Home Blog Page 281

ភាពយន្ត «Love’s Ambition» របស់ Zhao Lusi ត្រូវគេវាយតម្លៃឱ្យត្រឹមតែផ្កាយ១

0

ភាពយន្តថ្មីរបស់ Zhao Lusi មាន ចំណងជើងថា «Love’s Ambition» ទើបតែត្រូវបានចេញផ្សាយ ហើយបានក្លាយជាចំណុចកណ្តាលនៃការពិភាក្សាយ៉ាងឆាប់រហ័សនៅលើវេទិកាពិនិត្យលើអ៊ីនធឺណិត។ ទោះជាយ៉ាងណាក៏ដោយ ជំនួសឱ្យការទទួលបានតែមតិកែលម្អដែលមានគោលបំណងលើខ្លឹមសារ និងការសម្ដែង ខ្សែភាពយន្តនេះត្រូវបានផ្តល់ការវាយតម្លៃផ្កាយ ១ ដោយគណនីមួយចំនួនក្នុងគោលបំណងវាយប្រហារ និងបង្កើតភាពចម្រូងចម្រាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsjrfoq5cEIxdGRxMQX4N6-mAcJ0V84pkShzLmI9Eqn5HqC_yTfpP85RdPWdN76MT6sdx48gwBekL2bEjj96-INxZ12XuZd4Don2swDQPihW2X8VBhodxp6BbwW-rRfwA7yNeWR0X9iuMumHGmizHVYLOLVwyPwZ1K3fgsCWUo6UFSHCWRW6RveXFYuASk/s1191/image_2025-07-22_11-04-36.png

គួរកត់សម្គាល់ថាក្នុងចំណោមគណនីដែលបញ្ចេញមតិអវិជ្ជមាន មានករណីលេចធ្លោមួយនៅពេលធ្វើការប្រៀបធៀបដោយផ្ទាល់រវាង «Love’s Ambition» និងរឿង «The Journey of Legend» ដែលជាការងារដែលធ្លាប់ទទួលបានការចាប់អារម្មណ៍ពីមុនមក។ គណនីនេះបានគិតថាគម្រោងថ្មីរបស់ Zhao Lusi ខ្វះការអំពាវនាវ ហើយមានចេតនាបង្កើតការប្រៀបធៀបជាមួយ «The Journey of Legend» ដើម្បីញុះញង់ទស្សនិកជនឱ្យជជែកវែកញែក។ ប្រការនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនស្មានថា នេះអាចជាសកម្មភាពរបស់អ្នកគាំទ្រ «The Journey of Legend» ដើម្បី «ទម្លាក់» គូប្រជែងរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqeq8ZEGuLleQNgKURH5LyIXhxnCWN2MVyq40g52U6o4H0TG9g3khblJsv4FSKNRNfqNnBul-Iou565MqD1Twyhr4STq8UMq6d7EPt7ldUUPbsMDJw6Cfait-05MICaYMXJ2GClthHRLcYaxwHd7Z-94zmkWQQk9FDATCBf7NkHRS4qJMfqZDysKM_Sr8I/s1200/image_2025-07-22_11-04-38%20(3).png

ទោះជាយ៉ាងណាក៏ដោយ ការវិវត្តន៍នេះគួរឱ្យភ្ញាក់ផ្អើលនៅពេលដែលសហគមន៍អនឡាញបានរកឃើញថាគណនីដូចគ្នានេះក៏បានបន្សល់ទុកនូវចំណាត់ថ្នាក់ផ្កាយ ១ សម្រាប់ The Journey of Legend» ផងដែរ។ ព័ត៌មាននេះត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយ ដែលបង្កើតឱ្យមានរលកនៃការរិះគន់ចំពោះទង្វើ«វាយតម្លៃ» ដោយចេតនាអាក្រក់។ មតិជាច្រើនបាននិយាយថា ទង្វើអាក្រក់នៃការវាយតម្លៃនេះមិនត្រឹមតែប៉ះពាល់ដល់មុខមាត់របស់តារាសម្តែង និងក្រុមការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំភ្លៃការយល់ឃើញរបស់ទស្សនិកជនទូទៅអំពីគុណភាពការងារទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg95HVKq3zx2NkB55cufXLXNuNCaWRl70vfzlNl22xGkWPGiveLtRNehGjzHXQlGJpmaMb4SrTEP3a7Ol3YlcsCEB_WSFeEIp5ITe1U0aAM3r9GNCgAFRdIx2xCf1m-PQv-DsAgYNK4hplFzUtOKBgtwDQeVLziuKDTT-wzpA3iRdjcDdM4WhO9elQ_YtnT/s708/image_2025-07-22_11-04-38.png

នៅក្នុងបរិបទនៃវេទិកាអនឡាញដែលមានឥទ្ធិពលខ្លាំងទៅលើភាពជោគជ័យ ឬបរាជ័យនៃខ្សែភាពយន្ត បាតុភូតនៃ ការពិនិត្យក្លែងក្លាយ និង ការដាក់ពិន្ទុព្យាបាទ កំពុងបង្កឱ្យមានការព្រួយបារម្ភជាច្រើន។ អ្នកទស្សនាកំពុងអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់យន្តការត្រួតពិនិត្យដ៏តឹងរ៉ឹងមួយ ដើម្បីការពារបរិយាកាសត្រួតពិនិត្យដោយយុត្តិធម៌ និងប្រកបដោយគោលបំណង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Orm_bFDmeC0M7AyVlQlCkPyCPLIPrTio2peX6KCAsDtjgJKWoNEb0-Qf4Wp2DJojOTFrq-TrPFTu4pp6KTi9eG8Ip3IiQV6ZrZqHjaAmT_va_tWUc-jAfL_ybIPoVdAFGswDcBIsqSwxWVnWN7uaYDeNwgbuTpeYR1zb3DYnhUsmLebEuAVW9Paui5Jq/s1280/image_2025-07-22_11-04-41.png

ក្នុងករណី Zhao Lusi អ្នកមើលអព្យាក្រឹតជាច្រើនជឿថាយើងគួរតែរង់ចាំដំណើរការផ្សាយដើម្បីធ្វើការវាយតម្លៃដោយមិនលំអៀង ជាជាងការទុកមតិអវិជ្ជមានដោយចេតនាដឹកនាំមតិសាធារណៈ។ តាមពិតទៅ ទាំងរឿង «Love’s Ambition» និង «The Journey of Legend» មានអ្នកតាមដានច្រើន ហើយការប្រកួតប្រជែងក្នុងទីផ្សារភាពយន្តគឺជៀសមិនរួច។ ទោះជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងប្រកបដោយយុត្តិធម៌នៅតែជាកត្តាចាំបាច់ដើម្បីរក្សាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់ឧស្សាហកម្មទាំងមូល៕

