Home Blog Page 272

ពាណិជ្ជកម្មតាមច្រកព្រំដែនរបស់ថៃជាមួយកម្ពុជាបានដាំក្បាលចុះស្ទើតែទាំងស្រុង

0

ប្រទេសថៃ៖ គិតត្រឹមខែសីហា ឆ្នាំ2025 ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃជាមួយប្រទេសជិតខាងបានធ្លាក់យ៉ាងគំហុក ដោយធ្លាក់ចុះ 23.6% មកនៅត្រឹម 63.9 ពាន់លានបាត (1,97 ពាន់លានដុល្លារ) ខណៈពាណិជ្ជកម្មជាមួយកម្ពុជាបានធ្លាក់ចុះស្ទើ 100% ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwfyU-MMgiWlyk5mvSw9KwCFKH8oGmLi1dLcEfkOed2G1QcDnAgBtsNQPlTUbxgOWew8GjE2IqlpIv60DGsCJ6pneKAsJBwFnunb6PFDc8Q5hde7yQHnyYaZKsA5ernjKI5aZlyQHQrQowYPr7oBKb13APRDVQxpWY-Eio-m9D1uGk-A6EvIIp80pDWV4l/s1024/image_2025-09-30_16-18-39%20(2).png

យោងតាមទិន្នន័យខាងលើនេះបានបង្ហាញថា ការនាំចេញតាមរយៈព្រំដែនរបស់ថៃបានធ្លាក់ចុះ 30.1% មកនៅត្រឹម 33.95 ពាន់លានបាត ខណៈការនាំចូលធ្លាក់ចុះ 14.5% មកនៅ 29.98 ពាន់លានបាត ដោយបន្សល់ទុកអតិរេកត្រឹមតែ 3.96 ពាន់លានបាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgf3DYrVAi0fmszogRKCX5AZQ3cpI4WeYfRwBtmAvkiUsN7rcMyGlMuxrBa0Fk2zrycX51-eEESKj8vtV6994k-2HP3FYCIGG5c2SkNdLQE5hOgkumHVQPGEL6QKEfPg144NYQdxJjkR3w1x-xDAu_8MAZXfMsgTLoUYdW4E9_9UAYkd1ctjiHW4YNf3Uz/s1280/image_2025-09-30_16-18-39.png

DFT បានគូសបញ្ជាក់ថា ក្នុងចំណោមដៃគូពាណិជ្ជកម្មតាមព្រំដែនដែលសំខាន់ៗរបស់ថៃ ម៉ាឡេស៊ីបានកត់ត្រាចំនួន 26.96 ពាន់លានបាត (ធ្លាក់ចុះ 5.7%) ខណៈឡាវ ចុះមកត្រឹម 23.13 ពាន់លានបាត (ធ្លាក់ចុះ 0.1%) និងមីយ៉ាន់ម៉ា 13.82 ពាន់លានបាត (ធ្លាក់ចុះ 20.8%) ។ ចំណែកតួលេខរបស់ប្រទេសកម្ពុជា នៅសល់ត្រឹមតែ 10 លានបាតប៉ុណ្ណោះ ដែលការធ្លាក់ចុះ គឺស្មើនឹង 99.9% បើធៀបនឹងឆ្នាំមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0yK11gBv7sseK4wwMIYamAMu7xbSw5ld0QIQtwTj9555oRmBGFAEsOciyUNbIW3cTeBLMGIycueEn-87jXMmff29RT_j8uxM83AVO8fdeDsts3yWuba64mPSjKECh_emobwSZvEmY5tdaUsnGhB6C8F4dghCBmxde1UmbAD6xnxa52w02IQ16DscCGzfe/s959/image_2025-09-30_16-18-40%20(2).png
អាជ្ញាធរថៃបានកត់សម្គាល់ថា ការនាំចេញសំខាន់ៗតាមច្រកព្រំដែនក្នុងខែសីហា រួមមានប្រេងម៉ាស៊ូត គ្រឿងបន្លាស់កុំព្យូទ័រ និងផលិតផលប្រេងចម្រាញ់ ដែលបញ្ជាក់ពីតម្រូវការពីទីផ្សារជិតខាងថានៅតែមាន បើទោះបីជាសកម្មភាពព្រំដែនមានការថយចុះយ៉ាងខ្លាំងក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBkpF08vHlizxMIvsLWL-DVsnQUCvx-dHJnOpNij4MiB4B0bIwgVKFxExRAXnvAm2d-13T2RnwfrWoToUIMW0oOlGsbw5CrzndzeMrYvSIMpJ058TFYYW8PrfEunL2MsblocHh8Gyr1Pr-4QzcKMv0DfdGnHu87bdLzk6dD-GeHAHXEGfK4o4Zby1tZN-T/s1024/image_2025-09-30_16-18-40%20(3).png

ស្របពេលជាមួយគ្នានេះ ថៃមិនបានបញ្ជាក់អំពីមូលហេតុដែលធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងធ្លាក់ចុះនោះទេ ប៉ុន្តែគេមើលឃើញថា ការធ្លាក់ចុះពាណិជ្ជកម្មជាមួយកម្ពុជា អាចជាលទ្ធផលកើតឡើងក្រោយថៃបានបិទដំណើរការចេញចូលជាឯកតោភាគីជុំវិញភាពតានតឹងព្រំដែន ដែលទាក់ទាញចំណាត់ការតបតដូចគ្នាពីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQcA4AH8KSTgeO5HOTp6JC0NvTxWMdW09tm0gAVG59JDtDlDqnTjXpbxDwTO-eBkKNM93WmPzY4ZYh0pnuPl6jXgekQaVZBc9jpqyU2Ryhyl9sCnariNtalZImHXdTh1PK3wfncFWpfa1fCtk7KJWgN6cQ47GND0TcRZZat-r1JJVoc69zvuaupOvAJqwF/s960/image_2025-09-30_16-18-40.png

ដោយឡែកចំពោះធ្លាក់ចុះនៃទំហំពាណិជ្ជកម្មរវាងថៃជាមួយមីយ៉ាន់ម៉ាវិញ ត្រូវបានគេសម្លឹងឃើញថា វាបានកើតឡើងក្រោយពេលយោធាមីយ៉ាន់ម៉ាធ្វើការបិទច្រកព្រំដែនសំខាន់បំផុតរវាងប្រទេសខ្លួនជាមួយប្រទេសថៃ ត្រង់ចំណុចស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា Mae sot-Myawaddy ទី២ ដែលធ្វើឲ្យឡានទំនិញថៃរាប់រយគ្រឿងជាប់កកស្ទះត្រៀបត្រាពេញផ្លូវកាលពីថ្មីៗនេះ៕

Rosé ត្រូវបានគេបញ្ចេញមតិវែ.កញែ.កថា «ស្លៀកពាក់មិនស្អាត»

0

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថានៅថ្ងៃទី២៩ កញ្ញា (ម៉ោងក្នុងតំបន់) Rosé សមាជិក BLACKPINK បានបង្ហាញខ្លួននៅក្នុងកម្មវិធី Spring/Summer 2026 Collection សម្រាប់ស្ត្រីនៃម៉ាកយីហោប្រណីត YSL ក្នុង កម្មវិធី Paris Fashion Week ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ11y2Glg4NK0k2QLfeRicD4ZtdoZo6O7XBEYcSoseHmmHmVw4XLuEVQNk7juyIur1AYMxxccCqaKv9Aus4x3SXwk-aghO_R2hgpYxLLXGYwn1p-4VuKUEV66EC3S9mYNP5SGFPE7-pqGjUnVxwo31H1vPucMrJvaQ7z1CMeVNLeQ686fAMU9wymaa8QSY/s2047/image_2025-09-30_11-33-03.png

