងពិភពលោក។ រឿងនេះក៏បាននាំមុខគេលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ដោយឈរនៅលើចំណាត់ថ្នាក់ប្រជាប្រិយភាពរឿងភាគ TV-OTT របស់ Good Data Corporation ក្នុងរយៈពេលពីរសប្តាហ៍ជាប់ៗគ្នា ដោយ YoonA ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងភាពល្បីល្បាញរបស់ទូរទស្សន៍ទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0defYw335g1DoYws0fZZxejMPac86j-h_rrIXMjuHykehuMiiN7RZvA50KH9IbE41v8McnwSuuJ5Bnu4i4PAY96rc0XsoJv-r5C3WhSIjLcZjArSlWhkF-lN03QicZZCUlGTCFav-atYm9fQzhAb5SKXu1TRR7T73Q8TSD92NmvbWZhVjzRwNHhpiBCnT/s2025/image_2025-09-09_09-11-14.png

អ្នកដឹកនាំរឿង Jang Tae Yoo ត្រូវបានគេសរសើរចំពោះភាពជោគជ័យជាច្រើនរបស់កម្មវិធី។ លោកត្រូវបានគេស្គាល់ថាជារឿងល្បីៗដូចជា «Painter of the Wind», Deep Rooted Tree និង «My Love from the Star»។ លោកបានដឹកនាំយ៉ាងប៉ិនប្រសប់លើការស្រមើស្រមៃជាប្រវត្តិសាស្ត្រជាមួយនឹងភាពទាក់ទាញនៃកំប្លែងមនោសញ្ចេតនា៕

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្ដែងក្ដីសាទរចំពោះការដំណើរការ “ អាកាសយានដ្ឋានអន្តរជាតិតេជោ ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជាជាមួយនឹងការសម្លឹងឃើញពីអនាគតយ៉ាងដូច្នេះថា «អាកាសយានដ្ឋានអន្តរជាតិតេជោនេះ នឹងក្លាយជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក»។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចនៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVxW6XWsZTceLk-yRmO_uAjkGyFUELTJ1Ln2KVoWqJX1viTcziOi82Z3J5nTWufACkcbNk7Phfpdc2Dz1rC47jzhl0HH7h9vUUd1SWwIEHnGZ2hp7ogaXSvC2l8Q6oirCOE-kWBfll-w6ZYH2Jpu5CcQTZsQISu-j_fzjTPAy8sfTrsuxiqm8fBqLTMsX3/s1280/544639040_1206368271529440_5341186228303429508_n.jpg

សម្ដេចតេជោ ហ៊ុន សែន បានការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-EK2WjsSkHehSdkfgYSFQOc6GPKK4lVP9dzSi5yZuh_UXVe_7SE-6cYfqb3ACqPES1JF-KVVHrc81915YBoBzv67xNvwy-U6vXFMSQT5jFMcY5qbS5ZjQWTfyuGw4CCd9UzbibVtkQv4GGAWGim5APwyuo3s47F1t89j_q9deGKj8QuOahLICVxPeTqvp/s1280/544895650_1206368221529445_7831857583735883851_n.jpg

ជើងហោះហើរដំបូងគេ នឹងចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ Korean Air គឺជាជើងហោះហើរចុងក្រោយគេបង្អស់ ដែលចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbLzL_l7ZCdNTNi-lfPe4TqbM9TYujMWjQng8WwusA4x3zRwCzoZ15zp9PTSfDWZgl1Awz2n4ptvn6Jpt30547YXW_AlITpv6_u5S7-lTIH1Rw38A7SKzvcRblH0cdCt2L8AwrNHViDKIE5CsuKxvaHKDLcps5TmhuD6bJPnnA9cb4i-LipPdKAaqUESQh/s1536/545182527_1134828998831778_4833188241432873702_n.jpg

គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។ អាកាសយានដ្ឋាននេះ ត្រូវបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioEPYeQgwVX0RYu7T6Tyh6WPyJwt0369FN8VRjbwCAGQOzne_aCIWIWyeWSKVdcQo59eNuDCQdMtLMTHwd2ULA1mFdpfu8YBhsC0_6BIvAPYfFRgNn2NhaQVAiU19YM-oEy3e3Jn4CBCCdPjgTpIcMujUECnIAZ7P7Qjc0knhuGA74sN0UTXEaUy7xwXIx/s2048/545841818_1134829088831769_161300367595405266_n.jpg

