Home Blog Page 27

ឡូរីន ចិត្តក្លាហានថតរូបថ្ងៃកំណើតជាមួយនឹងរូបភាពស៊ីអារម្មណ៍និងការជ.ក់បារី

0

ដើម្បីអបអរខួបកំណើតរបស់ខ្លួនឈានចូលដល់វ័យ២៣ឆ្នាំស្រីស្អាត ឡូរីន បានបង្ហោះរូបថតជាច្រើនសន្លឹកបន្តគ្នានៅលើបណ្តាញសង្គមធ្វើឱ្យរូបភាពនោះល្បីយ៉ាងឆាប់រហ័ស។ ក្នុងថ្ងៃពិសេសនេះ ឡូរីន បានបញ្ចេញស្ទាយ៍ថតរូបយ៉ាងក្លាហានក្នុងរូបភាពស៊ិច.ស៊ី និង Concep ជក់បារីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIbEP4C0AkB6vXAp2KeloR_1vYqkW8kV1EL50BhE3IOJqK03V7-31kObNAJV_liUFOxgNhgS-jIrpA53Q5REEx3EPlUjCayin-nDuVB2X0nkA_As4-C9wxbP-VariL8H-zeSqh5BjSpBRwwXt1rysXGfmAUn9jkdrA_9yLWkylEJAiyM3YVck2EicSOArE/s2048/image_2026-03-20_16-25-50.png

ស្ទើរតែលែងក្លាយជារឿងចម្លែកទៀតហើយសម្រាប់ ឡូរីន ដែលបញ្ចេញភាពស៊ិចស៊ីរបស់ខ្លួនពីព្រោះស្រីស្អាតរូបនេះមានដងខ្លួនយ៉ាងស្រស់ស្អាតដែលមនុស្សជាច្រើនចង់បាន។ ទោះបីជាការរៀបចំតាមបែបសម័យថ្មីនិងចូលចិត្តភាពស៊ិចស៊ីក្តីប៉ុន្តែរូបនាងពុំមែនជាមនុស្សដែលមិនចេះធ្វើអ្វីគិតតែបញ្ចេញភាពស៊ិចស៊ីបង្ហោះនៅលើបណ្តាញសង្គមនោះទេ។ ឡូរីន បានក្លាយជា BA ផលិតផលរបស់ ពេជ្រ ពិសី ដែលគេជឿថារូបនាងបានតម្លៃខ្លួនមិនតិចនោះទេ។ ងាកមកចង្ក្រាន្តជើងឆ្នាំងវិញ ឡូរីន ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់អំពីស្នាដៃធ្វើម្ហូបរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhchJjpz9Ksat5WHWMnpik5S5I3SSMJE1Zitk7aqH8TLw14BL4T9MU45vJSuKr4G1pjs04unfEPcV-i239yk68e516J6ZfOs2oIthWTdLmUQ0kO_oA7hGgZVaKpPdIe6-0LF2w2gHjTjUZc_cabPRoYKr7PF3ThHgX2CnpNo2pL2WIed2BclFk8UwMhcoYs/s2048/image_2026-03-20_16-25-56.png

ជាមួយគ្នានេះដែរ នាឱកាសថ្ងៃខួបកំណើតរបស់ខ្លួនឯងគម្រប់២៣ឆ្នាំ ឡូរីន បានបង្ហោះរូបជាច្រើនសន្លឹកបន្តគ្នាជាច្រើន Concep មានទាំងស៊ិចស៊ី ក្មេងស្រីខ្យូតៗជាមួយនឹងសំលៀកបំពាក់ពណ៌ផ្កាឈូក ស្ទីលបែបស៊ិចស៊ីកាចៗ និង ការជក់បារីជាដើម។ រូបភាពរបស់ ឡូរីន បានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗពីទស្សនិកជនដោយមានមតិខ្លះបានសរសើរនាងថាស្អាតគ្មានកន្លែងទាស់។ មតិខ្លះទៀតក៏បានជូនពរថ្ងៃកំណើតនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbTnNu5ZgSCDIxcR0O5BNzvoY48V7Bzx9vpLM3JgW6zGZLI2hUyf_LBd620XwGOHMVl82TEGCzCoSOhRt080MtLI2ezJNT0Hrsqmy9gl3zrFaUY41iOT9Hyw4d0AyZHFA6fTCNgq78cxMeQnR4zV_5F92HfpMA4CyR1n5EA7miuS98uplYgEfmhVP1o4Tk/s2048/image_2026-03-21_08-48-03%20(2).png

គួរបញ្ជាក់ផងដែរ ចាប់តាំងពីបង្ហាញសារសោកសៅរៀងៗខ្លួនមកទស្សនិកជនពុំបានឃើញ ឡូរីន និង វណ្ណដា មានទំនាក់ទំនងគ្នាឡើងវិញឡើយសូម្បីតែថ្ងៃកំណើត វណ្ណដា ក្តី។ នេះកាន់តែជំរុញឱ្យអ្នកគាំទ្រភាគច្រើនគិតថា ឡូរីន និង វណ្ណដា បានបញ្ចប់ទំនាក់ទំនងពួកគេហើយ៕

ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោករយៈពេល៩ឆ្នាំជាប់គ្នា

0

បើនិយាយពីប្រទេសគួរឱ្យរស់នៅ និងមានសេចក្តីសុខបំផុតលើពិភពលោក គ្មានប្រទេសណាក្រៅពីហ្វាំងឡង់ទេ ។ ហ្វាំងឡង់ ជាប់ចំណាត់ទី១រយៈពេល៩ឆ្នាំជាប់ៗគ្នា គឺជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក ដោយសារគុណភាពជីវិតរស់នៅល្អប្រសើរ អាកាសធាតុអំណោយផល ទេសភាពស្រស់ស្អាត ចំណុចសំខាន់ គឺពលរដ្ឋហ្វាំងឡង់ស្មោះត្រង់ និងជួយគ្នាទៅវិញទៅមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS817aC3E15d1gZ4h9EWcUQFzbA4eBfAFhQ124JomMQpvOy-vVpK8Y4JLDVt4e2d6yGJxz28QEARgw8XLGxZl3Be6ZSgmD46C2H-i2laZVTyHBHmnNCiYW5yUV83rS3ToCMuu6asSJWhRzaLuJe9oWuVZDZ5BRuqZJzsRq4QbiUiWWRQgAqpFPUJE8kPgB/s1032/photo_2026-03-21_11-05-56.jpg
តាមការចាត់ចំណាត់ថ្នាក់ប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ ដែលត្រូវបានផ្សព្វផ្សាយមុនទិវាសុភមង្គលអន្តរជាតិ (International Day of Happiness) របស់អង្គការសហប្រជាជាតិបង្ហាញថា ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោករយៈពេល៩ឆ្នាំជាប់ៗគ្នា ដោយទទួលបានពិន្ទុគុណភាពជីវិត ស្មើនឹង៧.៧ ខណៈពិន្ទុពេញ ស្មើ១០ពិន្ទុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbieqIIr4_ZbFJ1dxHIAVxuJ-NTM0Vtld10A46IWNmO-vD879j1DnMLFnBzMAE4ClKo7oV9vlmZE1RmNNxnSGf24iv1vhIDTA63mibu8cJLx-_gIoNhHGAmChp59rwovM_by5YwBkY002kQ3aCJCSZ57yxDw8IZSiCPcsB7TZbvuXdYNSIk5t3emA1zDw0/s1280/photo_2026-03-21_11-05-54%20(2).jpg
កត្តាជាច្រើនធ្វើឱ្យហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទី១ រួមមាន ៖ ការរស់នៅប្រកបដោយគុណភាព, មនុស្សស្មោះត្រង់, ពលរដ្ឋជួយគ្នាទៅវិញទៅមក, ការថែទាំសុខភាព និងការអប់រំមានគុណភាពល្អ រួមទាំងអាកាសធាតុអំណោយផល ។ រីឯប្រទេសជិតខាងរបស់ហ្វាំងឡង់ រួមមាន ៖ អ៊ីស្លង់, ដាណឺម៉ាក, ស៊ុយអែត និងន័រវេស ក៏ជាប់ចំណាត់ថ្នាក់កំពូលទាំងប្រទេសផងដែរ ខណៈបណ្តាប្រទេសរងផលប៉ះពាល់ពីសង្គ្រាម អសន្តិសុខ ក្រីក្រ និងអស្ថិរភាពនយោបាយ ស្ថិតនៅចំណាត់ថ្នាក់ក្រោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgegepYWy8_RowhVVWVF3FIQB4jyEK-B-wX8PaVC5riigxQOcxhtVitVXo3S0DhEOP1qSOJVFhcaAcg3mFLHv9T1wjWA_-7uH9a8XSShNC1XaHlG5QwYDJMPN3PCBI3W77Zi58oRQ4Lo9cEp_BK34bSwC2zOJBXCvdWOQvCiZGvmFGS1eFu2tRYMmuFZqza/s1280/photo_2026-03-21_11-05-54.jpg