ថ្វីដ្បិតតែអាកាសធាតុចុះក្រោម ២០អង្សារសេក៏ដោយ ក៏តារាចម្រៀងស្រីរូបនេះ នៅតែបង្ហាញភាពជឿជាក់ក្នុងឈុតសម្លៀកបំពាក់ស្តើងប្រៀបដូចម៉ូតឈុតគេងយ៉ាងក្លាហានជាមួយនឹង ស្បែកជើងកែងខ្ពស់និងមានការតុបតែងមុខស្រាលៗ។ ជាមួយនឹងភាពទាក់ទាញដ៏គួរឱ្យទាក់ទាញរបស់នាង Rosé បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅក្នុងព្រឹត្តិការណ៍។ ទោះយ៉ាងណាមតិចម្រូងចម្រាសជាច្រើនបានផ្ទុះឡើងអំពីការបង្ហាញខ្លួនរបស់ Rosé នៅទីក្រុងប៉ារីស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ_HrXc6dLX19iRnSmR3Q51QWmlmD7iAww_ipdyI8d6O5odWvBf5j1WzJm1ERPfzzvZcOkxwRl_sredDUbtWegOREnDoe0_pz0CYU1L4PMfIb5e4Hwzt7G5tfR7C8ui8Z-teMbvn7pe_DeoFotTToEOXHWL_PTSCjM4BxLhiP84HxhiKwNOLw2vGceKBx5/s2048/image_2025-09-30_11-33-04.png
នៅលើបណ្តាញទំនាក់ទំនងសង្គម X (Twitter) និង Facebook មតិជាច្រើនបានសម្តែងការខកចិត្តចំពោះការជ្រើសរើសសម្លៀកបំពាក់របស់ Rosé ក៏ដូចជាការតុបតែងខ្លួន និងម៉ូតសក់របស់នាងផងដែរ។ មហាជនជាច្រើនបាននិយាយថា ស្ទីលស្លៀកពាក់របស់តារាចម្រៀងរូបនេះមិនស័ក្តិសមសម្រាប់សប្តាហ៍ម៉ូតខ្ពស់នោះទេ។ Rosé ត្រូវបានគេរិះគន់ថាស្លៀកពាក់មិនស្អាតក្នុងកម្មវិធីបង្ហាញម៉ូដអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia2D3SuMPBkdO-OMbibO1-h963fH2eunC3rUdCbixhjQbgHrVgHDaHKqTNi2QgHmjYD96iiSfgk815C3ZqE_V-kB95CyxYmGzacJqkzrVljDt1SybGJ6GdT7jvR9-wuT-enMfG7zDIGou8k9fFjb56aJRow2wXvzsh6ieAmhmA745or6_nchpG333KxUJN/s2048/image_2025-09-30_11-33-05.png
អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «សូមនាំនាងទៅផ្ទះ «នាងមើលទៅដូចជា ស្លៀករ៉ូបរាត្រីទៅពិធីជប់លៀង ,នាងសមនឹងទទួលបានការយកចិត្តទុកដាក់បន្ថែមទៀត ពួកគេត្រូវស្លៀកពាក់ឱ្យនាងកាន់តែល្អ»… ពេលចូលរួមក្នុងពិធីជប់លៀង Rosé ក៏បានស្លៀករ៉ូបពណ៌ខ្មៅដែលមានម៉ូតស្រដៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyEx-dPsmsh0i32e7BpXOApZwEZAcB1MSQ_B1FHqf2F_Df5mNzW-o3opmsHpvQKsxfHNH1tDv-0GCKXlwfYxjdjSUVOdZ0yoVX8CESFK6XDe_op0A8NJfIJyy9ST1NfD38w4R3NYoCSVVfN1Q9neesPFyv1qulhJlGGKCo_iGunZI8kDmx06horo3l-9ok/s1437/image_2025-09-30_11-33-07.png

នៅក្នុងវិស័យចម្រៀង Rosé ក៏កំពុងបន្តបង្កើតប្រវត្តិសាស្ត្រ ទាំងសមាជិកក្រុម Blackpink និងជាសិល្បករទោលផងដែរ។ បទ “APT” ដែលចេញកាលពីឆ្នាំមុន បាននិងកំពុងឈរលើតារាងទូទាំងពិភពលោក។ វីដេអូចម្រៀងសម្រាប់បទចម្រៀងថ្មីៗនេះបានកើនលើសការចូលមើលជាង ២ពាន់លានដងនៅលើ YouTube ដោយបានបង្កើតកំណត់ត្រាជាវីដេអូ K-pop លឿនបំផុតដើម្បីឈានដល់ចំណុចសំខាន់នេះ។ Rosé នៅតែជាតារា K-pop ដំបូង និងតែមួយគត់ដែលមានអ្នកចូលមើល ២ពាន់លានដងក្នុងតួនាទីទាំងពីរ៖ សមាជិកក្រុម និងតារាចម្រៀងទោល៕

ឥទ្ធិពលព្យុះប៊ូឡូយ បានធ្វើឲ្យខេត្តថៃចំនួន១៧រងការជន់លិច និងប៉ះពាល់ដល់មនុស្សជិត២៧មុឺននាក់

0

ប្រទេសថៃ៖ គិតត្រឹមថ្ងៃទី30 ខែកញ្ញា ឆ្នាំ2025 នៅប្រទេសថៃមានមនុស្សយ៉ាងហោចណាស់ចំនួន7នាក់ហើយបានបាត់បង់ជីវិតក្រោមឥទ្ធិពលព្យុះប៊ូឡូយ (Bualoi) បន្ទាប់ពីព្យុះនេះបានធ្វើឱ្យខេត្តចំនួន 17 នៅទូទាំងប្រទេសថៃលិចលង់ ព្រមទាំងគំរា.មកំហែ.ងដល់សុវត្ថិភាពមនុស្សជាង 269,000 នាក់ផ្សេងទៀតផងដែរ។ នេះបើយោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) របសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvI7fP0bWp-iCv53Y6_qq3Qrez9GfOWWxmzAmo3DUp1-84C2m4ysqv2xNxx8DsS7sm3wOPRBgq8bbV3xvzLC5e2kIGFTCtmPmXSDOUjYN426Yk336enfT46Ol0ajwRdtzokFhhPdRAPSFFOICWhT_nXG6kwHinOQVsdtxpNbf2jrH6IELk3xJb9InsOl9p/s1280/photo_2025-09-30_14-04-38%20(3).jpg
ភ្លៀងធ្លាក់ខ្លាំងនៅតែត្រូវបានគេរំពឹងថានឹងមានក្នុងតំបន់ភាគខាងជើង ភាគឦសាន កណ្តាល និងភាគខាងត្បូងនៃប្រទេសថៃ ដែលបង្កើនក្តីបារម្ភនៅក្នុងតំបន់ទំនាប និងងាយរងគ្រោះដោយទឹកជំនន់ បើជាឥទ្ធិពលរបស់ព្យុះប៊ូឡូយ បានចុះខ្សោយនៅពេលដែលវាបានរំកិលចូលទៅក្នុងប្រទេសឡាវ និងឆ្ពោះទៅប្រទេសមីយ៉ាន់ម៉ាហើយក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy0B3IEhiSJLxCWQyOqoFxwmQgN8_wpoamHvQ1N2bsUcwXKeJZNf-qF3mRhG-1qBvWvTU_8JoooTVtR5ZoyB-65NQ96nyUiFTMTe8nJZ7EWU-vYgMDW6NcGo6igh8VeS5tZpEn3Umng54QlElRW37WRMphxDXr_OiinE5cwoQPoze5fa4YmLCkCmeIZzKu/s1280/photo_2025-09-30_14-04-37.jpg