ចំពោះលក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ។ ហើយក្នុងដំណាក់កាលទី១ ព្រលានយន្តហោះថ្មីនេះមានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ក្នុងមួយឆ្នាំ និងដោះស្រាយទំនិញបាន ២៦,០០០ តោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV9P_4iusGCEQAUNljLeLi4EUoeQoePxS7VcdKa0gH6aqFfXmN1jyJEjkkP8Fmf-UrPONkpag8awE7HL_tdWILRN23gd095zNnwC9KEInL17t3iTqtYHBDs_tUw6Sspws4WQdrMZ9xKz3meWGrzrzwzA7_4qLDuCLrlYfU10ky6ggo-qfutAI41Yc1eajC/s1000/photo_2025-09-09_13-45-08.jpg
គួរបញ្ជាក់ថា វិស័យអាកាសចរណ៍ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង ការទូត និងគោលដៅផ្សេងៗរាប់មិនអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlZ7cLysPUuZXeCZ89YW_A_yBF6MOyZsXLcKgISsfAGAqCDmOnbjOH-nIia5NFshXpggw8iBSW36UAEE5llGM95AFD_DqoUmeNb-7kAfj78EWUluMcHNZNhKps-4nS70vi-CVAu-DB6HfuSzRrF3z0jjZrJTaLZAHxsCZcBwgdI7xOblCJ6L6sNrY5hjcW/s1280/photo_2025-09-09_13-45-07.jpg

អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYWmio8AMHkDv9C8gJnXixEXsKm_C8iUptCC1U1REu_-N4rs5oT9Bm6h8icKLunBV1MDdu9uOiYXnU2eVKCKPlYyyNOrFrWel4UaRZSeJjmZODHFYiDH0DN4Jd4GarTwuj9Lo33partf8gKHzJQTVUPVQz9o_jplDgGkrlEgYYPm1Ucw76Shf9mLQSJCUi/s1280/photo_2025-09-09_13-45-07%20(2).jpg

ថៃចោទប្រកាន់កម្ពុជាថា បំពានបទឈប់បា.ញ់ជាបន្តបន្ទាប់ និងមិនព្រមដោះលែងកងទ័ពខ្មែរ១៨នាក់ឡើយ តើមហាជនខ្មែរយល់យ៉ាងណាដែរ?

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា រយៈពេលជាង៤០ថ្ងៃហើយដែលកងទ័ពថៃបានចា.ប់ខ្លួនកងទ័ពខ្មែរដោយខុសច្បាប់ចំនួន១៨នាក់ ថៃនឹងដោះលែងកងទ័ពខ្មែរត្រឡប់មកប្រទេសវិញពេលប្រទេសទាំងពីរបញ្ចប់ជម្លោះទាំងស្រុង ។ មូលហេតុពុំទាន់ដោះលែងកងទ័ពខ្មែរ គឺថៃចោទប្រកាន់ខ្មែរបំពានបទឈប់បា.ញ់ ហើយថាខ្លួនថែទាំកងទ័ពខ្មែរតាមអនុសញ្ញាទីក្រុងហ្សឺណែវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8o0eXT6LVcDTP__jFhHJZv3MgrjpIaSXnTrSIIQKF_jIqkgx6ReZHRUzlJ3bXKYVcbK7YiYs6tYvVBmBGjrAlbhAkc_fqhJIgmKO7KgfRlbKdv-Ol-4N6s0NHN9YqUFhrXmG5ALtUoTK_-qw0GyYfzBUv0J2ElxS38fXGNnQSesbWRoNBk3iMt-dAqPuz/s1280/photo_2025-09-09_10-20-09%20(2).jpg
ក្រោយក្រសួងការពារជាតិកម្ពុជាប្រកាសពីរយៈពេលដែលកងទ័ពថៃចាប់ខ្លួនកងទ័ពខ្មែរខុសច្បាប់ លោកឧត្តមសេនីយ៍ វិនឆ័យ ស៊ុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃចោទប្រកាន់ថា កម្ពុជាបំពានបទឈប់បាញ់ បើទោះជាប្រទេសទាំងពីរបានធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ចាប់ពីដើមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្តី ។ លោកថែមទាំងចោទប្រកាន់កងទ័ពខ្មែរប្រើប្រាស់អាវុធវាយប្រហារកងទ័ពថៃជាបន្តបន្ទាប់ ទើបថៃត្រូវការពារអធិបតេយ្យរបស់ខ្លួនពេញមួយយប់ថ្ងៃទី២៨ ខែកក្កដា រហូតដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTGEbUuI2WHCYGFN9f33bq4dOdYWvLC_am-06NvlT6ouHQB5JiTNueFFezI_Cv8rM-ISYxh7mT_qDJSZ2OVfSQzfdl9WrIhojxu4TrJ4_3Onz2ABPJNAvPKLw9Y6Q1L7NU-rDdra1e37RY29ie0Y89nz3IWOetaziCJZYIdMt_vsXCfBzfSF1uSH49kWQg/s1280/image_2025-09-09_11-14-41%20(2).png