តឹងចិត្តពេក ចំប៉ីខ្មៅ ទម្លាយរឿងក្នុងគ្រួសារ

0

ចំប៉ីខ្មៅ បានចេញវីដេអូដោយក្តីឈឺចិត្តរៀបរាប់ពីរឿងគ្រួសារជាលើកទី១ប្រាប់មហាជនព្រោះតែការខិតខំប្រឹងប្រែងរបស់ខ្លួនសព្វគ្រប់បែបយ៉ាងបែរសមាជិកគ្រួសារមើលមិនឃើញ។ ចំប៉ីខ្មៅ បានលាតត្រដាងថាម្តាយរបស់ខ្លួនញៀននឹងកន្ទុយលេខនិងបានយកមាសដែលខ្លួនឱ្យយកទៅបញ្ចាំ ខណៈដែលប្អូនប្រុសបែរជាគិតតែពីជក់ថ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijwNvhkuMtTavZZQcWW2GnVaDQSuB4xsDdnEkGoQn0brvrE1VPCWY_kVA9toohMaOjmV7Y_nQGuDDj9yo9rf_bBh4j7DgIAW1PM7pznukPrnCLSv-Wofv2uKRclXEUAXAdrRw3Dp7xEq9uGsB7qFP-K6WMOaHO9gLvZ4u_opU59pxWl-JwxRoQGnB0ps5E/s1716/image_2025-09-29_10-05-19.png

នៅថ្ងៃទី២៧ ខែកញ្ញា ចំប៉ីខ្មៅ បានបង្ហោះវីដេអូដោយរៀបរាប់ថា អ្វីដែលខ្លួនបានមកដល់ថ្ងៃនេះគឺកើតចេញពីការខិតខំដោយខ្លួនឯង ព្រោះតែម្តាយឪពុកពិបាកមិនអាចជួយខ្លួនឱ្យបានដូចថ្ងៃនេះទេ។ ចំប៉ីខ្មៅ បានបន្តទៀតថា ខ្លួនជាមនុស្សដែលធ្លាប់ជាប់គុកមិនអាចប្រលងមេធាវី ឬចៅក្រម ព្រះរាជអាជ្ញាក៏បានឡើយ ហើយអ្នកផ្ទះមិនយល់អារម្មណ៍របស់ខ្លួនឡើយ។ ចំប៉ីខ្មៅ បានបន្តទៀតថាគ្រាន់តែយកប្អូនមកឱ្យនៅភ្នំពេញរកស៊ីធ្វើការ ឱ្យជួយមើលមុខរបរ បែរជាធ្វើមិនបានគិតតែពីជក់ថ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5QIDf85_O3I10mKEPv18TMOgi9WeSrhnejzSjnwA1OzBIGKSzH-yWM3u3O6s0iCP7jQjX63oTIYR5l_fgCDCe5bI-A_Wuq-_0f1DuNBk_rRShTjWlZHx27VWdKDIvXmKH9LN2LPlnUnlR73pTFVqHuelrRxJkS3vBZaSUbP0SCl0bpcnGUxRZeIP7ljpy/s1716/image_2025-09-29_10-05-21.png

ដោយក្តីអន់ចិត្តចំពោះសមាជិកគ្រួសារ ចំប៉ីខ្មៅ បានបន្ថែមទៀតថាម្តាយរបស់ខ្លួនគឺរឿងកន្ទុយលេខ ខ្លួនខិតខំផ្គត់ផ្គង់អ្នកផ្ទះគ្រប់សព្វបែបយ៉ាងឱ្យខ្លួនធ្វើល្អប៉ុណ្ណាទៀត ខ្លួនខំទិញពេជ្រ ទិញមាសឱ្យម្តាយពាក់បែរជាមិនយល់អារម្មណ៍របស់ខ្លួនយកមាសទៅបញ្ចាំ យកទៅជួយបងប្អូនផ្សេង មិនយល់អារម្មណ៍របស់ខ្លួនខំងើបមកពីគុក។ ជាមួយនឹងការលាតត្រដាងក្នុងរឿងគ្រួសារ ចំប៉ីខ្មៅ ថាខ្លួនគ្មានហេតុផលអ្វីត្រូវប្រាប់ពីអារម្មណ៍ទៅកាន់អ្នកទស្សនាឡើយប៉ុន្តែគ្រាន់តែចង់ឱ្យដឹង ឱ្យឃើញពីគំនិតមាយាទ ហើយការដែលបង្ហាញប្រាប់ទស្សនិកជនក្នុងរឿងគ្រួសារនេះដោយសារតែខ្លួនតឹងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifoLTnhdK-PkgGRSmntxg2iPiWsbbHoDuwBBicgr85lcHNIRpF0NGHr5ZyWH3HUXNaav3cdLZbpQHJo2OP7o6kZRAdRSfzalT5qV3uozfQVcYLKcjYXMR3DNrqS6n40m4I8iOc9kqcRFMcrj-y4jkFxUx3Hv30_Z7hPlB0rrSA8uyZO9UX8cgPrqwMxjRB/s1716/image_2025-09-29_10-05-24.png

បន្ទាប់ពីបង្ហោះប្រាប់ពីទុក្ខលំបាករបស់ខ្លួនពីសមាជិកគ្រួសារដែលមិនយល់ពីអារម្មណ៍នៃការខិតខំប្រឹងប្រែងរបស់ខ្លួន អ្នកលេងបណ្តាញសង្គមមានការផ្តល់កម្លាំងចិត្តទៅកាន់ ចំប៉ីខ្មៅ ផងដែរក្នុងនោះជំទាវ ចន ច័ន្ទលក្ខិណា ក៏បានចូលទៅខម្មិនផ្តល់កម្លាំងចិត្តដូចគ្នា។ ទោះយ៉ាងណា វីដេអូដែល ចំប៉ីខ្មៅ បានបង្ហោះក៏បានបាត់ចេញពីបណ្តាញសង្គមផងដែរខណៈមានគណនីផ្សេងបង្ហោះថា ចំប៉ីខ្មៅ សង្គ្រោះបន្ទាន់៕

ជាប់ពន្ធនាគារមិនទាន់បានមួយខែផង ពេលនេះលោកតាថាស៊ីន ដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ

0

បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកតាថាស៊ីន ស៊ីណាវ៉ាត្រា បានដាក់ញត្តិសុំលើកលែងទោសជាបុគ្គលពីព្រះមហាក្សត្រ បន្ទាប់ពីជាប់ពន្ធគារកាលពីសប្តាហ៍ទីពីរនៃខែកញ្ញា។ ការដាក់ពាក្យសុំលើកលែងនេះត្រូវបានក្រសួងយុត្តិធម៌ថៃដំណើរការឡើងវិញរួចរាល់ហើយ ដោយប្រភពអ្នកកាន់តំណែងខ្ពស់ម្នាក់បានបញ្ជាក់ថា “ការដាក់ពាក្យសុំលើកលែងទោសនេះគឺជាសិទ្ធិពេញលេញរបស់អ្នកជាប់គុកគ្រប់រូបក្នុងប្រទេស”។ នេះបើតាមសារព័ត៌មានខៅសត ចុះផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB6Sd7OHRHSj9O5-g5M9r5EKBIOFF6NJELXn0yNd44VggeJjYMyGyAVo9hSciZFqiUZDeX9pn27GGLcQIC02SZEUNxoBo8FcnClk239w3mBwb0Go5VeHnibuzNvHHnzU1TIBVLjEQoHUJnPMzOdUumhBBid6bu3uwki3OFAz_0Y6KSqBaUHZVrSGbB7ux_/s1280/photo_2025-09-29_13-40-24.jpg

ការលើកលែងទោស ជាការស្នើសុំផ្ទាល់ខ្លួនរបស់អ្នកជាប់គុក ដើម្បីសុំកាត់បន្ថយការពិន័យឬទទួលបានការលើកលែងពេញលេញ។ យ៉ាងណាមិញ ទោះបីជាការដាក់ញត្តិសុំអភ័យទោស នេះអាចធ្វើបានដោយសិទ្ធិពេញលេញក៏ដោយ អ្វីដែលអាចកំណត់លទ្ធផលនោះ គឺការសម្រេចចិត្តផ្ទាល់របស់ព្រះមហាក្សត្រ ដោយមិនមាននរណាម្នាក់ឬ ភ្នាក់ងារណាមួយអាចចូលរួមសម្រេចជាមួយព្រះមហាក្សត្របានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv3bqv_9a14OOuubpAbp0Zt49E0lXKCXFVORcrL1kZu_x15L0F8Y-kTLFi-noxz2CHEuH-DvKwKx0qcnE5vq_9bjLuuyMhytmNwL9Qmi1bAO1PycQ_SGk8WIvGsVqIb56sw6lzvunHCwh1oYU73ctg2tOcLVd8VyOZeM8pSfJi43arN0dKGwxMXfHEHB_9/s1200/photo_2025-09-29_13-40-23.jpg
សូមរំលឹកថា កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ តុលាការកំពូលសម្រាប់កាត់ទោសអ្នកនយោបាយ បានកាត់ទោស អតីតនាយករដ្ឋមន្រ្តីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ នៅក្នុងសំណុំរឿងលេខ ១៤។ បន្ទាប់មកត្រឹមតែមួយថ្ងៃក្រោយជាប់ពន្ធនាគារ ពោលគឺនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ លោកថាក់ស៊ីន បានដាក់ញត្តិសុំលើកលែងទោសទៅព្រះមហាក្សត្រ វិញភ្លាមៗតាមរយៈក្រសួងយុត្តិធ៌ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAqRXroo65iic5eKAm3geNZsXVHj3fpYT7yQFoo5tDL2eLaK9xANgSzCiHtA9tkzHSCAOc0YkHc69ObKpCmrqpBz-dScoYFp4OQAt-ree7NFZ92R0OIoKuzjJfVqB3aoPuY0bzB4kjo6rN2gYxFSiHDlAXbGGjT78NhwA_Pfm9FksMiezBcdp6SC5pZd70/s1280/photo_2025-09-29_13-40-24%20(2).jpg
គួរបញ្ជាក់ថា ក្រោយរត់គេចខ្លួនចេញទៅក្រៅប្រទេសអស់រយៈពេលជាង ១៩ឆ្នាំ លោក ថាក់ស៊ីន បានវិលចូលប្រទេសខ្លួនវិញ កាលខែសីហា ឆ្នាំ២០២៣ គឺនៅមុនថ្ងៃដែលសភាថៃបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីចេញពីគណបក្សភឿថៃ ហើយត្រូវវបានតុលាការកំពូលកាត់ទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ។ យ៉ាងនេះក្ដី លោកក៏ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិសនៅទីក្រុងបាងកក ដែលជាពេទ្យរបស់ពន្ធនាគារដោយសាររូបលោកជាពិរុទ្ធជន (អ្នកទោស) ដែលត្រូវអនុវត្តទោសរយៈពេល១២០ថ្ងៃក្នុងពន្ធនាគារ៕

លីម តិចម៉េង បង្ហើបពីការប្រលងចម្រៀងមិនខុសពីកម្មវិធីបវរកញ្ញាមិនសូវមានមិត្តហើយត្រូវមានការប្រុងប្រយ័ត្ន

0

តារាចម្រៀង លីម តិចម៉េង បានចូលរួមកម្មវិធីកម្សាន្តមួយដោយបានចែករំលែកពីការតស៊ូក្នុងជីវិតទម្រាំតែអាចមានឈ្មោះបោះសំឡេងមានមហាជនអាណិតស្រលាញ់ដូចបច្ចុប្បន្ន។ ម្ចាស់ពានកម្មវិធី Cambodian Idol រដូវកាលទី៤បានបង្ហាញថាការប្រកួតប្រជែងគឺមិនងាយស្រួលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrnwlzOp_m4h6yIzU0Qxm3RJgFgwzdZtlZcuYgg0RZxUaEsgaFH3U5lNR60z5Hx51KkxVbhi3MjUwCUT6aOD8_FuCCmco6YkKJ9-MdQTJ5XnEflRm0KMpW9TXTMWFYesXRe-BZ4ghDslOnQbC4qXc8x8sqTaM8TkS5511Dh8phFaUDv2yzA-awDad76a0l/s2048/image_2025-07-16_09-40-11%20(3).png

