ប្រទេសថៃ៖ គិតត្រឹមថ្ងៃទី30 ខែកញ្ញា ឆ្នាំ2025 នៅប្រទេសថៃមានមនុស្សយ៉ាងហោចណាស់ចំនួន7នាក់ហើយបានបាត់បង់ជីវិតក្រោមឥទ្ធិពលព្យុះប៊ូឡូយ (Bualoi) បន្ទាប់ពីព្យុះនេះបានធ្វើឱ្យខេត្តចំនួន 17 នៅទូទាំងប្រទេសថៃលិចលង់ ព្រមទាំងគំរា.មកំហែ.ងដល់សុវត្ថិភាពមនុស្សជាង 269,000 នាក់ផ្សេងទៀតផងដែរ។ នេះបើយោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) របសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvI7fP0bWp-iCv53Y6_qq3Qrez9GfOWWxmzAmo3DUp1-84C2m4ysqv2xNxx8DsS7sm3wOPRBgq8bbV3xvzLC5e2kIGFTCtmPmXSDOUjYN426Yk336enfT46Ol0ajwRdtzokFhhPdRAPSFFOICWhT_nXG6kwHinOQVsdtxpNbf2jrH6IELk3xJb9InsOl9p/s1280/photo_2025-09-30_14-04-38%20(3).jpg
ភ្លៀងធ្លាក់ខ្លាំងនៅតែត្រូវបានគេរំពឹងថានឹងមានក្នុងតំបន់ភាគខាងជើង ភាគឦសាន កណ្តាល និងភាគខាងត្បូងនៃប្រទេសថៃ ដែលបង្កើនក្តីបារម្ភនៅក្នុងតំបន់ទំនាប និងងាយរងគ្រោះដោយទឹកជំនន់ បើជាឥទ្ធិពលរបស់ព្យុះប៊ូឡូយ បានចុះខ្សោយនៅពេលដែលវាបានរំកិលចូលទៅក្នុងប្រទេសឡាវ និងឆ្ពោះទៅប្រទេសមីយ៉ាន់ម៉ាហើយក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy0B3IEhiSJLxCWQyOqoFxwmQgN8_wpoamHvQ1N2bsUcwXKeJZNf-qF3mRhG-1qBvWvTU_8JoooTVtR5ZoyB-65NQ96nyUiFTMTe8nJZ7EWU-vYgMDW6NcGo6igh8VeS5tZpEn3Umng54QlElRW37WRMphxDXr_OiinE5cwoQPoze5fa4YmLCkCmeIZzKu/s1280/photo_2025-09-30_14-04-37.jpg

ខេត្តរបស់ប្រទេសថៃទាំង១៧ដែលត្រូវបានរងការជន់លិចធ្ងន់ធ្ងរដូចជា៖ Phitsanulok, Phetchabun, Phichit, Nakhon Sawan, Lampang, Amnat Charoen, Nong Bua Lamphu, Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Pathum Thani, Nakhon Pathom, Chachoengsao និង Prachin Buri។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9b1LJwm5qLox6bX5-aRlrdzscVrQ6dqmG2kvlkzQWS4FsqNMlGW3w4B_zY6OyZjmQE2MrMamsXW-AVKAjHHka3DXKJahLy-6LbgOJHGnEyvbXwG5oMWV6EADSIhPqLSFtsGSLSwRdQITla3JbYPoXGJCL9ZNwMkj8271r4sFZ_-pjwG01u4kotoS457AC/s1280/photo_2025-09-30_14-04-37%20(2).jpg
ជាមួយគ្នានេះ នាយកដ្ឋាន DDPM បានចេញការជូនដំណឹងតាមទូរស័ព្ទនៅតាមបណ្តាស្រុកដែលមានហានិភ័យខ្ពស់ ហើយកំពុងបន្តកិច្ចខិតខំប្រឹងប្រែងបើកប្រតិបត្តិការសង្គ្រោះជាមួយក្រុមជួយសង្គ្រោះ ដើម្បីផ្ដល់អាហារ ថ្នាំពេទ្យ ទូក និងម៉ាស៊ីនបូមទឹកដល់តំបន់ដែលកំពុងរងគ្រោះ។ អាជ្ញាធរក៏កំពុងសម្របសម្រួលជាមួយនាយកដ្ឋានធារាសាស្ត្រ ដើម្បីគ្រប់គ្រងការហូរចេញពីទំនប់ និងទប់ស្កាត់ការជន់លិចតាមខ្សែទឹកបន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBKH1VGxK1Th3Uy8pYVY6uzwg3bUU1NdmMopiRWqIMV9B0RRk0cZFbCn8PfBD9E0yHD_nin9wKPMXA6usRfwXtCQhx5c0NyYyYsossSQPvoQbYBsC_rCy0w29YJNQfVSdpuu6ydCGjxI39DihDxms19lpv7SSy9RTMqULQn4vbWZ1gfUJkFTWpCkrx6PJO/s1280/photo_2025-09-30_14-04-38%20(2).jpg
បន្ថែមពីនោះ ទំនប់សំខាន់ៗរួមមាន Sirikit, Bhumibol, Ubolratana និង Pa Sak Jolasid បានបង្កើនការបញ្ចេញទឹកកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែសមត្ថភាពស្តុកទឹករបស់វាជិតឈានដល់កម្រិតប្រកាសអាសន្ន។ បច្ចុប្បន្ននៅទូទាំងប្រទេសថៃ ទំនប់ធំៗ និងមធ្យមជាច្រើន ត្រូវបានមន្រ្តីជំនាញរាយការណ៍ថាមានទឹកពេញ 82%បាត់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJlzCoosb_5ef9iTFWsX0lSPtMmoF8LMLJgWew73bBwRdqGHk54mjBN1ahyKSug9NGt-QGlKKVlObPhV1aYMtTfrPc8TJlrIP9cu1mJuFtrGAuFqOWIzbGvqOCoKoyCBLu94TN4vn0jZ3vV1HPNjIy71rmtFIZ70tatOakztRLIpgFtP4m-mxj3Jw8MSJy/s800/photo_2025-09-30_14-04-38.jpg

តាមរយៈរបាយការណ៍ដែលទទួលបាននេះ មន្ត្រីជំនាញនឹងបន្តតាមដានស្ថានការណ៍ឲ្យបានដិតដល់បំផុត ខណៈពួកគេបានជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់ការជម្លៀសចេញដែលអាចនឹងកើតមាននៅគ្រប់ពេលវេលា៕