ប្រទេសចំនួន១០ ជាប់ចំណាត់ថ្នាក់មានសេចក្តីសុខបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ រួមមាន ៖ ១-ហ្វាំងឡង់, ២-អ៊ីស្លង់, ៣-ដាណឺម៉ាក, ៤-កូស្តារីកា, ៥-ស៊ុយអែត, ៦-ន័រវេស, ៧-ហូឡង់, ៨-អ៊ីស្រាអែល, ៩-លុចសំបួរ និង១០-ស្វីស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVuxgsfFHKLCaxnRVVQTF8H8xW1UNnTMuVLUi6BQXqeU3yubsPAibNyhcSNuvHnhPNwwOfGxTT2xbVsiOfNj2CSNKTdx4Y3a_wwE0iyn69rGnweAJ6bMzlQ6GuTSV7tblGTOa-9SRFW3cfnSrU4_VmsVeS9cQAVPNrDzA33I1zoCfMDz6sf36TCdZ1FYvv/s1280/photo_2026-03-21_11-05-55%20(2).jpg
លទ្ធផលការចាត់ចំណាត់ថ្នាក់នេះបានផ្សព្វផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ហើយការជាប់ចំណាត់ថ្នាក់ទី១រយៈពេល៩ឆ្នាំជាប់គ្នា ត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្ររបស់ហ្វាំងឡង់ ដែលគ្មានប្រទេសណាជាប់ចំណាត់ថ្នាក់ផ្ទួនៗបែបនេះ ។ វាបង្ហាញពីប្រទេសហ្វាំងឡង់ស្ថិតក្នុងតំបន់អឺរ៉ុបខាងជើង គឺជាដែនដីមានសេចក្តីសុខបំផុតសម្រាប់ការរស់នៅ ព្រមទាំងមានទេសភាពស្រស់ស្អាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQOdUAGIwjFs1qS3FKidE6dwb-aErD-2LhBAMonDsmT7fujtiLXmdMzpTgKtThY9PCgHoH0sORVjU13t5-CPRl3hhMzDCKQVKjSJiGGKBtDoYLVUJH7eNhPdsSt95OdDnBPYfixETySzREYpKgtX7yrnqMkHo5BJfdTqrujLjIRicf4ER0p-Y1UgHrlgqh/s1280/photo_2026-03-21_11-05-55.jpg
ប៉ុន្តែបញ្ហាគួរឱ្យចាប់អារម្មណ៍ និងការព្រមានក្នុងការចាត់ចំណាត់ថ្នាក់នេះ គឺក្រុមយុវជនជំនាន់ក្រោយរស់នៅប្រទេសនានាបែរជាបាត់បង់សេចក្តីសុខ ។ ទិន្នន័យរបស់ Gallup World Poll បង្ហាញថា យុវជនជំនាន់មានអាយុក្រោម២៥ឆ្នាំ ដែលរស់នៅបណ្តាប្រទេសនិយាយភាសាអង់គ្លេស ដូចជា ៖ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ពេញចិត្តនឹងជីវិតខ្លួនឯងតិចជាងមុន ដែលផ្ទុយគ្នានឹងយុវជនរស់នៅប្រទេសផ្សេងទៀតកាន់តែពេញចិត្តនឹងជីវិតរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmvvhxqZI0eLxFtKtLm0kEJHuqTXDbJwXrPRHgDHO5q5I2vMVNweVBhAdcOa9gwZGSSiefRUzBk5laGuLYOOmJfXB7dlVXVBTX6qUBNr4U_lufHXwndJci6hNPVngKjMYUbH1kPP1IIvtT9cCDYnVwhN46CbqBxkEir9NQQmHv5TyK-_iobh7o9TIZto-d/s1280/photo_2026-03-21_11-05-56%20(2).jpg

លទ្ធផលការចាត់ចំណាត់ថ្នាក់បញ្ជាក់ថា មូលហេតុធ្វើឱ្យយុវជនរស់នៅប្រទេសនិយាយភាសាអង់គ្លេសមិនសូវពេញចិត្តនឹងជីវិតខ្លួនឯង ដោយសារពួកគេប្រើប្រាស់បណ្តាញសង្គមច្រើនពេក ជាពិសេស ក្មេងស្រីរងផលប៉ះពាល់ផ្លូវចិត្តពីបណ្តាញសង្គម ។ ការស្ទង់មតិកុមារអាយុ១៥ឆ្នាំដែលរស់នៅជិត៥០ប្រទេស គឺពួកគេប្រើប្រាស់បណ្តាញសង្គមច្រើន ទើបបណ្តាលឱ្យសេចក្តីសុខធ្លាក់ចុះ ប៉ុន្តែផលប៉ះពាល់ផ្លូវចិត្តអាស្រ័យលើប្រភេទបណ្តាញសង្គម ៕