អ្នកនាំពាក្យកងទ័ពជើងគោកថៃបន្តថា ថៃបានចាប់ខ្លួនកងទ័ពខ្មែរទាំង១៨នាក់ គឺក្នុងពេលកងទ័ពប្រទេសទាំងពីរពុំទាន់ទម្លាក់អាវុធចុះ និងចោទកម្ពុជាពុំគោរពបទឈប់បាញ់ ទើបថៃនៅតែបន្តឃុំខ្លួនកងទ័ពខ្មែរ ។ ថៃនឹងដោះលែងកងទ័ពខ្មែរវិញពេលប្រទេសទាំងពីរបញ្ចប់ជម្លោះទាំងស្រុង ដែលថៃអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវ ខណៈប្រទេសទាំងពីរជារដ្ឋនៃអនុសញ្ញានេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWokyxCPMUVMTA42QE7FGrqTE-3eZptgpLYTy_S_CwoOuY4EfD6d01NhdohDiTzDYh1nLb1qa5WDrgRHvUYDdT8UkqabrUwmKUKQIOyllf_LZ9wHHdZ4y6RWE_kYaACAp1S_lrOjyM9WGJo1mk8yWcThxrYKqCYnGj5l4SOsmBZajiKD4WKPrxFztaZUQc/s715/image_2025-09-09_11-14-41.png

បច្ចុប្បន្ន កងទ័ពថៃទទួលបានសេចក្តីរាយការណ៍ពីក្នុងតំបន់ និងចោទប្រកាន់កងទ័ពខ្មែរបំពានបទឈប់បាញ់ដោយបង្ហោះដ្រូនក្នុងតំបន់ព្រំដែន និងគាំទ្រឱ្យពលរដ្ឋខ្មែរបង្ហាញអាកប្បកិរិយាមិនសមរម្យជាមួយកងទ័ពថៃ ។ កងទ័ពថៃថែមទាំងចោទប្រកាន់កងទ័ពខ្មែរល្មើសអធិបតេយ្យ រុះរើបន្លាលួស និងបង្កប់មីន PMN-2 ប្រឆាំងមនុស្ស និងចង់ឱ្យថៃខាតបង់ ទើបថៃចាត់ទុកថា ស្ថានការណ៍ជម្លោះដោយអាវុធក្នុងតំបន់ពុំទាន់បញ្ចប់ បើទោះជាស្ថានការណ៍ទូទៅល្អប្រសើរក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtrD3e1M8D1Vm2syGlcOg2ZLbMa-Vqdadka4V49ucs59lLcQTzz0zDVJRLqQCZE19U0zar_bnX5tN0wfRFAq5-0HKZ3X9VgBilD3GQ9jbpBD03ClZeIaaatgobs895OlhMSpIoJkORWj_Epc_s0voUW0VFX64fyJK4PqLGS-yytPy0fqXuSAamMLKWkp6C/s1280/image_2025-09-09_11-14-42.png