ខេត្តរបស់ប្រទេសថៃទាំង១៧ដែលត្រូវបានរងការជន់លិចធ្ងន់ធ្ងរដូចជា៖ Phitsanulok, Phetchabun, Phichit, Nakhon Sawan, Lampang, Amnat Charoen, Nong Bua Lamphu, Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Pathum Thani, Nakhon Pathom, Chachoengsao និង Prachin Buri។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9b1LJwm5qLox6bX5-aRlrdzscVrQ6dqmG2kvlkzQWS4FsqNMlGW3w4B_zY6OyZjmQE2MrMamsXW-AVKAjHHka3DXKJahLy-6LbgOJHGnEyvbXwG5oMWV6EADSIhPqLSFtsGSLSwRdQITla3JbYPoXGJCL9ZNwMkj8271r4sFZ_-pjwG01u4kotoS457AC/s1280/photo_2025-09-30_14-04-37%20(2).jpg
ជាមួយគ្នានេះ នាយកដ្ឋាន DDPM បានចេញការជូនដំណឹងតាមទូរស័ព្ទនៅតាមបណ្តាស្រុកដែលមានហានិភ័យខ្ពស់ ហើយកំពុងបន្តកិច្ចខិតខំប្រឹងប្រែងបើកប្រតិបត្តិការសង្គ្រោះជាមួយក្រុមជួយសង្គ្រោះ ដើម្បីផ្ដល់អាហារ ថ្នាំពេទ្យ ទូក និងម៉ាស៊ីនបូមទឹកដល់តំបន់ដែលកំពុងរងគ្រោះ។ អាជ្ញាធរក៏កំពុងសម្របសម្រួលជាមួយនាយកដ្ឋានធារាសាស្ត្រ ដើម្បីគ្រប់គ្រងការហូរចេញពីទំនប់ និងទប់ស្កាត់ការជន់លិចតាមខ្សែទឹកបន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBKH1VGxK1Th3Uy8pYVY6uzwg3bUU1NdmMopiRWqIMV9B0RRk0cZFbCn8PfBD9E0yHD_nin9wKPMXA6usRfwXtCQhx5c0NyYyYsossSQPvoQbYBsC_rCy0w29YJNQfVSdpuu6ydCGjxI39DihDxms19lpv7SSy9RTMqULQn4vbWZ1gfUJkFTWpCkrx6PJO/s1280/photo_2025-09-30_14-04-38%20(2).jpg
បន្ថែមពីនោះ ទំនប់សំខាន់ៗរួមមាន Sirikit, Bhumibol, Ubolratana និង Pa Sak Jolasid បានបង្កើនការបញ្ចេញទឹកកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែសមត្ថភាពស្តុកទឹករបស់វាជិតឈានដល់កម្រិតប្រកាសអាសន្ន។ បច្ចុប្បន្ននៅទូទាំងប្រទេសថៃ ទំនប់ធំៗ និងមធ្យមជាច្រើន ត្រូវបានមន្រ្តីជំនាញរាយការណ៍ថាមានទឹកពេញ 82%បាត់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJlzCoosb_5ef9iTFWsX0lSPtMmoF8LMLJgWew73bBwRdqGHk54mjBN1ahyKSug9NGt-QGlKKVlObPhV1aYMtTfrPc8TJlrIP9cu1mJuFtrGAuFqOWIzbGvqOCoKoyCBLu94TN4vn0jZ3vV1HPNjIy71rmtFIZ70tatOakztRLIpgFtP4m-mxj3Jw8MSJy/s800/photo_2025-09-30_14-04-38.jpg

តាមរយៈរបាយការណ៍ដែលទទួលបាននេះ មន្ត្រីជំនាញនឹងបន្តតាមដានស្ថានការណ៍ឲ្យបានដិតដល់បំផុត ខណៈពួកគេបានជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់ការជម្លៀសចេញដែលអាចនឹងកើតមាននៅគ្រប់ពេលវេលា៕

អ៊ិន លក្ខិណា ស្ទើរតែចង់បញ្ចប់អាជីពដើរម៉ូតក្រោយទទួលបានសម្តីមា.ក់ងា.យថាមុខមាត់មិនស្អាត

0

កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានសម្តែងការអន់ចិត្តនិងបង្ហើបថាស្ទើរតែបោះបង់អាជីពដើរម៉ូតរបស់ខ្លួនក្រោយពីទទួលបាននូវសម្តីវាយប្រហារតាមបណ្តាញសង្គមថាមុខមាត់មិនស្រស់ស្អាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRbcLOQPsJLChup_K2zIOS_aa5GvymBum6-wIes7oark8zqc-EVNICH0fIjYfpKJatUv4PS3RvbmpZKcxWlgVVykunlHmD2F1UIl3nTkJaSnQm2ReFlTbx2jvdWtB0Nt2nynBIB7de4vupNACt7Sz__6i_FF4RSNbWE03iplhcir_8QIESJPhlEuySY6Gg/s2048/image_2025-09-30_10-11-10.png
ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថា ចាប់តាំងពីទទួលបានផ្លែផ្កានៅក្នុងការប្រកួតបវរកញ្ញានៅលើឆាកអន្តរជាតិ អ៊ិន លក្ខិណា ទទួលបានឱកាសការងារជាច្រើននៅឯប្រទេសវៀតណាម រាល់កម្មវិធី Fashion Show កម្រនឹងបាត់មុខនាងណាស់។ ជាក់ស្តែងថ្មីៗនេះ លក្ខិណា ក៏បានចូលរួមដើរម៉ូតនៅប្រទេសវៀតណាមដូចគ្នាហើយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLq9-6YsHx6nH-NUmH2GgAITq8MPVXm9j9H4FyCesu5w-TLWA__ICDyDTlGbXPsKMpe2sARzRhI50NOryrUXY6xf_UuWiOZtpoBrXFrVARmGKpfPiSgmVlVOI2yxgIVhIVBtCW1nWJNQ6QsPGsNhG_SI_4u6yQVzvFvP4m-i9IUtAkz0nb-j2p_Kdi6ISp/s2048/image_2025-09-30_10-11-07.png