Zhao Liying លេងស្ទាយ៍ថ្មីសម្រស់ក្មេងខ្លាំងដូចសិស្សវិទ្យាល័យ

0

ថ្មីៗនេះបន្ទាប់ពីបាត់មួយរយៈតារាសម្ដែងស្រី Zhao Liying បានធ្វើការផ្សាយផ្ទាល់ដើម្បីលក់ផលិតផលសម្រាប់ម៉ាកយីហោមួយដែលនាងកំពុងសហការជាមួយ។ ជាមួយនឹងការបង្ហាញខ្លួនក្នុងរូបរាងថ្មី ស្ទីលកាត់សក់ខ្លីបែប Y2K បានបង្កឱ្យមានភាពល្បីល្បាញភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjJ20Jg7buouNelHhziV-eJtkbmLIxwFZGjnfNCq9Wp63lV_IvpA1vvCPx9YdbQgjJNmdJg84cIs54jvyU-SM9DMwDeJ_tawOUjPeORyoha4qw_0Fr0J0zrw1jA0wtLupummD7uI65MPX_8_xrERgSEKDvxVQAs0m5dRlpfk_EkimvFV4zvsoVvyjzNmjl/s1440/image_2026-03-20_16-16-20.png
អ្នកទស្សនាបានបញ្ចេញមតិជាច្រើនដោយសរសើររូបរាងក្មេងជាងវ័យរបស់ Zhao Liying ដោយនិយាយប្រៀបធៀបនាងទៅនឹងសិស្សវិទ្យាល័យ ចំណែកមតិខ្លះទៀតថាតារាស្រីរូបនេះអាយុប្រហែល២០ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPIcxeZ0HiLNaoC4JjdfKPU0K8pFYU3eLpIGZeFc5R07T3RQ27-UtOS-Arjo4axvyh4HYJsVV8lgPTCSMWZ5zlKBBtHHaVeQM1UAc5iO-qyK1QtIscyQ4e4BhfXipRtwlXhpY9N-lqZfe_Zy6vSl_oNTiDKCk-lcrwMpwAFmJm07Cfd-7_RUHDRlEvz-SI/s1440/image_2026-03-20_16-16-21.png
Zhao Liying មានអាយុ ៣៨ឆ្នាំ ហើយការមានមុខតូចមូលដែលទ្រព្យសម្បត្តិវេទមន្ត របស់នាងបានជួយឱ្យការធ្វើស្ទីលម៉ូតសក់ដ៏លំបាកនេះសម្រេចបានយ៉ាងស្រស់ស្អាត។ អំឡុងពេលផ្សាយផ្ទាល់ អាកប្បកិរិយារីករាយ និងស្នាមញញឹមផ្អែមល្ហែមរបស់តារាសម្តែងរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដើម្បីបំពេញបន្ថែមដល់ស្ទីលសក់នេះ Zhao Liying បានជ្រើសរើសរ៉ូបសូត្រពណ៌សទន់រលោងឆើតឆាយ។ ប្រព័ន្ធផ្សព្វផ្សាយបានអត្ថាធិប្បាយថា តារាសម្ដែងស្រីដែលកើតក្នុងឆ្នាំ ១៩៨៧ រូបនេះបានធ្វើឱ្យមានតុល្យភាពយ៉ាងល្អឥតខ្ចោះរវាងម៉ូតសម្លៀកបំពាក់ និងភាពងាយស្រួលក្នុងការទាក់ទង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAiUe2n1vEOkVHU8CUj0jm_eJAXypZr4imKtutQ9iwDiktlLAGyh3E8ml9Y4ksw2-n6B3coSz-tNzpCiM9fLmSg-NkIu2TgGQxQG9SxzCfEwi5ZxpVmjGUWrQWW3kjf2mh44pbKTO3o1nCwkx9UEdh_-D6G_tlI7NDzTpJpstzaU3uSaAm2D-B1MbQ7AzA/s1440/image_2026-03-20_16-16-22%20(2).png
អ្នកខ្លះក៏បានបញ្ចេញមតិថា ស្ទីលម៉ូតសក់ខ្លីនេះនៅតែស្ថិតក្នុងដំណាក់កាលនៅចន្លោះ របស់វា ដែលមើលទៅហាក់ដូចជារញ៉េរញ៉ៃបន្តិច។ ប៉ុន្តែ Zhao Liying បានប្រើការតុបតែងមុខថ្មី និងអាកប្បកិរិយាធម្មជាតិ និងសុភាពរាបសារពេញមួយព្រឹត្តិការណ៍ ដើម្បីបន្សាបភាពមិនល្អឥតខ្ចោះទាំងនោះ ថែមទាំងធ្វើឱ្យរូបរាងកាន់តែមានភាពប្រាកដនិយម និងលេងសើចថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG2kgLlmxMHJQ7Zah3xQp96bOwY64eH8MH73scjcgjWgCqAjZpa6t5U6iWnWfOB414Bk8W5p_Km5zFqxdjGIwOQXscXAedLe6iLd3DpPBp0lj5RIQDlPlEkoK_KSd-YTO1tSIbz6n0zudhAB5vTQjHT4nLOmG4aqECD9vqQYvSxjIsyKp35m3NW1ORRNRp/s1342/image_2026-03-20_16-16-22%20(3).png
យ៉ាងណាមិញ បន្ទាប់ពីការផ្សាយផ្ទាល់នេះ ភាពចម្រូងចម្រាសមួយបានផ្ទុះឡើងទាក់ទងនឹងប្រតិកម្មរបស់ Zhao Liying។ នៅពេលដែលពិធីករបានប្រកាសប្រាប់នាងដោយមិននឹកស្មានដល់ថាអ្នកគាំទ្រពីរនាក់នឹងមកតារាស្រីរូបនេះបានបើកភ្នែកធំៗភ្លាមៗ ធ្វើឱ្យស្មារបស់នាងតឹងណែនហើយស្រែកឡើងថា «កុំបំភ័យខ្ញុំអី» ដោយសម្លេងភ័យស្លន់ស្លោ។សកម្មភាពរបស់ Zhao Liying បានបង្កឱ្យមានប្រតិកម្មចម្រុះផងដែរ៕

វិបស្សនាបានផល ហេង វិសាល ជំរុញទឹកចិត្តឱ្យអ្នកដទៃចូលរួមធ្វើយ៉ាងណាសាកឱ្យបានម្តង

0

ជារឿយៗអ្នកគាំទ្រមួយចំនួនប្រាកដជាដឹងហើយថា Influencer ហេង វិសាល ឧស្សាហ៍ ចូលរួមវិបស្សនាដើម្បីរក្សាលំនឹងផ្លូវចិត្តឱ្យកាន់តែស្ងប់ស្ងាត់ទម្លាក់ចុះអស់សម្ពាធ។ ជាមួយនឹងបទពិសោធន៍របស់ខ្លួនដែលចូលរួមវិបស្សនាជាច្រើនដងនិងទទួលបានផលលោកបានជំរុញចិត្តឱ្យអ្នកដទៃទៅចូលរួមវិបស្សនាធ្វើយ៉ាងណាសាកឱ្យបានម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiymCe18MuMbzc9LFyJUTLGs6ExQNnmNKzviizlwFy6toLuy7olcmbMgIz2mXN-kgFPqesxvRM1N4gvOOEXXoGfa6MOOtN7BxWYVovIK-wYzSDmhN-7VQr9N00DViyEtUOBClAUfV2EFnkljsU0col3Gwnxr-w-1VqGQhJrT-8KaKm8hdYZ1x0do8tqk3Kn/s2048/image_2026-03-20_15-44-38.png
នៅថ្ងៃទី១៩ ខែមីនា លោក ហេង វិសាល បានបង្ហោះរូបប៉ុន្មានសន្លឹកក្នុងអំឡុងពេលទៅវិបស្សនានៅឯខេត្តបាត់ដំបង។ Influencer ល្បីឈ្មោះរូបនេះបានរៀបរាប់ថា «រយៈពេល៨ថ្ងៃ ៧យប់នេះតើខ្ញុំទទួលបានអ្វីខ្លះពីការចូលរួមវគ្គ វិបស្សនាញាណជាមួយនឹងព្រះអង្គវណ្ណ សុភាព? អ្វីដែលខ្ញុំទទួលបានគឺមានច្រើន ប៉ុន្តែអ្វីដែលធ្វើឱ្យអស្ចារ្យគឺការទំលាក់ចុះ ការធ្វើឱ្យចិត្តនៅជាកណ្តាល មានផ្ទះធំក៏ព្រម មានផ្ទះតូចក៏ព្រម រកបានលុយច្រើនក៏ព្រម រកមិនបានលុយក៏ព្រម បានហូបអាហារឆ្ងាញ់ក៏ព្រម បានហូបអាហារមិនឆ្ងាញ់ក៏ព្រម»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhexo037-OWEMmE0BG4WwATzie5cam9rUb4sUGh7fPInSU6IvJdMI898CAmecoZGs5AGitYEX71mLrV_5w2z9tAUZnocLXpD_fMlR0hKxg2IzQASthf8SEkVWWowktm334wOYki3xoV6HO10-ubT8a1dKOYEc2POfksrD7BpllSrxNGDjI-nQKUEO12grCK/s2048/image_2026-03-20_15-44-35.png

ជាមួយគ្នានេះ ហេង វិសាល ក៏បានបកស្រាយពីចំណុចមួយដែលអ្នកមួយចំនួនយល់ច្រឡំនឹងការស្វែងយល់ធម៌រហូតបោះបង់ប្រពន្ធចោល។ លោកបានបញ្ជាក់ថា «ចិត្តដែលមានសេរីភាពក៏ចាប់ផ្តើមមាន ដែលធ្លាប់លឺគេនិយាយមកថាបើមកស្គាល់ និងរៀនធម៌ប្រយ័ត្នលះចោលប្រពន្ធ សម្រាប់គេខ្ញុំមិនដឹងទេ សម្រាប់ខ្ញុំកាន់តែរៀន កាន់តែស្គាល់ធម៌ ខ្ញុំកាន់តែឃើញសេចក្តីល្អ និងស្រឡាញ់ភរិយាដោយសេចក្តីមេត្តាកាន់តែខ្លាំងឡើង ធ្វើការដោយការគិតនិងភាពស្រួលខ្លួន ទំលាក់សំពាធបានច្រើន បងប្អូនសូមកុំទាន់ជឿខ្ញុំប៉ុន្តែបើអាចសូមឱ្យខ្លួនឯងបានមកសាកឱ្យបានម្តង សាកហើយមកវិញជួបជុំប្រពន្ធរកស៊ីធម្មតា អ្វីដែលខុសប្លែកគឺ រស់នៅដោយភាពរីករាយ និងសេរីភាពជាងមុន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxU_e0b23uOws3diQeARb_ZTWSzzkho1cD5nGmVA380ksadX791DR3Stve8MSbWAz-PYoaz2uW9RAr1tGaE1QPz1X6ip10z4KVUhwRTBFXBg1EhviYA9zsEvtIMEt5LQhrtGRKKOB4B1HYGypXeZU6JTS-JsK-wlkfD07PPZchSKcMk5m_42j8MybbHTjy/s2048/image_2026-03-20_15-44-37.png