ចំណែកការថែទាំកងទ័ពខ្មែរទាំង១៨រូបដែលថៃចាប់ខ្លួនខុសច្បាប់ គឺថៃថាខ្លួនអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវ ។ កន្លងមក ថៃអនុញ្ញាតឱ្យគណៈកម្មការកាកបាទក្រហមអន្តរជាតិ (ICRC) មកត្រួតពិនិត្យកន្លែងឃុំខ្លួនកងទ័ពខ្មែរ និងជជែកជាមួយកងទ័ពខ្មែរ ចំនួន២លើក ។ បើភ្នាក់ងារ ឬអង្គការនានាមានបំណងចង់មកពិនិត្យមើលកន្លែងឃុំខ្លួនកងទ័ពខ្មែរ គឺតម្រូវឱ្យស្នើតាមរយៈយន្តការអន្តរជាតិ ឬស្នើសុំកងទ័ពថៃ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEZvoZ43AZ2q0N8mPQZQCDs-74_UHCdYDdrsZIx8Bycp_JRGUGVUZPut3h7kUMT9pY6oGgnkniHd5ZTendW2Yd6Jz-Y_lBBvNU6CK0Yjy3kULKRzcB-iFi75JDTQHbNeA3X6GHxejq2ARcQdyXtv-hjxRypL0pVL0bIWTt3H6y7N7pA5xKxrVaP1KI8O5h/s1024/photo_2025-09-09_10-20-09%20(3).jpg

ថៃចោទប្រកាន់កម្ពុជាបំពានបទឈប់បាញ់ ប៉ុន្តែតើថៃខ្លួនឯងអាចគោរពបទឈប់បាញ់ហើយឬនៅ? ពិភពលោកទទួលស្គាល់ថា ថៃបានបំពានបទឈប់បាញ់ជាបន្តបន្ទាប់ និងព្យាយាមញុះញង់ឱ្យកងទ័ពខ្មែរផ្ទុះអាវុធ ដូចជា ៖ កងទ័ពថៃបានចាប់ខ្លួនវីរៈកងទ័ពខ្មែរដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ, បាញ់ជំពាមកៅស៊ូចូលទឹកដីកម្ពុជា, យកបន្លាលួសមកព័ទ្ធយកដីភូមិ ដីផ្លូវ និងចម្ការរបស់ពលរដ្ឋខ្មែរនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងចល័តទ័ពខុសទីតាំងល្បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuc1lUZ-2Lxk6gUxs5rtxiGfYNRBlPOaIrfyNK74S6VDDe64hVL3Z7KNvNldTD-lEQE0kWqVyCafzYr7oybOuFBaWbOpdNHRK4C7VMkA0wa2hsrTAQ3fVpn2N4kBsJNUFG_vhiMxjhFVh5DFvVCoVN1K994K_JG44xEgp3b39P5V87ojmgOWrs6SyfXT2R/s750/photo_2025-09-09_10-20-09%20(5).jpg

យោងតាមក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា កងទ័ពថៃបានចាប់ខ្លួនកងទ័ពខ្មែរដោយខុសច្បាប់ក្រោយពីបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ រហូតមកដល់ពេលនេះ គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គឺមានរយៈពេល៤២ថ្ងៃហើយ ដែលកងទ័ពខ្មែរត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង ៕

ក្រពើធំ១ក្បាលប្រវែងជាង២ម៉ែត្របង្ហាញខ្លួនតាមផ្លូវក្រោយពីភ្លៀងធ្លាក់ខ្លាំងនៅប្រទេសថៃ

0

ប្រទេសថៃ ៖ ទឹកជំនន់បានវាយប្រ.ហារខេត្តនានារបស់ថៃដោយសាររងឥទ្ធិពលខ្យល់ព្យុះមួយហើយមួយទៀត ក្នុងនោះខេត្តរ៉ាក់យ៉ងក៏លិចទឹកដែរ ក្រោយពីភ្លៀងធ្លាក់ខ្លាំងទាំងយប់ទាំងថ្ងៃ និងមានទឹកហូរពីតំបន់ព្រៃភ្នំ រហូតធ្វើឱ្យស្រុកជាច្រើនក្នុងខេត្តជន់លិចកាន់តែខ្លាំង ។ កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឃុំកាឆេត ខេត្តរ៉ាក់យ៉ង មានទឹកហូរពីព្រៃភ្នំយ៉ាងច្រើនធ្វើឱ្យកម្ពស់ទឹកឡើងខ្ពស់ ខណៈនៅឃុំម៉ាខាមឃូ មានក្រពើធំ១ក្បាលប្រវែងជាង២ម៉ែត្របង្ហាញខ្លួនតាមផ្លូវបង្កការភ័យខ្លាចដល់ពលរដ្ឋ ។

