Home ព័ត៌មានអន្តរជាតិ ថៃជម្លៀសពលរដ្ឋចេញពីអគារក្រោយមានគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

ថៃជម្លៀសពលរដ្ឋចេញពីអគារក្រោយមានគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

93
0

ពលរដ្ឋរស់នៅ និងធ្វើការក្នុងអគារខ្ពស់ៗនៅតំបន់ពាណិជ្ជកម្មទីក្រុងបាងកក ប្រទេសថៃ បានទទួលកម្លាំងរំញ័រពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ មនុស្សភាគច្រើនមានអារម្មណ៍វិលមុខ ញ័រខ្លួន ទើបអាជ្ញាធរប្រញាប់ជម្លៀសចេញពីអគារភ្លាមៗដើម្បីសុវត្ថិភាព ។ បើតាមអាជ្ញាធរថៃ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីបានកើតឡើងនៅក្បែរទីក្រុងយាំងហ្គន ដែលនៅឆ្ងាយពីទីក្រុងបាងកក ប៉ុន្តែដោយសារទីក្រុងបាងកកមានស្រទាប់ដីទន់ជ្រាយ ទើបងាយទទួលរងកម្លាំងរំញ័រខ្លាំង និងពង្រីករលករញ្ជួយដីឱ្យកាន់តែខ្លាំងទៅកាន់អគារខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZS5tkJkW9ia5bmkniZv7KlOKGm00dupfnLCuIA5OxYQKkU8koCw4C1kbw2rwmtzQSRtQVrpAoewC7xtcZ5yuM14pLaKbaoZhX1Fs2ZeZm00pr_oGCxXR7OSNxcKYHfritOprzbXXA-85VsiT5rpLlYOlGQ6vIZ8MUlat1bC7DGe_v5si-9ww3vBYawK8/s800/photo_2026-05-18_10-56-10.jpg

គ្រោះរញ្ជួយដីកម្រិត៥.៣រិចទ័រ មានជម្រៅរហូតដល់៣៥គីឡូម៉ែត្រ បានកើតឡើងនៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ក្បែរទីក្រុងយាំងហ្គន នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ដែលបណ្តាលឱ្យតំបន់ជាច្រើនរបស់មីយ៉ាន់ម៉ាមានកម្លាំងរំញ័រយ៉ាងខ្លាំង ហើយអ្នកនៅលើអគារខ្ពស់ៗក្នុងទីក្រុងបាងកក ប្រទេសថៃ ក៏ទទួលបានកម្លាំងរំញ័រដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnT5wi7ECwdSwsdwKj8zNSaLMBBBfhTD7raHSNFCLnLjND2UqwA_kAneMRDhtaMxcL9MUJeQTS8aZLbq2C2oAiT4pXR65K5VO7O53OgE1HcFV6eUpFZegTrY7vE1ndLhzSYbvXKzZRcg3wVsHNQyxyQhRf813Kty_I3FzH7CaT5QnQIo2jOWeh-Y_N1NU/s800/photo_2026-05-18_10-51-31%20(2).jpg

តាមសេចក្តីរាយការណ៍របស់មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប និងមេឌីទែរ៉ាណេ (European-Mediterranean Seismological Centre: EMSC) គឺគ្រោះរញ្ជួយដីនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា មានម្រៅជ្រៅរហូតដល់៣៥គីឡូម៉ែត្រ ដែលចាត់ទុកជាគ្រោះរញ្ជួយដីកម្រិតមធ្យម ប៉ុន្តែជម្រៅរបស់វានឹងប្រែប្រួលបន្តបន្ទាប់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtIWL9Esb4lJ9aIq_aXTasKbsYP_vJZ9nEZauKetw72AJ4QWiLzSHf93_h9CNqmoMi8_fdzTeSvJXzb8wYPqDS0fc5tKmBCJKpTGhjUULQZjOlp8kXydaKjAuri05oXRgdMfYBEV5IiTJvInppyy7FWXB-d1R8hyThrWpSMxURK2RzL2Klmiy5HESK8vc/s800/photo_2026-05-18_10-51-31%20(3).jpg