ទោះបីជាយ៉ាងនេះក្តី អ៊ិន លក្ខិណា បានចេញវីដេអូមួយដោយការអាក់អន់ស្រពន់ចិត្តព្រោះតែត្រូវបានអ្នកមួយចំនួន Bully ពីរូបសម្រស់របស់នាង។ តាមការបង្ហាញរបស់ លក្ខិណា សម្តីនោះបាននិយាយដាក់នាងថា «មុខចឹងសោះ ខាងវៀតណាមចេះហៅដើរ Fashion Show ដែរហ្ន៎»។ បវរកញ្ញារូបនេះថា មានពេលខ្លះនាងចង់បញ្ចប់វិស័យនេះដោយគ្នាដោយសារតែទទួលបានពាក្យជាច្រើនតាំងពីដើមមកធ្វើឱ្យនាងហត់ចិត្តមែនទែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMmoINDccbGs_8i_nM-ALpvwzqOJUpvVeeBBFvH6JDLfDZZyLSX0tyd437MiSbKupJfCk-0J2fG-6XrPjtjy7UF4iC4myc42-fONwS_tpEXayPyqXsfHgiBy_eAFMkJaxnWe-yBgSSMp-TNK-7cAt0at_gDVZxowd2KKZRhP3rJ5hEQPWF5Ldsj1Gh_eAl/s2048/image_2025-09-30_10-11-08.png
អ៊ិន លក្ខិណា បន្តទៀតថា នាងមកដើរ Fashion Show នេះគឺដើម្បីក្រពះខ្លួនឯង ហើយមួយចំនួនទៀតគឺនាងយកទៅជួយសង្គម ជួយទៅកាន់កងទ័ពជួរមុខ។ លក្ខិណា បាននិយាយថានាងទទួលស្គាល់ថានាងមិនស្អាតនោះទេប៉ុន្តែអ្វីដែលសំខាន់គឺនាងស្រលាញ់ខ្លួនឯង ហើយអ្នកគាំទ្ររបស់នាងគឺស្រលាញ់នាងខ្លាំង។ ជាមួយនឹងការទទួលស្គាល់ថាសម្រស់របស់ខ្លួនឯងមិនស្អាត ប៉ុន្តែ លក្ខិណា ថានៅវៀតណាមឱ្យតែមាន Fashion Show គឺគេមិនដែលភ្លេចនាងនោះទេ ហើយនាងក៏មានក្រុមការងារនៅទីនោះចាំមើលថែដូចគ្នាដោយសារតែនាងមានកុងត្រាជាមួយនឹងក្រុមហ៊ុនមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheB4nPkg8D4pgyMqaI6PWdc0FiAzwMqhUDRoA7yo_0jdOaKsw6OoWA3jlXyacesugg8d5xzJOuUF9waqhRFQAyJ07Iaom-R86sxmKu6VJN16NXGvrcpS42SJFlGgB7eFIGRAZ7PmOdgcJftRMop_DCIKE_gZXq4sd38IJon0zLl0sMKLLn3S2MrtLSGzVv/s2048/image_2025-09-30_10-11-09.png

បន្ទាប់ពី Miss Cosmo Cambodia 2024 រៀបរាប់យ៉ាងដូច្នេះហើយមានអ្នកគាំទ្រជាច្រើនបានផ្តល់កម្លាំងចិត្តមកកាន់ លក្ខិណា កុំឱ្យខ្វល់នឹងសម្តីរបស់អ្នកដទៃ។ ក្នុងផ្នែកបញ្ចេញមតិយោបល់នៅលើបណ្តាញសង្គមទិកតុក ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ក៏បានចូលទៅផ្តល់កម្លាំងឱ្យ អ៊ិន លក្ខិណា ដូចគ្នា៕

ខ្លាំងជាងកងទ័ពទៀត! ពលរដ្ឋថៃនៅព្រំដែនទួញសោកសូមឱ្យរដ្ឋាភិបាល និងកងទ័ពខ្លួនធ្វើសង្គ្រាមដឹងឈ្នះ-ចាញ់

0

ប្រទេសថៃ ៖ តាំងពីរដ្ឋាភិបាលថៃរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ប្រគល់អំណាចឱ្យកងទ័ពសម្រេចចិត្តលើជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យកងទ័ពថៃបិទព្រំដែនជាឯកតោភាគី ចោទប្រកាន់ និងបង្កជម្លោះជាមួយកម្ពុជាមិនឈប់ឈរ ។ បច្ចុប្បន្ន កងទ័ពថៃកាន់តែខ្លាំងដៃថែមទៀតដោយសារមានការគាំទ្រពីស្តេច និងនាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន ប្រកាសច្បាប់អាជ្ញាសឹក និងបើកដៃឱ្យកងទ័ពថៃត្រៀមខ្លួនធ្វើសង្គ្រាមនៅព្រំដែន ខណៈពលរដ្ឋថៃនៅព្រំដែនជំរុញឱ្យរដ្ឋាភិបាល និងកងទ័ពធ្វើសង្គ្រាមដឹងឈ្នះ-ចាញ់ ។

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃ Amarin News រាយការណ៍ថា ពលរដ្ឋថៃនៅខេត្តឧប៊ុនរ៉ាជថានី បានជម្លៀសចេញពីលំនៅឋានទៅកាន់ជំរំភៀសសឹកជាបន្តបន្ទាប់ក្រោយពីកងទ័ពថៃបា.ញ់ប្រ.ហារដោយកាំភ្លើ.ងត្បាល់ និងកាំភ្លើ.ងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះកាលពីថ្ងៃទី២៧ ខែកញ្ញា និងកុហកពលរដ្ឋថា កម្ពុជាបង្កហេតុមុន ។ ពលរដ្ឋថៃម្នាក់លើដៃសំពះបណ្តើរ ទួញសោកបណ្តើរ សូមឱ្យរដ្ឋាភិបាល និងកងទ័ពខ្លួនបើកឆាកធ្វើសង្គ្រាមដឹងឈ្នះ-ចាញ់តែម្តង ដើម្បីកុំឱ្យខ្លួនពិបាកជម្លៀសច្រើនលើក ។

អ្នកស្រី ម៉ាឆា នៅខេត្តឧប៊ុនរ៉ាជថានី បាននិយាយទាំងទឹកភ្នែកផ្តាំផ្ញើទៅកាន់មេទ័ព និងនាយករដ្ឋមន្ត្រីរបស់ខ្លួនថា សូមបើកឆាកធ្វើសង្គ្រាមលើកនេះឱ្យដឹងឈ្នះ-ចាញ់ឆាប់ៗកុំឱ្យពលរដ្ឋពិបាកជម្លៀស ។ ក្រៅពីនេះ សូមរដ្ឋាភិបាលផ្តល់ប្រាក់ឱ្យពលរដ្ឋរស់នៅព្រំដែនក្នុងម្នាក់ចំនួន៥,០០០បាត (ស្មើជាង១៥០ដុល្លារ) ពីព្រោះពលរដ្ឋភៀសសឹកគ្មានប្រាក់ទិញអាហារ ។ រាល់ថ្ងៃ ទទួលបានតែប្រាក់សម្រាប់មនុស្សចាស់ពីរដ្ឋាភិបាលប៉ុណ្ណោះ ទើបរៃគ្នាម្នាក់៣០០បាត ឱ្យថ្លៃរថយន្តចាក់សាំងជម្លៀសពីលំនៅឋាន ។