នៅថ្ងៃទី៨ ខែកញ្ញា រថយន្តតូចៗពុំអាចបើកបរបានទេនៅតាមផ្លូវមួយចំនួនក្នុងឃុំកាឆេត ខណៈនៅផ្សារកាឆេត មានទឹកលិចខ្លាំងធ្វើឱ្យភ្នាក់ងារសង្គ្រោះ និងក្រុមស្ម័គ្រចិត្តជួយគ្នាលើកអីវ៉ាន់ទាំងអស់ចេញពីតូបអាជីវករទៅដាក់នៅទីខ្ពស់ ។ រីឯស្រុកបាយខាយ ទឹកបានលិចភូមិក្នុងឃុំបាងបុត និងផ្លូវ ដែលទឹកមានកម្ពស់ជាង១ម៉ែត្រ ធ្វើឱ្យអ្នកបើកបររថយន្តបង្កើនការប្រុងប្រយ័ត្ន ពីព្រោះអាចកើតគ្រោះថ្នាក់ ។

ចំណែកនៅឃុំម៉ាខាមឃូ ស្រុកនិឃមផាត់តាណា ពលរដ្ឋភ័យខ្លាចគ្រប់គ្នាក្រោយឃើញក្រពើធំ១ក្បាលប្រវែងជាង២ម៉ែត្របង្ហាញខ្លួនតាមផ្លូវពេលយប់ ហើយគ្មានអ្នកណាដឹងថា ក្រពើនេះចេញពីកន្លែងណាទេ ឬក៏វាមកស៊ីចំណីតាមទឹក ។ ប៉ុន្តែដោយសារពេលយប់ ថែមទាំងមានភ្លៀងធ្លាក់ផង ទើបគ្មានភ្នាក់ងារណាមកពិនិត្យមើល ឬចាប់ក្រពើ ហើយអាជ្ញាធរប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នដើម្បីសុវត្ថិភាព ។

នាពេលបន្ទាប់ ភ្នាក់ងារសង្គ្រោះរបស់មូលនិធិនៅស្រុកនិឃមផាត់តាណា ក៏បានជូនដំណឹងទៅកាន់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងហាមរកត្រីនៅបរិវេណនេះ ដោយសារមានក្រពើរួចពីទ្រុងហែលចូលក្នុងស្រះ និងបង្ហាញខ្លួនតាមផ្លូវ ។

ដោយឡែក នៅខេត្តអយុធ្យាវិញ ទឹកជំនន់បានលិចសាលារៀនមានកម្ពស់ជិត២ម៉ែត្រ គ្រូបង្រៀនត្រូវអុំទូកទៅទទួលសិស្សចូលថ្នាក់ ។ តាមសេចក្តីរាយការណ៍ គឺស្ថានការណ៍ទឹកជំនន់នៅស្រុកសេណា ខេត្តអយុធ្យា គួរឱ្យបារម្ភ ក្រោយពីទឹកក្នុងទំនប់ចៅប្រាយ៉ាកើនឡើងខ្លាំង ។ ហេតុនេះ ធ្វើឱ្យទឹកលិចសាលារៀនមួយកន្លែងក្នុងឃុំហួវៀង ដែលមានកម្ពស់ទឹកជិត២ម៉ែត្រ ។

អ្នកស្រី ក្រងថង វីឆាកាំ ជាគ្រូបង្រៀននិយាយថា កាលពីថ្ងៃទី៥ ខែកញ្ញា កូនសិស្សបានដើរកាត់ទឹកមករៀន ហើយតាំងពីថ្ងៃនោះមក កម្ពស់ទឹកបានកើនឡើងយ៉ាងឆាប់រហ័ស ទើបគ្រូអុំទូកទៅទទួលសិស្ស ។ បើទឹកនៅតែលិចខ្លាំងបែបនេះ នាយកសាលាអាចបិទសាលារៀនបណ្តោះអាសន្ន និងផ្លាស់ប្តូរពេលវេលាបង្រៀនសិស្ស ៕