ពលរដ្ឋរស់នៅទីក្រុងយាំងហ្គន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសមីយ៉ាន់ម៉ា ទទួលបានកម្លាំងរំញ័រយ៉ាងខ្លាំងពីគ្រោះរញ្ជួយដី ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍លម្អិតអំពីការខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់ជីវិតមនុស្សនៅឡើយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhORZLj_mFZBm1zMQXPesBDi3ENYbQJIqjNLzskv9MOAcyeeP5jUueNxcnlvRQuZeCcMN7SiKXxdhd2n-jxHhueFiwSNF8mmhnWX25DMmNlx-KOUUYg8VKqVnBSRr51Ja0O5rfAkOvDwym0gujpGvWDzPsPUhNY6wjqXTLlKkH1TFhdnl_4mPRAR7HHgN4/s800/photo_2026-05-18_10-51-31%20(4).jpg

ចំណែកអ្នកនៅលើអគារខ្ពស់ៗនៅទីក្រុងបាងកក មានអារម្មណ៍ញ័រ អំពូលភ្លើងរង្គើ ជាពិសេស អ្នករស់នៅ និងធ្វើការលើអគារខ្ពស់ៗក្នុងតំបន់ដនមឿង, ផាយ៉ាថៃ, បារ៉ាក់, ហួងក្វាង, ប៉ាធុមប៉ាន់, ឃ្លងតើយ និងចាក់តុចាក់ ដែលធ្វើឱ្យមនុស្សម្នាប្រញាប់ជម្លៀសចេញពីអគារភ្លាមដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEievrgRvcd2QdZ8ceMfbfX4Pbdal2eaz_QXVilFPiIbT1U0VnrMmqojv2KpmzRdqw208EvG5-IoPfrYqVbSE6drB3CAQitLnItIe0ptX4Fnu60QeaDeJZ_jbN1Y03vMtymWeQ8mgojG46oMO8FdzMg-zEURfk6WTzUzCiStsmkVeJLTykXzH-7tJga-Z5k/s800/photo_2026-05-18_10-56-09.jpg

ពលរដ្ឋថៃបានតំបន់ផ្សេងៗបាននិយាយដូចៗគ្នាពីកម្លាំងរំញ័រដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា ដូចជា ៖ អ្នកនៅអគារខ្ពស់នៅតំបន់ជាច្រើនក្នុងទីក្រុងបាងកក មានអារម្មណ៍ញ័ររហូតដល់២លើក ជាពិសេស អគារការិយាល័យប្រឆាំងការលាងលុយកខ្វក់ មានកម្លាំងរំញ័រខ្លាំងជាងគេ ខណៈអ្នកនៅលើអគារខ្ពស់នៅខេត្តឈៀងម៉ៃ ក៏ទទួលអារម្មណ៍រំញ័រដែរនៅព្រឹកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkkMQ2XDIwZhNnbxF921ES63qZYpOSDgwnNEVOmhLQXZ6njHbToHDWbT31nD-HagxzNeGx5cJHXfVLGSAiLBZBlhHdMRJPTG481YYHYG-C5tawFtLe3E705NYPPhjsMMWNopXmefeF0egqvZhO7zI7ZJk46uAU790KuTe6Ud1gS_E76iCCPTpdnyB1HTE/s1141/photo_2026-05-18_10-51-31.jpg

ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋក្រុងបាងកកបារម្ភជាថ្មី ដោយសារទីក្រុងបាងកកធ្លាប់មានប្រវត្តិសោកនាដកម្មបាក់រលំអគារយ៉ាងធ្ងន់ធ្ងរកាលពីខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីកើតគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា ដោយបានបំផ្លាញអគារកម្ពស់៣០ជាន់នៅតំបន់ចាក់តុចាក់ ឱ្យបាក់រលំទាំងស្រុងបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ នាពេលនោះ ៕