ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រកាសអំពីថវិកាជាជំនួយថ្មីចំនួន ៦៧៥០០០ ដុល្លារ ដើម្បីជួយគាំទ្រការងារបោសសម្អាតមីនដ៏មានសារៈខាន់របស់កម្ពុជា។ នេះបើយោងទំព័រហ្វេសប៊ុកស្ថានទូតសហរដ្ឋអាមេរិកផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQdkHM0PWtCxgFGLlVuBc0kkAt_4j3zuWv5o5aMTjFAB48TfK_-DKjH_KXO9PybzaO6Sgpo55k6XJegkFxOm7pPtQtn-8q13mhFyO24tG9tZzANAIDFOXxUEIF5O9SAJXyU2sdczwqW0yCrbCwCvjByBKzJJDsdkK0WdAvFYZATfiOCTNTjBldBtucjAFd/s900/photo_2025-09-30_11-27-30.jpg
លោកស្រីភារធារី Bridgette Walker បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានមោទនភាពជាម្ចាស់ជំនួយបោសសម្អាតមីនធំបំផុតនៅកម្ពុជា ដោយបានបរិច្ចាគថវិកា ២២០លានដុល្លារ ចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ក្នុងនោះ ១២លានដុល្លារ សម្រាប់ឆ្នាំនេះ ដើម្បីផ្តល់លទ្ធភាពជូនក្រុមគ្រួសារខ្មែរអាចរស់នៅបានដោយសុខសន្តិភាព និងវិបុលភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmzKXCz4vO0-4NNDZ9RS4ynIn8c5y39CtqugbwecycBdWuRREB__BRiLO2lac0ZdRprsuNr4V-X3bMlU2ujxtM-qmxxlRUailyKllw7R8c91XC_kkzV1aL7KnI0CNhvH5QTE01GdbjlSZj0R1kXWlE_9d6H-WAv6ylqPj9r4D6m4jzvjKtRPqZRCofGF02/s1280/photo_2025-09-30_11-27-30%20(3).jpg

លោកស្រី បានបញ្ជាក់ថា៖ “សូមអរគុណដល់ដៃគូរបស់យើង មានអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ (Norwegian People’s Aid) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំពោះការខិតខំប្រឹងប្រែងឥតសំចៃដើម្បីធ្វើឱ្យកម្ពុជាអស់គ្រាប់មីន ហើយក៏សូមអរគុណដល់វិទ្យាស្ថានបច្ចេកទេសកំចាត់មីន ដែលបានពន្យល់លម្អិតអំពីកិច្ចខិតខំប្រឹងប្រែងមហាសាលក្នុងការរៀបចំក្រុមការងារដោះមីនជូនដល់សមាជិកសភាសហរដ្ឋអាមេរិក លោក Adam Smith លោក Michael Baumgartner លោកស្រី Chrissy Houlahan និងរូបខ្ញុំផ្ទាល់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXifl4h0UWNAamOUx3Ls4iPnCosKq69_1vCMDU8QVDdk-olsLP0jhc1t64kO8d-nCeViupKYTKAzxQA0-0yoBlyo2gXqZC1DEMIED4DrKh08rF_SdsO548kwTvQGKB9Hsk1JE81k5ukSC7R50_yzZbhAsICYxEseskQMjh8LUZLfO37DwEvJH-HIjOypUe/s900/photo_2025-09-30_11-27-30%20(2).jpg

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា អគ្គនាយកសុីម៉ាក់ក៏បានសំដែងនូវអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រដល់ការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា! ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip4Gz1XszoraRA7QjaoRcZn9YpPM5N9p2GsflLsxk7G2VzwkYdDxvAYm87Zwer1ZuTL7pc5NM_aQJQGz6w1nt6gW6GEk1udNIdzzYxeL7nokFEAx34anw8SUAH3EjFcNPEMxGpe3l6vwlv7EEguMjFko3-rem3qEBKjTyiEiUNGl945NTgrmY-PZ6feFlz/s1280/photo_2025-09-30_11-27-31.jpg
ជាងនេះទៅទៀត ឯកឧត្តមមានក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចនេះនិងការចុះហត្ថលេខាទទួលជំនួយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្ដជំនួយវិស័យមីនបន្ដទៅមុខទៀត៕