ពលរដ្ឋនៅខេត្តឧប៊ុនរ៉ាជថានីម្នាក់ទៀត គឺលោក ចាន់រិរ៉ូត ប្រាប់ថា បានតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃយ៉ាងដិតដល់ និងត្រៀមខ្លួនជម្លៀសចេញពីលំនៅឋាន បើអាជ្ញាធរប្រាប់ ។ បុរសចំណាស់រូបនេះបានចោទប្រកាន់កម្ពុជាបង្កហេតុនៅតំបន់អានសេះ និងស្នើឱ្យកងទ័ពថៃចាត់ការដាច់ខាត ពីព្រោះមិនចង់ជម្លៀសទៅណាទេ ខ្លួនគ្មានប្រាក់ចំណូល ធ្វើចម្ការ និងចៀរជ័រកៅស៊ូលែងបាន ។

បុរសរូបនេះបន្តថា កម្ពុជាមានពលរដ្ឋត្រឹមតែ១០លាននាក់ប៉ុណ្ណោះ រីឯថៃមានពលរដ្ឋច្រើនជាងរហូតដល់ជាង៧០លាននាក់ ដូច្នេះ ពុំចាំបាច់ខ្លាចទេ ថៃមានពលរដ្ឋច្រើនជាង ។ កងទ័ពថៃត្រូវតែធ្វើឱ្យសង្គ្រាមឱ្យឈ្នះដើម្បីកុំឱ្យពលរដ្ឋពិបាកប្រកបរបរចិញ្ចឹមជីវិត និងពិបាកជម្លៀសចេញពីលំនៅឋាន ពីព្រោះខ្លួនបានជម្លៀសពី២ ទៅ៣លើកហើយ ។

ការជំរុញឱ្យកងទ័ពថៃបើកឆាកធ្វើសង្គ្រាម និងវាយប្រហារមុនមកលើកម្ពុជា ទទួលបានការគាំទ្រពីអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃ ។ ពលរដ្ឋថៃមួយចំនួនធំជំរុញឱ្យរដ្ឋាភិបាល និងកងទ័ពខ្លួនធ្វើសង្គ្រាមទាំងកម្រោល ពួកគេពុំបានស្នើឱ្យរដ្ឋាភិបាលចរចាបញ្ចប់ជម្លោះព្រំដែនដោយសន្តិវិធីនោះទេ ដោយសារការផ្សព្វផ្សាយព័ត៌មានបំភ្លៃពីកងទ័ព និងគ្រប់សារព័ត៌មានថៃ ៕

តើ អេ យ៉ានុត និង រិទ្ធី វ៉ាន់និច អាចសាងស្នាដៃជាថ្មីម្តងទៀត នៅលើទឹកដីចិនបានដែរឬទេ? ជួបគ្នានៅព្រឹត្តិការណ៍ប្រដាល់ សង្វៀន KRUD KUN KHMER TO CHINA 2!

0

ញាក់សាច់តែម្តងសម្រាប់ការប្រកួតដ៏ស្ចារ្យមួយនេះ ដែលអ្នកគាំទ្រគុនខ្មែរ កំពុងតែទន្ទឹងរង់ចាំនោះគឺ ព្រឺត្តិការណ៍ការប្រកួតសង្វៀន គ្រុឌ គុនខ្មែរ នៅប្រទេសចិន “KRUD KUN KHMER TO CHINA 2” កីឡាការិនីឆ្មាពិឃាត អេ យ៉ានុត កំពុងបើកចង្កូមដ៏ស្រួច រង់ចាំកីឡាការិនីចិន បក្សីស្លាបដែក ឈឹ ឈាវឡាន បន្ថែមពីនេះក្នុងនោះក៏មានកីឡាការិនី រិទ្ធី វ៉ាន់និច ក៏មិនបន្ធូរដៃឱ្យកីឡាការិនីចិន វ័ន ឈីងហាន នោះដែរ។ ចង់ដឹងថា តើកីឡាការិនីគុនខ្មែរ ទាំង២រូបអាចធ្វើឱ្យកក្រើកសង្វៀន គ្រុឌ គុនខ្មែរ នៅប្រទេសចិន “KRUD KUN KHMER TO CHINA 2” បានដែរឬទេ? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkWp3k4dWYsOM_VY1NXm04BUxWEWv9lmwTPl-9JyGpZgyTO5Fho5N2TVil82-XB31lhpMsFjQX_05cpw7eNlwKMl-zSy-BF16GlqcGiAKLJl5NG6sj1vvBKXzE12KvqNoz8nNUL-Yg0a0InYEGLQW12_jtdQVIDeHq0DgYTLJ7TvMAdAUbfKwKblnXuLvo/s2048/556056813_122117802020986114_8751888240683609831_n.jpg

សម្រាប់ការប្រកួតនេះ ក៏មានគូពិសេសជាច្រើន ជាពិសេសកីឡាករគុនខ្មែរជាច្រើនរូប នឹងត្រូវជួបកីឡាករចិន ហើយក៏ជាការរំពឹងទុកមួយក្នុងការយកជ័យជម្នះជូនអ្នកគាំទ្រគុនខ្មែរ និងប្រទេសជាតិ ក្នុងការលើកស្ទួយគុនខ្មែរឱ្យកាន់តែល្បីនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBdDGTWlo4cOdCg42J2vCQby9iMHMiDrWB3wjRg_8pHElCKu8nohZmIav8ty547KW1r7bpzVeVrmKw5HWPfEY4ot_mmM5U4kPr4PGrGTC0oSLcUqmB-ffGdt_0gGIKu7PEY-VDVBxQ4nny79jLbO8V3sNiYGfZvPEsBi2oGqQNy3JWQtkJcJCimmOF13xh/s1466/555733967_777676215028029_4209911177337389573_n.jpg

ជួបគ្នានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង 18:00 ល្ងាចតទៅ ម៉ោងនៅ (កម្ពុជា) ទីតាំងប្រកួតនៅទីក្រុងឆឹងទូ ខេត្តស៊ីឆ័ន ប្រទេសចិន.ផ្សាយផ្ទាល់លើផេកផ្លូវការ KRUD BEER, KRUD ENERGY និងផេក BTV News។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMdH4Lrf-I74EFvxg4P_tFBnMeN_KJ51XzOthUGZAK822_Vkm2QdioYmWWo4xfb3F_4Dsg6xwTvEAbWc6jOjRVc5URP9HiVTut5twCSLtY8Z7-XvcquNp2mYlyFShWG5erOqEwdUOtTuWY8NQUqJcKSXAAOJiYWm6d5q04HRHNzqXV9Yrg86qT4ZTZuYID/s1466/557557205_777676211694696_6301037763516597843_n.jpg
គាំទ្រគុនខ្មែរ ជាមួយគ្រុឌ!
គ្រុឌ នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ!