គួរឱ្យដឹងថាមិនត្រឹមតែ Influencer ហេង វិសាល បានទៅចូលរួមវិបស្សនាប៉ុណ្ណោះទេកន្លងមកនេះ ជា ស្រីនា ក៏ធ្លាប់ទៅវិបស្សនាផងដែរ។ ប្តីប្រពន្ធមួយគូនេះក្រៅពីជោគជ័យលើការងារមានអាជីវកម្មផ្ទាល់ខ្លួនអ្នកទាំងពីរតែងតែមានចិត្តសប្បុរសធម៌បរិច្ចាគថវិកាទៅកាន់វត្តអារាម សាលារៀន កន្លែងខ្វះខាត ទាហានជួរមុខ ជនភៀសសឹកនិងកន្លែងជាច្រើនទៀត៕

ឡាវបង្ខំចិត្តឲ្យសិស្សមករៀននៅសាលាត្រឹម ៣ថ្ងៃ/សប្ដាហ៍ ដោយសារវិបត្តិប្រេងឥន្ធនៈ

0

រដ្ឋាភិបាលឡាវបានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ដោយកាត់បន្ថយពេលវេលាសិក្សាសម្រាប់សិស្សនៅសាលារៀនទាំងរដ្ឋ និងឯកជនពីរយៈពេល ៥ថ្ងៃ មកនៅត្រឹម ៣ថ្ងៃក្នុងមួយសប្តាហ៍ទូទាំងប្រទេស ដោយសារកង្វះខាតប្រេងឥន្ធនៈ ចាប់ពីថ្ងៃទីនៅថ្ងៃទី ១៩ ខែមីនា រហូតដល់មានការជូនដំណឹងបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieOzF8zQ0Ap0xwddvRmT6Al5n4qmbNorcmr5M1myVUfB-P_VPH79D9I40c-3xHmozR1pnNiaPDu1m-8OGanKwnDFi7FGAxsfz5pH8H3DW3zYEjSiEvs20I394ZTTq_Pc_7iW69rr8wPgQzGBL6ghSd4O1HhTkOyTC8MquOWwko4wgEuHGp_SO8rE7ctupX/s1280/photo_2026-03-20_15-58-49.jpg

យោងតាមការរាយការណ៍របស់កាសែត The Laotian Times ក្រៅពីវិស័យអប់រំ រដ្ឋាភិបាលឡាវក៏បានជំរុញឱ្យមន្ត្រីរាជការផ្លាស់ប្តូរវេនគ្នាធ្វើការពីផ្ទះតាមអនឡាញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គិសនី និងមធ្យោបាយធ្វើដំណើរសាធារណៈ ដើម្បីសន្សំសំចៃថាមពលជាតិឱ្យបានជាអតិបរមា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAIZm10CZgGMiV04FORP9vIEPC5RCWnlXF_Msqudk9Zn_EXINcR1o2SNC8U1Xaj2rLrLqszKTvp1pkIDYtAKNdhz8-cy9xsv2EcSIop273e4053OTPzzOEi0jM2189tFDuas1tULjRyJ7ydlQQ4tLOoSQ2YMzq9JfSEal8ad113LQY2KkpgkW9yyOssGpJ/s1024/photo_2026-03-20_15-58-49%20(2).jpg

ក្រោមការរៀបចំថ្មីនេះ គឺសាលារៀន មត្តេយ្យសិក្សា និងអប់រំទូទៅនឹងបើកថ្នាក់រៀនដោយផ្ទាល់បីថ្ងៃក្នុងមួយសប្តាហ៍។ ពីរថ្ងៃដែលនៅសល់នឹងជាថ្ងៃ មិនបង្រៀន ទោះបីជាសាលារៀននៅតែត្រូវបំពេញ កម្មវិធីសិក្សាពេញលេញក៏ដោយ ដោយប្រតិទិនសិក្សាត្រូវបានពង្រីកប្រសិន បើចាំបាច់ដើម្បីបំពេញពេលវេលាដែលបាត់បង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6_E78MY19OkCcPkYtHr0p5DPHXN90PygU2Q8dPGYQEJbtcAZHudOsfVUE8aMYKJ9_3zLuKLitIkPKQEN2fBIoirUtCvgBvizQvtDav82fQJFTePRb3G_DHcDfCFCsblmk3ABrYmC6-mqwkeiA5h3eBlyunZV1rvh4TzQXuWP8lLBilHsbrTd5GsMXUvng/s1024/photo_2026-03-20_15-58-48%20(2).jpg

ស្ថាប័នវិជ្ជាជីវៈ និងសាកលវិទ្យាល័យ ក៏នឹងផ្លាស់ប្តូរទៅបីថ្ងៃបង្រៀនក្នុងមួយសប្តាហ៍ដែរ ប៉ុន្តែមានវគ្គពេញមួយថ្ងៃ ដែលគ្របដណ្តប់ទាំងពេលព្រឹក និងពេលរសៀល។ គ្រូបង្រៀនដែលមិនមានថ្នាក់រៀន តាមកាលវិភាគនៅថ្ងៃជាក់លាក់ណាមួយ នឹងប្តូរវេនគ្នាដើម្បីបន្តបំពេញកាតព្វកិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFrNf1fwX_BeRB7ypNPaTuyBjDPmH3WKbVvfWGMv8t6O4F9THHIr9KQ3WI3goCQZLvt8faj6kltC6zNe2keMeTRCz-oKT54gSN8BNPZ5BiGXqHT1Zdvo9pNIPW_c5qdkCvHvHzY169WcyZz9nmv5wkJnmauRWzT56MitQRIpxosP09QHvdml90FDm8jrGW/s1280/photo_2026-03-20_15-58-48.jpg
គួរបញ្ជាក់ថា វិបត្តិថាមពលនេះកើតឡើងដោយសារការហក់ឡើងនៃតម្លៃប្រេងសកល និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ានាដើមឆ្នាំនេះ៕