នៅក្នុងបទសម្ភាសន៍ 3 Fun លីម តិមម៉េង បានប្រាប់ទៅកាន់អ្នកជំនាន់ក្រោយថាការប្រលងមិនងាយស្រួលនោះទេមិនថាកម្មវិធីបវរកញ្ញាឬអ្វីក៏ដោយគឺមិនសូវមានមិត្តនោះទេ ប្រសិនជាយើងមានសមត្ថភាពជាងគេជាងឯងទៀតប្រហែលជាគ្រោះថ្នាក់ក្នុងប្រការណាមួយបើសិនជាយើងមិនប្រយ័ត្ន។ កំលោះតូច លីម តិចម៉េង បានបង្ហាញទៀតថា មានបេក្ខជនខ្លះព្យាយាមបំបាក់ទឹកចិត្តយើង ព្រោះតែខ្លួនគ្មានអ្វីហើយសូម្បីតែការហូបបាយឬគេងគេមើលលើមើលក្រោម ពេបជ្រាយមកកាន់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibwkWaa1oJWYVTBnVWjshRgOhFW4pb3BF6sAMJmrH227LvK4iQthQV6j89_8TEQZMHRa-3QCaAKOnVIRY1aDDiNaAqRnGHw05rSyZ9T0OUXw1ZT012NQI0gAjKpwJpRVeBtB75HDzcqAIxc7XSayLL2bPRLTwPUTIYdN9eZFuqhjwimYCj3kTPHKreLQKS/s960/image_2025-07-16_09-40-11.png

តារាចម្រៀងរូបនេះក៏បានចែករំលែកបទពិសោធន៍នៅក្នុងការប្រលងចម្រៀងទៀតថា ប្រសិនជាចង់ឱ្យខ្លួនឯងល្អស្អាតគឺត្រូវហ៊ានចំណាយពីមួយវគ្គទៅមួយវគ្គ ហើយកម្មវិធីមិនបង្ខំយើងនោះទេដោយគេគ្រាន់តែប្រាប់ថាសប្តាហ៍នេះមានខន់សិបអ្វីប៉ុណ្ណោះ។ រៀបរាប់ដោយអួលដើមក តិចម៉េង បានបង្ហាញប្រាប់ទស្សនិកជនថាតាំងពីប្រកួតប្រជែងវគ្គដំបូងដល់បញ្ចប់គឺខ្លួនលោកពុំមានសំលៀកបំពាក់ថ្មីនោះទេ ដោយសំលៀកបំពាក់ខ្លះគឺទិញនៅផ្សារបឹងកេងកង មានការជួយពីរៀមច្បងសិល្បករនៅហង្សមាស រួមទាំងថៅកែហាងរបស់ខ្លួនបានជួយជាសំលៀកបំពាក់ទៀតផង។ ក្នុងអំឡុងពេលនោះ តិចម៉េង ថាលោកច្រៀងដូរបាយចំនួន៦ថ្ងៃ ចំណែកឯ១ថ្ងៃទៀតគឺប្រកួតប្រជែងហើយលោកអស់ពីខ្លួនគឺត្រឹមវគ្គ Live Show សប្តាហ៍ទីពីរប្រសិនជាពេលនោះបរាជ័យគឺជីវិតចប់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSHNxoPwp1GrGleamvmh7D1_Awhm5fxkTACTjJCdCl9SU9dRbcWdFhyphenhyphenpdbqLZIW4ipsFI1PzTxATZ1EiCnze79dHhi9-mhQEuQPJYj98h1K8W796WGffoEqpA4Y9iOCRVtgaptAYkqSSvr12IvHGC0Rdm6rq7VYd5N0jxnQRqFTLVzlDwSPqMEqkJnHEdz/s2048/image_2025-07-16_09-40-13.png

គួរបញ្ជាក់ផងដែរថា លីម តិចម៉េង ជាម្ចាស់ពានមួយរូបដែលទទួលបានការអាណិតស្រលាញ់ពីអ្នកគាំទ្រច្រើនបើទោះបីជាលើកពានជាច្រើនឆ្នាំប៉ុន្តែនៅពេលមានការប្រគំតន្រ្តីនានាតារាចម្រៀងរូបនេះតែងតែទទួលបានកាដូពីក្រុមអ្នកគាំទ្រ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី និង អ៊ិន លក្ខិណា ដើរម៉ូតឡើងឆ្វាចនៅក្នុងកម្មវិធីមួយនៅឯប្រទេសវៀតណាម

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី និង អ៊ិន លក្ខិណា រួមទាំង មាលា ណង នីត ហុក សារិតុលា បានបង្ហាញខ្លួនក្នុងកម្មវិធីដើរម៉ូតមួយនៅឯប្រទេសវៀតណាម។ សម្រស់របស់នារីខ្មែរនៅលើឆាកទាំងប៉ុន្មានដួងនេះគឺទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង អ៊ិន លក្ខិណា ដើរម៉ូតឡើងឆ្វាចតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicM8wE17OkOKvXpVxAcLKkhWNciQLNcKwrtUusk_E6nmFKJTHEu2va8YACULVvPgJ4kkrw3ryouvWwBecLTJqPERSscp0W2tsGDE_BxJo8dhz2GEQ4pzWAtlQd8xeocRoNoCh6EJ1QslO5tS6Rt6PMY2xYSAntx8UjBwjLrRZBuHC6j1WvJ6YrosFL1VO0/s2048/image_2025-09-29_08-46-50.png

អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 គឺជាបវរកញ្ញាខ្មែរមួយរូបដែលមានឱកាសដើរម៉ូតនិងមានការងារច្រើនជាងគេនៅប្រទេសវៀតណាមបន្ទាប់ពីឆក់បានតំណែងTOP10 នៅលើឆាកអន្តរជាតិ ថែមទាំងជាកូនស្រីសំណព្វមួយរូបរបស់គ្រួសារ Cosmo ផងដែរ។ ជាក់ស្តែងកម្មវិធីធំមួយនាពេលថ្មីៗនេះដែលរៀបចំឡើងនៅឯប្រទេសវៀតណាមក៏មានការចូលរួមពី អ៊ិន លក្ខិណា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimGYFMiceGQpHkyti9abFfFWebDQAVH7YfPn5x9vRHMVlFzleYpZytg7pA5xSFPLfRhEF_FqfvjawARWS95Javsw-4RXEe81oJzWsCC3HB9giU5fELyhitmcCz5py5g_mdVH5ohct8843kjs0un_Eb44AY0fwAXjgTmVLq3hSsrnodU-X2JSv-wTDPze5d/s2048/image_2025-09-29_08-46-55.png
នៅលើឆាកដ៏ស៊ីវិល័យ អ៊ិន លក្ខិណា គឺស្ថិតក្នុងសំលៀកបំពាក់ពណ៌សទៅតាមខបសិនរបស់កម្មវិធីជាមួយនឹងការលេងស្ទាយ៍ពាក់មួក។ លក្ខិណា បានដើរម៉ូតឡើងឆ្វាចនៅលើឆាកដែលប្រមូលផ្តុំដោយតារាម៉ូដែលជាច្រើនទៀត។ សម្រស់ លក្ខិណា ក៏ទទួលបានការសរសើរពីអ្នកលេងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrUA1XcG2UCn1n0w_rSmhrxTqHcFH2R0w-UEC4hO1k2t_2zn11Vd75iMZql-omFyQL5maZMVmXgVJsPFKffPaSkm8eIFY0O6VOPAv6qaFRyh3U2a2I4t5e8IdFN-npoFafR0zGQEylBPZYu2f9LeLgppKrZfm0MOC55xh2EEmn4uvYRvcMTHpEQHeTmRx9/s2048/image_2025-09-29_08-46-52.png