Goofy អ្នកចម្រៀងរ៉េបដែលកំពុងប្រឈមនឹងបំណុ.ល

0

អ្នកចម្រៀងរ៉េប Goofy បានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកទាំងយប់បន្ទាប់ពីមានម្ចាស់បំណុលចេញមកបង្ហោះរូបនិងទាមទារឱ្យលោកសងបំណុលតាមការកំណត់។ មិនយូរប៉ុន្មាន Goofy មិនបានគេចពីបញ្ហាបង្ហោះសារសុំពេលម្ចាស់បំណុលដោយអះអាងថាមិនរត់គេចឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0ZfE-0x478Up80EzdriDc9GMntfcGx3z2ciqkLcKYGJUcBOcA14ZeXxUsgBciS91qQa-s3AD3i1QnFz5RCRiVPEzrpLeFfqvs1W-shhGhiCq78eMv_WG9twcT1HxLY-C-7twysB0-NwFO1vwwXkl9fzskwWErV6N2bMGOl-MmacJ69oNiJ_GilApWulGB/s1900/image_2025-09-10_14-17-57.png

នៅយប់ថ្ងៃទី២៩ ខែកញ្ញា អ្នកចម្រៀងរ៉េប Goofy បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំសុំទោសម្ចាស់បំណុលទាំងអស់ផងកំហុសទាំងអស់ដាក់ឱ្យតែខ្ញុំម្នាក់បានហើយប្រពន្ធកូនខ្ញុំពួកគាត់អត់ដឹងរឿងហ្នឹងទេហើយខ្ញុំសុំលើកម្រាមដៃដប់សុំទោសម្ចាស់បំណុលទាំងអស់ផងសុំពេលបងៗទាំងអស់ទុកពេលឱ្យខ្ញុំចុះខ្ញុំសុំពេលរកលុយដោះស្រាយឱ្យបងៗគ្រប់ចំនួនដែលខ្ញុំបានខ្ចី»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijmpeHx8eSNzGB9qKCi8R6_kyMBPqt_ov84H3-4oslD14TiMgU9KMsoitlwqZd7uuBdUQzYSIKD9X1Hh7TfC5bM_3OQ-Z9FbCg89zAyxczy0AdNLzsCX22LC6QgEkmlPNjRDqpZi1_BSvgnVYwMZuq5FMxCPUxYn8Op0k_q9ePSW1JWklKfEJZk1KJ4N1s/s2048/image_2025-09-30_09-16-46%20(2).png
ជាមួយនឹងការសូមទោសម្ចាស់បំណុលនិងការសុំពេលវេលារកលុយអតីតTOP3 ក្នុងកម្មវិធី The Rapper Cambodia បានអះអាងយ៉ាងច្បាស់លាស់លោកនឹងមិនរត់គេចឡើយ។ «ខ្ញុំសុំស្បថថាខ្ញុំមិនរត់ចោរម្ចាស់បំណុលណាម្នាក់ឡើយខ្ញុំនឹងរកលុយសងបងៗឱ្យគ្រប់»។ នេះជាសម្តីរបស់ Goofy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZeboZVnXZ-mjO4rk15CRJlj1FA_Xx0w27-P7pSCre87_fiNrQiIs_RiNdXxDMuOST7F89Ee1u9UvpUC1UYJb5SA1nLhPjH8ZqsKweWiyspbU5nnE4w8TJLkultzSUeqof6GNRqpKu3Z4amBPO3UAgsBh_eM64fhQkrwW_tRMHFdkvFxcjTX0qhtfQnJ1k/s2048/image_2025-09-30_09-16-48%20(2).png

ស្ថានការណ៍កំពុងប្រឈមនឹងម្ចាស់បំណុលអាចជាច្រើននាក់នេះអ្នកគាំទ្រជាច្រើនបានផ្តល់កម្លាំងចិត្តមកកាន់អ្នកចម្រៀងរ៉េបរូបនេះ។ អ្នកមួយចំនួនក៏បានបញ្ចេញមតិដែរថាជីវិតមានឡើងមានចុះ ហើយរឿងលុយកាក់នេះអ្នកណាក៏ចេះទាល់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_j9bi5EIZxOscOi7sn7yBNrzHnvZVvGnWpiRQK_6WFxsXt0JopyrA6XLlHJCp_R3JluZn43Fv2tolP4w5f4WKsVDtZg-3u7IxLxfHpNU5pQdhvAouLaWrRSM4h4U8Kf1spWwdOKsJx91XD8Y313ArOCmM3_uYm0Xii4UqiNqlgzIVnPY7GhLQ-1OA3Q9J/s737/image_2025-09-30_09-17-25.png

គួរបញ្ជាក់ផងដែរថា ចុងក្រោយនេះអ្នកចម្រៀង Goofy ទើបតែបានប្រកាសក្លាយខ្លួនជាឪពុកគេដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងសង្គមអនឡាញ។ ជាមួយគ្នានេះ Goofy ក៏បានប្តេជ្ញាចិត្តថានឹងធ្វើជាឪពុកល្អមិនឱ្យកូនស្រីលំបាកទោះបីជាខ្លួនកំពុងជួបការលំបាកក្តី៕

ទូតអាមេរិកប្រកាសផ្ដល់ជំនួយជាង៦៧មុឺនដុល្លារ ដល់ការងារបោសសម្អាតមីននៅកម្ពុជា

0

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រកាសអំពីថវិកាជាជំនួយថ្មីចំនួន ៦៧៥០០០ ដុល្លារ ដើម្បីជួយគាំទ្រការងារបោសសម្អាតមីនដ៏មានសារៈខាន់របស់កម្ពុជា។ នេះបើយោងទំព័រហ្វេសប៊ុកស្ថានទូតសហរដ្ឋអាមេរិកផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQdkHM0PWtCxgFGLlVuBc0kkAt_4j3zuWv5o5aMTjFAB48TfK_-DKjH_KXO9PybzaO6Sgpo55k6XJegkFxOm7pPtQtn-8q13mhFyO24tG9tZzANAIDFOXxUEIF5O9SAJXyU2sdczwqW0yCrbCwCvjByBKzJJDsdkK0WdAvFYZATfiOCTNTjBldBtucjAFd/s900/photo_2025-09-30_11-27-30.jpg
លោកស្រីភារធារី Bridgette Walker បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានមោទនភាពជាម្ចាស់ជំនួយបោសសម្អាតមីនធំបំផុតនៅកម្ពុជា ដោយបានបរិច្ចាគថវិកា ២២០លានដុល្លារ ចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ក្នុងនោះ ១២លានដុល្លារ សម្រាប់ឆ្នាំនេះ ដើម្បីផ្តល់លទ្ធភាពជូនក្រុមគ្រួសារខ្មែរអាចរស់នៅបានដោយសុខសន្តិភាព និងវិបុលភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmzKXCz4vO0-4NNDZ9RS4ynIn8c5y39CtqugbwecycBdWuRREB__BRiLO2lac0ZdRprsuNr4V-X3bMlU2ujxtM-qmxxlRUailyKllw7R8c91XC_kkzV1aL7KnI0CNhvH5QTE01GdbjlSZj0R1kXWlE_9d6H-WAv6ylqPj9r4D6m4jzvjKtRPqZRCofGF02/s1280/photo_2025-09-30_11-27-30%20(3).jpg

លោកស្រី បានបញ្ជាក់ថា៖ “សូមអរគុណដល់ដៃគូរបស់យើង មានអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ (Norwegian People’s Aid) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំពោះការខិតខំប្រឹងប្រែងឥតសំចៃដើម្បីធ្វើឱ្យកម្ពុជាអស់គ្រាប់មីន ហើយក៏សូមអរគុណដល់វិទ្យាស្ថានបច្ចេកទេសកំចាត់មីន ដែលបានពន្យល់លម្អិតអំពីកិច្ចខិតខំប្រឹងប្រែងមហាសាលក្នុងការរៀបចំក្រុមការងារដោះមីនជូនដល់សមាជិកសភាសហរដ្ឋអាមេរិក លោក Adam Smith លោក Michael Baumgartner លោកស្រី Chrissy Houlahan និងរូបខ្ញុំផ្ទាល់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXifl4h0UWNAamOUx3Ls4iPnCosKq69_1vCMDU8QVDdk-olsLP0jhc1t64kO8d-nCeViupKYTKAzxQA0-0yoBlyo2gXqZC1DEMIED4DrKh08rF_SdsO548kwTvQGKB9Hsk1JE81k5ukSC7R50_yzZbhAsICYxEseskQMjh8LUZLfO37DwEvJH-HIjOypUe/s900/photo_2025-09-30_11-27-30%20(2).jpg

