ផ្ទុះការពិភាក្សាពេញអិនធើណេត! វីដេអូខ្លីមួយរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលហាក់ដូចជាកំពុងទទួលទានស្រាពីកែវក្នុងអំឡុងពេលពិធីជប់លៀងជាមួយប្រធានាធិបតីចិន លោក Xi Jinping បានរីករាលដាលពាសពេញអ៊ីនធឺណិត ដោយលើកឡើងនូវសំណួរដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា តើលោក Trump សុខចិត្តបំពានច្បាប់ «មិនទទួលទានគ្រឿងស្រវឹង» ពេញមួយជីវិតរបស់ខ្លួនដើម្បីផ្ដល់កិត្តិយសឲ្យចិនមែនទេ?

យោងតាមវីដេអូដែលកំពុងមានការជជែកដេញដោលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម លោក ដូណាល់ត្រាំ ត្រូវបានគេប្រទះឃើញថាបានលើកកែវស្រា (ដែលមើលទៅដូចជាស្រាសំប៉ាញ) ដើម្បីធ្វើពិធីជល់កែវជូនពរ ទៅតាមទំនៀមទម្លាប់ការទូតជាមួយលោក ស៊ី ជិនពីង នៅក្នុងសាលមហោស្រពប្រជាជន។ សកម្មភាពដែលបង្កឱ្យមានការភ្ញាក់ផ្អើលបំផុត និងជាចំណុចស្នូលនៃការវែកញែក គឺលោក ត្រាំ បានលើកកែវនោះមកអឹបនឹងមាត់ ហាក់ដូចជាលោកបានក្រេបស្រានោះបន្តិច។ សកម្មភាពនេះធ្វើឱ្យអ្នកទស្សនាវីដេអូជាច្រើនគិតថា លោកបានលេបភេសជ្ជៈនោះ បើទោះបីជាមិនមានការបញ្ជាក់ច្បាស់ថាលោកបានលេបវា ឬគ្រាន់តែធ្វើជាកាយវិការតាមពិធីការក៏ដោយ។
សូមជម្រាបថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ លោក Trump បានអះអាងជាសាធារណៈថា លោកមិនដែលផឹកស្រាទេ ដោយតែងតែពន្យល់ថាការសម្រេចចិត្តនេះត្រូវបានជះឥទ្ធិពលដោយការស្លា.ប់របស់បងប្រុសរបស់គាត់ គឺលោក Fred Trump Jr. ដែលបានបោះបង់ខ្លួនឯងចោលដោយតែការញៀនស្រា។ មុនពេលលាចាកលោក លោក Fred តែងតែដាស់តឿនលោក ត្រាំ ម្តងហើយម្តងទៀតថា៖ «កុំប៉ះពាល់គ្រឿងស្រវឹងឱ្យសោះ»។
.jpg)
ដោយសារតែប្រវត្តិនោះហើយ ក្រោយមកសូម្បីតែការទទួលទានតិចតួចបំផុតក្នុងអំឡុងពេលអាហារពេលល្ងាចការទូតក៏បានក្លាយជាព័ត៌មានសំខាន់ភ្លាមៗ។ អ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានពិពណ៌នាអំពីពេលវេលានេះថាជាកាយវិការនិមិត្តរូបនៃការគោរពចំពោះលោក Xi និងប្រពៃណីចិន ដែលការអបអរសាទរជាផ្លូវការត្រូវបានចាត់ទុកថាសំខាន់ក្នុងអំឡុងពេលព្រឹត្តិការណ៍រដ្ឋ។.jpg)
ទោះជាយ៉ាងណាក៏ដោយ នៅតែមិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថាភេសជ្ជៈដែលលោក ត្រាំ បានក្រេបនោះពិតជាមានជាតិអាល់កុលមែនឬអត់ទេ។ អតីតទីប្រឹក្សាលោក Trump លោក Bruce LeVell បានឆ្លើយតបយ៉ាងរហ័សតាមអ៊ីនធឺណិត ដោយនិយាយថាភេសជ្ជៈនេះ “មិនមែនជាគ្រឿងស្រវឹង” ហើយទទូចថាលោក Trump នៅតែមិនផឹក។ ជាមួយគ្នានេះ ខាងសេតវិមានក៏នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយដែលបញ្ជាក់ពីអ្វីដែលនៅក្នុងកែវនោះដែរ។.jpg)
សរុបសេចក្តីមក ទោះបីជាវីដេអូដែលកំពុងត្រូវបានផ្សព្វផ្សាយនោះមើលទៅដូចជាលោកកំពុងក្រេបស្រាក៏ដោយ ក៏ភស្តុតាង និងការបកស្រាយពីមន្ត្រីជុំវិញខ្លួនបង្ហាញថា វាគ្រាន់តែជាកាយវិការការទូត ដោយប្រើប្រាស់ភេសជ្ជៈគ្មានជាតិអាកុលតែប៉ុណ្ណោះ៕