មែនទែនទៅមិនត្រឹមតែមានវត្តមានរបស់ អ៊ិន លក្ខិណា ប៉ុណ្ណោះទេដែលចូលរួមកម្មវិធី fashion show នៅវៀតណាមជាមួយនឹងកម្មវិធី Tik Tok កម្មវិធីលើកនេះក៏មាន ពេជ្រ វត្តីសារ៉ាវឌ្ឍី មាលា ហុក សារិតុលា និង ណង នីត ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPPcY_qzcMyNt8u0JxRKj3Jyt4i-zKjFX5XJrZdZGL64_yHL82Gs-ZjaC_ItL6bck0IYEUkjTXV-m0T23sRCn32iXaXE88TZiTZCwDp5WZbGdNtX7Nk46RqPXYcbQ4E3CQKjLi1nhEPrQZvXO_0D5NpIZqCNyr_LjvOeiC5jSSqK-2I2946NfOGFayQKaZ/s2048/image_2025-09-29_08-46-46.png
ទោះបីទើបតែប្រឡូកការដើរម៉ូតនៅឯប្រទេសវៀតណាម ប៉ុន្តែវត្តមានរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានការចាប់អារម្មណ៍មិនធម្មតាដូចគ្នា។ លំដាប់រងទី២ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបញ្ចេញរាងដ៏ស្រស់ស្អាតដើរម៉ូតប្រកបដោយភាពទំនុកចិត្តដោយមានក្រសែភ្នែកជាច្រើនចាប់អារម្មណ៍មកលើ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទោះបីជាកំឡុងពេលនាងសមឆាកក្តីក៏មានម៉ូដែលផ្សេងទៀតចោលខ្សែភ្នែកសម្លឹងដែរ។

អាចថានេះជាជំហានដ៏ល្អមួយសម្រាប់តារាម៉ូដែល បវរកញ្ញាកម្ពុជា ដែលកាន់តែមានទីផ្សារដើរម៉ូតនៅឯប្រទេសវៀតណាម៕

គ្រោះធម្មជាតិផ្ទួនៗ! ថៃប្រកាសអាសន្នលើខេត្ត ៤២ ទៀត ដោយរងឥទ្ធិពលខ្យល់ ព្យុះប៊ូឡូយ

0

បាងកក៖ ក្រសួងឧតុនិយមថៃ (TMD) នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះបានចេញសេចក្តីព្រមានអំពីអាកាសធាតុគ្របដណ្តប់លើខេត្តចំនួន ៤២ រួមទាំងរាជធានីបាងកក និងតំបន់ជិតខាង ក្រោមឥទ្ធិពលរបស់ព្យុះប៊ូឡូយ (Bualoi) ដែលនឹងមានហានិភ័យភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យកើតទឹកជំនន់ភ្លាមៗ បាក់ដី ទឹកហូរច្រោះពីលើភ្នំ និងទឹកទន្លេកើនឡើងខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIlUN-lammatG_Uv0DnVdaB0sM1u4vSc9S9xE3LvkSC1iIbC9pYo7iXedBuTa5b7G-NECF1A2u8vy-8Axrm2GrV4RJsGd3rTa26hU0gXFiFelNy4cDp3t7vb5ZiB-YaB0sI4KN7mW4k0DZHM0qWpVkWdoxCJ4un0aKZzco1Zd-LJY6I89Eh7RaqA350JBT/s960/photo_2025-09-29_09-51-55.jpg
ស្របពេលដែលប្រទេសកំពុងរងទុក្ខនិងគ្រោះធម្មជាតិដែលមានស្រាប់ នាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើន ដោយមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃភាគឦសាន និងខាងកើត ជាពិសេសខេត្តបឹងកាន សាខុនណាខន នគរផាន ឧដុនថានី ខនកែន កាឡាស៊ីន មុកដាហាន ច័ន្ទបុរី និងត្រាត អាចរងផលប៉ះពាល់ខ្លាំងជាងគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhF_a2va3SUKxDu4mfP3oiQIYyMOKRoT-Vv7UwcN309vLux2Ye0BZvt9N6Jm-IJ9Q3ev94ynYo6DMgmQA_JMPQ-79AU2mQRA6GaLl4ZHZLAzMjqz8t1CJPlH3-qZQBLPVu1xEZpxeqX6kisVKn98HisLYQT30yByI8HdVzuRjd0tZyhxjCymHj94aNLm0/s1280/photo_2025-09-29_09-51-56%20(2).jpg
ចំណែកឯ ស្ថានភាពរលកនៅសមុទ្រ Andaman និងឈូងសមុទ្រថៃវិញ ព្យុះប៊ូឡូយ អាចបណ្ដាលដែលមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងមានកម្លាំងរលកពីមធ្យមទៅក្នុងកម្រិតកម្ពស់២-៣ម៉ែត្រឯណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGktxb82ohN2Q-kRafRla8zLx9B-dDrkhjR7DlVOKDQ63yGANseFYSOSkbFvlFuq-3fun1URJCzIAkVuhfbxQdYrJwbXSMCU08i3Sh39B_btmWY0vvvSdDvM8zTZD9dS2TJbvocm5WtinQEEb2B7TUooRQAlQDbt-3xVehr5Kb7_Oxewdxti7QJkFFS27s/s1280/photo_2025-09-29_09-51-56%20(3).jpg
គួរបញ្ជាក់ផងដែរថា ព្យុះប៊ូឡូយ បានវាយប្រហារវៀតណាមដីគោគ ជាមួយនិងកម្លាំងខ្យល់ជាង ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះ បានទៅដល់ដីគោកវៀតណាមកាលពីល្ងាចថ្ងៃសៅរ៍ ដោយវាយប្រហារចំតំបន់ Hoang Sa រួចបន្តបោកបក់លើខេត្ត Ha Tinh និង Quang Tri មុននឹងថយកម្លាំងពេលទៅដល់ភាគខាងជើងប្រទេសឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMe6kMxCG300fgea2m-axCNxjQKd1MDQMQcvCcgCjqFFgoZs_SJkhxcp1DZoNerUZLhJJitrwfCHvewkH0J504OTDRqxLU_-Zn_5txEuXG69O6Bpp3Wevb5AsbewX4tzGOBcR1g6h8GW0UmtpLnNxil1RNEzsJBRyIa4cg7aBVmupugarQEg_VhUBqcZBI/s1280/photo_2025-09-29_09-51-56.jpg