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា អគ្គនាយកសុីម៉ាក់ក៏បានសំដែងនូវអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រដល់ការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា! ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip4Gz1XszoraRA7QjaoRcZn9YpPM5N9p2GsflLsxk7G2VzwkYdDxvAYm87Zwer1ZuTL7pc5NM_aQJQGz6w1nt6gW6GEk1udNIdzzYxeL7nokFEAx34anw8SUAH3EjFcNPEMxGpe3l6vwlv7EEguMjFko3-rem3qEBKjTyiEiUNGl945NTgrmY-PZ6feFlz/s1280/photo_2025-09-30_11-27-31.jpg
ជាងនេះទៅទៀត ឯកឧត្តមមានក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចនេះនិងការចុះហត្ថលេខាទទួលជំនួយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្ដជំនួយវិស័យមីនបន្ដទៅមុខទៀត៕

ACU រកឃើញអធិការរងស្រុកម្នាក់ ទទួលសំណូកជាង៧០មុឺនដុល្លារដើម្បីដោះលែងក្រុមឆបោកជនជាតិថៃ

0

រាជធានីភ្នំពេញ ៖ ភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញថា លោកអធិការរងនគរបាលស្រុកបវេលម្នាក់ មានជាប់ពាក់ព័ន្ធករណីអំពើពុករលួយ ដោយបានទទួលសំណូកជាង៧៧ម៉ឺនដុល្លារពីមេក្លោងថៃ ក្នុងការដោះលែងជនជាតិថៃ ដែលសមត្ថកិច្ចបានឃាត់ខ្លួនបានក្នុងប្រតិបត្តិការរដ្ឋបាលបង្ក្រាបក្រុមបោកប្រាស់ តាមអនឡាញ Online Scam ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd3xNBFq-pTG5F8awMYLC8nxtmXxRbgQVfDqNKOMsDhXMB4pDfPXGgE6Q7hLuCT9n1y8R5j6BT2nhtcwHWaZAcPntTCr0HHFDjQMtlI13S8g827ncxOL7M-PFoDHCCtd5N2vhTJpVD5Ihrm5pTQpcPtapnyMI-630xWemu_qGBWCvzQnu3mVaF4g3s8bMF/s1280/photo_2025-09-30_10-15-30.jpg
បើតាមរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាលើកទី២ អាណត្តិទី៤ របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញថា ACU បានឃាត់ខ្លួន និងបញ្ជូនមន្ត្រីនគរបាល ២រូប—រួមទាំងលោក វន វាសនា អធិការរង នៃអធិការដ្ឋាននគរបាលស្រុកបវេល—ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ឧសភា ២០២៥ ពាក់ព័ន្ធករណីប៉ុនប៉ងសូកប៉ាន់ប្រាក់សរុបប្រហែល ៧៧៤,០០០ ដុល្លារ ដើម្បីដោះលែងជនជាតិថៃ ៤៣ នាក់ ដែលត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួនពីករណីស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងក្រុងប៉ោយប៉ែត។ ក្រោយសួរនាំ តុលាការបានសម្រេចឃុំខ្លួនជនជាប់ចោទទាំងពីរដាក់ពន្ធនាគារព្រៃស ដើម្បីបន្តនីតិវិធី (២៦ ឧសភា ២០២៥)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjULQJC9dneQwzsFGkQcW-u0TN2aXDZoqJ1pIoAruyQdFWhE-0MmgRXtWX2YK54DxNLEjcJjLyYkxcqXrwlbteLi8srIdVWkMjdK_ixIRh5DrD8oYWYJJ7WeVdsJrbBEyQV1zPIEDSieUoRd7U972-Xdq5XHM-mLQkV9XHXGQuMTQ6KQohon6WlABRHZdpn/s1280/photo_2025-09-30_10-15-31%20(3).jpg

តាមការបញ្ជាក់ពីអ្នកនាំពាក្យ ACU លោក សយ ច័ន្ទវិចិត្ត ព្រឹត្តិការណ៍មានដូចតទៅ៖ ក្រោយសមត្ថកិច្ចឃាត់ជនជាតិថៃ ៤៣ នាក់ នៅថ្ងៃទី២ ឧសភា ២០២៥ ពួកជនសង្ស័យបានឃុបឃិតក្នុងកម្រិតប្រាក់សូកប៉ាន់ប្រមាណ ៧៧៤,០០០ ដុល្លារ ក្នុងរយៈពេលថ្ងៃទី៤–៦ ឧសភា ដើម្បីរត់ការដោះលែង ប៉ុន្តែផែនការនេះមិនបានជោគជ័យឡើយ។ ទន្ទឹមនឹងនេះ បណ្ដុំភស្ដុតាងក៏បង្ហាញថា មានការយកប្រាក់ «កម្រៃរត់ការ» មួយផ្នែកទៅដាក់ធនាគារ និងប្រើប្រាស់ ដែលជាធាតុបង្កើតបទល្មើសលាងសម្អាតប្រាក់តាមច្បាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDg1QaaGyKKZIA91vxulVLV90HVkrXmxSZFG4UsQYSdlbUCxUSV7_8qLesWvVua0So-fySJAEfytQpsGlDqmWtrEnaPiT-TPbxNZSWt5pN6DkX7Q6iv4DqENOKSBXZfplq0bQUjaHBNEJwpTZHcBHzwGbdKx2qJZ88-BLoeap0QDhq3rsQAQ25fNfXLodH/s960/photo_2025-09-30_10-15-31.jpg

ជនជាប់ចោទត្រូវបានដាក់បន្ទុកពីបទ «ប៉ុនប៉ងសូកប៉ាន់» និង «លាងសម្អាតប្រាក់» ខណៈករណីកំពុងបន្តនីតិវិធីស៊ើបអង្កេតតាមច្បាប់។ សម្រាប់ជនជាតិថៃ ៤៣ នាក់ ត្រូវបានចាត់នីតិវិធីបណ្តេញចេញពីព្រំដែនកម្ពុជា នៅថ្ងៃទី៨ ឧសភា ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb2cxw3SanRZZzhyphenhyphenwU3gYvsRo4aBYsKRGE6Hqwu8hJOkoIGBaumak-0BHK1ZOTLtnNWj-KVHKkkp97fpWlgq44GQ4ifiXb6Zh4khBEm5ogHcFak0UDVOClblcjsdka8zMqOtcblfsX4d1byBx7X3pn4yFKqqOm-wHESvjyC7AuLjHgm3RlW5_6ZBi_xiv8/s800/photo_2025-09-30_10-15-31%20(2).jpg