Winter បរិច្ចាគប្រាក់ជាង១៣ម៉ឺនដុល្លារ ជួយដល់កុមារនិងអ្នកជំងឺដែលខ្វះខាត

0

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី១៩ ខែមីនា បានឱ្យដឹងថាតារាចម្រៀង Winter សមាជិក aespa បានបរិច្ចាគប្រាក់សរុបចំនួន ២០០ លានវ៉ុនប្រហែល ១៣៣,៦០០ ដុល្លារអាម៉េរិក។ ក្នុងនោះប្រាក់ ១០០ លានវ៉ុនត្រូវបានបរិច្ចាគទៅឱ្យ UNICEF កូរ៉េ និង ១០០ លានវ៉ុនត្រូវបានបរិច្ចាគទៅឱ្យ«មូលនិធិសុភមង្គលអ្នកជំងឺ»នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Samsung។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-C1kYdKhKczxw4OpbJ95L1zOAS-9dd0ZuFlGjYRKrEY7R_KhxWATCbbgWZDNUHvhGqKWv8J94H-qsXL6O0NtLIixJuquGgTSQJBQ2vduKPfwgXs0X7JdMCdgTeKlgAn7u2nD0h7x2bTvsTl5YsFgGsZPUtDiK4fgORU_YMSiJLwL6BLGOTb00-aIQSPV5/s1200/image_2026-03-20_11-49-51.png
ការបរិច្ចាគនេះ មានបំណងគាំទ្រដល់កុមារដែលរងផលប៉ះពាល់ដោយជម្លោះ និងគ្រោះមហន្តរាយ និងអ្នកជំងឺដែលប្រឈមមុខនឹងកាលៈទេសៈលំបាក ដោយកាត់បន្ថយបន្ទុកនៃការព្យាបាល និងការជាសះស្បើយ។ ដោយចែករំលែកគំនិតរបស់នាងលើការសម្រេចចិត្តនេះ Winter បានសម្តែងបំណងប្រាថ្នារបស់នាងថា អ្នកនៅជុំវិញពិភពលោកដែលបានបាត់បង់ចង្វាក់ប្រចាំថ្ងៃរបស់ពួកគេដោយសារហេតុផលផ្សេងៗ នឹងវិលត្រឡប់ទៅរកជីវិតដ៏សុខសាន្តវិញក្នុងពេលឆាប់ៗនេះ។ តារាចម្រៀងរូបនេះបាននិយាយថា នាងចង់ «តបស្នងសេចក្តីស្រឡាញ់ដែលទទួលបានពីអ្នកគាំទ្រតាមរបៀបដែលមានអត្ថន័យ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp8gJmnQszeEhXT8u_6J1DoSYMAf7X6WslbhfOwwRCn8NEbf_s0NdNftuILA-bcJphIC4glGBB4_uj6rpEGlzpQ2BNJcqzuazCFIKP8h3QeEqOodpJcixBaee01qxxWK4QqD6UuiB52xWG9PzfiXs_Eq5ZLFtNWHgzEXqAIuz99HvVjECBQuM9JA6W-3Io/s2048/image_2026-03-20_11-49-49.png
នេះមិនមែនជាលើកទីមួយទេដែល Winter បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌។ ពីមុននាងបានបរិច្ចាគដើម្បីគាំទ្រដល់ជនរងគ្រោះនៃភ្លើងឆេះព្រៃនៅក្នុងតំបន់ Yeongnam ហើយរួមជាមួយសមាជិក aespa ផ្សេងទៀត បានចូលរួមក្នុងយុទ្ធនាការសង្គ្រោះជាច្រើនដែលទាក់ទងនឹងភ្លើងឆេះព្រៃ និងគ្រោះមហន្តរាយធម្មជាតិនៅបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCb5NegIXf7Na42pl__r3v12FNYzLMjrMntnpxvT3ZJgwd7EmKxr-DEIchmb8P4kLWQLM-dDTgpVOC_VYYJ4azbcpVcmuvGEAC-I1ScPFmxepmeL1VyKnRwrpxyCCpE_VVRB08bGhoJPvnitlqSGF8CKTTzFqouC4bLV4Rlzb4_ZqPEI1aVXLhFQ9feyzr/s2048/image_2026-03-20_11-49-50.png

ជាពិសេស ជាមួយនឹងការបរិច្ចាគនេះ សមាជិក aespa ក៏ត្រូវបានទទួលស្គាល់ជាសមាជិកនៃក្លឹបកិត្តិយស UNICEF ផងដែរដែលជាក្រុមមួយដែលផ្តល់កិត្តិយសដល់អ្នកបរិច្ចាគសំខាន់ៗ ដែលបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងចំពោះសេវាកម្មសហគមន៍៕

ថៃប្រឈមនឹងការធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេសយ៉ាងខ្លាំងព្រោះកង្វះខាតប្រេងឥន្ធនៈ

0

ជាច្រើនសប្តាហ៍មកហើយដែលនៅទូទាំងប្រទេសថៃខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំងសម្រាប់បំពេញតម្រូវការប្រើប្រាស់ ពលរដ្ឋថៃសម្រុកមកចាប់លេខរៀងរង់ចាំចាក់ប្រេងនៅតាមស្ថានីយ ខ្លះទៀតទិញប្រេងស្តុកទុករហូតដល់ស្ថានីយអស់ប្រេងពីស្តុក ដោយសារពលរដ្ឋបារម្ភផលប៉ះពាល់ពីសង្គ្រា.មនៅមជ្ឈិមបូព៌ា ។ ប្រធានសមាគមទេសចរណ៍ថៃបានបង្ហាញក្តីបារម្ភកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ប្រសិនបើនៅតែខ្វះខាតប្រេងបែបនេះ នឹងប៉ះពាល់វិស័យទេសចរណ៍មិនខាន ពីព្រោះភ្ញៀវទេសចរបរទេសត្រូវការជួលរថយន្ត ហើយពិបាករកស្ថានីយចាក់ប្រេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn_ssIpjFlV9VZrfn7lyFK_HH79btVpv0IE8LzzFRwlg-GISPhbfpuHj_C_HuSwQng3ys8LxF01N_22mQ_Rb5zb0KNo98mF9fAvJgi903gaYrpcUg5HqiE8hv404_W7iNgCTYkwXA6frJ2L04TzM5YxReJczSgbBK_VREnQ82VlnKi2wAjeKKpq-GLd3Da/s960/photo_2026-03-20_10-35-15.jpg

លោក ធៀនប្រសីទ្ធ ឆៃយ៉ាផាត្រាណាន់ ប្រធានសមាគមទេសចរណ៍ប្រទេសថៃ កាលពីថ្ងៃទី១៩ ខែមីនា បាននិយាយពីផលប៉ះពាល់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យតម្លៃប្រេងលើពិភពលោកកើនឡើងខ្ពស់ រួមទាំងតម្លៃប្រេងនៅថៃផងដែរ ។ ទោះជារដ្ឋាភិបាលថៃប្រកាសថា មានប្រេងបម្រុងគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រើប្រាស់ ប៉ុន្តែត្រូវតែទទួលស្គាល់ថា ពេលនេះ ស្ថានីយប្រេងនានាគ្មានប្រេងលក់ទេ ដែលបង្កភាពចលាចលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3xX9aClFLotnLseJ5bdyUMmG1hRgGwlKC1uW9V6_r7WwcKVqJtEz7HhaxGNqxj7g0kPdKapZCnZR_GkSjIDy8bHljt4mvAB12m9GM5fCGtai2v4jBPWnN_nJDQA2zZyBKaKCCxqctT2BfYdyNXZQYdB9NAqY0MJI-RXeVMicK6AsLqgYqXeMnrlS7Bl9d/s1200/photo_2026-03-20_10-35-15%20(2).jpg

ប្រសិនបើប្រទេសថៃនៅតែខ្វះខាតប្រេងបែបនេះ ទៅថ្ងៃមុខនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ចៀសមិនផុត បច្ចុប្បន្ន ភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសថៃចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ ។ ការធ្វើដំណើរប្រចាំថ្ងៃរបស់ពលរដ្ឋរងផលប៉ះពាល់ទាំងអស់ ហើយសេវាកម្មទេសចរណ៍នានាមិនអាចគេចផុតពីផលប៉ះពាល់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_LUOWRgxCl5unLpF8vvuWENfSML4TYNkuPnADrT7WrZie4pQxE-aphFPPoiQ6R4tsqutXQThD0fpLMHWhwv6CDbC3wXjtf5icxCI-afbE-mBs9NHiKBGizBJQnQ-sF0WuhoDYaunR2r88bt5HmxT4-Jij3z8HeRR_qwVMeju_ZwIWVK7edHGv0qNVOp4b/s1280/photo_2026-03-18_15-27-19%20(2).jpg

ប្រធានសមាគមទេសចរណ៍បន្តថា ខ្លួនលោកបានបើករថយន្តទៅចាក់ប្រេងម៉ាស៊ូតនៅស្ថានីយប្រេងមួយកន្លែង ប៉ុន្តែស្ថានីយប្រេងអស់ប្រេងពីស្តុក លោកក៏បើករថយន្តទៅចាក់ប្រេងនៅស្ថានីយចាប់ពី៤ ទៅ៥ស្ថានីយទៀត ក៏គ្មានប្រេងចាក់ដែរ ។ ហេតុនេះ លោកបារម្ភពីភ្ញៀវទេសចរមកលេងប្រទេសថៃ បើពួកគេជួលរថយន្តជិះ ប៉ុន្តែគ្មានប្រេងឥន្ធនៈសម្រាប់ចាក់រថយន្ត តើនឹងប៉ះពាល់ដល់មុខមាត់ប្រទេសថៃកម្រិតណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizeOCqc6erWdeesqfVJDPu1YkIe3VEEEUpwEoG5Ex4horK7IaVeyr8EN3snEZlfVDQTafUUbEV7VoUR4-vPPs_CtGq7SwCL9YvJTkbkggsyEhaOz3lY-HO1ZbFbY9yuootQXeXxqPt3qbyFO8tF7MzJAg-p1mIYkRaQh9tlT-L-1tWQRe_UdjUiUfBEUpX/s1280/photo_2026-03-18_15-27-19%20(3).jpg