ឥទ្ធិពលព្យុះ Bualoi បានបង្កើតជាបាតុភូតខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ខ្លាំង ជំនន់ភ្លាមៗ បំណាក់ដី និងបណ្តាលឲ្យទឹកទន្លេហក់ឡើងខ្ពស់៕

Shu Qi បានឈ្នះពានរង្វាន់អ្នកដឹកនាំរឿងល្អបំផុតសម្រាប់ខ្សែភាពយន្តដំបូងរបស់ខ្លួន

0

នៅថ្ងៃទី២៦ ខែកញ្ញា តារាសម្តែងតៃវ៉ាន់ Shu Qi បានឈ្នះពានរង្វាន់អ្នកដឹកនាំល្អបំផុតនៅឯមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន (BIFF) លើកទី៣០ សម្រាប់ខ្សែភាពយន្តដំបូងរបស់នាងមានចំណងជើងថា «Girl»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihifnEszfhYtiHmJzD83lawJTgJ9nG2otoNJhBKYNnyfJT5bIWHeg3xWEcqQCZnp9PNUdFR5YfhQ5jHCyvMe3-aX5YNZ5iEz1QG44EScc9b_IMLLnip5hS6jd-54thYQBnUKYi7u02ZZazKdKCzAhTzvb9dB0vZB4XcRM_oQqCNuevA89I779MxHF73V0S/s1024/image_2025-09-27_16-42-33%20(2).png

នៅក្នុងសុន្ទរកថារបស់នាង Shu Qi បានថ្លែងអំណរគុណដល់ក្រុមការងារភាពយន្ត ផលិតករ និងអ្នកវិនិយោគទាំងអស់សម្រាប់ការងាររបស់នាង។ តារាសម្ដែងរូបនេះបានចែករំលែកអារម្មណ៍ថា៖ «ខ្ញុំដឹងគុណយ៉ាងខ្លាំងចំពោះចៅហ្វាយនាយដ៏អស្ចារ្យក្នុងវិស័យភាពយន្តក្នុងរយៈពេល ៣០ ឆ្នាំមកនេះ ដែលពួកគេបានដឹកនាំខ្ញុំពេញមួយឆ្នាំនេះ។ ខ្ញុំកាន់តែដឹងគុណចំពោះអ្នកដឹកនាំរឿង Hou Hsiao-Hsien ។ បើគ្មានគាត់ទេនោះនឹងមិនមាន “Girl” ការចេញផ្សាយដំបូងរបស់ការដឹកនាំរបស់ខ្ញុំ។ ចំពោះនារីទាំងអស់ដែលឈឺចិត្ត ខ្ញុំសង្ឃឹមថាអ្នកនឹងដើរទៅមុខដោយក្លាហាន ហើយសម្លឹងឆ្ពោះទៅអនាគតដ៏ភ្លឺស្វាងរបស់អ្នក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuw4G7M2iGHl9HCWTMwOeUrey26C0HSZ3wV6Z2scdf3voRnSdhSwEXHt-4tdU0Ed26BE7XmuwxvU0XbaZuElL-0hM3oadEbae6108iEZgs99gJSOrRffjX7JcjCisvD8WO6T7y2ot-_ObUUtEPc1FnmMwoPqnoW7jXiYt5mAnCcbzaK3GBVOC_eZoXhVxQ/s1024/image_2025-09-27_16-42-33%20(3).png

លើសពីនេះ Shu Qi ក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងពិសេសចំពោះស្វាមី stephen fung ថា៖ «អរគុណប្តីដែលតែងតែគាំទ្រ និងទទួលយកខ្ញុំ អរគុណដែលបានរៀបការជាមួយនារីដែលមិននៅផ្ទះញឹកញាប់»។ ពានរង្វាន់នេះកាន់តែមានអត្ថន័យសម្រាប់ Shu Qi។ ភាពយន្ត ««Girl» ពិពណ៌នាអំពីថ្ងៃដ៏ច្របូកច្របល់ក្នុងជីវិតរបស់ក្មេងស្រីវិទ្យាល័យម្នាក់ ដែលមានឪពុកដ៏ឃោរឃៅ សេពគ្រឿងស្រវឹង និងមានម្តាយដ៏តឹងរ៉ឹង ដែលបំផុសគំនិតដោយបទពិសោធន៍កុមារភាពរបស់ Shu Qi ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiisBRi77IsSgGdU4m9bCZTZmWRr8g9G5vHtrBUR6-gYipg_YKxtaUKVeYb75tWqPRH7M7-rYKW9K7O8WFor8Uq2eWg5yHKKSbZK9Fj1m626o8JeUKT4NhueExeJc4Icb6qZlMH4bCfQDW8ss1cPrpU_o6vKR6CIfWK4QME6oar7-mnIP-VtLA64l0q9_IU/s1140/image_2025-09-27_16-52-11%20(2).png
មុនពេលត្រូវបានផ្តល់កិត្តិយសនៅក្នុងមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន «Girl»បានចូលទៅក្នុងប្រភេទការប្រកួតប្រជែងសំខាន់នៃ មហោស្រពភាពយន្តអន្តរជាតិ ទីក្រុង Venice ហើយបានបង្ហាញខ្លួននៅក្នុងប្រភេទមជ្ឈមណ្ឌលនៃមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូ។ សិទ្ធិថតរឿង «Girl» ត្រូវបានលក់ទៅឱ្យប្រទេសបារាំង ជប៉ុន និងប្រទេសមួយចំនួនទៀត។ នៅខែតុលា ខ្សែភាពយន្តនេះនឹងត្រូវបានបង្ហាញនៅឯមហោស្រពភាពយន្ត Lumière ក្នុងប្រទេសបារាំង៕

លោក ហេង វិសាល បង្ហាញការឈឺចាប់និងភ័យខ្លាចដែលមានថៃជាប្រទេសជិតខាងមិនគោរពច្បាប់អន្តរជាតិ