ទង្វើជនជាប់ចោទខាងលើ គឺមានធាតុផ្សំ នៃបទល្មើសប៉ុនប៉ងសូកប៉ាន់ តាមប្បញ្ញត្តិមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា២៧ និងមាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ)។ ដោយឡែក ឈ្មោះ វ៉ន វាសនា បានយកប្រាក់ដែលខ្លួនទទួលបានពីកម្រៃរត់ការ ទៅដាក់ធនាគារ និងប្រើប្រាស់ ដែលលោក អះអាងថា ជាធាតុផ្សំ នៃបទល្មើសលាងសម្អាតប្រាក់ តាមបទប្បញ្ញត្តិមាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ៕

V សមាជិក BTS បន្តជាប់ជាបុរសសង្ហាបំផុតក្នុងលោក៣ឆ្នាំជាប់ៗគ្នា

0

ថ្មីៗនេះ ទស្សនាវដ្ដីអង់គ្លេស Nubia បានប្រកាសថាតារាចម្រៀងកូរ៉េ V នៃសមាជិកក្រុម BTS គឺជាអ្នកឈ្នះក្នុងការស្ទង់មតិសកល «បុរសសង្ហាជាងគេលើពិភពលោកក្នុងឆ្នាំ 2025»។ V បានទទួលការបោះឆ្នោតច្រើនជាង ១០.៧ លានពីអ្នកគាំទ្រក្នុង ១៦៣ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitPXDmftZ9iJCeJrqIWHcC1vbKmub3jpb_vb_D5whYJ-WlX0jJCLnfgYmdE7Uj-2z7qGE9XkSmvpL8kHtrg_R2tl0iLBDW6kI6NRdxgYrk8aYJcFAPMUwhr1vM9eeUg27csr7Tl4UjeRnWmKBMYACGLDVIQGNfSya4op1qqv5Tdk5svQuU7toWZppLtvxQ/s1280/image_2025-09-29_16-11-30.png

នេះជាការឈ្នះលើកទី៣ជាប់ៗគ្នារបស់ V ចាប់តាំងពីឆ្នាំ ២០២៣ ដែលធ្វើឱ្យលោកក្លាយជាតារាល្បីតែមួយគត់ក្នុងប្រវត្តិសាស្ត្រដែលកាន់តំណែងនេះបីឆ្នាំជាប់ៗគ្នា។ ការបោះឆ្នោតឆ្នាំ ២០២៥ មានភាពស្វិតស្វាញ ដោយមានឈ្មោះធំៗមួយចំនួនរបស់ពិភពលោកប្រជែងគ្នាសម្រាប់ការតែងតាំងរួមមាន Cristiano Ronaldo, Justin Bieber, Xiao Zhan, និងជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjr2uB6orCeYgK26ZcrfHh1whGYbj5MMBNf7qfiJIpqesYdxct6dPaKFYUHZsfNBIjdCxjHYYfoFIQyIQko4WMaG3A4m9Dyh2R3wefdTTr_ZsyuJ_k5kBDkNFVTcse3IQqGFaHkfhg7_xpoLxuvZLQNPqssDRmBy-hmR_bkw3q43g1NTCSV-3DJgU-x8d/s653/image_2025-09-29_16-11-31.png
ទោះជាយ៉ាងនេះក្តី V បានបញ្ចេញពន្លឺសារជាថ្មី ដែលត្រូវបានផ្តល់កម្លាំងចិត្តដោយមន្តស្នេហ៍ ទេពកោសល្យសិល្បៈ និងការគាំទ្រឥតឈប់ឈរពីអ្នកគាំទ្ររាប់លាននាក់។
នៅក្នុងសេចក្តីប្រកាសផ្លូវការទស្សនាវដ្ដី Nubia បានសរសេរថា «មិនត្រឹមតែរូបរាងរបស់ខ្លួនទេ V នៅតែបន្តយកឈ្នះទស្សនិកជនជាមួយនឹងតន្ត្រី ការសម្តែង និងសិល្បៈចម្រុះដែលបង្ហាញថា ភាពទាក់ទាញរបស់ខ្លួនលើសពីរូបរាងខ្លួនឯង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGp1GGh-xlikvr8hwqTTLgfILZw9h3xoge4Gv0bLShItK-pa3vgLJj8IDVglllihnhehqA0ognE9qmQ7Sy2FE-zWwRFQ5Q0RKYjYrXLOHdOKu4M2yFzO_jFN1ZlUgAfWae3EZyT2TNhXxmNJ-ZE4yZdXFU5oTi1vg8S1OC3fVvlMkMo5jVuRj-uJTSLFjX/s1440/image_2025-09-29_16-11-32%20(2).png

ជាមួយនឹងពានរង្វាន់បីជាប់ៗគ្នានៃបុរសសង្ហាបំផុតនៅលើពិភពលោក V បានបង្កើតឈ្មោះរបស់គាត់ក្នុងប្រវត្តិសាស្ត្រថាជារូបតំណាងពិភពលោកដែលត្រូវបានគេកោតសរសើរ និងជាអ្នកកម្សាន្តដែលជាទីស្រឡាញ់បំផុតក្នុងជំនាន់របស់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFwyG9WBeEdqsaoHIQb4sgNvfpf_YIa7mn93MDM3tWQooqbvBP2sv0iMfUxTzIH96XlP1Os3jGZ-s3YNeaX-NkOM4WFbw_TDcUKCLGjYxinUIuGIoWCbkpKStuBkiXI4_RJY69xRTsu-S9b82W2dklYcKirAXTGG2mMU-Jq9oAgwj0-a8ONA0zU80r-lwb/s900/image_2025-09-29_16-11-34%20(2).png

កាលពីដើមឆ្នាំនេះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយផ្សេងទៀតក៏បានផ្តល់ការទទួលស្គាល់ស្រដៀងនឹង V ផងដែរ ដោយបានពង្រឹងឋានៈរបស់លោកជារូបតំណាងមិនចេះចប់នៃភាពស្រស់ស្អាត ទេពកោសល្យ និងឥទ្ធិពលពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQYwhec1cnZ0CKIjIj-SSz0NkID-lIFNxCrxaF22PSa9i6RpLdBHb-Q2iHxy04HhDQWvm74lG9M9p1UsE-qoMiQc3oCFQW4fe9W8Tu7SEnUj5blrxA6FzQ1o65PgKhbci-dKUcziUOhpbN3CHaHaVAyOVlXJ2hXT-0h3AG2Pg-pyWBCpJZPGqwEEOkWATf/s1403/image_2025-09-29_16-11-31%20(4).png

បន្ទាប់ពីបញ្ចប់ការបំពេញ កាតព្វកិច្ចយោធា ក្នុងខែមិថុនា V កំពុងវិលត្រឡប់មកកាន់សកម្មភាពកម្សាន្តវិញយ៉ាងសកម្ម។ នៅលើគណនីផ្ទាល់ខ្លួន តារាចម្រៀងប្រុសរូបនេះ ទើបតែបានបង្ហោះសារ កត់ត្រាជីវិតប្រចាំថ្ងៃ ក្នុងរយៈពេល៣ខែចុងក្រោយនេះ ចាប់តាំងពីត្រូវបានចេញពីជួរកងទ័ព។ លោកបានចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូត ការប្រគំតន្ត្រី ចំណាយពេលសម្រាកនៅលើឆ្នេរខ្សាច់ និងធ្វើការយ៉ាងសកម្មនៅក្នុងស្ទូឌីយ៉ូនៅសហរដ្ឋអាម៉េរិកដើម្បីតែងតន្ត្រី៕