វានឹងប៉ះពាល់ដល់ភ្ញៀវទេសចរបរទេស រួមទាំងអ្នកប្រកបមុខរបរសេវាកម្មទេសចរណ៍ ដោយសារពិបាករកស្ថានីយចាក់ប្រេង និងចំណាយពេលវេលាច្រើនក្នុងការបើករថយន្តទៅរកស្ថានីយ ។ ស្ថានីយមានប្រេងមិនគ្រប់គ្រាន់នាពេលនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ជាពិសេស នៅទីក្រុងបាងកក ដែលថៃចាត់ទុកជាទីក្រុងសំខាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLWyngtLYr0t9UNEbEELnF0W09uJrn5XJwKsz6DbIPqHQisRPHVQFK1DI_y_KeDqhGJphmVzSjYMpPesd7cP5CB5jiD6_Io8hiX5jhr9xOjpLLUyvFKvgi0OvjTGa0khasdmzQC4-kf01w7f8MYA3KQTc-Wh3RF6ayCB2X4ihM0vvCo6DkvwMsNCtydL5W/s1280/photo_2026-03-18_15-27-20%20(2).jpg

ចំណែកវិស័យឯកជនដែលធ្វើការងារក្នុងវិស័យទេសចរណ៍បានស្នើឱ្យរដ្ឋាភិបាលថៃកំណត់វិធានការផ្សេងៗទប់ទល់នឹងវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ដើម្បីទាក់ទាញទេសចរណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេស ទើបអាចជួយស្រោចស្រង់វិស័យទេសចរណ៍ឱ្យឆ្លងផុតស្ថានការណ៍ដ៏លំបាកនេះ ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ និងកីឡាថៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ភ្ញៀវទេសចរមកពីតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប ដែលធ្វើដំណើរមកប្រទេសថៃបានធ្លាក់ចុះ១២% ដោយសារជើងយន្តហោះមានបញ្ហា ហើយភ្ញៀវទេសចរធ្លាក់ចុះខ្លាំងជាងគេ រួមមាន ៖ ភ្ញៀវទេសចរអាល្លឺម៉ង់ រុស្ស៊ី និងអ៊ីស្រាអែល ៕

សម្ដេចតេជោ ស្នើរដ្ឋាភិបាលកម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួ.ចនាំទំនិញថៃចូលប្រទេស

0

តើគាំទ្រសំណើរនេះដែរឬទេបងប្អូន? សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរត្រូវកម្ចាត់ចោលមន្រ្តី និងឈ្មួញដែលនៅបន្តលួ.ចនាំទំនិញថៃចូលក្នុងប្រទេស ដែលធ្វើឲ្យប្រទេសសើចចម្អក និងមើលងាយខ្មែរយើងជាខ្លាំងថារស់នៅខ្វះគេមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwpj0mSNR6gDOfr695FimXz-RSMmviR2vZbk-Fo4y5ehgcUvDPJnc866oPCO9yuwaw1_Gp-D3kUhiN5u4lv2G3nsUSdg772NlnCUFGb0P78OjXxzuKpek1zFfzQiwwrZzDqFJhqQXJ4crBu5d3BCpkWMTJgIJGlirn5pWbC9bT96yfncfhDzx3vQM-D6jZ/s1024/photo_2026-03-20_15-06-58.jpg

យោងតាមសំណេររបស់ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះនៅរសៀលថ្ងៃទី២០ ខែមីនា ដែលមានខ្លឹមសារដកស្រង់ពីសំដីដើមរបស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោកសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូល ក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyKfO-Rk4LNi3hcX4VT1leD8oafOU6xN2i-q097yIfj2uik4b3OtnB66gMG-7vniSeSmzUY0V23WnivYXXo-Kac12C0z5RJKOj_PnMlh-0e9QMfFl3ZCh8k2f_dJ-iR8npT5pPZRDpu7VQAMhUx5NfH__fuYmN9hdt7RGFplY1qAmuJ_5ciW8gtSk6_uZq/s1280/photo_2026-03-20_15-06-58%20(4).jpg
បន្ថែមពីលើការលើកឡើងនេះ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ដែរថា ប្រសិនបើពេលនេះខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB6Gf38S5T535rIi9W-Ixg6XdxzQO8d6QeG-cD6cpont3Wbx6zTas2xAqXnDv5aCoYizGoBPNAdZAgGiFTR3IaDht73GSdqeduI_aYlCsfOQX7UNCKmDLh-O7uASVmiSQc9X1S37g0Es-ZulpL8n2Ert2JZhTK0KI8ltVodULafRvJuKuoPF1btG7tJ0c7/s1024/photo_2026-03-20_15-06-58%20(3).jpg

គួរបញ្ជាក់ថា ការបង្ហោះសាររម្លឹកឡើងវិញនូវសំដីរបស់សម្ដេចតេជោ ពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធដូចខាងលើនេះ ធ្វើឡើងស្របពេលដែល សាធារណជនកំពុងផ្ទុះការប្រតិកម្មលើករណីទំនិញថៃ ដែលនៅតែបន្តមានវត្តមានពេញទីផ្សារប្រទេសកម្ពុជា ក្រោយអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ជាមួយអ្នកសារព័ត៌មានជុំវិញ មូលហេតុដែលកម្ពុជា មិនអាចឃាត់លំហូរទំនិញថៃចូលមកកម្ពុជា ព្រោះកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6suycEvfMKmkSqHkxvl3YZBphsF0nGhyphenhyphenPjXJ-JEHwEFAXIN5MEMsDU61n4Ut5QtPlrmmMXVKFqixKdiFdzbMuMOLd_OPD_aDDLOtFZz94svX1ac-miWwatdLAIDAhHDBVJgmrw5kDbHOgTSdepmrq-UvQMlqOy6Sc_IQsmWTbXPppDjL2hXJK1XIEb2Gd/s750/photo_2026-03-20_15-06-58%20(2).jpg

ទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យពលរដ្ឋនៅតាមព្រំដែន បញ្ឈប់ការប្រើប្រាស់ប្រាក់បាតថៃ និងឈប់កំណត់ប្រាក់ឈ្នួលធ្វើការ តម្លៃទំនិញ ឬតម្លៃសេវា ជាប្រាក់បាតថៃទៀត ដោយប្ដូរជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។ ដោយក្នុងនោះលោកបានសង្កត់ធ្ងន់ថា «ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Kke8g3oZZwMmLtR1NghhJUmDqllJUT12OvXfvRN827OOfxl-wCbVwV9GB74fT-dBM3tPVIUn_dtZ4po8ZNEfziaJ4vzmTHH_W__cEEQiEfk_rQ-jiGrLRDSDE3rXZjMXaXbYXuFnFDoxKscgI_JSmp7pajyjG94xT-gOZ4RQDF0EcojXoaASqnGmBoVf/s952/photo_2026-03-20_15-06-59.jpg
ទាំងនេះគឺពាក្យសម្ដីរបស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្លាប់បានលើកឡើងកាលពីពេលកន្លងមក ហើយជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវឱ្យអាជីវករប្ដូរប្រាក់ កុំយកប្រាក់ចំណេញហួសពេក ខណៈពលរដ្ឋតាមព្រំដែនសម្រុកមកប្ដូរប្រាក់ថៃច្រើន ដែលនាំខាតច្រើន ប៉ះពាល់ដល់ជីវភាពរបស់បងប្អូនខ្មែរដូចគ្នា៕