0

អ្នកបង្កើតមាតិកាល្បីឈ្មោះលោក ហេង វិសាល បានសរសេរបង្ហោះនៅលើបណ្តាញសង្គមបង្ហាញទៅកាន់មិត្តអន្តរជាតិថាប្រទេសថៃបានល្មើសបទឈប់បាញ់ហើយលោកមានការឈឺចាប់និងភ័យខ្លាចដែលមានប្រទេសជិតខាងដូចជាថៃ មិនគោរពច្បាប់អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះលោកបានស្នើសុំឱ្យអន្តរជាតិចាត់វិធានការអ្វីមួយដើម្បីដោះស្រាយរឿងនេះជៀសវាងប្រទេសដទៃយកគំរូតាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwAeo6DzEHI_qx_33bqe-CjslFds7Q4Y9VOB7Zkll29yW4-VW0Olf3ezZZU8rU6aHySGoqzCdzyzzC7J95Wdmo_aa_GN1uX8Y59-ukLMBfvJ1jJVw5JSlW9-14h1yD0dy2gL-GUfkYAw5WZ8Zl6T8n_JwY8IHTlXc_LPEvmsS2R8FYdo0NUyeSwswDJz1f/s2048/image_2025-09-27_14-26-56.png
នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ក្រសួងការពារជាតិបានសេចក្តីប្រកាសថានៅវេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ ស្ថានការណ៍តានតឹងនេះបានបង្កឱ្យប្រជាជនមានការព្រួយបារម្ភជាថ្មីព្រោះតែភាគីមិនគោរពបទឈប់បាញ់បានល្មើសការព្រមព្រៀងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3daIeDN7M7b7PyrDUXz-g8974NwRxjicMuFETAZ01ur8d2AUPSeaoMMZkTTMdFUdTrzGVpZVKnu093gcodUyvj9TgzEBwbEeEkCVy7ROqj3Rq8W6r1Bon6jpE2t8Kp8RC3anaBwIWoNw2UCRa2YBkxvTPox9tvlD_Mlhsx_TcmhIIlJAHorrMtxcI2Kj4/s1280/image_2025-09-27_14-26-58%20(2).png
ស្របពេលដែលប្រទេសថៃបានបំពានបទឈប់បាញ់ លោក ហេង វិសាល បានបង្ហាញទៅកាន់មិត្តអន្តរជាតិថា «អត្ថបទមួយនេះគឺខ្ញុំសរសេរជូនទៅកាន់មិត្តអន្តរជាតិ នៅថ្ងៃនេះប្រទេសថៃបានល្មើសបទឈប់បាញ់ម្តងទៀតហើយ ដោយថ្ងៃនេះប្រទេសថៃបានធ្វើការបាញ់ប្រហារដោយកាំភ្លើងមកកាន់ប្រទេសកម្ពុជា ដែលនេះគឺជាការប្រឆាំងទៅលើបទឈប់បាញ់ ក៏ដូចជាមិនទុកមុខ និងមិនគោរពនៅការជួយរកសន្តិភាពរបស់ប្រធានាធិបតី Donald J. Trump និង Malaysia ដែលជាប្រធានប្តូរវេនអាស៊ានផងដែរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq809MQTwhcTexLFFopO0FVbGVF-wSxxuNjwkrYSZCIazhyphenhyphenJGJExxZePaX1zRRz1QKGsj2kgSkK93a7ZaspmEBNZJ648fy9_Yal4ky_Xn5XgFo47UjevCE5ZyiLHIC2h-Ag48T_fsvEAR6Wp9LObPY6LkF4gKyO2j0zY-DkLIQfRH4vbsLh0O3hXlsW8so/s736/image_2025-09-27_14-26-56%20(2).png

ស្វាមី ជា ស្រីនា បានបន្តទៀតថា «ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាម្នាក់ ពេលនេះខ្ញុំពិតជាមានអារម្មណ៍ឈឺចាប់ និងភ័យខ្លាចដែលមានប្រទេសជិតខាងដូចជាថៃ ដែលកាចសាហ៊ាវ មិនគោរពច្បាប់និងមិនខ្លាចច្បាប់អន្តរជាតិទាល់តែសោះ ក្នុងនាមជាមនុស្សដែលរស់នៅលើផែនដីមួយនេះដូចគ្នា ខ្ញុំពិតជាស្នើរសុំ ឱ្យអន្តរជាតិចាត់វិធានការអ្វីមួយដើម្បីដោះស្រាយរឿងនេះ បើមិនដូច្នេះទេ នឹងមានប្រទេសជាច្រើនទៀតនឹងយកគំរូតាមថៃ ដោយមិនស្តាប់ និងមិនខ្លាចច្បាប់អន្តរជាតិទៀតឡើយ ពេលនោះពិភពលោកនឹងវឹកវរ សង្ឃឹមថាមិត្តបរទេសនឹងបានឃើញហើយពិចារណា អ្នកធ្វើវាមិនមែនដើម្បីកម្ពុជាទេ គឺធ្វើវាដើម្បីសន្តិភាពពិភពលោក»៕

រុស្ស៊ី សម្ញែងមីស៊ីលលឿនជាងសំឡេង​៩ដង ស្របពេលមានភាពតានតឹងជាមួយណាតូ

0

ថ្មីៗនេះ ប្រទេសរុស្ស៊ី បានបាញ់បង្ហោះមីស៊ីលប្រភេទ Zircon នៅក្នុងសមយុទ្ធជាមួយប្រទេសបេឡារុស ដើម្បីបង្ហាញសាច់ដុំយោធារបស់ខ្លួនទៅកាន់ណាតូ (Nato)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdFFs_eUIk0CuZIpmnYCUIF_8vPWo1gp5Zlh-rcnF-puLFRMynHYNaiApsEllAFTiPpeOIQ5z0LhPhnil0q17jND9jxaGAWhnJIUDdSu_SscYQ82QyFjybVqi70QK7yHTIB3GUWocNri7ICH5zC65ekwIZTBUmZLAiMcVHx7F_oiuGc38XphyphenhyphenRR8Zduqcx/s1845/image_2025-09-29_09-19-26.png
3M22 Zircon ជាមីសុីដែលអាចហោះចម្ងាយបាន១ពានគីឡូម៉ែត្រ ក្នុងល្បឿនលឿនជាងសំឡេងដល់ទៅ៩ដង ស្មើនឹងប្រមាណជា ៩៦៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrCnhePR3d9hpFQD9A08t2n_qpeW3Sw8guhBhdub-mTUbMpvklLpmoKy5MkzsFjFLby6RhgVT3WgnRg3Ueua2Pr-8ydy02-wALFOlQQeEwyqHNclq43OjoZRjBcMA1Fm-wDEr9826Bhbt7F58IySpPefUd-A_qH9AIiYEJk5wQrlE1hdN5TGoGzQ7Ids8T/s1280/image_2025-09-29_09-19-27.png
ក្នុងល្បឿនដ៏លឿននេះ ធ្វើឱ្យមីសុីល3M22 Zircon មានសមត្ថភាពគេចផុតពីខែលការពារអាកាសភាគច្រើនរបស់លោកខាងលិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiCSKx1pW0fby6YDrrzqtfK3rA3AREHywhnSW79oJmHxRC9_mlnB7e5b0uKPDLi1DrVHyl1NTR2GpgH2XvpdAXKDwF8SU_eKL8YT0gqs6rvQcwmqcmXBsLMYdmDNIznJ3ISI1JxXtg6v9oWfXNu3RPcpkxNr9MklLk5EkTKmMTicr2QsXWPfb2bwaMH9ox/s1024/image_2025-09-29_09-19-28.png
មីស៊ីលនេះ បានបញ្ចប់ការធ្វើតេស្ដកាលពីខែមិថុនា ឆ្នាំ២០២២ ដោយអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានចំនួនមួយគ្រាប់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ2m57AwwzHJDgmhONVD7Mv6bzB-Lp1IzNZjvFzLFICCXbTumShcyiUfH-8yoMwqfBbvgTYFn218qGAkMZrrulBfo7v1G7ORNjX3rgQ0iZUM0hAXtWKiXrAWF2pwbl-JI4XXWOzbViwBF-lEy3P_HorxPLiPfHi4rDuPlOv_3KzG42C1QiYslMWiPO9adz/s1280/image_2025-09-29_09-19-29.png
    ក្រៅពី Zircron រុស្សុីក៏នៅមានមីស៊ីលផ្លោងអន្តរទ្វីប ICBM ឈ្មោះ សាម៉ាត (Sarmat) ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង១០គ្រាប់ និងអាចវាយប្រហារដល់សហរដ្ឋអាមេរិកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy8p_D6u8_QSJsBpq6enXy4Pgo27ubmq0XFF-u8LLGU7RcJwmVXpGOX9ZgVgEyzZqtto1sVKf2P9I99oCjdZ_D1M7cJQEzfofw6HzsgTfwSI7pqTBLqccxGo7YOlWYqKeO3P6rksfoVnGjlM6nNpDOtSJMxdrcB_K1MqUFPF2nREqaW36TSB1b-nhlyZjo/s2440/image_2025-09-29_09-19-30.png

     

អតីតកាលដ៏ឈឺចាប់! ពលរដ្ឋកម្ពុជា ធ្លាប់ត្រូវបានបញ្ជូនទៅច្បាំងនៅសង្គ្រាមលោកលើកទី១

0

នៅក្នុងសង្រ្គាមលោកលើកទី១ អំឡុងឆ្នាំ១៩១៤ ដល់១៩១៩ ប្រជាជនឥណ្ឌូចិន ប្រមាណ ជិត១សែននាក់ មកពី វៀតណាម កម្ពុជា និងឡាវបានបញ្ជូនទៅឱ្យច្បាំងនៅសមរភូមិមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf_N22qga64L9VE2ZeG5G-jCyAriqAf4XpFH1SMnD9SzR3vQvCS6dXRA512Ln9VZ26jVhCz4jycd9maxe0HeU8cM9INRGUct5n-rLmYNPSnCoH6o1WrlYI-dUGjxwL6g3leRq0Dd_2ulsOolQrrSHR1PbfgxVciAeKCBuNHxPWBvVctO3SxdYU4ZEo8Ua9/s893/image_2025-09-29_10-04-12%20(2).png

នៅក្នុងសង្គ្រាមលោកនេះ ប្រទេសបារាំង អង់គ្លេស និងប្រទេសរុស្ស៊ី បានបង្កើតសម្ព័ន្ធមួយក្រុមដើម្បីធ្វើសង្គ្រាមជាមួយសម្ព័ន្ធមិត្តមួយទៀត គឺក្រុមអាល្លឺម៉ង់ អូទ្រីស-ហុងគ្រី និងប្រទេសអ៊ីតាលី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv0AuMvBnGwBV-m74CC_1Z2jHUYX2H7Za62682ql8cDbuuSVaAkkLgu72LymnMfFs6xGPHm0GIaL7exyXYBTMFvXzdoDbXVreYjQkp4o3CfNuqs4oM56DzuOQdmdpDjz1thVpQT4QNg6IXDaU8ecOQCOwCiOmPhOUddqNvydP-nB2HvkoJvJwt1Np5xQva/s901/image_2025-09-29_10-04-17.png

ប្រទេសកម្ពុជា ដែលស្ថិតនៅក្រោមនឹមអាណានិគមបារាំងពីឆ្នាំ ១៨៦៣-១៩៥៣ ក៏ត្រូវបានកេណ្ឌទ័ពឱ្យទៅជួយច្បាំងប្រឆាំងនឹងអាឡឺម៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAhyphenhyphenRDe-ADwWATvpMkGpO7qnQbBXfx93paA5mB8URwc5QEt0b1PIiL9UxXr7Jr57mmRTKp6P20MLjrSr3-VhC9yNHGK2Zil2Gg3v2VV8kSMlVOwV1w9yMoH4X-ytjzzWl1Xc8kR3PyYKhW-ej9h4TzT1e6xMwzmWhwEvGgmQfE4c6tVU3ISWOC6-k992kC/s1170/image_2025-09-29_10-04-13.png

បារាំងបានបញ្ជូនពលរដ្ឋខ្មែរប្រហែល២ម៉ឺននាក់ទៅច្បាំងក្នុងសង្គ្រាមលោកលើកទី១ នៅជួរមុខក្នុងទ្វីបអឺរ៉ុប ដោយក្នុងនោះ១៥១នាក់បានបាត់បង់ជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjLkUGiMFu7N8SAGOBqD8ey-grpg2gc7wWPSKA-GJNg3txe00572MrIvXgcYqhvGwus3g0waqwofxwe6xyUsTZr4srGTH_GhFvzBKtUoA9kWUs6sowZTS5qIQ8onfuqRJ6mAKAiq18Ew-dXgf3B2tpBUAG_iB0kgSZK2V-bOt-mHlt3dbUzA0jYKg73-zk/s3840/image_2025-09-29_10-04-15.png

ការលះបង់នេះ បាននាំឱ្យបារាំង សាងសង់នូវស្តូបអនុស្សាវរីយ៍មួយ គឺវិមាន “រូពី” នៅក្នុងទីក្រុងភ្នំពេញ ដើម្បីគោរពដល់ទាហានកម្ពុជាដែលបានស្លាប់ទាំងនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyKTyMXdLybYWpoXpoIaiko5CxaeUNH5GA7VWoTUjkhD1a0gjJLo9C-x-TyQdiAK9EYoilg3Nx8L7O8W48Law1lrHbmCI1IYMlErMQ13sTDVBPmovmQfBfUglNBCsvz2Su8Tmpk1epYAcEQH9RaAMRR2gxwiG9Jpf8TmW3ZukP91YTZPDYKK64hTzH28jI/s990/image_2025-09-29_10-04-13%20(2).png