CIA បង្ហាញរបាយការណ៍សម្ងាត់របស់អាមេរិកបញ្ជាក់ពីគោលជំហរចិនទៅលើតៃវ៉ាន់

0

ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានបង្ហាញរបាយការណ៍កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ថា មហាអំណាចចិននឹងមិនប្រើប្រាស់កម្លាំងកងទ័ពវា.យសង្គ្រុបតៃវ៉ាន់នៅឆ្នាំ២០២៧ ទេ ក៏ប៉ុន្តែមហាអំណាចចិនអាចអនុវត្តវិធីផ្សេងដើម្បីគ្រប់គ្រងតៃវ៉ាន់ ។ ក្រៅពីនេះ ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានលើកឡើងពីរដ្ឋាភិបាលអាមេរិកអនុវត្តគោលនយោបាយ២ផ្សេងគ្នា គឺបង្កើនទំនាក់ទំនងជាមួយចិនផង និងលក់សព្វាវុ.ធឱ្យតៃវ៉ាន់ផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0mtRS8qH5TEMw7G2pSRuNtc4yLWtvrOtfmL3KODTQmVz-6krK6T_kh5FBYmFrnP7yF96jLq7N2rdJ3C7RxI-RJD4yTTSYiJmZWFXv34HrzOarISfnGz-lDo1cmel7qrc28-Dvng_nlZeSRmTbznjfMSne9lKuMsH8q9YXc0IN0N35qi2vqBdXsMN8qO1e/s560/photo_2026-03-21_08-46-56%20(2).jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី១៨ ខែមីនា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានចេញរបាយការណ៍ប្រចាំឆ្នាំបញ្ជាក់យ៉ាងច្បាស់ថា ចិនគ្មានគម្រោងវាយយកតៃវ៉ាន់នៅឆ្នាំ២០២៧ទេ ប៉ុន្តែចិននឹងផ្តោតលើការបង្រួបបង្រួមជាតិតាមវិធីផ្សេងដោយមិនប្រើប្រាស់កម្លាំងកងទ័ព ។ រីឯរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump អនុវត្តគោលនយោបាយ២ផ្សេងគ្នា គឺបង្កើនទំនាក់ទំនងជាមួយប្រធានាធិបតីចិន លោក Xi Jinping ដើម្បីកាត់បន្ថយភាពតានតឹង និងលក់សព្វាវុធយ៉ាងច្រើនឱ្យតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9QbknIDuL7mu2ysiIrG5EzUPN7gUwwnDegIIPDrG5dP7PPqZx8fNzrW1crd_scoBG1u_ESsICLdnP4Z-3sjo0_DqsUF1CZYv3tXEakHxZ1g8lzsm1ZmAN2op0a3Gpinwdko6ymPNizGmzOkpIpVBRZ5jOcYXr_N-iyaiGlM-tgvDcZt73UIzL4LH_wHk4/s976/photo_2026-03-21_08-46-56.jpg

របាយការណ៍ប្រចាំឆ្នាំរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកស្តីពី «ស្ថានការណ៍គំរាមកំហែងពិភពលោក» ឱ្យដឹងថា ទោះជាចិនធ្វើសមយុទ្ធកងទ័ពជុំវិញកោះតៃវ៉ាន់ជាបន្តបន្ទាប់ ប៉ុន្តែពេលនេះ មេដឹកនាំចិនគ្មានគម្រោងប្រើប្រាស់កម្លាំងកងទ័ពវាយយកតៃវ៉ាន់នៅឆ្នាំ២០២៧ ទេ ដែលជាពេលវេលាគម្រប់ខួប១០០ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ ប៉ុន្តែចិននៅតែព្យាយាមបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី ហើយចិនមិនទាន់កំណត់ពេលវេលាជាក់លាក់ដើម្បីសម្រេចគោលដៅនេះឡើយ ទោះជាកងទ័ពចិនពង្រឹងសមត្ថភាពក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLCp5aOfjDA0cs4q_k70DUUH2EXmwp5BdzpgdXgnIZ6lqaqoCBal3LDv-H_TalHZuzIuhPMWpVrzldKycxp91Y36Y_YinvtH-P9_9_8Gt2JYy5x-zewJKXQwRrC0WKv-e5DSeWCgTowAdR-gD7kXVFjj2G2LX3DcNVusOugTGDDmXSnl7DZU2SBZ9JCOsP/s1280/photo_2026-03-21_08-46-57%20(2).jpg

ចំណែកលោកប្រធានាធិបតី Trump មិនបានផ្តោតសំខាន់លើហានិភ័យនៅច្រកសមុទ្រតៃវ៉ាន់ទេ ក្រោមហេតុផលមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីចិន ហើយលោកថា លោក Xi គ្មានផែនការវាយយកតៃវ៉ាន់ក្នុងអំឡុងពេលកាន់តំណែងទេ ។ កាលពីខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលអាមេរិកទើបតែអនុម័តលក់សព្វាវុធយ៉ាងច្រើនឱ្យតៃវ៉ាន់ ស្មើទឹកប្រាក់រហូតដល់១ម៉ឺន ១ពាន់លានដុល្លារ ដែលធ្វើឱ្យរដ្ឋាភិបាលចិនមិនពេញចិត្តយ៉ាងខ្លាំង ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjH49rh8MEL87u4I2Xbm9vhfQ8ndv5BvUaM4rV_-WpHXhRL6atIvMrUphWnfcWWwOp65Riz238cMagS7hdh3PHINDqWdvqcxCA0MWCZ-c7RF-o9KG4RAjyia9UQoNrDXrXUaSf3kAlfGS-R39Vl8HpV38xlbbWonp34PTfHpsbQVG2KY4m_by7O9PwICsp/s862/photo_2026-03-21_08-46-57%20(3).jpg
    ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកជឿជាក់ថា ចិននឹងបន្តដាក់សម្ពាធតៃវ៉ាន់តាមវិធីជាច្រើន ហើយចិននឹងដាក់សម្ពាធកាន់តែខ្លាំងនៅឆ្នាំ២០២៦ ព្រមទាំងប្រឆាំងជប៉ុន និងប្រទេសផ្សេងៗដែលជួយអន្តរាគមន៍រឿងតៃវ៉ាន់ ។ បើតាមការិយាល័យតំណាងតៃវ៉ាន់នៅទីក្រុងវ៉ាស៊ីនតោន គឺតៃវ៉ាន់នឹងបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារចិនមិនបានបដិសេធការប្រើប្រាស់កម្លាំងទ័ពវាយតៃវ៉ាន់ ដែលនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsvQ1aTym7K_hpVqxjMkA4vf-TaVYkH7q-u-QRHBnrTmXpC0dGNiTB76xG0NV75c0CLSgis7ThyphenhyphenOEjvv4DVbF-iTVkqxwkoNlr_6nFqHNwgLKN7uQ9Hmj9rr21aFxveXK7QEKO84RqKHUsVrWS-WixQLH7wKIjLw27jQQX96HNflc4SYZzJcWJnUizRNJB/s760/photo_2026-03-21_08-46-57%20(4).jpg

    ដោយឡែក ជប៉ុនព្រួយបារម្ភពីលោកប្រធានាធិបតី Trump អាចសម្របសម្រួលបញ្ហាតៃវ៉ាន់ដើម្បីឱ្យចិនយល់ព្រមធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ដោយមន្ត្រីជប៉ុនមួយចំនួនថា គោលជំហររបស់លោក Trump នឹងជំរុញឱ្យចិនកាន់តែខ្លាំងថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX359W9tCnquArpMNyULfC6u-UZULzxoK5Z7pf60A8NkVdr2zaURbsyaec4L6GvjeXoYyalO_5nkMqbSN1bkGmIsrQlEyCcur6yREro7r99GcffCKs-D-e-BCXfO6Ew4WoEpesBje3_uVxtnM2r4wipxdgwxVtAY2Ta8FGYnLLWkSHFXw-XrRhMRtZ8BeX/s630/photo_2026-03-21_08-46-57.jpg

    ក្រៅពីនេះ ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានលើកឡើងពីភាពតានតឹងរវាងអាមេរិក និងជប៉ុនផងដែរ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និយាយកន្លងមកថា អាចបញ្ជូនកងទ័ពទៅជួយការពារតៃវ៉ាន់ បើរងការវាយប្រហារពីចិន ។ លោក Trump បានដាស់តឿននាយករដ្ឋមន្ត្រីជប៉ុន កុំធ្វើឱ្យជម្លោះការទូតជាមួយចិនរាលដាល ហើយចាត់ទុកពាក្យសម្តីនាយករដ្ឋមន្ត្រីជប៉ុន គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់ ដែលធ្វើឱ្យជប៉ុនមិនសប្បាយចិត្ត មុនពេលនាយករដ្ឋមន្ត្រីជប៉ុនធ្វើដំណើរទស្សនកិច្ចនៅអាមេរិក ៕

RM រងរបួសកជើងអំឡុងពេលហាត់សម

0

យោងតាម Big Hit Music នៅថ្ងៃទី២០ ខែមីនា RM មេក្រុម BTS បានរងរបួសកជើង ខណៈពេលកំពុងហាត់សមសម្រាប់ការវិលត្រឡប់មកវិញក្នុងការសម្តែង «BTS Comeback Live: ARIRANG» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitC1K18rmX349lsBMVVJy_SQ_rwbEvdNesIxfqu60yrqUBGHmVQsAjA5YuT2OImq8l-i1yebwvZjOhthubVGybHYLXZRjylQSgJ7jeQ-o8u21JgzmRXz8TxiiSfdAL8TFNgzDDp7qapsqDcT2ykeibIYENfMESgyB04P4ASFkBF_rTYLC0XwbVUIsB8ito/s2048/image_2026-03-20_13-37-59.png

អស់រយៈពេល៤ឆ្នាំដែលអ្នកគាំទ្រទន្ទឹងរង់ចាំការវិលត្រឡប់មកវិញនូវការសម្តែងរបស់សមាជិកទាំង៧នាក់នោះគឺក្រុមដ៏ល្បីល្បាញ BTS បន្ទាប់ពីបំពេញកាតព្វកិច្ចយោធារបស់ពួកគេ។ នៅថ្ងៃទី២០ នេះ ពួកគេក៏បានស្វាគមន៍ជាមួយនឹង MV «SWIM» ដែលចេញនៅវេលាម៉ោង១១ព្រឹក(ម៉ោងនៅកម្ពុជា)។ ទោះជាយ៉ាងណា ទន្ទឹមនឹងពេលវេលាដ៏រំភើបសហគន៍អ្នកគាំទ្រក៏ទទួលបានដំណឹងដោយមិនបានរំពឹងទុកមួយគឺ RM មានរបួសកជើង ធ្វើឱ្យការសម្តែងនាថ្ងៃខាងមុខនេះត្រូវដាក់កម្រិតក្នុងការសម្តែង។ នេះធ្វើឱ្យអ្នកគាំទ្រលើកឡើងថា RM ពិតជាខិតខំយ៉ាងខ្លាំងសម្រាប់ការវិលត្រឡប់មកវិញលើកនេះប៉ុន្តែបែរជាត្រូវរងរបួសកជើងសូម្បីតែសាមីខ្លួនក៏ខកចិត្តដែរចំពោះហេតុការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifER0CjxrUGcaCS-sQm89QrW0uw_uJwmXmyfGClP1O-gp5thl3vq1yILJWHi_BZZEXOIM4EoGSWSaGO6kYIAH9SbAH8g4j_B-5gWAd7dyEP8lKeJ03euFLkLSz-Ey4y7dJx6GIo5F7BlpfS-wr9V8z8Ani4Ox0HI__Hy_IObZjYa-2E85Yyw7hyphenhyphensA2_ZLK/s1008/image_2026-03-20_13-38-01%20(2).png

ផលិតកម្ម Big Hit Music បានប្រកាសតាមរយៈ Weverse ថា «ក្នុងអំឡុងពេលហាត់សមសម្តែងនៅថ្ងៃទី ១៩ ខែមីនា RM បានរងរបួសកជើង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាលលម្អិត។ ការធ្វើរោគវិនិច្ឆ័យផ្នែកវេជ្ជសាស្ត្របានបញ្ជាក់ពីការរមួលសាច់ដុំនៃសន្លាក់ជើង សរសៃពួរដោយផ្នែក និងស្នាមជាំនៃឆ្អឹងកជើង (ដែលរួមមានការខូចខាតសរសៃពួរ និងការរលាក)។ ដូចដែលបានណែនាំដោយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ RM ត្រូវតែពាក់បង់រុំ និងកំណត់ចលនាយ៉ាងតឹងរ៉ឹងយ៉ាងហោចណាស់ពីរសប្តាហ៍ ដើម្បីផ្តោតតែលើការជាសះស្បើយរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN2cm7WmrNqlEKqyMq1nM_zWUfpBJ8AXy_uDdW_SimEADIoH8FF56RPf9iyFEYf0im3Ch6MkcBs-HZVG_cq8rmKocNfNwHIdr8IGM4ifzWylKf2XlBQIOafBbScFBRPyVFtEyUemejnFvujj5_jClCLrKwyz5NN68vZeOHvxMVB-_N1YnF7AtzWUpBtLiw/s2560/image_2026-03-20_13-38-01.png
ខណៈពេលដែល RM បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ការសម្តែងដែលមានគុណភាពខ្ពស់នៅលើឆាកវិលត្រឡប់មកវិញជានិមិត្តរូបនេះនៅ Gwanghwamun ក្រុមហ៊ុន ដោយពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសិល្បករ បានសម្រេចចិត្តផ្តល់អាទិភាពដល់យោបល់ផ្នែកវេជ្ជសាស្ត្រ ដើម្បីការពារជាមុននូវភាពតានតឹងបន្ថែមទៀតលើរបួសរបស់ខ្លួន។ ដូច្នេះការសម្តែងនៅលើឆាករបស់ RM រួមទាំងក្បាច់រាំ នឹងមានកម្រិតមួយផ្នែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3w7n9CAY9ay61kCCsOVR5dks6IcUKFckecu7MoReL9H4EvvTSuD9SaVcV5LrLL_vJXNegminGg21lHduI3N5TVkFkA7Ub11ZEoZJ0uKiu_GuknWwP7bbVhHesiM_NZBg-ozo4-ydTCVDmC386IK2zSlhmY4XLqxR41LNSRuxBUXBjMe6FiqFBt0_MNQRC/s1597/image_2026-03-20_13-38-02.png
ផលិតកម្មបានបញ្ជាក់ទៀតថា ទោះបីជាការសម្តែងនៅលើឆាករបស់ RM នឹងមានកម្រិតក៏ដោយ លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីចូលរួមនៅលើឆាក និងចូលរួមជាមួយ ARMY និងទស្សនិកជន។ យើងដឹងថាអ្នកបានរង់ចាំការសម្តែងនេះយូរមកហើយ ហើយយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្ហាញកម្មវិធីដ៏ស្មោះស្ម័គ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9tZ35xdMOFyzhCIxSd7WWfB-9ELr8dTshnwyGf6j6J7kH2mrY66GReBtbpcEeVxb7Y0jqs-0cNhF2ZyMIPb0XDIDRuZQkUU5BOOhAgHR47NY_DeEebdG249LP2nCXe6l8FCuZfMI4UlCAK8vFwRr6meW1m3vGG2gZlnuh-qb207vZx3ukrC_eTpsdYT5K/s1440/image_2026-03-20_13-38-03.png
យើងផ្តល់អាទិភាពដល់សុខភាព និងសុវត្ថិភាពរបស់សិល្បកររបស់យើងលើសពីអ្វីៗទាំងអស់ ហើយប្តេជ្ញាផ្តល់ការគាំទ្រចាំបាច់ទាំងអស់ដល់ RM សម្រាប់ការជាសះស្បើយពេញលេញ និងការវិលត្រឡប់ទៅរកសុខភាពពេញលេញរបស់គាត់។ សមាជិក BTS កំពុងរៀបចំយ៉ាងយកចិត្តទុកដាក់សម្រាប់ការសម្តែងនេះ។ យើងស្នើសុំការលើកទឹកចិត្ត និងការគាំទ្រជាបន្តបន្ទាប់ពីអ្នក៕